មេរៀនទី 7 ៖ ថ្ងៃទី 1
នីហ្វៃទី 2 11–16
សេចក្ដីផ្ដើម
ព្យាការីអេសាយបានរស់នៅ ក្នុងរយៈពេលប្រហែលជា 100 ឆ្នាំ ពីមុនសម័យកាលរបស់នីហ្វៃ ។( អេសាយបានចាប់ផ្តើមការព្យាករណ៍នៅអំឡុងពេលណាមួយ ពីមុនឆ្នាំ 740 មុន.គ.ស. ហើយបន្តព្យាករអស់រយៈពេលជាង 40 ឆ្នាំ រហូតដល់ឆ្នាំ 701 មុន.គ.ស. សូមមើល Bible Dictionary, “Isaiah” ) ។ក្នុងរបៀបជាច្រើន នីហ្វៃបានបង្ហាញអារម្មណ៍ស្ងើចសរសើរ និង សេចក្តីស្រឡាញ់ចំពោះអេសាយ ដូចដែលយើងមានចំពោះព្យាការី យ៉ូសែប ស្ម៊ីធ នៅពេលបច្ចុប្បន្ននេះដែរ ។យើងដឹងតាមការសរសេររបស់នីហ្វៃថា លោក « ត្រេកអរ » ចំពោះពាក្យពេចន៍របស់អេសាយ ( សូមមើល នីហ្វៃទី 2 11:2 ) ។ដូចដែលបានកត់ត្រានៅក្នុង នីហ្វៃទី 2 12–16 នីហ្វៃបានដកស្រង់ការសរសេររបស់អេសាយ ដែលមាននៅក្នុងផ្ទាំងលង្ហិន ។ការសរសេរទាំងនេះបានពិពណ៌នាពីអំនួត និង អំពើទុច្ចរិតរបស់ពួកសាសន៍អ៊ីស្រាអែលពីបុរាណ និង សេចក្តីជំនុំជម្រះទាំងឡាយដែលនៅពីមុខពួកគេ ។អេសាយក៏បានរៀបរាប់ផងដែរ ពីការនិមិត្តរបស់លោកអំពីព្រះអម្ចាស់ ដែលលោកត្រូវបានលាងជម្រះពីអំពើបាបរបស់លោក ។
នីហ្វៃទី 2 11:1–8
នីហ្វៃត្រេកអរនឹងទីបន្ទាល់របស់អេសាយអំពីព្រះយេស៊ូវគ្រីស្ទ
សូមគិតអំពីគ្រាមួយ នៅពេលដែលអ្នកស្ងើចសរសើរចំពោះទីបន្ទាល់របស់នរណាម្នាក់អំពីព្រះអង្គសង្គ្រោះ ។សូមអាន នីហ្វៃទី 2 11:2–3 ហើយរកមើលបទពិសោធន៍អ្វីខ្លះ ដែលនីហ្វៃ យ៉ាកុប និង អេសាយបានមានជាមួយព្រះយេស៊ូវគ្រីស្ទ ។
ព្រះអម្ចាស់បានហៅពួកព្យាការីឲ្យថ្លែងទីបន្ទាល់អំពីទ្រង់ ។តាមរយៈការសិក្សាទីបន្ទាល់ទាំងឡាយរបស់ពួកសាក្សីរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចពង្រឹងសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ហើយអររីករាយក្នុងទ្រង់ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរគំនិតរបស់អ្នកអំពីមូលហេតុដែលអ្នកគិតថា វាសំខាន់ដើម្បីមានទីបន្ទាល់មួយអំពីព្រះយេស៊ូវគ្រីស្ទ ចេញពីពួកព្យាការីជាច្រើន ។
សូមស្វែងរកពេលបួនដងដែលនីហ្វៃបានមានប្រសាសន៍ថា « ព្រលឹងខ្ញុំត្រេកអរ » នៅក្នុង នីហ្វៃទី 2 11:4–6 ។អ្នកអាចនឹងចង់គូសចំណាំឃ្លាទាំងនេះក្នុងព្រះគម្ពីររបស់អ្នក ។
ដើម្បី « ត្រេកអរ » ក្នុងរឿងអ្វីមួយ បង្ហាញថា មនុស្សម្នាក់ទទួលបានភាពសប្បាយរីករាយជាច្រើនក្នុងរឿងនោះ ហើយថា រឿងនោះបាននាំមកនូវក្តីអំណរដ៏ក្រៃលែង ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីសេចក្ដីថ្លែងដែលថា « ព្រលឹងខ្ញុំត្រេកអរ » ឲ្យបានបី ឬ ច្រើនជាងនោះ ដែលតំណាងឲ្យគោលគ្រឹះនៃដំណឹងល្អដែលអ្នកត្រេកអរ ។សូមពន្យល់ពីមូលហេតុ ដែលសេចក្ដីថ្លែងនីមួយៗនាំមកនូវសេចក្តីអំណរដល់អ្នក ។
សូមអាន នីហ្វៃទី 2 11:8 ហើយសរសេរពីអ្វីដែលនីហ្វៃបាមេរៀនទីថា នឹងផ្តល់ជាលទ្ធផលពីការសិក្សារបស់អ្នកស្តីពីការសរសេររបស់លោកអេសាយ ។
នីហ្វៃទី 2 12:1–5
អេសាយព្យាករថា ព្រះវិហារបរិសុទ្ធមួយនឹងត្រូវបានស្ថាបនាឡើងនៅថ្ងៃចុងក្រោយ
សូមស្រម៉ៃដល់ភ្នំដ៏ធំក្រៃលែងមួយ ។តើអ្នកអាចគិតដល់ការប្រៀបធៀបណាមួយ ដែលអាចត្រូវប្រើប្រាស់ដើម្បីប្រៀបធៀបរវាងភ្នំមួយ និង ព្រះវិហារបរិសុទ្ធមួយ ?
សូមអាន នីហ្វៃទី 2 12:2–3, 5 រកមើលអ្វីដែលព្រះបានសន្យាចំពោះការបង្កើតឡើងនៅថ្ងៃចុងក្រោយ ។ពាក្យ « ភ្នំជាទីសាងព្រះវិហារបរិសុទ្ធនៃព្រះអម្ចាស់ » មានន័យថា ព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ ។យោងទៅតាមខគម្ពីរទាំងនេះ តើពរជ័យអ្វីខ្លះនឹងមានមកពីទីសាងព្រះវិហារនៃព្រះអម្ចាស់នៅថ្ងៃចុងក្រោយ ?
អ្នកអាចនឹងចង់សរសេរក្នុងព្រះគម្ពីររបស់អ្នកដូចនេះ ៖ ព្រះបានស្ថាបនាព្រះវិហារបរិសុទ្ធទាំងឡាយ ដើម្បីបង្រៀនយើងពីរបៀបរបស់ទ្រង់ និង ដើម្បីជួយយើងឲ្យដើរក្នុងផ្លូវទាំងឡាយរបស់ទ្រង់ ( សូមមើល នីហ្វៃទី 2 12:3 ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើព្រះវិហារបរិសុទ្ធជួយយើងឲ្យដើរក្នុងផ្លូវទាំងឡាយរបស់ព្រះអម្ចាស់ដោយរបៀបណា ?
-
តើអ្នកអាចរៀបចំខ្លួនអ្នករបៀបណា ដើម្បីចូលក្នុងព្រះវិហារបរិសុទ្ធ ?
-
នីហ្វៃទី 2 12–15
មេរៀននេះនឹងមិនផ្តល់ជំនួយពិស្តារសម្រាប់ការយល់ដឹងពី នីហ្វៃទី 2 12–15 នោះទេ ។ទោះជាយ៉ាងណា នៅពេលអ្នកអាន ហើយសញ្ជឹងគិតពីជំពូកទាំងនេះនៅក្នុងការអានព្រះគម្ពីរមរមនផ្ទាល់ខ្លួនរបស់អ្នក នោះសូមរកមើលពីលទ្ធផលទាំងឡាយនៃអំនួត និង អំពើបាប ។យោបល់ ឬ ការពន្យល់ខាងក្រោមនេះ នឹងជួយក្នុងការអានរបស់អ្នកផងដែរ ៖
នីហ្វៃទី 2 12:6–18 ។ សូមធ្វើការកត់សម្គាល់ជាពិសេស នូវរាល់សេចក្តីយោងទាំងអស់ចំពោះការថ្វាយបង្គំរូបចម្លាក់ ព្រមទាំងពាក្យ និង អត្ថន័យទាំងឡាយ ដែលចង្អុលបង្ហាញពីអំនួត—ជាឧទាហរណ៍ ឫកខ្ពស់ ចិត្តឆ្មើងឆ្មៃ ឆ្មើងឆ្មៃ តម្កើងឡើង និង ខ្ពស់ ។ ការណ៍នេះនឹងជួយអ្នកឲ្យយល់ពីមូលហេតុដែលការជំនុំជម្រះដ៏ធ្ងន់ធ្ងរដូចនេះ បានកើតមានឡើងចំពោះប្រជាជនទាំងនេះ ។
នីហ្វៃទី 2 12:9–11 ។ « មនុស្សធម្មតា » ( ខ 9 ) ពោលសំដៅដល់មនុស្សសាមញ្ញ ឬ ធម្មតា ។ទាំង « បុរសធម្មតា » និង « ពួកអ្នកធំ » បើសិនពួកគេមានចិត្តឆ្មើងឆ្មៃ នឹងត្រូវបានបន្ទាបខ្លួនចុះនៅថ្ងៃនៃការយាងមកនៃព្រះយេស៊ូវគ្រីស្ទ ( សូមមើល ខ 11 ) ។
នីហ្វៃទី 2 12:12–13 ។ « ថ្ងៃនៃព្រះអម្ចាស់ » គឺជាឃ្លាមួយដែលពោលសំដៅដល់ពេលនៃការជំនុំជម្រះ ។ការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទគឺជា « ថ្ងៃនៃព្រះអម្ចាស់ » នៅពេលដែលពួកទុច្ចរិតនឹងត្រូវបានបំផ្លាញចោល ។
នីហ្វៃទី 2 13–14 ។នៅក្នុង នីហ្វៃទី 2 13 ជាការបន្តនៃការពិភាក្សារបស់អេសាយ ស្តីពីអ្វីដែលនឹងកើតឡើង បើសិនពួកសាសន៍អ៊ីស្រាអែលនៅមានសេចក្តីមានះក្នុងអំពើទុច្ចរិតរបស់ពួកគេ ។អេសាយបានហៅពួកស្ត្រីសាសន៍អ៊ីស្រាអែលថា « ពួកកូនស្រីក្រុងស៊ីយ៉ូន » ( ខ 16 ) ដែលផ្ដល់ជាគំនិតថា ពួកគេគឺជាកូនចៅក្នុងសេចក្តីសញ្ញា ។អេសាយបានប្រដូចពួកគេទៅនឹងស្ត្រីឆ្មើងឆ្មៃមា្នក់ដែលត្រូវបណ្តាសាពីព្រះអម្ចាស់ ហើយគ្រឿងអលង្ការ និង គ្រឿងលំអខាងរាងកាយផ្សេងទៀតត្រូវបានដកចេញ ( សូមមើល នីហ្វៃទី 2 13:16–26 ) ។ផ្ទុយទៅវិញ នីហ្វៃទី 2 14មានរួមទាំងការរៀបរាប់របស់អេសាយពីអ្វីដែលនឹងកើតឡើង បើសិនពួកកូនស្រីក្រុងស៊ីយ៉ូនបន្ទាបខ្លួនពួកគេ ប្រែចិត្ត ហើយត្រឡប់មករកព្រះអម្ចាស់វិញ ។បើសិនអ្នកមើលក្នុងព្រះគម្ពីរបរិសុទ្ធដែលជាការបោះពុម្ពរបស់ អិល. ឌី. អែស. សូមប្រើប្រាស់លេខខគម្ពីរយោងក្នុងអេសាយ 3ដើម្បីជួយអ្នកយល់នីហ្វៃទី 2 13:16–26 ។
នីហ្វៃទី 2 15:8–22 ។ពាក្យ វេទនាសំដៅលើស្ថានភាពសោកសៅដ៏ខ្លាំង ។អេសាយបានប្រើពាក្យនេះចំនួនប្រាំមួយដងក្នុងខទាំងនេះនៅពេលលោកបង្ហាញពីអំពើបាបរបស់ពួកសាសន៍អ៊ីស្រាអែល ។អេសាយបានដឹងថា បើសិនពួកសាសន៍អ៊ីស្រាអែលមិនប្រែចិត្តទេ នោះលទ្ធផលនៃអំពើបាបរបស់ពួកគេនឹងនាំមកនូវភាពសោកសៅដ៏ខ្លាំង—ជាពិសេសនៅពេលជំនុំជំរះ។បើសិនអេសាយគឺជាព្យាការីម្នាក់នៅលើផែនដីពេលបច្ចុប្បន្ននេះ តើលោកនឹងឃើញអំពើបាបដូចគ្នានឹងអំពើបាបដែលលោកបានឃើញក្នុងចំណោមពួកសាសន៍អ៊ីស្រាអែលដែរឬទេ ?
-
សូមអាននីហ្វៃទី 2 15:20 ។សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកនូវវិធីមួយចំនួនដែលមនុស្សនៅពេលបច្ចុប្បន្ននេះហៅរឿងល្អថាជារឿងអាក្រក់ ឬ រឿងអាក្រក់ថាជារឿងល្អវិញ ។
នីហ្វៃទី 2 16:1–8
អេសាយត្រូវបានហៅឲ្យបម្រើជាព្យាការីម្នាក់
ការសរសេររបស់អេសាយគឺសម្បូរណ៍ទៅដោយការប្រើជានិមិត្តរូប ។ការប្រើជានិមិត្តរូបគឺជាវិធីមួយដែលព្រះអម្ចាស់បង្រៀនយើងអំពីគោលការណ៍នៃដំណឹងល្អ ។ដូចដែលបានកត់ត្រាក្នុង នីហ្វៃទី 2 16អេសាយបានពិពណ៌នាអំពីបទពិសោធន៍របស់លោកនៅពេលឃើញព្រះអម្ចាស់ ។នៅពេលអ្នកអាននីហ្វៃទី 2 16សូមចងចាំពីនិមិត្តរូបដូចតទៅនេះ និង អត្ថន័យរបស់វាដែលអាចនឹងត្រឹមត្រូវ ៖
ពួកសេរភីម ៖ ពួកទេវតាដែលគង់នៅក្នុងវត្តមាននៃព្រះ ។ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនថា « ទេវតាមួយរបស់ព្រះមិនដែលមានស្លាបនោះទេ »( History of the Church,3:392 ) ។ស្លាបរបស់ពួកទេវតាតំណាងឲ្យអំណាចរបស់ពួកគេដើម្បីផ្លាស់ប្តូរ និង ធ្វើចលនា ។
ផ្សែង ៖ អាចចង្អុលបង្ហាញពីវត្តមាននៃព្រះអម្ចាស់ ( សូមមើល វិវរណៈ 15:8 ) ។
បបូរមាត់មិនស្អាត ៖ មិនមានភាពសក្តិសម ។
រងើកភ្លើង ( ភ្លើង ) ៖ ភ្នាក់ងារបន្សុទ្ធ ដូចជាអំណាចលាងជម្រះរបស់ព្រះវិញ្ញាណបរិសុទ្ធ ។
អាសនា ៖ តាមអត្ថន័យពិតប្រាកដ អាសនាគឺជាកន្លែងមួយសម្រាប់ការធ្វើយញ្ញបូជា ។នៅចំណុចនេះវាអាចសំដៅលើយញ្ញបូជាដែលធ្វើឡើងដោយព្រះយេស៊ូវគ្រីស្ទជំនួសយើងគឺ—ដង្វាយធួន ។
-
សូមអាន នីហ្វៃទី 2 16:1–7ហើយកត់ត្រាក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកនូវចម្លើយពីសំណួរដូចតទៅនេះ ៖
-
តើពួកសេរភីមម្នាក់បាននិយាយអ្វីខ្លះអំពីព្រះអម្ចាស់នៃពួកពលបរិវារ ?
-
តើអ្នកគិតថា អេសាយចង់មានន័យដូចម្តេចនៅពេលលោកមានប្រសាសន៍ថា « វរហើយខ្ញុំ !ត្បិតខ្ញុំត្រូវវិនាសជាពិត ពីព្រោះខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត » ?តើអ្វីដែលធ្វើឲ្យលោកមានអារម្មណ៍ភ្លាមៗយ៉ាងដូច្នេះ ?( នីហ្វៃទី 3 27:19អាចផ្តល់ជាយោបល់មួយ ) ។
-
តើអ្វីបានកើតឡើង ដែលធ្វើឲ្យផ្លាស់ប្តូរអារម្មណ៍មិនសក្តិសមរបស់អេសាយ ?
-
តើបទពិសោធន៍នេះនឹងរៀបចំអេសាយដោយរបៀបណាដើម្បីចេញទៅក្នុងចំណោមមនុស្ស ហើយបង្រៀនអំពីការប្រែចិត្ត ?
-
សេចក្តីពិតមួយនៃសេចក្តីពិតដ៏មហិមាទាំងឡាយដែលបានបង្រៀនក្នុងការហៅបម្រើរបស់អេសាយគឺថា យើងអាចត្រូវបានលាងជម្រះពីភាពមិនសក្តិសមរបស់យើងតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ សូមសញ្ចឹងគិតពីគ្រាមួយនៅពេលដែលអ្នកបានទទួលអារម្មណ៍ពីអំណាចលាងជម្រះនៃដង្វាយធួននៅក្នុងជីវិតរបស់អ្នក ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សានីហ្វៃទី 2 11–16ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖