សេចក្តីណែនាំមកកាន់គម្ពីរពាក្យសម្តីនៃមរមន
ហេតុអ្វីសិក្សាគម្ពីរនេះ ?
តាមរយៈការសិក្សាពាក្យសម្តីមរមន អ្នកអាចបង្កើនសេចក្តីជំនឿរបស់អ្នកថា « ព្រះអម្ចាស់ទ្រង់ជ្រាបនូវគ្រប់ការណ៍ទាំងអស់ » ( ពាក្យសម្តីនៃមរមន1:7 ) ហើយថា ទ្រង់ដឹកនាំអ្នកបម្រើរបស់ទ្រង់ឲ្យសម្រេចគោលបំណងទាំងឡាយរបស់ទ្រង់ ។ដោយជាដំណើររឿងប្រវត្តិសាស្ត្រមួយ នោះគម្ពីរនេះគឺជាតំណរភ្ជាប់រវាងផ្ទាំងតូចនៃនីហ្វៃ ( នីហ្វៃទី 1–អោមណៃនិងសេចក្តីសង្ខេបរបស់មរមនពីផ្ទាំងធំនៃនីហ្វៃ ( ម៉ូសាយ–នីហ្វៃទី 4 ) ។ពាក្យសម្តីនៃមរមនអាចជួយអ្នកយល់កាន់តែប្រសើរថាតើបញ្ជីមួយណាដែលមរមនបានសង្ខេបនៅពេលលោកចងក្រងព្រះគម្ពីរមរមន ។គម្ពីរនេះក៏ណែនាំអ្នកទៅកាន់សេចក្តីជំនឿ និង ស្នាដៃទាំងឡាយរបស់ស្តេចបេនយ៉ាមីនផងដែរ ។
តើនរណាបានសរសេរគម្ពីរនេះ ?
មរមនបានសរសេរគម្ពីរនេះ ។លោកគឺជាព្យាការីម្នាក់ ជាអ្នកថែរក្សាបញ្ជី និង ជាអ្នកសង្ខេប ហើយនិងជាអ្នកចងក្រងព្រះគម្ពីរមរមនបានច្រើនបំផុត ។ព្រះគម្ពីរមរមនត្រូវបានហៅតាមឈ្មោះរបស់លោក ។លោកក៏ជាមេបញ្ជាការសាសន៏នីហ្វៃម្នាក់ និង ជាឪពុកដ៏សុចរិតម្នាក់ ។ព្យាការីមរ៉ូណៃគឺជាកូនប្រុសរបស់លោក ។
តើនៅពេលណា ហើយនៅកន្លែងណាដែលគម្ពីរនេះត្រូវបានសរសេរឡើង ?
លោកមរមនបានសរសេរគម្ពីរនេះប្រហែលឆ្នាំ 385 គ.ស. បន្ទាប់ពី « បានឃើញដល់ការបំផ្លិចបំផ្លាញស្ទើរតែទាំងអស់នៃប្រជាជន [ របស់លោក ] គឺសាសន៍នីហ្វៃ » ( ពាក្យនៃមរមន 1:1 ) ។មរមនមិនបានកត់ត្រាកន្លែងដែលលោកនៅនោះទេ នៅពេលដែលលោកបានសរសេរគម្ពីរនេះ ។