មេរៀនទី 11 ៖ ថ្ងៃទី 3
ម៉ូសាយ 4
សេចក្តីផ្ដើម
ការបង្រៀនរបស់ស្តេចបេនយ៉ាមីនបានមានឥទ្ធិពលជាខ្លាំងលើប្រជារាស្រ្តដែលស្តាប់ទ្រង់ ។ប្រជារាស្រ្តទាំងនេះបានអនុវត្តសេចក្តីជំនឿលើដង្វាយធួន បានប្រែចិត្ត ហើយទទួលការផ្តាច់បាបទាំងឡាយរបស់គេ ។បន្ទាប់មក ស្តេចបេនយ៉ាមីនបានបង្រៀនពួកគេពីអ្វីដែលពួកគេត្រូវធ្វើដើម្បីបន្តការផ្តាច់បាបទាំងឡាយរបស់ពួកគេ ។ទ្រង់បានប្រកាសថា យើងគឺដូចជាអ្នកសុំទានអញ្ចឹង ដោយសារយើងពឹងផ្អែកទាំងស្រុងលើព្រះសម្រាប់ជាសេចក្តីសង្គ្រោះរបស់យើង ។ស្តេចបេនយ៉ាមីនបានព្រមានថា យើងត្រូវតែប្រយ័ត្នចំពោះ គំនិត កិច្ចការ និង ទង្វើរបស់យើងជានិច្ច ។
ម៉ូសាយ 4:1–8
បណ្ដាជនបានពោរពេញដោយព្រះវិញ្ញាណ ហើយទទួលការផ្តាច់បាបទាំងឡាយរបស់គេ ។
សូមស្រម៉ៃថា មានមិត្តម្នាក់បានសួរថា តើខ្ញុំអាចដឹងដោយរបៀបណាថា បើខ្ញុំត្រូវបានអភ័យទោសពីអំពើបាបដ៏ជាក់លាក់មួយ ?តើអ្នកនឹងឆ្លើយតបដោយរបៀបណា ?
សូមសិក្សាម៉ូសាយ 4:1–3ហើយរកមើលគំនិតដើម្បីជួយអ្នកឆ្លើយសំណួរមិត្តរបស់អ្នក ។សូមសរសេររបៀបដែលអ្នកអាចនឹងឆ្លើយតប ៖
គោលការណ៍មួយនៃគោលការណ៍ទាំងឡាយដែលមានបង្រៀនក្នុងខគម្ពីរទាំងនេះគឺថា ៖ នៅពេលយើងអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្តដោយស្មោះ នោះយើងទទួលការផ្តាច់បាបទាំងឡាយរបស់យើង ។ការប្រែចិត្តបែបនេះគឺជាចំណុចដ៏សំខាន់ក្នុងការទទួលបានសេចក្តីអំណរ និង សេចក្ដីសុខសាន្តក្នុងមនសិកា ។
បែបនេះ នៅពេលអ្នកណាម្នាក់សួរយើងនូវសំណួរមួយ នោះយើងចង់ផ្តល់ចម្លើយវិញ ។ម្តងនេះ នៅពេលអ្នកកំពុងគិតអំពីរបៀបដើម្បីឆ្លើយសំណួរដល់មិត្តរបស់អ្នក សូមពិចារណាពីរបៀបដែលអ្នកអាចឆ្លើយសំណួរនេះជាមួយនឹងសំណួរមួយទៀត ។សូមសញ្ជឹងគិតពីម៉ូសាយ 4:1–3និង សេចក្ដីថ្លែងការណ៍តទៅនេះដោយអែលឌើរ អែហ្វ ប៌ើរតុន ហៅវើត ជាសមាជិកកិត្តិយសមួយរូបនៃពួកចិតសិបនាក់ ៖ នៅពេលអ្នកបានប្រែចិត្តពេញលេញ នោះអ្នកមានអារម្មណ៍សន្តិភាពខាងក្នុងចិត្ត ។អ្នកដឹងថា តាមរបៀបណាមួយនោះអ្នកនឹងត្រូវបានអភ័យទោសដោយសារតែបន្ទុកដែលអ្នកបានរែកអស់រយៈពេលដ៏យូរមកហើយនោះ រំពេចនោះលែងមានតទៅទៀតហើយ ។វាបានទៅបាត់អស់ហើយហើយអ្នកដឹងថាវាបានទៅបាត់អស់ហើយ » ( « Repentance » Ensignខែ ឧសភា ឆ្នាំ 1983 ទំព័រ 59 ) ។
សូមគិតដល់សំណួរមួយដែលអ្នកអាចសួរដល់មិត្តរបស់អ្នកដើម្បីជួយគាត់ឃើញពីរបៀបដែលយើងអាចដឹងថាបើយើងត្រូវបានអភ័យទោសឬក៏អត់ ។
វាជាប្រយោជន៍ក្នុងការយល់នូវអត្ថន័យពីរក្នុងម៉ូសាយ 4:1–3នៅពេលអ្នកគិតអំពីសំណួរមួយដែលត្រូវសួរ ។ដោយបានឃើញថា ខ្លួនយើងនៅក្នុង « ស្ថានភាពខាងរូបកាយ »មានន័យថា ការទទួលស្គាល់ស្ថានភាពធ្លាក់ ឬ ស្ថានភាពលោកិយរបស់យើង ។ងដោយបានឃើញថា ខ្លួនយើង « អន់ជាងធូលីដីទៅទៀត » មានន័យថា ធូលីដីគឺមានការគោរពប្រតិបត្តិដល់ការបញ្ជានៃព្រះ ( សូមមើលហេលេមិន 12:7–8 ) ប៉ុន្តែកូនចៅរបស់ព្រះមិនតែងតែគោរពប្រតិបត្តិដល់បញ្ជារបស់ទ្រង់ទេ ។
ឧទាហរណ៍មួយនៃការឆ្លើយសំណួររបស់មិត្តអ្នកជាមួយនឹងសំណួរមួយ ៖ តើមានអារម្មណ៍សុខសាន្ដក្នុងមនសិកាទេនៅពេលអ្នកគិតអំពីការប្រែចិត្តពីអំពើបាបរបស់អ្នក ?តើអ្នកពោពេញដោយសេចក្តីអំណរទេ ?
-
សូមឆ្លើយសំណួរខាងក្រោមក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ប្រជារាស្ត្រនៃស្តេចបេនយ៉ាមីនត្រូវបានអភ័យទោសដោយសារតែ « សេចក្តីជំនឿដ៏លើសលុប ដែលពួកគេមានដល់ព្រះយេស៊ូវគ្រីស្ទ » ( ម៉ូសាយ 4:3 ) ។តើសកម្មភាពអ្វីខ្លះដែលមានកត់ត្រាក្នុងម៉ូសាយ 4:1–2ដែលបានចង្អុលបង្ហាញពីសេចក្តីជំនឿរបស់ពួកគេ ?តើអ្នកគួរមានអារម្មណ៍ និង អាកប្បកិរិយាបែបណាដែលស្រដៀងទៅនឹងប្រជារាស្ត្រម៉ូសាយទាំងនោះ ?
-
តើអ្នកអាចអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណានៅពេលអ្នកស្វែងរកការផ្តាច់បាបទាំងឡាយរបស់អ្នក ?
-
បន្ទាប់ពីធ្វើទីបន្ទាល់ពីអាកប្បកិរិយាប្រែចិត្តរបស់ប្រជារាស្ត្រទ្រង់រួចហើយ ស្តេចបេនយ៉ាមីនបានបង្រៀនពួកគេនូវរឿងមួយចំនួនដែលពួកគេត្រូវធ្វើដើម្បីទទួលបានសេចក្តីសង្គ្រោះ ។នៅពេលអ្នកអានម៉ូសាយ 4:4–8សូមរកមើលអ្វីដែលយើងត្រូវធ្វើដើម្បីទទួលសេចក្តីសង្គ្រោះ ។
សូមពន្យល់ ឬ ផ្តល់គំរូពីរបៀបដែលអ្នកកំពុងព្យាយាមធ្វើរឿងទាំងឡាយដែលស្តេចបេនយ៉ាមីនបានពិពណ៌នា ៖
« ដាក់ទីទុកចិត្ត [ របស់អ្នក ] ទៅលើព្រះអម្ចាស់ » ។
« មានចិត្តព្យាយាមក្នុងការកាន់តាមព្រះបញ្ញតិ្តទាំងឡាយរបស់ទ្រង់ ៖
« បន្តសេចក្តីជំនឿទៅរហូតដល់អស់ជីវិត [ របស់អ្នក ] » ៖
ម៉ូសាយ 4:9–30
ស្តេចបេនយ៉ាមីនបង្រៀនពីរបៀបដើម្បីរក្សាការផ្តាច់បាបទាំងឡាយ
បន្ទាប់ពីពួកសាសន៍នីហ្វៃបានទទួលការផ្តាច់បាបរបស់ពួកគេ ហើយនោះស្តេចបេនយ៉ាមីនបានបង្រៀនពីរបៀបដើម្បីរក្សា ( ឬ បន្ត ) ស្ថានភាពស្អាតស្អំ និង បរិសុទ្ធនេះ ។សូមសិក្សាក្នុងម៉ូសាយ 4:9–11, 26, 28, 30រកមើលអ្វីដែលយើងត្រូវជឿនិងធ្វើដើម្បីរក្សាការផ្តាច់បាបទាំងឡាយរបស់យើង ។សូមកត់ត្រាអ្វីដែលអ្នករកឃើញក្នុងតារាងខាងក្រោម ៖
ឲ្យមានការផ្តាច់បាបទាំងឡាយ | |
---|---|
ជឿ |
ប្រព្រឹត្ត |
ស្តេចបេនយ៉ាមីនបានបង្រៀនដល់ប្រជារាស្រ្តរបស់ទ្រង់នូវរឿងជាច្រើន ដូចដែលបានកត់ត្រាក្នុងម៉ូសាយ 4:9–30ប៉ុន្តែគោលការណ៍ដ៏សំខាន់បំផុតមួយដែលទ្រង់បានបង្រៀនគឺ ៖ បើសិនយើងបន្ទាបខ្លួនចំពោះព្រះ ហើយព្យាយាមអភិវឌ្ឍន៍លក្ខណៈដូចព្រះគ្រីស្ទ នោះយើងអាចបន្តទទួលបានការផ្តាច់បាបទាំងឡាយរបស់យើង ។
-
ស្តេចបេនយ៉ាមីនបានបង្រៀនថា យើងត្រូវតែ « ជឿដល់ព្រះ » ( ម៉ូសាយ 4:9 )ហើយចងចាំជានិច្ចនូវ « ភាពមហិមានៃព្រះ » ( ម៉ូសាយ 4:11 ) ។ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមពិពណ៌នាពីបទពិសោធន៍ទាំងឡាយដែលអ្នក ឬ អ្នកណាម្នាក់ដែលអ្នកស្គាល់បានមាន ដែលបានជួយអ្នកឲ្យដឹងថា ព្រះគឺពិតថា ទ្រង់ពោរពេញដោយព្រះចេស្តា ហើយថាទ្រង់ស្រឡាញ់អ្នក ។តើហេតុអ្វីអ្នកគិតថា វាសំខាន់ដើម្បីយល់ដឹង និង ចងចាំពីព្រះចេស្តា ភាពមហិមា និង សេចក្តីស្រឡាញ់នៃព្រះ ?តើអ្នកចងចាំការណ៍ទាំងនេះនៅពេលណា ? តើការណ៍ទាំងនេះមានឥទ្ធិពលលើអ្នកយ៉ាងដូចម្តេច ?
ស្តេចបេនយ៉ាមីន បានពិពណ៌នាពីទង្វើទាំងឡាយនៃប្រជារាស្រ្តដែលកំពុងព្យាយាមបន្តការផ្តាច់បាបទាំងឡាយរបស់ពួកគេ ។ សូមសិក្សាម៉ូសាយ 4:12–16 ដើម្បីរៀនពីសកម្មភាពមួយចំនួនដែលស្តេចបេនយ៉ាមីនលើកឡើង ។( ពាក្យជួយក្នុងម៉ូសាយ 4:16 មានន័យថា ផ្តល់ការសង្គ្រោះ ឬ ជំនួយក្នុងពេលត្រូវការ ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអំពីរបៀបដែលសកម្មភាពទាំងឡាយដែលពិពណ៌នាដោយស្តេចបេនយ៉ាមីន បានបង្ហាញថា មនុស្សម្នាក់កំពុងព្យាយាមបន្តការផ្តាច់បាបទាំងឡាយរបស់គាត់ ។តើអ្នកអាចធ្វើបញ្ជីនូវសកម្មភាពដទៃមួយចំនួនដែលនឹងបង្ហាញថា មនុស្សម្នាក់កំពុងព្យាយាមបន្តការផ្តាច់បាបទាំងឡាយបានដែរឬទេ ?សូមធ្វើបញ្ជីនូវមធ្យោបាយមួយ ឬ ច្រើនជាងនោះដែលអ្នកបានផ្តល់ជំនួយដល់អ្នកទាំងឡាយដែលត្រូវការជំនួយ ។
ស្តេចបេនយ៉ាមីន បានប្រៀបធៀបយើងម្នាក់ៗទៅនឹងអ្នកសុំទាន ដោយសារពួកយើងម្នាក់ៗពឹងផ្អែកទាំងស្រុងទៅលើព្រះសម្រាប់អ្វីៗគ្រប់យ៉ាងដែលយើងមាន ។ការប្រៀបប្រដូចនេះអាចជួយយើងឲ្យមានអំណរដល់ពរជ័យទាំងឡាយដែលយើងបានទទួលពីព្រះអម្ចាស់ ។សូមអានម៉ូសាយ 4:19–21ដោយរកមើលរបៀបដែលយើងមា្នក់ៗប្រៀបដូចជាអ្នកសុំទានក្នុងព្រះនេត្យនៃព្រះ ។
សូមគិតដល់ការពឹងផ្អែករបស់អ្នកទៅលើព្រះ ។តើពរជ័យអ្វីមួយដែលអ្នកអាចអគុណរដល់ព្រះវរបិតាសួគ៌នៅពេលនេះ ?
បន្ទាប់ពីការបង្រៀនថា យើងនៅតែត្រូរការជំនួយពីព្រះជារៀងរហូត នោះស្តេចបេនយ៉ាមីនបានស្នើយើងឲ្យគិតអំពីរបៀបដែលយើងគួរតែប្រព្រឹត្តដល់អ្នកទាំងឡាយដែលសុំជំនួយពីយើង ។សូមសិក្សាម៉ូសាយ 4:26–27ដោយរកមើលរបៀបដែលយើងគួរតែប្រព្រឹត្តដល់អ្នកត្រូវការជំនួយ ។
-
ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមកត់ត្រាចម្លើយរបស់អ្នកចំពោះសំណួរតទៅនេះ ៖ តើការចងចាំពីការបង្រៀនរបស់ស្តេចបេនយ៉ាមីនក្នុងម៉ូសាយ 4អាចជួយអ្នកឲ្យកាន់តែមានសេចក្តីមេត្តាករុណាដល់អ្នកទាំងឡាយដែលត្រូវការជំនួយខាងវិញ្ញាណ ឬ ខាងសាច់ឈាមយ៉ាងដូចម្តេច ?
-
សូមចំណាយពេលមួយភ្លែតដើម្បីពិចារណាបទគម្ពីរដែលអ្នកបានសិក្សានៅថ្ងៃនេះ ។តើអ្នកបានទទួលការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធអំពីអ្វីដែលអ្នកគួរធ្វើ ផ្អែកទៅលើអ្វីដែលអ្នកបានរៀនពីការបង្រៀនទាំងឡាយរបស់សេ្តចបេនយ៉ាមីនដែរឬទេ ?សូមសរសេរគំនិតនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
សូមចងចាំថា ព្រះអម្ចាស់មានសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅសម្រាប់អ្នក ។នៅពេលអ្នកប្រែចិត្តពីការធ្វើខុសណាមួយ ហើយធ្វើឲ្យឲ្យអស់ពីសមត្ថភាពដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ នោះអ្នកអាចបន្តបានការផ្តាច់បាបទាំងឡាយរបស់អ្នក ។
ចំណេះចំណានខគម្ពីរ—ម៉ូសាយ 4:30
អានឮៗម៉ូសាយ 4:30 ។តើមានអ្វីទាក់ទងគ្នារវាងគំនិតរបស់អ្នក ពាក្យសម្តីរបស់អ្នក និង ទង្វើរបស់អ្នក ?
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានពិពណ៌នាពីទំនាក់ទំនងនេះ ៖ « ចូរមានគំនិតស្អាតស្អំ ។អ្នកទាំងឡាយដែលមានគំនិតស្អាតស្អំ មិនធ្វើទង្វើអាក្រក់ទេ ។អ្នកមិនត្រឹមតែទទួលខុសត្រូវចំពោះព្រះសម្រាប់ទង្វើរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការគ្រប់គ្រងគំនិតរបស់អ្នកផងដែរ ។… សុភាសិតពីបុរាណគឺនៅតែជាការពិតដែលថា អ្នកសាបព្រួសគំនិត ហើយអ្នកច្រូតកាត់ទង្វើ អ្នកសាបព្រួសទង្វើ ហើយអ្នកច្រូតកាត់ទម្លាប់ អ្នកសាបព្រួសទម្លាប់ អ្នកច្រូតកាត់ចរិតលក្ខណៈ ហើយចរិកលក្ខណៈកំណត់ជោគវាសនាដ៏អស់កល្បរបស់អ្នក ។‹ ត្បិតគេគិតក្នុងចិត្តយ៉ាងណា គេក៏យ៉ាងនោះដែ › ។( សូមមើលសុភាសិត 23:7 ) ។( នៅក្នុង Conference Report ខែ តុលា ឆ្នាំ 1964 ទំព័រ 60 ) ។
-
នៅពេលអ្នករៀនគ្រប់គ្រងគំនិតរបស់អ្នក នោះអ្នកនឹងទទួលបានពរជ័យនៃការប្រែក្លាយចរិតលក្ខណៈកាន់តែដូចព្រះគ្រីស្ទទាំងពាក្យសម្តី និង សកម្មភាពទាំងឡាយ ។នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរនូវមធ្យោបាយមួយ ឬ ច្រើនជាងនោះ ដែលអ្នកអាចគ្រប់គ្រងគំនិតរបស់អ្នក ហើយបន្តរក្សាគំនិតនោះឲ្យមានលក្ខណៈកាន់តែដូចព្រះគ្រីស្ទ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាម៉ូសាយ 4 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖