មេរៀនទី 1 ៖ ថ្ងៃទី 4
សេចក្តីសង្ខេបនៃព្រះគម្ពីរមរមន
សេចក្តីផ្តើម
ព្យាការី យ៉ូសែបស៊្មីធបានរៀបរាប់អំពីព្រឹត្តិការណ៍ទាំងឡាយជុំវិញការនាំមកនៅព្រះគម្ពីរមរមន ។ តាមការសិក្សាអំពីដំណើររឿងរបស់លោក នោះទីបន្ទាល់របស់អ្នកចំពោះការហៅជាព្យាការីរបស់លោក និងចំពោះតួនាទីដ៏ទេវភាពរបស់ព្រះគម្ពីរមរមនក្នុងការស្តារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទអាចកាន់តែរឹងមាំ ។ មេរៀននេះក៏នឹងជួយអ្នកឲ្យកាន់តែស្គាល់អំពីរបៀបដែលព្រះគម្ពីរមរមនត្រូវបានសរសេរតាំងពីបុរាណមក ។ ព្យាការី មរមន និង មរ៉ូណៃបានធ្វើទីបន្ទាល់អំពីការដឹកនាំរបស់ព្រះអម្ចាស់នៅគ្រាដែលពួកគេបានសរសេរ និង ចងក្រងនូវការសរសេរទាំងឡាយនៃពួកព្យាការីដទៃជាច្រើនទៀតនៅលើផ្ទាំងមាស ។ នៅពេលអ្នកសិក្សា សូមរកមើលភស្តុតាងនៃការចូលរួមរបស់ព្រះអម្ចាស់ក្នុងការពាំនាំមកនូវព្រះគម្ពីរមរមន និង រកមើលតួនាទីនៃព្រះគម្ពីរមរមនអាចផ្តល់ឲ្យដើម្បីដឹកនាំជីវិតរបស់អ្នក ។
« ទីបន្ទាល់របស់ព្យាការីយ៉ូសែបស៊្មីធ »
តើអ្នកនឹងឆ្លើយសំណួរនេះដោយរបៀបណា « តើសាសនាចក្ររបស់អ្នកទទួលបានព្រះគម្ពីរមរមនដោយរបៀបណា ? »
« ទីបន្ទាល់នៃព្យាការី យ៉ូសែបស៊្មីធ » ដែលមាននៅក្នុងឯកសារបុព្វកថានៅទំព័រដំបូងនៃព្រះគម្ពីរមរមន ដែលមានការដកស្រង់ចេញពីយ៉ូសែបស៊្មីធ—ប្រវត្តិនៅក្នុងព្រះគម្ពីរមុក្តាដ៏មានតម្លៃមហិមា ។ វារៀបរាប់អំពីការនាំមកនូវព្រះគម្ពីរមរមនដែលជាពាក្យសំដីរបស់ព្យាការីផ្ទាល់ ។ អ្នកត្រូវបានលើកទឹកចិត្តឲ្យអានដំណើររឿងទាំងមូលរបស់លោកពីយ៉ូសែបស៊្មីធ—ប្រវត្តិនៅអំឡុងពេលនៃការសិក្សាព្រះគម្ពីរប្រចាំថ្ងៃរបស់អ្នក ។
ពីព្រោះតែ « ទីបន្ទាល់នៃព្យាការី យ៉ូសែបស៊្មីធ » មិនបានដាក់បញ្ចូលខគម្ពីរជាលេខ នោះមេរៀនគឺ សំដៅទៅលើព្រះគម្ពីរយ៉ូសែបស៊្មីធ—ប្រវត្តិ ដើម្បីផ្តល់ការងាយស្រួលសម្រាប់អ្នកដើម្បីស្វែងរកកិច្ចការដាក់ឲ្យអាន ។ នៅពេលអ្នកសិក្សាទីបន្ទាល់របស់ព្យាការីយ៉ូសែប សូមរកមើលភស្តុតាងដែលថា ព្រះគម្ពីរមរមនបាននាំមកដោយព្រះចេស្តានៃព្រះ ។
សូមអាន យ៉ូសែបស៊្មីធ—ប្រវត្តិ 1:29–35,42–43ហើយសូមគូសបន្ទាត់ខាងក្រោមព័ត៌មានលំអិតនៃការយាងមក របស់មរ៉ូណៃជួបជាមួយនឹង យ៉ូសែបស៊្មីធដែលអ្នកនឹងលើកឡើង បើសិនអ្នកនឹងពន្យល់ព្រឹត្តិការណ៍ទាំងនេះទៅកាន់មនុស្សផ្សេងទៀត ។ នៅក្នុង យ៉ូសែបស៊្មីធ—ប្រវត្តិ 1:34 តើមរ៉ូណៃបាននិយាយអំពីអ្វី ដែលមាននៅលើផ្ទាំងមាស ?
-
សូមឆ្លើយសំណួរទាំងនេះនៅក្នុងសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើមានអ្វីពី យ៉ូសែបស៊្មីធ—ប្រវត្តិ1:29–35, 42–43 ដែលអ្នកចង់បង្ហាញប្រាប់ បើសិនជាអ្នកនឹងចែកចាយដំណើររឿងនេះជាមួយមនុស្សផ្សេងទៀត ? តើហេតុអ្វីវាសំខាន់ចំពោះអ្នក ?
-
សូមអាន យ៉ូសែបស៊្មីធ—ប្រវត្តិ1:51–54 និង កត់ត្រាគំនិតរបស់អ្នកចំពោះសំណួរទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើយ៉ូសែបស៊្មីធបានរៀនអ្វីខ្លះអំឡុងពេលការទៅជួបជារៀងរាល់ឆ្នាំរបស់លោកជាមួយទេវតាមរ៉ូណៃ ? តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់សម្រាប់យ៉ូសែបដើម្បីមានរយៈពេលបួនឆ្នាំនេះសម្រាប់ការណែនាំពីមុនទទួលបាន និង បកប្រែផ្ទាំងទាំងឡាយ ?
ក្រោយពីការរៀបចំ និង ការណែនាំអស់មួយរយៈ នោះយ៉ូសែបស៊្មីធត្រូវបានប្រទានឲ្យនូវផ្ទាំងទាំងឡាយនៅឆ្នាំ 1827 និង ការទទួលខុសត្រូវដើម្បីបកប្រែផ្ទាំងទាំងនោះដោយអំណោយទាន និង ព្រះចេស្តានៃព្រះ ។ សូមអាន យ៉ូសែបស៊្មីធ—ប្រវត្តិ 1:59–60 និង សូមបង្ហាញនូវការបញ្ជាមួយដែលលោកត្រូវបានប្រគល់ឲ្យពាក់ព័ន្ធទៅនឹងផ្ទាំងមាសទាំងឡាយ ។
« ការពន្យល់សង្ខេបមួយអំពីព្រះគម្ពីរមរមន »
ដើម្បីយល់អំពីរបៀបដែលព្រះគម្ពីរមរមនត្រូវបានរៀបចំ សូមអាន « ការពន្យល់សង្ខេបមួយអំពីព្រះគម្ពីរមរមន » ដែលមាននៅបន្ទាប់ពី « ទីបន្ទាល់នៃព្យាការីយ៉ូសែបស៊្មីធ »។ សូមប្រៀបធៀបពីអ្វីដែលអ្នកបានអានជាមួយនិងការបង្ហាញជារូបភាពដែលមាន នៅចុងមេរៀននេះ ដែលបង្ហាញអំពីរបៀបដែលផ្នែកផ្ទាំងផ្សេងៗ ត្រូវបានផ្គុំបញ្ចូលគ្នាដើម្បីបង្កើតជាបញ្ជីប្រវត្តិនៃព្រះគម្ពីរមរមន ។
បុគ្គលជាច្រើនបានបម្រើជាអ្នកថែរក្សាបញ្ជីប្រវត្តិនេះនៅអំឡុងពេលនៃប្រវត្តិសាស្ត្ររបស់ពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិន ដោយចាប់ផ្តើមជាមួយ លោកលីហៃ ហើយដែលបញ្ចប់ 1000ឆ្នាំក្រោយមកជាមួយមរមន និង កូនរបស់លោក មរ៉ូណៃ ដែលជាព្យាការី និងអ្នកប្រវត្តិសាស្ត្រ ។ មរមនត្រូវបានដឹកនាំដោយព្រះអម្ចាស់ដើម្បីសង្ខេបការសរសេរទាំងឡាយនៃពួកព្យាការីបុរាណទាំងនេះហើយនឹង ប្រវត្តិសាស្ត្រ 1000 ឆ្នាំនៃប្រជាជនរបស់លោក ។ ការសង្ខេបរបស់លោកត្រូវបានកត់ត្រានៅលើផ្ទាំងមរមនដែលត្រូវបានគេស្គាល់ថាជាផ្ទាំងមាស ។ ក្រោយពីការស្លាប់របស់មរមន កូនប្រុសរបស់លោកគឺមរ៉ូណៃបានបញ្ចប់បញ្ជីប្រវត្តិ ហើយផ្ទាំងទាំងឡាយត្រូវបានលាក់ទុករហូតដល់ពេលដែលវាត្រូវបានប្រគល់ឲ្យព្យាការីយ៉ូសែបស៊្មីធ ។
ហេលេមិន 3:13–15 គឺជាវគ្គគម្ពីរមួយនៃវគ្គគម្ពីរមួយចំនួនដែលមរមនបានរៀបរាប់ពេលដែលបានសង្ខេបពីបញ្ជីសាសន៍នីហ្វៃ ។ នៅពេលអ្នកអានគម្ពីរនេះ សូមកត់ចំណាំថា មានការសរសេរច្រើនជាងមរមន និង មរ៉ូណៃដែលអាចសរសេបញ្ចូលនៅលើផ្ទាំងមាសទាំងឡាយ ។
សូមអាន ពាក្យសំដីនៃមរមន 1:9 និង មរមន 8:34–35 ។ សូមផាត់ពណ៌លើពាក្យ ឬឃ្លាសំខាន់ៗដែលពិពណ៌នាអំពីរបៀបដែលព្រះអម្ចាស់បានជួយ និងដឹកនាំមរមន និង មរ៉ូណៃនៅពេលពួកគេចងក្រងកំណត់ត្រាព្រះគម្ពីរមរមន ។
-
ចូរឆ្លើយសំណួរនេះនៅក្នុងសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីររបស់អ្នក ៖ បើសិនអ្នកជាមរមន ឬមរ៉ូណៃ ហើយមានទំនួលខុសត្រូវដើម្បីជ្រើសរើសការសរសេរមួយនៃការសរសេរទាំងឡាយរបស់ពួកព្យាការីជាច្រើនដើម្បីដាក់បញ្ចូលជាបញ្ជីតែមួយ តើអ្នកនឹងសម្រេចចិត្តដោយរបៀបណាដើម្បីដឹងថាត្រូវបញ្ចូលការសរសេរមួយណាក្នុងការសង្ខេបរបស់អ្នក ?
តាមរយៈខគម្ពីរទាំងនេះ យើងអាចយល់ឃើញថា អ្នកសរសេរទាំងឡាយក្នុងព្រះគម្ពីរមរមនបានមើលឃើញសម័យរបស់យើង ហើយសរសេរនូវអ្វីដែលមានប្រយោជន៍បំផុតសម្រាប់យើង ។ អ្នកគួរតែសរសេរទុកការណ៍នេះនៅក្នុងព្រះគម្ពីររបស់អ្នកឲ្យនៅក្បែរនឹងមរមន 8:35 ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹនបានថ្លែងទីបន្ទាល់ថា ព្រះគម្ពីរមរមន « ត្រូវបានសរសេរឡើងសម្រាប់មនុស្សនៅសម័យរបស់យើង » និង បានពន្យល់អំពីរបៀបនៃការដឹងរឿងនេះអាចជួយយើងនៅពេលយើងសិក្សាព្រះគម្ពីរមរមន ៖
« ពួកសាសន៍នីហ្វៃពុំធ្លាប់មានព្រះគម្ពីរនេះឡើយ ពួកសាសន៍លេមិនពីជំនាន់បុរាណក៏គ្មានដែរ ។ វាសំខាន់សម្រាប់យើង ។ មរមនបានសរសេរជិតចុងបញ្ចប់នៃសម័យចំរុងចម្រើននៃសាសន៍នីហ្វៃ ។ ក្រោមការបំផុតគំនិតនៃព្រះ ជាអ្នកដែលឃើញគ្រប់ការណ៍ទាំងអស់តាំងពីការដំបូងមក លោកបានសង្ខេបនូវបញ្ជី ការជ្រើសរើសរឿង ពាក្យពេចន៍ និងហេតុការណ៍ជាច្រើនដែលបានកត់ជាច្រើនសតវត្ស ដែលអាចជាជំនួយដ៏ខ្លាំងបំផុតចំពោះយើង ។ …
« បើសិនជាពួកលោកបានឃើញសម័យរបស់យើង និង បានជ្រើសរើសការណ៍ទាំងនោះដែលអាចមានតម្លៃអស្ចារ្យបំផុតដល់យើង តើនោះមិនមែនជារបៀបដែលយើងគួរតែសិក្សាព្រះគម្ពីរមរមនដែរឬទេអី ? យើងគួរតែសួរខ្លួនឯងជាញឹកញាប់ថា ‘ហេតុអ្វីបានជាព្រះអម្ចាស់បំផុសគំនិតមរមន ( ឬមរ៉ូណៃ ឬ អាលម៉ា ) ឲ្យបញ្ចូលការណ៍នោះក្នុងបញ្ជីរបស់លោក ? តើមេរៀនអ្វីដែលខ្ញុំអាចរៀនពីការណ៍នោះដើម្បីជួយខ្ញុំឲ្យរស់នៅក្នុងពេលបច្ចុប្បន្ន និង ជំនាន់នេះ បាន ? ’ » (« ព្រះគម្ពីរមរមន—គឺជាសិលាគ្រឹះនៃសាសនារបស់យើង » Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 6 ) ។
ការសួរសំណួរបែបនេះនៅពេលអ្នកសិក្សា វានឹងជួយអ្នកឲ្យរកឃើញគោលការណ៍ និង គោលលទ្ធិទាំងឡាយដែលព្រះអម្ចាស់បានដឹងហើយថា នឹងក្លាយជាជំនួយដ៏មហិមាបំផុតសម្រាប់ជីវិតរបស់អ្នក ។
សូមគិតអំពីជីវិតរបស់អ្នកនៅពេលនេះ ។ សូមសញ្ជឹងគិតដល់បញ្ហាទាំងឡាយដែលអ្នកមាន ឬស្ថានភាពទាំងឡាយដែលអ្នកកំពុងប្រឈរមុខ ហើយថាអ្នកចង់ទទួលការដឹកនាំពីព្រះ ។ សូមសរសេរបញ្ហា ឬស្ថានភាពទាំងនោះបានមួយ ឬពីរ នៅក្នុងសៀវភៅកំណត់ហេតុផ្ទាល់របស់អ្នក (មិនមែន នៅក្នុងសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីររបស់អ្នកដែលអ្នកបង្ហាញដល់គ្រូរបស់អ្នកនោះទេ ) ។ អំឡុងពេលការសិក្សានៃព្រះគម្ពីរមរមនរបស់អ្នកនៅថ្ងៃនិមួយៗ សូមរកមើលគោលលទ្ធិដែលផ្តល់នូវការណែនាំ និង ការទូន្មានដែលទាក់ទងនឹងស្ថានភាពទាំងនេះ ។
ទាក់ទងនឹងការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លីបានមានប្រសាសន៍ ៖ « អ្នកប្រហែលជាគិតថា អ្នកមានការរវល់ណាស់ ។ ការចំណាយពេលដប់ ឬដប់ប្រាំនាទីក្នុងមួយថ្ងៃក្នុងការសិក្សារព្រះគម្ពីរ ហើយជាពិសេស សិក្សាព្រះគម្ពីរមរមន អាចផ្តល់ឲ្យអ្នកនូវការយល់ដឹងដ៏ល្អបំផុតអំពីសេចក្តីពិតដ៏នៅអស់កល្បដែលត្រូវបានរក្សាទុកដោយព្រះចេស្តានៃព្រះសម្រាប់ជាពរជ័យនៃកូនចៅរបស់ទ្រង់ ។ នៅពេលអ្នកអាន … នោះអ្នកកាន់តែខិតទៅជិតទ្រង់ដែលជាអង្គនិពន្ធនៃសេចក្តីសង្គ្រោះរបស់យើង »( Rise to the Stature of the Divine within You » Ensign ខែ វិច្ឆិកា ឆ្នាំ 1989 ទំព័រ 97 ) ។
-
សូមសញ្ជឹងគិតថាតើអ្នកនឹងបង្កើតគោលដៅអ្វីដែលនឹងជួយអ្នកឲ្យទទួលបានផលច្រើនជាងពីការអានព្រះគម្ពីរមរមននៅឆ្នាំនេះ ។ សូមកត់ទុកគោលដៅរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។អ្នកអាចនឹងបង្កើតពេលជាទៀងទាត់មួយដើម្បីវាយតម្លៃការរីកចម្រើនរបស់អ្នក ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាមេរៀនអំពី « សេចក្តីសង្ខេបនៃព្រះគម្ពីរមរមន » ហើយបានបញ្ចប់វានៅ ( កាលបរិច្ឆេទ ) ។
សម្រាប់សំណួរ គំនិត និងការយល់ដឹងបន្ថែមទៀត ខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖