មេរៀនទី 5 ៖ ថ្ងៃទី 3
នីហ្វៃទី 2 2
សេចក្ដីផ្ដើម
នៅក្នុង នីហ្វៃទី 2 2 លីហៃបានបង្រៀនយ៉ាកុបជាកូនប្រុសរបស់លោកអំពីមូលហេតុដែលព្រះវរបិតាបានដាក់កូនចៅរបស់ទ្រង់នៅលើពិភពលោកមួយ ដែលមានសេចក្តីទុកលំបាក អំពើបាប និង សេចក្តីស្លាប់ ។ដើម្បីជួយដល់យ៉ាកុបឲ្យយល់ពីគោលបំណងនៃជីវិតរមែងស្លាប់ លោកបានពន្យល់អំពីគោលលទ្ធិដ៏សំខាន់នៃផែនការប្រោសលោះ—រួមមានសិទ្ធិជ្រើសរើស ការធ្លាក់របស់អ័ដាម និង ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ការសិក្សាអំពីសេចក្តីពិតដែលបានបង្រៀននៅក្នុង នីហ្វៃទី 2 2 អាចជួយអ្នកឲ្យកាន់តែមានអំណរគុណដ៏លើសលប់ចំពោះរបៀបដែលដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទឈ្នះលើឥទ្ធិពលនៃការធ្លាក់ ហើយធ្វើឲ្យយើងម្នាក់ៗអាចធ្វើការជ្រើសរើសទាំងឡាយដែលនឹងនាំទៅរកជីវិតដ៏នៅអស់កល្បជានិច្ច ។
នីហ្វៃទី 2 2:1–25
លីហៃបង្រៀនអំពីការធ្លាក់របស់លោកអ័ដាម និង នាងអេវ៉ា ហើយនិងដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ
សូមគិតអំពីឧបសគ្គមួយចំនួនដែលអ្នកបានប្រឈមមុខក្នុងពេលថ្មីៗនេះ ។តើអ្នកធ្លាប់ឆ្ងល់ទេ ថាហេតុអ្វីបានជាជីវិតមានឧបសគ្គបែបនេះ ?នៅពេលអ្នកអាន នីហ្វៃទី 2 2:1 អ្នកអាចនឹងគូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយដែលលីហៃបានប្រើប្រាស់ដើម្បីពិពណ៌នាកាលយ៉ាកុបនៅវ័យក្មេង ។បន្ទាប់មកសូមអាន នីហ្វៃទី 2 2:2 ហើយគូសចំណាំថាតើអ្វីខ្លះដែលលីហៃបានសន្យាថា យ៉ាកុបនឹងទទួលបាន ដោយសារតែការរងទុក្ខវេទនារបស់គាត់នោះ ។ អត្ថន័យមួយនៃពាក្យឧទ្ទិស គឺជាការញែកចេញ ឬ ធ្វើឲ្យបរិសុទ្ធ ។ លីហៃហាក់ដូចជាកំពុងសន្យាជាមួយយ៉ាកុបថា ព្រះអម្ចាស់នឹងធ្វើឲ្យការសាកល្បងរបស់យ៉ាកុបក្លាយទៅជាប្រយោជន៍ដ៏ធំបំផុតដល់លោក ។
លីហៃបានបង្រៀនយ៉ាកុបអំពីភាពចាំបាច់នៃការធ្លាក់របស់លោកអ័ដាម និង សេចក្តីត្រូវការរបស់យើងចំពោះដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទនៅក្នុងផែនការនៃព្រះវរបិតាសួគ៌ ។ លោកចង់ឲ្យយ៉ាកុបដឹងថា ការធ្លាក់ និង ដង្វាយធួនធ្វើឲ្យយើងអាចអនុវត្តសិទ្ធិជ្រើសរើសរបស់យើង ដើម្បីយើងអាចលូតលាស់ ហើយរីកចម្រើនដល់ជីវិតដ៏នៅអស់កល្បជានិច្ច ។សូមអាន នីហ្វៃទី 2 2:15–18 ហើយសរសេរចម្លើយខ្លីៗសម្រាប់សំណួរខាងក្រោមនេះ ៖
-
តើព្រះអម្ចាស់បានប្រទានអ្វីខ្លះដល់លោកអ័ដាម និង នាងអេវ៉ានៅក្នុងសួនច្បារអេដែន ដែលអនុញ្ញាតឲ្យពួកគេប្រើប្រាស់សិទ្ធិជ្រើសរើសរបស់ពួកគេ ? ( សូមមើល នីហ្វៃទី 2 2:15–16 ) ។
-
តើសាតាំងកំពុងស្វែងរកអ្វីនៅក្នុងសួនច្បារអេដែន ? ( សូមមើល នីហ្វៃទី 2 2:17–18 ) ។ តើអ្នកឃើញថា សាតាំងកំពុងព្យាយាមធ្វើតាមគោលបំណង ដូចគ្នានោះយ៉ាងដូចម្ដេចដែរ នាពេលបច្ចុប្បន្ននេះ ?
-
សូមគូសតារាងខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមពិនិត្យមើល នីហ្វៃទី 2 2:19 25 ហើយរកមើលលទ្ធផលអ្វីខ្លះនឹងកើតឡើង បើសិនលោក អ័ដាម និង នាង អេវ៉ាមិនបានទទួលទានផ្លែដែលហាមឃាត់ ហើយធ្លាក់ចុះ ថែមទាំងលទ្ធផលទាំងឡាយដែលកើតឡើងដោយសារការធ្លាក់ ។
បើសិនលោក អ័ដាម និង នាង អេវ៉ាមិនបានធ្លាក់ ( នីហ្វៃទី 2 2:22–23 ) |
ដោយសារលោកអ័ដាម និង នាងអេវ៉ាបានធ្លាក់ ( នីហ្វៃទី 2 2:19–20, 25 ) |
---|---|
បន្ទាប់ពីបញ្ចប់តារាងនេះហើយ សូមពិចារណាថា ហេតុអ្វីការធ្លាក់របស់លោក អ័ដាម និង នាង អេវ៉ាគឺជាផ្នែកមួយដ៏ចាំបាច់នៃផែនការសុភមង្គលរបស់ព្រះវរបិតាសួគ៌ ។
-
ឧបមាថា មានមិត្តភក្ដិម្នាក់ប្រាប់អ្នកថា លោកអ័ដាម និង នាងអេវ៉ាបានប្រព្រឹត្តខុសដោយការទទួលទានផ្លែដែលហាមឃាត់ ។ ដោយការប្រើប្រាស់នូវអ្វីដែលអ្នក បានរៀននៅក្នុង នីហ្វៃទី 2 2:19–25 សូមសរសេរកថាខណ្ឌមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរបស់អ្នក ដោយពន្យល់ពីមូលហេតុដែលការធ្លាក់ចាំបាច់ចំពោះផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់សេចក្តីសង្គ្រោះរបស់យើង ។
ខណៈដែលការធ្លាក់របស់លោកអ័ដាម និង នាងអេវ៉ាបានបើកផ្លូវសម្រាប់ការរីកចម្រើនរបស់យើង នោះវាក៏នាំមកនូវផលវិបាកផ្សេងៗទៀតផងដែរ ។ពីមុនការធ្លាក់នេះ លោកអ័ដាម និង នាងអេវ៉ាបាននៅក្នុងវត្តមាននៃព្រះក្នុងសួនច្បារអេដែន តែបន្ទាប់ពីទទួលទានផ្លែដែលហាមឃាត់ហើយ នោះពួកគេត្រូវចាកចេញពីវត្តមានរបស់ទ្រង់ ។
សូមអាន នីហ្វៃទី 2 2:5 ហើយរកមើលឃ្លាដែលចង្អុលបង្ហាញពីការបែកចេញពីព្រះរបស់លោកអ័ដាម និង នាងអេវ៉ាក្រោយពីការធ្លាក់ ។« ក្រិត្យវិន័យខាងសាច់ឈាម » សំដៅលើក្រិត្យវិន័យខាងរូបកាយដែលកើតមានឡើងជាលទ្ធផលនៃការធ្លាក់ ។ដូច្នេះ ការ « កាត់ចេញ » យោងទៅតាម « ក្រិត្យវិន័យខាងសាច់ឈាម » សំដៅលើស្ថានភាពខាងសីលធម៌នៅលើផែនដីដែលយើងមានក្នុងនាមជាកូនចៅនៃលោកអ័ដាម និង នាងអេវ៉ា ។ ដោយសារតែក្រិត្យវិន័យទាំងនេះ យើងត្រូវបានបែកចេញខាងរូបកាយពីវត្តមាននៃព្រះ ហើយទទួលការសោកសៅ ការឈឺចាប់ ទុក្ខវេទនា និង សេចក្តីស្លាប់ខាងរូបកាយ ។ ការ « កាត់ចេញ » យោងទៅតាម « ក្រិត្យ វិន័យខាងវិញ្ញាណ » សំដៅលើការបែកចេញពីវត្តមាននៃព្រះ ដោយសារតែ អំពើបាបរបស់យើង ។
សូមសញ្ជឹងគិតពីរបៀបដែលអ្នកធ្លាប់ជួបនឹងផលវិបាកនៃការធ្លាក់ទាំងនេះ ដោយសញ្ជឹងគិតនូវសំណួរខាងក្រោមនេះ ៖
-
តើទុក្ខវេទនា ការឈឺចាប់ និង ការសោកសៅអ្វីខ្លះដែលអ្នកធ្លាប់មាននៅក្នុងជីវិតនេះ ?
-
តើជនដែលបានស្លាប់បាត់ទៅ ដែលអ្នកបានស្គាល់នោះគឺជានរណា ?តើការស្លាប់របស់មនុស្សម្នាក់នេះបានជះឥទ្ធិពលលើអ្នកយ៉ាងដូចម្តេច ?
-
តើអ្នកធ្លាប់មានអារម្មណ៍ថា អ្នកបានបែកចេញខាងវិញ្ញាណពីព្រះនៅពេលណាដែរ ?
នៅពេលអ្នកអាន នីហ្វៃទី 2 2:6–10 អ្នកគួរគូសចំណាំពាក្យ ឬ ឃ្លាសំខាន់ៗដែលបង្ហាញថា តាមរយៈដង្វាយធួន នោះព្រះយេស៊ូវគ្រីស្ទប្រោសលោះយើងពីផលនៃការធ្លាក់ ហើយប្រទានការប្រោសលោះពីអំពើបាបរបស់យើង ។ នៅក្នុង នីហ្វៃទី 2 2:9–10 ពាក្យថាការអង្វរជំនួស មានន័យថា ធ្វើអ្វីមួយដើម្បីជាប្រយោជន៍ដល់អ្នកដទៃ ។
ចំណេះចំណានខគម្ពីរ —នីហ្វៃទី 2 2:25
ខណៈដែលលីហៃកំពុងបង្រៀនយ៉ាកុបអំពីការធ្លាក់នៃលោកអ័ដាម និង ភាពផ្ទុយ ដែលយើងមាននៅក្នុងជីវិតរមែងស្លាប់ នោះលោកបានសង្កត់ធ្ងន់ពីលទ្ធផលវិជ្ជមានទាំងឡាយនៃការធ្លាក់សម្រាប់មនុស្សលោកទាំងអស់ ។
-
សូមឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
នៅក្នុងអ្វីដែលអ្នកបានរៀនអំពីការធ្លាក់ តើការធ្លាក់នេះបាននាំសេចក្តីអំណរដល់មនុស្សលោកតាមរបៀបណា ?
-
តើអ្នកធ្លាប់មានសេចក្ដីអំណោយដោយសារតែលទ្ធផលវិជ្ជមាននៃការធ្លាក់នៅពេលណាដែរ ?
-
នីហ្វៃទី 2 2:11–18, 26–30
លីហៃបង្រៀនអំពីសិទ្ធិជ្រើសរើស និង លទ្ធផលទាំងឡាយនៃជម្រើសរបស់យើង
សូមគិតអំពីជម្រើសសំខាន់មួយដែលអ្នកត្រូវធ្វើនាពេលថ្មីៗនេះ និង លទ្ធផលរយៈពេលវែងដែលអាចកើតមានតាមរយៈជម្រើសនោះ ។លីហៃបានបង្រៀនប្រជាជនរបស់លោកអំពីសារៈសំខាន់ដ៏ចម្បងនៃសិទ្ធិជ្រើសរើសនៅក្នុងផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។ដើម្បីជួយអ្នកឲ្យយល់ថា ពួកយើងមានសិទ្ធិរើសយកឥស្សរភាព និង ជិវិតដ៏នៅអស់កល្បជានិច្ច ឬ ការជាប់ឃុំឃាំង និង ការស្លាប់ ( សូមមើល នីហ្វៃទី 2 2:27 ) សូមបំពេញសកម្មភាពខាងក្រោម ។
-
សូមសរសេរសេចក្ដីថ្លែងខាងក្រោម ដែលបានដកស្រង់ចេញពីកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ( [ កូនសៀវភៅ ឆ្នាំ 2011 ] ទំព័រ 2–3 ) នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។បន្ទាប់មក នៅពេលអ្នកអានខនីមួយៗនៅក្នុង នីហ្វៃទី 2 2:11–18, 26–29 សូមឈប់មួយភ្លែត ហើយសរសេរលេខខគម្ពីរនោះនៅបន្ទាប់ពីសេចក្តីថ្លែងនោះ ឬ សេចក្តីថ្លែងទាំងឡាយដែលអ្នកគិតថាត្រូវគ្នានឹងខគម្ពីរនោះ ។លេខខគម្ពីរនីមួយៗគួរតែត្រូវបានសរសេរបន្ទាប់ពីសេចក្តីថ្លែងមួយ។សេចក្តីថ្លែងមួយអាចអនុវត្តចំពោះខគម្ពីរលើសពីមួយ ហើយខគម្ពីរមួយក៏អាចទាក់ទងទៅនឹងសេចក្តីថ្លែងលើសពីមួយដែរ ។ជាឧទាហរណ៍មួយ ខគម្ពីរមួយត្រូវបានសរសេរសម្រាប់សេចក្តីថ្លែងទីមួយ—សេចក្តីពិតមួយដែលលីហៃបានង្រៀននៅក្នុង នីហ្វៃទី 2 2:16 គឺថា យើងត្រូវបានប្រទានឲ្យនូវសមត្ថភាពដើម្បីប្រព្រឹត្តសម្រាប់ខ្លួនយើងផ្ទាល់ ។
-
« ព្រះវរបិតាសួគ៌បានប្រទានដល់អ្នកនូវសិទ្ធជ្រើសរើស ជាសមត្ថភាពដើម្បីជ្រើសរើសត្រូវពីខុស និង ដើម្បីអនុវត្តដោយខ្លួនអ្នកផ្ទាល់ » ។ នីហ្វៃទី 2 2:16
-
« ខណៈដែលនៅលើផែនដីនេះ អ្នកគឺកំពុងតែបង្ហាញភស្តុតាងឲ្យឃើញថា ប្រសិនបើអ្នកនឹងប្រើសិទ្ធជ្រើសរើសរបស់អ្នកដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់អ្នកដល់ព្រះ ដោយការគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ » ។
-
« ខណៈពេលដែលអ្នកមានសេរីភាពដើម្បីជ្រើសរើសទង្វើរបស់អ្នក នោះអ្នកពុំមានសេរីភាពដើម្បីជ្រើសរើសលទ្ធផលទេ » ។
-
« ជម្រើស… ប្រកបដោយអំពើបាបពន្យាការរីកចម្រើនរបស់អ្នក និង ដឹកនាំទៅរកការឈឺចិត្ត និង ទុក្ខវេទនា » ។
-
« ការជ្រើសរើសដ៏សុចរិតនាំទៅរកសុភមង្គលដែលគ្មានទីបញ្ចប់ និង ជីវិតអស់កល្បជានិច្ច » ។
-
សូមអាន នីហ្វៃទី 2 2:26–27 ។ តើអ្វីខ្លះទៅដែលអ្នកមានសេរីភាពដើម្បីជ្រើសរើស ?សូមអាន នីហ្វៃទី 2 2:28 ហើយគូសចំណាំអ្វីផ្សេងទៀតដែលព្រះបានប្រទានដល់អ្នក ដើម្បីជួយអ្នកឲ្យ « ជ្រើសរើសជីវិតដ៏នៅអស់កល្បជានិច្ច » ។ សូមសញ្ជឹងគិតពីជម្រើសទាំងឡាយដែលអ្នកបានធ្វើនៅក្នុងជីវិតអ្នក ដែលបង្ហាញថា អ្នកបានជ្រើសរើសជីវិតដ៏នៅអស់កល្បជានិច្ច ។
ចំណេះចំណានខគម្ពីរ —នីហ្វៃទី 2 2:27
សូមទន្ទេញ នីហ្វៃទី 2 2:27 ជាចំណេះចំណានខគម្ពីរមួយ ។ សូមអានខគម្ពីរនេះជាច្រើនសារ ហើយបន្ទាប់មកបិទព្រះគម្ពីររបស់អ្នក ហើយប្រើប្រាស់អក្សរដើមគេនៃពាក្យនីមួយៗក្នុងខគម្ពីរនេះ ដែលមានរាយនៅខាងក្រោមនេះ ដើម្បីព្យាយាមសូត្រវាឲ្យខ្លួនឯងស្ដាប់ ឬ ឲ្យសមាជិកគ្រួសារម្នាក់ស្ដាប់ ។ សូមសូត្រលំហាត់ នេះឡើងវិញ រហូតដល់អ្នកមានអារម្មណ៍ថា អ្នកអាចធ្វើវាបានល្អ ។
ហ. ដ. ហ. ម. ល. ម. ស. ស. ត. ស. ឈ. ហ អ. ស. ស. ត. ប. ផ. ដ. ព. ដ. ជ. ក. ច. ដ. ម. ។ ហ. ព. ម. ស. ន. រ. យ. ឥ. ន. ជ. ដ. ន. អ. ក. ជ. ត. រ. ព. ជ. អ. ស. ស. ដ. ធ. រ. ម. ល. ទ. ឬ. ក. រ. យ. ក. ជ. ឃ. ឃ. ន. ក. ស. ស. ត. ក. ជ. ឃ. ឃ. ន. អ. រ. អ. ត. វ. ព. ធ. ឲ្យ. ម. ល. ទ. ម. ទ. វ. ដ. វ. ដ. ។
-
ដោយប្រើតែអក្សរដើមគេនៃពាក្យនីមួយៗនៅក្នុង នីហ្វៃទី 2 2:27 ខាងលើប៉ុណ្ណោះ សូមសរសេរវគ្គចំណេះចំណានខគម្ពីរនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ហាមបើកមើល !
-
សូមសរសេរចំណុចខាងក្រោមនេះ នៅក្រោមផ្នែកកិច្ចការសសម្រាប់ថ្ងៃនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី 2 2 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖