មេរៀនទី 7 ៖ថ្ងៃទី 4
នីហ្វៃទី 2 25
សេចក្តីផ្ដើម
បន្ទាប់ពីកត់ត្រាពាក្យព្យាករណ៍ទាំងឡាយរបស់អេសាយ( នីហ្វៃទី 2 12–24 ) ព្យាការី នីហ្វៃបានគូសបញ្ជាក់ពីសារៈសំខាន់នៃពាក្យព្យាករទាំងនេះ និង បានពន្យល់ថា អ្នកទាំងឡាយដែលមានវិញ្ញាណនៃការព្យាករណ៍ អាចនាំទៅរកការយល់ដឹង និង ស្ងើចសរសើរចំពោះពាក្យសម្ដីរបស់អេសាយ( នីហ្វៃទី 2 25 ) ។លោកបានពន្យល់ថា គោលបំណងនៃការសរសេររបស់លោកគឺ « ដើម្បីបញ្ចុះបញ្ចូលកូនចៅយើង និង បងប្អូនយើងផង ដើម្បីឲ្យជឿដល់ព្រះគ្រីស្ទ ហើយឲ្យស្រុះស្រួលនឹងព្រះ »( នីហ្វៃទី 2 25:23 ) ។លោកបានអញ្ជើញអ្នករាល់គ្នាឲ្យជឿដល់ព្រះគ្រីស្ទ ហើយ « ថ្វាយបង្គំទ្រង់ឲ្យអស់ពីសមត្ថភាព អស់ពីគំនិត អស់ពីកម្លាំង ហើយអស់ពីព្រលឹងទាំងមូលរបស់អ្នករាល់គ្នា »( នីហ្វៃទី 2 25:29 ) ។
នីហ្វៃទី 2 25:1–8
នីហ្វៃបង្រៀនថា យើងអាចយល់ពីពាក្យសម្ដីរបស់អេសាយនៅពេលយើងមានវិញ្ញាណនៃការព្យាករណ៍
ជាញឹកញាប់ មនុស្សប្រើប្រាស់មេសោដើម្បីរក្សាទុកទ្រព្បសម្បត្តិមានតម្លៃឲ្យមានសុវត្ថិភាព ។ពួកគេអាចទុកត្រឹមតែកូនសោមួយគត់សម្រាប់មេសោមួយ ឬ ពួកគេអាចឲ្យកូនសោចម្លងមួយដល់មិត្តភក្តិឬ សមាជិកគ្រួសារម្នាក់ដែលគេទុកចិត្ត ។នីហ្វៃបានដឹងថា ពាក្យព្យាករណ៍ទាំងឡាយរបស់អេសាយមាន « ប្រយោជន៍ដ៏ធំ » ( នីហ្វៃទី 2 25:8 ) ហើយលោកចង់ឲ្យអ្នករាល់គ្នាយល់ពាក្យទាំងនោះ ។លោកបានផ្តល់កូនសោមួយសម្រាប់អស់អ្នកណាដែលចង់ស្វែងរកអត្ថន័យនៃពាក្យសម្ដីរបស់អេសាយ ។
សូមអានប្រយោគដំបូងគេក្នុងនីហ្វៃទី 2 25:4ហើយរកមើលគន្លឹះសម្រាប់ការយល់ដឹងពីពាក្យសម្ដីរបស់អេសាយ ។តើពាក្យថា ដើម្បីមាន « វិញ្ញាណនៃការព្យាករណ៍ » មានអត្ថន័យដូចម្តេច ?តើអ្នកគិតថា វិញ្ញាណនៃការព្យាករណ៍អាចជួយអ្នកឲ្យយល់ដឹងកាន់តែប្រសើរឡើងអំពីព្រះគម្ពីរ ជាពិសេសពាក្យសម្ដីរបស់អេសាយ យ៉ាងដូចម្ដេចដែរ ?
វិញ្ញាណនៃការព្យាករណ៍សំដៅលើវិញ្ញាណនៃវិវរណៈ ។នេះមានន័យថា នៅពេលអ្នកសិក្សាព្រះគម្ពីរ ដោយឧស្សាហ៍ព្យាយាម និង ដោយការអធិស្ឋាន ហើយព្យាយាមយល់អត្ថន័យរបស់វា នោះអ្នកអាចមានវិញ្ញាណនៃវិវរណៈ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងបំភ្លឺដល់គំនិត និង ការយល់ដឹងរបស់អ្នក ។ហើយព្រះគម្ពីរក៏បង្រៀនផងដែរថា « ការធ្វើបន្ទាល់ពីព្រះយេស៊ូវ នោះហើយជាវិញ្ញាណនៃសេចក្ដីទំនាយ »( វិវរណៈ 19:10 ) ។នៅពេលអ្នកកើនចំណេះដឹង និង ទីបន្ទាល់ពីព្រះអង្គសង្រ្គោះ នោះការយល់ដឹងរបស់អ្នកពីព្រះគម្ពីរ—រួមទាំងការបង្រៀនរបស់អេសាយ—នឹងកើនឡើង ហើយអ្នកនឹងយល់កាន់តែច្បាស់ពីរបៀបដែលការបង្រៀនទាំងនេះពាក់ព័ន្ធនឹងអ្នក ។
នីហ្វៃបានចែកចាយគំនិតផ្សេងៗទៀតដែលអាចបង្កើនការយល់ដឹងរបស់យើងពីពាក្យសម្ដីរបស់អេសាយ ។សូមពិនិត្យមើលខគម្ពីរខាងក្រោមនេះ ហើយរកមើលគន្លឹះបីបន្ថែមទៀតដើម្បីយល់ដឹងពីពាក្យសម្ដីរបស់អេសាយ ៖
សូមចងចាំថា ជាញឹកញាប់ និមិត្តរូប និង ភាសាកំណាព្យត្រូវបានប្រើប្រាស់ក្នុងពាក្យព្យាកររបស់សាសន៍យូដាពីសម័យបុរាណ ( សូមមើលនីហ្វៃទី 2 25:1 ) ។ហើយការសិក្សាវប្បធម៌ ប្រវត្តិសាស្រ្ត និង ភូមិសាស្រ្តនៃអ៊ីស្រាអែលពីបុរាណក៏នឹងជួយអ្នកឲ្យយល់ពីពាក្យសម្ដីរបស់អេសាយផងដែរ( សូមមើលនីហ្វៃទី 2 25:5–6 ) ។ការរស់នៅក្នុងថ្ងៃចុងក្រោយ ហើយឃើញការបំពេញនៃពាក្យព្យាករណ៍ជាច្រើនក៏ជួយយើងឲ្យយល់ដឹងពីគម្ពីរអេសាយផងដែរ( សូមមើលនីហ្វៃទី 2 25:7–8 ) ។
នីហ្វៃទី 2 25:9–19
នីហ្វៃព្យាករអំពីពួកសាសន៍យូដា
ដូចដែលបានកត់ត្រាក្នុងនីហ្វៃទី 2 25:9–19 នីហ្វៃបានព្យាករអំពីពួកសាសន៍យូដា និង ស្រុកកំណើតពួកគេក្នុងក្រុងយេរូសាឡិម និង តំបន់ជុំវិញនោះ ។លោកបានមានប្រសាសន៍ថា ពួកសាសន៍យូដាដែលត្រូវបានចាប់ជាឈ្លើយយកទៅក្នុងក្រុងបាប៊ីឡូនបន្ទាប់ពីការបំផ្លិចបំផ្លាញនៃក្រុងយេរូសាឡិម នឹងត្រឡប់ទៅ « ដែនដីនៃកេរ្តិ៍អាកររបស់ពួកគេ » វិញ ( សូមមើលនីហ្វៃទី 2 25:9–11 ) ។ព្រះយេស៊ូវគ្រីស្ទ ជាព្រះមែស៊ីនឹងរស់នៅក្នុងចំណោមពួកគេ ប៉ុន្តែមនុស្សជាច្រើននឹងបដិសេធទ្រង់ ហើយនឹងឆ្កាងទ្រង់ ( សូមមើលនីហ្វៃទី 2 25:12–13 ) ។បន្ទាប់ពីការសុគត និង ដំណើររស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ នោះក្រុងយេរូសាឡិមនឹងត្រូវបានបំផ្លាញចោលម្តងទៀត ហើយពួកសាសន៍យូដានឹងត្រូវខ្ចាត់ព្រាត់ ហើយនឹងត្រូវធ្វើទុក្ខដោយពួកសាសន៍ផ្សេងៗ( សូមមើលនីហ្វៃទី 2 25:14–15 ) ។នៅទីបំផុត ពួកគេនឹងជឿលើព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួនរបស់ទ្រង់ ហើយព្រះអម្ចាស់នឹងតាំងរាស្ត្រទ្រង់ឡើងវិញ « ពីស្ថានភាពវង្វេង និង ភាពធ្លាក់ » ( សូមមើលនីហ្វៃទី 2 25:16–19 ) ។
នីហ្វៃទី 2 25:20–30
នីហ្វៃធ្វើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ
សូមគិតអំពីរបៀបដែលអ្នកអាចឆ្លើយតបចំពោះនរណាម្នាក់ដែលអះអាងថា ពួកបរិសុទ្ធថ្ងៃចុងក្រោយមិនជឿលើព្រះយេស៊ូវគ្រីស្ទទេ ។នៅពេលអ្នកសិក្សាអ្វីដែលសល់ក្នុងនីហ្វៃទី 2 25សូមរកមើលកថាខណ្ឌទាំងឡាយ ដែលអ្នកអាចចែកចាយក្នុងស្ថានភាពបែបនេះ ។
សូមពិនិត្យមើលមួយភ្លែតក្នុងនីហ្វៃទី 2 25:20–30ហើយពិចារណាក្នុងការគូសសំគាល់ឈ្មោះ « ព្រះគ្រីស្ទ » នៅរាល់ពេលមានពាក្យនោះ ។
-
សូមអាន នីហ្វៃទី 2 25:28–29ហើយរកមើលអ្វីដែលនីហ្វៃបានមានប្រសាសន៍ថាជា « ផ្លូវត្រឹមត្រូវ » នោះ ។សូមពិនិត្យមើលក្នុងនីហ្វៃទី 2 25: 23–26រកមើលមូលហេតុដែលការជឿលើព្រះគ្រីស្ទគឺជា « ផ្លូវត្រឹមត្រូវ » ។( សូមកត់សំគាល់ថានីហ្វៃទី 2 25:23, 26គឺជាចំណេះចំណានខគម្ពីរ ។អ្នកអាចនឹងចង់គូសចំណាំវាក្នុងរបៀបងាយសំគាល់ដូច្នេះអ្នកអាចរកវាឃើញនៅពេលខាងមុខ ) ។សូមកត់ត្រាចម្លើយរបស់អ្នកក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
ពាក្យស្រុះស្រួលក្នុងនីហ្វៃទី 2 25:23មានន័យថាធ្វើឲ្យស្របទៅ « ព្រះគុណ » របស់ព្រះអម្ចាស់គឺជារបៀបដែលការស្រុះស្រួលជាមួយឡើងនៅទីបញ្ចប់ ។សូមអានការពន្យល់ស្តីពីព្រះគុណរបស់ព្រះអម្ចាស់ដូចតទៅនេះ ៖
« ពាក្យព្រះគុណដូចដែលបានប្រើនៅក្នុងព្រះគម្ពីរ គឺសំដៅជាចម្បងលើជំនួយ និង កម្លាំងដ៏ទេវភាពដែលយើងទទួលតាមរយៈដង្វាយធួនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ …
« … តាមរយៈព្រះគុណដែលអាចរកបានតាមរយៈការលះបង់ដ៏ធួនរបស់ព្រះអង្គសង្គ្រោះ នោះមនុស្សទាំងអស់នឹងបានរស់ឡើងវិញ ហើយទទួលបានអមតភាព ។[ ប៉ុន្តែបើសិនយើងត្រូវតែមានភាពសក្តិសមដើម្បីបានជីវិតដ៏នៅអស់កល្បជានិច្ចនៅក្នុងវត្តមានរបស់ព្រះ នោះយើងត្រូវតែជ្រះស្អាតពីអំពើបាបទាំងឡាយរបស់យើងតាមរយៈព្រះគុណរបស់ទ្រង់ ] ។
« ឃ្លា ‹ បន្ទាប់ពីអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន ›[ នីហ្វៃទី 2 25:23 ] បង្រៀនថា គឺតម្រូវឲ្យមានការខិតខំប្រឹងប្រែងពីចំណែករបស់យើងដើម្បីទទួលបានភាពពេញលេញនៃព្រះគុណរបស់ព្រះអម្ចាស់ និង ដើម្បីប្រែក្លាយជាសក្តិសមក្នុងការរស់នៅជាមួយទ្រង់ ។ព្រះអម្ចាស់បានបញ្ជាយើងឲ្យគោរពតាមដំណឹងល្អរបស់ទ្រង់ ដែលមានរួមទាំងការមានសេចក្តីជំនឿលើទ្រង់ ការប្រែចិត្តពីអំពើបាបទាំងឡាយរបស់យើង ការទទួលពិធីបុណ្យជ្រមុជទឹក ការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និង ការកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។ …
« បន្ថែមលើការត្រូវការព្រះគុណ ដើម្បីបានសេចក្តីសង្គ្រោះដ៏ខ្ពង់ខ្ពស់បំផុតរបស់យើង នោះអ្នកត្រូវការអំណាចដែលធ្វើឲ្យកើតឡើងនេះជារៀងរាល់ថ្ងៃនៅក្នុងជីវិតអ្នក ។នៅពេលអ្នកខិតកាន់តែជិតព្រះវរបិតាសួគ៌របស់អ្នកដោយការឧស្សាហ៍ ការន្ទាបខ្លួន និង ស្លូតបូត នោះទ្រង់នឹងលើកតម្កើង និង ពង្រឹងអ្នកដោយព្រះគុណរបស់ទ្រង់ » ( ពិតចំពោះសេចក្តីជំនឿ ៖ សេចក្តីយោងនៃដំណឹងល្អ ឆ្នាំ[ ឆ្នាំ 2004 ]ទំព័រ 77–78 ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរចម្លើយចំពោះសំណួរទាំងឡាយខាងក្រោមនេះ ៖
-
តើមានការទាក់ទងគ្នាបែបណារវាងព្រះគុណរបស់ព្រះអម្ចាស់ និង កិច្ចប្រឹងប្រែងរបស់យើងដើម្បីរស់នៅតាមដំណឹងល្អ ?
-
តើដើម្បីត្រូវបានសង្គ្រោះដោយព្រះគុណមានន័យបែបណាចំពោះអ្នក ?
-
តើឃ្លា« អ្វីៗទាំងអស់ដែលយើងអាចធ្វើបាន »មានន័យបែបណាចំពោះអ្នក ?
-
សូមសញ្ជឹងគិតពីសេចក្តីពិតតទៅនេះ ៖ ដោយសារតែព្រះយេស៊ូវគ្រីស្ទ នោះយើងអាចត្រូវបានសង្គ្រោះដោយព្រះគុណបន្ទាប់ពីអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន ។សូមគិតដល់គ្រាមួយនៅពេលអ្នកបានធ្វើអ្វីៗទាំងអស់ដែលអ្នកអាចធ្វើ ហើយត្រូវបានប្រទានពរជាមួយនឹងជំនួយ និង កម្លាំងដ៏ទេវភាព ។
សេចក្តីពិតមួយទៀតដែលនីហ្វៃបានបង្រៀន ( សូមមើលនីហ្វៃទី 2 25:26 ) គឺ ៖ តាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ នោះយើងអាចទទួលបានការផ្តាច់បាបរបស់យើង ។
សូមពិចារណាពីការសរសេរលិខិតមួយទៅកាន់មិត្តភក្តិ ឬ សមាជិកគ្រួសារម្នាក់ អំពីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ឬ ថ្លែងទីបន្ទាល់ពីជំនឿរបស់អ្នកនៅក្នុងការប្រជុំទីបន្ទាល់មួយ ឬ នៅកន្លែងសមរម្យផ្សេងៗទៀត ។
-
សូមអាននីហ្វៃទី 2 25:26ម្តងទៀត ហើយបន្ទាប់មកឆ្លើយសំណួរខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកថ្វាយបង្គំ ឬ មានគាវរភាពចំពោះព្រះយេស៊ូវគ្រីស្ទតាមរបៀបណាខ្លះ ?តើសកម្មភាពអ្វីខ្លះ ដែលបង្ហាញដល់អ្នកដទៃថា អ្នកជឿ ហើយថ្វាយបង្គំព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីថ្វាយបង្គំព្រះអង្គសង្គ្រោះឲ្យកាន់តែអស់ពីសមត្ថភាព អស់ពីគំនិត និង អស់ពីកម្លាំងរបស់អ្នក ?
-
ចំណេះចំណានខគម្ពីរ—នីហ្វៃទី 2 25:23, 26
សូមសរសេរទម្រង់ខាងក្រោមដើម្បីជួយអ្នកចងចាំនីហ្វៃទី 2 25:26 ៖
« ហើយយើងនិយាយអំពីព្រះគ្រីស្ទ
យើងអររីករាយក្នុងព្រះគ្រីស្ទ
យើងផ្សាយអំពីព្រះគ្រីស្ទ
យើងព្យាករអំពីព្រះគ្រីស្ទ
ហើយយើងសរសេរស្របតាមពាក្យព្យាករទាំងឡាយរបស់យើង
ដើម្បីឲ្យកូនចៅយើងអាចដឹង
ថាតើត្រូវស្វែងរកប្រភពណាមួយ
ដើម្បីឲ្យបានផ្តាច់បាបរបស់ពួកគេ » ។
បន្ទាប់ពីសូត្រវគ្គគម្ពីរពីរ ឬ បីដងហើយ សូមដាក់ដៃបិទបន្ទាត់ខាងលើគេ យើងព្យាយាមសូត្រម្តងទៀត ។បន្ទាប់មកបិទបន្ទាត់បន្ទាប់ទៀត ហើយបន្តសូត្ររហូតដល់អ្នកមានអារម្មណ៍ថា អ្នកចងចាំវគ្គគម្ពីរនេះ ។
-
សូមសូត្រនីហ្វៃទី 2 25:26ទៅកាន់សមាជិកគ្រួសារម្នាក់ ហើយសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកថា អ្នកបានចងចាំវា ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សានីហ្វៃទី 2 25 ហើយបានបញ្ចប់មេរៀននេះនៅ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖