មេរៀនទី 14 ៖ ថ្ងៃទី 3
ម៉ូសាយ 28–29
សេចក្តីផ្ដើម
បន្ទាប់ពីការប្រែចិត្តជឿរបស់ពួកគេ ពួកបុត្រាម៉ូសាយ បានមានបំណងប្រាថ្នាជាខ្លាំងដើម្បីផ្សព្វផ្សាយដំណឹងល្អទៅកាន់ពួកសាសន៍លេមិន ។ស្តេចម៉ូសាយ បានគាំទ្រការសម្រេចចិត្តរបស់ពួកគេ ប៉ុន្តែការណ៍នោះបានធ្វើឲ្យទ្រង់គ្មានអ្នកស្នងរាជ្យ និង អ្នកមើលថែបញ្ជីគម្ពីរទាំងឡាយ ។ទ្រង់បានប្រគល់ឲ្យអាលម៉ា ( កូនប្រុសរបស់អាលម៉ា ) នូវទំនួលខុសត្រូវលើបញ្ជីទាំងឡាយ ។ជំនួសឲ្យការតែងតាំងស្តេចមួយអង្គទៀត នោះទ្រង់បានបង្កើតប្រព័ន្ធចៅក្រម ជាទម្រង់ថ្មីមួយនៃការគ្រប់គ្រង ។
ម៉ូសាយ 28:1–9
ពួកបុត្រាទាំងឡាយរបស់ម៉ូសាយ មានបំណងប្រាថ្នាដើម្បីផ្សព្វផ្សាយដល់ពួកសាសន៍លេមិន
នៅក្បែរសេចក្តីថ្លែងនីមួយៗខាងក្រោម សូមបង់លេខនៃបំណងប្រាថ្នារបស់អ្នកក្នុងចំណុចខាងក្រោម ។សូមប្រើរង្វាស់ខ្នាតពីលេខ 1 ដល់លេខ 10 ( លេខ 1 បង្ហាញថា « គ្មានបំណងប្រាថ្នា » និង លេខ 10 បង្ហាញពី « បំណងប្រាថ្នាដ៏ខ្លាំងបំផុត » ) ។
-
ខ្ញុំមានបំណងប្រាថ្នាស្មោះអស់ពីចិត្ត ដើម្បីជួយមនុស្សដទៃ ស្វែងរកសុភមង្គលដ៏អស់កល្បជានិច្ច ។
-
ខ្ញុំមានឆន្ទៈលះបង់ដើម្បីជួយមនុស្សដទៃ ។
-
ខ្ញុំមានបំណងប្រាថ្នាមួយ ដើម្បីចែកចាយដំណឹងល្អដល់មនុស្សដទៃ ។
-
បើសិនអ្នកជាយុវជនម្នាក់ សូមវាយតម្លៃបំណងប្រាថ្នារបស់អ្នកក្នុងការបម្រើបេសកកម្មពេញម៉ោង ។( បើសិនអ្នកជាយុវនារីម្នាក់ អ្នកក៏អាចជ្រើសរើសដើម្បីវាយតម្លៃបំណងប្រាថ្នារបស់អ្នកផងដែរ ) ។
សូមរំឭកម៉ូសាយ 27:8–10ហើយរកមើលរបៀបដែលអាលម៉ា និង ពួកបុត្រាម៉ូសាយ នឹងបង់លេខក្នុងសេចក្តីថ្លែងខាងលើ មុនពេលការប្រែចិត្តជឿរបស់ពួកគេ ។
ឥឡូវ សូមអានម៉ូសាយ 28:1–3ហើយរកមើលពីរបៀបដែល ពួកបុត្រាម៉ូសាយ បានផ្លាស់ប្តូរក្នុងចំណុចទាំងឡាយដែលបានបង្ហាញនៅខាងលើ ។នៅពេលអ្នកអាន សូមចងចាំថាពាក្យវិនាសសំដៅលើការបាត់បង់ខាងវិញ្ញាណ ។
សូមសរសេរចម្លើយចំពោះសំណួរខាងក្រោមនេះ ៖
តើពួកបុត្រាម៉ូសាយ បានចង់ចែកចាយដំណឹងល្អដល់នរណា ?
ចេញមកពីអ្វីដែលបានសិក្សាក្នុងព្រះគម្ពីរមរមនជាយូរហើយនោះ តើពួកបុត្រាម៉ូសាយ អាចប្រឈមមុខនឹងផលវិបាក ឬ គ្រោះថ្នាក់អ្វីខ្លះ នៅក្នុងបេសកកម្មមួយទៅកាន់ពួកសាសន៍លេមិននោះ ?
សូមអានម៉ូសាយ 28:4ហើយពិចារណាពីរបៀបដែលអ្នកនឹងថ្លែងវាឡើងវិញជាពាក្យសម្តីផ្ទាល់របស់អ្នក ។សូមកត់សម្គាល់ពីរបៀបដែលការប្រែចិត្តជឿនៃពួកបុត្រាម៉ូសាយមានឥទ្ធិពលលើបំណងប្រាថ្នារបស់ពួកគេក្នុងការចែកចាយដំណឹងល្អ ។ក្នុងម៉ូសាយ 28:1–4យើងរៀនពីគោលការណ៍ថា ៖នៅពេលការផ្លាស់ប្រែចិត្តជឿរបស់យើងមានកាន់តែខ្លាំង នោះបំណងប្រាថ្នារបស់យើង ដើម្បីចែកចាយដំណឹងល្អមានកាន់តែកើនឡើងផងដែរ ។
សូមអានសេចក្ដីថ្លែងការណ៍តទៅនេះ ដោយអែលឌើរ ដាល្លិន អេក. អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ( អ្នកអាចចង់សរសេរវានៅគែមព្រះគម្ពីររបស់អ្នកក្បែរនឹងម៉ូសាយ 28:1–4 ) ៖« កម្លាំងនៃបំណងប្រាថ្នារបស់យើងដើម្បីចែកចាយដំណឹងល្អ គឺជាកត្តាជំរុញមួយដ៏អស្ចារ្យចំពោះកម្រិតនៃការផ្លាស់ប្រែចិត្តជឿផ្ទាល់ខ្លួនរបស់យើង » (« Sharing the Gospel ,”Ensignខែ វិច្ឆិកា ឆ្នាំ 2001ទំព័រ 7 ) ។
ក្នុងប្រយោគដំបូងនៃ ម៉ូសាយ 28:4សូមគូសចំណាំថា តើពួកបុត្រាម៉ូសាយ ទទួលរងឥទ្ធិពលយ៉ាងដូចម្ដេច ក្នុងបំណងប្រាថ្នារបស់ពួកគេដើម្បីចែកចាយដំណឹងល្អ ។សូមកត់សម្គាល់ថា ព្រះវិញ្ញាណនៃព្រះអម្ចាស់ មានតួនាទីដ៏សំខាន់ក្នុងការបង្កើនបំណងប្រាថ្នារបស់យើងដើម្បីចែកចាយដំណឹងល្អ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះ ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើបំណងប្រាថ្នារបស់អ្នក ដើម្បីចែកចាយដំណឹងល្អ បានកើនឡើងតាមរបៀបណា នៅពេលអ្នកបានពង្រឹងទីបន្ទាល់របស់អ្នក ?
-
តើមានបទពិសោធន៍អ្វីខ្លះក្នុងជីវិតរបស់អ្នក ដែលបានដឹកនាំអ្នកឲ្យចង់ចែកចាយដំណឹងល្អជាមួយមនុស្សដទៃ ?
-
បើសិនអ្នកមិនមានអារម្មណ៍ថា អ្នកមានបំណងប្រាថ្នាខ្លាំង ដើម្បីចែកចាយដំណឹងល្អនៅពេលនេះទេ តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីពង្រឹងបំណងប្រាថ្នានោះ ?( សូមអានអាលម៉ា 17:2–3 ) ។
-
-
សូមស្រម៉ៃអំពីយុវជនម្នាក់ដែលជាសមាជិកសាសនាចក្រ ប៉ុន្តែមានបំណងប្រាថ្នាតិចតួច ឬ ក៏គ្មានបំណងបម្រើបេសកកម្មពេញម៉ោងសោះ ។នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរសំបុត្រមួយទៅកាន់គាត់ ដោយលើកឡើងពីអ្វីដែលគាត់អាចធ្វើ ដើម្បីបង្កើនបំណងប្រាថ្នាក្នុងការចែកចាយដំណឹងល្អ ។អ្នកអាចចង់រៀបរាប់អំពីអ្វីដែលបានធ្វើឲ្យការផ្លាស់ប្រែចិត្តជឿរបស់អ្នក ចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទមានកាន់តែស៊ីជម្រៅ ហើយឲ្យយោបល់ពីសកម្មភាព ឬ បទពិសោធន៍ស្រដៀងគ្នានានា សម្រាប់យុវជនម្នាក់នេះ ។សូមចងចាំថា នៅពេលអ្នកសរសេរអំពីការផ្លាស់ប្រែចិត្តជឿកាន់តែអស្ចារ្យនោះ វានឹងដឹកនាំឲ្យមានបំណងប្រាថ្នាកាន់តែខ្លាំងដើម្បីចែកចាយដំណឹងល្អជាមួយមនុស្សដទៃ ។
នៅពេលអ្នកបន្តការសិក្សារបស់អ្នកអំពីម៉ូសាយ 28សូមស្រម៉ៃថា តើអ្នកនឹងមានអារម្មណ៍យ៉ាងដូចម្តេច បើសិននរណាម្នាក់ ដែលអ្នកស្រលាញ់ ចង់ទៅរស់នៅក្នុងចំណោមមនុស្សឃោរឃៅ ដែលស្អប់អ្នកទាំងឡាយដែលមិនដូចជាពួកគេនោះ ។សូមអានម៉ូសាយ 28:5–9ហើយរកមើលមូលហេតុដែលម៉ូសាយ អនុញ្ញាតឲ្យពួកបុត្រារបស់ទ្រង់បន្តនៅក្នុងបេសកកម្មដ៏គ្រោះថ្នាក់បែបនេះ ។ក្នុងគម្ពីរអាលម៉ា អ្នកនឹងរៀនអំពី « មនុស្សជាច្រើន [ ដែល ] នឹងជឿដល់ពាក្យសម្តីរបស់ពួកគេ » ( ម៉ូសាយ 28:7 )—ជាពួកសាសន៍លេមិនរាប់ពាន់នាក់ ដែលបានផ្លាស់ប្រែចិត្តជឿ ដោយសារតែកិច្ចខិតខំទាំងឡាយនៃពួកបុត្រាម៉ូសាយ ។
ម៉ូសាយ 28:10–20
ម៉ូសាយ បានបកប្រែផ្ទាំងនៃសាសន៍យ៉ារេឌ ហើយឲ្យបញ្ជីទាំងអស់ដែលលោកបានរក្សាដល់អាលម៉ា
សេចក្តីដែលនៅសល់អំពីម៉ូសាយ 28កត់ត្រាថា ស្តេចម៉ូសាយ មានព្រះជន្មកាន់តែចាស់ទៅ ហើយមានព្រះទ័យថា ត្រូវជ្រើសរើសអ្នកថែរក្សាបញ្ជីពិសិដ្ឋទាំងឡាយបន្ទាប់ទៀត ពីមុនទ្រង់សុគត ។សម្រាប់កាលពីពីរជំនាន់មុន ស្តេចបានប្រគល់ផ្ទាំងទាំងឡាយដល់ស្តេចបន្ទាប់ទៀត ។ប៉ុន្តែដោយសារពួកបុត្រានៃស្តេចម៉ូសាយបានចេញបម្រើបេសកកម្ម នោះទ្រង់គ្មានបុត្រាណាដែលត្រូវគ្រងរាជ្យបន្ត ហើយដូច្នេះក៏គ្មានអ្នកថែរក្សាបញ្ជីទាំងឡាយផងដែរ ។បញ្ជីទាំងនេះរួមមានទាំងផ្ទាំងនៃសាសន៍យ៉ារេឌ ដែលម៉ូសាយបានបកប្រែដោយអំណាចនៃព្រះ ( សូមមើលម៉ូសាយ 28:11–19 ) ។
បើសិនអ្នកត្រូវជ្រើសរើសនរណាម្នាក់ឲ្យថែរក្សាបញ្ជីពិសិដ្ឋទាំងឡាយ តើអ្នកនឹងចង់បានមនុស្សដែលមានចរិតលក្ខណៈបែបណា ?
សូមពិពណ៌នាថា តើអ្នកនឹងមានអារម្មណ៍បែបណា បើសិនអ្នកណាម្នាក់ ជ្រើសរើសអ្នកឲ្យថែរក្សាផ្ទាំងទាំងឡាយ ។
សូមអានម៉ូសាយ 28:20ហើយរកមើលឈ្មោះនៃមនុស្សដែល ម៉ូសាយ បានជ្រើសរើសឲ្យថែរក្សាផ្ទាំងទាំងឡាយ ។
-
សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវអ្វីដែលការសម្រេចរបស់ស្តេចម៉ូសាយ បង្រៀនអ្នកអំពីការផ្លាស់ប្តូរដួងចិត្តរបស់អាលម៉ា ។( ដើម្បីឆ្លើយសំណួរនេះ អ្នកអាចត្រូវការរំឭកសកម្មភាពពីមុនរបស់អាលម៉ា ដែលបានកត់ត្រាក្នុង ម៉ូសាយ 27 ) ។ហើយក៏ពន្យល់ពីរបៀបដែលសេចក្តីទុកចិត្តរបស់ម៉ូសាយលើអាលម៉ា អាចផ្តល់សេចក្តីសង្ឃឹមដល់អ្នកទាំងឡាយដែលប្រែចិត្ត ។
ម៉ូសាយ 29
ប្រជារាស្រ្តរបស់ម៉ូសាយ បានជ្រើសរើសប្រព័ន្ធចៅក្រមមួយជាទម្រង់ថ្មីនៃការគ្រប់គ្រង
ដូចដែលមានកត់ត្រាក្នុងម៉ូសាយ 29ស្តេចម៉ូសាយ បានដាក់ស្នើថា ការគ្រប់គ្រងលើសាសន៍នីហ្វៃនឹងលែងមានគ្រប់គ្រងដោយស្តេចទៀតហើយ ប៉ុន្តែគ្រប់គ្រងដោយប្រព័ន្ធចៅក្រមវិញ ។សូមអាន ហើយប្រៀបធៀបម៉ូសាយ 23:7–8 និងម៉ូសាយ 29:13, 16–18 ។យោងទៅតាមបទគម្ពីរទាំងនេះ តើរាជាធិតេយ្យ ( ដែលគ្រប់គ្រងដោយស្តេច ឬ ម្ចាស់ក្សត្រី ) នៅក្រោមកាលៈទេសៈ ឬ ស្ថានភាពបែបណា ដែលជាទម្រង់គ្រប់គ្រងល្អ ?តើហេតុអ្វីម៉ូសាយ ទូន្មានដល់ពួកសាសន៍នីហ្វៃទាស់នឹងការបន្តឲ្យមានរាជាធិបតេយ្យ ?
សូមអានម៉ូសាយ 29:11, 25ហើយគូសរង្វង់ជុំវិញចម្លើយតទៅនេះ ដែលបង្ហាញពីអ្វី ដែលម៉ូសាយបានមានបន្ទូលអំពីរបៀបដែលពួកចៅក្រមត្រូវជំនុំជម្រះប្រជាជន ៖ ( ក ) ដោយសេចក្តីមេត្តាករុណាក្រៃលែង ( ខ ) ស្របទៅតាមច្បាប់ទាំងឡាយ ( គ ) ស្របតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ( ឃ ) ដោយភាពតឹងរ៉ឹង ។
សូមអាន ម៉ូសាយ 29:26, 30, 33–34, 37–38ហើយរកមើលតួនាទីរបស់ប្រជាជនក្នុងទម្រង់ថ្មីនៃការគ្រប់គ្រង ដែលស្តេចម៉ូសាយបានដាក់ស្នើ ។
-
សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកពីមូលហេតុដែលអ្នកជឿថា វាសំខាន់សម្រាប់ប្រជាជនគ្រប់គ្នានៃប្រទេសមួយដើម្បី « ផ្ទុកចំណែករបស់ខ្លួន » ក្នុងការបម្រើប្រទេសរបស់ខ្លួន ( ម៉ូសាយ 29:34 ) ។
អាលម៉ា ត្រូវបានតែងតាំងជាមេចៅក្រមទីមួយ ហើយលោកបានបំពេញតួនាទីរបស់លោកក្នុងសេចក្តីសុចរិត ( សូមមើល ម៉ូសាយ 29:41–43 ) ។
សូមសរសេរជាពាក្យសម្តីអ្នកផ្ទាល់នូវគោលការណ៍មួយដែលអ្នកបានរៀនពី ម៉ូសាយ 29:
គោលការណ៍មួយដែលជំពូកនេះបង្រៀនគឺថា ៖ មនុស្សម្នាក់ៗ មានកាតព្វកិច្ចមួយដើម្បីរក្សាច្បាប់ និង ពួកអ្នកដឹកនាំសុចរិត ។
-
សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកនូវវិធីមួយដែលអ្នកអាចគាំទ្រច្បាប់ និង ពួកអ្នកដឹកនាំសុចរិតទាំងឡាយក្នុងប្រទេសរបស់អ្នក ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាម៉ូសាយ 28–29 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖