មេរៀនទី 6 ៖ ថ្ងៃទី 3
នីហ្វៃទី 2 9
សេចក្ដីផ្ដើម
ការសិក្សារបស់អ្នកពីទេសនកថារបស់យ៉ាកុប ដែលបានចាប់នៅក្នុង នីហ្វៃទី 2 6–8 បន្តរហូតដល់ នីហ្វៃទី 2 9 ។ នៅក្នុង នីហ្វៃទី 2 6–8 អ្នកបានសិក្សាពីការបង្រៀនទាំងឡាយរបស់យ៉ាកុប អំពីសេចក្តីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះ និង ព្រះចេស្តារបស់ទ្រង់ក្នុងការរំដោះវង្សអ៊ីស្រាអែលពីស្ថានភាពវង្វេង និង ខ្ចាត់ព្រាត់របស់ពួកគេ ។នៅក្នុងជំពូក 9 អ្នកនឹងសិក្សាពីទីបន្ទាល់របស់យ៉ាកុប ស្តីពីអំណាចនៃដង្វាយធួនរបស់ព្រះអង្គសង្រ្គោះ ក្នុងការដោះយើងឲ្យរួចពីលទ្ធផលនៃការធ្លាក់ ដែលរួមមានទាំងសេចក្តីស្លាប់ខាងសាច់ឈាម និង ខាងវិញ្ញាណ ព្រមទាំងលទ្ធផលនៃអំពើបាបរបស់យើងផងដែរ ។ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បានបង្រៀនថា នីហ្វៃទី 2 9 គឺជា « ទេសនកថាស្រាយបំភ្លឺដ៏ច្បាស់លាស់បំផុតមួយក្នុងចំណោមការស្រាយបំភ្លឺដ៏ច្បាស់លាស់ទាំងឡាយ ដែលធ្លាប់បានថ្លែងដែលពាក់ព័ន្ធនឹងដង្វាយធួន ។… អ្នកទាំងឡាយណាដែលកំពុងស្វែងរកសេចក្តីសង្គ្រោះ គប្បីអានជំពូកនេះដោយយកចិត្តទុកដាក់ » ( Answers to Gospel Questions និពន្ធដោយ Joseph Fielding Smith Jr. វ៉ុល 5[1957–66], 4:57 ) ។
នីហ្វៃទី 2 9:1–9
យ៉ាកុបបង្រៀនថា ការធ្លាក់បាននាំមកនូវសេចក្តីស្លាប់ខាងសាច់ឈាម និង ខាងវិញ្ញាណដល់មនុស្សលោកទាំងអស់
តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលអ្នកគិតដល់ពាក្យ វិរូប ?
ពាក្យ វិរូប ជាទូទៅសំដៅដល់អ្វីដែលគួរឲ្យភ័យខ្លាច ហើយវាមានសមត្ថភាពធ្វើឲ្យមានទុក្ខទោសដ៏ធ្ងន់ធ្ងរ ។ បើទោះជាមនុស្សជាច្រើនបានទៅដល់ពួកសត្វចម្លែកនៃភាពស្រមើស្រម៉ៃ នៅពេលពួកគេគិតដល់វិរូបមួយក៏ដោយ តែសូមពិចារណាថា បើពិតជាមានអ្វីមួយដែលមានសមត្ថភាពអាចនាំមកនូវទុក្ខទោសយូរអង្វែងដល់អ្នកមែន នោះហើយគឺជាការភ័យខ្លាចយ៉ាងពិតប្រាកដ ។ យ៉ាកុបបានប្រើប្រាស់រូបភាពជាវិរូបមួយ ដើម្បីតំណាងឲ្យស្ថានភាពគួរឲ្យស្ញែងខ្លាចដែលយើងទាំងអស់គ្នាប្រឈមមុខក្នុងជីវិតរមែងស្លាប់ ។សូមអាន នីហ្វៃទី 2 9:10 ហើយរកមើលចំណុចពីរយ៉ាងរបស់វិរូបដែលយ៉ាកុបបានពិពណ៌នា ។បន្ទាប់មក សូមបំពេញក្នុងតារាងខាងក្រោម ។
វិរូបដ៏គួរឲ្យស្ញែងខ្លាច | |
---|---|
ស |
ស |
« ស នៃរ » |
« ស នៃវ » |
វាសំខាន់ដើម្បីយល់ថា នៅពេលយ៉ាកុបបានបង្រៀនអំពី « សេចក្តីស្លាប់នៃវិញ្ញាណ » លោកមិនបានមានន័យថា វិញ្ញាណរបស់យើងនឹងស្លាប់នោះទេ ប៉ុន្តែមានន័យថា យើងត្រូវបានបែកចេញ ឬ កាត់ចេញខាងវិញ្ញាណពីវត្តមាននៃព្រះ ( សូមមើល នីហ្វៃទី 2 9:6 ) ។ជាញឹកញាប់ ការបែកចេញនេះសំដៅដល់សេចក្តីស្លាប់ខាងវិញ្ញាណនៅក្នុងព្រះគម្ពីរ ។អ្នកអាចនឹងចង់សរសេរឃ្លាថា កាត់ចេញពីវត្តមាននៃព្រះ នៅគែមព្រះគម្ពីរអ្នកក្បែរនឹង « សេចក្តីស្លាប់នៃវិញ្ញាណ » ក្នុង នីហ្វៃទី 2 9:10 ។
សូមអាន នីហ្វៃទី 2 9:6 ហើយកត់សម្គាល់ថា យ៉ាកុបបានចាប់ផ្តើមដោយការនិយាយអំពីសេចក្តីស្លាប់នៃរូបកាយ ហើយបញ្ចប់ដោយការពិភាក្សាពីការកាត់ចេញពីវត្តមាននៃព្រះ ។ សូមពិនិត្យមើលខគម្ពីរដោយយកចិត្តទុកដាក់ ។តើព្រឹត្តិការណ៍អ្វី ដែលបាននាំឲ្យមានទាំងសេចក្តីស្លាប់ខាងរូប កាយ និងសេចក្តីស្លាប់ខាងវិញ្ញាណដល់មនុស្សលោក ?
សូមអាន នីហ្វៃទី 2 9:7–9 ហើយរកមើលអ្វីដែលយ៉ាកុបបានបង្រៀនថា នឹងកើតឡើងដល់រាងកាយ និង វិញ្ញាណរបស់យើង បើសិនជាគ្មានដង្វាយធួន ហើយសេចក្តីស្លាប់នៃរូបកាយ និង សេចក្តីស្លាប់នៃវិញ្ញាណនៅបន្តមានជារៀងរហូតនោះ ។ពីមុនអ្នកអាន វានឹងជួយអ្នក ក្នុងការដឹងពីអត្ថន័យនៃពាក្យទាំងឡាយដូចតទៅនេះ ដែលយ៉ាកុបប្រើបា្រស់ក្នុងខទី 7 ៖ ឃ្លា « សេចក្តីជំនុំជម្រះទីមួយដែលធ្លាក់មកលើមនុស្ស » ( នីហ្វៃទី 2 9:7 ) សំដៅលើលទ្ធផលទាំងឡាយនៃការធ្លាក់របស់លោក អ័ដាម និង នាង អេវ៉ា ។ពាក្យ ពុករលួយ សំដៅលើរូបកាយរមែងស្លាប់ ដោយសាររូបកាយនេះមិនល្អឥតខ្ចោះ ហើយនៅបំផុតនឹងត្រូវស្លាប់ ។ ពាក្យ មិនពុករលួយ សំដៅលើរូបកាយដែលរស់ឡើងវិញ ដែលនឹងរស់នៅជារៀងរហូត ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមធ្វើបញ្ជីឃ្លាពីរ ឬ បី ដែលអ្នករកឃើញក្នុង នីហ្វៃទី 2 9:7–9 ដែលពិពណ៌នាពីអ្វីដែលនឹងកើតឡើងចំពោះរូបកាយ និង វិញ្ញាណរបស់យើង បើសិនជាគ្មានដង្វាយធួនទេនោះ ។
សូមអានសេចក្ដីថ្លែងការណ៍ដូចតទៅនេះដោយ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដើម្បីបញ្ជាក់ថា តើជោគវាសនារបស់យើងនឹងទៅជាយ៉ាងណាបើគ្មានដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទទេនោះ ៖ « បើសិនការបែកចេញពីព្រះ និង សេចក្តីស្លាប់នៃរូបកាយរបស់យើងនៅជានិរន្តរ៍ នោះសិទ្ធិជ្រើសរើសខាងសីលធម៌នឹងគ្មានន័យទាល់តែសោះ ។ មែនហើយ យើងនឹងមានសិទ្ធិសេរីភាពដើម្បីធ្វើការជ្រើសរើស ប៉ុន្តែតើនឹងមានប្រយោជន៍អ្វី ? លទ្ធផលចុងបញ្ចប់នឹងនៅដដែលជានិរន្តរ៍ មិនថាសកម្មភាពយើងបែបណានោះទេ ៖ សេចក្តីស្លាប់ដែលគ្មានសេចក្តីសង្ឃឹមលើការរស់ឡើងវិញ និង គ្មានសេចក្តីសង្ឃឹមលើស្ថានសួគ៌ ។ ល្អ ឬ អាក្រក់យ៉ាងណាដែលយើងអាចនឹងជ្រើសរើសដើម្បី ក្លាយជា នោះយើងទាំងអស់គ្នានឹងទៅជា ‹ ពួកទេវតានៃអារក្ស › » ( «Moral Agency» Ensign ខែ មិថុនា ឆ្នាំ 2009 ទំព័រ 50 ) ។
-
សូមសរសេរប្រយោគមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដោយពន្យល់ជាពាក្យសម្តីអ្នកផ្ទាល់ពីអ្វីដែលអ្នកគិតថា អែលឌើរ គ្រីស្តូហ្វឺសិន បាននិយាយអំពីស្ថានភាពនៃការធ្លាក់របស់យើង ។ សូមបន្ថែមការពន្យល់សង្ខេបមួយ ដែលអ្នកគិតថាជាមូលហេតុដែលយ៉ាកុបបានប្រៀបធៀបសេចក្តីស្លាប់នៃរូបកាយ និង ការបែកចេញពីព្រះទៅនឹង « វិរូបដ៏គួរឲ្យស្ញែងខ្លាចមួយ » ។
នីហ្វៃទី2 9:10–27
យ៉ាកុបបង្រៀនពីរបៀបដែលការរងទុក្ខវេទនារបស់ព្រះអង្គសង្រ្គោះ រំដោះយើងពីលទ្ធផលនៃការធ្លាក់ និង លទ្ធផលទាំងឡាយនៃអំពើបាប ។
ព្រះមិនបានទុកយើងចោលឲ្យរងទុក្ខនូវលទ្ធផលទាំងអស់នៃ « វិរូបដ៏គួរឲ្យស្ញែងខ្លាចនេះ គឺជាសេចក្តីស្លាប់ និង ស្ថាននរក » ឡើយ ។ សូមអាន នីហ្វៃទី 2 9:10 ហើយគូសចំណាំនូវអ្វីដែលព្រះបានរៀបចំសម្រាប់យើង ។
សូមអានរឿងប្រៀបធៀបខាងក្រោមនេះពីប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ដែលចង្អុលបង្ហាញថា យើងត្រូវការព្រះអង្គសង្រ្គោះមួយអង្គ ៖
« មានបុរសម្នាក់កំពុងតែដើរនៅតាមផ្លូវ ស្រាប់តែធ្លាក់ចូលក្នុងរណ្តៅដ៏ជ្រៅមួយ ហើយងងឹតឈឹង ដែលគាត់មិនអាចឡើងខាងលើ និង ទទួលបានសេរីភាពរបស់គាត់វិញនោះទេ ។ តើគាត់អាចសង្គ្រោះខ្លួនគាត់ពីស្ថានភាពដ៏អាក្រក់របស់គាត់បានយ៉ាងដូចម្តេច ? មិនមែនតាមរយៈកិច្ចខិតខំនៃចំណែករបស់គាត់នោះទេ ត្បិតគ្មានមធ្យោបាយណាដែលគេចផុតពីរណ្តៅនេះឡើយ ។ គាត់បានស្រែករកជំនួយ និង រកមនុស្សដែលមានឆន្ទៈជួយដោយក្តីសប្បុរស ដែលឮដល់ការស្រែកហៅដើម្បីបានរួចទុក្ខរបស់គាត់ ដែលប្រញាប់ជួយដល់គាត់ ហើយដាក់ជណ្តើរចុះទៅ ហើយផ្តល់នូវមធ្យោយបាយមួយដល់គាត់ ដើម្បីគាត់អាចឡើងមកលើផ្ទៃដីខាងលើម្តងទៀត ។
« ច្បាស់ណាស់ នេះគឺជាស្ថានភាពដែលលោក អ័ដាម បានដាក់ខ្លួនគាត់ផ្ទាល់ និង ពូជពង្សរបស់គាត់នៅក្នុងស្ថានភាពដូចនេះ នៅពេលគាត់ទទួលទានផ្លែដែលហាមឃាត់ ។យើងទាំងអស់គ្នាកំពុងស្ថិតនៅក្នុងរណ្តៅ គ្មាននរណាម្នាក់អាចឡើងមកកាន់ផ្ទៃខាងលើ ហើយជួយសង្រ្គោះដល់អ្នកផ្សេងទៀតបាននោះទេ ។ រណ្តៅនេះគឺជាការបណ្តេញចេញពីវត្តមាននៃព្រះអម្ចាស់ និង ជាសេចក្តីស្លាប់ខាងសាច់ឈាម ដែលជាការរលាយនៃរាងកាយ ។ ហើយយើងទាំងអស់គ្នាទទួលរងនូវសេចក្តីស្លាប់ គ្មាននរណាម្នាក់អាចផ្តល់ជាមធ្យោយបាយសម្រាប់គេចខ្លួនចេញនោះទេ ។
« ហេតុដូច្នេះហើយ នៅក្នុងសេចក្តីមេត្តាករុណាដ៏ធំធេងរបស់ទ្រង់ នោះព្រះវរបិតាបានឮនូវការដង្ហោយហៅរបស់កូនចៅទ្រង់ ហើយបានបញ្ជូនព្រះវាជបុត្រាជាទីស្រលាញ់ទ្រង់តែមួយ ដែលមិនទទួលរងនូវសេចក្តីស្លាប់ និង អំពើបាប ដើម្បីផ្តល់ជាមធ្យោបាយនៃការរំដោះខ្លួននេះ ។ កិច្ចការដែលទ្រង់បានធ្វើនេះ គឺតាមរយៈដង្វាយធួនដ៏និរន្តរ៍ និង ដំណឹងល្អដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ » ( Doctrines of Salvation ed. Bruce R. McConkie, វ៉ុល 3[1954–56], 1:126–27 ) ។
សារលិខិតភាគច្រើនរបស់យ៉ាកុប នៅក្នុងជំពូកទី 9 ផ្តោតលើរបៀបដែលព្រះអម្ចាស់បានរៀបចំយើងឲ្យចៀសផុតពីក្រញាំនៃសេចក្តីស្លាប់នៃរូបកាយ និង សេចក្ដីស្លាប់នៃវិញ្ញាណ ហើយជំពូកនេះក៏ធានាអះអាងដល់យើងថា ពួកយើងអាចនឹងត្រូវបានរំដោះ ។
-
សូមពិនិត្យមើល នីហ្វៃទី 2 9:5, 19–21 ហើយឆ្លើយសំណួរដូចតទៅនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
យោងទៅតាម នីហ្វៃទី 2 9:5, 21 តើព្រះអង្គសង្គ្រោះបានឆ្លងកាត់អ្វីខ្លះ ដើម្បីយើងអាចត្រូវបានរំដោះចេញពីសេចក្តីស្លាប់ និង ស្ថាននរក ?
-
តើព្រះអង្គសង្គ្រោះបានរងទុក្ខសម្រាប់នរណាខ្លះ យោងទៅតាម នីហ្វៃទី 2 9:21 ?
-
សូមគិតថា តើមានមនុស្សប៉ុន្មាននាក់ « ដែលជាគ្រួសារនៃលោកអ័ដាម » ( នីហ្វៃទី 2 9:21 ) ។ ការសួរនេះបូករួមអស់ទាំងអ្នកទាំងឡាយណាដែលបានរស់នៅ កំពុងរស់នៅពេលបច្ចុប្បន្ន និង អ្នកដែលនឹងមករស់នៅលើផែនដីនេះ—រួមទាំងអ្នកផងដែរ ។អ្នកគួរសរសេរឈ្មោះរបស់អ្នកនៅក្បែរ នីហ្វៃទី 2 9:21 ដើម្បីចងចាំពីការលះបង់របស់ព្រះអង្គសង្គ្រោះ ដែលបានធ្វើឡើងសម្រាប់អ្នក ។
យ៉ាកុបបានបង្រៀនថា ការរងទុក្ខរបស់ព្រះអង្គសង្គ្រោះនឹងជួយយើងរួចផុតពីវិរូបដ៏គួរស្ងែងខ្លាច—ជាសេចក្តីស្លាប់នៃរូបកាយ និង ការកាត់ចេញពីវត្តមាននៃព្រះជារៀងរហូត ។សូមអាន នីហ្វៃទី 2 9:22 ហើយរកមើលឃ្លាមួយដែលថ្លែងថា យើងនឹងអាចយកឈ្នះលើសេចក្តីស្លាប់នៃរូបកាយ និង ឃ្លាមួយដែលបង្ហាញថា យើងនឹងបាននៅក្នុងវត្តមាននៃព្រះម្តងទៀត ។សូមសរសេរអ្វីដែលអ្នករកឃើញក្នុងប្រយោគទាំងឡាយខាងក្រោមនេះ ៖
ដោយសារតែការធ្លាក់ នោះរូបកាយរបស់យើងនឹងស្លាប់ ប៉ុន្តែដោយសារតែការរងទុក្ខរបស់ព្រះគ្រីស្ទ នោះរូបកាយរបស់យើងនឹង ។
ដោយសារតែការធ្លាក់ នោះយើងត្រូវបានកាត់ចេញពីវត្តមាននៃព្រះ ប៉ុន្តែដោយសារតែការរងទុក្ខរបស់ព្រះគ្រីស្ទ នោះមនុស្សទាំងអស់នឹងឈរឡើងម្តងទៀត ។
ចេញពីការបង្រៀនរបស់យ៉ាកុប នោះយើងរៀនពីគោលលទ្ធិនេះ ៖ ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទរំដោះមនុស្សលោកទាំងអស់ពីសេចក្តីស្លាប់នៃរូបកាយ និង សេចក្ដីស្លាប់នៃវិញ្ញាណដែលបណ្តាលមកពីការធ្លាក់ ។
ថែមពីលើសារលិខិតស្តីពីក្តីសង្ឃឹមនេះ នោះយ៉ាកុបបានបង្រៀនថា ការរងទុក្ខរបស់ព្រះអង្គសង្គ្រោះអាចរំដោះយើងពីសេចក្តីស្លាប់ខាងវិញ្ញាណ ដែលបណ្តាលមកពីអំពើបាបរបស់យើងផ្ទាល់ ។សូមអាន នីហ្វៃទី2 9: 27 ហើយរកមើលរបៀបដែលយ៉ាកុបបានពិពណ៌នាអំពីស្ថានភាពនៃអ្នកទាំងឡាយដែលប្រព្រឹត្តរំលង ឬ ធ្វើអំពើបាប ។សូមអាន នីហ្វៃទី2 9:15–16 ហើយគូសចំណាំនូវសេចក្តីតានតឹង ឬ ការរងទុក្ខវេទនាខាងវិញ្ញាណ ដែលកើតមានឡើងមកពីអំពើបាបរបស់យើង បើសិនយើងមិនប្រែចិត្ត ។
បន្ថែមទៅលើការរងទុក្ខវេទនានេះ សូមកត់សម្គាល់ឃ្លា « ពួកគេនឹងរសាត់ទៅឆ្ងាយ » ក្នុង នីហ្វៃទី 2 9:16 ។ពីព្រោះតែដង្វាយធួន នោះមនុស្សលោកទាំងអស់នឹងត្រឡប់ទៅកាន់វត្តមាននៃព្រះដើម្បីទទួលការជំនុំជម្រះ ។ទោះជាយ៉ាងណា បើសិនយើងមិនបានប្រែចិត្តពីអំពើបាបរបស់យើងទេ នោះយើងនឹងត្រូវបែកចេញពីវត្តមាននៃព្រះម្តងទៀត ។ខណៈដែលការរំដោះចេញពីការធ្លាក់ គឺជាអំណោយទានមួយសម្រាប់មនុស្សលោកទាំងអស់ នោះការរំដោះចេញពីលទ្ធផលទាំងឡាយនៃអំពើបាបរបស់ខ្លួនយើងផ្ទាល់ គឺផ្អែកទៅលើបំណងប្រាថ្នា និង សកម្មភាពទាំងឡាយរបស់យើង ។សូមអាន នីហ្វៃទី 2 9:21, 23–24 ។ដោយសារដង្វាយធួន តើយើងអាចធ្វើអ្វីខ្លះដើម្បីត្រូវបានសង្រ្គោះពីលទ្ធផលដ៏អស់កល្បជានិច្ចនៃអំពើបាបរបស់យើង ?
បន្ទាប់ពីអានពាក្យសម្ដីរបស់យ៉ាកុបហើយ សូមបំពេញគោលការណ៍ដូចតទៅនេះ ៖ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចឈ្នះលើលទ្ធផលទាំងឡាយនៃអំពើបាបរបស់យើង បើសិនយើង ។
សូមចំណាយពេលមួយភ្លែត ហើយសញ្ចឹងគិតដល់អ្វីដែលអ្នកអាចធ្វើ ដើម្បីទទួលអារម្មណ៍កាន់តែពេញលេញពីអំណាចនៃការលាងជម្រះនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។តើមានរឿងអ្វីខ្លះដែលព្រះអម្ចាស់នឹងឲ្យអ្នកប្រែចិត្ត ?សូមសញ្ជឹងគិតពីរបៀបដែលអ្នកអាចប្រែចិត្តពីរឿងទាំងអស់នេះ ។តើអ្នកអាចប្រុងស្តាប់តាមសំឡេងរបស់ទ្រង់ឲ្យកាន់តែល្អជាងមុនយ៉ាងដូចម្តេចដែរ ?
-
សូមសរសេរកថាខណ្ឌខ្លីមួយ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដែលបង្ហាញថាតើអ្នកមានអារម្មណ៍យ៉ាងណា ពីការលះបង់ដ៏ធួនរបស់ព្រះអង្គសង្គ្រោះសម្រាប់អ្នក ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅក្រោមផ្នែកកិច្ចការសម្រាប់ថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី2 9 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖