មេរៀនទី 10 ៖ ថ្ងៃទី 1
យ៉ាកុប 5–6
សេចក្តីផ្ដើម
យ៉ាកុប 5 មាននិយាយអំពីរូបាធិដ្ឋាននៃដើមអូលីវស្រុក និង ដើមអូលីវព្រៃ ដែលបានផ្តល់ដំបូងបំផុតដោយព្យាការីម្នាក់ឈ្មោះលោក ស៊ីណូស ។យ៉ាកុបបានប្រើរូបាធិដ្ឋាននេះដើម្បីបង្រៀនថា ព្រះអម្ចាស់តែងតែធ្វើការដើម្បីនាំយកសេចក្តីសង្គ្រោះទៅកាន់រាស្ត្រនៃសេចក្តីសញ្ញារបស់ទ្រង់ បើទោះជានៅពេលដែលពួកគេបែរចេញពីទ្រង់ក៏ដោយ ។រូបាធិដ្ឋានបង្ហាញថា ព្រះអម្ចាស់ដាក់ពង្រាយក្រុមមនុស្សវង្សអ៊ីស្រាអែល—រាស្ត្រនៃសេចក្តីសញ្ញារបស់ទ្រង់—ពាសពេញផែនដី ហើយថា ទ្រង់នឹងប្រមូលរាស្រ្តរបស់ទ្រង់នៅថ្ងៃចុងក្រោយ ។រូបាធិដ្ឋានមាននូវការអនុវត្តន៍ជាក់លាក់ និង ផ្ទាល់ខ្លួនសម្រាប់យើងនៅពេលបច្ចុប្បន្ននេះ ក្នុងនាមជាសមាជិកនៃវង្សអ៊ីស្រាអែល និង ជាអ្នកបម្រើរបស់ព្រះអម្ចាស់ ។ក្នុង យ៉ាកុប 6 លោកយ៉ាកុបបានសង្កត់ធ្ងន់ពីសេចក្តីមេត្តាករុណា និង សេចក្ដីយុត្តិធម៌របស់ព្រះអម្ចាស់ខណៈលើកទឹកចិត្តប្រជាជនរបស់លោក—និង យើង—ឲ្យប្រែចិត្ត ។
យ៉ាកុប 5:1–12
លោកយ៉ាកុបដកស្រង់ពាក្យសម្ដីរបស់ស៊ីណូសដែលប្រដូចវង្សអ៊ីស្រាអែលទៅនឹងដើមអូលីវស្រុក
តើអ្នកស្គាល់មិត្តភក្តិ ឬ អ្នកជាទីស្រលាញ់ណាម្នាក់ដែលបានសង្ស័យពីសេចក្តីស្រលាញ់របស់ព្រះដែលមានសម្រាប់គាត់ ជាពិសេស អំឡុងពេលដែលមានការសាកល្បង នៅពេលដែលមនុស្សនោះអាចបែរចេញពីទ្រង់ឬទេ ?សូមពិចារណាឧទាហរណ៍ខាងក្រោម ៖
-
អ្នកកាន់បព្វជិតភាពវ័យក្មេងម្នាក់បង្កើតទម្លាប់ដែលប្រកបដោយអំពើបាប ។គាត់ជឿថា អ្នកដទៃអាចត្រូវបានអភ័យទោស ប៉ុន្តែគាត់សង្ស័យថា តើព្រះអម្ចាស់នឹងទទួលយកការប្រែចិត្តរបស់គាត់ដែរឬទេ ។
-
យុវនារីមា្នក់ប្រព្រឹត្តរំលងព្រះបញ្ញត្តិមួយ ។នាងមានបទពិសោធន៍ពីកំហុស មានអារម្មណ៍ខ្លាចខ្លួនឯង ហើយឆ្ងល់ថា តើព្រះអម្ចាស់នៅតែស្រលាញ់នាងដែរ ឬទេ ។
យ៉ាកុបបានព្យាករថា ពួកសាសន៍យូដានឹងបដិសេធព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ាកុប 4:15 ) ។លោកក៏បានព្យាករផងដែរថា ព្រះយេស៊ូវគ្រីស្ទនឹងបន្តបម្រើដើម្បីសេចក្តីសង្គ្រោះនៃរាស្ត្ររបស់ទ្រង់ បើទោះជាពួគេបានបដិសេធទ្រង់ក៏ដោយ ។ដើម្បីចង្អុលបង្ហាញសេចក្តីពិតនេះ លោកយ៉ាកុបបានដកស្រង់រូបាធិដ្ឋានដែលបានផ្តល់ឲ្យដោយព្យាការីឈ្មោះស៊ីណូស ( សូមមើល យ៉ាកុប 5:1 ) ។រូបាធិដ្ឋាន គឺដូចជាការប្រៀធៀបមួយ ជារឿងមួយដែលប្រើប្រាស់ជាលំនាំ វត្ថុ និង សកម្មភាពតំណាងដើម្បីបង្រៀនពីសេចក្តីពិត ។នៅពេលអ្នកសិក្សា យ៉ាកុប 5 សូមពិចារណាពីរបៀបដែលព្រះអម្ចាស់តែងតែជួយអ្នក បើទោះជាពេលដែលអ្នកមានអំពើបាបក៏ដោយ ។
សូមអាន យ៉ាកុប 5:2 ហើយគូសចំណាំក្នុងព្រះគម្ពីររបស់អ្នកថា ស៊ីណូសបានផ្ដោតការបង្រៀននេះសំដៅទៅកាន់នរណា ។
ដោយសារអ្នកបានធ្វើសេចក្តីសញ្ញាជាមួយព្រះអម្ចាស់តាមរយៈពិធីបុណ្យជ្រមុជទឹក នោះអ្នកគឺជាសមាជិកម្នាក់នៃវង្សអ៊ីស្រាអែល ។អ្នកគឺជាផ្នែកមួយនៃរឿងដែលបានរៀបរាប់ក្នុង យ៉ាកុប 5 ។សូមអាន យ៉ាកុប 5:3 ហើយគូសចំណាំនូវអ្វីដែលស៊ីណូសបានប្រើក្នុងរូបាធិដ្ឋានរបស់លោកដើម្បីតំណាងឲ្យវង្សអ៊ីស្រាអែល ។សូមគូសចំណាំផងដែរ លើអ្វីដែលចាប់ផ្តើមកើតឡើងចំពោះដើមអូលីវស្រុក ។
សូមកត់សម្គាល់ថា លេខយោង ឃ ក្នុង យ៉ាកុប 5:3 ចង្អុលបង្ហាញថា ការពុករលួយនៃដើមនោះគឺតំណាងឲ្យការក្បត់សាសនា ។ការក្បត់សាសនាកើតឡើងនៅពេលបុគ្គល ឬ ក្រុមមនុស្សបែរចេញពីព្រះអម្ចាស់ និង ដំណឹងល្អរបស់ទ្រង់ ។
តារាងខាងក្រោមនេះមានរាយនូវនិមិត្តរូបទាំងឡាយ ដែលជួយយើងឲ្យយល់ពីអត្ថន័យនៃរូបាធិដ្ឋានរបស់ស៊ីណូស ។ហើយក៏មានរាយនូវខគម្ពីរទាំងឡាយដែលនិមិត្តរូបទាំងនេះមាននិយាយឡើងដំបូងគេ ។សូមគូសចំណាំនិមិត្តរូបទាំងនេះក្នុងព្រះគម្ពីររបស់អ្នក ។អ្នកក៏អាចចង់សរសេរអត្ថន័យនៃនិមិត្តរូបមួយចំនួននៅតាមគែមព្រះគម្ពីររបស់អ្នកផងដែរ ។
យ៉ាកុប 5 ៖ រូបាធិដ្ឋាននៃដើមអូលីវស្រុក និង ដើមអូលីវព្រៃ | |
---|---|
និមិត្តរូប |
អត្ថន័យ |
ដើមអូលីវស្រុក ( ខទី 3 ) |
វង្សអ៊ីស្រាអែល រាស្ត្រនៃសេចក្តីសញ្ញារបស់ព្រះ |
ចម្ការ ( ខទី 3 ) |
ពិភពលោក |
ពុក ( ខទី 3 ) |
អំពើបាប និង ការក្បត់សាសនា |
ម្ចាស់ចម្ការ ( ខទី 4 ) |
ព្រះយេស៊ូវគ្រីស្ទ |
ការកាត់លួស ការជ្រួយគុល និង ការដាក់ជី ( ខទី 4 ) |
កិច្ចខិតខំរបស់ព្រះអម្ចាស់ដើម្បីជួយយើងក្លាយជាមនុស្សសុចរិត និង បង្កើតកិច្ចការល្អ ។ |
មែក ( ខទី 6 ) |
ក្រុមមនុស្ស |
ដើមអូលីវព្រៃ ( ខទី 7 ) |
ពួកសាសន៍ដទៃ—អ្នកទាំងឡាយដែលមិនធ្វើសេចក្តីសញ្ញាជាមួយព្រះអម្ចាស់ ។ក្រោយមកទៀត នៅក្នុងរូបាធិដ្ឋាន ដើមអូលីវធម្មជាតិ ដែលតំណាងឲ្យក្រុមទាំងឡាយនៃវង្សអ៊ីស្រាអែលក្នុងការក្បត់សាសនា ក៏ត្រូវបានពិពណ៌នាថាជា « ព្រៃ » ។ |
មែកដែលកាត់ និង បំបៅ ( ខទី 7–8 ) |
ការខ្ចាត់ព្រាត់ និង ការប្រមូលនៃរាស្ត្រនៃសេចក្តីសញ្ញារបស់ព្រះអម្ចាស់ ។លើសពីនេះទៀត ការបំបៅនៃមែកអូលីវព្រៃទៅនឹងដើមអូលីវស្រុកតំណាងឲ្យការផ្លាស់ប្រែចិត្តជឿរបស់ពួកសាសន៍ដទៃដែលក្លាយជាផ្នែកមួយនៃរាស្ត្រនៃសេចក្តីសញ្ញារបស់ព្រះអម្ចាស់តាមរយៈពិធីបុណ្យជ្រមុជទឹក ។ |
មែកដែលដុតចោល ( ខទី 7 ) |
ការជំនុំជម្រះរបស់ព្រះមកលើពួកទុច្ចរិត |
ផ្លែ ( ខទី 8 ) |
ជីវិត ឬ កិច្ចការរបស់មនុស្ស |
ឫសនៃដើមអូលីវស្រុក ( ខទី 11 ) |
សេចក្តីសញ្ញាដែលព្រះអម្ចាស់ធ្វើជាមួយអ្នកទាំងឡាយដែលធ្វើតាមទ្រង់ ។ឫសក៏អាចតំណាងឲ្យបុគ្គលទាំងឡាយដែលព្រះអម្ចាស់បានធ្វើសេចក្តីសញ្ញាកាលពីសម័យបុរាណ ដូចជាលោកអ័ប្រាហាំ អ៊ីសាក និង យ៉ាកុប ( សូមមើល យ៉ាកុប 6:4 ) ។ |
សូមអាន យ៉ាកុប 5:4–6 ហើយគូសចំណាំអ្វីដែលម្ចាស់ចម្ការបានធ្វើដំបូងគេដើម្បីសង្រ្គោះដើមអូលីវស្រុក ។សូមមើលតារាងខាងលើ ហើយអង្កេតមើលថា តើម្ចាស់ចម្ការគឺជាអ្នកណា ហើយថា តើសកម្មភាពនៃកាត់លួស ការជ្រួលគុល និង ការដាក់ជីរបស់លោកតំណាងឲ្យអ្វី ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីអ្វីដែលរូបាធិដ្ឋានមានបំណងបង្ហាញ ។នៅពេលអ្នកអានការបកស្រាយរបស់លោក សូមគូសបន្ទាត់ពីក្រោមអ្វីដែលលោកបង្រៀន ដែលមានអត្ថន័យជ្រាលជ្រៅពីរូបាធិដ្ឋាននេះ ។
« ដូចដែលបានរៀបរាប់ដោយលោកយ៉ាកុប ចាប់តាំងពីដំបូងមក រូបាធិដ្ឋាននេះគឺមានបំណងបង្ហាញអំពីព្រះគ្រីស្ទ [ ម្ចាស់ចម្ការ ] ។ …
« បើទោះជាម្ចាស់ចម្ការ និង អ្នកបម្រើរបស់គាត់ព្យាយាមដាក់ទល់ កាត់លួស សម្រាំងយ៉ាងណា ហើយយ៉ាងទៀតបានធ្វើឲ្យមានផ្លែផ្កាដល់ដើមឈើរបស់គាត់ក្នុងចំនួនមួយ ដូចទៅនឹងសេចក្តីសង្ខេបនៃប្រវត្តិសាស្រក្នុងមួយជំពូកស្តីពីការខ្ចាត់ព្រាត់ និង ការប្រមូលនៃសាសន៍អ៊ីស្រាអែលក៏ដោយ ក៏អត្ថន័យដ៏ជ្រាលជ្រៅនៃដង្វាយធួនលើកទឹកចិត្ត និង មានឥទ្ធិពលលើកិច្ចការរបស់ពួកគាត់ » ( Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ1997 ] ទំព័រ 165 ) ។
ខណៈដែល យ៉ាកុប 5 មានរៀបរាប់អំពីដើមអូលីវ នោះរូបាធិដ្ឋាននេះគឺស្តីពីមនុស្សដែលបែរចេញពីព្រះអម្ចាស់ទាំងខ្លួនមានអំពើបាប និង កិច្ចប្រឹងប្រែងរបស់ព្រះអម្ចាស់ដើម្បីជួយពួកគេឲ្យត្រឡប់មករកទ្រង់វិញ ។ជំពូកនេះបង្រៀនថា ព្រះអម្ចាស់ស្រលាញ់យើង ហើយខិតខំធ្វើការយ៉ាងខ្លាំងសម្រាប់សេចក្តីសង្គ្រោះរបស់យើង ។ នៅពេលអ្នកបន្តសិក្សារូបាធិដ្ឋាននេះ សូមរកមើលភស្តុតាងនៃសេចក្តីពិតនេះដោយផ្តោតយកចិត្តទុកដាក់ទៅលើព្រះហឫទ័យរបស់ព្រះអម្ចាស់ដែលមានទៅលើសាសន៍អ៊ីស្រាអែល—ដើមអូលីវស្រុក—និង កិច្ចប្រឹងប្រែងដែលគ្មានការនឿយហត់របស់ទ្រង់ ដើម្បីសង្គ្រោះដើមអូលីវនោះ ។ជាឧទាហរណ៍ សូមអាន យ៉ាកុប 5:7 ហើយសញ្ជឹងគិតពីឃ្លា « យើងព្រួយចិត្តដែលយើងត្រូវខាតបង់ដើមឈើនេះ » ។តើអ្នកគិតថា ព្រះអម្ចាស់បង្ហាញព្រះហឫទ័យបែបណានៅកន្លែងនេះ ហើយតើហេតុអ្វី ?
សូមអានឃ្លានេះម្តងទៀត ហើយពេលនេះ សូមបញ្ចូលឈ្មោះរបស់អ្នកនៅកន្លែង « ដើមឈើនេះ » ៖ « យើងព្រួយចិត្តដែលយើងត្រូវខាតបង់ [ ឈ្មោះរបស់អ្នក ] » ។ដោយការដាក់បញ្ចូលឈ្មោះរបស់អ្នកពេញក្នុង យ៉ាកុប 5 នៅកន្លែងទាំងឡាយដែលប្រកបដោយអត្ថន័យ និង សមស្រប នោះអ្នកនឹងអាចភ្ជាប់រូបាធិដ្ឋាននេះទៅនឹងខ្លួនអ្នក និង រៀនបន្ថែមទៀតអំពីការខ្វល់ខ្វាយរបស់ព្រះអម្ចាស់ចំពោះអ្នក ។
សូមអាន យ៉ាកុប 5:7–11 ហើយរកមើលអ្វីដែលម្ចាស់ចម្ការបានធ្វើបន្ទាប់ទៀតដើម្បីសង្គ្រោះដើមអីលីវស្រុក ។
-
ដោយប្រើប្រាស់អត្ថន័យនៃនិមិត្តសញ្ញានៅលើតារាង នោះសូមសរសេរការពន្យល់មួយក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីអ្វីដែលម្ចាស់ចម្ការ និង អ្នកបម្រើរបស់គាត់ធ្វើក្នុង យ៉ាកុប 5:7–11 ដើម្បីព្យាយាមសង្គ្រោះកូនចៅរបស់ព្រះវរបិតាសួគ៌ ។
ព្រះអម្ចាស់យកមនុស្សដែលមិននៅក្នុងវង្សអ៊ីស្រាអែល ហើយផ្សាំពួកគេចូលក្នុងពួកសាសន៍អ៊ីស្រាអែល ធ្វើឲ្យពួកគេជាផ្នែកនៃរាស្ត្រនៃសេចក្ដីសញ្ញារបស់ទ្រង់ ។ដើម្បីសង្គ្រោះវង្សអ៊ីស្រាអែល ទ្រង់កាច់ចោលនូវមែកអាក្រក់បំផុត ( មនុស្ស ) ហើយបំផ្លាញពួកវាចោល ។
សូមអាន យ៉ាកុប 5:13–14 ហើយរកមើលអ្វីដែលព្រះអម្ចាស់បានធ្វើជាមួយមែកដ៏ទន់ខ្ចីពីដើមអូលីវស្រុកដែលមានពិពណ៌នាក្នុងខទី 6 ។អ្នកអាចចង់សរសេរក្នុងគែមសៀវភៅរបស់អ្នកថា ទំនាបបំផុត មានន័យថា ដែលអាចមើលទៅឃើញទាប ឬ ទាបបំផុត ។
-
ដោយប្រើប្រាស់អត្ថន័យនៃនិមិត្តសញ្ញាលើតារាង នោះសូមពន្យល់ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកពីរបៀបដែលគ្រួសាររបស់លោកលីហៃអាចប្រៀបធៀបទៅនឹងមែកដ៏ទន់ខ្ចីដែលដាក់លាក់នៅត្រង់ទីទាបបំផុតនៃចម្ការ ។
ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បានពន្យល់ថា អ្នកបម្រើរបស់ព្រះអម្ចាស់ « បានយកមែកមួយចំនួនទៅ ហើយបំបៅមែកទាំងនោះទៅជាប់នឹងដើមអូលីវព្រៃ ។តើនរណាគឺជាដើមអូលីវព្រៃ ?ពួកសាសន៍ដទៃហើយដូច្នេះព្រះអម្ចាស់បានបញ្ជូនអ្នកបម្រើរបស់ទ្រង់ទៅគ្រប់ទីកន្លែងទាំងអស់ក្នុងចម្ការរបស់ទ្រង់ គឺជាពិភពលោកនេះ ហើយដាំមែកនៃដើមទាំងនេះ ។ …
« ឥឡូវនេះ ក្នុងការប្រៀបធៀបនោះ ដើមអូលីវគឺជាវង្សអ៊ីស្រាអែល ។… ក្នុងដីដើមកំណើតរបស់វា វាបានចាប់ផ្តើមស្លាប់ ។ដូច្នេះព្រះអម្ចាស់បានយកមែកទាំងឡាយដូចជាពួកសាសន៍នីហ្វៃ សាសន៍នានាដែលបាត់បង់ និង សាសន៍ដទៃដែរ ដែលព្រះអម្ចាស់បាននាំចេញទៅទីកន្លែងដទៃទៀតនៃផែនដីដែលយើងមិនដឹងអំពីពួកគេសោះ ។ទ្រង់បានដាំមែកទាំងនោះពាសពេញចម្ការដែលជាពិភពលោកនេះ ។គ្មានសង្ស័យឡើយដែលថា ទ្រង់បានបញ្ជូនមែកទាំងនេះមួយចំនួនទៅប្រទេស ជប៉ុន កូរ៉េ ចិន ។មិនមានចម្ងល់ទេអំពីរឿងនេះ ដោយសារទ្រង់បានបញ្ជូនមែកទាំងនោះទៅកាន់កន្លែងទាំងអស់នៃពិភពលោកនេះ » ( Answers to Gospel Questions, ការចងក្រង យ៉ូសែប ហ្វិលឌីង ស្ម៊ីធ ជុញ្ញ័រ វ៉ុល 5 ។[ ឆ្នាំ 1957–66 ], 4:204–5 ) ។
ប្រធាន ស្ម៊ីធ ក៏បានបង្រៀនដែរថា « ការបកស្រាយនៃការប្រៀបធៀបនេះ … គឺជារឿងមួយអំពីការខ្ចាត់ព្រាត់នៃសាសន៍អ៊ីស្រាអែល និង ការបន្សាំពូជសាសន៍អ៊ីស្រាអែលជាមួយដើមអូលីវព្រៃ ឬ ប្រជាជនសាសន៍ដទៃនៅគ្រប់កន្លែងទាំងអស់នៃពិភពលោកនេះ ។ដូច្នេះហើយ យើងឃើញថាយើងនៅក្នុងប្រទេស ចិន ជប៉ុន ឥណ្ឌា និង ក្នុងប្រទេសដទៃទៀតទាំងអស់ដែលពួកសាសន៍ដទៃរស់នៅ ដែលពូជសាសន៍អ៊ីស្រាអែលបានខ្ចាត់ព្រាត់ ឬ ត្រូវបាន « បំបៅ » ក្នុងចំណោមពួកគេ » ( Answers to Gospel Questions, 4:40–41 ) ។
យ៉ាកុប 5:15–77
ម្ចាស់ចម្ការ និង អ្នកបម្រើរបស់គាត់ធ្វើការដើម្បីជួយឲ្យចម្ការផ្តល់ផ្លែល្អ
ខគម្ពីរជាច្រើនក្នុង យ៉ាកុប 5 ពិពណ៌នាពីអំឡុងពេល និង ព្រឹត្តិការណ៍ខុសៗគ្នាអំពីក្រុមផ្សេងៗគ្នានៃវង្សអ៊ីស្រាអែល ដែលត្រូវខ្ចាត់ព្រាត់ពាសពេញពិភពលោក និង កិច្ចការរបស់ព្រះអង្គសង្គ្រោះដើម្បីប្រមូលពួកគេ ។ជំពូកនេះបញ្ចប់ជាមួយនឹងសម័យសហស្សវត្ស និង ការលាងជំរះចុងក្រោយនៃផែនដី ។
ដើម្បីគូសបញ្ជាក់ពីព្រះទ័យខ្វល់ខ្វាយរបស់ព្រះអម្ចាស់ចំពោះដើមឈើក្នុងចម្ការរបស់ទ្រង់ និង កិច្ចប្រឹងប្រែងរបស់ទ្រង់បន្តទៅទៀតក្នុងការសង្គ្រោះដើមទាំងនោះ នោះលោក ស៊ីណូសបាននិយាយឡើងវិញនូវឃ្លាសំខាន់មួយចំនួនអំពីរូបាធិដ្ឋានរបស់លោក ។សូមអាន យ៉ាកុប 5:20, 23–25, 28, 31 ហើយគូសចំណាំនូវពេលនីមួយៗដែលព្រះអម្ចាស់បានពិពណ៌នាពីកិច្ចប្រឹងប្រែងរបស់ទ្រង់ដើម្បីថែទាំដើមឈើក្នុងចម្ការរបស់ទ្រង់ ។
បើទោះជាមានការប្រឹងប្រែងនានាពីព្រះអម្ចាស់ និង អ្នកបម្រើរបស់ទ្រង់ដើម្បីជួយចម្ការឲ្យផ្តល់ផ្លែល្អក៏ដោយ ក៏នៅចុងបញ្ចប់ ផ្លែទាំងអស់ក្នុងចម្ការបានប្រែជារលួយ ( សូមមើល យ៉ាកុប 5:39 ) ។សូមអាន យ៉ាកុប 5:41–42, 46–47 ហើយគូសចំណាំឃ្លាទាំងឡាយក្នុងព្រះគម្ពីររបស់អ្នក ដែលបង្ហាញពីសេចក្តីស្រឡាញ់ ព្រះទ័យខ្វល់ខ្វាយ ឬ ទុក្ខព្រួយរបស់ព្រះអម្ចាស់ចំពោះចម្ការរបស់ទ្រង់ ។
ដោយសារដើមទាំងនេះផ្តល់ផ្លែអាក្រក់បើទោះជាគាត់បានធ្វើសព្វគ្រប់ហើយក៏ដោយ នោះម្ចាស់ចម្ការបានគិតថា នឹងកាប់រំលំចោលដើមទាំងអស់ យ៉ាកុប 5:41–42, 46–47សូមអាន យ៉ាកុប 5:50–51 ។សេចក្តីថ្លែងផ្សេងទៀតនៃ យ៉ាកុប 5 តំណាងឲ្យកិច្ចប្រឹងប្រែងរបស់ព្រះអម្ចាស់ និង អ្នកបម្រើរបស់ទ្រង់ដើម្បីសង្គ្រោះអ្នកទាំងឡាយដែលរស់នៅក្នុងថ្ងៃចុងក្រោយ ។ទ្រង់ប្រមូលរាស្ត្ររបស់ទ្រង់ និង បីបាច់ពួកគេជាលើកចុងក្រោយ ( សូមមើល យ៉ាកុប 5:52–77 ) ។
ប្រធាន យ៉ូសែប ហ្វិលឌីង ស្ម៊ីធ បានបង្រៀនថា ការប្រមូលផ្តុំនៃសាសន៍អ៊ីស្រាអែលដែលពិពណ៌នាក្នុង យ៉ាកុប 5 កំពុងកើតឡើងនៅពេលបច្ចុប្បន្ននេះ ៖ « ព្រះអម្ចាស់កំពុងបំពេញគោលបំណងរបស់ទ្រង់អំពីការប្រមូលផ្តុំនៅថ្ងៃចុងក្រោយនេះ និង កំពុងហៅកូនចៅនៃអ័ប្រាហាំឲ្យត្រលប់ចូលក្នុងហ្វូងនៃអ្នកគង្វាលចៀមដ៏ពិតវិញ » ( Answers to Gospel Questions 4:41 ) ។
-
សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកនូវអ្វីដែលអ្នកបានរៀនពី យ៉ាកុប 5 អំពីសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ដែលមានសម្រាប់អ្នក ។សូមកត់ត្រាពីគំរូមួយ ថាតើអ្នកបានឃើញសេចក្តីស្រលាញ់របស់ទ្រង់សម្តែងឡើងក្នុងជីវិតអ្នក ឬ ក្នុងជីវិតរបស់អ្នកណាម្នាក់ដែលអ្នកស្គាល់យ៉ាងណា ។
យ៉ាកុប 6
លោកយ៉ាកុបបង្រៀនពីសេចក្តីមេត្តាករុណា និង សេចក្តីយុត្តិធម៌របស់ព្រះ និង អញ្ជើញយើងឲ្យប្រែចិត្ត
យ៉ាកុប 6 មានសេចក្តីសង្ខេបរបស់លោកយ៉ាកុបស្តីពីសេចក្តីពិតដ៏សំខាន់ចេញពីរូបាធិដ្ឋាននៃដើមអូលីវ ។សូមអាន យ៉ាកុប 6:4–6 ហើយរកមើលអ្វីដែលលោកយ៉ាកុបបានមានប្រសាសន៍សង្កត់ធ្ងន់អំពីលក្ខណៈរបស់ព្រះ ។តើអ្នកនឹងប្រើប្រាស់ពាក្យអ្វីដើម្បីសង្ខេបអ្វីដែលយ៉ាកុបចង់ឲ្យយើងរៀនអំពីព្រះ ?
យ៉ាកុបបានបញ្ចប់សាររបស់លោកក្នុង យ៉ាកុប 6:7–13 ដោយថ្លែងទីបន្ទាល់ថា យើងមានប្រាជ្ញាដើម្បីរៀបចំខ្លួនឥឡូវនេះសម្រាប់ការជំនុំជម្រះ តាមរយៈការប្រែចិត្ត និង ការទទួលសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់ ។
-
សូមមើល យ៉ាកុប 6:5 ។សូមកត់សម្គាល់ថា យ៉ាកុបបានលើកទឹកចិត្តយើងឲ្យ « តោងជាប់ទៅនឹងព្រះដូចជាទ្រង់ចូលជាប់នឹងអ្នកដែរ » ។តោងជាប់ មានន័យថា តោង ឬ កាន់តាមយ៉ាងខ្ជាប់ខ្ជួន ។សូមឆ្លើយសំណួរខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកបានរៀនអ្វីចេញពីរូបាធិស្ឋាននៃដើមអូលីវ ដែលចង្អុលបង្ហាញពីរបៀបដែលព្រះចូលជាប់នឹងអ្នកដែរ ?
-
តើអ្នកអាចធ្វើអ្វីដើម្បីតោងជាប់កាន់តែរឹងមាំនឹងទ្រង់ដូចដែលទ្រង់តោងជាប់នឹងអ្នក ?
-
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅក្រោមផ្នែកកិច្ចការសម្រាប់ថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា យ៉ាកុប 5–6 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖