មេរៀនទី 12 ៖ ថ្ងៃទី 1
ម៉ូសាយ 7–8
សេចក្តីផ្ដើម
ស្តេចម៉ូសាយគឺជាបុត្រារបស់ស្តេចបេនយ៉ាមីន ដែលជាកូនប្រុសរបស់ម៉ូសាយដំបូងគេ ដែលបានរៀបរាប់ក្នុងព្រះគម្ពីរមរមន ។ប្រមាណជារយៈពេល 80 ឆ្នាំពីមុនពេលម៉ូសាយក្លាយជាស្តេច នោះមានបុរសម្នាក់ឈ្មោះស៊ីនិព្វដែលបាននាំពួកសាសន៍នីហ្វៃមួយក្រុមចេញពីក្រុងសារ៉ាហិមឡា ត្រឡប់ទៅរស់នៅដែនដីនីហ្វៃវិញ ( សូមមើលអោមណៃ 1:27–30 ) ។ម៉ូសាយ 7ពន្យល់ថា ស្តេចម៉ូសាយបានអនុញ្ញាតឲ្យ « អ្នកមានកម្លាំងខ្លាំងពូកែម្នាក់ » ឈ្មោះអាំម៉ូន ( ម៉ូសាយ 7:3 ) និង មនុស្សមួយក្រុមតូចធ្វើដំណើរទៅកាន់ដែនដីនីហ្វៃ ( ជួនកាលហៅដែនដីនេះថា ដែនដីលីហៃ-នីហ្វៃ ) និង កំណត់ជោគវាសនារបស់ក្រុមមនុស្សរបស់ស៊ីនិព្វ ។អាំម៉ូនបានរកឃើញពូជពង្សនៃប្រជាជនស៊ីនិព្វ ដែលត្រូវបានដឹកនាំដោយចៅប្រុសរបស់ស៊ីនិព្វគឺ លិមហៃនៅពេលនោះ ។ការមកដល់របស់អាំម៉ូនបាននាំមកនូវសេចក្តីសង្ឃឹមដល់លិមហៃ និង ប្រជាជនរបស់ទ្រង់ ដែលគ្រានោះអំពើទុច្ចរិតរបស់ពួកគេបានធ្វើឲ្យពួកគេធ្លាក់ចូលក្នុងសេវកភាពក្រោមពួកសាសន៍លេមិន ។នៅគ្រាមុននោះ ខណៈពួកគេបានព្យាយាមស្វែងរកក្រុងសារ៉ាហិមឡា និង សុំជំនួយ នោះមនុស្សរបស់លិមហៃមួយក្រុមបានប្រទះឃើញផ្ទាំងមាស 24 សន្លឹកដែលមានចំណារឆ្លាក់នៅលើផ្ទាំងទាំងនោះ ។ពេលដែលលិមហៃបានសួរអាំម៉ូនថា តើលោកអាចបកប្រែចំណារទាំងនេះបានឬទេ នោះអាំម៉ូនបានពន្យល់ថា អ្នកមើលឆុតម្នាក់ដូចជាស្តេចម៉ូសាយ អាចបកប្រែបញ្ជីបុរាណទាំងនេះ ។
សេចក្តីសង្ខេបនៃម៉ូសាយ 7–24
តើអ្នកធ្លាប់ចង់ចេញឲ្យរួចពីអារម្មណ៍អាក្រក់ ស្ថានភាពឈឺចាប់ កាលៈទេសៈស្មុគស្មាញ ឬ បំពារបំពាន ឬ ទោសនៃអំពើបាបដែរឬទេ ?បទពិសោធន៍នៃមនុស្សដែលអ្នកនឹងសិក្សាក្នុងម៉ូសាយ 7–24អាចបង្រៀនអ្នកអំពីការរំដោះ—កន្លែងដើម្បីស្វែងរកការរំដោះ របៀបដើម្បីអញ្ជើញវា និង សូម្បីតែរបៀបដើម្បីរង់ចាំវា ។សូមរកមើលវិធីដែលអ្នកអាចអនុវត្តរឿងនៃប្រជាជនរបស់ស៊ីនិព្វ និង កូនចៅរបស់ពួកគេទៅនឹងជីវិតផ្ទាល់របស់អ្នក ដោយមានរួមទាំងបំណងប្រាថ្នាដើម្បីបានការរំដោះចេញពីអ្វីដែលសង្កត់សង្កិនលើអ្នក ។
ពីមុនសិក្សាម៉ូសាយ 7វានឹងផ្តល់ជាប្រយោជន៍សម្រាប់អ្នកក្នុងការដឹងពីការធ្វើដំណើរផ្សេងៗដែលមានកត់ត្រាក្នុងម៉ូសាយ 7–24 ។សកម្មភាពខាងក្រោមនេះនឹងផ្តល់ឲ្យអ្នកនូវសេចក្តីសង្ខេបនៃការធ្វើដំណើរទាំងនេះដែលកើតឡើងអំឡុងពេលប្រមាណជា 80 ឆ្នាំ ( 200 មុន.គ.ស.ទៅ 120 មុន.គ.ស. ) ។ព័ត៌មានក្នុងប្រអប់ស្រមោលទាំងឡាយនៅលើតារាងពន្យល់ពីអ្វីដែលបានកើតឡើងនៅចន្លោះការធ្វើដំណើរទាំងឡាយ ។
ការធ្វើដំណើរ |
នរណាធ្វើដំណើរទៅកន្លែងណា |
---|---|
1 |
ស៊ីនិព្វ និង ពួកសាសន៍នីហ្វៃដទៃទៀតបានធ្វើដំណើរពីក្រុងសារ៉ាហិមឡាទៅកាន់ដែនដីនីហ្វៃ ជាដែនដីដែលបានធ្លាក់ក្នុងការគ្រប់គ្រងដោយពួកសាសន៍លេមិន ។ពួកសាសន៍នីហ្វៃទាំងនេះបានប្រយុទ្ធជាមួយគ្នាឯង ហើយអ្នកដែលនៅរស់បានត្រឡប់ទៅក្រុងសារ៉ាហិមឡាវិញ ( សូមមើលអោមណៃ 1:27–28; ម៉ូសាយ 9:1–2 ) ។ |
2 |
ស៊ីនិព្វ និង អ្នកដទៃទៀតបានចាកចេញពីក្រុងសារ៉ាហិមឡា ហើយទៅតាំងទីលំនៅលើដែនដីនីហ្វៃ ( សូមមើលអោមណៃ 1:29–30, ម៉ូសាយ 9:3–7 ) ។ |
បន្ទាប់ពីស៊ីនិព្វបានស្លាប់ទៅ កូនប្រុសរបស់គាត់គឺណូអេបានគ្រងរាជ្យក្នុងអំពើទុច្ចរិត ។ព្រះអម្ចាស់បានបញ្ជូនព្យាការី អ័ប៊ីណាដៃឲ្យទៅព្រមានប្រជាជនឲ្យប្រែចិត្ត ។អាលម៉ា ជាសង្ឃម្នាក់របស់ស្តេចណូអេ បានគោរពតាមសារលិខិតរបស់អ័ប៊ីណាដៃ ហើយបានបង្រៀនសារលិខិតនោះទៅអ្នកដទៃទៀត ( សូមមើលម៉ូសាយ 11–18 ) ។ | |
3 |
អាលម៉ាបានរត់គេចខ្លួនទៅកាន់ទឹកមរមន ហើយក្រោយមកបានដឹកនាំអ្នកជឿមួយក្រុមទៅកាន់ដែនដីហេឡាម ( សូមមើលម៉ូសាយ 18:4–5, 32–35, 23:1–5, 19–20 ) ។ |
ពួកសាសន៍លេមិនបានវាយប្រហារលើប្រជាជនរបស់ស្តេចណូអេក្នុងដែនដីនីហ្វៃ ។ក្រោយមក ស្តេចណូអេត្រូវបានគេសម្លាប់ ហើយបុត្រារបស់ទ្រង់គឺ លិមហៃបានគ្រងរាជ្យបន្ត ។ប្រជាជនរបស់លិមហៃធ្លាក់ក្នុងសេវកភាពរបស់ពួកសាសន៍លេមិន ( សូមមើលម៉ូសាយ 19–20 ) ។ | |
4 |
លិមហៃបានបញ្ជូនសាសន៍នីហ្វៃមួយក្រុមឲ្យទៅស្វែងរកក្រុងសារ៉ាហិមឡា ។បន្ទាប់ពីវង្វេងក្នុងទីរហោស្ថាន ពួកគេបានរកឃើញនូវកំទេចកំទីនៃប្រជាជាតិមួយដែលត្រូវបានបំផ្លាញចោល និង បញ្ជីមួយដែលបានចារលើផ្ទាំងមាសដែលមានចំនួន 24 ផ្ទាំង ( សូមមើលម៉ូសាយ 8:7–9 ,21:25–27 ) ។ |
5 |
អាំម៉ូន និង មនុស្ស 15 នាក់ទៀតបានធ្វើដំណើរពីក្រុងសារ៉ាហិមឡាទៅ ដើម្បីស្វែងរកអ្នកទាំងឡាយដែលបានត្រឡប់ទៅកាន់ដែនដីនីហ្វៃ ( សូមមើលម៉ូសាយ 7:1–6, 21:22–24 ) ។ |
6 |
លិមហៃ និង ប្រជាជនរបស់ទ្រង់បានរត់គេចពីពួកសាសន៍លេមិន ហើយត្រូវបានដឹកនាំដោយអាំម៉ូន និង បងប្អូនរបស់លោក ទៅក្រុងសារ៉ាហិមឡា ( សូមមើលម៉ូសាយ 22:10–13 ) ។ |
បន្ទាប់ពីប្រជាជនរបស់លិមហៃបានគេចខ្លួនរួច នោះពួកសាសន៍លេមិនបានបញ្ជូនកងទ័ពដេញតាមពួកគេ ។កងទ័ពបានវង្វេងក្នុងទីរហោស្ថាននៅពេលពួកគេប្រទះឃើញអាលម៉ា និង ប្រជាជនរបស់គាត់ក្នុងដែនដីហេឡាម ។ពួកសាសន៍លេមិនបានដាក់ពួកគេក្នុងសេវកភាព ។ប្រជាជនរបស់អាលម៉ាបានអធិស្ឋានសុំជំនួយដើម្បីគេចខ្លួន ( សូមមើលម៉ូសាយ 22–24 ) ។ | |
7 |
ព្រះអម្ចាស់បានរំដោះអាលម៉ា និង ប្រជាជនរបស់លោក ហើយបានដឹកនាំពួកគេទៅកាន់សារ៉ាហិមឡា ( សូមមើលម៉ូសាយ 24:20–25 ) ។ |
សូមបង់លេខនៃការធ្វើដំណើរនីមួយៗនៅក្នុងរង្វង់មូលនៃផែនទីឲ្យបានត្រឹមត្រូវ ៖
ម៉ូសាយ 7:1–8:4
អាំម៉ូនរកឃើញដែនដីនីហ្វៃ ( លីហៃ–នីហ្វៃ ) ហើយស្តេចលិមហៃបានពិពណ៌នាពីរបៀបដែលប្រជាជនរបស់ទ្រង់ធ្លាក់ចូលក្នុងសេកវភាព
ក្នុងម៉ូសាយ 7អាំម៉ូន និង បុរសដ៏រឹងមាំ 15 នាក់ទៀតបានធ្វើដំណើរពីសារ៉ាហិមឡាដើម្បីដឹងពីអ្វីដែលបានកើតឡើងចំពោះប្រជាជនដែលស៊ីនិព្វដែលបានដឹកនាំទៅកាន់ដែនដីនីហ្វៃនៅរយៈពេល 80 ឆ្នាំមុន ( សូមមើលម៉ូសាយ 7:2; សូមមើលផងដែរនូវការធ្វើដំណើរលេខ 5 នៅលើផែនទី ) ។ទាក់ទងនឹងការមកដល់ដែនដីនីហ្វៃ អាំម៉ូន និង បងប្អូនប្រុសបីនាក់របស់លោកត្រូវបានចាប់ខ្លួន ហើយបានយកទៅដាក់គុក ( សូមមើលម៉ូសាយ 7:6–11 ) ។ពីរថ្ងៃក្រោយមក ពួកគេបាននាំលោកចេញពីគុកទៅសួរចម្លើយដោយស្តេច លិមហៃដែលជាចៅប្រុសរបស់ស៊ីនីព្វ ។សូមអានម៉ូសាយ 7:12–15ដើម្បីរកមើលពីរបៀបដែលអាំម៉ូនបានពន្យល់ពីវត្តមានរបស់លោកក្នុងដែនដីនីហ្វៃ និង របៀបដែលលិមហៃបានឆ្លើយតបវិញ ។
សូមកត់សម្គាល់អក្សរយោង ខសម្រាប់ម៉ូសាយ 7:14 ឲ្យអ្នកមើលនៅម៉ូសាយ 21:25–26 ។សូមអានខគម្ពីរទាំងនេះដើម្បីយល់ដឹងបន្ថែមទៀតពីមូលហេតុដែលលិមហៃមាន « សេចក្តីរីករាយជាខ្លាំង » ដែលដឹងពីកន្លែងដែលអាំម៉ូនបានចេញមក ។
ដោយប្រើប្រាស់អ្វីដែលអ្នកបានរៀនក្នុងម៉ូសាយ 21:25–26 សូមពន្យល់ជាសង្ខេបនូវមូលហេតុដែលលិមហៃមានសេចក្តីរីករាយខ្លាំងដោយដឹងថា អាំម៉ូនបានមកពីសារ៉ាហិមឡា ៖
ក្រុមមនុស្សដែលលិមហៃបានបញ្ជូលទៅស្វែងរកជំនួយ បានរកឃើញកំទេចកំទីនៃប្រជាជាតិសាសន៍យ៉ារេឌ ។ពួកគេបានជឿខុស ថា វាគឺជាក្រុងសារ៉ាហិមឡា ហើយថា ពួកសាសន៍នីហ្វៃត្រូវបានបំផ្លិចបំផ្លាញ ( សូមមើលការធ្វើដំណើរលេខ 4 នៅលើផែនទី ) ។អ្នកនឹងរៀនអំពីប្រជាជាតិសាសន៍យ៉ារេឌក្នុងគម្ពីរអេធើរ ។
ស្តេចលិមហៃបានប្រមូលប្រជារាស្ត្ររបស់ទ្រង់ដើម្បីណែនាំអាំម៉ូនឲ្យពួកគេស្គាល់ ។លិមហៃបាននិយាយទៅកាន់ប្រជារាស្ត្ររបស់ទ្រង់អំពីសេវកភាពរបស់ពួកគេក្រោមពួកសាសន៍លេមិន និង បានបង្ហាញអារម្មណ៍នៃសេចក្តីសង្ឃឹមថា ព្រះនឹងរំដោះពួកគេឆាប់ៗនេះ ( សូមមើលម៉ូសាយ 7:17–19 ) ។សូមអានម៉ូសាយ 7:20, 24–26ហើយគូសចំណាំមូលហេតុដែលប្រជារាស្ត្ររបស់លិមហៃត្រូវបានធ្លាក់ចូលក្នុងសេវកភាព ។( ព្យាការីដែលបានពិពណ៌នាក្នុងម៉ូសាយ 7:26គឺជាអ័ប៊ីណាដៃដែលប្រជាជនបានដុតសម្លាប់ដោយភ្លើងអំឡុងពេលនៃការគ្រងរាជ្យរបស់ស្តេចទុច្ចរិតគឺណូអេ ពីមុនពេលអាំម៉ូនមកដល់ដែនដីនេះ ) ។
អ្នកអាចចង់គូសចំណាំឃ្លា « មានហេតុផលដ៏ធំទាំងឡាយសម្រាប់ទួញសោក » ក្នុង ម៉ូសាយ 7:24ដើម្បីជួយអ្នកចងចាំថា អំពើទុច្ចរិត ឬ អំពើបាប មាននូវលទ្ធផលរបស់វា ។ក្នុងករណីនេះ មនុស្សជាច្រើនត្រូវបានសម្លាប់នៅពេលពួកសាសន៍លេមិន និង ប្រជាជនត្រូវបានធ្លាក់ក្នុងសេវកភាព ។ទួញសោក មានន័យថា មានអារម្មណ៍ក្រៀមក្រំចិត្ត ឬ សោកស្តាយ ។សូមសញ្ចឹងគិតមួយភ្លែតបើសិនអ្នកធ្លាប់ទួញសោក « ព្រោះតែសេចក្ដីទុច្ចរិត » ។
បើទោះវាជាការប្រសើរដែលមិនប្រព្រឹត្តអំពើបាបក៏ដោយ ក៏ការរៀនពីកំហុសរបស់អ្នក ការបែរទៅរកព្រះអម្ចាស់ដើម្បីបានជំនួយ និង ការប្រែចិត្ត នាំអ្នកឲ្យខិតទៅជិតព្រះ ។សូមអានម៉ូសាយ 7:29–32ហើយរកមើលភស្តុតាងថែមទៀតដែលថា លិមហៃបានយល់ពីភាពទាក់ទងគ្នារវាងអំពើទុច្ចរិតរបស់ប្រជាជនទ្រង់ និង ក្ដីសោកសៅដែលពួកគេបានជួបប្រទះ ។(« ច្រូតកាត់បានអង្កាម » ក្នុងខទី 30 មានន័យថា ទទួលបានអ្វីមួយដែលឥតប្រយោជន៍ « ច្រូតកាត់ខ្យល់ពីទិសខាងកើត » ក្នុងខទី 31 មានន័យថា ត្រូវបំផ្លាញចោល ) ។
-
សូមឆ្លើយសំណួរខាងក្រោមក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើលទ្ធផលទាំងឡាយសម្រាប់អំពើបាបអាចមានប្រយោជន៍បែបណាខ្លះក្នុងជីវិតរស់នៅរបស់យើង ?តើយើងអាចអនុវត្តការរៀនសូត្ររបស់យើង និង មិនប្រព្រឹត្តអំពើបាបម្តងទៀតយ៉ាងដូចម្តេច ?
-
តើហេតុអ្វីវាសំខាន់ដើម្បីដឹង ហើយទទួលស្គាល់ថាអំពើបាបរបស់យើងធ្ងន់ធ្ងរយ៉ាងណានោះ ?តើហេតុអ្វីវាសំខាន់ដើម្បីមានសេចក្ដីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះសម្រាប់អំពើបាបទាំងនោះ ?( សូមមើលកូរិនថូសទី 2 7:10សេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះគឺជាការដឹងខ្លួនយ៉ាងច្បាស់ថាសកម្មភាពរបស់យើងបានធ្វើឲ្យព្រះវរបិតាសួគ៌មិនគាប់ព្រះហឫទ័យ ) ។តើហេតុអ្វីវាសំខាន់ក្នុងការមិនពន្យាពេលក្នុងការទទួលស្គាល់ និង ក្នុងការមានអារម្មណ៍សោកសៅសម្រាប់អំពើបាបរបស់យើង ?
-
បន្ទាប់ពីលិមហៃបានពន្យល់ដល់ប្រជាជនរបស់ទ្រង់ពីអំពើបាបដ៏ធ្ងន់ធ្ងររបស់ពួកគេហើយ ទ្រង់បានលើកទឹកចិត្តពួកគេឲ្យធ្វើនូវការណ៍ជាក់លាក់ទាំងឡាយ ។សូមគូសចំណាំអ្វីដែលលិមហៃបានលើកទឹកចិត្តប្រជាជនរបស់ទ្រង់ឲ្យធ្វើក្នុងម៉ូសាយ 7:33 ។
យើងរៀនពីបទពិសោធន៍របស់ប្រជាជនលិមហៃថាការទទួលស្គាល់អំពើទុច្ចរិតរបស់យើង ហើយមានសេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះចំពោះអំពើបាបទាំងនោះអាចនាំយើងឲ្យបែរទៅរកព្រះអម្ចាស់ដើម្បីទទួលបានការរំដោះ ។
សូមស្រម៉ៃថា មិត្តភក្កិមា្នក់ ឬ សមាជិកគ្រួសារម្នាក់មានវិប្បដិសារីចំពោះអំពើបាបរបស់គាត់ ហើយមានបំណងប្រាថ្នាដ៏ស្មោះដើម្បីប្រែចិត្ត និង បែរទៅរកព្រះអម្ចាស់ ប៉ុន្តែមិនដឹងច្បាស់ថា តើត្រូវធ្វើដោយរបៀបណា ។សូមពិនិត្យមើលម៉ូសាយ 7:33ហើយរំឭកឃ្លាទាំងឡាយដែលបង្រៀនពីរបៀបដើម្បី « បែរត្រឡប់មករកព្រះអម្ចាស់ » ដោយពិតប្រាកដ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរសំបុត្រមួយទៅកាន់មិត្តភក្កិ ឬ សមាជិកគ្រួសារម្នាក់នេះដោយបង្រៀនគាត់ពីរបៀបដើម្បីបែរត្រឡប់មករកព្រះអម្ចាស់ ។សូមចែកចាយឃ្លាទាំងបីពីម៉ូសាយ 7:33ដែលអ្នកបានរកឃើញ ហើយពន្យល់ពីអត្ថន័យនៃឃ្លានីមួយៗ ដោយ ( 1 ) សរសេរឃ្លានោះជាពាក្យសម្ដីផ្ទាល់របស់អ្នក ឬ ( 2 ) ផ្តល់ជាគំរូនៃសកម្មភាព ឬ ឥរិយាបទអ្វីដែលយើងអាចឃើញក្នុងជីវិតរបស់អ្នកណាម្នាក់ដែលកំពុងព្យាយាមអនុវត្តឃ្លានោះ ។
សូមពិចារណាបើសិនអ្នកមានអំពើបាបដែលមិនទាន់បានប្រែចិត្តដែលអាចធ្វើឲ្យមានសេចក្តីទុក្ខព្រួយ និង សោកស្តាយសម្រាប់អ្នក និង អ្នកទាំងឡាយដែលអ្នកស្រលាញ់ ។អែលឌើរ រីឆាដ ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានផ្តល់ពាក្យទូន្មានតទៅនេះអំពីការចាប់ផ្តើមដំណើរការប្រែចិត្ត ៖ « សិក្សា និង សញ្ចឹងគិតដើម្បីកំណត់ថា តើព្រះអម្ចាស់កំណត់ពីអំពើរំលងរបស់អ្នកធ្ងន់ធ្ងរយ៉ាងណា ។ការណ៍នេះនឹងនាំទៅរកសេចក្តីព្រួយចិត្ត និង សេចក្តីសោកស្តាយដែលប្រកបដោយការព្យាបាល ។វាក៏នឹងនាំទៅរកបំណងប្រាថ្នាដ៏ស្មោះមួយសម្រាប់ការផ្លាស់ប្តូរ និង ឆន្ទៈឲ្យស្របទៅនឹងរាល់តម្រូវការសម្រាប់ការអភ័យទោស » ( « Finding Forgiveness » Ensignខែ ឧសភា ឆ្នាំ 1995 ទំព័រ 76 ) ។
ម៉ូសាយ 8:5–21
អាំម៉ូនរៀនពីផ្ទាំងសាសន៍យ៉ារេឌ 24 សន្លឹក ហើយប្រាប់លិមហៃពីអ្នកមើលឆុតម្នាក់ដែលអាចបកប្រែផ្ទាំងទាំងនោះ
សូមរកនឹកពីការធ្វើដំណើរចំនួន 4 លើកនៅលើផែនទីនៅពេលចាប់ផ្តើមមេរៀននេះថា មនុស្សដែលបានព្យាយាមស្វែងរកផ្លូវទៅកាន់សារ៉ាហិមឡា បានប្រទះឃើញកំទេចកំទីនៃជាតិសាសន៍ទាំងមូលដែលត្រូវបានបំផ្លាញចោល ។ពួកគេក៏បានប្រទះឃើញផ្ទាំងមាសចំនួន 24 ផ្ទាំងដែលពួកគេយកទៅឲ្យលិមហៃ ( សូមមើលម៉ូសាយ 8:5–9 ) ។លិមហៃបានសួរអាំម៉ូនថា តើគាត់ស្គាល់នរណាម្នាក់ដែលមានសមត្ថភាពដើម្បីបកប្រែផ្ទាំងទាំងនេះ ( សូមមើលម៉ូសាយ 8:12 ) ។អាំម៉ូនបានពន្យល់ថា បុគ្គលមួយចំនួនអាចត្រូវបានប្រទានឲ្យនូវអំណាចមកពីព្រះដើម្បីបកប្រែ ។សូមអានម៉ូសាយ 8:13ហើយគូសចំណាំនូវអ្វីដែលអាំម៉ូនបានហៅអ្នកទាំងឡាយដែលត្រូវបានប្រទានឲ្យនូវសមត្ថភាពនេះ ។
អាំម៉ូនបានពន្យល់ថា ម៉ូសាយ ជាស្តេចសាសន៍នីហ្វៃក្នុងសារ៉ាហិមឡាគឺជាអ្នកមើលឆុតម្នាក់ ។សូមពិនិត្យមើលម៉ូសាយ 8:16–18ហើយគូសចំណាំនូវសមត្ថភាពទាំងឡាយដែលអ្នកមើលឆុតម្នាក់ត្រូវបានប្រទានឲ្យបន្ថែមលើអំណាចដើម្បីបកប្រែ ។
ខទាំងនេះបង្រៀនថា ព្រះអម្ចាស់ប្រទាននូវព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈទាំងឡាយដើម្បីជាប្រយោជន៍ដល់មនុស្សលោក ។ សព្វថ្ងៃនេះ រាល់សមាជិកម្នាក់ៗនៃគណៈប្រធានទីមួយ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់គឺជាព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ ។
អែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖ « បុរស15នាក់នេះដែលយើងគាំទ្រជាព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈត្រូវបានប្រទានឲ្យនូវអំណាចដ៏ទេវភាពដើម្បីមើលឃើញនូវអ្វីដែល [ អ្នកដទៃ ] ជួនកាល មើលមិនឃើញ » ( « Beware of the Evil behind the Smiling Eyes » EnsignឬLiahonaខែ ឧសភា ឆ្នាំ 2005 ទំព័រ 47 ) ។
-
សូមឆ្លើយសំណួរខាងក្រោមក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ហេតុអ្វីវាគឺជាការឆ្លាតវៃក្នុងការស្តាប់អ្នកទាំងឡាយដែលអាចមើលឃើញរឿងទាំងឡាយដែលអ្នកមិនអាចមើលឃើញ ?
-
តើអ្នកបានទទួលប្រយោជន៍អ្វីខ្លះពីការស្តាប់តាមព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈសម័យទំនើប ?
-
តើមានវិធីណាខ្លះដែលអ្នកអាចរៀនពីព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈសម័យទំនើប ?
-
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាម៉ូសាយ 7–8 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖