មេរៀនទី 4 ៖ ថ្ងៃទី 1
នីហ្វៃទី1 15
សេចក្តីផ្តើម
នៅក្នុង នីហ្វៃទី115 អ្នកនឹងឃើញពីភាពផ្ទុយគ្នារវាងកិច្ចប្រឹងប្រែងរបស់នីហ្វៃដោយឧស្សាហ៍ព្យាយាមដើម្បីទទួលបានវិវរណៈផ្ទាល់ខ្លួន និង ការណ៍ឥតជំនឿទាំងឡាយរបស់បងប្រុសលោក ។ ខណៈដែលអ្នកសិក្សាជំពូកនេះ សូមពិចារណាអំពីកិច្ចប្រឹងប្រែងដែលអ្នកកំពុងធ្វើដើម្បីទទួលបានចម្លើយទាំងឡាយ និង ការដឹកនាំពីព្រះអម្ចាស់ ។
នីហ្វៃទី1 15:1–11
ពួកបងប្រុសរបស់នីហ្វៃបានត្អូញត្អែថា ពួកគេមិនអាចយល់ការនិមិត្តរបស់លោកលីហៃបានឡើយ
សកម្មភាពជាច្រើនតម្រូវឲ្យមានការប្រឹងប្រែងពីខ្លួនយើងសិន ពីមុនពេលយើងអាចរីករាយនឹងលទ្ធផលទាំងឡាយបាន ។ សូមគិតដល់សកម្មភាពមួយដែលអ្នកចូលរួមចំណែក—ដូចជា កិច្ចការនៅសាលា ការលេងឧបករណ៍តន្ត្រី កីឡាអត្តពលកម្ម—ហើយពិចារណាពីទំនាក់ទំនងរវាងកិច្ចប្រឹងប្រែងដែលអ្នកដាក់ខ្លួនអ្នកក្នុងសកម្មភាពនេះ និង លទ្ធផលទាំងឡាយដែលនឹងទទួលបាន ។ សូមរកមើលគំរូស្រដៀងគ្នាមួយខណៈដែលអ្នកសិក្សានីហ្វៃទី1 15 ។ សូមកត់សម្គាល់ពីរបៀបដាក់បញ្ចូលកិច្ចប្រឹងប្រែងឲ្យទាក់ទងទៅនឹងការរៀនពីសេចក្តីពិតខាងវិញ្ញាណ និង ការទទួលបានវិវរណៈពីព្រះអម្ចាស់ ។
បន្ទាប់ពីការព្យាយាមដើម្បីយល់ដឹងការនិមិត្ត និង ការបង្រៀនទាំងឡាយរបស់ឪពុកលោក នោះលោកក៏ទទួលបាននូវវិវរណៈផ្ទាល់ខ្លួន ហើយនីហ្វៃបានត្រឡប់ទៅកាន់ត្រសាលរបស់ឪពុកលោកវិញ ។ នៅទីនោះ លោកបានឃើញបងប្រុសរបស់លោកកំពុងតែប្រកែកគ្នា ។ សូមរកមើលនៅក្នុងនីហ្វៃទី1 15:1–3 ហើយសូមស្វែងរកអ្វីៗដែលពួកគេកំពុងពិភាក្សា ។
នៅក្នុងនីហ្វៃទី1 15:6–7សូមគូសបន្ទាត់ពីក្រោមអ្វីដែលបង្កបញ្ហាដល់បងប្រុសរបស់នីហ្វៃ ហើយបណ្តាលឲ្យពួកគេប្រកែកគ្នា ។ យោងទៅតាមនីហ្វៃទី1 15:3តើហេតុអ្វីបានជាពិបាកសម្រាប់ពួកគេដើម្បីយល់នូវការបង្រៀនទាំងឡាយរបស់លីហៃ ?
សូមអាននីហ្វៃទី1 15:8 ហើយសូមគូសបន្ទាត់ពីក្រោមសំណួរដែលនីហ្វៃបានសួរបងប្រុសលោក ? ហេតុអ្វីនេះគឺជាសំណួរដែលសមហេតុសមផលសម្រាប់នីហ្វៃ ដើម្បីសួរបន្ទាប់ពីអ្វីដែលលោកទើបតែបានមានបទពិសោធន៍នោះ ?
សូមគូសបន្ទាត់ពីក្រោមពាក្យឆ្លើយតបរបស់បងប្រុសលោកនៅក្នុងនីហ្វៃទី1 15:9 ។ ពាក្យថា ដ្បិត នៅក្នុងខនេះមានន័យថា ដោយសារ ។ ពាក្យម្យ៉ាងទៀត បងប្រុសរបស់នីហ្វៃបានពន្យល់ថា « យើងមិនបានទូលសូមដល់ព្រះអម្ចាស់ដោយសារទ្រង់មិនបានមានបន្ទូលមកកាន់យើង » ។
-
សូមគិតថា អ្នកមានមិត្តម្នាក់ដែលមិនទូលសុំដល់ព្រះអម្ចាស់សម្រាប់ការដឹកនាំដោយសារគាត់ ឬ នាងមិនជឿថា ទ្រង់នឹងឆ្លើយតប ។ សូមសិក្សានីហ្វៃទី1 15:11 ហើយសូមពិចារណាពាក្យទូន្មានដែលនីហ្វៃបាននិយាយទៅកាន់បងប្រុសរបស់គាត់អំពីការទទួលបានចម្លើយទាំងឡាយពីព្រះអម្ចាស់ ។ បន្ទាប់មក សូមសរសេរសំបុត្រមួយនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នកដើម្បីលើកទឹកចិត្តដល់មិត្តរបស់អ្នកឲ្យទូលសូមដល់ព្រះដោយសេចក្តីជំនឿ ។ សូមចែកចាយពាក្យទូន្មានរបស់នីហ្វៃ និង អារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកអំពីការអធិស្ឋាននៅក្នុងសំបុត្រនេះ ។
គោលការណ៍នៃដំណឹងល្អមួយដែលយើងអាចរៀនពីសកម្មភាពរបស់នីហ្វៃ និង បងប្រុសរបស់លោក និង បទពិសោធន៍ទាំងឡាយគឺថាបើសិនយើងទូលសុំដល់ព្រះអម្ចាស់ដោយសេចក្តីជំនឿ និង គោរពព្រះបញ្ញតិទាំងឡាយរបស់ទ្រង់ នោះយើងនឹងត្រូវបានរៀបចំផ្លូវដើម្បីទទួលបាននូវវិវរណៈ និង ការដឹកនាំដ៏មហិមាជាងនេះពីទ្រង់ ។
-
សូមជ្រើសរើសសំណួរមួយខាងក្រោមនេះ ហើយឆ្លើយវានៅក្នុងនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកនឹងនិយាយបែបណាដើម្បីជួយសមាជិកថ្មីក្នុងសាសនាចក្រឲ្យយល់ពីអ្វីដែលត្រូវបានតម្រូវឲ្យយើងនៅក្នុងរបៀបដើម្បីបានបង្រៀន និង បានដឹកនាំដោយព្រះអម្ចាស់ ?
-
តើកិច្ចខិតខំរបស់អ្នកដើម្បីរៀនសេចក្តីពិតខាងវិញ្ញាណ និង ស្វែងរកការដឹកនាំរបស់ព្រះអម្ចាស់ដែលមានឥទ្ធិពលលើសមត្ថភាពដើម្បីទទួលអារម្មណ៍ពីព្រះវិញ្ញាណ និង យល់ដឹងពីដំណឹងល្អដោយរបៀបណា ?
-
សូមចែកចាយចម្លើយរបស់អ្នកពីកិច្ចការខាងលើជាមួយឪពុក ឬ ម្តាយ សមាជិកដទៃទៀតក្នុងគ្រួសារ អ្នកដឹកនាំក្នុងសាសនាចក្រ ឬ គ្រូបង្រៀននៅពេលណាមួយក្នុងថ្ងៃបន្ទាប់ ។ នៅពេលអ្នកធ្វើដូច្នេះ សូមអញ្ជើញមនុស្សម្នាក់ដើម្បីចែកចាយបទពិសោធន៍ជាមួយអ្នកអំពីពេលដែលគាត់បានដាក់កិច្ចខិតខំ និង សេចក្តីជំនឿក្នុងការស្វែងរកជំនួយ និង ការដឹកនាំពីព្រះវរបិតាសួគ៌ ។
នីហ្វៃទី1 15:12–20
នីហ្វៃពន្យល់អំពីការខ្ចាត់ខ្ចាយ និង ការប្រមូលសាសន៍អ៊ីស្រាអែល
បងប្រុសរបស់នីហ្វៃបានយល់ច្រឡំអំពីការព្យាករណ៍ និង ការបង្រៀនរបស់លីហៃអំពីដើមអូលីវ និង ពួកសាសន៍ដទៃ ( សូមមើលនីហ្វៃទី1 15:7 សូម មើលនីហ្វៃទី1 10:12–15 ផងដែរ ) ។ នីហ្វៃបានពន្យល់ថា ការខ្ចាត់ខ្ចាយនៃមែកកំណើតទាំងឡាយនៃដើមអូលីវគឺតំណាងឲ្យការខ្ចាត់ខ្ចាយខាងសាច់ឈាម និង ខាងវិញ្ញាណនៃវង្សអ៊ីស្រាអែល ( រាស្ត្រដែលនៅក្នុងសេចក្តីសញ្ញានៃព្រះ ) ដោយសារតែការមិនគោរពប្រតិបត្តិរបស់ពួកគេ ។ នៅក្នុងស្ថានភាពនៃការខ្ចាត់ខ្ចាយរបស់ពួកគេ ពួកគេបានបាត់បង់ការចេះដឹងអំពីដំណឹងល្អ ព្រមទាំងអត្តសញ្ញាណរបស់ពួកគេជាសមាជិកនៃវង្សអ៊ីស្រាអែល ។ ជាផ្នែកមួយនៃការប្រមូលនៃវង្សអ៊ីស្រាអែលនៅថ្ងៃចុងក្រោយ នោះមនុស្សទូទាំងពិភពលោកនឹងទទួលស្គាល់ដំណឹងល្អដែលបានស្តារឡើងវិញ ហើយនឹងដឹងថា ពួកគេគឺជារាស្ត្រនៅក្នុងសេចក្តីសញ្ញានៃព្រះអម្ចាស់ ( សូមមើល នីហ្វៃទី1 1514–15 ) ។
សូមអាន នីហ្វៃទី1 15:14 ហើយគូសចំណាំនូវអ្វីៗដែលសាសន៍អ៊ីស្រាអែលបានខ្ចាត់ខ្ចាយនឹងយល់នៅថ្ងៃចុងក្រោយ ។
នីហ្វៃបានបង្រៀនថា អ្នកទាំងឡាយណាដែលចូលរួមក្នុងសាសនាចក្រគឺ ហាក់បីដូចជាពួកគេនឹងត្រូវបានបំបៅជាប់ « ទៅនឹងដើមអូលីវដ៏ពិត » ( នីហ្វៃទី1 15:16 ) ។ លោកក៏មានប្រសាសន៍ផងដែរថា ដូចជាការខ្ចាត់ខ្ចាយនៃវង្សអ៊ីស្រាអែល ការបំបៅ ឬ ការប្រមូលនេះនឹងកើតឡើង « តាមរយៈពួកសាសន៍ដទៃ » ( នីហ្វៃទី1 15:17 ) ។ វាអាចជាជំនួយដើម្បីយល់ដឹងថា « នៅក្នុងព្រះគម្ពីរសាសន៍ដទៃមានន័យច្រើនយ៉ាង ។ ជួនកាល មានន័យថា មនុស្សក្រៅពីពូជពង្សអ៊ីស្រាអែល ជួនកាល ជាមនុស្សក្រៅពីពូជយូដា ហើយជួនកាល ជាពួកសាសន៍ដែលឥតមានដំណឹងល្អ ទោះជាមានមនុស្សខ្លះអាចមានឈាមអ៊ីស្រាអែលនៅក្នុងចំណោមប្រជាជនក៏ដោយ ។ ការប្រើពាក្យក្រោយនេះ ជាពិសេសដែលជាលក្ខណៈអំពីពាក្យដែលប្រើនៅក្នុងព្រះគម្ពីរមរមន » ( សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « ពួកសាសន៍ដទៃ » គេហទំព័រ scriptures.lds.org ) ។
ព្រះអម្ចាស់រក្សាសេចក្តីសន្យារបស់ទ្រង់ ហើយចងចាំសេចក្តីសញ្ញាទាំងឡាយរបស់ព្រះអង្គជាមួយកូនចៅរបស់ទ្រង់ ។ ទ្រង់មានព្រះទ័យចង់ឲ្យកូនចៅរបស់ទ្រង់ទាំងអស់ទទួលបាននូវពរជ័យពីដំណឹងល្អដ៏អស់កល្បជានិច្ច ( សូមមើលនីហ្វៃទី1 15:18 ) ។ កិច្ចខិតខំរបស់អ្នកដើម្បីចែកចាយដំណឹងល្អជាមួយមិត្តភក្តិទាំងឡាយ និង គ្រួសារ ហើយនិងការតាំងចិត្តរបស់អ្នកដើម្បីបម្រើបេសកកម្មដោយកិត្តិយស នឹងជួយបំពេញការព្យាករណ៍របស់លីហៃ ។
នីហ្វៃទី1 15:21–36
នីហ្វៃឆ្លើយសំណួរទាំងឡាយរបស់បងប្រុសលោកអំពីការនិមិត្តរបស់លីហៃចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក
សេចក្តីដែលនៅសេសសល់នៅក្នុងនីហ្វៃទី1 15 និយាយរួមទៅលើសំនួរទាំងឡាយដែលបងប្រុសរបស់នីហ្វៃបានសួរលោកអំពីសុបិនរបស់លីហៃ ។ពួកគេបានសួរថា « ចុះតើដំបងដែកដែលឪពុកយើងបានឃើញដែលនាំទៅឯដើមឈើនោះមានន័យដូចម្តេច ? » នីហ្វៃទី1 15:23 សូមអានចម្លើយរបស់នីហ្វៃនៅក្នុង នីហ្វៃទី 1 15:24–25 ហើយសូមរកមើលពរជ័យទាំងឡាយដែលបានសន្យាដល់អ្នកទាំងឡាយណាដែលប្រុងស្តាប់តាមព្រះបន្ទូលនៃព្រះ ។ នៅក្នុងសុន្ទរកថាខាងក្រោមពីប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន អំពីអំណាចនៃព្រះបន្ទូលដ៏មានព្រះចេស្តានៃព្រះ សូមគូសបន្ទាត់ពីក្រោមឃ្លាទាំងឡាយដែលមានន័យស្រដៀងទៅនឹងអ្វីដែលនីហ្វៃបានបង្រៀន ៖
-
« ព្រះបន្ទូលនៃព្រះមិនត្រឹមតែនឹងដឹកនាំយើងទៅកាន់ផ្លែឈើដែលគួរឲ្យប្រាថ្នាជាងផ្លែណាៗទាំងអស់នោះទេ ប៉ុន្តែនៅក្នុងព្រះបន្ទូលនៃព្រះ និង តាមរយៈព្រះបន្ទូលនៃព្រះ នោះយើងអាចរកឃើញអំណាចដើម្បីទប់ទល់នឹងការល្បួង អំណាចដើម្បីបង្អាក់កិច្ចការសាតាំង និង ពួកបេសកជនរបស់វាទៀតផង » ។
-
ព្រះបន្ទូលនៃព្រះ … មាននូវអំណាចដើម្បីការពារពួកបរិសុទ្ធ និង បំពាក់ពួកគេជាមួយព្រះវិញ្ញាណដើម្បីពួកគេអាចទប់ទល់នឹងអំពើអាក្រក់ តោងជាប់ទៅនឹងអំពើល្អ ហើយរកឃើញសេចក្តីអំណរក្នុងជីវិតនេះ » ។
-
« ភាពជោគជ័យនៅក្នុងសេចក្តីសុចរិត អំណាចដើម្បីជៀសវាងការបោកបញ្ឆោត និង ទប់ទល់នឹងការល្បួង ដឹកនាំនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ជាសះស្បើយសតិអារម្មណ៍—ទាំងនេះគឺគ្រាន់តែជាការសន្យាមួយចំនួនដែលព្រះអម្ចាស់បានប្រទានដល់អ្នកទាំងឡាយណាដែលនឹងមករកព្រះបន្ទូលរបស់ទ្រង់តែប៉ុណ្ណោះ ។ … បើទោះជាយើងឧស្សាហ៍ព្យាយាមនៅក្នុងកិច្ចការដទៃទៀត ពរជ័យដែលបានត្រៀមទុកគឺត្រូវបានរកឃើញនៅក្នុងព្រះគម្ពីរ គឺមានតែមករកតាមរយៈព្រះបន្ទូលនៃព្រះអម្ចាស់ ហើយតោងជាប់ទៅនឹងវា នៅពេលយើងធ្វើដំណើរឆ្លងកាត់អ័ព្ទនៃសេចក្តីងងឹតដើម្បីឆ្ពោះទៅកាន់ដើមជីវិត » ( « The Power of the Word » Ensign ខែ ឧសភា ឆ្នាំ 1986 ទំព័រ 80,82 ) ។
វាគឺសំខាន់ណាស់ដែលថា យើងកាន់តាមព្រះបន្ទូលនៃព្រះតាមរយៈការសិក្សាព្រះគម្ពីរ ការអធិស្ឋាន និង ការស្តាប់ពួកអ្នកដឹកនាំដែលទទួលការបំផុសគំនិត ។
-
នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក សូមគូរជារូបបណ្ណប្រកាសតូចមួយដែលផ្សាយអំពីព្រះបន្ទូលនៃព្រះ ។ សូមឲ្យប្រាកដថា មានរួមទាំងពរជ័យទាំងឡាយដែលនីហ្វៃបានសន្យាដល់អ្នកទាំងឡាយណាដែលតោងជាប់នឹងព្រះបន្ទូលនៃព្រះ ។ អ្នកក៏អាចធ្វើបញ្ជីរាយនាមធនធានទាំងឡាយសម្រាប់ការស្វែងរកព្រះបន្ទូលនៃព្រះដែរ ។
សូមពិចារណាការសរសេរគោលការណ៍ខាងក្រោមនេះនៅក្នុងព្រះគម្ពីររបស់អ្នកក្បែរនីហ្វៃទី1 15:24–25 ៖ ការសិក្សា និង ការធ្វើតាមព្រះបន្ទូលនៃព្រះជាប្រចាំថ្ងៃនឹងពង្រឹងដល់យើងប្រឆាំងនឹងការល្បួងទាំងឡាយរបស់សាតាំង ។
-
ដើម្បីជួយពង្រឹងសក្ខីភាពអ្នកចំពោះគោលការណ៍នេះ សូមឆ្លើយសំណួរមួយ ឬ ពីរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើបទពិសោធន៍អ្វីខ្លះទាក់ទងទៅនឹងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនអ្នកដែលបានជួយអ្នកដឹងថា គោលការណ៍នេះពិត ?
-
តើអ្នកអាចរកឃើញដោយរបៀបណាប្រសិនបើគោលការណ៍នេះពិត ?
-
នៅក្នុងសុបិនរបស់លីហៃ អ្នកទាំងឡាយណាដែលតោងជាប់ទៅនឹងដំបងដែក គឺត្រូវបាននាំដោយសុវត្តិភាពឆ្លងកាត់អ័ព្ទនៃសេចក្តីងងឹតទៅកាន់ដើមជីវិត ។ នៅក្នុងនីហ្វៃទី 1 15:26 បងប្រុសរបស់នីហ្វៃបានស្នើលោកឲ្យពន្យល់នូវអត្ថន័យនៃទន្លេទឹកដែលនៅក្បែរនឹងដើមឈើជីវិត ។ សូមមើលនៅក្នុងនីហ្វៃទី1 15:27–29 ហើយសូមស្វែងរកអ្វីដែលតំណាងឲ្យទន្លេនោះ ។
សូមអាន នីហ្វៃទី1 15:32–36 ។ តើហេតុអ្វីបងប្រុសទាំងឡាយរបស់នីហ្វៃមានបញ្ហាចំពោះការបង្រៀនទាំងអស់នេះ ?
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើផ្នែកណាខ្លះដែលជាការសុបិនរបស់លីហៃ និង ការបកស្រាយពីការសុបិននោះរបស់នីហ្វៃបង្ហាញអំពីសេចក្តីស្រលាញ់ និង កង្វល់របស់ព្រះសម្រាប់បងប្រុសរបស់នីហ្វៃ ?
-
តើអ្នកឃើញនូវសេចក្តីស្រលាញ់ និង កង្វល់របស់ព្រះសម្រាប់អ្នកនៅក្នុងនីហ្វៃទី1 15 ដោយរបៀបណា?
-
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សានីហ្វៃទី 1 15 ហើយបានបញ្ចប់មេរៀននេះនៅ (កាលបរិច្ឆេទ) ។
សម្រាប់សំណួរ គំនិត និង ការយល់ដឹងបន្ថែមទៀត ខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖