មេរៀនទី 6 ៖ ថ្ងៃទី 2
នីហ្វៃទី 2 6–8
សេចក្ដីផ្ដើម
ផ្នែកដំបូងនៃបញ្ជីរបស់នីហ្វៃស្តីពីទេសនកថាដែលត្រូវបានបង្រៀនដោយយ៉ាកុប ជាប្អូនប្រុសលោក មាននៅក្នុង នីហ្វៃទី 2 6–8 ។( ផ្នែកទីពីរនៃទេសនកថារបស់យ៉ាកុបមាននៅក្នុង នីហ្វៃទី 2 9–10 ) ។ យ៉ាកុបបានព្យាករថា ចាប់តាំងពីពេលដែលលីហ្វៃបានចាកចេញពីទីក្រុងយេរ៉ូសាឡិម នោះពួកសាសន៍យូដាត្រូវបានជាប់ឃុំឃាំង ហើយត្រូវខ្ចាត់ខ្ចាយដោយសារតែអំពើទុច្ចរិតរបស់ពួកគេ ។ទោះជាយ៉ាងណា ដោយមានសេចក្តីមេត្តាករុណា នោះព្រះអម្ចាស់ទ្រង់នឹងប្រមូលពួកសាសន៍យូដាឲ្យត្រឡប់មកកាន់ទីក្រុងយេរ៉ូសាឡិមវិញ ។ យ៉ាកុប ក៏បានព្យាករផងដែរថា ពួកសាសន៍យូដានឹងខ្ចាត់ព្រាត់ជាលើកទីពីរ បន្ទាប់ពីពួកគេបដិសេធព្រះអង្គសង្គ្រោះអំឡុងពេលនៃការងារបម្រើរបស់ទ្រង់នៅក្នុងជីវិតរមែងស្លាប់ ហើយព្រះអម្ចាស់នឹងបង្ហាញសេចក្តីមេត្តាករុណា ហើយនឹងប្រមូលពួកគេម្តងទៀតនៅថ្ងៃចុងក្រោយ នៅពេលពួកគេទទួលបានការចេះដឹងអំពីព្រះអង្គសង្គ្រោះ ។លើសពីនេះទៀត យ៉ាកុបបានដកស្រង់ការព្យាកររបស់អេសាយ ដែលបង្ហាញពីភក្តីភាពរបស់ព្រះអង្គសង្គ្រោះចំពោះរាស្ត្រនៃសេចក្តីសញ្ញារបស់ទ្រង់ សេចក្តីមេត្តាករុណារបស់ទ្រង់ និង ភាពមហិមានៃសេចក្តីសន្យារបស់ទ្រង់ចំពោះពួកអ្នកស្មោះត្រង់ ។
នីហ្វៃទី 2 6
យ៉ាកុបព្យាករពីការខ្ចាត់ព្រាត់ និង ការប្រមូលផ្ដុំនៃសាសន៍អ៊ីស្រាអែល
តើអ្នកនឹងធ្វើបែបណា បើសិនមនុស្សដែលអ្នកស្រឡាញ់បានប្រព្រឹត្តិមិនល្អចំពោះអ្នក ?ចុះបើសិនពួកគេបង្ហាញតាមសកម្មភាព ឬ អាកប្បកិរិយារបស់ពួកគេថា ទំនាក់ទំនងរបស់អ្នកគឺលែងមានសារៈសំខាន់ចំពោះពួកគេទៀតហើយ ?សូមសញ្ជឹងគិត បើសិនអ្នកធ្លាប់ប្រព្រឹត្តបែបនេះចំពោះព្រះអម្ចាស់ ។នៅក្នុង នីហ្វៃទី 2 6–8 យ៉ាកុបបានបង្រៀនពីរបៀបដែលព្រះអម្ចាស់ឆ្លើយតបចំពោះអ្នកទាំងឡាយណា ដែលបែរចេញឆ្ងាយពីទ្រង់ ដោយអាកប្បកិរិយា និង សកម្មភាពរបស់ពួកគេ ។
សូមអាន នីហ្វៃទី 2 6:3–5; 9:1, 3 ហើយរកមើលមូលហេតុទាំងឡាយដែលយ៉ាកុបផ្តល់ទេសនកថានេះ ។
នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមរកមើលការបង្រៀនរបស់យ៉ាកុប ដែលអាចជួយអ្នកឲ្យ « ចេះដឹង ហើយសរសើរតម្កើងដល់ព្រះនាមនៃព្រះរបស់អ្នករាល់គ្នា » ( នីហ្វៃទី 2 6:4 ) យល់ដឹងកាន់តែប្រសើរពីសេចក្តីសញ្ញាទាំងឡាយដែលអ្នកបានធ្វើជាមួយព្រះអម្ចាស់ ( សូមមើល នីហ្វៃទី 2 9:1 ) និង ផ្តល់មូលហេតុដល់អ្នកដើម្បី « ត្រេកអរ ហើយងើយក្បាលអ្នកឡើងជាដរាប » ( នីហ្វៃទី 2 9:3 ) ។
-
សូមឆ្លើយសំណួរដូចតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
យ៉ាកុបចាប់ផ្តើមថ្លែងទេសនកថារបស់លោក ដោយការព្យាករពីអ្វីដែលបានកើតឡើងចំពោះពួកសាសន៍យូដា បន្ទាប់ពីលីហៃបានចាកចេញពីក្រុងយេរូសាឡិម ដោយសារពួកគេបានបដិសេធព្រះអម្ចាស់ ។តើលោកបានពិពណ៌នាពីវាយ៉ាងដូចម្ដេច នៅក្នុង នីហ្វៃទី 2 6:8 ?
-
លីហៃ យេរេមា និង ព្យាការីដទៃទៀតបានព្យាករអំពីកាបំផ្លិចបំផ្លាញនេះ ។នៅពេលពួកអ្នកនៅក្រុងបាប៊ីឡូនច្បាំងឈ្នះពួកសាសន៍យូដានៅឆ្នាំប្រហែល 578 មុន.គ.ស. មានមនុស្សជាច្រើនត្រូវបានសម្លាប់ ហើយអ្នកដទៃទៀតត្រូវបានជាប់ឃុំឃាំងនៅក្រុងបាប៊ីឡូន ។នៅទីបំផុត ពួកសាសន៍យូដាបានបន្ទន់ដួងចិត្តរបស់ពួកគេចំពោះព្រះអម្ចាស់ ។យោងទៅតាមប្រយោគដើមគេនៅក្នុង នីហ្វៃទី 2 6:9 តើយ៉ាកុបបានព្យាករថានឹងអ្វីកើតឡើងចំពោះពួកគេ ?
-
យ៉ាកុបបានព្យាករថា ព្រះអង្គសង្គ្រោះនឹងរស់នៅក្នុងជីវិតរមែងស្លាប់របស់ទ្រង់គឺស្ថិតនៅក្នុងចំណោមពួកសាសន៍យូដា បន្ទាប់ពីពួកគេបានរួចពីការជាប់ឃុំឃាំង ។យោងទៅតាម នីហ្វៃទី 2 6:9–10 តើពួកសាសន៍យូដាបានប្រព្រឹត្ត ហើយមានអារម្មណ៍បែបណាចំពោះព្រះអម្ចាស់ ?
-
យោងទៅតាម នីហ្វៃទី 2 6:10–11 តើអ្វីនឹងកើតឡើងចំពោះពួកសាសន៍យូដាដែលជាអ្នកបដិសេធព្រះអង្គសង្គ្រោះ ?
-
សូមអាន នីហ្វៃទី 2 6:11, 14 ហើយរកមើលឃ្លាទាំងឡាយដែលពិពណ៌នាថា តើព្រះអម្ចាស់មានព្រះទ័យយ៉ាងណាចំពោះវង្សអ៊ីស្រាអែល បើទោះជាពួកគេបានបដិសេធទ្រង់ក៏ដោយ ។អ្នកអាចនឹងចង់គូសរង្វង់នៅត្រង់ឃ្លាថា « សេចក្តីមេត្តាករុណាដល់ពួកគេ » និង « ចាំជួយពួកគេ » នៅក្នុងព្រះគម្ពីររបស់អ្នក ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរចម្លើយរបស់អ្នកចំពោះសំណួរដូចតទៅនេះ ៖
-
តើពាក្យថា « ចាំជួយ » នរណាម្នាក់ ឬ អ្វីមួយ មានន័យដូចម្តេច ?
-
តើព្រះហឫទ័យរបស់ព្រះអម្ចាស់ ដើម្បីចាំជួយពួកសាសន៍អ៊ីស្រាអែលជាលើកទីពីរ បង្ហាញពីសេចក្តីមេត្តាករុណារបស់ទ្រង់យ៉ាងដូចម្តេច ?
-
នៅក្នុងខគម្ពីរដដែលនេះ យ៉ាកុបបានបង្រៀននូវអ្វីដែលពួកសាសន៍យូដាត្រូវធ្វើ ដើម្បីទទួលបានពរជ័យទាំងនេះពីព្រះអម្ចាស់ ។សូមអាន នីហ្វៃទី 2 6:11, 14 ម្តងទៀត ហើយស្វែងរកឃ្លា « កាលណា/នៅពេលពួកគេនឹង » នៅក្នុងខគម្ពីរនីមួយៗ ។សូមគូសចំណាំពាក្យទាំងឡាយដែលបំពេញឲ្យឃ្លានេះ ។យោងទៅតាមខគម្ពីរទាំងនេះ តើពួកសាសន៍អ៊ីស្រាអែលនឹងត្រូវមានគុណសម្បត្តិអ្វីខ្លះ ដើម្បីបានសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់ ?ខគម្ពីរទាំងនេះបង្រៀនពីគោលការណ៍មួយ ៖ ព្រះអម្ចាស់ពោរពេញដោយសេចក្តីមេត្តាករុណាចំពោះអ្នកទាំងឡាយណាដែលត្រឡប់មករកទ្រង់វិញ ។
-
សូមសញ្ជឹងគិតពីរបៀបទាំងឡាយ ដែលអ្នកបានធ្វើទីបន្ទាល់ពីសេចក្តីមេត្តាករុណា និង ព្រះហឫទ័យរបស់ព្រះអម្ចាស់ក្នុងការអភ័យទោសដល់អ្នកទាំងឡាយណាដែលត្រឡប់មករកទ្រង់វិញ ។នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរ ៖ ខ្ញុំដឹងថា ព្រះអម្ចាស់ពោរពេញដោយសេចក្តីមេត្តាករុណា ដោយសារ… បន្ទាប់មក សូមបំពេញប្រយោគនេះជាមួយនឹងគំនិត និង អារម្មណ៍ផ្ទាល់របស់អ្នក ។អ្នកគួរធ្វើលំហាត់នេះម្តងទៀត នៅពេលអ្នកគិតឃើញពីវិធីផ្សេងៗដែលព្រះអម្ចាស់បានចង្អុលបង្ហាញថា ទ្រង់ពោរពេញដោយសេចក្តីមេត្តាករុណា ។
នៅក្នុង នីហ្វៃទី 2 6 មានការសន្យាដ៏អស្ចារ្យមួយពីសេចក្តីសង្ឃឹមសម្រាប់ពួកសាសន៍អ៊ីស្រាអែល—ដែលរួមបញ្ជូលទាំងយើងទាំងអស់គ្នាផងដែរ ។សូមអាន នីហ្វៃទី 2 6:17–18 ហើយបំពេញការសន្យាដូចមានខាងក្រោមនេះ ដែលធ្វើឡើងដោយព្រះអង្គសង្គ្រោះ ៖
« ព្រះដ៏មានឥទ្ធិឫទ្ធិនឹង » ( នីហ្វៃទី 2 6:17 ) ។
« គ្រប់ទាំងមនុស្សនឹងដឹងថា » ( នីហ្វៃទី 2 6:18 ) ។
នីហ្វៃទី 2 7–8
យ៉ាកុបដកស្រង់ការព្យាករណ៍ទាំងឡាយរបស់អេសាយស្តីពីភក្កីភាពរបស់ព្រះអង្គសង្គ្រោះដែលទ្រង់មានចំពោះរាស្ត្រនៃសេចក្តីសញ្ញា និង សមត្ថភាពរបស់ទ្រង់ក្នុងការប្រោសលោះយើង
ដូចដែលបានតក់ត្រានៅក្នុង នីហ្វៃទី 2 7–8 យ៉ាកុបបានដកស្រង់ការព្យាករណ៍របស់អេសាយទាក់ទងនឹងបំណងប្រាថ្នា និង សមត្ថភាពរបស់ព្រះអម្ចាស់ក្នុងការប្រាសលោះពួកសាសន៍អ៊ីស្រាអែលពីការរងទុក្ខវេទនា ដែលបង្កឡើងដោយអំពើបាបរបស់ពួកគេ ។សូមអាន នីហ្វៃទី 2 7:1–2 ហើយរកមើលសំណួរទាំងឡាយដែលព្រះអម្ចាស់បានសួរដល់ពួកសាសន៍អ៊ីស្រាអែល ដែលបង្ហាញថា ទ្រង់នៅតែស្រឡាញ់ពួកគេ ហើយមានព្រះទ័យចង់ប្រាសលោះពួកគេ ។
វាអាចជាការល្អដើម្បីដឹងថា ព្រះអម្ចាស់បានប្រើភាសាជានិមិត្តរូប ដែលទាក់ទងនឹងការលែងលះគ្នា ទាសភាព និង ទំនៀមទំលាប់ខាងសង្គម ដែលមនុស្សនៅសម័យនោះអាចស្គាល់ ដើម្បីបង្រៀនពួកគេតាមរបៀបមួយដ៏មានឥទ្ធិពល ហើយមិនអាចបំភ្លេចបាន ។ ឃ្លាថា « បានបណ្តេញអ្នកចេញ » « សំបុត្រលះលែងដែលយើងឲ្យដល់ម្តាយអ្នក » និង « បានលក់អ្នក » ពោលសំដៅដល់គំនិតនៃការបំពាន ឬ ការផ្តាច់ចេញពីសេចក្តីសញ្ញាមួយ ។សំណួរទាំងនេះអាចត្រូវបានសរសេរជាឃ្លាឡើងវិញដូចតទៅនេះ ៖ « តើយើងបានបែរចេញពីអ្នកឬ ?តើយើងព្រងើយកន្តើយនឹងសេចក្តីសញ្ញាដែលពួកយើងបានធ្វើឬ ? »ចម្លើយចំពោះសំណួរទាំងនេះគឺថា « ទេ » ។ព្រះអម្ចាស់នឹងមិនដែលបែរចេញពីយើង ឬ បំភ្លេចសេចក្តីសញ្ញាដែលទ្រង់បានធ្វើនោះទេ ។សំណួររបស់ទ្រង់គឺជារបៀបមួយក្នុងការគូសបញ្ជាក់ថា ទ្រង់នឹងមិនដែលផ្តាច់សេចក្តីសញ្ញារបស់ទ្រង់ជាមួយពួកសាសន៍អ៊ីស្រាអែលនោះទេ ។
នៅចុងបញ្ចប់នៃ នីហ្វៃទី 2 7:1 សូមគូសបន្ទាត់ពីក្រោមការពន្យល់របស់ព្រះអម្ចាស់ស្តីពីមូលហេតុដែលពួកសាសន៍អ៊ីស្រាអែលត្រូវបានបែកចេញពីព្រះ ហើយរងទុក្ខដោយការជាប់ឃុំឃាំង ។
-
សូមឆ្លើយសំណួរមួយក្នុងចំណោមសំណួរខាងក្រោមនេះ ហើយសរសេរវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើហេតុអ្វីបានជាការយល់ដឹងថា គំនិត ការសម្រេចចិត្ត និង ទង្វើទាំងឡាយរបស់យើងអាចបំបែកពួកយើងចេញពីព្រះ មានសារៈសំខាន់ចំពោះយើង ?
-
តើហេតុអ្វីបានការដឹងថា ព្រះអម្ចាស់មិនដែលបំភ្លេច ឬ បោះបង់យើងចោលនោះទេ បើទោះជាយើងអាចបំភ្លេច ឬ បោះបង់ទ្រង់ចោលក៏ដោយ មានសារៈសំខាន់ចំពោះយើង ?
-
នៅក្នុង នីហ្វៃទី 2 7:2 ព្រះអម្ចាស់បានសួរដល់ពួកសាសន៍អ៊ីស្រាអែលនូវសំណួរដ៏សំខាន់បំផុតមួយ ដែលអនុវត្តចំពោះពួកយើងរាល់គ្នាផងដែរ ។ សូមស្វែងរក និង គូសចំណាំសំណួរនោះ ។
តើអ្នកគិតថា ព្រះអម្ចាស់មានន័យយ៉ាងណាដែរ ពេលទ្រង់បានសួរថា « តើដៃយើងបានរួញខ្លីនឹងជួយលោះអ្នកមិនបានឬ ? »ដើម្បីជួយអ្នកឲ្យមើលឃើញការណ៍នេះ សូមស្រម៉ៃថា អ្នកកំពុងឈោងដៃរបស់អ្នក ដើម្បីព្យាយាមជួយនរណាម្នាក់ដែលត្រូវការជំនួយ ។បើសិនអ្នកលាតសន្ធឹងការឈោងជួយរបស់អ្នក តើអ្នកនឹងព្យាយាមធ្វើអ្វីសម្រាប់អ្នកដែលត្រូវការជំនួយម្នាក់នោះ ? ផ្ទុយទៅវិញ បើសិនអ្នកមិនបានឈោងជួយ ឬ ដកដៃចេញវិញនោះ តើបំណងប្រាថ្នារបស់អ្នកក្នុងការជួយមនុស្សម្នាក់នោះមានន័យយ៉ាងណាដែរ ?នៅក្នុងការស្រម៉ៃគិតនេះ របៀបមួយទៀតដើម្បីរៀបឃ្លាសំណួររបស់ព្រះអម្ចាស់ដែលសួរទៅកាន់ពួកសាសន៍អ៊ីស្រាអែលគឺ ៖ « តើយើងនឹងទប់ដៃ ហើយនឹងមិនឈោងទៅប្រោសលោះអ្នកឬ ? »
ឃ្លាថា « តើយើងគ្មានអំណាចនឹងដោះឲ្យរួចទេឬអី ? »បានអញ្ជើញពួកសាសន៍អ៊ីស្រាអែលឲ្យសញ្ជឹងគិតលើសេចក្តីជំនឿរបស់ពួកគេថា ព្រះអម្ចាស់បានមានអំណាចដើម្បីដោះលែងពួកគេឲ្យរួចពីការរងទុក្ខដែលបង្កឡើងមកពីអំពើបាបរបស់ពួកគេ ។
នៅផ្នែកដទៃទៀតក្នុង នីហ្វៃទី 2 7–8 អេសាយបានផ្តល់នូវគំរូមួយចំនួនស្តីពីបំណងប្រាថ្នា និង អំណាចរបស់ព្រះអង្គសង្គ្រោះក្នុងការប្រោសលោះរាស្រ្តនៃសេចក្តីសញ្ញារបស់ទ្រង់ ។
សូមអាន នីហ្វៃទី 2 7:5–7 ហើយរកមើលឃ្លាទាំងឡាយក្នុងការព្យាករណ៍នេះ ដែលប្រាប់ពីអ្វីដែលព្រះមែស៊ីនឹងធ្វើ និង ទទួលបទពិសោធន៍ ជាផ្នែកមួយនៃការលះបង់ដ៏ធួនរបស់ទ្រង់ដើម្បីប្រោសលោះយើង ។នៅក្នុង នីហ្វៃទី 2 7:6 លេខយោង ក មានខគម្ពីរយោងដែលពន្យល់ និង បង្ហាញពីការបំពេញនៃការព្យាករនេះ ។អ្នកគួរចង់គូសចំណាំ ម៉ាថាយ 27:26 នៅក្នុងលេខយោង បន្ទាប់មក អាន ម៉ាថាយ 27:26–31 រកមើលរបៀបទាំងឡាយដែលការព្យាករណ៍របស់អេសាយត្រូវបានបំពេញ ។
-
សូមឆ្លើយសំណួរដូចតទៅនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើ នីហ្វៃទី 2 7:2, 5–7 បង្ហាញដល់យើងនូវអ្វីខ្លះ អំពីបំណងប្រាថា្ន និង ព្រះហឫទ័យរបស់ព្រះអង្គសង្គ្រោះក្នុងការប្រោសលោះយើង ។
ដើម្បជួយអ្នករកឃើញភស្តុតាងបន្ថែមទៀតពីសេចក្តីមេត្តាករុណា និង ព្រះចេស្តារបស់ព្រះអម្ចាស់នៅក្នុងការព្យាករណ៍ដទៃទៀតរបស់អេសាយ សូមស្រម៉ៃថា អ្នកត្រូវបានស្នើឲ្យឡើងនិយាយនៅព្រះវិហារពីគោលការណ៍ ៖ ព្រះអម្ចាស់មានបំណងប្រាថ្នាដើម្បីប្រោសលោះរាស្ត្រនៃសេចក្តីសញ្ញារបស់ទ្រង់ និង មានគ្រប់ទាំងព្រះចេស្តាដើម្បីធ្វើដូច្នេះ ។ ដើម្បីរៀបចំការឡើងនិយាយរបស់អ្នក សូមអាន នីហ្វៃទី 2 8:3, 11–13, 16, 22 ហើយជ្រើសរើសឃ្លាទាំងឡាយដែលអ្នកមានអារម្មណ៍ថា ផ្តល់នូវការអះអាងពីបំណងប្រាថ្នា និង ព្រះចេស្តារបស់ព្រះអម្ចាស់ក្នុងការប្រោសលោះយើង ។
-
សូមធ្វើការសង្ខេបជាគោលៗនូវការនិយាយរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដោយ ៖
-
សរសេរពាក្យពីរ ឬ បីឃ្លាដែលទាក់ទាញចំណាប់អារម្មណ៍អ្នក និង ដោយពន្យល់ពីរបៀបដែលឃ្លានីមួយៗគឺជាគំរូមួយអំពីបំណងប្រាថ្នារបស់ព្រះអង្គសង្គ្រោះក្នុងការប្រោសលោះដល់យើង ឬ អំពីព្រះចេស្តារបស់ទ្រង់ក្នុងការធ្វើដូច្នេះ ។
-
សូមជ្រើសរើសឃ្លាមួយចេញពីឃ្លាទាំងនោះ ហើយពិពណ៌នាពីរបៀបដែលអ្នកបានទទួលបទពិសោធន៍ ឬ ចង់ទទួលបទពិសោធន៍ពីពរជ័យនោះនៅក្នុងជីវិតអ្នក ។
-
នៅពេលអ្នកបញ្ចប់មេរៀននេះ សូមចងចាំថា យ៉ាកុបបានបង្រៀនអ្នកពីសេចក្តីពិតទាំងឡាយដែលអ្នកបានសិក្សានៅថ្ងៃនេះ « ដើម្បីឲ្យបងប្អូនរាល់គ្នាអាចចេះដឹង ហើយសរសើរតម្កើងដល់ព្រះនាមនៃព្រះរបស់អ្នលរាល់គ្នា » ( នីហ្វៃទី 2 6:4 ) « ដើម្បីឲ្យអ្នករាល់គ្នាអាចដឹងអំពីសេចក្តីសញ្ញាទាំងឡាយនៃព្រះអម្ចាស់ » ( នីហ្វៃទី 2 9:1 ) និង « ដើម្បីឲ្យអ្នករាល់គ្នាអាចបានត្រេកអរ ហើយងើយក្បាលឡើងជាដរាប » ( នីហ្វៃទី 2 9:3 ) ។ សូមរកមើលឱកាសមួយនៅថ្ងៃនេះ ដើម្បីចែកចាយជាមួយនរណាម្នាក់ ពីការស្ងើចសរសើររបស់អ្នកចំពោះព្រះអម្ចាស់ និង សេចក្តីស្រឡាញ់របស់ទ្រង់ចំពោះអ្នក ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅក្រោមផ្នែកកិច្ចការសម្រាប់ថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី 2 6–8 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖