មេរៀនទី 12 ៖ ថ្ងៃទី 4
ម៉ូសាយ 15–17
សេចក្តីផ្ដើម
បញ្ជីរបស់ព្យាការីអ័ប៊ីណាដៃក្នុងការផ្សាយទៅកាន់ស្តេច ណូអេ និង ពួកសង្ឃរបស់ទ្រង់បន្តក្នុងម៉ូសាយ 15–17 ។លោកបានថ្លែងទីបន្ទាល់ពីតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទថាជាព្រះអង្គប្រោសលោះ ។ក្នុងនោះមានសង្ឃម្នាក់ គឺឈ្មោះអាលម៉ាបានជឿដល់អ័ប៊ីណាដៃ ។ស្តេចណូអេបានបណ្តេញអាលម៉ាចេញពីសាលាក្តីរបស់ទ្រង់ ហើយបានយកអ័ប៊ីណាដៃទៅដុតក្នុងភ្លើងរហូតដល់ស្លាប់ ។អ័ប៊ីណាដៃនៅតែស្មោះពិតចំពោះព្រះនៅគ្រប់កាលៈទេសៈទាំងអស់ ។
ម៉ូសាយ 15–16
អ័ប៊ីណាដៃបង្រៀនអំពីតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទថាជាព្រះអង្គប្រោសលោះ ។
សូមចំណាយពេលពីរបីនាទីដើម្បីស្វែងរក និង គូសរង្វង់ជុំវិញពាក្យប្រោសលោះ, បានប្រោសលោះនិងការប្រោសលោះក្នុងម៉ូសាយ 15–16 ។ពាក្យដដែលៗក្នុងវគ្គបទគម្ពីរមួយ ជាញឹកញាប់ បង្ហាញពីចំណុចសំខាន់មួយក្នុងសារលិខិតរបស់អ្នកនិពន្ធ ។នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមរកមើលអ្វីដែលអ័ប៊ីណាដៃបានបង្រៀនអំពីការត្រូវបានប្រោសលោះ ។
ដើម្បីជួយអ្នកយល់អំពីតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទជាព្រះប្រោសលោះ សូមពិចារណាគំនូរខាងក្រោម ៖
សូមស្រម៉ៃថា អ្នកបានធ្វើខុសច្បាប់ ហើយត្រូវបានកាត់ទោសឲ្យទទួលទោសដ៏ឃោរឃៅបំផុតដែលច្បាប់តម្រូវ ។ប្រហែល ទណ្ឌកម្មនេះរួមទាំង ការបង់ថ្លៃពិន័យដ៏ច្រើន ជាប់គុក និង អាចនឹងឈានដល់សេចក្តីស្លាប់ក៏ថាបាន ។តើអ្នកអាចមានអារម្មណ៍បែបណាដែរចំពោះការប្រឈមមុខនឹងទោសបែបនេះ ?តើអ្នកអាចគិតអំពីវិធីស្របច្បាប់ និង ស្មោះត្រង់ដើម្បីចៀសផុតពីទណ្ឌកម្មទាំងនេះបានទេ ?
សូមសរសេរខ្ញុំខាងក្រោមពាក្យអ្នកទោសនិងសេចក្តីយុត្តិធម៌ខាងក្រោមពាក្យទណ្ឌកម្មនៅក្នុងគំនូរនេះ ។យើងទាំងអស់គ្នាបានប្រព្រឹត្តខុសច្បាប់ព្រះនៅពេលណាមួយ ហើយត្រូវប្រឈមមុខនឹងការទាមទារសេចក្តីយុត្តិធម៌មកវិញ ។ការទាមទារសេចក្តីយុត្តិធម៌តម្រូវឲ្យអ្នកមានបាបម្នាក់ៗទទួលទណ្ឌកម្មដែលពាក់ព័ន្ធនឹងអំពើបាបនោះ ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ រីឆាដ ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយគូសបន្ទាត់ពីក្រោមលទ្ធផលពីរប្រភេទអំពីការប្រព្រឹត្តខុសច្បាប់ទាំងឡាយនៃព្រះ ៖ « យុត្តិធម៌… តម្រូវថារាល់ការបំពានក្រឹត្យវិន័យទាំងអស់ត្រូវបានបំពេញ ។នៅពេលអ្នកគោរពតាមច្បាប់របស់ព្រះ នោះអ្នកនឹងត្រូវបានប្រទានពរ ប៉ុន្ដែគ្មានការខិតខំបន្ថែមណាដែលអាចត្រូវបានសន្សំទុក ដើម្បីធ្វើឲ្យស្កប់ដល់ច្បាប់ទាំងឡាយដែលអ្នកបំពាននោះទេ ។ប្រសិនបើមិនបានដោះស្រាយទេ ច្បាប់ដែលបានបំពាននោះអាចបណ្ដាលឲ្យជីវិតរបស់អ្នកកើតទុក្ខ ហើយនឹងធ្វើឲ្យអ្នកត្រឡប់ទៅរកព្រះវិញមិនបានឡើយ (« ដង្វាយធួនអាចផ្ដល់ឲ្យអ្នកនូវសេចក្ដីសុខសាន្ដ និង សុភមង្គល » EnsignឬLiahonaខែ វិច្ឆិកា ឆ្នាំ 2006 ទំព័រ 42 ) ។
លទ្ធផលនៃការប្រព្រឹត្តខុសច្បាប់ទាំងឡាយនៃព្រះមានរួមទាំងការរងទុក្ខ និង ការមិនអាចរស់នៅជាមួយនឹងព្រះ ។សូមអានម៉ូសាយ 15:1, 7–9ហើយគូសចំណាំឃ្លាទាំងឡាយដែលបង្ហាញពីរបៀបដែលដង្វាយធួននៃព្រះអង្គសង្រ្គោះបំពេញការទាមទារនៃសេចក្តីយុត្តិធម៌ ។
សូមប្រើប្រាស់វចនានុក្រមមួយដើម្បីស្វែងរកនិយមន័យទាំងឡាយសម្រាប់ពាក្យខាងក្រោមនេះ ៖
ប្រោសលោះ ( ម៉ូសាយ 15:1 )
អង្វរជំនួស ( ម៉ូសាយ 15:8 )
នៅចន្លោះ ( ម៉ូសាយ 15:9 )
អ្នកអាចចង់សរសេរផ្នែកនៃនិយមន័យទាំងនេះក្បែរនឹងខនោះ ។
ជួនកាល មនុស្សយល់ច្រឡំនឹងការពិពណ៌នារបស់អ័ប៊ីណាដៃអំពីព្រះយេស៊ូវគ្រីស្ទក្នុង ម៉ូសាយ 15:2–5ថា ( 1 ) ព្រះរាជបុត្រានៃព្រះ ជាព្រះវរបិតា និង ( 2 ) ជា ព្រះវរបិតា ។សេចក្ដីថ្លែងការណ៍តទៅនេះដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីលក្ខណៈដ៏ទេវភាពនៃព្រះយេស៊ូវគ្រីស្ទ តាមរបៀបនេះ ៖ « ដូចអ្វីដែលអ័ប៊ីណាដៃបានបង្រៀនថា ព្រះគ្រីស្ទត្រូវបាន ‹ ចាប់កំណើតដោយព្រះចេស្តានៃព្រះ › ( ម៉ូសាយ 15:3 )ហើយដូច្នេះ មានអំណាចនៃព្រះវរបិតាគង់នៅក្នុងខ្លួនទ្រង់ ។លើសពីទំនាក់ទំនងនៃពូជពង្សដ៏ទេវភាពនោះ ព្រះគ្រីស្ទក៏បានដើរតួជាព្រះវរបិតានៅក្នុងការណ៍នោះដែលទ្រង់គឺជាព្រះដ៏បង្កបង្កើតនៃស្ថានសួគ៌ និង ផែនដី [ សូមមើលម៉ូសាយ 15:4 ] គឺជាបិតានៃការប្រសូត្រខាងវិញ្ញាណ និង សេចក្តីសង្គ្រោះរបស់យើង ហើយមានភាពស្មោះត្រង់ក្នុងការលើកតម្កើងព្រះឆន្ទៈនៃព្រះវរបិតារបស់ទ្រង់ លើសអស់ទាំងព្រះឆន្ទៈរបស់ទ្រង់ផ្ទាល់—ហេតុដូច្នេះហើយ ក៏បានប្រកាសពីព្រះចេស្តាដែលទ្រង់មាននោះ » ( Christ and the New Covenant [ ឆ្នាំ 1997 ] ទំព័រ 183–84 ) ។
សូមសិក្សាម៉ូសាយ 15:5–7ដោយគិតអំពីតម្លៃដែលព្រះយេស៊ូវគ្រីស្ទបានបង់សងដើម្បីប្រោសលោះអ្នក ឬ ឈរនៅចន្លោះអ្នក និង ការទាមទារនៃសេចក្តីយុត្តិធម៌ ។នៅក្នុងគំនូរខាងលើ សូមសរសេរព្រះយេស៊ូវគ្រីស្ទនៅចន្លោះអ្នកទោសនិងទណ្ឌកម្ម ។
វាជាការសំខាន់ដើម្បីយល់ដឹងថា ព្រះអង្គសង្គ្រោះមិនបានដកចេញនូវការទាមទារនៃសេចក្តីយុត្តិធម៌នោះទេ ប៉ុន្តែបានឈរនៅចន្លោះសេចក្តីយុត្តិធម៌ និង យើង ។បើសិនយើងប្រែចិត្ត នោះទ្រង់បំពេញនូវការទាមទារនានានៃសេចក្តីយុត្តិធម៌តាមរយៈការទទួលទណ្ឌកម្មជំនួសយើង ។
-
សូមបំពេញសកម្មភាពទាំងឡាយខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមសរសេរអ្នកទាំងឡាយដែលជ្រើសរើសឲ្យបានទទួលសេចក្តីប្រោសលោះ ( ម៉ូសាយ 15:11–12; 16:13 ) ។បន្ទាប់មក សូមពិនិត្យមើលម៉ូសាយ 15:11–12; 16:13ដោយរកមើលថា តើនរណានឹងត្រូវបានប្រោសលោះ ។សូមពិពណ៌នានូវអ្វីដែលអ្នកបានរកឃើញ ។
-
សូមសរសេរអ្នកទាំងឡាយដែលបដិសេធមិនទទួលសេចក្តីប្រោសលោះ ( ម៉ូសាយ 15:26–27, 16:2–5, 12 ) ។បន្ទាប់មក សូមពិនិត្យមើលម៉ូសាយ 15:26–27, 16:2–5, 12ដោយរកមើលពីមូលហេតុដែលមនុស្សមួយចំនួននឹងមិនត្រូវបានប្រោសលោះ ។សូមពិពណ៌នានូវអ្វីដែលអ្នកបានរកឃើញ ។
-
-
សូមឆ្លើយសំណួរខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដោយប្រើប្រាស់នូវអ្វីដែលអ្នកបានរៀនក្នុងកិច្ចការពីមុន ៖
-
តើអ្វីនឹងកំណត់ថា អ្នកណានឹងត្រូវបានប្រោសលោះពីអំពើបាបទាំងឡាយរបស់ពួកគេ ?
-
តើអ្នករៀនអ្វីពីភាពផ្ទុយគ្នានៃ « ព្រះហឫទ័យ » នៃព្រះយេស៊ូវគ្រីស្ទក្នុងម៉ូសាយ 15:7និង « ចំណង់ » នៃអ្នកទាំងឡាយដែលប្រព្រឹត្តអំពើអាក្រក់ក្នុងម៉ូសាយ 16:12 ?
-
ព្រះយេស៊ូវគ្រីស្ទបំពេញការទាមទារទាំងឡាយនៃសេចក្តីយុត្តិធម៌សម្រាប់អស់អ្នកទាំងឡាយណាដែលនឹងប្រែចិត្ត ។តម្លៃដែលព្រះអង្គសង្គ្រោះបានបង់ សងសម្រាប់យើងគឺ ជាអំណោយទាននៃរូបអង្គទ្រង់ផ្ទាល់សម្រាប់អ្នកទាំងឡាយណាដែលជ្រើសរើសប្រែចិត្ត និង ធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតា ។សូមអានម៉ូសាយ 15:10ហើយគូសបន្ទាត់ពីក្រោមឃ្លា « ទ្រង់នឹងទតឃើញពូជទ្រង់ » ។
សូមអានម៉ូសាយ 15:10–12និង សេចក្ដីថ្លែងការណ៍តទៅនេះដោយអែលឌើរ មើរិល ជេ ប៊ែតមែន ជាសមាជិកកិត្តិយសមួយរូបនៃពួកចិតសិបអ្នក ៖
« ព្យាការី អ័ប៊ីណាដៃ … បានថ្លែងថា ‹ កាលព្រលឹងទ្រង់ត្រូវបានយកទៅថ្វាយជាយញ្ញបូជាជំនួសអំពើបាប នោះទ្រង់នឹងទតឃើញពូជទ្រង់ហើយ › ( ម៉ូសាយ 15:10 )។បន្ទាប់មក អ័ប៊ីណាដៃបញ្ជាក់ថាពូជរបស់ព្រះអង្គសង្គ្រោះគឺជាពួកព្យាការី និង អ្នកទាំងឡាយដែលធ្វើតាមពួកព្យាការីទាំងនោះ ។អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលខ្ញុំគិតដល់បទពិសោធន៍របស់ព្រះអង្គសង្គ្រោះនៅក្នុងសួនច្បារ និង នៅលើឈើឆ្កាងដែលជាកន្លែងដែលអំពើបាបដ៏ច្រើនមហិមាត្រូវបានដាក់លើខ្លួនទ្រង់ ។ទោះជាយ៉ាងណាក៏ដោយ ស្របតាមពាក្យសម្ដីរបស់អាលម៉ា អ័ប៊ីណាដៃ អេសាយ និង ព្យាការីដទៃទៀត នោះទស្សនៈរបស់ខ្ញុំបានផ្លាស់ប្តូរ ។ជំនួសឲ្យអំពើបាបដ៏ច្រើនមហិមាដែលមិនចំពោះមុខ ក៏មានពូជមនុស្សកាលពីយូរលង់មកហើយដែរ នៅពេលព្រះយេស៊ូវបានអាណិតអាសូរដល់ ‹ សេចក្តីកំសោយ › ( ហេព្រើរ 4:15 ) ‹ [ បានទ្រាំទ្ររង ] អស់ទាំងសេចក្តីឈឺចាប់របស់យើង … បានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើង … [ ហើយ ] ក៏ត្រូវវាយជាំដោយព្រោះអំពើទុច្ចរិតរបស់យើងទេ › ( អេសាយ 53:4–5 ) ។
« ដង្វាយធួនគឺជាបទពិសោធន៍ផ្ទាល់ខ្លួនខាងផ្លូវចិត្តដែលព្រះយេស៊ូវបានញាណដឹងពីរបៀបដើម្បីជួយយើងម្នាក់ៗ » ( « A Pattern for All » EnsignឬLiahonaខែ វិច្ឆិកា ឆ្នាំ 2005 ទំព័រ 75–76 ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ដើម្បីប្រែក្លាយជាពូជនៃព្រះយេស៊ូវគ្រីស្ទ មានន័យដូចម្តេច ? ( សូមមើល ម៉ូសាយ 15:12 ) ។
-
តើអ្នកនឹងធ្វើអ្វីដើម្បីដឹងប្រាកដថា អ្នកត្រូវបានរាប់ចូលក្នុងចំណោមពូជនៃព្រះយេស៊ូវគ្រីស្ទ ?
-
អ្នកអាចចង់ធ្វើដូចជាមនុស្សក្នុងម៉ូសាយ 15:10ដោយសរសេរឈ្មោះរបស់អ្នកនៅកន្លែង « ពូជទ្រង់ » នៅចំណុចខដែលអ្នកបានគូសបន្ទាត់ពីក្រោម ។សូមសញ្ចឹងគិតមួយភ្លែតថា តើវាមានន័យដូចម្តេចដើម្បីមានព្រះប្រោសលោះមួយអង្គដែលបានទតឃើញ និង ស្គាល់អ្នកដោយផ្ទាល់ ។
តើអ្វីខ្លះ ជាលទ្ធផលទាំងឡាយនៃមនុស្សម្នាក់ដែលបដិសេធមិនទទួលយកការប្រោសលោះ ?សូមមើលម្តងទៀតនៅក្នុ្ងងម៉ូសាយ 16:5 ។តើអ្វីកើតឡើងក្នុងរូបភាពដែលបានបង្ហាញមុននេះក្នុងមេរៀននេះ បើសិនអ្នកទោសម្នាក់នោះបន្តប្រព្រឹត្តអំពើបាប ហើយបដិសេធមិនប្រែចិត្ត ?សូមអានគោលលទ្ធិ និង សេចក្តីសញ្ញា 19:16–17ដើម្បីរកមើលអ្វីនឹងកើតឡើងចំពោះអ្នកទាំងឡាយដែលបដិសេធមិនទទួលយកការប្រោសលោះរបស់ព្រះអង្គសង្គ្រោះដែលមានមកតាមរយៈការប្រែចិត្ត ។
អ័ប៊ីណាដៃបានបង្រៀនថា ការប្រោសលោះនៃព្រះយេស៊ូវគ្រីស្ទមិនត្រឹមតែរួមមាននូវការសង្គ្រោះចេញពីអំពើបាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសង្គ្រោះចេញពីសេចក្តីស្លាប់ផងដែរ ។មនុស្សគ្រប់រូបនឹងត្រូវរស់ឡើងវិញ តែទោះយ៉ាងណាក៏ដោយ មនុស្សមួយចំនួននឹងរស់ឡើងវិញពីមុនអ្នកដទៃទៀត ។អ័ប៊ីណដៃបានប្រើពាក្យ « រស់ឡើងវិញទីមួយ » ដើម្បីពន្យល់ថា ពួកសុចរិត និង ជនស្លូតត្រង់នឹងរស់ឡើងវិញពីមុនពួកបះបោរ ( សូមមើលម៉ូសាយ 15:21–22 ) ។ពួកសុចរិតនឹងត្រូវបានប្រោសលោះពីសេចក្តីស្លាប់ក្នុងដំណើររស់ឡើងវិញទីមួយ ហើយពួកទុច្ចរិតត្រូវរង់ចាំការរស់ឡើងវិញរហូតក្រោយពីសម័យសហវត្សរ៍ ( សូមមើលគ. និង ស. 76:85, 106 ) ។
-
សូមសញ្ជឹងគិតពីខទាំងឡាយដែលអ្នកបានសិក្សាក្នុងម៉ូសាយ 15 ។សូមស្រម៉ៃថា អ្នកបានមានឱកាសមួយដែលមានអ្នកនាំសារម្នាក់បាននាំសារពីអ្នកទៅកាន់ព្រះអង្គសង្គ្រោះ ។សូមកត់ត្រាអ្វីដែលអ្នកនឹងសរសេរក្នុងសារនោះ ដោយផ្អែកលើអ្វីដែលទ្រង់បានធ្វើសម្រាប់អ្នក ។
ព្រះអម្ចាស់ចង់នាំយើងត្រឡប់ទៅកាន់វត្តមាននៃព្រះវរបិតាសួគ៌របស់យើងវិញ ។ទ្រង់បានជួយសុំភាវនា និង ទូលអង្វរជំនួសយើង ។ព្រះអង្គសង្គ្រោះបានបង់សងសេចក្តីទាមទារទាំងឡាយនៃសេចក្តីយុត្តិធម៌សម្រាប់យើង បើសិនយើងនឹងប្រែចិត្ត ។
ម៉ូសាយ 17
អាលម៉ាជឿលើអ័ប៊ីណាដៃ ហើយត្រូវបានបណ្តេញចេញ អ័ប៊ីណាដៃត្រូវបានសម្លាប់
តើអ្នកធ្លាប់បានឃើញ អ្នកណាម្នាក់ដែលឈរក្នុងភាពត្រឹមត្រូវនៅពេលដែលវាពិបាកសម្រាប់គាត់ដើម្បីធ្វើរឿងនោះដែរឬទេ ?តើលទ្ធផលគឺជាអ្វី ?
នៅពេលអ័ប៊ីណាដៃបានបញ្ចប់សារលិខិតរបស់លោក សង្ឃម្នាក់ឈ្មោះអាលម៉ាបានព្យាយាមដើម្បីបញ្ចុះបញ្ចូលដល់ស្ដេចថា អ័ប៊ីណាដៃបាននិយាយពីការពិត ហើយគួរត្រូវបានដោះលែង ។ស្តេចបានបណ្តេញអាលម៉ាចេញ ហើយបញ្ជូនអ្នកបម្រើឲ្យតាមសម្លាប់លោកចោល ។អាលម៉ាបានលាក់ខ្លួន ហើយបានសរសេរពាក្យសម្តីរបស់អ័ប៊ីណាដៃទុក ។
ការប្រែចិត្តរបស់អាលម៉ាគឺមានសារៈសំខាន់ណាស់ ។ព្រោះតែលោកបានកត់ត្រាពាក្យសម្តីទាំងឡាយរបស់អ័ប៊ីណាដៃ នោះមានជំនាន់ជាច្រើន និង មនុស្សជាច្រើនត្រូវបានប្រទានពរ ។លទ្ធផលនៃការផ្លាស់ប្រែចិត្តជឿរបស់អាលម៉ានឹងលាតត្រដាងកាន់តែច្បាស់ នៅពេលអ្នកសិក្សានៅជំពូកជាច្រើនទៀតក្នុងពេលខាងមុខនេះ ។ស្តេច និង សង្ឃរបស់ទ្រង់បានប្រឹក្សារួមគ្នារយៈពេលបីថ្ងៃពីមុនពេលកាត់ទោសប្រហារជីវិតអ័ប៊ីណាដៃ ( សូមមើលម៉ូសាយ 17:1–6, 13 ) ។
-
ម៉ូសាយ 17:7–10និងម៉ូសាយ 17:11–12ប្រៀបធៀបជម្រើសទាំងឡាយដែលធ្វើឡើងដោយអ័ប៊ីណាដៃ និង ស្តេច ណូអេ ។បន្ទាប់ពីសិក្សាខទាំងនេះ សូមផ្តល់ចម្លើយខ្លីៗសម្រាប់សំណួរខាងក្រោមក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើពាក្យសម្តីចុងក្រោយមួយណារបស់អ័ប៊ីណាដៃដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ខ្លាំងជាងគេ ?
-
ហេតុអ្វីបានជាអ្នកគិតថា ពាក្យសម្តីរបស់អ័ប៊ីណាដៃមានឥទ្ធិពលលើស្តេចណូអេ តាមបែបនោះ ?
-
តើពួកសង្ឃមានឥទ្ធិពលអ្វីលើស្តេច ណូអេ ?
-
តើគំរូរបស់អ័ប៊ីណាដៃជួយបំផុសគំនិតដល់អ្នកដើម្បីមានភាពស្មោះត្រង់ចំពោះព្រះក្នុងគ្រប់កាលៈទេសៈទាំងអស់យ៉ាងដូចម្តេច ?
-
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានប្រកាសថា ៖ « សូមរឹងមាំ—នៅក្នុងការការពារចំពោះអ្វីដែលត្រឹមត្រូវ ។យើងរស់នៅក្នុងសម័យនៃការសម្រុះសម្រួល និង ការចុះចូលនឹងអំពើអាក្រក់ ។នៅក្នុងស្ថានភាពដែលយើងជួបប្រទះរាល់ថ្ងៃ យើងស្គាល់អ្វីដែលត្រឹមត្រូវ ប៉ុន្តែដោយឋិតក្រោមសម្ពាធពីមិត្តភក្តិទាំងឡាយរបស់យើង និង សំឡេងបោកបញ្ឆោតទាំងឡាយពីអ្នកទាំងឡាយដែលនឹងបញ្ចុះបញ្ចូលយើង នោះយើងបន្ទន់ទៅតាមនោះ ។យើងសម្រុះសម្រួល ។យើងចុះចូល ។យើងយល់ស្រប ហើយយើងខ្មាស់ចំពោះខ្លួនឯង ។… យើងត្រូវតែពង្រឹងកម្លាំងដើម្បីធ្វើតាមការជឿជាក់របស់យើង » (« Building Your Tabernacle » Ensignខែ វិច្ឆិកា ឆ្នាំ 1992 ទំព័រ 52 ) ។
សូមសរសេរ ខ្ញុំនឹងស្មោះត្រង់ចំពោះព្រះក្នុងគ្រប់កាលៈទេសៈទាំងអស់ នៅក្នុងព្រះគម្ពីររបស់អ្នកក្បែរ ម៉ូសាយ 17:9–12 ។
-
ដើម្បីធ្វើដូចនឹងភាពក្លាហានខាងសីលធម៌ និង ការជឿជាក់ផ្ទាល់ខ្លួនរបស់អ័ប៊ីណាដៃ សូមអានម៉ូសាយ 17:20 ហើយបំពេញប្រយោគខាងក្រោមក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ខ្ញុំត្រូវតែស្មោះត្រង់ចំពោះព្រះ នៅពេល …
នៅពេលអ្នកបញ្ចប់មេរៀននៅថ្ងៃនេះ សូមគិតអំពីសមាជិកគ្រួសារ ឬ មិត្តភក្តិម្នាក់ដែលអាចទទួលប្រយោជន៍ពីការស្តាប់នូវអ្វីអ្នកបានរៀន និង ទទួលអារម្មណ៍នៅថ្ងៃនេះ ។បើអាច សូមចែកចាយជាមួយគាត់នូវអ្វីដែលអ្នកបានរៀន និង បំណងប្រាថ្នារបស់អ្នកដើម្បីមានភាពស្មោះត្រង់ចំពោះព្រះអម្ចាស់ក្នុងគ្រាលំបាកៗ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាម៉ូសាយ 15–17 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ )។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖