មេរៀនទី 3 ៖ ថ្ងៃទី 4
នីហ្វៃទី1 12–14
សេចក្តីផ្តើម
ដំណើររឿងអំពីការនិមិត្តរបស់នីហ្វៃដែលចាប់ផ្តើមនៅក្នុងនីហ្វៃទី1 11បន្តទៅកាន់នីហ្វៃទី 1 12–14 ។ នៅក្នុងការនិមិត្តរបស់នីហ្វៃ លោកបានឃើញសោកនាដកម្មដ៏គួរឲ្យខ្លាច មានរួមទាំងការបំផ្លិចបំផ្លាញទាំងស្រុងនៃពូជពង្សរបស់លោក ។លោកបានឃើញពួកទុច្ចរិតបានដកយកនូវសេចក្តីពិតដ៏ច្បាស់លាស់ និង ពិសេសៗចេញពីព្រះគម្ពីរបរិសុទ្ធ ដែលបង្កឲ្យមនុស្សជាច្រើនអាចបង្អាក់ផ្លូវខាងវិញ្ញាណ ។ ទោះជាយ៉ាងណាក៏ដោយ ការនិមិត្តរបស់នីហ្វៃបានប្រទានឲ្យលោកនូវមូលហេតុសម្រាប់ក្តីសង្ឃឹមដ៏រឹងមាំនាពេលអនាគត ។ លោកបានឃើញលោកកូឡឹមប៊ឺស និង ការធ្វើនិគមកិច្ចនៃទ្វីបអាមេរិក ។ លោកបានឃើញថា ព្រះអម្ចាស់នឹងរៀបចំផ្លូវសម្រាប់ការស្តារដំណឹងល្អឡើងវិញ មានរួមទាំងការស្តារឡើងវិញនូវសេចក្តីពិតដ៏ច្បាស់លាស់ និង ពិសេសៗជាច្រើនដែលត្រូវបានបាត់បង់ ។ នីហ្វៃបានធ្វើទីបន្ទាល់ថា នៅថ្ងៃចុងក្រោយ ព្រះអម្ចាស់នឹងជួយ និង ការពារដល់អ្នកទាំងឡាយណាដែលរស់នៅដោយសុចរិត ។ នៅពេលអ្នកសិក្សានីហ្វៃទី 1 12–14 សូមពិចារណានៅក្នុងជីវិតរបស់អ្នកអំពីសារៈសំខាន់នៃសេចក្តីពិតដ៏ច្បាស់លាស់ និង ពិសេសៗដែលត្រូវបានបង្រៀននៅក្នុងព្រះគម្ពីរមរមន និង ព្រះគម្ពីរដទៃទៀតនៅថ្ងៃចុងក្រោយ ។ នៅពេលអ្នកព្យាយាមរស់នៅដោយសុចរិត និង គោរពតាមសេចក្តីសញ្ញាទាំងឡាយដែលធ្វើជាមួយនឹងព្រះ នោះអ្នកក៏អាចឈ្នះលើអំពើអាក្រក់ផងដែរ ។
នីហ្វៃទី1 12
នីហ្វៃឃើញអំពីអនាគតរបស់សាសន៍នីហ្វៃ និង សាសន៍លេមិន
នៅក្នុងនីហ្វៃទី1 12 នីហ្វៃបានពិពណ៌នាអំពីអ្វីៗដែលលោកបានឃើញអំពីពូជពង្សរបស់លោកនាពេលអនាគត និង របៀបដែលពួកគេនឹងត្រូវបានទទួលរងឥទ្ធិពលទាំងឡាយដែលតំណាងឲ្យអ័ព្ទនៃសេចក្តីងងឹត និង អគារដ៏ធំ ហើយទូលាយ ។ លោកបានប្រើប្រាស់ពាក្យពូជគឺសំដៅដល់ពូជពង្សទាំងឡាយ ។
នីហ្វៃបានឃើញថា ពូជពង្សមួយចំនួនរបស់លោកនឹងទទួលបាននូវពរជ័យទាំងអស់នៃដង្វាយធួន ។ ទោះជាអញ្ចឹងក៏ដោយ ក៏លោកបានឃើញថា ពូជពង្សរបស់លោកនឹងត្រូវបំផ្លាញចោលទាំងស្រុងដោយពួកសាសន៍លេមិន ។ សូមអាន នីហ្វៃទី1 12:19 ហើយសូមគូសបន្ទាត់ពីក្រោមមូលហេតុទាំងឡាយដែលពួកសាសន៍នីហ្វៃត្រូវបំផ្លាញចោល ។ សូមគិតអំពីរបៀបដែលអ្នកអាចការពារប្រឆាំងនឹងសេចក្តីឆ្មើងឆ្មៃ និង ជៀសវាងពីការល្បួងទាំងឡាយរបស់អារក្ស ។
នីហ្វៃទី1 13:1–9
នីហ្វៃឃើញសាសនាចក្រដ៏ធំ ហើយគួរខ្ពើមឆ្អើម
សូមគូសរង្វង់ជុំវិញឈ្មោះកីឡាទាំងឡាយខាងក្រោមនេះដែលអ្នកបានលេង ឬ បានទស្សនា ហើយសូមបន្ថែមឈ្មោះកីឡាផ្សេងទៀតដែលអ្នកបានលេង ឬ បានទស្សនា ៖
-
កីឡាបាល់ទាត់
-
កីឡាក្រិកកែត
-
កីឡាបាល់បោះ
-
កីឡាបាល់បេហ្ស័ប័ល
-
កីឡាពីងប៉ុង
-
កីឡាធិននីស
-
កីឡាបាល់ឱប
-
កីឡាវាយកូនបាល់លើទឹកកក
-
កីឡាបាល់ទះ
-
កីឡាបាល់ទាត់អាមេរិកាំង
នៅក្នុងកីឡាអ្នកអាជីព ជាញឹកញាប់ ក្រុមទាំងឡាយ សិក្សាពីគូរប្រកួត និង យុទ្ធសាស្ត្រលេងពីអតីតកាលរបស់គូប្រយុទ្ធ ពីមុនពេលដែលពួកគេប្រកួតគ្នា ។ ការយល់ដឹងអំពីគោបំណងរបស់គូប្រកួត វិធីសាស្ត្រ និង យុទ្ធសាស្ត្រទាំងឡាយអាចជួយយើងឲ្យរៀបចំដើម្បីការពារខ្លូនយើងយកឈ្នះលើពួកគេ ។
នៅក្នុង នីហ្វៃទី1 13 នីហ្វៃបានពិពណ៌នាអំពីអ្វីដែលលោកបានឃើញពីអ្នកទាំងឡាយណាដែលនឹងប្រឆាំងនឹងសាសនាចក្រនៃព្រះនៅថ្ងៃចុងក្រោយ ។ សូមអាននីហ្វៃទី 1 13:1–6 ហើយសូមរកមើលអ្វីដែលនីហ្វៃបានឃើញថា នឹងត្រូវបាន បង្កើតឡើងនៅក្នុងចំណោមពួកសាសន៍ដទៃ និង អ្វីដែលទេវតាបានប្រាប់អំពីវា ។
« សាសនាចក្រដ៏ធំ និង គួរខ្ពើមឆ្អើម » នេះដែលនីហ្វៃបានឃើញ មិនមែនតំណាងឲ្យក្រុមពិសេសមួយ និកាយ ឬ សាសនាចក្រណាមួយនោះទេ ។ អែលឌើរ ព្រូស អ. ម៉ាក់ខនគី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ថា វាជា « ការរៀបចំឡើង…ទាំងអស់នៃឈ្មោះ ឬ តាមលក្ខណៈណាក៏ដោយ…ដែលរៀបចំឡើងដើម្បីនាំយកមនុស្សទាំងអស់ក្នុងគោលបំណងមួយដើម្បីនាំឲ្យឃ្លាតឆ្ងាយពីព្រះ និង ក្រិត្យវិន័យរបស់ទ្រង់ ហើយមានន័យថាគឺឃ្លាតឆ្ងាយពីសេចក្តីសង្គ្រោះនៅក្នុងនគរនៃព្រះ »( Mormon Doctrine [ ឆ្នាំ 1966 ] ការបោះពុម្ភលើកទី 2 ទំព័រ 137–38 ) ។ អ្នកអាចចង់សរសេរការពន្យល់របស់អែលឌើរ ម៉ាក់ខនគី នៅជាប់នឹងនីហ្វៃទី1 13:4–6 ។
សូមអាននីហ្វៃទី1 13:8–9 ហើយសូមស្វែងរក បំណងប្រាថ្នា និង មូលហេតុនៃសាសនាចក្រដ៏ធំ និង គួរខ្ពើមឆ្អើម ។
-
សូមឆ្លើយនឹងសំនួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីដឹងថា សាតាំងរៀបចំកម្លាំងរបស់វាដើម្បីនាំយើងឲ្យឃ្លាតឆ្ងាយចេញពីព្រះ និង ក្រិតវិន័យរបស់ទ្រង់ ?
នៅពេលអ្នកសិក្សាបន្ថែមទៀតនៅក្នុងនីហ្វៃទី1 13 នោះអ្នកនឹងរកឃើញនូវវិធីមួយដែលសាសនាចក្រដ៏ធំ ហើយគួរខ្ពើមឆ្អើមបានព្យាយាមរារាំងអ្នកទាំងឡាយ ណាដែលកំពុងស្វែងរកព្រះអង្គសង្គ្រោះ ។
នីហ្វែទី 1 13:10–42
នីហ្វៃមើលឃើញពីសាសន៍ដទៃនៅពេលអនាគតដែលមានទាំងព្រះគម្ពីរបរិសុទ្ធ និង ព្រះគម្ពីរមរមន ហើយនិង មានព្រះគម្ពីរជាច្រើនទៀតនៅថ្ងៃចុងក្រោយ
ដើម្បីប្រឆាំងទៅនឹងឥទ្ធិពលនៃសាសនាចក្រដ៏ធំ ហើយគួរខ្ពើមឆ្អើម នោះព្រះអម្ចាស់បានរៀបចំផ្លូវឲ្យមានការស្តារឡើយវិញនៃដំណឹងល្អរបស់ទ្រង់ ។ នៅក្នុង នីហ្វៃទី1 13 នីហ្វៃបានឃើញជាមុននូវព្រឹត្តិការណ៍ទាំងឡាយដូចជាលោកកូឡឹមបឺស និង ការធ្វើដំណើរនានានៃក្រុមនិយាកសាសនាមកកាន់ដែនដីសន្យាដោយសារតែ « ព្រះវិញ្ញាណនៃព្រះ … បានយាងមក [ បានគង់នៅជាមួយ ឬ បានធ្វើការ ] សណ្ធិតលើ [ ពួកគេ ] » ( សូមមើលនីហ្វៃទី1 13:12–13) ។ លោកក៏បានឃើញជាមុននូវសង្គ្រាមអាមេរិកកាំងដើម្បីឯករាជ្យ—នៅពេល « ពួកសាសន៍ដទៃដែលរួចផុតពីការជាប់ឃុំឃាំង » បានវាយប្រឆាំងនឹង « មាតានៃពួកសាសន៍ដទៃរបស់ពួកគេ [ ដែល ] បានប្រមូលគ្នា… ប្រឆាំងនឹងពួកគេ » ប៉ុន្តែពួកគេត្រូវបាន « ដោះលែងដោយព្រះចេស្តានៃព្រះ ឲ្យរួចផុតពីកណ្តាប់ដៃនៃគ្រប់អស់ទាំងសាសន៍ផ្សេងៗ » ( សូមមើល នីហ្វៃទី1 13: 16–19 ) ។
សូមអាន នីហ្វៃទី1 13:20–23 ហើយសូមរកមើលព្រះគម្ពីរដែលនីហ្វៃបានឃើញពួកធ្វើអាណានិគមដល់សាសន៍ដទៃដំបូងគេ នៅដែនដីសន្យាបាននាំចេញមកក្នុងចំណោមពួកគេ ។
សូមសរសេរពាក្យ « ព្រះគម្ពីរបរិសុទ្ធ » នៅក្បែរនឹងខគម្ពីរនីហ្វៃទី1 13:20 ក្នុងព្រះគម្ពីររបស់អ្នក ។ នីហ្វៃបានពន្យល់ថា ព្រះគម្ពីរបរិសុទ្ធនឹងមាន « ប្រយោជន៍ដ៏ធំ » ដល់យើង ( នីហ្វៃទី1 13:23 ) ហើយថានៅពេលដែលព្រះគម្ពីរត្រូវបានសរសេរដើមដំបូង « វាមាននូវភាពពេញលេញនៃដំណឹងល្អរបស់ព្រះអម្ចាស់ » ( នីហ្វៃទី1 13:24 ) ។ សូមប្រើ នីហ្វៃទី1 13:26–27, 29 ដើម្បីបំពេញចន្លោះទាំងឡាយនៅក្នុងសេចក្តីសង្ខេបខាងក្រោម ៖
សាសនាចក្រដ៏ធំ ហើយគួរខ្ពើមឆ្អើមបានដកយកចេញ « ភាគជាច្រើនដែលជា ហើយជាច្រើនបំផុត ហើយថែមទាំងជាច្រើនទៀតផងដែរ នៃព្រះអម្ចាស់ដែលពួកគេបានដកចេញ » ពីព្រះគម្ពីរបរិសុទ្ធ ( នីហ្វៃទី1 13:26 ) ។ ពួកគេបានដកយកចេញសេចក្តីទាំងនេះដើម្បី » ផ្លូវដ៏ត្រឹមត្រូវទាំងឡាយនៃព្រះអម្ចាស់ ដើម្បីពួកគេអាច ភ្នែកទាំងឡាយ និង ចិត្តទាំងឡាយនៃកូនចៅមនុស្ស » (នីហ្វៃទី1 13:27) ។ ពីព្រោះមកពីសេចក្តីទាំងនេះត្រូវបានបាត់បង់ « មនុស្សជាច្រើនលើសលុបត្រូវ » ( នីហ្វៃទី1 13:29 ) ។
សូមអានសេចក្តីសង្ខេបខាងលើឡើងវិញ បន្ទាប់ពីអ្នកបានបំពេញចន្លោះទាំងនេះ ។
គោលបំណងមួយនៃគោលបំណងទាំងឡាយរបស់សាសនាចក្រដ៏ធំ ហើយគួរខ្ពើមឆ្អើមគឺត្រូវ « បង្ខូចផ្លូវដ៏ត្រឹមត្រូវទាំងឡាយនៃព្រះអម្ចាស់ » ( នីហ្វៃទី1 13:27 ) ដកយកសេចក្តីពិតដ៏ច្បាស់ និង ពិសេសៗជាច្រើន ។ « ដើម្បីបង្ខូច » គឺត្រូវធ្វើឲ្យបង្វែរផ្ទុយពី ឬ ចេញឆ្ងាយពីអ្វីដែលត្រឹមត្រូវ ។ សូមគិតអំពីផលវិបាកអវិជ្ជមានទាំងឡាយពីការបង្វែរ និង ចេញឆ្ងាយពីផ្លូវដ៏ត្រឹមត្រឹមទាំងឡាយនៃព្រះអម្ចាស់ » ។
សូមប្រើព្រះគម្ពីររបស់អ្នកដើម្បីឆ្លើយនឹងសំណួរទាំងឡាយខាងក្រោម ៖
-
យោងទៅតាម នីហ្វៃទី1 13:34 ដោយសារតែសេចក្តីមេត្តាករុណារបស់ទ្រង់ តើព្រះអម្ចាស់នឹងនាំអ្វីចេញមក ? ( វាជាជំនួយដើម្បីដឹងពីចំណងជើងថា « កូនចៀម » គឺសំដៅដល់ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ) ។
-
នៅក្នុង នីហ្វៃទី1 13:35–36 តើព្រះអង្គសង្គ្រោះបានមានបន្ទូលពីអ្វីដែលនឹងត្រូវបានលាក់ទុកដើម្បីឲ្យបានចេញមកដល់ពួកសាសន៍ដទៃ ?
-
នៅក្នុងនីហ្វៃទី1 13:36តើទេវតាមានបន្ទូលដល់អ្វីដែលត្រូវបានសរសេរនៅក្នុងបញ្ជីដែលត្រូវបានលាក់ទុកក្នុង—ព្រះគម្ពីរមរមន ?
-
លើសពីព្រះគម្ពីរមរមន តើ « ព្រះគម្ពីរអ្វីផ្សេងៗទៀត » ដែលអាច នីហ្វៃទី 1 13:39ពោលសំដៅទៅលើនោះ ?
សូមអាន នីហ្វៃទី1 13:40–41 ហើយសូមគូសបន្ទាត់ពីក្រោមអ្វីដែលព្រះគម្ពីរមរមន និង « ព្រះគម្ពីរផ្សេងទៀត » ទាំងនេះនឹងបង្ហាញដល់មនុស្សគ្រប់រូបទាំងអស់ ។ វាជាការសំខាន់ដើម្បីកត់សម្គាល់ថា យើងត្រូវតែមករកព្រះអង្គសង្គ្រោះ « ស្រមតាមព្រះបន្ទូលទាំងឡាយដែលនឹងត្រូវបានតាំងឡើងដោយព្រះឱស្ធនៃកូនចៀម » (នីហ្វៃទី1 13:41) —បទគម្ពីរទាំងឡាយ ។
តាមរយៈការនិមិត្តរបស់នីហ្វៃនៅក្នុងផ្នែកនេះ យើងរៀនថា ព្រះគម្ពីរមរមន និង ព្រះគម្ពីរថ្ងៃចុងក្រោយ ស្តារឡើងវិញនូវសេចក្តីពិតដ៏ច្បាស់លាស់ និង ពិសេសៗដែលបានជួយយើងឲ្យដឹងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជ្យបុត្រានៃព្រះ ហើយជួយយើងឲ្យដឹងពីរបៀបមករកទ្រង់ ។
-
ចូរសរសេរចម្លើយចំពោះសំណួរទាំងឡាយខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើសេចក្តីពិតដ៏ច្បាស់លាស់ និង ពិសេសៗនៅក្នុងព្រះគម្ពីរមរមន និង ព្រះគម្ពីរទាំងឡាយនៃថ្ងៃចុងក្រោយផ្សេងទៀតបានមានឥទ្ធិពលលើសក្ខីភាពរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
-
តើសេចក្តីពិតទាំងនេះបានជួយអ្នកឲ្យយល់ និង រស់នៅតាមដំណឹងល្អរបស់ទ្រង់បានដោយរបៀបណា ?
-
សូមចំណាយពេលមួយភ្លែតដើម្បីវាយតម្លៃថា តើការសិក្សាព្រះគម្ពីររបស់អ្នកកំពុងជួយអ្នកឲ្យខិតកាន់តែជិតព្រះអង្គសង្គ្រោះបានល្អប៉ុណ្ណា ។
នីហ្វៃទី1 14:1–17
នីហ្វៃឃើញចម្បាំងរវាងសាសនាចក្រដ៏ធំ ហើយគួរខ្ពើមឆ្អើម និង សាសនាចក្រនៃកូនចៀមនៃព្រះ
នៅក្នុង នីហ្វៃទី1 14 យើងអានអំពីចម្បាំងមួយរវាងសាសនាចក្រដ៏ធំ ហើយគួរខ្ពើមឆ្អើម និង សាសនាចក្រនៃកូនចៀមនៃព្រះ ។ សូមអាន នីហ្វៃទី1 14:10–13 ហើយសូមរកមើលថា តើសាសនាចក្រណាមួយដែលមានមនុស្សច្រើនជាង ។ សូមកត់សម្គាល់នៅក្នុង នីហ្វៃទី1 14:12 អំពីមូលហេតុដែលចំនួននៃសមាជិកដែលគាំទ្រសាសនាចក្រនៃកូនចៀមនឹងមានចំនួនតិចជាង និង អំពីមូលហេតុដែលសាសនាចក្រដ៏ធំ ហើយគួរខ្ពើមឆ្អើមអាចប្រមូលបានមនុស្សដ៏ច្រើន ។
តើអ្នកមានអារម្មណ៍បែបណាបើសិនអ្នកមានគ្នាច្រើនជាង ហើយកំពុងប្រយុទ្ធនៅក្នុងសង្គ្រាមមួយ ? សូមអាន នីហ្វៃទី1 14:14 ហើយសូមគូសបន្ទាត់ពីក្រោមឃ្លាទាំងឡាយដែលបង្ហាញអំពីជំនួយដែល « ពួកបរិសុទ្ធក្នុងសាសនាចក្រនៃកូនចៀម » និង « រាស្ត្រដែលនៅក្នុងសេចក្តីសញ្ញានៃព្រះអម្ចាស់ » នឹងទទួលខណៈដែលពួកគេប្រយុទ្ធប្រឆាំងនឹងអំពើអាក្រក់ ។
គោលការណ៍នៃដំណឹងល្អដ៏សំខាន់មួយដែលត្រូវបានបង្រៀននៅក្នុងនីហ្វៃទី1 14:1–17គឺថានៅពេលយើងរស់នៅដោយសុចរិត ហើយរក្សាសេចក្តីសញ្ញាទាំងឡាយរបស់យើង នោះអំណាចនៃព្រះនឹងជួយយើងឈ្នះលើអំពើអាក្រក់ ។
-
សូមសរសេរកថាខ័ណ្ឌខ្លីមួយនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នកដោយពន្យល់ពីរបៀបធ្វើជារាស្ត្រម្នាក់ក្នុងចំណោម « រាស្ត្រនៃសេចក្តីសញ្ញានៃព្រះអម្ចាស់ » ហើយត្រូវបាន« ប្រដាប់អាវុធដោយសេចក្តីសុចរិត » ( រស់នៅដោយសុចរិត ) បានជួយអ្នកឲ្យឈ្នះលើការល្បួងទាំងឡាយដែលអាចនាំអ្នកឃ្លាតឆ្ងាយពីព្រះ និង ក្រិតវិន័យទាំងឡាយរបស់ទ្រង់ ។
នីហ្វៃបានឃើញថា នៅក្នុងថ្ងៃចុងក្រោយ អ្នកទាំងឡាយណាដែលគាំទ្រសាសនាចក្រដ៏ធំ ហើយគួរខ្ពើមឆ្អើមនឹងជួបប្រទះនូវ « បំផ្លិចបំផ្លាញដ៏ទាំងស្រុងរបស់ពួកគេ » ( នីហ្វៃទី1 14:3 ) ។ អ្នកអាចមានទំនុកចិត្តថា នគររបស់ព្រះនឹងឈ្នះនៅថ្ងៃចុងក្រោយ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សានីហ្វៃទី1 12–14 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សម្រាប់សំណួរ គំនិត និង ការយល់ដឹងបន្ថែមទៀត ខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖