មេរៀនទី 12 ៖ថ្ងៃទី 3
ម៉ូសាយ 11–14
សេចក្តីផ្ដើម
ស្តេច ណូអេបានរស់នៅដោយរីករាយអស្ចារ្យដោយមិនគោរពដល់ក្រឹត្យវិន័យ ហើយដឹកនាំប្រជាជនរបស់ទ្រង់ជាច្រើនឲ្យធ្លាក់ចូលក្នុងអំពើទុច្ចរិត ។ព្រះអម្ចាស់បានបញ្ជូនព្យាការីអ័ប៊ីណាដៃឲ្យប្រកាសដល់ប្រជាជនណូអេអំពីការប្រែចិត្ត ហើយព្រមានពួកគេពីការធ្លាក់ខ្លួនជាសេវកភាពក្នុងពេលដ៍ខ្លីខាងមុខ ។ប្រជាជនបានជ្រើសរើសមិនស្តាប់តាមការព្រមានទាំងនេះទេ ហើយអ័ប៊ីណាដៃត្រូវបានយកទៅដាក់គុកដោយមកពីការព្យាករណ៍ទាំងឡាយរបស់លោក ។នៅពេលពួកសង្ឃរបស់ស្តេចណូអេបានសួរសំណួរដល់អ័ប៊ីណាដៃ នោះព្យាការីបានស្តីបន្ទោសដល់ពួកគេ ការដែលមិនរស់នៅតាម ឬ មិនបង្រៀនពីបទបញ្ញត្តិទាំងឡាយ ។ព្រះបានការពារអ័ប៊ីណាដៃ ហើយបានប្រទានអំណាចដល់លោកដើម្បីបញ្ចប់សារលិខិតរបស់លោកទៅកាន់ស្តេចណូអេ និង ពួកសង្ឃរបស់ទ្រង់ ។ដោយដកស្រង់ពីអេសាយ អ័ប៊ីណាដៃបានថ្លែងទីបន្ទាល់ពីសេចក្តីត្រូវការរបស់មនុស្សទាំងអស់ ក្នុងការពឹកផ្អែកដល់ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួនរបស់ទ្រង់ ។
ម៉ូសាយ 11:1–19
ស្តេចណូអេបានដឹកនាំប្រជារាស្ត្ររបស់ទ្រង់ឲ្យធ្វើអំពើទុច្ចរិត
សូមពិចារណាសំណួរខាងក្រោម ៖
-
តើអ្នកនឹងធ្វើដូចម្តេច បើសិនជាឪពុក ឬ ម្តាយ អាណាព្យាបាល ឬ អ្នកដឹកនាំរបស់អ្នកបានលើកឡើងថា មិត្តភក្តិមួយចំនួនរបស់អ្នកកំពុងមានឥទ្ធិពលអាក្រក់មកលើអ្នក ?
-
តើអ្នកនឹងធ្វើដូចម្តេច បើសិនឪពុក ឬ ម្តាយ ឬ អ្នកដឹកនាំសាសនាចក្រម្នាក់របស់អ្នកសុំអ្នកឲ្យស្លៀកពាក់សមរម្យជាងនេះ សម្រាប់ការថ្វាយបង្គំនៅថ្ងៃអាទិត្យ និង សកម្មភាពសាសនាចក្រដទៃទៀត ?
-
តើអ្នកនឹងធ្វើដូចម្តេច បើសិនព្យាការីបានមានប្រសាសន៍ថា អ្នកចាំបាច់ត្រូវផ្លាស់ប្តូរបទដ្ឋានកម្សាន្តរបស់អ្នក ?
មនុស្សអាចឆ្លើយតបចំពោះសំណួរខាងលើនេះក្នុងរបៀបខុសៗគ្នា ។នៅពេលអ្នកសិក្សាមេរៀននេះ សូមរកមើលរបៀបដែលព្រះអម្ចាស់ចង់ឲ្យអ្នកឆ្លើយតបចំពោះមនុស្សដែលទ្រង់បញ្ជូនឲ្យមកជួយអ្នកឲ្យរស់នៅដោយសុចរិត ។
នៅពេលអ្នករៀបចំខ្លួនដើម្បីសិក្សាម៉ូសាយ 11 វាអាចមានប្រយោជន៍ដើម្បីដឹងថា បន្ទាប់ពីស៊ីនិព្វបានស្លាប់ទៅ នោះកូនប្រុសរបស់លោក គឺណូអេបានគ្រប់គ្រងលើពួកសាសន៍នីហ្វៃដែលបានរស់នៅលើដែនដីនីហ្វៃ ។សូមអានម៉ូសាយ 11:1–2, 5–7, 14–19ហើយគូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយដែលពិពណ៌នាពីសកម្មភាពរបស់ស្តេចណូអេ និង អ្វីដែលទ្រង់បានព្យាយាមតាមរកបន្ទាប់ពីបានក្លាយជាស្តេចមួយអង្គ ។បន្ទាប់មក សូមអានម៉ូសាយ 11:2, 6–7, 15, 19ហើយគូសចំណាំដោយប្រើពណ៌ខុសៗគ្នា ( បើសិនអ្នកអាច ) នូវឥទ្ធិពលដែលសកម្មភាពរបស់ណូអេបានមានមកលើប្រជាជនក្នុងនគរ ។
ខទាំងនេះបង្ហាញពីរបៀបដែលមនុស្សដែលយើងមានទំនាក់ទំនងជាមួយ អាចជះឥទ្ធិពលលើសកម្មភាពរបស់យើង ។សូមពិចារណាពីរបៀបដែលមិត្តភក្តិរបស់អ្នកមានឥទ្ធិពលលើជម្រើសទាំងឡាយដែលអ្នកជ្រើសរើស ។សូមសញ្ចឹងគិតមួយភ្លែតនូវអ្វីដែលមនុស្សក្នុងពិភពលោកសព្វថ្ងៃនេះ ជួនកាលធ្វើដែលគេអាចប្រដូចទៅនឹងការធ្វើការ « យ៉ាងខ្លាំងក្លាដើម្បីចិញ្ចឹមអំពើទុច្ចរិត » ( ម៉ូសាយ 11:6 ) ។
ម៉ូសាយ 11:20–12:17
អ័ប៊ីណាដៃជំរុញប្រជាជនឲ្យប្រែចិត្ត ហើយព្រមានពួកគេអំពីសេវកភាព
បើទោះជាស្តេចណូអេ និង ប្រជារាស្រ្តរបស់ទ្រង់កំពុងជ្រើសរើសអំពើទុច្ចរិតក៏ដោយ ក៏ព្រះអម្ចាស់ស្រឡាញ់ពួកគេ និង មានព្រះទ័យចង់ជួយពួកគេ ។សូមពិនិត្យមើលដោយយកចិត្តទុកដាក់នូវអក្សរបួនជួរដំបូងគេនៃម៉ូសាយ 11:20ហើយរកមើលអ្វីដែលព្រះអម្ចាស់បានធ្វើដើម្បីជួយប្រជាជនរបស់ណូអេ ។
សូមសរសេរសេចក្តីពិតតទៅនេះក្នុងព្រះគម្ពីររបស់អ្នកក្បែរម៉ូសាយ 11:20 ៖ព្រះបញ្ជូនព្យាការីដើម្បីជួយយើងឲ្យប្រែចិត្ត ហើយចៀសវាងពីទុក្ខវេទនា ។
ព្រះអម្ចាស់បានបញ្ជាអ័ប៊ីណាដៃពីរលើកខុសៗគ្នាដើម្បីឲ្យព្រមានដល់ប្រជាជន ។
-
សូមចម្លងតារាងខាងក្រោមនេះដាក់ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ហើយទុកកន្លែងចន្លោះគ្រប់គ្រាន់ខាងក្រោមខគម្ពីរយោងនីមួយៗដើម្បីសរសេរសេចក្តីសង្ខេប ។សូមសិក្សាខដែលបានផ្តល់ឲ្យ ហើយសរសេរសេចក្តីសង្ខេបមួយអំពីការព្រមានរបស់អ័ប៊ីណាដៃ និង ប្រតិកម្មរបស់ប្រជាជន ។
សារលិខិតរបស់អ័ប៊ីណាដៃ |
ប្រតិកម្មរបស់ប្រជាជន | |
---|---|---|
ការព្រមានលើកទីមួយ | ||
កាព្រមានលើកទីពីរ |
-
ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរខាងក្រោមនេះអំពីប្រតិកម្មរបស់ប្រជាជនទៅកាន់ការព្រមានរបស់អ័ប៊ីណាដៃ ៖
-
តើអ្នកគិតថា ហេតុអ្វីប្រជាជនឆ្លើយតបដោយកំហឹងទៅកាន់អ័ប៊ីណាដៃ ដែលកំពុងព្យាយាមជួយពួកគេយ៉ាងដូច្នេះ ?តើអ្នកគិតថា ហេតុអ្វីពួកគេការពារស្តេចណូអេ ដែលកំពុងដឹកនាំពួកគេឆ្ពោះទៅរកទុក្ខវេទនាយ៉ាងដូច្នេះ ?
-
សូមកត់ចំណាំឃ្លា « ភ្នែករបស់ប្រជាជនខ្វាក់ » ក្នុងម៉ូសាយ 11:29 ។ក្នុងពិភពលោកសព្វថ្ងៃនេះ តើអ្នកជឿថា គំរូនៃអាកប្បកិរិយា និង ឥទ្ធិពលអ្វីខ្លះដែលសាតាំងកំពុងធ្វើការដោយឧស្សាហ៍ព្យាយាមដើម្បីទាញយកមនុស្សល្អឲ្យ « ខ្វាក់ » ធ្លាក់ចូលទៅក្នុងនោះ ?
-
តើអ្នកអាចធ្វើដូចម្តេចដើម្បីបង្ហាញពីការបន្ទាបខ្លួននៅពេលសមាជិកគ្រួសារ ពួកអ្នកដឹកនាំសាសនាចក្រ និង ព្យាការីលើកទឹកចិត្តអ្នកឲ្យធ្វើតាមព្រះបន្ទូលនៃព្រះ ?
-
ម៉ូសាយ 12:18–13:26
ព្រះការពារអ័ប៊ីណាដៃនៅពេលលោកស្តីបន្ទោសដល់ស្តេចណូអេ និង ពួកសង្ឃរបស់ទ្រង់ព្រោះតែការមិនប្រតិបត្តិតាម និង មិនបង្រៀនបទបញ្ញតិ្តទាំងឡាយ
ពីមុនបន្តការសិក្សារបស់អ្នកពីម៉ូសាយ 12សូមវាយតម្លៃខ្លួនអ្នកផ្ទាល់នូវកម្រិតពីលេខ 1 ដល់លេខ 10 ( លេខ 10គឺជាការយល់ព្រមទាំងស្រុង ) ថាតើសេចក្ដីថ្លែងខាងក្រោមនេះពិពណ៌នាបានត្រឹមត្រូវប៉ុណ្ណា ចំពោះខ្លួនអ្នកនៅពេលនេះ ៖
ខ្ញុំដឹងនូវអ្វីដែលខ្ញុំគួរធ្វើដើម្បីរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
នៅពេលអ្នករៀនអំពីស្តេចណូអេ និង ពួកសង្ឃរបស់ទ្រង់ សូមពិចារណាថា តើពួកគេបានដឹងច្រើនប៉ុណ្ណា ហើយថា តើពួកគេ បានរស់នៅតាម បទបញ្ញត្តិល្អប៉ុណ្ណា ។បន្ទាប់ពី ណូអេបានយកអ័ប៊ីណាដៃចេញពីគុកវិញ ពួកសង្ឃទាំងឡាយបានចាប់ផ្តើមចោទសួរដល់លោកទាក់ទងនឹងព្រះគម្ពីរ ។សូមអានម៉ូសាយ 12:26–30ហើយគូសចំណាំអ្វីដែលអ័ប៊ីណាដៃបាននិយាយដើម្បីស្តីបន្ទោសដល់ណូអេ និង ពួកសង្ឃរបស់ទ្រង់ ។
តើអ្នកគិតថាស្តេច ណូអេ និង ពួកសង្ឃរបស់ទ្រង់គួរតែវាយតម្លៃក្នុងកម្រិតណាពីលេខ 1 ដល់ 10 ក្នុងការបញ្ជាក់ពីការយល់ដឹង និង ការរស់នៅតាមបទបញ្ញត្តិ ?តើអ្នកគិតថា វាមានន័យដូចម្តេចក្នុងការតាំង « ចិត្តរៀនឲ្យយល់ » ?( សូមមើល ម៉ូសាយ 12:27 ) ។សូមមើលក្នុងម៉ូសាយ 12:33ហើយគូសបន្ទាត់ខាងក្រោមគោលការណ៍មួយដែលបង្ហាញពីមូលហេតុដែលវាសំខាន់ដើម្បី រស់នៅតាមបទបញ្ញត្តិ ។
អ័ប៊ីណាដៃបានប្រកាសសេចក្តីពិតនេះ ៖ បើសិនយើងរក្សាបទបញ្ញត្តិទាំងឡាយនៃព្រះ នោះយើងនឹងត្រូវបានសង្គ្រោះ ។ តើហេតុអ្វីការស្គាល់ផ្លូវដើម្បីរស់នៅគឺមិនគ្រប់គ្រាន់សម្រាប់យើងសម្រាប់សេចក្តីសង្គ្រោះ ?
អ័ប៊ីណាដៃបានប្រាប់ដល់ស្តេចណូអេ និង ពួកសង្ឃរបស់ទ្រង់ថា ពួកគេមិនកំពុងរស់នៅតាម ឬ បង្រៀនបទបញ្ញត្តិទាំងឡាយទេ ហើយគាត់បានចាប់ផ្តើមរៀបរាប់អំពីក្រឹត្យវិន័យដប់ប្រការ ។ការណ៍នេះបានធ្វើឲ្យស្តេចខឹងជាខ្លាំង ហើយទ្រង់បានបញ្ជាថា អ័ប៊ីណាដៃត្រូវកាត់ទោសប្រហារជីវិត ។ព្រះបានការពារអ័ប៊ីណាដៃ ហើយបានប្រទានដល់លោកនូវអំណាចដើម្បីបន្តបង្រៀនអំពីក្រឹត្យវិន័យដប់ប្រការ ។អ្នកអាចចង់គូសចំណាំ ហើយដាក់លេខរៀងក្នុងម៉ូសាយ 12:35–36និងម៉ូសាយ 13:12–24 ។តារាងខាងក្រោមនេះនឹងជួយអ្នកស្គាល់ក្រឹត្យវិន័យនីមួយៗទាំងដប់ប្រការនេះ ៖
អ័ប៊ីណាដៃបានបង្រៀនក្រឹត្យវិន័យដប់ប្រការ |
អ័ប៊ីណាដៃ បានស្តីបន្ទោសដល់ណូអេ និង ពួកសង្ឃរបស់ទ្រង់ដោយក្លាហាន ព្រោះតែមិនរក្សាក្រឹត្យវិន័យដប់ប្រការ ដោយនិយាយថា « ខ្ញុំយល់ថា ព្រះបញ្ញត្តិទាំងនេះពុំទាន់បានសរសេរទុកនៅក្នុងបេះដូងរបស់អ្នកនៅឡើយទេ » ( ម៉ូសាយ 13:11 ) ។ដើម្បីជួយអ្នកគិតថា តើអ្នកកំពុងរស់នៅតាមក្រឹត្យវិន័យដប់ប្រការបានល្អប៉ុណ្ណា សូមបំពេញការវាយតម្លៃ–ខ្លួនឯង នៅខាងក្រោមនេះ ៖
សេចក្ដីថ្លែងខាងក្រោមនេះអាចបង្ហាញថា តើក្រឹត្យវិន័យដប់ប្រការកំពុងសរសេរទុកក្នុងបេះដូងរបស់អ្នកបានល្អប៉ុណ្ណា ។សូមគូសចំណាំថា តើសេចក្ដីថ្លែងទាំងនេះគឺពិតចំពោះអ្នកញឹកញាប់ប៉ុណ្ណា ។ |
ស្ទើរតែមិនដែល |
ពេលខ្លះ |
ច្រើនពេល |
ស្ទើរតែគ្រប់ពេល |
---|---|---|---|---|
ខ្ញុំស្រលាញ់ព្រះវរបិតារបស់ខ្ញុំ ។ | ||||
ខ្ញុំដាក់ព្រះមុនគេក្នុងជីវិតរបស់ខ្ញុំ ( ពីមុនមិត្តភក្កិ កិច្ចការកម្សាន្ត ទ្រព្យសម្បត្តិ បំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ខ្ញុំ និង រឿងដទៃទៀត ) ។ | ||||
ខ្ញុំនិយាយព្រះនាមរបស់ព្រះអម្ចាស់ដោយគាវរភាព ។ | ||||
ខ្ញុំរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធដោយការចូលរួមក្នុងសកម្មភាពទាំងឡាយដែលជួយខ្ញុំឲ្យខិតទៅជិតព្រះអម្ចាស់ ។ ខ្ញុំបានទទួលស្គាល់ថ្ងៃនោះជាថ្ងៃរបស់ទ្រង់ មិនមែនជាថ្ងៃរបស់ខ្ញុំនោះទេ ។ | ||||
ខ្ញុំគោរពដល់ឪពុកម្តាយដោយការប្រតិបត្តិ និង ការគោរព ។ | ||||
ខ្ញុំគ្រប់គ្រងកំហឹងរបស់ខ្ញុំ ហើយមិនប្រព្រឹត្តអំពើហឹង្សាចំពោះអ្នកដទៃ ។ | ||||
ខ្ញុំជាមនុស្សបរិសុទ្ធខាងផ្លូវភេទ ។ខ្ញុំចៀសវាងពីរូបភាព ភាសា និង សកម្មភាពទាំងឡាយដែលជាអាសក្រាម ។ | ||||
ខ្ញុំចៀសវាងពីការលួច និង ការបន្លំ ។ | ||||
ខ្ញុំនិយាយតែការពិត ។ | ||||
ខ្ញុំចៀសវាងពីការលោភចង់បាន ( ដែលមានន័យថា ប្រាថ្នាចង់បានអ្វីមួយដោយមិនត្រឹមត្រូវដែលជាកម្មសិទ្ធរបស់មនុស្សម្នាក់ទៀត ) ។ |
-
សូមមើលឡើងវិញនូវការឆ្លើយតបរបស់អ្នក ហើយដាក់គោលដៅមួយដើម្បីរស់នៅឲ្យកាន់តែប្រសើរឡើងស្របតាមក្រឹត្យវិន័យមួយនៃក្រឹត្យវិន័យដប់ប្រការ ។សូមសរសេរគោលដៅរបស់អ្នកក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
ម៉ូសាយ 13:27–14:12
អ័ប៊ីណាដៃបង្រៀនអំពីការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ
សូមអានម៉ូសាយ 13:28, 32–35ហើយគូសចំណាំពាក្យ ឬ ឃ្លាណាក៏ដោយដែលអាចបំពេញការដកស្រង់តទៅនេះដោយអែលឌើរ ដាល្លិន អេក. អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ « ក្រោយពីការគោរពប្រតិបត្តិ និង កិច្ចការល្អទាំងអស់ដែលយើងបានធ្វើ នោះយើងមិនអាចត្រូវបានសង្គ្រោះពីសេចក្តីស្លាប់ ឬ ពីលទ្ធផលនៃអំពើបាបរបស់យើងម្នាក់ៗដោយគ្មាន » ។
ការដកស្រង់ទាំងស្រុងដោយអែលឌើរ អូក អានថា ៖ « ក្រោយពីការគោរពប្រតិបត្តិ និង កិច្ចការល្អទាំងអស់ដែលយើងបានធ្វើ នោះយើងមិនអាចត្រូវបានសង្គ្រោះពីសេចក្តីស្លាប់ ឬ ពីលទ្ធផលនៃអំពើបាបរបស់យើងម្នាក់ៗដោយគ្មានព្រះគុណដែលប្រទានមកតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទនោះទេ »( « Another Testament of Jesus Christ » Ensign ខែ មិនា ឆ្នាំ 1994 ទំព័រ 67 ) ។
អ្នកអាចចង់សរសេរសេចក្តីពិតនេះក្បែរម៉ូសាយ 13:28 ៖ គ្មាននរណាម្នាក់អាចត្រូវបានសង្គ្រោះទេ លើកលែងតែតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះ ។
សូមចំណាយពេលពីរបីនាទីដើម្បីសិក្សាម៉ូសាយ 14:1–12ហើយគូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយដែលពិពណ៌នាពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើក្នុងជីវិតរមែងស្លាប់ដើម្បីជួយអ្នកឲ្យត្រឡប់ទៅផ្ទះវិញទៅជួបព្រះវរបិតាសួគ៌របស់យើង ។សូមគិតអំពីទុក្ខព្រួយ សោកសៅ និង អំពើបាបដែលព្រះយេស៊ូវគ្រីស្ទបានទទួលរងជំនួសអ្នក ។ខទាំងនេះស្របនឹងអេសាយ 53:1–12 ។អ័ប៊ីណាដៃកំពុងដកស្រង់អ្វីដែលអេសាយបានសរសេរ ( សូមមើលម៉ូសាយ 14:1 ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេររបៀបដែលអ្នកនឹងពន្យល់ទៅកាន់មិត្តភក្តិម្នាក់នូវអ្វីដែលម៉ូសាយ 14:4–5បង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាម៉ូសាយ 11–14 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖