មេរៀនទី 23 ៖ ថ្ងៃទី 2
ហេលេមិន 11–12
សេចក្តីផ្ដើម
ហេលេមិន 11–12 រៀបរាប់ពីរយៈពេល 14 ឆ្នាំ នៃប្រវត្តិសាស្ត្រសាសន៍នីហ្វៃ និង បង្ហាញពីប្រជជានដែលបានឆ្លងកាត់នូវវដ្ដនៃសេចក្ដីសុចរិត និង សេចក្ដីទុច្ចរិត ។ ដោយសារភាពឆ្មើងឆ្មៃរបស់ពួកគេ នោះប្រជាជនបានបដិសេធដើម្បីប្រែចិត្តពីភាពទុច្ចរិតរបស់ពួកគេ ។ នីហ្វៃបានបិទភ្ជាប់ស្ថានសួគ៌ ដែលបណ្ដាលឲ្យមានភាពរាំងស្ងួត និង អំណត់អត់ ។ ភាពរាំងស្ងួត និង អំណត់អត់ បានធ្វើឲ្យប្រជាជនបន្ទាបខ្លួន ហើយពួកគេបានប្រែចិត្ត និង បែរមករកព្រះអម្ចាស់ ។ ដោយសារពួកគេពុំបានជ្រើសរើសបន្ទាបខ្លួន នោះប្រជាជនបានចាប់ផ្ដើមភ្លេចព្រះអម្ចាស់ជាព្រះរបស់គេដោយងាយ រហូតទាល់តែពួកគេត្រូវបាននាំឲ្យដឹង ថាតើពួកគេត្រូវការជំនួយរបស់ទ្រង់ខ្លាំងយ៉ាងណា ។ ព្រះវាយផ្ចាលរាស្ត្រទ្រង់នៅក្នុងសេចក្ដីមេត្តាករុណារបស់ទ្រង់ ដើម្បីនាំពួកគេឲ្យប្រែចិត្ត និង ឲ្យបានសេចក្ដីសង្គ្រោះ ។
ហេលេមិន 11
ពួកសាសន៍នីហ្វៃឆ្លងកាត់វដ្ដនៃសេចក្ដីសុចរិត និង សេចក្ដីទុច្ចរិត
-
សូមគូររង្វង់វដ្ដនៃសេចក្ដីសុចរិត និង សេចក្ដីទុច្ចរិតខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ ជាញឹកញាប់ វដ្ដនេះសំដៅដល់ « វដ្ដនៃភាពឆ្មើងឆ្មៃ » ។ សូមកត់ចំណាំថា ចំណុចលេខ 4 នៃវដ្ដនេះគឺនៅចន្លោះទទេ ។ តើអ្នកគិតថា អ្វីដែលនឹងលើកប្រជាជនឡើងចេញពីការបំផ្លិចបំផ្លាញ និង ការរងទុក្ខ ទៅកាន់ភាពសុចរិត និង ការចម្រុងចម្រើន ? ពេលអ្នកសិក្សា ហេលេមិន 11 សូមរកមើលព័ត៌មានដើម្បីជួយអ្នកបំពេញជំហាននេះ ដែលនៅក្នុងវដ្ដនេះ ។
ពេលអ្នកអាននៅក្នុង ហេលេមិន 10 ប្រជាជនមិនចង់ស្ដាប់ដល់ព្រះបន្ទូលនៃព្រះ ដែលផ្ដល់ដោយព្យាការីនីហ្វៃនោះទេ ។ សូមរំឭក ហេលេមិន 10:18 ឡើងវិញ ហើយកំណត់ពីទីតាំងនៅលើវដ្ដនៃភាពឆ្មើងឆ្មៃ ដែលអ្នកគិតថា ពួកសាសន៍នីហ្វៃស្ថិតនៅលើនៅពេលនោះ ( ចុងឆ្នាំទី 71 នៃរជ្ជកាលនៃពួកចៅក្រម ) ។
សកម្មភាពព្រះគម្ពីរខាងក្រោមនេះ នឹងជួយអ្នកឲ្យឃើញពីវដ្ដនៃសេចក្ដីសុចរិត និង សេចក្ដីទុច្ចរិតនេះ ដែលមាននៅក្នុងចំណោមប្រជាជនក្នុងព្រះគម្ពីរមរមន អស់រយៈពេល 14 ឆ្នាំ នៃប្រវត្តិសាស្ត្ររបស់ពួកគេ ។ នៅក្នុងតារាងខាងក្រោម សូមអានខយោងទាំងឡាយដែលចេញពី ហេលេមិន 11 សរសេរការពិពណ៌នាសង្ខេបមួយពីស្ថានភាពរបស់ពួកសាសន៍នីហ្វៃ ហើយសរសេរចំនួនដងដែលបង្ហាញពីទីតាំងនៅលើវដ្ដនៃភាពឆ្មើងឆ្មៃដែលអ្នកដាក់ពួកគេនៅលើ ។ មានឧទាហរណ៍ពីរដែលបានផ្ដល់ដល់អ្នក ។ សូមរកមើលពាក្យទាំងឡាយ ដើម្បីជួយអ្នកបំពេញជំហានទីបួនដែលនៅចន្លោះទទេនោះ នៅលើរង្វង់វដ្ដ ដែលអ្នកគូរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
ឆ្នាំនៃរជ្ជកាលនៃពួកចៅក្រម |
ការពិពណ៌នាសង្ខេបពីស្ថានភាពរបស់ពួកសាសន៍នីហ្វៃ |
ទីតាំងនៅលើរង្វង់វដ្ដ | |
---|---|---|---|
72–73 |
ការទាស់ទែងគ្នា និង សង្គ្រាមបានកើនឡើង ពួកក្រុមចោរសម្ងាត់បានបន្តកិច្ចការនៃការបំផ្លិចបំផ្លាញ ។ |
2, 3 | |
73–75 | |||
75 | |||
76–77 |
ប្រជាជនរីករាយ និង តម្កើងព្រះ ពួកគេសុចរិត ហើយចម្រើនឡើងម្ដងទៀត ។ |
4, 1 | |
78–79 | |||
80 | |||
80–81 | |||
82–85 |
ដូចមានបង្ហាញនៅក្នុងសកម្មភាពព្រះគម្ពីរ ចំណុចលេខ 4 នៅក្នុងវដ្ដនៃភាពឆ្មើងឆ្មៃគឺ « ការបន្ទាបខ្លួន និង ការប្រែចិត្ត » ។ សូមសរសេរវានៅលើតារាងនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
-
វដ្ដនៃភាពឆ្មើងឆ្មៃ មិនត្រឹមតែជាការឆ្លុះបញ្ចាំងពីសង្គមមួយប៉ុណ្ណោះទេ ។ វាក៏អាចត្រូវគេមើលឃើញនៅក្នុងក្រុមគ្រួសារមួយ ឬ នៅក្នុងជីវិតបុគ្គលម្នាក់ផងដែរ ។ ការយល់ថាតើវាកើតឡើងដោយរបៀបណា អាចជួយអ្នកចៀសវាងពីវា ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីអ្វីដែលអ្នកគិតថាចាំបាច់សម្រាប់អ្នក ដើម្បីចៀសវាងពីការចូលទៅក្នុងទីតាំង « ការឆ្មើងឆ្មៃ និង ភាពទុច្ចរិត » ឬ « ការបំផ្លិចបំផ្លាញ និង ការរងទុក្ខ » របស់វដ្ដនោះ ។
អ្នកអាចនឹងចង់សរសេរគោលការណ៍តទៅនេះនៅក្នុងព្រះគម្ពីររបស់អ្នកនៅ ហេលេមិន 11 ៖ តាមរយៈការបន្ទាបខ្លួន និង ការប្រែចិត្ត យើងអាចចៀសវាងពីការឆ្មើងឆ្មៃ និង ការបំផ្លិចបំផ្លាញ ។ អ្នកអាចនឹងចង់គូសចំណាំនៅក្នុង ហេលេមិន 11:4 នូវអ្វីដែលនីហ្វៃបានសង្ឃឹមថា អំណត់អត់នឹងធ្វើសម្រាប់ប្រជាជននេះ ។
សូមគិតអំពីចម្លើយទាំងឡាយចំពោះសំណួរខាងក្រោមនេះ ៖
-
តើសង្គមមួយ ក្រុមគ្រួសារមួយ ឬ បុគ្គលម្នាក់ ត្រូវតែធ្វើតាមវដ្ដនៃភាពឆ្មើងឆ្មៃឬ ?
-
តើអ្នកគិតថា សង្គមមួយ ក្រុមគ្រួសារមួយ ឬ បុគ្គលម្នាក់ត្រូវធ្វើអ្វី ដើម្បីចៀសវាងពីការធ្លាក់ចូលទៅក្នុងវដ្ដនៃភាពឆ្មើងឆ្មៃ ?
អែលឌើរ រីឆាដ ជី. ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ទាក់ទងទៅនឹងការអធិស្ឋានរបស់នីហ្វៃ ដូចតទៅនេះថា ៖ « ព្រះអម្ចាស់បានឮការទូលអង្វររបស់អ្នកបម្រើទ្រង់ [ នៅក្នុង ហេលេមិន 11:10–14 ] ហើយបានធ្វើឲ្យឈប់មានអំណត់អត់ ប៉ុន្តែមិនបានឈប់ភ្លាមៗទេ គឺរហូតដល់ឆ្នាំក្រោយទៀត ។ ហេតុការណ៍នេះបង្ហាញថា ព្រះអម្ចាស់ឮការអង្វររបស់យើងភ្លាមៗ ប៉ុន្តែ ឆ្លើយតបនៅពេលណា នោះគឺទៅតាមប្រាជ្ញាទ្រង់ យើងនឹងទទួលបានផលប្រយោជន៍ធំបំផុតពីការឆ្លើយតបរបស់ទ្រង់ » ( “Nephi, Son of Helaman” នៅក្នុង Heroes from the Book of Mormon [1995] ទំព័រ 154 ) ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀនអំពីអ្វីដែលយើងអាចធ្វើ ដើម្បីចៀសវាងពីការធ្លាក់ចូលក្នុងវដ្ដនៃភាពឆ្មើងឆ្មៃថា ៖
« ព្រះនឹងមានមនុស្សបន្ទាបខ្លួន ។ យើងអាចជ្រើសរើសដើម្បីបន្ទាបខ្លួន ឬ យើងអាចត្រូវបង្ខិតបង្ខំឲ្យបន្ទាបខ្លួន ។ អាលម៉ាបាននិយាយថា ‹ មានពរហើយដល់ពួកអ្នកណាដែលបានបន្ទាបខ្លួនដោយពុំបាច់គេបង្ខំ › ។ ( អាលម៉ា 32:16 ) ។
« ចូរយើងជ្រើសរើសដើម្បីបន្ទាបខ្លួន ។
« យើងអាចជ្រើសរើសដើម្បីបន្ទាបខ្លួនឯង ដោយការយកឈ្នះនូវភាពអមិត្ត [ ការស្អប់ ] ចំពោះបងប្អូនប្រុសស្រីរបស់យើង ដោយការគោរពរាប់អានពួកគេដូចខ្លួនយើងដែរ ហើយលើកពួកគេឡើងឲ្យខ្ពស់ ឬ ខ្ពស់ជាងយើង ។ …
« យើងអាចជ្រើសរើសដើម្បីបន្ទាបខ្លួនឯង ដោយការទទួលដំបូន្មាន និង ការរិះគន់ ។ …
« យើងអាចជ្រើសរើសដើម្បីបន្ទាបខ្លួនឯង ដោយការអត់ទោសដល់ពួកអ្នកដែលបានធ្វើឲ្យយើងអាក់អន់ចិត្ត ។ …
« យើងអាចជ្រើសរើសដើម្បីបន្ទាបខ្លួនឯង ដោយការផ្ដល់នូវការបម្រើដែលគ្មានភាពអាត្មានិយម ។ …
« យើងអាចជ្រើសរើសដើម្បីបន្ទាបខ្លួនឯង ដោយការទៅបម្រើបេសកកម្ម និង ផ្សព្វផ្សាយនូវពាក្យដែលធ្វើឲ្យអ្នកផ្សេងទៀតបន្ទាបខ្លួន ។ …
« យើងអាចជ្រើសរើសដើម្បីបន្ទាបខ្លួនឯង ដោយការទៅកាន់ព្រះវិហារបរិសុទ្ធឲ្យបានកាន់តែញឹកញាប់ ។
« យើងអាចជ្រើសរើសដើម្បីបន្ទាបខ្លួនឯង ដោយការសារភាព និង លះបង់ចោលនូវអំពើបាបរបស់យើង និង កើតពីព្រះ ។ …
« យើងអាចជ្រើសរើសដើម្បីបន្ទាបខ្លួនឯង ដោយការស្រឡាញ់ព្រះ ព្រមចុះចូលបំណងរបស់យើងទៅនឹងរបស់ទ្រង់ និង ដាក់ទ្រង់ជាទីមួយនៅក្នុងជីវិតយើង ។ …
« ចូរយើងជ្រើសរើសដើម្បីបន្ទាបខ្លួន ។ យើងអាចធ្វើវាបាន ។ ខ្ញុំដឹងថាយើងអាច » ( “Beware of Pride” Ensign ខែ ឧសភា ឆ្នាំ 1989 ទំព័រ 6–7 ) ។
ហេលេមិន 12
មរមនពន្យល់ពីមូលហេតុដែលព្រះអម្ចាស់វាយផ្ចាលប្រជាជន
សូមស្រមៃថា អ្នកជាព្យាការីមរមន ហើយបានបញ្ចប់ការសរសេរអំពីប្រវត្តិសាស្ត្ររយៈពេល 14 ឆ្នាំ របស់សាសន៍នីហ្វៃ ដែលមានក្នុង ហេលេមិន 11 ។ តើអ្នកនឹងបំពេញសេចក្ដីថ្លែងតទៅនេះដូចម្ដេច ៖ « ម៉្លោះហើយ យើងអាចឃើញថា » ។
សូមអាន ហេលេមិន 12:1 ហើយរកមើលពីអ្វីដែលមរមនចង់ឲ្យយើងឃើញ ។ សូមគិតថាតើមរមនអាចមានន័យយ៉ាងណា ដោយការនិយាយថា « ចិត្តនៃកូនចៅមនុស្សខុសឆ្គង ហើយគ្មានភាពនឹងនយ៉ាងណា » ?
សូមសិក្សា ហេលេមិន 12:2–3 ហើយរកមើលមេរៀនផ្សេងៗទៀត ដែលមរមនចង់ឲ្យយើងរៀន ។ សូមយកចិត្តទុកដាក់ឲ្យបានដិតដល់ដល់ឃ្លាថា « យើងអាចឃើញថា » ( ខ 2 ) និង « ម៉្លោះហើយ យើងឃើញថា » ( ខ 3 ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ហេតុអ្វីវាងាយស្រួលនឹងភ្លេចព្រះម៉្លេះ សម្រាប់ពួកអ្នកទាំងឡាយដែលកំពុងចម្រើនឡើងនោះ ?
-
តើគំរូពីភាពងាយស្រួល និង ភាពចម្រុងចម្រើនអ្វីខ្លះ នៅក្នុងជំនាន់របស់យើងនេះ ដែលនាំមនុស្សម្នាក់ឲ្យភ្លេចព្រះ ?
-
តើអ្នកដឹងថា ស្ថានភាពអ្វីខ្លះដែលធ្វើឲ្យមនុស្សម្នាក់ ឬ មួយក្រុមភ្លេចព្រះ នៅក្នុងភាពចម្រុងចម្រើនរបស់ពួកគេ ?
-
មេរៀនមួយចំនួនដែលមរមនចង់ឲ្យអ្នកអានរបស់លោករៀនគឺ ៖ បើយើងមិនប្រុងប្រយ័ត្នទេ នោះភាពចម្រុងចម្រើនរបស់យើង អាចនាំយើងឲ្យភ្លេចព្រះ និង ព្រះអម្ចាស់វាយផ្ចាលរាស្ត្រទ្រង់ដើម្បីដាស់ការចងចាំរបស់ពួកគេពីទ្រង់ ។
អែលឌើរ ឌី. ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីមូលហេតុដែលព្រះអម្ចាស់វាយផ្ចាលយើងថា ៖
« ទោះបីជាវាពិបាកស៊ូទ្រាំ តែជាការពិត យើងគួរតែរីករាយដែលព្រះទ្រង់ចាត់ទុកថាយើងមានតម្លៃសមនឹងពេលវេលា និង បញ្ហាដែលត្រូវកែតម្រូវ ។
« ការវាយផ្ចាលដ៏ទេវភាពមានគោលបំណងយ៉ាងហោចណាស់បី ៖ ( 1 ) ដើម្បីលួងលោមយើងឲ្យប្រែចិត្ត ( 2 ) ដើម្បីដុះខាត់ និង ធ្វើឲ្យយើងបានបរិសុទ្ធ និង ( 3 ) នៅពេលនានា គឺដើម្បីតម្រង់ទិសនៃជីវិតយើងឡើងវិញ ទៅនឹងអ្វីដែលព្រះជ្រាបថាជាផ្លូវល្អជាង » ( “As Many as I Love, I Rebuke and Chasten” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2011 ទំព័រ 98 ) ។
តើគោលបំណងណាមួយនៃគោលបំណងទាំងនោះ ដែលអ្នកមានអារម្មណ៍ថាឆ្លុះបញ្ចាំងពីព្រះបំណងរបស់ព្រះអម្ចាស់ នៅក្នុងការវាយផ្ចាលពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិន នៅក្នុង ហេលេមិន 11–12 ? តើគោលបំណងមួយណាដែលទ្រង់បានប្រើប្រាស់ក្នុងការវាយផ្ចាលក្នុងជីវិតអ្នក ?
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមអាន ហេលេមិន 12:4–6 ហើយរកមើលការពិពណ៌នាបន្ថែមពីពួកអ្នកដែលភ្លេចព្រះ ។ តើអាកប្បកិរិយាផ្ទាល់ខ្លួនអ្វីខ្លះ ដែលរារាំងបុគ្គលទាំងឡាយពីការចងចាំព្រះ ?
-
សូមអាន ហេលេមិន 12:7–13 ។ ហេតុអ្វីបានជាមរមននិយាយថា « កូនចៅនៃមនុស្ស … អន់ជាងធូលីដីទៅទៀត » ? តើធូលីដីធ្វើអ្វី ដែលមនុស្សពុំមានឆន្ទៈនឹងធ្វើ នៅពេលខ្លះ ?
-
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានបង្រៀនថា ៖ « ឥឡូវនេះ ព្យាការី [ មរមន ] នេះ ពុំបានមានន័យនឹងនិយាយថា ព្រះអម្ចាស់ខ្វល់ខ្វាយ និង ស្រឡាញ់ធូលីដីច្រើនជាងទ្រង់ស្រឡាញ់កូនចៅរបស់ទ្រង់នោះទេ ។ … អ្វីដែលលោកមានន័យនោះគឺថា ធូលីដីគោរពប្រតិបត្តិ ។ វាធ្វើចលនាចុះឡើងទៅតាមបញ្ជារបស់ព្រះអម្ចាស់ ។ គ្រប់អ្វីៗទាំងអស់គឺស្របនឹងក្រិត្យវិន័យរបស់ទ្រង់ ។ ដូចដែលខ្ញុំដឹង គ្រប់អ្វីៗទាំងអស់នៅក្នុងសកលលោកនេះ គោរពប្រតិបត្តិដល់ក្រិត្យវិន័យដែលបានផ្ដល់ដល់វា លើកលែងតែមនុស្សប៉ុណ្ណោះដែលមិនគោរព ។ គ្រប់ទីកន្លែងដែលអ្នកក្រឡេកមើល អ្នកឃើញមានក្រិត្យវិន័យ និង របៀប ធាតុទាំងឡាយដែលគោរពប្រតិបត្តិដល់ក្រិត្យវិន័យដែលបានផ្ដល់ដល់ពួកវា គឺពិតត្រង់ចំពោះការហៅរបស់វា ។ ប៉ុន្តែ មនុស្សបះបោរ ហើយក្នុងករណីនេះ មនុស្សគឺអន់ជាងធូលីដី ដោយសារគេបដិសេធដំបូន្មានរបស់ព្រះអម្ចាស់ » ( នៅក្នុង Conference Report ខែ មេសា ឆ្នាំ 1929 ទំព័រ 55 ) ។
មរមនបានយល់ថា មនុស្សដែលនឹងទុកព្រះជាអ្នកដឹកនាំរបស់ខ្លួន គឺប្រសើរជាងធូលីដី ។ ការប្រៀបធៀបរបស់លោក គឺដើម្បីទាញការយកចិត្តទុកដាក់របស់ពួកអ្នកដែលឆ្មើងឆ្មៃ និង បដិសេធសំឡេងរបស់ព្រះអម្ចាស់ និង ពួកអ្នកដែលគ្មានចិត្តនឹងន ។ ដូចមានកត់ត្រានៅក្នុង ហេលេមិន 12:9–20 មរមនបានរំឭកយើងពីអំណាចដ៏មហិមារបស់ព្រះអម្ចាស់ ទៅលើធាតុខាងសាច់ឈាមទាំងឡាយ—ពួកវាធ្វើចលនាទៅតាមបញ្ជារបស់ទ្រង់ ។ សូមយកពេលមួយស្របក់ ដើម្បីសញ្ជឹងគិតពីកម្រិតនៃការគោរពប្រតិបត្តិរបស់អ្នក ចំពោះបទបញ្ញត្តិរបស់ព្រះ ។ តើឆន្ទៈរបស់អ្នកក្នុងការគោរពប្រតិបត្តិដល់បទបញ្ញត្តិរបស់ព្រះអម្ចាស់ បង្ហាញពីការបន្ទាបខ្លួនដូចម្ដេចដែរ ? តើការប្រើប្រាស់សិទ្ធិជ្រើសរើសរបស់យើង ដើម្បីមិនគោរពដល់ព្រះបន្ទូលរបស់ទ្រង់ បង្ហាញពីភាពឆ្មើងឆ្មៃដូចម្ដេចដែរ ?
-
សូមសរសេរ និង បញ្ចប់ឃ្លាទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ម៉្លោះហើយ ខ្ញុំឃើញនៅក្នុង ហេលេមិន 11–12 ថា…
-
ហេតុដូច្នោះហើយ ខ្ញុំនឹង …
-
ពេលយើងចងចាំព្រះអម្ចាស់ ស្ដាប់ដល់សំឡេងរបស់ទ្រង់ និង ប្រែចិត្ត នោះយើងបង្ហាញពីការបន្ទាបខ្លួនរបស់យើង និង សេចក្ដីជំនឿរបស់យើងលើទ្រង់ ។ ត្រឡប់មកវិញ ទ្រង់រក្សាការសន្យារបស់ទ្រង់ថាប្រទានពរ និង ធ្វើឲ្យយើងចម្រុងចម្រើន ដោយប្រទាននូវជីវិតដ៏នៅអស់កល្បជានិច្ចដល់យើង នៅទីបំផុត ។
-
សូមសរសេរកំណត់ចំណាំដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា ហេលេមិន 11–12 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖