មេរៀនទី 14 ៖ ថ្ងៃទី 2
ម៉ូសាយ 27
សេចក្តីផ្ដើម
ម៉ូសាយ 27រៀបរាប់ពីការប្រែចិត្តជឿរបស់អាលម៉ា ( កូនប្រុសរបស់អាលម៉ា ) និង ពួកបុត្រារបស់ស្តេចម៉ូសាយ ។វារៀបរាប់ប្រាប់ពីការព្យាយាមបះបោររបស់ពួកគេដើម្បីបំផ្លាញសាសនាចក្រនៃព្រះ ការយាងមកជួបនៃទេវតាមួយអង្គ ការផ្លាស់ប្ដូរប្រកបដោយអព្ភូតហេតុរបស់អាលម៉ា និង ការខិតខំរបស់បុរសវ័យក្មេងទាំងនេះដើម្បីជួសជុលការខូចខាតដែលពួកគេបានធ្វើ ។ដំណើររឿងនៃការប្រែចិត្តជឿរបស់ អាលម៉ា គូសបញ្ជាក់ពីសេចក្តីត្រូវការសម្រាប់បុគ្គលគ្រប់រូបដើម្បីកើតជាថ្មីម្តងទៀត ហើយរស់នៅក្នុងភាពសុចរិត ។ជំពូកនេះក៏បង្ហាញពីពរជ័យទាំងឡាយនៃការអធិស្ឋាន សម្រាប់អ្នកទាំងឡាយណាដែលជ្រើសរើសមិនធ្វើតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទផងដែរ ។
ម៉ូសាយ 27:1–23
ទេវតាហៅអាលម៉ាជាកូន និង ពួកបុត្រានៃម៉ូសាយឲ្យប្រែចិត្ត
សូមគិតអំពីអ្នកទាំងឡាយដែលអ្នកស្គាល់ ដែលគ្មានទីបន្ទាល់អំពីដំណឹងល្អ ឬ បានឃ្លាតឆ្ងាយចេញពីសាសនាចក្រ ។តើអ្នកនឹងធ្វើអ្វីខ្លះ បើសិនមានមនុស្សម្នាក់ក្នុងចំណោមពួកគេ បានបដិសេធរាល់កិច្ចប្រឹងប្រែងទាំងឡាយរបស់អ្នកក្នុងការជួយគាត់នោះ ?សូមរកមើលការយល់ដឹងក្នុងសំណួរនេះ នៅពេលអ្នកសិក្សានៅថ្ងៃនេះ ។
សូមអានម៉ូសាយ 27:8–10ហើយរកមើលរបៀបដែលខទាំងនេះ ពិពណ៌នាអំពីអាលម៉ា និង ពួកបុត្រារបស់ម៉ូសាយ ។តើអាលម៉ា និង ពួកបុត្រារបស់ម៉ូសាយ កំពុងព្យាយាមធ្វើអ្វីខ្លះ សម្រាប់សាសនាចក្រ និង សមាជិកទាំងឡាយ ?
តើផ្នែកណានៃការពិពណ៌នាអំពីអាលម៉ា និង ពួកបុត្រារបស់ម៉ូសាយ ដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ខ្លាំងបំផុត ?ហេតុអ្វី ?
ជួនកាល យើងអាចត្រូវបានល្បួងឲ្យជឿថា មនុស្សនេះនឹងមិនផ្លាស់ប្តូរ ហើយមករកព្រះអម្ចាស់នោះទេ ។សូមគិតអំពីឥរិយាបទនេះ នៅពេលអ្នកបន្តការសិក្សារបស់អ្នកក្នុងម៉ូសាយ 27 ។
សូមអានម៉ូសាយ 27:11–14ហើយគូសបន្ទាត់ពីខាងក្រោមមូលហេតុដែលទេវតាបានមកជួបអាលម៉ា និង ពួកបុត្រានៃម៉ូសាយ ។
ម៉ូសាយ 27:14បង្រៀនគោលការណ៍នេះ ៖ព្រះអម្ចាស់ឆ្លើយតបការអធិស្ឋានដោយក្តីជំនឿរបស់យើងសម្រាប់មនុស្សដទៃទៀត ។អ្នកអាចចង់សរសេរគោលការណ៍នេះក្នុងព្រះគម្ពីររបស់អ្នកក្បែរម៉ូសាយ 27:14 ។មិនមែនមនុស្សរាល់គ្នាចាំបាច់តែប្រែចិត្តនោះទេ ហើយក៏មិនមែនមនុស្សរាល់គ្នាដែលយើងអធិស្ឋានឲ្យ នឹងទទួលបានការយាងមកជួបនៃទេវតានោះដែរ ។ព្រះអម្ចាស់ ឆ្លើយតបចំពោះការអធិស្ឋានដោយក្តីជំនឿរបស់យើងសម្រាប់មនុស្សដទៃ ស្របទៅតាមប្រាជ្ញារបស់ទ្រង់ ។
-
ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរមួយ ឬ ទាំងពីរខាងក្រោមនេះ ៖
-
តើនៅពេលណា ដែលអ្នកបានមានអារម្មណ៍ថា ការអធិស្ឋានទាំងឡាយរបស់អ្នក បានមានការផ្លាស់ប្តូរក្នុងជីវិតរបស់មនុស្សម្នាក់ ?
-
តើការជឿថា ព្រះអម្ចាស់ឆ្លើយតបចំពោះការអធិស្ឋានដោយស្មោះត្រង់របស់យើងឲ្យមនុស្សដ៏ទៃ អាចមានឥទ្ធិពលយ៉ាងដូចម្តេច លើរបៀបដែលអ្នកអធិស្ឋាន ?
-
សូមសញ្ជឹងគិត ពីរបៀបដែលអ្នកអាចប្រដូចដំណើររឿងរបស់អាលម៉ា និង ពួកបុត្រាម៉ូសាយទៅនឹងជីវិតរបស់អ្នក ។អ្នកអាចបន្តអធិស្ឋានសម្រាប់អ្នកទាំងឡាយដែលអ្នកស្គាល់ និង ស្រលាញ់ ដែលជ្រើសរើសប្រព្រឹត្តផ្ទុយនឹងការបង្រៀនទាំងឡាយរបស់ព្រះអម្ចាស់ ។អ្នកអាចចងចាំថា ព្រះអម្ចាស់ស្ដាប់ឮការអធិស្ឋានទាំងឡាយរបស់អ្នក ហើយឆ្លើយតបតាមរបៀប និង ពេលវេលារបស់ទ្រង់ផ្ទាល់ ក៏ប៉ុន្តែទ្រង់ប្រទានឲ្យបុគ្គលម្នាក់ៗនូវសិទ្ធិសេរីភាពរបស់គេ ។ហើយសូមគិតយ៉ាងយកចិត្តទុកដាក់ អំពីសំណួរទាំងឡាយនេះ ៖ តើអ្នកណា ដែលប្រហែលជាកំពុងអធិស្ឋានសម្រាប់សុខុមាភាពរបស់អ្នក ?តើព្រះអម្ចាស់ អាចចង់ឲ្យអ្នកផ្លាស់ប្តូរយ៉ាងដូចម្តេច ?តើអ្នកត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យមានការផ្លាស់ប្តូរនោះកើតឡើងបាន ?
សូមអានព្រះបន្ទូលដែលនៅសល់របស់ទេវតាទៅកាន់អាលម៉ា ដូចដែលមានកត់ត្រាក្នុងម៉ូសាយ 27:15–16 ។សូមចងចាំថា ទេវតាបានមានបន្ទូល « ហាក់បីដូចជាសូរផ្គរលាន់ដែលធ្វើឲ្យផែនដីកក្រើក » ( ម៉ូសាយ27:11 ) ។សូមស្រម៉ៃពីរបៀបដែលបទពិសោធន៍នេះ នឹងមានឥទ្ធិពលលើអ្នក បើសិនអ្នកបាននៅជាមួយអាលម៉ា និង ពួកបុត្រារបស់ម៉ូសាយ ។
តើអ្នកនឹងសង្ខេបសារលិខិតរបស់ទេវតាដោយរបៀបណា ?
បន្ទាប់ពីសារលិខិតរបស់ទេវតា អាលម៉ា មិនអាចនិយាយបាន ។លោកបានប្រែទៅជាអស់កម្លាំង ហើយលោកត្រូវបានគេ « សែងគាត់ទៅដោយឥតកម្រើក » ( ម៉ូសាយ 27:19 )ទៅកាន់ឪពុកគាត់ ។នៅពេលឪពុករបស់អាលម៉ាបានឮពីអ្វីដែលបានកើតឡើង លោក « បានអររីករាយ ព្រោះលោកដឹងថា នោះគឺជាព្រះចេស្ដានៃព្រះ » ( ម៉ូសាយ 27:20 ) ។លោកបានចាត់ឲ្យពួកបណ្ដាជនប្រមូលគ្នាមក « ដើម្បីគេអាចធ្វើជាសាក្សីចំពោះអ្វីៗ ដែលព្រះអម្ចាស់ទ្រង់បានធ្វើដល់កូនប្រុសរបស់លោក » ( ម៉ូសាយ 27:21 ) ។ឪពុករបស់អាលម៉ា បានស្នើសុំពួកសង្ឃឲ្យតមអាហារ និង អធិស្ឋាន ដើម្បីឲ្យកូនប្រុសរបស់លោកអាចទទួលបានកម្លាំង និង អាចនិយាយបានវិញ ( សូមមើលម៉ូសាយ 27:22 ) ។ព្រះអម្ចាស់ បានឆ្លើយតបនឹងការអធិស្ឋានរបស់ពួកគេ ។
ម៉ូសាយ 27:24–31
អាលម៉ាជាកូន និង ពួកបុត្រានៃម៉ូសាយ បានប្រែចិត្ត និង កើតសារជាថ្មីម្តងទៀត
សូមអានម៉ូសាយ 27:23–24, 28–30ដើម្បីស្វែងរករបៀបដែលអាលម៉ាជាកូន បានផ្លាស់ប្តូរដោយសារតែបទពិសោធន៍របស់លោកជាមួយទេវតា ។នៅក្នុងតារាងខាងក្រោមនេះ សូមសរសេរពាក្យ ឬ ឃ្លាទាំងឡាយអំពីខទាំងនេះ ដែលពិពណ៌នាពីស្ថានភាពខាងវិញ្ញាណរបស់អាលម៉ា មុនពេល និង ក្រោយពេលការផ្លាស់ប្តូរដួងចិត្តរបស់លោក ។
ពីមុន |
បន្ទាប់មក |
---|---|
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមកត់ត្រាទុកនូវឃ្លាមួយដែលអ្នកបានសរសេរក្នុងជួរឈរបន្ទាប់មកដែលអ្នកសង្ឃឹមថា នឹងពិពណ៌នាអំពីអ្នកអស់មួយជីវិត ។សូមពន្យល់មូលហេតុ ។
សូមរំឭកម៉ូសាយ 27:24, 28ហើយគូសចំណាំអំពីអ្វីដែលអាលម៉ាបានធ្វើ និង អ្វីដែលព្រះអម្ចាស់បានធ្វើ ដែលនាំឲ្យមានការផ្លាស់ប្តូរដួងចិត្តរបស់អាលម៉ា ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សព្រះគម្ពីររបស់អ្នក សូមកត់ត្រាទុកពីមូលហេតុដែលវាសំខាន់ដើម្បីយល់ពីអ្វីដែលយើងត្រូវធ្វើ នៅពេលយើងព្យាយាមផ្លាស់ប្តូរជីវិតរស់នៅរបស់យើង និង អ្វីដែលព្រះអម្ចាស់នឹងធ្វើសម្រាប់យើង ។
-
សូមឆ្លើយសំណួរមួយ ឬ ទាំងពីរខាងក្រោមនេះ ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
សូមអានម៉ូសាយ 27:25–26ហើយរកមើលថា តើអ្នកណាដែលនឹងត្រូវផ្លាស់ប្រែ តាមរយៈដង្វាយធួន—ឬនិយាយម្យ៉ាងទៀត អ្នកណាដែលត្រូវកើតពីព្រះម្តងទៀត ។
ខទាំងនេះបង្រៀនគោលការណ៍ថា ៖ យើងរាល់គ្នា ត្រូវកើតជាថ្មីម្តងទៀត តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ការកើតជាថ្មីពីព្រះមានន័យថា ព្រះវិញ្ញាណនៃព្រះអម្ចាស់ បណ្តាលឲ្យមានការផ្លាស់ប្តូរយ៉ាងធំក្នុងដួងចិត្តរបស់មនុស្សម្នាក់ ដើម្បីគាត់ពុំមានបំណងប្រាថ្នាធ្វើអាក្រក់ទៀតឡើយ ប៉ុន្ដែមានបំណងស្វែងរកការណ៍នៃព្រះវិញ ( សូមមើលម៉ូសាយ 5:2 ) ។អាលម៉ា និង ពួកបុត្រារបស់ម៉ូសាយ មានការផ្លាស់ប្ដូរយ៉ាងធំក្នុងដួងចិត្តយ៉ាងឆាប់រហ័ស ប៉ុន្តែពួកយើងភាគច្រើនត្រូវបានផ្លាស់ប្ដូរ តាមរយៈដង្វាយធួនបន្ដិចម្ដងៗ ។ការកើតជាថ្មីពីព្រះ គឺជាដំណើរការមួយ ជាជាងហេតុការណ៍មួយ ។
-
សូមឆ្លើយសំណួរខាងក្រោមក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកធ្លាប់បានផ្លាស់ប្តូរ តាមរយៈដង្វាយធួន នៅពេលអ្នកបានប្រែចិត្ត ហើយព្យាយាមរាល់ថ្ងៃ ធ្វើតាមព្រះអង្គសង្គ្រោះដែរឬទេ ?
-
តើមានអ្វីមួយ ដែលអ្នកអាចធ្វើឲ្យបានប្រសើរជាងមុន ដើម្បីមកឯព្រះអម្ចាស់ ហើយអនុញ្ញាតឲ្យដង្វាយធួនផ្លាស់ប្តូរជីវិតរបស់អ្នកឬទេ ?
-
ម៉ូសាយ 27:32–37
អាលម៉ាជាកូន និង ពួកបុត្រាម៉ូសាយ បានធ្វើដំណើរពាសពេញដែនដី សារភាពអំពើបាបទាំងឡាយរបស់ពួកគេ ហើយពង្រឹងសាសនាចក្រ
នៅខបន្ទាប់ដែលអ្នកនឹងសិក្សាក្នុងម៉ូសាយ 27បង្ហាញគោលការណ៍ថា ៖ ដើម្បីប្រែចិត្តពិតប្រាកដ មនុស្សម្នាក់ ត្រូវតែធ្វើរាល់ការណ៍ទាំងអស់ ដែលអាចធ្វើទៅបាន ដើម្បីជួសជុលការខូចខាតដែលគេបានធ្វើ ។ ការសងឡើងវិញមានន័យថា ធ្វើអ្វីដែលយើងអាចធ្វើ ដើម្បីកែតម្រូវលទ្ធផលទាំងឡាយនៃជម្រើសអាក្រក់របស់យើង ហើយស្តារឡើងវិញនូវអ្វីដែលខូចខាត តាមរយៈសកម្មភាពរបស់យើង ។ជាឧទាហរណ៍ បើសិននរណាម្នាក់បានលួចរបស់មួយពីអ្នកជិតខាងម្នាក់ ការសងវិញ នឹងមានរួមទាំង ការប្រគល់របស់ដែលបានលួចដល់ម្ចាស់គេវិញ ។សូមអានម៉ូសាយ 27:32–37ហើយរកមើលអ្វីដែលអាលម៉ា និង ពួកបុត្រាម៉ូសាយបានធ្វើ ដើម្បីដោះស្រាយអំពើបាបទាំងឡាយរបស់ពួកគេវិញ ។
សូមកត់ត្រាទុកពីរបៀបដែលមនុស្សម្នាក់អាចធ្វើ ដើម្បីដោះស្រាយនូវអំពើបាបទាំងឡាយខាងក្រោម ៖
-
ការកុហកឪពុកម្តាយ ៖
-
ការនិយាយដើមអំពីនរណាម្នាក់ ៖
-
ការលួចចម្លងកិច្ចការសាលា ៖
នៅពេលអ្នកគិតអំពីរបៀបដែលអ្នកអាចផ្លាស់ប្តូរ តាមរយៈដង្វាយធួន សូមពិចារណាពីរបៀបដែលអ្នកអាចប្រែចិត្ត និង ធ្វើការដោះស្រាយសម្រាប់អំពើបាបទាំងឡាយ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាម៉ូសាយ 27 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖