មេរៀនទី 9 ៖ ថ្ងៃទី 4
យ៉ាកុប 3–4
សេចក្តីផ្ដើម
យ៉ាកុប 3 មានសេចក្តីបញ្ចប់នៃទេសនកថាមួយដែលយ៉ាកុបនិយាយទៅកាន់ប្រជាជនរបស់លោក ។នៅក្នុងសេចក្តីបញ្ចប់នេះ យ៉ាកុបបានផ្តល់ពាក្យលួងលោម និង ការសន្យាដោយសង្ខេបទៅកាន់អ្នកដែលមានចិត្តបរិសុទ្ធ ។លោកក៏បានស្តីបន្ទោសដល់ពួកអ្នកឆ្មើងឆ្មៃ និង អ្នកមានចិត្តមិនបរិសុទ្ធក្នុងចំណោមប្រជាជនរបស់លោក ដោយព្រមានពួកគេពីលទ្ធផលនានាបើសិនពួកគេនឹងមិនប្រែចិត្តទេនោះ ។យ៉ាកុប 4 មានពាក្យសម្តីទាំងឡាយដែលយ៉ាកុបត្រូវបានបំផុសគំនិតឲ្យសរសេរសម្រាប់មនុស្សដែលនឹងអានកំណត់ត្រារបស់លោកនៅថ្ងៃណាមួយ ។លោកបានធ្វើទីបន្ទាល់ពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និង បានទូន្មានអ្នកអានរបស់លោកឲ្យស្រុះស្រួល ( ធ្វើឲ្យស្របវិញ ) ជាមួយនឹងព្រះ ជាព្រះវរបិតាតាមរយៈដង្វាយធួន ។លោកបានប្រាប់ដោយសម្លេងព្រមានដល់ពួកសាសន៍យូដាដែលនឹងបដិសេធព្រះយេស៊ូវគ្រីស្ទ និង ភាពដ៏ច្បាស់លាស់នៃដំណឹងល្អរបស់ទ្រង់ ។
យ៉ាកុប 3
លោកយ៉ាកុបបានលើកទឹកចិត្តដល់អ្នកដែលមានចិត្តបរិសុទ្ធ ហើយលោកជំរុញអ្នកដទៃឲ្យប្រែចិត្ត
សូមគិតថាតើពាក្យទូន្មានអ្វី ដែលអ្នកអាចផ្តល់ឲ្យយុវជន និង យុវនារីក្នុងស្ថានភាពខាងក្រោមនេះ ៖
-
យុវនារីម្នាក់ដែលកំពុងព្យាយាមរស់នៅដោយសុចរិត បានទទួលរងទុក្ខដោយសារឪពុករបស់នាងញៀននឹងស្រា ។
-
យុវជនម្នាក់ដែលធ្វើអស់ពីសមត្ថភាពរបស់គាត់ដើម្បីរស់នៅតាមដំណឹងល្អ ជួបការលំបាកដោយសារឪពុកម្តាយរបស់គាត់លែងលះគ្នា ។
-
យុវនារីម្នាក់ខិតខំព្យាយាមស្រលាញ់គ្រួសាររបស់នាង ប៉ុន្តែនាងមានភាពលំបាកនៅក្នុងផ្ទះពីព្រោះតែភាពអាត្មានិយម និង សកម្មភាពឥតពិចារណារបស់បងស្រីនាង ។
សូមសញ្ជឹងគិតពីគ្រាមួយដែលអ្នកបានទទួលការសាកល្បង បើទោះជាអ្នកកំពុងព្យាយាមរស់នៅដោយសុចរិតដ៏ដោយ ។លោកយ៉ាកុបបានបង្រៀនយើងនូវអ្វីដែលត្រូវធ្វើក្នុងស្ថានភាពដូចនេះ ។សូមអានប្រយោគដំបូងគេក្នុង យ៉ាកុប 3:1 ហើយរកមើលថាតើលោកយ៉ាកុបថ្លែងទៅកាន់អ្នកណាមុនគេ នៅក្នុងជំពូក 3 ។
យ៉ាកុបបានមានប្រសាសន៍ថា ពីព្រោះតែភាពឆ្មើងឆ្មៃ និង ភាពអសីលធម៌របស់អ្នកដទៃ ( ដែលលោកបានព្រមានជំទាស់ពីមុនមក ដូចដែលបានកត់ត្រាក្នុង យ៉ាកុប 2 ) នោះអ្នកដែលមានចិត្តបរិសុទ្ធបានទទួលរងទុក្ខ ។សូមអាន យ៉ាកុប 3:1–2 ហើយបំពេញក្នុងតារាងខាងក្រោមនេះ ៖
តើយ៉ាកុបបានទូន្មានដល់អ្នកដែលមានចិត្តបរិសុទ្ធឲ្យធ្វើអ្វី ? |
តើព្រះសន្យាអ្វីដល់អ្នកដែលមានចិត្តបរិសុទ្ធ ? |
---|---|
-
សូមពិនិត្យមើលចម្លើយក្នុងគូឡោនដំបូងគេ ។ដើម្បីជួយអ្នកពិចារណាបន្ថែមទៀតលើគោលការណ៍នេះ សូមឆ្លើយសំណួរពីរចេញពីសំណួរទាំងឡាយខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា មនុស្សវ័យក្មេងម្នាក់អាច « មើលទៅព្រះដោយមានគំនិតរឹងប៉ឹង » តាមរបៀបណា ?
-
តើអ្នកគិតថា ការអធិស្ឋានដល់ព្រះ « ដោយមានសេចក្តីជំនឿដ៏លើសលប់ » អំឡុងពេលនៃការសាកល្បងមានន័យដួចម្តេច ?
-
តើអ្នកគិតថា មនុស្សវ័យក្មេងម្នាក់អាចធ្វើអ្វីដើម្បី « ទទួលព្រះបន្ទូលដ៏ផ្អែមល្អែមនៃព្រះ » ?
-
-
សូមពិនិត្យមើលចម្លើយរបស់អ្នកក្នុងគូឡោនទីពីរ ។ខទាំងនេះបង្រៀនថា ព្រះនឹងលួងលោមដល់អ្នកដែលមានចិត្តបរិសុទ្ធក្នុងគ្រាលំបាករបស់ពួកគេ ។ ដើម្បីជួយអ្នកបន្ថែមទៀតក្នុងការពិចារណាគោលការណ៍នេះ ចូរឆ្លើយសំណួរមួយ ឬ ច្រើនជាងនោះ ខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើព្រះបានលួងលោមដល់អ្នកដោយរបៀបណា ក្នុងគ្រាដែលអ្នកមានទុក្ខលំបាកខណៈដែលអ្នកបានព្យាយាមធ្វើតាមទ្រង់ ?
-
តើការធិស្ឋាន « ដោយមានសេចក្តីជំនឿដ៏លើសលុប » បានជួយអ្នកអំឡុងគ្រាសាកល្បងដោយរបៀបណា ?
-
តើនៅពេលណា ដែលការទទួលព្រះបន្ទូលរបស់ព្រះបានជួយអ្នកមានអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ទ្រង់ ?
-
បន្ទាប់ពីមានប្រសាសន៍ទៅកាន់អ្នកដែលមានចិត្តបរិសុទ្ធហើយ លោកយ៉ាកុបបានថ្លែងទៅកាន់អ្នកទាំងឡាយដែលមិនមានចិត្តបរិសុទ្ធ ។សូមអាន យ៉ាកុប 3:3–4, 10–12 ហើយរកមើលថាតើយ៉ាកុបបានជំរុញមនុស្សទាំងនេះឲ្យធ្វើអ្វី ។វាអាចមានប្រយោជន៍ដើម្បីដឹងថា ឃ្លា « ដាស់សមត្ថភាពទាំងឡាយឲ្យភ្ញាក់ឡើង » មានន័យថា ដាស់សមត្ថភាព និង អារម្មណ៍ឲ្យភ្ញាក់ឡើង ហើយពាក្យ ការកំផិត និង ការអាសអាភាស សំដៅលើអំពើបាបខាងផ្លូវភេទ និង តណ្ហា ។
ក្នុង យ៉ាកុប 3:3–4, 10–12 យើងក៏អានផងដែរ ពីការព្រមានរបស់លោកយ៉ាកុបអំពីអ្វីដែលនឹងកើតឡើងបើសិនប្រជាជនរបស់លោកមិនប្រែចិត្ត ។បន្ទាប់ពីសិក្សាខទាំងនេះហើយ សូមគូសរង្វង់ឃ្លាទាំងឡាយដែលពិពណ៌នាពីលទ្ធផលតទៅនេះ ៖ ( ក ) ពួកសាសន៍លេមិននឹងបំផ្លាញពួកគេ ។( ខ ) គំរូរបស់ពូកគេនឹងដឹកនាំកូនចៅរបស់ពួកគេទៅរកការបំផ្លិចបំផ្លាញ ។( គ ) ពួកគេនឹងទទួលបទពិសោធន៍ពីសេចក្តីស្លាប់ទីពីរ ឬ និយាយម៉្យាងទៀត គឺការបែកចេញពីព្រះ ។
សូមពិចារណាមួយភ្លែត ថាតើការព្រមានរបស់លោកយ៉ាកុបអាចចាត់ទុកជាពរជ័យដ៏មហិមាបែបណាចំពោះប្រជាជនរបស់លោក ។
ដូចដែលបានកត់ត្រាក្នុង យ៉ាកុប 3:5–7 យ៉ាកុបបានថ្លែងដោយក្លាហានថា ពួកសាសន៍លេមិន « សុចរិតលើស » ពួកសាសន៍នីហ្វៃដោយសារ « ពួកប្តីៗរបស់គេស្រឡាញ់ប្រពន្ធរបស់ខ្លួន ឯពួកប្រពន្ធៗរបស់គេស្រឡាញ់ប្តីរបស់ខ្លួន ហើយប្តីប្រពន្ធរបស់គេស្រលាញ់កូនៗរបស់ខ្លួន » ។ពួកសាសន៍នីហ្វៃត្រូវការប្រែចិត្តពីអំពើបាបទាំងអស់របស់គេ ជាពិសេស អំពើបាបទាំងឡាយណាដែលដឹកនាំឲ្យថយចុះនូវសេចក្តីស្រឡាញ់ និង សេចក្តីទុកចិត្តក្នុងគ្រួសាររបស់គេ ។
សូមសញ្ជឹងគិត យ៉ាកុប 3:11–12 ហើយសង្ខេបសេចក្តីទាំងនេះជាពាក្យសម្ដីរបស់អ្នកផ្ទាល់ ។
សូមចំណាយពេលមួយភ្លែតដើម្បីគិតអំពីសេចក្តីល្បួងទាំងឡាយដែលអ្នកប្រឈមមុខ ហើយថា តើលទ្ធផលគួរឲ្យខ្លាចអ្វីខ្លះដែលអ្នកចៀសផុតពេលដែលអ្នកប្រែចិត្តពីកំហុសរបស់អ្នក ។
យ៉ាកុប 4
យ៉ាកុបទូន្មានប្រជាជនរបស់លោកឲ្យមានក្តីសង្ឃឹមថា ពួកគេអាចត្រឡប់ទៅកាន់វត្តមានរបស់ព្រះវិញបាន
ដើម្បីរៀបចំក្នុងការសិក្សា យ៉ាកុប 4 សូមលើកប៊ិច ឬ ខ្មៅដៃអ្នកឡើងកម្ពស់យ៉ាងហោចណាស់មួយម៉ែត្រពីលើសៀវភៅសិក្សារបស់អ្នក ហើយព្យាយាមទម្លាក់មុខប៊ិច ឬ ខ្មៅដៃនោះដើម្បីឲ្យមុខប៊ិច ឬ ខ្មៅដៃនោះឲ្យធ្លាក់ចំចំណុចកណ្តាលនៃផ្ទាំងស៊ីបនោះ—« ទីដៅ » ។អ្នកអាចចង់ព្យាយាមធ្វើរបៀបនេះបួនប្រាំដង ។សូមគិត ថាតើកិច្ចប្រឹងប្រែងរបស់អ្នកនឹងគ្មានប្រសិទ្ធិភាពប៉ុណ្ណា បើសិនអ្នកសម្លឹងមើលកន្លែងផ្សេងទៀតជាងចំណុចគោលដៅនោះ ។តើអ្នកគិតថា មនុស្សនឹងលេងកីឡាបាញ់ធ្នូរបានល្អប៉ុណ្ណាបើសិនពួកគេមិនសម្លឹងទៅកាន់ផ្ទាំងស៊ីប ឬ ទីដៅសោះ ខណៈដែលពួកគេកំពុងតម្រង់បាញ់ ឬ បើសិនពួកគេសម្លឹងមើលអ្វីដែលក្រៅពីទីដៅនោះ ?សូមអាន យ៉ាកុប 4:14 ហើយរកមើលចរិកលក្ខណៈរបស់មនុស្សដែលយ៉ាកុបបានព្យាករថា នឹងមើល « ហួសទីដៅ » ។
អ្នកអាចចង់សរសេរក្នុងព្រះគម្ពីររបស់អ្នកក្បែរនឹង យ៉ាកុប 4:14 ថា « ទីដៅគឺជាព្រះគ្រីស្ទ » ( នែល អេ ម៉ាក់ស្វែល «Jesus of Nazareth, Savior and King» Ensign ខែ ឧសភា ឆ្នាំ 1976 ទំព័រ 26 ) ។ប៉ុល បានបង្រៀនស្រដៀងគ្នានេះដែរថា « ទាំងរត់ដំរង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះក្នុងព្រះគ្រីស្ទយេស៊ូវ » ( ភីលីព 3:14 ) ។
ព្យាការី យ៉ាកុបកំពុងពោលសំដៅលើពួកសាសន៍យូដាដែលយល់ច្រលំនឹងច្បាប់របស់ម៉ូសេ និង បំណងនៃច្បាប់នោះក្នុងការដឹកនាំពួកគេទៅរកព្រះអង្គសង្គ្រោះ ។ពួកសាសន៍យូដាជាច្រើនកំពុងរកមើលប្រភេទនៃសេចក្តីរំដោះឲ្យរួចផ្សេងទៀត ជាជាងប្រភេទដែលព្រះយេស៊ូវ ជាព្រះមែស៊ី បានប្រទានដល់ពួកគេ—ពួកគេកំពុងរកមើលសេចក្តីរំដោះឲ្យរួចចេញពីច្បាប់ និង ការគាប់សង្កត់ពីខាងក្រៅ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា មើលហួសទីដៅ ( ព្រះយេស៊ូវគ្រីស្ទ ) មានន័យយ៉ាងណា ?
-
តើអាកប្បកិរិយា និង សកម្មភាពអ្វីខ្លះក្នុង យ៉ាកុប 4:14 ដែលបានធ្វើឲ្យពួកសាសន៍យូដាខ្វាក់ និង បានរារាំងពួកគេពីការទទួលស្គាល់ព្រះយេស៊ូវគ្រីស្ទ ?
-
តើមានគំរូអ្វីខ្លះអំពីការមើលហួសទីដៅ ឬ ការមិនបានផ្តោតលើព្រះអង្គសង្គ្រោះ នាពេលបច្ចុប្បន្ននេះ ?
-
យ៉ាកុបចង់ឲ្យអ្នកទាំងឡាយដែលនឹងអានកំណត់ត្រារបស់លោក ឲ្យមានឥរិយាបទមួយដែលខុសគ្នាទាំងស្រុងពីឥរិយាបទរបស់ពួកសាសន៍យូដាដែលបានដើរខុសពីទីដៅ ។សូមអាន យ៉ាកុប 4:4 ហើយរកមើលអ្វីដែលយ៉ាកុបចង់ឲ្យមនុស្សទាំងអស់ដែលនឹងអានកំណត់ត្រារបស់លោកដឹង ។សូមអាន យ៉ាកុប 4:12 ផងដែរ ហើយគូសចំណាំឃ្លា « ហេតុអ្វីបានជាមិននិយាយអំពីដង្វាយធួននៃព្រះគ្រីស្ទ » ។ដូចដែលបានកត់ត្រាក្នុង យ៉ាកុប 4:4–12 យ៉ាកុបបានផ្តល់ឲ្យនូវមូលហេតុមួយចំនួនដែលលោកបានជឿលើព្រះយេស៊ូវគ្រីស្ទ និង មូលហេតុដែលលោកមានអារម្មណ៍ថា វាជាការសំខាន់ដើម្បីឲ្យអ្នកដទៃដឹងអំពីដង្វាយធួន ។
-
សូមសរសេរខគម្ពីរយោងខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ហើយសរសេរសេចក្តីសង្ខេបខ្លីពីអ្វីដែលយ៉ាកុបបានបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ឬ ដង្វាយធួនក្នុងខគម្ពីរយោងនីមួយៗ ៖
តើមានពាក្យ ឬ ឃ្លាអ្វីខ្លះក្នុង យ៉ាកុប 4:4–6 ដែលចង្អុលបង្ហាញថា ប្រជាជនរបស់លោកយ៉ាកុបយល់ពីលក្ខណៈនៃក្រុមព្រះ ?
វាអាចជាប្រយោជន៍ក្នុងការដឹងថា « ត្រូវថ្វាយដល់ព្រះជា ផលដំបូងនៃព្រះគ្រីស្ទ » ( យ៉ាកុប 4:11 ) សំដៅលើការឈរនៅចំពោះព្រះភ័ក្ត្រព្រះដោយមានភាពសក្តិសមក្នុងការចូលក្នុងនគរសេឡេស្ទាល ។ម្យ៉ាងទៀត វាគឺជាការសំខាន់ដើម្បីយល់ដឹងថា បើសិនយើងត្រូវមាន « សង្ឃឹមដល់សិរីល្អ [ របស់ព្រះអង្គសង្គ្រោះ ] » ( យ៉ាកុប 4:4 ) នោះយើងត្រូវជឿថា ព្រះយេស៊ូវគ្រីស្ទបានផ្តល់ផ្លូវមួយដើម្បីប្រោសលោះយើងពីអំពើបាបរបស់យើង ហើយរស់ឡើងវិញ ដើម្បីយើងអាចត្រឡប់ទៅកាន់វត្តមានរបស់ព្រះវរបិតាសួគ៌វិញ ។
សេចក្តីពិតមួយដែលយើងអាចរៀនក្នុង យ៉ាកុប 4 គឺថា ៖ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ យើងអាចពោរពេញដោយក្តីសង្ឃឹម ហើយស្រុះស្រួលនឹងព្រះ ។
-
សូមសរសេរចម្លើយខ្លីចំពោះសេចក្តីដូចតទៅនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមរកមើលសេចក្តីពិតអំពីព្រះយេស៊ូវគ្រីស្ទដែលអ្នកបានសិក្សាក្នុង យ៉ាកុប 4:4–12 ហើយជ្រើសរើសអ្វីមួយដែលលើកទឹកចិត្តអ្នកជាពិសេសឲ្យចង់និយាយអំពីដង្វាយធួន ។សូមសរសេរសេចក្តីពិតនោះ ហើយពន្យល់ពីមូលហេតុដែលអ្នកបានជ្រើសរើសវា ។
-
តើមានមូលហេតុផ្ទាល់ខ្លួនអ្វីផ្សេងទៀតដែលលើកទឹកចិត្តអ្នកឲ្យចង់និយាយអំពីព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន ?
-
នៅពេលអ្នកបញ្ចប់មេរៀននេះ សូមសញ្ជឹងគិតពីមូលហេតុដែលអ្នកមានអំណរគុណចំពោះព្រះអង្គសង្រ្គោះ ។សូមពិចារណាក្នុងការចែកចាយមូលហេតុទាំងឡាយទៅកាន់សមាជិកគ្រួសារ ឬ មិត្តជិតស្និតម្នាក់ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅក្រោមផ្នែកកិច្ចការសម្រាប់ថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា យ៉ាកុប 3–4 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖