មេរៀនទី 14 ៖ ថ្ងៃទី 1
ម៉ូសាយ 26
សេចក្តីផ្ដើម
ដូចដែលមានកត់ត្រាក្នុងម៉ូសាយ 26ពួកសាសន៍នីហ្វៃឥតជំនឿមួយចំនួន នៃជំនាន់ដែលកំពុងពេញវ័យ បានជះឥទ្ធិពលលើសមាជិកទាំងឡាយនៃសាសនាចក្រ តាមរយៈពាក្យបញ្ជោរទាំងឡាយ ហើយបានដឹកនាំពួកគេទៅរកអំពើបាប ។អាលម៉ាបានអធិស្ឋានដើម្បីស្វែងរករបៀបដើម្បីវិនិច្ឆ័យសមាជិកទាំងនេះស្របតាមព្រះហឫទ័យនៃព្រះ ។ព្រះអម្ចាស់បានបើកសម្តែងដល់ អាលម៉ា អំពីរបៀបដើម្បីឲ្យសមាជិកសាសនាចក្រទទួលខុសត្រូវចំពោះអំពើបាបរបស់ខ្លួនគេ ។ព្រះអម្ចាស់ក៏បានដាក់លក្ខខណ្ឌទាំងឡាយសម្រាប់ការប្រែចិត្តផងដែរ ។អាលម៉ា បានរៀនអំពីព្រះហឫទ័យនៃព្រះក្នុងការអភ័យទោសដល់អ្នកទាំងឡាយណាដែលប្រែចិត្តពិតប្រាកដ ។
ម៉ូសាយ 26:1–6
ពួកអ្នកដែលស្ថិតក្នុងជំនាន់ដែលកំពុងពេញវ័យភាគច្រើនមិនជឿ ហើយពួកគេបានប្រព្រឹត្តអំពើបាប
សូមចំណាយពេលមួយភ្លែតដើម្បីគិតអំពីសំណួរតទៅនេះ ៖ តើអ្នកគិតថា ហេតុអ្វីមនុស្សវ័យក្មេងមួយចំនួនមិនមានទីបន្ទាល់ ឬ មិនមានទីបន្ទាល់រឹងមាំ បើទោះជាពួកគេបានស្តាប់ព្យាការី ហើយត្រូវបានបង្រៀនដោយឪពុកម្តាយរបស់ពួកគេក៏ដោយនោះ ?
ម៉ូសាយ 26ផ្តល់នូវការយល់ដឹងពីសំណួរនេះ ។សូមសិក្សាខទាំងនេះ ហើយឆ្លើយសំណួរក្នុងតារាងខាងក្រោម ( សូមសរសេរចម្លើយរបស់អ្នកក្នុងសៀវភៅសិក្សានេះ ) ៖
តើរឿងបីយ៉ាងដែលពួកអ្នកក្នុងជំនាន់កំពុងពេញវ័យជាច្រើនមិនជឿ មានអ្វីខ្លះ ? | |
តើការអានព្រះគម្ពីរ ឬ ការស្តាប់ព្យាការីទាំងឡាយដោយអាកប្បកិរិយាឥតជំនឿ អាចប៉ះពាល់អ្វីខ្លះមកលើយើង ? | |
តើមូលហេតុចម្បងមួយដែលប្រជាជនទាំងនេះគ្មានសេចក្តីជំនឿលើព្រះអង្គសង្គ្រោះ និង ចូលរួមក្នុងសាសនាចក្រ គឺជាអ្វី ? | |
សូមសរសេរគោលការណ៍មួយដែលអ្នកបានរៀនពីការសិក្សាខទាំងនេះ ៖ |
ឃ្លា « សណ្តាប់នៃពួកអយ្យកោរបស់ពួកគេ » ក្នុងម៉ូសាយ 26:1សំដៅលើសេចក្តីពិតនៃដំណឹងល្អដែលផ្តល់ឲ្យមកពីជំនាន់មុនៗ ឃ្លានេះជួនកាលអាចសំដៅលើ គំនិតខុសឆ្គងផងដែរ ( ជាឧទាហរណ៍ សូមមើលអាលម៉ា 9:16 ) ។គោលការណ៍មួយ ដែលបានបង្រៀនក្នុងម៉ូសាយ 26:1–4គឺថា ៖ បំណងប្រាថ្នាដើម្បីជឿ និង កិច្ចប្រឹងប្រែងផ្ទាល់ខ្លួន គឺចាំបាច់ដើម្បីអភិវឌ្ឍទីបន្ទាល់មួយ ។
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះមកពី ប្រធាន ហិនរី ប៊ី. អាវរិង នៃគណៈប្រធានទីមួយ ហើយគូសបន្ទាត់ពីខាងក្រោមសកម្មភាពទាំងឡាយដែលចាំបាច់ដើម្បីទទួលបាន និង រក្សាទីបន្ទាល់ ៖
« ទីបន្ទាល់តម្រូវឲ្យមានការចិញ្ចឹមបីបាច់ដោយការអធិស្ឋានដោយសេចក្តីជំនឿ ការស្រេកឃ្លានព្រះបន្ទូលនៃព្រះនៅក្នុងព្រះគម្ពីរ និង ការគោរពប្រតិបត្តិចំពោះសេចក្តីពិតដែលយើងបានទទួល ។ការព្រងើយកន្តើយចំពោះការអធិស្ឋាន គឺជាគ្រោះថ្នាក់ ។ទីបន្ទាល់របស់យើង គឺមានគ្រោះថ្នាក់ តែពេលយើងឥតខ្វល់នឹងការសិក្សា និង ការអានព្រះគម្ពីរជាប្រចាំតែប៉ុណ្ណោះ ។ការណ៍ទាំងអស់នោះ គឺជាចំណុចដ៏ចាំបាច់សម្រាប់ចិញ្ចឹមបីបាច់ទីបន្ទាល់របស់យើង ។ …
« ការទទួលទានព្រះបន្ទូលនៃព្រះ ការអធិស្ឋានឲ្យស្មោះអស់ពីចិត្ត និង ការគោរពប្រតិបត្តិដល់បទបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់ ត្រូវតែអនុវត្តស្មើគ្នា និង ខ្ជាប់ខ្ជួន ដើម្បីធ្វើឲ្យទីបន្ទាល់របស់អ្នករីកលូតលាស់ និង រីកចម្រើនឡើង » ( “A Living Testimony,” Ensignឬលីអាហូណាខែ ឧសភា ឆ្នាំ 2011 ទំព័រ 127 ) ។
សូមកត់ចំណាំថា ក្នុងសម័យកាលរបស់អាលម៉ា ពួកអ្នកដែលនៅក្នុងជំនាន់ដែលកំពុងពេញវ័យ មិនបានធ្វើរឿងទាំងឡាយ ដែលបានរៀបរាប់ដោយប្រធាន អាវរិង នោះទេ ។
-
សូមឆ្លើយសំណួរទាំងឡាយនៅខាងក្រោម ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ក្នុងបទពិសោធន៍របស់អ្នក តើហេតុអ្វីវាសំខាន់ ដើម្បីមានអាកប្បកិរិយាជឿ នៅពេលអ្នកអធិស្ឋាន អានព្រះគម្ពីរ និង ព្យាយាមគោរពបទបញ្ញត្តិទាំងឡាយ ?
-
សូមពិពណ៌នានូវបទពិសោធន៍មួយ ដែលការអធិស្ឋានដោយស្មោះត្រង់ ការអានព្រះគម្ពីរ ឬ ការគោរពប្រតិបត្តិដល់បទបញ្ញត្តិទាំងឡាយ បានពង្រឹងដល់ទីបន្ទាល់របស់អ្នក ។
-
សូមពិចារណាមួយភ្លែតថា តើអ្នកធ្លាប់បានឃើញមនុស្សដែលគ្មានទីបន្ទាល់លើដំណឹងល្អ មានឥទ្ធិពលលើសមាជិក នៃសាសនាចក្រដែរឬទេ ។សូមអានម៉ូសាយ 26:5–6ហើយរកមើលរបៀបដែលពួកអ្នកឥតជំនឿ បានជះឥទ្ធិពលលើអ្នកទាំងឡាយក្នុងសាសនាចក្រ ។
នៅពេលអ្នកបន្តការសិក្សារបស់អ្នក វាអាចមានប្រយោជន៍ដើម្បីដឹងពីអត្ថន័យនៃសេចក្តីថ្លែងចេញពីម៉ូសាយ 26:6ថា ៖ « អស់អ្នកណាដែលនៅក្នុងសាសនាចក្រ ដែលប្រព្រឹត្តអំពើបាប នោះសាសនាចក្រត្រូវព្រមានដាស់តឿន [ ព្រមាន និង កែតម្រូវ ] ។ »នេះមានន័យថា វាចាំបាច់សម្រាប់សមាជិកសាសនាចក្រដែលបះបោរ ត្រូវទទួលការវិនិច្ឆ័យស្របតាមអំពើបាបរបស់ពួកគេ ហើយផ្តល់ឱកាសឲ្យប្រែចិត្ត ។
ម៉ូសាយ 26:7–39
អាលម៉ា បានសួរពីរបៀបដើម្បីវិនិច្ឆ័យដល់អ្នកទាំងឡាយណាដែលប្រព្រឹត្តអំពើបាប
ដើម្បីរៀបចំខ្លួនសិក្សាសេចក្តីដែលនៅសល់ក្នុងម៉ូសាយ 26 សូមស្រម៉ៃថា អ្នកគឺជាប៊ីស្សពម្នាក់ប្រចាំវួដមួយ ដែលមានសមាជិកមួយចំនួនបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរផងដែរ ។ក្នុងនាមជាប៊ីស្សពម្នាក់ អ្នកត្រូវបានដឹកនាំដោយព្រះអម្ចាស់ ដើម្បីដាក់ឲ្យសមាជិកទាំងនេះទទួលខុសត្រូវ ហើយជួយពួកគេឲ្យប្រែចិត្ត ។សូមពិចារណាអំពីរបៀបដែលអ្នកនឹងប្រព្រឹត្តចំពោះសមាជិកទាំងនេះ និង របៀបដែលអ្នកអាចជួយពួកគេល្អបំផុត ។
ស្ថានភាពដូចនេះ គឺពិបាកសម្រាប់អាលម៉ា ។ក៏ដូចជាពួកអ្នកដឹកនាំបព្វជិតភាព ដែលមានសិទ្ធិអំណាចនៅសព្វថ្ងៃនេះដែរ លោកមានទំនួលខុសត្រូវដើម្បីជួយសមាជិកទាំងឡាយនៃសាសនាចក្រ ដែលប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរឲ្យប្រែចិត្ត ទទួលការអភ័យទោស ហើយត្រឡប់ទៅសកម្ម ហើយឈរដោយកិត្តិយសក្នុងសាសនាចក្រវិញ ។សូមអានម៉ូសាយ 26:7–14ហើយរកមើលរបៀបដែល អាលម៉ា ឆ្លើយតបចំពោះស្ថានភាពនេះ និង អ្វីដែលលោកបានធ្វើ ដើម្បីទទួលចម្លើយពីព្រះអម្ចាស់ ។
-
សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីមូលហេតុដែលវាសំខាន់សម្រាប់យើងដើម្បីដឹងថា ពួកអ្នកដឹកនាំបព្វជិតភាពស្វែងរក ហើយទទួលការដឹកនាំពីព្រះអម្ចាស់ នៅពេលជួយអ្នកទាំងឡាយដែលបានប្រព្រឹត្តអំពើបាប ។
សូមចងចាំថា អាលម៉ា ធ្លាប់បានធ្វើជាសង្ឃម្នាក់របស់ស្តេចណូអេ ទុច្ចរិត មុនពេលការផ្លាស់ប្រែចិត្តជឿរបស់លោក ។សូមអានម៉ូសាយ 26:15–18ហើយរកមើលពីអ្វីដែលអាលម៉ា និង ប្រជាជនរបស់លោកបានធ្វើ ដើម្បីត្រឡប់មកកាន់ព្រះអម្ចាស់ ហើយថាតើព្រះអម្ចាស់ស្រោចពរជ័យអ្វីខ្លះទៅលើពួកគេ ។
-
សូមអានម៉ូសាយ 26:29–30បន្ទាប់មក សូមឆ្លើយតបចំពោះសំណួរមួយ ឬ ទាំងពីរខាងក្រោមនេះ ៖
-
សូមពន្យល់ពីមូលហេតុដែលអ្នកគិតថា គោលការណ៍ខាងក្រោមនេះ គឺសំខាន់សម្រាប់មនុស្សគ្រប់គ្នាដើម្បីយល់ រួមទាំងអ្នកដែលប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរផងដែរថា ៖ ព្រះអម្ចាស់នឹងអភ័យទោសដល់អ្នកទាំងឡាយណាដែលប្រែចិត្តដោយស្មោះអស់ពីចិត្តរបស់ពួកគេ ។
-
សូមសរសេរទីបន្ទាល់របស់អ្នកអំពីគោលការណ៍តទៅនេះ ៖ ព្រះអម្ចាស់នឹងអភ័យទោសដល់អ្នកទាំងឡាយណា ដែលប្រែចិត្តដោយស្មោះអស់ពីចិត្តរបស់ពួកគេ ។
-
បន្ទាប់ពីអាលម៉ាបានអធិស្ឋានសុំការដឹកនាំអំពីរបៀបដើម្បីជួយសមាជិកសាសនាចក្រទាំងឡាយ ដែលបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ នោះព្រះអម្ចាស់បានប្រទានសេចក្តីណែនាំដល់លោក ។លោក ត្រូវផ្តល់ឱកាសដល់សមាជិកទាំងឡាយដើម្បីប្រែចិត្ត ប៉ុន្តែបើសិនពួកគេមិនប្រែចិត្តទេ នោះពួកគេមិនត្រូវបានរាប់ក្នុងចំណោមប្រជារាស្ត្ររបស់ព្រះអម្ចាស់ឡើយ ។សេចក្តីណែនាំទាំងនេះ ផ្តល់នូវការយល់ដឹងដ៏សំខាន់ អំពីគោលការណ៍នៃការប្រែចិត្ត ។សូមអានម៉ូសាយ 26:21–31រកមើលគំនិតយល់ដឹងទាំងឡាយ ចំពោះការប្រែចិត្ត ។
-
ដើម្បីជួយអ្នកវិភាគអំពីអ្វីដែលអ្នកបានអានក្នុងខទាំងនេះ សូមឆ្លើយសំណួរពីរ ឬ ច្រើន នៃកិច្ចការខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកនឹងសង្ខេបព្រះបន្ទូលនៃព្រះអង្គសង្គ្រោះយ៉ាងដូចម្តេចក្នុងម៉ូសាយ 26:23 ?ហេតុអ្វីអ្នកគិតថា វាសំខាន់សម្រាប់យើងដើម្បីដឹងថា ព្រះអង្គសង្គ្រោះទ្រង់ផ្ទាល់ បានបង់ថ្លៃសម្រាប់អំពើបាបទាំងឡាយរបស់យើង ?
-
តើឃ្លាអ្វីខ្លះក្នុងម៉ូសាយ 26:21–31បង្ហាញពីទំនុកចិត្ត និង សេចក្តីទុកចិត្តរបស់ព្រះអម្ចាស់លើ អាលម៉ា ជាអ្នកដឹកនាំបព្វជិតភាពម្នាក់នោះ ?តើការមានជំនួយពីអ្នកដឹកនាំបព្វជិតភាព អាចជួយដល់អ្នកទាំងឡាយណា ដែលមានបញ្ហានឹងអំពើបាប ឬ ការល្បួងដ៏លំបាកៗ ដោយរបៀបណា ?
-
តើអ្នកគិតថា ដើម្បីប្រែចិត្ត « ដោយស្មោះអស់ពីចិត្ត [ របស់នរណាម្នាក់ ] » មានន័យយ៉ាងដូចម្តេច ?( ម៉ូសាយ 26:29 ) ។
-
តើអ្នកគិតថា ហេតុអ្វីយើងត្រូវតែអភ័យទោសដល់អ្នកដទៃ ដើម្បីទទួលបានការអភ័យទោសពីព្រះអម្ចាស់ដូច្នេះ ?( សូមមើលម៉ូសាយ 26:31 ) ។
-
សូមសរសេរគោលការណ៍មួយ ដែលអ្នកបានរកឃើញក្នុងម៉ូសាយ 26:21–31ជាពាក្យសម្តីអ្នកផ្ទាល់ ៖
បើទោះជាអ្នកអាចរកឃើញគោលការណ៍ខុសគ្នា ឬ អ្នកអាចប្រើពាក្យខុសគ្នាក៏ដោយ នៅខាងក្រោមនេះគឺជាគំរូនៃគោលការណ៍មួយចំនួន ដែលបានបង្រៀនក្នុងម៉ូសាយ 26:21–31 ៖
-
ប៊ីស្សព និង ប្រធានសាខាទាំងឡាយ តំណាងឲ្យព្រះអម្ចាស់ក្នុងការជួយយើងប្រែចិត្ត និង ទទួលបានការអភ័យទោស ។
-
ការសារភាពអំពើបាបទាំងឡាយរបស់យើង នាំទៅរកការអភ័យទោស ។( អំពើបាបទាំងអស់ ត្រូវតែសារភាពចំពោះព្រះ ហើយអំពើបាបធ្ងន់ធ្ងរទាំងឡាយ គប្បីត្រូវសារភាពចំពោះអ្នកដឹកនាំបព្វជិតភាពម្នាក់ ដែលអាចជួយនៅក្នុងដំណើរការប្រែចិត្តនោះ ) ។
-
យើងត្រូវតែអភ័យទោសដល់មនុស្សដទៃ ដើម្បីទទួលបានការអភ័យទោសពីព្រះអម្ចាស់ ។
-
ដើម្បីជួយអ្នកវិភាគគោលការណ៍ទាំងនេះ សូមអានករណីសិក្សាខាងក្រោមនេះ ។សូមជ្រើសរើសករណីសិក្សាមួយ ហើយសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីរបៀបដែលខគម្ពីរ និង គោលការណ៍ទាំងឡាយ ដែលអ្នកបានសិក្សានៅថ្ងៃនេះ អាចដល់ជួយមនុស្សក្នុងស្ថានភាពដែលបានពិពណ៌នានេះ ៖
-
យុវនារីមា្នក់ បានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរមួយ ប៉ុន្តែនាងមិនហ៊ាននិយាយប្រាប់ប៊ីស្សពរបស់នាងទេ ។
-
យុវជនម្នាក់មានបំណងប្រាថ្នាដើម្បីប្រែចិត្ត ប៉ុន្តែគាត់មិនដឹងរបៀប ។
-
យុវនារីម្នាក់ បានប្រព្រឹត្តអំពើបាបមួយ ដែលនាងបានធ្វើកាលមុននោះម្ដងទៀត ហើយបារម្ភថា ព្រះអម្ចាស់នឹងមិនអភ័យទោសដល់នាងទៀតឡើយ ។
-
យុវជនម្នាក់ សម្រេចចិត្តដើម្បីប្រែចិត្ត ប៉ុន្តែគាត់បដិសេធមិនអភ័យទោសដល់អ្នក ដែលបានធ្វើខុសលើគាត់ឡើយ ។
-
-
សូមជ្រើសរើសគោលការណ៍មួយដែលមានក្នុងមេរៀននេះ ហើយសញ្ជឹងគិតពីរបៀបដែលអ្នកអាចអនុវត្តវាក្នុងកិច្ចខិតខំរបស់អ្នកដើម្បីប្រែចិត្ត ។សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីរបៀបដែលអ្នកនឹងអនុវត្តគោលការណ៍នេះ ។
សូមអានម៉ូសាយ 26:37–39ដើម្បីរកមើលអ្វីដែលបានកើតឡើង នៅពេល អាលម៉ា ប្រតិបត្តិតាមដំបូន្មានរបស់ព្រះអម្ចាស់ ។បទពិសោធន៍របស់អាលម៉ា និង ប្រជាជនរបស់លោក បង្រៀនថា នៅពេលយើងប្រែចិត្ត ហើយរស់នៅដោយសុចរិត នោះយើងអាចមានសេចក្តីសុខសាន្ត និង ចម្រុងចម្រើន ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាម៉ូសាយ 26 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖