មេរៀនទី 8 ៖ ថ្ងៃទី 3
នីហ្វៃទី 2 29–30
សេចក្តីផ្ដើម
សារលិខិតរបស់នីហ្វៃអំពីកិច្ចការដ៏អស្ចារ្យនៃការស្តារឡើងវិញនៃដំណឹងល្អបន្តមាននៅក្នុងនីហ្វៃទី 2 29–30 ។លោកបានធ្វើទីបន្ទាល់ថា នៅថ្ងៃចុងក្រោយ ព្រះគម្ពីរទាំងអស់នឹងធ្វើការរួមគ្នាដើម្បីបង្ហាញគ្រប់ទាំងសាសន៍ ពូជមនុស្ស ភាសា និង ប្រជាជនថាព្រះអម្ចាស់ចងចាំកូនចៅរបស់ទ្រង់ ។បញ្ជីប្រវត្តិទាំងនេះគឺជាសាក្សី និង ទីបន្ទាល់មួយដែលថា ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះអង្គសង្គ្រោះរបស់យើង ។នីហ្វៃបានព្យាករថា មនុស្សជាច្រើននឹងបដិសេធព្រះគម្ពីរមរមន ប៉ុន្តែអស់អ្នកទាំងឡាយដែលជឿនឹងត្រូវបានប្រមូលចូលទៅក្នុងសាសនាចក្រ ។លើសពីនេះទៀត នីហ្វៃបានបង្រៀនថា រាស្ត្រនៃសេចក្តីសញ្ញារបស់ព្រះគឺជាអ្នកទាំងឡាយណាដែលប្រែចិត្ត ហើយជឿលើព្រះរាជបុត្រានៃព្រះ ។
នីហ្វៃទី 2 29:1–14
ព្រះអម្ចាស់មានបន្ទូលប្រាប់នីហ្វៃថា នៅថ្ងៃចុងក្រោយ មនុស្សជាច្រើននឹងបដិសេធព្រះគម្ពីរមរមន
នីហ្វៃបានឃើញថា មនុស្សជាច្រើននៅថ្ងៃចុងក្រោយនឹងជឿលើព្រះគម្ពីរប៊ីបថា ជាព្រះគម្ពីរតែមួយគត់ដែលបានបើកសម្តែងពីព្រះ ហើយនឹងបដិសេធព្រះគម្ពីរមរមន ។តើអ្នកនឹងឆ្លើយតបបែបណា បើសិនមានមិត្តម្នាក់បានសួរអ្នកថា « ហេតុអ្វីពួកមរមនមានព្រះគម្ពីរមួយទៀត ? »
នីហ្វៃបានផ្តល់ចម្លើយមួយចំនួនចំពោះសំណួរនេះដោយបានកត់ត្រាជាព្រះបន្ទូលរបស់ព្រះអម្ចាស់អំពីតួនាទីនៃព្រះគម្ពីរមរមននៅថ្ងៃចុងក្រោយថា ជាការស្តារដំណឹងល្អឡើងវិញដែលព្រះអម្ចាស់បានហៅថា « ការណ៍មួយដ៏អស្ចារ្យ » ( នីហ្វៃទី 2 29:1 ) ។សូមអាននីហ្វៃទី 2 29:1–2ហើយរកមើល ថាតើព្រះបន្ទូលទាំងឡាយនៃព្រះអម្ចាស់នឹងធ្វើអ្វីនៅថ្ងៃចុងក្រោយ ។( ព្រះបន្ទូលទាំងឡាយនៃព្រះអម្ចាស់នឹង « ចេញទៅ » ពូជ ឬ កូនចៅរបស់នីហ្វៃ ហើយព្រះបន្ទូលទាំងឡាយនៃព្រះអម្ចាស់ក៏នឹង « ហួចហៅទៅដល់ចុងផែនដី » ) ។ដើម្បី « ហួចហៅ » មានន័យថា « ហួច » ដែលណែនាំជាសញ្ញាសម្រាប់ការប្រមូលផ្តុំ ( សូមមើល អេសាយ 5:26 ) ។
ពាក្យទង់ជ័យក្នុងនីហ្វៃទី 2 29:2សំដៅលើវត្ថុមួយដែលប្រើដើម្បីប្រមូល និង រួបរួមមនុស្ស ។ទង់ជាតិជាញឹកញាប់ត្រូវបានហៅថា ទង់ជ័យ ។យោងទៅតាមនីហ្វៃទី 2 29:2តើទង់ជ័យនេះគឺជាអ្វីដែលនឹងទៅ « ដល់ចុងផែនដី » ដើម្បីប្រមូលរាស្រ្តរបស់ព្រះអម្ចាស់ ?( អ្នកអាចចង់សរសេរអ្វីមួយដូចជាព្រះគម្ពីរមរមន—ពាក្យសម្តីរបស់ពូជ ឬ ពូជពង្សនីហ្វៃនៅក្បែរនឹងនីហ្វៃទី 2 29:2 ) ។
-
សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក យោងទៅតាមនីហ្វៃទី 2 29:1–2ថា តើគោលបំណងរបស់ព្រះអម្ចាស់គឺជាអ្វី ក្នុងការប្រទានឲ្យនូវព្រះគម្ពីរបន្ថែមទៀតដូចជាព្រះគម្ពីរមរមននោះ ។
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយទស្សនដូចតទៅនេះទាក់ទងនឹងព្រះគម្ពីរមរមន ៖ « ព្រះគម្ពីរមរមនគឺជាសេចក្តីថ្លែងការណ៍ដ៏សំខាន់បំផុតនៃសេចក្តីសញ្ញារបស់ព្រះ និង នៃសេចក្តីស្រលាញ់របស់ទ្រង់សម្រាប់កូនចៅរបស់ទ្រង់នៅលើផែងដីនេះ » ( Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ 1997 ] ទំព័រ 4 ) ។
ក្នុងនីហ្វៃទី 2 29ពាក្យសាសន៍ដទៃសំដៅលើប្រជាជនដែលមិនមែនជាវង្សអ៊ីស្រាអែល ។ពាក្យសាសន៍យូដាសំដៅលើមនុស្សដែលជាវង្សអ៊ីស្រាអែល ដែលមានរួមទាំងគ្រួសារ និង កូនចៅរបស់លោកលីហៃ ។សូមអាននីហ្វៃទី 2 29:3–6រកមើលប្រតិកម្មដែលពួកសាសន៍ដទៃមួយចំនួននឹងមានចំពោះព្រះគម្ពីរបន្ថែមនេះ ។សូមសរសេរចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនេះក្នុងចន្លោះដែលបានផ្តល់ឲ្យ ។
តើមនុស្សមួយចំនួននឹងមានប្រតិកម្មយ៉ាងណាចំពោះព្រះគម្ពីរបន្ថែម ?
តើព្រះអម្ចាស់បានមានបន្ទូលយ៉ាងណា អំពីមនុស្សដែលមានប្រតិកម្មរបៀបនេះ ?
នីហ្វៃគឺប្រកបដោយការព្យាករណ៍ក្នុងការពិពណ៌នារបស់លោក អំពីប្រតិកម្មរបស់មនុស្សចំពោះព្រះគម្ពីរមរមន ។ជាញឹកញាប់ មនុស្សនាពេលបច្ចុប្បន្ននេះ បង្ហាញការសង្ស័យទាំងឡាយអំពីព្រះគម្ពីរមរមនពីព្រោះពួកគេមានព្រះគម្ពីរប៊ីបរួចទៅហើយ ។ចូរគូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយនៅក្នុងនីហ្វៃទី 2 29:7–11ដែលពិពណ៌នាអំពីគោលបំណងរបស់ព្រះអម្ចាស់ អំពីការផ្ដល់គម្ពីរបន្ថែម ។សូមគិតអំពីរបៀបដែលអ្នកអាចពន្យល់គោលបំណងទាំងនេះទៅកាន់នរណាម្នាក់ដែលមិនយល់ពីសេចក្តីត្រូវការ ឬ តម្លៃនៃការទទួលបានវិវរណៈបន្ថែមទៀតពីព្រះ ។
-
ដោយប្រើអ្វីដែលអ្នកបានគូសចំណាំក្នុងនីហ្វៃទី 2 29:7–11នោះសូមសរសេរចម្លើយមួយក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកចំពោះសំណួរដែលបានបង្ហាញនៅខាងដើមនៃមេរៀននេះ ៖ « តើហេតុអ្វីពួកមរមនមានព្រះគម្ពីរមួយទៀត ? »
ព្រះអម្ចាស់ប្រទានព្រះគម្ពីរជាសាក្សីទីពីរ ហើយដើម្បីប្រមូលមនុស្សចូលក្នុងសេចក្តីសញ្ញារបស់ទ្រង់ ។សូមអាននីហ្វៃទី 2 29:13–14ហើយរកមើលពរជ័យដែលទទួលបានមកវិញនៅពេលព្រះគម្ពីរ—« ពាក្យទាំងឡាយរបស់ពួកសាសន៍នីហ្វៃ » ( ព្រះគម្ពីរមរមន ) « ពាក្យទាំងឡាយរបស់ពួកសាសន៍យូដា » ( ព្រះគម្ពីរប៊ីប ) និង « ពាក្យទាំងឡាយរបស់ពួកពូជអំបូរអ៊ីស្រាអែលដែលបាត់ »—មានក្នុងចំណោមមនុស្សទាំងនេះ ។
នីហ្វៃទី 2 30:1–8
នីហ្វៃព្យាករពីតួនាទីនៃព្រះគម្ពីរមរមននៅថ្ងៃចុងក្រោយ
បន្ទាប់ពីបង្រៀនថា ព្រះនឹងចងចាំវង្សអ៊ីស្រាអែល នោះនីហ្វៃបានដាស់តឿនប្រជាជនរបស់លោកមិនឲ្យគិតថា ពួកគេសុចរិតជាងពួកសាសន៍ដទៃនោះទេ ។លោកក៏បានរំឭកពួកគេដែរថា មនុស្សទាំងអស់អាចក្លាយជារាស្ត្រនៃសេចក្តីសញ្ញារបស់ព្រះ ។សូមអាននីហ្វៃទី 2 30:2 ហើយសរសេរនៅចន្លោះដែលបានផ្តល់ឲ្យ សូមសរសេរការណ៍ពីរយ៉ាងដែលប្រជាជនចាំបាច់ត្រូវតែធ្វើពីមុនព្រះអម្ចាស់នឹងចូលទៅក្នុងសេចក្តីសញ្ញាជាមួយពួកគេ ។
សូមចំណាយពេលមួយភ្លែត ហើយសញ្ជឹងគិតពីឥទ្ធិពលនៃព្រះគម្ពីរមរមនដែលមានមកលើអ្នក ឬ នរណាម្នាក់ដែលជិតស្និតជាមួយអ្នក ។បន្ទាប់មក សូមអាននីហ្វៃទី 2 30:3–8ហើយបំពេញសកម្មភាពខាងក្រោមនេះជាមួយឃ្លាទាំងឡាយដែលពិពណ៌នាពីឥទ្ធិពលនៃព្រះគម្ពីរមរមន ដែលមានលើអ្នកទាំងឡាយណាដែលទទួលព្រះគម្ពីរនេះ ។
ក្រុមមនុស្ស |
ឥទ្ធិពលនៃព្រះគម្ពីរមរមន |
---|---|
ពូជពង្សរបស់លោកលីហៃ ( នីហ្វៃទី 2 30:3–6 ) | |
ពួកសាសន៍យូដា ( នីហ្វៃទី 2 30:7 ) | |
ពួកសាសន៍ដទៃ ឬ គ្រប់ទាំងសាសន៍ ( នីហ្វៃទី 2 30:8 ) |
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ដែលថ្លែងដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ហើយគូសចំណាំមូលហេតុទាំងឡាយដែលព្រះគម្ពីរមរមនគឺជាឧបករណ៍ដ៏មានអំណាចមួយរបស់អ្នកផ្សព្វផ្សាយសាសនា ៖
« ព្រះគម្ពីរមរមនបានធ្វើជាចំណុចស្នូលនៃកិច្ចការផ្សព្វផ្សាយសាសនាចាប់តាំងពីពេលដែលដំណឹងល្អត្រូវបានស្តារឡើងវិញតាមរយៈព្យាការី យ៉ូសែប មកម៉្លេះ ។យើងប្រើប្រាស់ព្រះគម្ពីរមរមនក្នុងកិច្ចការផ្សព្វផ្សាយសាសនាជារៀងរាល់ថ្ងៃ ។ភាពពិតមួយអំពីព្រះគម្ពីរមរមនដែលជាគន្លឹះទៅកាន់អំណាច នៅក្នុងផ្នែកនីមួយៗនៃកិច្ចការផ្សព្វផ្សាយសាសនាគឺ ៖ ព្រះគម្ពីរមរមនគឺជាសក្ខីបទមួយអំពីព្រះយេស៊ូវគ្រីស្ទ ។នៅទំព័រចំណងជើងប្រាប់យើងដូច្នោះ ។ព្រះគម្ពីរមរមនបានថ្លែងថា គោលបំណងនៃព្រះគម្ពីរគឺដើម្បីបង្ហាញថា ព្រះអម្ចាស់បានធ្វើការណ៍ដ៏អស្ចារ្យទាំងឡាយសម្រាប់រាស្ត្ររបស់ទ្រង់ ដើម្បីជួយពួកគេដឹងថា សេចក្តីសញ្ញាដែលព្រះអម្ចាស់បានធ្វើជាមួយរាស្ត្ររបស់ទ្រង់គឺនៅតែអនុវត្ត ហើយដើម្បីជាការបរិវត្តន៍ដល់មនុស្សទាំងអស់ថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ » ( « Why the Book of Mormon? »New Eraែ ឧសភា ឆ្នាំ 2008 ទំព័រ 6, 8 ) ។
ការសិក្សានីហ្វៃទី 2 30:1–8បង្ហាញយើងថាព្រះគម្ពីរមរមនអាចជួយមនុស្សទាំងអស់ឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទ ហើយរស់តាមដំណឹងល្អរបស់ទ្រង់ ។
-
សូមជ្រើសរើសសំណួរមួយនៃសំណួរខាងក្រោមនេះដើម្បីធ្វើការឆ្លើយក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើព្រះគម្ពីរមរមនបានជួយអ្នកឲ្យស្គាល់ព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
តើអ្នកនឹងប្រើព្រះគម្ពីរមរមនដើម្បីជួយអ្នកដទៃឲ្យស្គាល់ព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
នីហ្វៃទី 2 30:9–18
នីហ្វៃព្យាករពីស្ថានភាពនៃផែនដីនេះនៅអំឡុងសម័យសហស្សវត្សរ៍
សូមអាននីហ្វៃទី 2 30:9–10ហើយរកមើលអ្វីដែលនឹងកើតឡើងក្នុងចំណោមប្រជាជនពីមុនសម័យសហស្សវត្សរ៍—ភាពសុចរិត និង សន្តិភាពរយៈពេល1000ឆ្នាំបន្ទាប់ពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ នៅពេលព្រះយេស៊ូវគ្រីស្ទនឹង « សោយរាជ្យនៅលើផែនដីផ្ទាល់ » ( មាត្រានៃសេចក្តីជំនឿ 1:10 ) ។តើអ្នកបានឃើញ « ការបែកបាក់ដ៏ធំ » ( នីហ្វៃទី 2 30:10 ) ដែលបំបែកពួកសុចរិតចេញពីពួកទុច្ចរិតយ៉ាងដូចម្តេចដែរ ?តើអ្វីនឹងកើតឡើងចំពោះពួកទុច្ចរិតនៅចុងបញ្ចប់ ?
សូមអាននីហ្វៃទី 2 30:12–18រកមើលថាតើការរស់នៅមានលក្ខណៈបែបណាអំឡុងពេលសហស្សវត្សរ៍ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរចំណងជើងសារព័ត៌មានមួយ ( ជាចំណុចសំខាន់ ឬ សេចក្តីសង្ខេប មានចំនួនពីរ ឬបីពាក្យ ) ដែលពិពណ៌នាពីស្ថានភាពក្នុងសម័យសហស្សវត្សរ៍ដែលអ្នកទន្ទឹងរង់ចាំថានឹងមកដល់ ។បន្ទាប់ពីអ្នកបានសរសេរចំណងជើងមួយរួច សូមពន្យល់ពីរបៀបដែលចំណងនោះគឺជាការចង្អុលបង្ហាញពីសន្តិភាពដែលនឹងមានឡើងនៅលើផែនដីនេះ នៅអំឡុងពេលសម័យសហស្សវត្សរ៍ ។
សូមពិចារណាថា តើវានឹងទៅជាយ៉ាងណា នៅពេលដែលសាតាំងនឹងគ្មានអំណាចទៅលើចិត្តមនុស្ស នៅអំឡុងពេលសហស្សវត្សរ៍ ហើយសេចក្តីសុចរិត និង សន្តិភាពនឹងមានឡើង ។ សូមគិត ថាតើសាលារៀន ឬ សហគមន៍របស់អ្នកនឹងមានលក្ខណៈខុសប្លែកគ្នាយ៉ាងណា បើសិនស្ថានភាពទាំងអស់នោះបានមានឡើងនៅពេលបច្ចុប្បន្ននេះ ។
-
សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីអ្វីដែលអាចធ្វើដើម្បីជួយខ្លួនឯង គ្រួសាររបស់អ្នក និង អ្នកដទៃទៀតរៀបចំសម្រាប់អំឡុងពេលនៃសន្តិភាព និង សេចក្តីសុចរិត ។
វិចារណកថា និង ព័ត៌មានសាច់រឿង
តើបញ្ជីប្រវត្តិនៃព្រះគម្ពីរបន្ថែមនឹងមានឡើងយ៉ាងដូចម្តេច ?
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ជាកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់យោបល់ថា បញ្ជីប្រវត្តិទាំងឡាយដែលបាននិយាយក្នុងនីហ្វៃទី 2 29:12–14នឹង « ចេញមកក្នុងលក្ខណៈដ៏រុងរឿង តាមការដឹកនាំរបស់ប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលជាអ្នកទទួលវិវរណៈម្នាក់ និង អ្នកបកប្រែម្នាក់ ហើយដែលកាន់កូនសោទាំងឡាយនៃនគរព្រះ » ( The Millennial Messiah [ ឆ្នាំ 1982 ] ទំព័រ 217 ) ។យើងដឹងថា ព្រះអង្គសង្គ្រោះបានយាងមកជួបពូជអំបូរអ៊ីស្រាអែលដែលបាត់មួយចំនួនបន្ទាប់ពីការរស់ឡើងវិញរបស់ទ្រង់ ហើយយាងទៅជួបពួកសាសន៍នីហ្វៃ ហើយថា ពួកគេក៏នឹងសរសេរដំណើររឿងនៃការងារបម្រើរបស់ទ្រង់ក្នុងចំណោមពួកគេបន្ទាប់ពីការរស់ឡើងរបស់ទ្រង់ផងដែរ ( សូមមើលនីហ្វៃទី 3 16:1–3, 17:4 ) ។
តើ « ពួកសាសន៍យូដានឹង … ចាប់ផ្តើមជឿដល់ព្រះគ្រីស្ទ » នៅពេលណា ?
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក៏បានពិភាក្សាអំពីការប្រែចិត្តជឿរបស់សាសន៍យូដាដែលត្រូវបានព្យាករផងដែរ ៖
« ‹ ហើយហេតុការណ៍នឹងកើតឡើងថា ពួកសាសន៍យូដាដែលត្រូវខ្ចាត់ព្រាត់ក៏នឹងចាប់ផ្តើមជឿដល់ព្រះគ្រីស្ទដែរ ហើយពួកគេនឹងចាប់ផ្តើមប្រមូលគ្នាមកនៅពាសពេញលើដែនដី › ។( 2 នីហ្វៃ 30:7 ) ។អារម្មណ៍ល្វីញជូរចត់ជាច្រើនរបស់ពួកសាសន៍យូដាពីបុរាណដែលទាស់នឹងព្រះគ្រីស្ទបានលែងមានតទៅទៀតហើយ ពេលបច្ចុប្បន្ននេះ មនុស្សជាច្រើនទទួលស្គាល់ទ្រង់ថា ជាគ្រូបង្រៀនដ៏ឆ្នើមម្នាក់ បើទោះជាមិនទទួលស្គាល់ទ្រង់ថា ជាព្រះរាជបុត្រានៃព្រះក៏ដោយ ។អ្នកខ្លះបានទទួលស្គាល់ទ្រង់ទាំងស្រុង ដោយបានមកចូលរួមក្នុងសាសនាចក្រដ៏ពិត ជាមួយនឹងសំណល់នៃពួកអេប្រាអិមដែលត្រូវបានប្រមូលផ្ដុំ និង ពួកសិស្សរបស់ទ្រង់ ។
« ប៉ុន្តែការផ្លាស់ប្រែចិត្តជឿដ៏ធំរបស់ពួកសាសន៍យូដា ការវិលត្រឡប់របស់ពួកគេមកកាន់សេចក្តីពិតជាជាតិសាសន៍មួយ គឺត្រូវបានរៀបចំឡើងឲ្យស្របទៅតាមការយាងមកជាលើកទីពីរនៃព្រះមែស៊ីរបស់ពួកគេ ។អ្នកទាំងឡាយដែលអាចរស់នៅនៅថ្ងៃនោះ នឹងសួរដោយក្រៀមក្រំ និង ទ្រហោរយំ ៖ ‹ ចុះតើរបួសអ្វីនុះនៅដៃអ្នក និង នៅជើងអ្នក ?ខណៈនោះ ពួកគេនឹងដឹងថា យើងជាព្រះអម្ចាស់ ដ្បិតយើងនឹងមានបន្ទូលទៅពួកគេ ៖ របួសទាំងនេះគឺជារបួសដែលយើងត្រូវរបួស នៅក្នុងផ្ទះរបស់មិត្តសំឡាញ់យើង ។យើងជាអ្នកដែលត្រូវបានលើកឡើង ។យើងជាព្រះយេស៊ូវដែលត្រូវគេឆ្កាង ។យើងជាព្រះរាជបុត្រានៃព្រះ › ។( គ. និង ស. 45:51–52; សាការី 12:8–14; 13:6 ) » ។( Mormon Doctrine កំណែលើកទី 2ឆ្នាំ [ 1966 ] ទំព័រ 722–23 ) ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សានីហ្វៃទី 2 29–30 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ )។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖