សេចក្តីណែនាំមកកាន់គម្ពីរយ៉ារ៉ុម
ហេតុអ្វីសិក្សាគម្ពីរនេះ ?
នៅពេលអ្នកសិក្សាគម្ពីរយ៉ារ៉ុម នោះអ្នកនឹងឃើញថា ព្រះរក្សាសេចក្តីសន្យារបស់ទ្រង់ដើម្បីប្រទានពរជ័យដល់អ្នកទាំងឡាយដែលគោរពបទបញ្ញតិ្តរបស់ទ្រង់ ។អ្នកក៏នឹងរៀនផងដែរ អំពីកិច្ចប្រឹងប្រែងរបស់ស្តេចសាសន៍នីហ្វៃ ព្យាការី គ្រូបង្រៀន និង សង្ឃទាំងឡាយនៅសម័យរបស់យ៉ារ៉ុមក្នុងការជួយប្រជាជនឲ្យប្រែចិត្ត និង ចៀសផុតពីការបំផ្លិចបំផ្លាញ ។
តើនរណាបានសរសេរគម្ពីរនេះ ?
យ៉ារ៉ុម ជាកូនប្រុសរបស់អេណុស បានសរសេរគម្ពីរនេះ ។យ៉ារ៉ុមបានមានវិញ្ញាណនៃការព្យាករណ៍ និង វិវរណៈ—ដូចជាឪពុក—និង តារបស់លោកគឺ យ៉ាកុប និង តាទួតរបស់លោកគឺលីហៃដែរ ( សូមមើលយ៉ារ៉ុម 1:2 ) ។នៅពេលលោកបានបញ្ចប់កំណត់ត្រារបស់លោក លោកបានប្រគល់ផ្ទាំងតូចរបស់នីហ្វៃទៅកូនប្រុសរបស់លោកគឺ អោមណៃ ។
តើនៅពេលណា និង នៅកន្លែងណាដែលគម្ពីរនេះត្រូវបានសរសេរឡើង ?
គម្ពីរយ៉ារ៉ុមគ្រប់ដណ្តប់សម័យកាលប្រមាណជា 59 ឆ្នាំ ចាប់ពីប្រមាណជាឆ្នាំ 420 មុន.គ.ស.ទៅឆ្នាំ 361 មុន.គ.ស. ( សូមមើលអេណុស 1:25; យ៉ារ៉ុម 1:13 ) ។គម្ពីរនេះត្រូវបានសរសេរនៅដែនដីនីហ្វៃ ។