ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 1 ៖ ថ្ងៃទី 1 ការ​សិក្សា​បទគម្ពីរ​ទាំងឡាយ


មេរៀនទី 1 ៖ ថ្ងៃទី 1

ការ​សិក្សា​បទគម្ពីរ​ទាំងឡាយ

សេចក្តីផ្តើម

គោលបំណង​នៃ​មេរៀន​នេះ​ គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​រៀន​ពី​របៀប​សិក្សា​បទគម្ពីរ និង ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បំផុសគំនិត ហើយ​បង្រៀន​អ្នក នៅ​ពេល​អ្នក​ធ្វើ​ដូច្នេះ ។ មេរៀន​នេះ ​ក៏​នឹង​បង្រៀន​អ្នក​ពីជំនាញ​ទាំងឡាយ​ ដែល​នឹង​ជួយ​អ្នក​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​បទគម្ពីរ​ ហើយ​អនុវត្ត​តាម​ការ​បង្រៀន​របស់​ពួកគេ​ក្នុង​ជីវិត​របស់​អ្នក ។ នៅ​ពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​រកមើល​វិធី​ទាំងឡាយ ​ដែល​អ្នក​អាច​អញ្ជើញ​វត្តមាន​ព្រះវិញ្ញាណ​ ​មក​ក្នុង​ការសិក្សា​ដំណឹងល្អ​របស់​អ្នក ។

រៀន​ដោយ​ការសិក្សា និង​ដោយ​សេចក្តី​ជំនឿ

សូម​គិត​ថា អ្នក​ចង់​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នកមាន​សុខភាព​ល្អ ដូច្នេះ​អ្នក​សុំ​ឲ្យ​មិត្ត​ម្នាក់​ហាត់​ប្រាណ​ជំនួស​អ្នក ។ តើ​មិត្ត​របស់​អ្នក​ត្រូវ​ហាត់​ប្រាណ​ច្រើន​ប៉ុណ្ណា​ ដើម្បី​មាន​ឥទ្ធិពល​លើ​សុខ​ភាព​រាងកាយ​របស់​អ្នក ? សូម​ភ្ជាប់​ឧទាហរណ៍​នេះ ទៅ​នឹង​ការ​រីកចម្រើន​ខាង​វិញ្ញាណ​របស់​អ្នក វា​ក៏​ដូចគ្នា មនុស្ស​ម្នាក់​មិន​អាច​ហាត់​ប្រាណ​ជំនួស​ឲ្យ​មនុស្ស​ម្នាក់​ទៀត​បាន​ឡើយ មនុស្ស​ម្នាក់​ក៏​មិន​អាច​រៀន​ដំណឹងល្អ​ជំនួស​មនុស្ស​ម្នាក់​ទៀត​បាន​ដែរ ។ យើង​ម្នាក់ៗ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​រៀន​ដំណឹងល្អ និងការ​រីកចម្រើន​ខាង​វិញ្ញាណ​ផ្ទាល់ខ្លួន ។

នៅក្នុង ​គោលលទ្ធិ និង​សេចក្តីសញ្ញា 88:118 ព្រះ​អម្ចាស់​ បាន​ពិពណ៌នា​អំពី​របៀប​ដើម្បី​រៀន​ដំណឹង​ល្អ ។ នៅ​ពេល​អ្នក​អាន​ខ​នេះ សូម​រកមើលអ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​រៀន​ដំណឹងល្អ ហើយ​សម្រេច​បាន​តាមសេចក្តី​ថ្លែង​ដូចនេះ​ ៖ ចូរ​ស្វែងរក​ការរៀន​សូត្រ គឺ​ដោយសារ និង​ក៏​ដោយសារ » ។

ការ​ស្វែងរក​ការរៀនសូត្រ​ដោយ​ការ​សិក្សា និង​ដោយ​សេចក្តី​ជំនឿ​ដែល​តម្រូវ​ឲ្យ​មាន​កិច្ចខិត​ខំ​រៀងៗខ្លួន ។ កិច្ចខិតខំ​របស់​អ្នក​ដើម្បី​សិក្សា​ដំណឹងល្អ​ប្រកប​ដោយ​ការ​អធិស្ឋាន​នឹង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​មានវត្ត​មាន​នៅក្នុងដំណើការ​រៀន​សូត្រនេះ ។ របៀប​មួយចំនួនដើម្បី​ខិតខំ​ធ្វើក្នុង​ការ​សិក្សា​ដំណឹងល្អ​របស់​អ្នក​នៅ​ឆ្នាំ​នេះគឺត្រូវ​អធិស្ឋាន​សម្រាប់ការ​យល់ដឹង បំពេញកិច្ចការរបស់​អ្នក​ដែល​បាន​ដាក់​ឲ្យ​ធ្វើពី ថ្នាក់​វិទ្យាស្ថាន ចែកចាយ​ទីបន្ទាល់ និង​បទពិសោធន៍​ទាំងឡាយ​របស់អ្នកជាមួយ​​អ្នកដទៃ​អំពី​ការ​រស់នៅ​តាម​ដំណឹងល្អ​របស់អ្នក ហើយ​អនុវត្តតាមអ្វីៗ​​ដែល​អ្នក​រៀន​ក្នុង​ជីវិត​របស់អ្នក ។

កិច្ចខិតខំ​ដ៏សំខាន់​មួយ​ដែល​អ្នក​អាចធ្វើ​ដើម្បី​អញ្ជើញ​ព្រះ​វិញ្ញាណ​បរិសុទ្ធឲ្យក្លាយ​ជា​ផ្នែក​មួយ​នៃការ​សិក្សាខាង​វិញ្ញាណ​របស់​អ្នក គឺ​ការសិក្សា​ព្រះគម្ពីរ​ជារៀងរាល់ថ្ងៃ ។ ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​ជារៀងរាល់ថ្ងៃ​ជួយ​អ្នក​ឮ​សម្លេង​ព្រះ​អម្ចាស់​ដែលមាន​បន្ទូលមកកាន់​អ្នក( សូម​មើល គ.និងស.18:34–36 )។ អែលឌើរ រ៉ូបឺត ឌី. ហែល នៃកូរ៉ុមនៃពួកសាវ័កដប់ពីរនាក់​បានសន្យា ៖ « នៅ​ពេលដែល​យើង​ចង់ឲ្យ​[ព្រះ] មាន​បន្ទូល​មកកាន់​យើង នោះយើង​ស្រាវជ្រាវ​ព្រះ​គម្ពីរ ដ្បិតព្រះ​បន្ទូល​របស់​ទ្រង់​ត្រូវ​បាន​​និយាយ​តាមរយៈ​ពួក​ព្យាការីរបស់​ទ្រង់ ។ បន្ទាប់មក ទ្រង់​នឹង​បង្រៀន​យើងនៅ​ពេលណាយើង​ស្តាប់​តាម​ការបំផុសគំនិត​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » («ព្រះ​គម្ពីរ​ពិសិដ្ឋ ៖ អំណាច​នៃ​ព្រះ​សម្រាប់​សេចក្តី​សង្គ្រោះ​របស់​យើង » Ensignលីអាហួណា​ ខែ វិច្ឆិកា ឆ្នាំ 2006 ទំព័រ 26–27 )។

នៅ​ពេល​អ្នក​អាន​ព្រះគម្ពីរទាំងឡាយ ហើយ​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ក្នុង​ការ​សិក្សា​របស់​អ្នក នោះ​អ្នក​នឹង​ទទួល​បាន​ពរជ័យ​នៃ​ការរីកចម្រើន​ខាង​វិញ្ញាណ​ដ៏​មហិមា ភាពជិតស្និត​ជា​មួយ​ព្រះ មាន​វិវរណៈ​កាន់​តែ​ច្រើន​ក្នុង​ជីវិត​របស់​អ្នក មាន​កម្លាំង​ថែម​ទៀត​ដើម្បី​ទប់ទល់​នឹង​ការ​ល្បួង ហើយ​និង​ទីបន្ទាល់​នៃ​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​កាន់​តែ​អស្ចារ្យ ។

ការ​សិក្សា​ព្រះគម្ពីរ

ប្រធាន ម៉ារ៉ុន ជី រ៉មនី នៃ​គណៈ​ប្រធាន​ទី​មួយ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​គោលបំណង​ដ៏សំខាន់​បំផុត​មួយ​នៃ​គោលបំណង​ទាំងឡាយ​​សម្រាប់​ព្រះគម្ពីរ​នៅ​ពេល​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា « ព្រះ​គម្ពីរ​ទាំងឡាយ​ត្រូវបានសរសេរ​ឡើង​ដើម្បី​រក្សា​គោលការណ៍​ទាំងឡាយសម្រាប់ជា​ប្រយោជន៍​ដល់យើង » (« Records of Great Worth » Ensignខែ កញ្ញា ឆ្នាំ 1980 ទំព័រទី 4)។ យើង​រៀន​អំពី​គោលការណ៍ និង គោលលទ្ធិ​ទាំងឡាយ​នៃ​ដំណឹងល្អ​នៅ​ពេល​យើង​សិក្សា​ព្រះ​គម្ពីរ ។ គោលការណ៍ និង គោលលទ្ធិ​ទាំងនេះ​នឹង​ដឹកនាំ​យើង​នៅ​ពេល​យើង​អនុវត្ត​គោលការណ៍ និង ​គោលលទ្ធិ​ទាំង​នោះ​នៅ​ក្នុង​ជីវិត​របស់​យើង ។

រូបភាព
ត្បូង

ការ​ស្វែងរក​គោលការណ៍ និង គោលលទ្ធិ​ដ៏​មាន​តម្លៃនៅ​ក្នុង​ព្រះ​គម្ពីរ គឺ​តម្រូវ​ឲ្យ​មាន​កិច្ចខិតខំ និង ការ​អនុវត្តន៍ ។ អែលឌើរ រីឆាដ ជី. ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវ័កដប់ពីរ​នាក់​បាន​ប្រៀបធៀប​ការ​សិក្សាព្រះ​គម្ពីរ​ទៅ​និង​កិច្ចការ​នៃ​ការ​ជីក​រក​រ៉ែ​ត្បូង​ដ៏​មាន​តម្លៃ ៖ « ការ​ស្វែងរក​ត្បូង​ទាំងឡាយ​នៃ​សេចក្តីពិត​ដែល​ជួន​កាល​ត្រូវ​តែ​ជីក​យ៉ាង​ប្រុងប្រយ័ត្ន​ពី​ទំព័រ​ទាំងឡាយ​នៃ​[ព្រះ​គម្ពីរ] » (« Fundamentals for Those Who Teach and Inspire Youth »នៅក្នុង Old Testament Symposium Speeches ឆ្នាំ​1987​ [1988 ទំព័រ 1]) ។ ដំណើរការ​នៃ​ការសិក្សា ឬ​ការ​ជីក​រ៉ែ ព្រះគម្ពីរ មាន​ផ្នែក សំខាន់​បី ៖ ( 1 ) យើង​ត្រូវតែ​យល់​អំពី​ប្រវត្តិ និង​សាច់​រឿង​នៃ​ព្រះ​គម្ពីរ ( 2 ) យើង​ត្រូវ​ស្គាល់​គោលការណ៍ និងគោលលទ្ធិ​ដែល​ត្រូវ​បាន​បង្រៀន ហើយនិង (3) យើង​ត្រូវអនុវត្តតាម​សេចក្តីពិត​ទាំងនោះនៅក្នុង​ជីវិត​ផ្ទាល់របស់​យើង ។

  1. នៅក្នុង​សៀវភៅ​កត់ត្រានៃ​ការ​សិក្សា​ព្រះ​គម្ពីរ​របស់អ្នក សូម​ឆ្លើយ​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖ តើ​វា​មាន​ភាព​ស្រដៀង​គ្នា​បែប​ណា​រវាង​អ្នក​ជីក​រ៉ែ​រុក​រក​ត្បូង និង អ្នកជ្រាវស្រាវ​ព្រះគម្ពីរ​ដើម្បី​រក​គោលការណ៍​នៃ​ដំណឹងល្អ ហើយ​និង​ការ​អនុវត្តន៍តាម​គោលការណ៍​នៃ​ដំណឹងល្អ​នៅក្នុងជីវិត​របស់​គាត់ ឬ​របស់​នាងនោះ ?

សូម​យល់​អំពី​ប្រវត្តិ និង សាច់រឿង​នៃ​ព្រះ​គម្ពីរ

ការ​យល់​អំពី​ប្រវត្តិ និង សាច់រឿង​នៃ​វគ្គ​គម្ពីរ​រៀបចំ​អ្នក​ដើម្បី​ស្គាល់​គ្រប់​សារ​ដំណឹង​ល្អ​ដែល​មាន​ក្នុង​នោះ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ទូន្មាន ៖ « សូម​ស្គាល់​មេរៀន​ទាំងឡាយ​ដែល​ព្រះគម្ពីរ​បង្រៀន ។ សូម​រៀន​ពី​ប្រវត្តិ និង សាច់រឿង ។ …សិក្សា​ព្រះគម្ពីរ​ហាក់បី​ដូច​ជា​ព្រះគម្ពីរ​កំពុង​និយាយ​ទៅ​កាន់​អ្នក ដ្បិតនេះហើយ​គឺ​ជា​សេចក្តី​ពិត »( « Be Your Best Self »Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2009 ទំព័រ 68 ) ។

នៅ​ពេល​អាន​ព្រះគម្ពីរ វា​មាន​ប្រយោជន៍​ដើម្បី​សួរ​សំណួរ​ដូច​ជា ៖ «តើ​នរណា​សរសេរ​ខគម្ពីរ​ទាំងនេះ ?» « តើ​ខគម្ពីរ​ទាំងនេះ​បាន​សរសេរ​ទៅកាន់​នរណា ?» « តើ​មាន​អ្វី​កំពុង​កើត​ឡើង​នៅ​ក្នុង​វគ្គ​គម្ពីរ​នេះ ? » ហើយ « តើហេតុ​អ្វី​បាន​ជា​អ្នក​និពន្ធ​សរសេរ​ខ​គម្ពីរ​ទាំងនេះ ?» ក្បាល​ជំពូក​ទាំងឡាយ ( សេចក្តី​សង្ខេប​ដែល​ត្រូវ​បាន​សរសេរ​ជា​អក្សរទ្រេត នៅ​ត្រង់​កន្លែង​ចាប់ផ្តើម​នៃ​ជំពូក​និមួយៗ ) ផ្តល់​នូវ​សេចក្តី​សង្ខេប​នៃ​ព្រឹត្តិការណ៍​ចំបង​ក្នុង​ជំពូក និង ជា​ញឹកញាប់ ឆ្លើយ​នូវ​សំណួរ​ទាំងនេះ ។

វា​ក៏​មាន​ប្រយោជន៍​ផងដែរ​ដើម្បី​រកមើល​ពាក្យ​ពិបាកៗ និង ពាក្យ​មិន​យល់​ក្នុង​វចនានុក្រម ។ នៅពេល​ដែល​ឃ្លា ឬ វគ្គមួយ​នៃ​ព្រះគម្ពីរ​មាន​ន័យ​មិនច្បាស់លាស់ នោះការ​ពឹង​ផ្អែក​ទៅលើ​លេខយោង​ណា​មួយ​អាច​ជួយ​អ្នក​ឲ្យ​យល់​វា​កាន់​តែ​ប្រសើរ ។

ដើម្បី​ហាត់​ប្រើ​ប្រាស់​វិធី​ទាំងនេះ​ សូម​អាននីហ្វៃ 3 17:1–10 ហើយ​រកមើល​ចម្លើយ​ទាំងឡាយ​ចំពោះ​សំណួរ​ដែល​មាន​ដូច​តទៅ ៖ តើ​នរណា​ជា​អ្នក​និយាយ ? តើ​ទ្រង់​បាន​មាន​បន្ទូល​ទៅកាន់​នរណា ? តើ​អ្វី​បាន​នឹង​កំពុង​តែ​កើត​ឡើង ? សូម​ចងចាំ​ដើម្បី​មើល​ក្បាល​ជំពូក​សម្រាប់​សេចក្តី​សង្ខេប​ដ៏​ខ្លី នៃ​ព្រឹត្តិការណ៍​ទាំងឡាយ​ដែល​កំពុង​កើត​ឡើង ។

  1. ការ​ប្រើ​ប្រាស់​លេខ​យោង​នៅក្នុង​នីហ្វៃទី 3 17:1 សូម​ឆ្លើយ​សំណួ​រខាង​ក្រោម​ នៅក្នុង​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖ តើ​ព្រះយេស៊ូវចង់មាន​ន័យ​ដូចម្តេច​នៅពេល​ទ្រង់​បាន​មានបន្ទូល​ថា « ពេល​វេលារបស់​យើង​ជិត​មក​ដល់​ហើយ ?»

  2. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការ​សិក្សា​ព្រះ​គម្ពីរ​របស់អ្នក សូម​សរសេរ​ពី​ពាក្យ​សំដី​ផ្ទាល់​របស់​អ្នក​អំពី​អ្វី​ដែល​បានកើតឡើង​នៅពេល​ដែល​ព្រះ​អង្គសង្គ្រោះ​កំពុង​រៀបចំ​ដើម្បី​យាងចេញពី​ហ្វូង​មនុស្ស ។ តើ​ហេតុអ្វី​បានជាទ្រង់គង់​នៅ ? តើ​ទ្រង់​បាន​ធ្វើ​កិច្ចការ​អ្វីសម្រាប់​ហ្វូង​មនុស្ស​ទាំងនេះ ?

សូម​រកមើល​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ

គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​គឺ​នៅ​អស់កល្បជានិច្ច ជា​សេចក្តីពិត​នៃ​ដំណឹងល្អ​ដែល​ពុំ​ផ្លាស់ប្តូរ ផ្តល់​ការដឹកនាំ​សម្រាប់​ជីវិត​របស់​យើង ។ ពួក​ព្យាការី​ពីបុរាណ​បង្រៀន​ដល់​យើង​ពី​សេចក្តីពិត​ទាំងនេះ​តាមរយៈ​ព្រឹត្តិការណ៍ រឿង ឬ ទេសនកថា​ទាំងឡាយ​ដែល​ពួកលោក​បាន​កត់ត្រា​នៅ​ក្នុង​ព្រះ​គម្ពីរ ។

នៅ​ពេល​ដែល​អ្នក​យល់​អំពី​ប្រវត្តិ និង សាច់រឿង​នៃ​វគ្គគម្ពីរ នោះ​អ្នក​ត្រូវ​បាន​រៀបចំ​ដើម្បី​ស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​ដែល​វា​បង្រៀន ។ អែលឌើរ រីឆាដ ជី ស្កត បានពិពណ៌នា​នូវ​វីធី​ដ៏​មាន​ប្រយោជន៍​មួយ​ដើម្បី​យល់​អំពី​គោលការណ៍​ទាំងឡាយ ៖ « គោលការណ៍ទាំងឡាយ​គឺ​ត្រូវ​បាន​ផ្តោត​ទៅ​លើ​សេចក្តី​ពិត សម្រាប់​ការ​អនុវត្ថ​ក្នុង​កាលៈទេសៈដ៏​ទូលំទូលាយ​ផ្សេងៗ​គ្នា ។ គោលការណ៍​ពិត​បង្កើត​ឲ្យ​មាន​ការសម្រេចចិត្ត​ច្បាស់លាស់​ទោះ​បី​ជា​ឋិត​នៅ​ក្រោម​កាលៈទេសៈ ច្របូកច្របល់ និង បង្ខិតបង្ខំ​ដ៏ខ្លាំង​បំផុត​ក៏ដោយ ។ វា​សក្តិសម​នឹង​កិច្ចខិតខំ​ដ៏មហិមា​ដើម្បី​រៀបចំ​សេចក្តីពិត​ដែល​យើង​ប្រមូល​សម្រាប់ជាសេចក្តីថ្លែងការណ៍​ដ៏សាមញ្ញ​អំពី​គោលការណ៍ »(« Acquiring Spiritual Knowledge » Ensign ខែ វិច្ឆិកា ឆ្នាំ 1993 ទំព័រ 86 )។

គោលការណ៍​នៃ​ដំណឹងល្អ​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់លាស់​ដោយ​ការ​ប្រើប្រាស់​ឃ្លា​ទាំងឡាយ​ដូចជា « ដូច្នេះ​ហើយ​ទើប​យើង​ឃើញ​ថា »ឬ« ទោះ​យ៉ាង​ណា​ក៏​ដោយ »។ ទោះ​យ៉ាង​ណា​ក៏​ដោយ គោលការណ៍​ភាគច្រើន​មិន​ត្រូវ​បាន​ថ្លែង​ដោយ​ចំៗ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ គោលការណ៍​ទាំង​នេះ​ត្រូវ​បាន​ចង្អុលបង្ហាញ​តាមរយៈ​ជីវិត​នៃ​មនុស្ស​នៅក្នុង​ព្រះ​គម្ពីរ ។ គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​អាច​ត្រូវ​បាន​រក​ឃើញ​ដោយ​ការ​សួរ​ដល់ខ្លួន​ឯង​នូវ​សំណួរ​ដូច​ជា ៖ « តើ​សារ​ខាង​វិញ្ញាណ​នៃ​ព្រឹត្តិការណ៍​នេះ​គឺ​ជា​អ្វី ?» « តើ​ហេតុ​អ្វី​បាន​ជា​អ្នក​សរសេរ​កត់ត្រា​នូវ​ព្រឹត្តិការណ៍ ឬ ​ហេតុការណ៍​នេះ ?» « តើ​អ្នកនិពន្ធ​ចង់​ឲ្យ​យើង​រៀន​ពី​អ្វី ? » ហើយ« តើ​អ្វី​ទៅ​ជា​សេចក្តី​ពិត​ដែល​ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​វគ្គ​គម្ពីរ​នេះ ? »

  1. ដើម្បី​អនុវត្ត​ឲ្យ​ស្គាល់​ពី គោលការណ៍ និង គោលលទ្ធិ​មួយ​ចំនួន​ដែល​ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​នីហ្វៃទី 3 17:1–10 សូម​សរសេរ​ចម្លើយ​​ទៅ​ក្នុង​សៀវភៅ​កត់​ត្រា​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក មិន​ថា​វា​ជា​សកម្មភាព ឬ  ក៏​ដោយ ។ សូម​កុំ​ភ្លេច​​អាន​ក្បាល​ជំពូក​សម្រាប់​សេចក្តី​សង្ខេប​ខ្លីៗ នៃ​ជំពូក​នេះ ។

    1. តើ​នរណា​កំពុង​និយាយ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ? តើ​ទ្រង់​កំពុង​មាន​ព្រះ​បន្ទូល​ទៅ​កាន់​នរណា ?​តើ​អ្វី​ទៅ​ជា​សារ​ខាង​វិញ្ញាណ​នៅ​ក្នុង​នីហ្វៃទី 3 17:1–10 ?

    2. តើ​មាន​រឿង​អ្វី​ខ្លះ​ដែល​អ្នក​សរសេរ​ខគម្ពីរ​ទី 1 5–6 និង 9–10​ ចង់​ឲ្យ​យើង​រៀន​ពី​ព្រឹត្តិការណ៍​នេះ ? តើ​មាន​សេចក្តីពិត​សំខាន់​អ្វី​ខ្លះ​ដែល​អ្នក​បាន​រៀន​ពី​ខគម្ពីរ​ទាំងនេះ ?

សេចក្តី​ពិត​មួយ​នៃ​ដំណឹង​ល្អ ដែល​អ្នក​អាច​កត់​សម្គាល់​ពី​ខរគម្ពីរ​ទាំងនេះ​គឺ​ថា ៖ ព្រះអម្ចាស់​ឆ្លើយតប​ចំពោះ​បំណងប្រាថ្នា​ដ៏​ពិត​ប្រាកដ​របស់​យើង​ដើម្បី​ខិត​កាន់តែជិត​ទ្រង់ ។

អនុវត្ត​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ 

បន្ទាប់ពី​អ្នក​បាន​ស្គាល់​គោលលទ្ធិ និង គោលកាណ៍​នៃ​ដំណឹងល្អ នោះ​អ្នក​ត្រៀម​ខ្លូន​ដើម្បី​អនុវត្ត និង​ធ្វើ​នូវ​អ្វីៗ​អំពី​រឿង​ទាំង​នោះ ។ នៅពេល​ដែល​អ្នក​អនុវត្ត​តាម​អ្វីៗ​ដែល​អ្នក​បាន​រៀន នោះ​អ្នក​នឹង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ចំពោះ​សេចក្តីពិត​នៃ​គោលការណ៍​នេះ ( សូមមើល  មរ៉ូណៃ 10:4–5 ) ។ រាល់​មេរៀន​ដែល​បាន​បង្រៀន​នៅ​ក្នុង​គេហដ្ឋាន ក្នុង​ថ្នាក់​វិទ្យាស្ថាន និង ក្នុង​សាសនាចក្រ និង នៅ​ក្នុង​សកម្មភាព​និមួយៗ​នៃ​កាតព្វកិច្ច​ចំពោះ​ព្រះ និង បទពិសោធន៍​នៃ​ការ​អភិវឌ្ឍន៍​ខ្លួន​របស់​ក្រុម​យុវនារី មានបំណង​ដើម្បីជួយ​យើង​ឲ្យ​អនុវត្ត​តាម​អ្វីៗដែល​យើង​ត្រូវ​បានបង្រៀន ។

រូបភាព
ប្រធាន ថូម៉ាស អេស. ម៉នសុន

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ ៖ « គោលដៅ​នៃ​ការ​បង្រៀន​ដំណឹងល្អ​…គឺ​មិនមែន​ដើម្បី​‘ ចាក់​ព័ត៌មាន ’​ចូល​ទៅក្នុង​ចិត្ត​នៃ​[អ្នករៀន]​នោះ​ទេ ។ … គោលដៅ​នោះ​គឺ​ដើម្បី​បំផុស​គំនិត​ដល់​បុគ្គល​ម្នាក់ៗ​ឲ្យ​គិត ឲ្យ​ដឹង ហើយ​បន្ទាប់​មក ​ឲ្យ​ធ្វើ​អ្វី​ម៉្យាង​អំពី​ការ​រស់នៅ​តាម​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ »( in Conference Report ខែ តុលា ឆ្នាំ 1970 ទំព័រ 107 ) ។

ដើម្បី​ជួយ​អ្នក​ឲ្យ​អនុវត្ត​តាម​គោលការណ៍​ទាំងឡាយ​ដែល​អ្នក​រៀន សូម​សួរ​សំណួរ​ដូច​ជា ៖ « តើ​ព្រះ​អម្ចាស់​មាន​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ជា​មួយ​នឹង​ចំណេះដឹង​នេះ ? » « តើ​ខ្ញុំ​បាន​ទទួល​ការបំផុស​គំនិត​ខាង​វិញ្ញាណ​អ្វី​ខ្លះ​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​រីកចម្រើន​ឡើង ? » « តើ​គោលការណ៍​នេះ​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្ញុំ​ខុស​ប្លែក​បែប​ណា ? » « ឥឡូវនេះ តើ​មាន​អ្វី​ខ្លះ​ទៅ​ដែល​ខ្ញុំ​អាច​ចាប់​ផ្តើម ឬ​ក៏​ឈប់​ធ្វើ ដើម្បី​រស់នៅ​តាម​សេចក្តីពិត​នេះ ? » « បើសិន​ខ្ញុំ​ធ្វើ​តាម​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន តើ​ជីវិត​ខ្ញុំ​នឹង​បាន​ប្រសើរ​ឡើង​យ៉ាង​ដូចម្តេច ?»

  1. នៅ​ក្នុង​សៀវភៅ​កត់ត្រា​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​សរសេរ​ជា​កថាខណ្ឌ​ខ្លី​ៗ​ដែល​ពិពណ៌នា​អំពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​តាម​គោលការណ៍ ឬ​គោលលទ្ធិ​ដែល​អ្នក​បានរៀន​ពី នីហ្វៃទី3 17:1–10 ។

ជំនាញ និង វីធី​សាស្ត្រ​ទាំងឡាយ​នៃ​ការ​សិក្សា​ព្រះគម្ពីរ

ការ​ប្រើប្រាស់​ជំនាញ និង វីធីសាស្ត្រ​ខាង​ក្រោម​នឹង​ជួយ​អ្នក​ឲ្យ​យល់​អំពី​ប្រវត្តិ​នៃ​ព្រះគម្ពីរ ហើយ​ស្គាល់ និង អនុវត្តគោលលទ្ធិ និង គោលការណ៍​ដែល​ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​គោលលទ្ធិ និង គោលការណ៍​ទាំង​នោះ ។ វីធី​សាស្ត្រ​ទាំងនេះ​នឹង​ត្រូវ​បាន​រៀបរាប់​ប្រាប់​នៅ​ក្នុង​សៀវភៅ​នេះ​ទាំង​ស្រុង ។ សូម​អាន​ជំនាញ​និមួយៗ ហើយ​ជ្រើសរើស​ជំនាញ​មួយ ឬ​ពីរ​ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នក​ត្រូវ​ការ​ប្រើប្រាស់​ជា​ញឹកញាប់​នៅ​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​អ្នក ។

មូលហេតុ និង លទ្ធផល ។ សូម​រកមើល ការ​ទាក់ទង​អត្ថន័យ​គ្នា​នៃ​ពាក្យ បើសិន-បន្ទាប់​មក និងដោយ​សារ​តែ-ដូច្នេះ ។ ឧទាហរណ៍ ៖ នីហ្វៃទី 2 13:16–26 អាលម៉ា 34:33 ។

សេចក្តីយោង​សម្រាប់​បទគម្ពីរ​ផ្សេងទៀត ។ ក្រុម តំណភ្ជាប់ ឬ​បណ្តុំ​ព្រះគម្ពីរ​ចូល​គ្នា​ដើម្បី បញ្ជាក់​អត្ថន័យ និង បង្កើនការ​យល់ដឹង ។ ជា​ឧទាហរណ៍ សូម​ប្រៀបធៀប​ ម៉ូសាយ 11:2–6 14 និង ចោទិយកថា 17:14–20 ។ អ្នក​ក៏​អាច​ប្រើប្រាស់​លេខ​យោង​ដើម្បី​ស្វែងរក​សេចក្តីយោង​ទាំងឡាយ​សម្រាប់​បទគម្ពីរ​ផ្សេងទៀត ។ ឧទាហរណ៍ ៖ នីហ្វែទី3 12:28–29 លេខយោង 29 សេចក្តីយោង​ទាំងឡាយនៃ គោលលទ្ធិ និង សេចក្តីសញ្ញា 42:23 ។

ការ​កំណត់​សាច់រឿង ។ សូម​កំណត់​ឲ្យ​ច្បាស់​ថា​ជា នរណា អ្វី ពេលណា និង កន្លែងណា នៃ​ព្រឹត្តិការណ៍​ទាំងឡាយ​ក្នុង​ព្រះគម្ពីរ ។ ឧទាហរណ៍ ៖ អាលម៉ា 31:1,6–11;32:1–6 សូម​ផ្តល់​នូវ​សាច់រឿង​សម្រាប់​អាលម៉ា 32:21–43 ។

ពាក្យ​កន្លះ​ទាំងឡាយ ។ ពាក្យ និង ឃ្លា​ទាំងឡាយ​ដូចជា « ទោះ​យ៉ាង​ណា​ក៏​ដោយ » ឬ « ដូច្នេះ​ហើយ​ទើប​យើង​ឃើញ​ថា » គឺ​ជា​ការ​អញ្ជើញ​ឲ្យ​ឈប់ ហើយ​រកមើល​ការពន្យល់​ទាំងឡាយ​អំពី​អ្វី​ដែល​ទើប​តែ​ត្រូវ​បាន​សរសេរ ។ ឧទាហរណ៍ ៖ អាលម៉ា 30:60, ហេលេមិន 6:35–36 , នីហ្វែទី3 18:30–32 ។

ការ​គូស​ចំណាំ​លើ​ព្រះគម្ពីរ ។ សូម​ផាត់ព័ណ គូសរង្វង់ ឬគូស​បន្ទាត់​​ពីក្រោមពាក្យ​ និង​ ឃ្លាសំខាន់ៗក្នុង​ព្រះ​គម្ពីរ​របស់​អ្នក​ដែល​ផ្តល់​ឲ្យ​អ្នក​នូវ​អត្ថន័យ​ពិសេស​ចំពោះ​ខគម្ពីរ​នោះ ។ ហើយ​ក៏​សរសេរ​គំនិត អារម្មណ៍ ការ​យល់ដឹង ឬ​គោលការណ៍​សំខាន់​ខ្លីៗ​នៅលើ​គែម​ទំព័រ​ផងដែរ ។ ការធ្វើ​បែបនេះ​នឹង​ជួយ​អ្នក​ឲ្យ​ចងចាំ​នូវ​អ្វី​ដែល​ធ្វើឲ្យ​ព្រះគម្ពីរមាន​សារៈសំខាន់​ចំពោះ​អ្នក ។​

ការដាក់ជំនួស​ឈ្មោះ ។ សូម​ដាក់​បញ្ចូល​ឈ្មោះ​របស់​អ្នក​តែមួយ​នៅក្នុង​ព្រះ គម្ពីរ ។ ឧទាហរណ៍ ៖ សូម​ដាក់​ឈ្មោះ​របស់​អ្នក​ជំនួស​ឲ្យ​ឈ្មោះ​របស់​នីហ្វៃ​នៅ​ក្នុង នីហ្វៃ​ទី1 3:7 ។

ការសញ្ចឹងគិត ។ ការសញ្ចឹងគិត​មានន័យ​ថា គិត​ឲ្យ​បាន​ស៊ី​ជម្រៅអំពី​រឿង​មួយ ។ ការសញ្ចឹងគិត​រួមមាន ការ​សួរសំណួរ ហើយ​និង​ការ​វាយ​តម្លៃ​នូវ​អ្វីៗ​ដែល​អ្នក​ដឹង និង អ្វីៗ​ដែល​អ្នក​បាន​រៀន ។ ជាញឹកញាប់ ការពិចារណា​ផ្តល់​ជា​លទ្ធផល​ឲ្យ​ដឹងពី​របៀប​ដើម្បី​អនុវត្ត​គោលការណ៍​ក្នុង​ជីវិត​របស់​អ្នក ។

ពាក្យ​ដដែលៗ ។ ពាក្យ ឬឃ្លា​ទាំងឡាយ​ដែល​ត្រូវ​បាន​សរសេរ​ឡើងវិញ ប្រហែល​មានសារៈ​សំខាន់​សម្រាប់​អ្នក​អាន​មាន​ចំណាប់​អារម្មណ៍ ។ ពួក​វា​គឺ​ជា​តំរុយ​ ចំពោះ​អ្វី​មួយ​ដែល​អ្នក​សរសេរ​បាន​គិត​ថា វា​សំខាន់ ។ វា​រួមមាន​នូវ​សកម្មភា ព​សិក្សា ដើម្បី​ជួយ​សិស្ស​ក្នុង​ការសិក្សា​ផ្ទាល់ខ្លួន​នៅតាម​ផ្ទះ ។ ឧទាហរណ៍ ៖ ពាក្យថា ដ៏​គួរ​ស្ញែង​ខ្លាចនៅ​ក្នុង​នីហ្វៃ​ទី2 9:10,19,26–27,39,46–47 ពាក្យ​ថា ចាំ នៅ​ក្នុង​ ហេលេមិន 5:6–14  ។

ភាព​ផ្ទុយគ្នា​ក្នុង​ព្រះគម្ពីរ ។ ម្តង​ម្កាល ពួក​ព្យាការី​បាន​ដាក់​ដំណើ​រឿង​នៃ​មនុស្ស គំនិត ឬ​ព្រឹត្តិការណ៍​នានា​ផ្សេងៗគ្នា​ឲ្យ​នៅ​ក្បែរ​គ្នា​ក្នុង​ព្រះគម្ពីរ ។ ភាពផ្ទុយគ្នា​រវាង​រឿង​ពីរ កាន់​តែ​ធ្វើ​អោយ​មាន​ភាពងាយស្រួល​ដើម្បី​ស្គាល់ និង​យល់​គោលការណ៍​ដ៏​សំខាន់​ទាំងឡាយ​នៃ​ដំណឹងល្អ​ត្រូវ​បាន​បង្រៀន ។ សូមរក​មើល​ភាព​ផ្ទុយគ្នា​ទាំងឡាយ​នៅក្នុង​ខគម្ពី​មួយ បណ្តុំព្រះ​គម្ពីរ ឬ​ជំពូក​ទាំងឡាយ ។ ឧទាហរណ៍ ៖ នីហ្វៃ​ទី2 2:27 អាលម៉ា 47–48 ។

បញ្ជី​រឿង​ទាំងឡាយ​នៃ​បទ​ព្រះគម្ពីរ ។ ការ​ស្វែងរក​បញ្ជី​រឿង​ទាំងឡាយ​ដែល​មាន​ក្នុង​ព្រះគម្ពីរ​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់​តែ​ប្រសើរ​នូវ​អ្វីៗ​ដែល​ព្រះ​អម្ចាស់ និង ពួក​ព្យាការី​របស់​ទ្រង់​កំពុង​បង្រៀន ។ ពេល​ដែល​អ្នក​ស្វែងរក​បញ្ជីរឿង នោះ​អ្នក​អាច​នឹង​ដាក់​លេខ​រៀង​នៅ​លើ​ចំណុច​និមួយៗ ។ ឧទាហរណ៍ ៖ បញ្ជី​នៃ​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នានា​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ​ដែល​មាន​នៅក្នុង​ហេលេមិន 4:11–13 ។

និមិត្តសញ្ញា​នៃ​បទគម្ពីរ ។ ពាក្យ​ទាំងឡាយ​មាន​ដូចជា ដូច ខណៈពេលប្រៀប​ដូចជា ជួយ​ឲ្យ​ស្គាល់​អំពី​សញ្ញា​ទាំងឡាយ ។ សូម​ព្យាយាម​កំណត់​អំពី​អត្ថន័យ​នៃ​សញ្ញាទាំង​នោះ ។ សូម​ប្រើ​លេខ​យោង​ទាំងឡាយ វចនានុក្រម​ព្រះគម្ពីរ​ប៊ីប និង សេចក្តី​ណែនាំ​ដល់​បទ​គម្ពីរ​ទាំងឡាយ ដើម្បី​ជួយ​ស្វែងរក​អត្ថន័យ​នៃ​សញ្ញាទាំង​នេះ ។ ឧទាហរណ៍ ៖ សូម​ប្រៀបធៀប យ៉ាកុប 5:3, 75–77 ជាមួយ​និង យ៉ាកុប 6:1–7  ។

ការ​នឹក​គិត​ក្នុង​ចិត្ត ។ សូម​គិត​ស្រមៃក្នុង​ចិត្ត​របស់​អ្នក​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​ខណៈ​ពេល​ដែល​អ្នក​អាន ។ សូម​សួរ​សំណួរ​អំពី​ព្រឹត្តិការណ៍ និង ស្រមៃ​គិត​ថា​អ្វីៗ​កំពុង​កើតឡើង​នៅ​ពេល​នេះ ។ ឧទាហរណ៍ ៖ សូម​ព្យាយាម​នឹក​គិត​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ព្រះគម្ពីរ អេណុស 1:1–8  ។

និយមន័យ​នៃ​ពាក្យ ។ ជាញឹកញាប់ ព្រះគម្ពីរ​ប្រើប្រាស់​ពាក្យ​ទាំងឡាយ​ដែល​យើង​មិន​ស្គាល់ ។ នៅពេល​ដែល​អ្នក​ជួប​ប្រទះ​ពាក្យ​ដែល​មិន​យល់ សូម​ប្រើប្រាស់​សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ លេខយោង ឬ​វចនានុក្រម​ទូទៅ​មួយ​ដើម្បី​ស្វែងរក​អត្ថន័យ​របស់​វា ។

  1. សូម​ជ្រើសរើស និង ប្រើប្រាស់​ជំនាញ​មួយ​នៃ​ជំនាញ​ទាំងឡាយ​ពី​ផ្នែក​ខាង​លើ​នេះ​គឺ « ជំនាញ និង វីធី​សាស្ត្រ​ទាំងឡាយ​នៃ​ការ​សិក្សា​ព្រះគម្ពីរ » ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​របៀប​ដែល​ជំនាញ​នេះ​បាន​ជួយ​អ្នក​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​ផ្ទាល់ខ្លួន​របស់​អ្នក ។

  2. សូម​សរសេរ​សេចក្តី​នេះ​នៅខាង​ក្រោមកិច្ច​ការ​ដែល​ដាក់​ឲ្យ​ថ្ងៃ​នេះនៅក្នុង​សៀវភៅ​កំណត់​ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​មេរៀន​អំពី « ការ​សិក្សា​ព្រះគម្ពីរ » ហើយ​បាន​បញ្ចប់​វា​នៅ ( កាល​បរិច្ឆេទ ) ។

    សម្រាប់​សំណួរ គំនិត និង​ការ​យល់ដឹង​បន្ថែម​ទៀត ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖

បោះពុម្ព