មេរៀនទី 8 ៖ ថ្ងៃទី 2
នីហ្វៃទី 2 28
សេចក្តីផ្ដើម
នីហ្វៃបានព្យាករពីស្ថានភាពលំបាកមួយចំនួននៅថ្ងៃចុងក្រោយដែលមានរួមទាំងការបង្រៀនមិនពិត និង ការឆ្មើងឆ្មៃនៃសាសនាចក្រក្លែងក្លាយដែលត្រូវបានស្ថាបនាឡើង ។លោកបង្រៀនពីរបៀបដើម្បីស្គាល់គោលលទ្ធិក្លែងក្លាយ និង អាកប្បកិរិយាខាងលោកិយ និង បង្ហាញពីរបៀបដែលសាតាំងនឹងខិតខំធ្វើឲ្យបែកអារម្មណ៍របស់បុរស និង ស្រ្តីចេញពីជីវិតសុចរិត ។
នីហ្វៃទី 2 28:1–19
នីហ្វៃពិពណ៌នាពីសាសនាចក្រក្លែងក្លាយ និង គំនិតក្លែងក្លាយនៅសម័យរបស់យើង
នៅក្នុងវប្បធម៌ភាគច្រើនបំផុត មានស្លាកសញ្ញាចរាចរណ៍ដែលព្រមានអ្នកធ្វើដំណើរនៅពេលមានគ្រោះថ្នាក់ណាមួយនៅតាមផ្លូវខាងមុខ ។នៅក្នុងប្រទេស និង ទីក្រុងដែលអ្នករស់នៅ តើស្លាកសញ្ញាចរាចរណ៍មានទ្រង់ទ្រាយ និង ពណ៌អ្វីខ្លះ ដែលព្រមានដល់អ្នកបើកបរពីគ្រោះថ្នាក់ដែលមាននៅខាងមុខ ?ស្រដៀងគ្នានោះដែរ ជាទូទៅ សារធាតុពុល និង សារធាតុគ្រោះថ្នាក់ផ្សេងៗទៀតត្រូវបានដាក់ចំណាំជាមួយនិមិត្តរូប និង ការព្រមានទាំងឡាយនៅលើក្រដាសវេចខ្ចប់ និង កំប៉ុង ។តើរបស់ទាំងនេះត្រូវបានគូសចំណាំយ៉ាងដូចម្តេចនៅកន្លែងដែលអ្នករស់នៅ ?
ដូចគ្នាទៅនឹងសញ្ញាព្រមានខាងរូបកាយនេះដែរ ព្រះគម្ពីរមរមនមាននូវការព្រមានទាំងឡាយដើម្បីជួយអ្នកចៀសវាងពីឥទ្ធិពលទាំងឡាយដែលធ្វើឲ្យគ្រោះថ្នាក់ដល់វិញ្ញាណរបស់អ្នក ។ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្ហាញពីរបៀបដែលព្រះគម្ពីរមរមនអាចព្រមាន និង ពង្រឹងអ្នកទាស់នឹងគម្រោងការអាក្រក់របស់សាតាំង ៖ « ព្រះគម្ពីរមរមនបើកឲ្យឃើញពីមារសត្រូវរបស់ព្រះគ្រីស្ទ ។ ព្រះគម្ពីរនេះផ្ចាញ់ផ្ចាលគោលលទ្ធិក្លែងក្លាយទាំងឡាយ ហើយបង្ក្រាបការទាស់ទែងគ្នា ។( សូមមើល2 នីហ្វៃ3:12 ) ។ព្រះគម្ពីរនេះពង្រឹងពួកអ្នកដើរតាមព្រះគ្រីស្ទដោយរាបសាប្រឆាំងនឹងគម្រោងការ យុទ្ធសាស្រ្ត និង គោលលទ្ធិដ៏អាក្រក់របស់អារក្សនៅសម័យរបស់យើង ។បែបផែននៃការក្បត់សាសនានៅក្នុងព្រះគម្ពីរមរមនគឺស្រដៀងគ្នានឹងបែបផែនដែលយើងមាននៅពេលបច្ចុប្បន្ននេះដែរ ។ជាមួយនឹងព្រះតម្រិះដ៏ឥតព្រំដែនរបស់ទ្រង់ ព្រះបានធ្វើឲ្យព្រះគម្ពីរមរមនលេចចេញជារូបរាងឡើងដើម្បីឱ្យយើងអាចឃើញកំហុស ហើយចេះដឹងពីរបៀបតយុទ្ធនឹងគំនិតនៃការអប់រំនយោបាយសាសនា និង ទស្សនៈវិជ្ជា ដែលខុសឆ្គងនាសម័យយើងនេះ »( « The Book of Mormon Is the Word of God» Ensignខែ មករា ឆ្នាំ1988 ទំព័រ 3 ) ។
ព្រះគម្ពីរមរមនបើកសម្តែងពីគំនិតក្លែងក្លាយរបស់អារក្ស ហើយពង្រឹងយើងដើម្បីទប់ទល់នឹងគម្រោងការអាក្រក់របស់វា ។ដូចដែលបានកត់ត្រាក្នុងនីហ្វៃទី 2 28នីហ្វៃបានចង្អុលបង្ហាញពីការបង្រៀនក្លែងក្លាយមួយចំនួនរបស់អារក្សដែលកើតឡើងជាទូទៅនៅគ្រប់ជំនាន់ទាំងអស់ ។សូមពិនិត្យមើលក្នុងនីហ្វៃទី 2 28:3–9ហើយគូសចំណាំនូវការបង្រៀនក្លែងក្លាយ និង ការបោកបញ្ឆោតទាំងឡាយរបស់សាតាំងដែលអ្នករៀនពីខគម្ពីរនេះ ។( សូមកត់សំគាល់ថានីហ្វៃទី 2 28:7–9 គឺជាវគ្គចំណេះចំណានខគម្ពីរ ។អ្នកអាចនឹងចង់គូសចំណាំវានៅក្នុងរបៀបមួយដែលងាយសម្គាល់ ដើម្បីអ្នកអាចងាយរកវាឃើញនៅពេលខាងមុខ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមកត់ត្រាចេញពីនីហ្វៃទី 2 28:3–9នូវការបង្រៀនក្លែងក្លាយមួយក្នុងចំណោមការបង្រៀនក្លែងក្លាយទាំងឡាយដែលអ្នកគិតថា កំពុងប៉ះពាល់យ៉ាងខ្លាំងដល់យុវវ័យនាពេលបច្ចុប្បន្ននេះ ហើយពន្យល់ពីមូលហេតុរបស់អ្នក ។សូមបញ្ចូលផងដែរ នូវឧទាហរណ៍មួយស្តីពីរបៀបដែលមនុស្សវ័យក្មេងអាចនឹងទទួលរងការល្បួងដោយការបង្រៀនក្លែងក្លាយនោះ ។
សូមអាននីហ្វៃទី 2 28:12–14ហើយរកមើលអ្វីដែលនីហ្វៃបានព្រមាន ថានឹងកើតឡើងចំពោះសាសនាចក្រ និង មនុស្សជាច្រើន បើទោះជាមាន « ពួកអ្នកដើរតាមព្រះគ្រីស្ទដោយរាបសា » មួយចំនួនក៏ដោយ ( ខទី 14 ) ។រឿងទាំងនេះបណ្តាលមកពីភាពឆ្មើងឆ្មៃ និង គោលលទ្ធិក្លែងក្លាយដែលអ្នកបានអានក្នុងនីហ្វៃទី 2 28:3–9 ។សូមអាននីហ្វៃទី 2 28:15–16, 19ហើយរកមើលលទ្ធផលមួយចំនួននៃការបង្រៀនក្លែងក្លាយទាំងនេះ ។អ្នកអាចចង់គូសចំណាំឃ្លាក្នុងនីហ្វៃទី 2 28:19ដែលពន្យល់ពីអ្វីដែលអារក្សនឹងធ្វើជាមួយអ្នកទាំងឡាយដែលមិនប្រែចិត្ត ។
ចំណេះចំណានខគម្ពីរ—នីហ្វៃទី 2 28:7–9
-
សូមអានឮៗនីហ្វៃទី 2 28:7–9 ។ចំណាយពេលខ្លះដើម្បីទន្ទេញនីហ្វៃទី 2 28:8 ។អ្នកអាចនឹងចង់សរសេរវាទុកក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដោយចេញពីការចងចាំ ឬ សូត្រវាទៅកាន់សមាជិកគ្រួសារ ឬ មិត្តភក្តិម្នាក់ ។នៅក្នុងថ្ងៃចុងក្រោយនឹងមានមនុស្សជាច្រើនបង្រៀនគោលលទ្ធិក្លែងក្លាយឥតខ្លឹមសារ ហើយល្ងង់ខ្លៅ ។នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមរាយនូវរបៀបមួយចំនួនដែលគោលលទ្ធិល្ងង់ខ្លៅទាំងនេះត្រូវបានលើកស្ទួយ ហើយពន្យល់ដោយសង្ខេបពីរបៀបដែលអ្នកអាចស្គាល់គោលលទ្ធិល្ងង់ខ្លៅនៃលោកិយនេះ ហើយចៀសវាងពីគោលលទ្ធិទាំងនេះ ។
នីហ្វៃទី 2 28:20–32
នីហ្វៃព្រមានពីការបោកបញ្ឆោតរបស់សាតាំង
ជាការរៀបចំសម្រាប់ការសិក្សាពីសេចក្តីដែលនៅសល់ក្នុងនីហ្វៃទី 2 28នោះសូមអានបទពិសោធន៍ដូចតទៅនេះរបស់ប្រធាន ប៊យដ៍ ឃេ ផាកកឺ ជាប្រធាននៃកូរ៉ុមពួកសាវកដប់ពីរនាក់ នៅពេលលោកទៅទស្សនាកន្លែងអភិរក្សសត្វព្រៃមួយខណៈបំពេញកិច្ចការនៅប្រទេសអាហ្វ្រិក ៖
« យើងបានឈប់នៅអណ្តូងទឹកមួយដើម្បីមើលសត្វមកផឹកទឹក ។អណ្តូងនោះស្ងួតហួតហែងខ្លាំងណាស់នៅរដូវនោះ ហើយគ្មានទឹកច្រើននោះទេ ការពិតទៅគឺមានតែថ្លុកភក់ប៉ុណ្ណោះ ។ …
« ជាពិសេស សត្វល្មាំងប្រើសមានអារម្មណ៍ភ័យខ្លាច ។ពួកវាបានចូលទៅជិតថ្លុកភក់ ដោយគ្រាន់តែក្រឡេកមើល ហើយក៏រត់ចេញយ៉ាងឆាប់រហ័សទាំងភ័យខ្លាច ។ខ្ញុំអាចមើលឃើញថា មិនមានសត្វតោណានៅក្បែរនោះឡើយ ហើយខ្ញុំក៏សួរអ្នកនាំផ្លូវថា តើហេតុអ្វីពួកសត្វទាំងនោះមិនផឹកទឹក ។ចម្លើយរបស់គាត់គឺ ‹ សត្វក្រពើ › ហើយនេះគឺជាមេរៀន ។
« ខ្ញុំបានដឹងថា គាត់ច្បាស់ជានិយាយលេង ហើយខ្ញុំបានសួរគាត់ដោយប្រាដកប្រជាថា ‹ តើមានបញ្ហាអ្វី ? ›ចម្លើយម្តងទៀតនោះគឺថា ៖ ‹ សត្វក្រពើ › ។
« ខ្ញុំបានថា ‹ មិនសមហេតុផលទេ › ។‹ មិនឃើញមានសត្វក្រពើនៅទីនោះទេ ។អ្នកណាក៏អាចមើលឃើញថា អញ្ចឹងដែរ › ។ …
« ខ្ញុំស្មានថា គាត់អាចប្រាប់បានថា ខ្ញុំមិនបានជឿលើគាត់ទេ ហើយសម្រេចចិត្តបង្រៀនខ្ញុំនូវមេរៀនមួយ ។យើងបានបើកឡានទៅកាន់ទីតាំងមួយទៀតដែលឡាននេះឋិតនៅលើខឿនការពារពីលើថ្លុកភក់ដែលយើងអាចមើលចុះទៅក្រោមបាន ។គាត់បាននិយាយថា ‹ នោះន៎ › ។‹ សូមមើលដោយខ្លួនលោកផ្ទាល់ទៅ › ។
« ខ្ញុំមិនអាចមើលឃើញអ្វីក្រៅតែពីភក់ ទឹកតិចតួច និង សត្វដែលភ័យខ្លាចដែលនៅឆ្ងាយពីនោះឡើយ ។ហើយភ្លាមនោះខ្ញុំក៏បានឃើញវា !—ជាសត្វក្រពើដ៏ធំមួយ ដែលនៅក្រោមភក់ កំពុងរង់ចាំមើលសត្វដែលស្រេកទឹកមួយចំនួនដែលពុំបានគិតហើយមកផឹកទឹកនៅទីនេះ ។
« ភ្លាមនោះ ខ្ញុំក៏ជឿនូវអ្វីដែលអ្នកនាំផ្លូវនេះបានប្រាប់ខ្ញុំ !នៅពេលគាត់អាចឃើញថា ខ្ញុំមានបំណងចង់ស្តាប់ នោះគាត់ក៏បន្តចែកចាយមេរៀននេះទៀត ។គាត់បាននិយាយថា ‹ មានសត្វក្រពើជាច្រើនពាសពេញឧទ្យាននេះ មិនត្រឹមតែមាននៅតាមទន្លេនោះទេ ។យើងគ្មានទឹកណាដែលគ្មានសត្វក្រពើមួយក្បាលនៅក្បែរទឹកនោះទេ ហើយអ្នកគួរតែប្រយត្ន័ចំពោះវា › ។ …
« នៅក្នុងការធ្វើដំណើរផ្សេងមួយទៀតទៅកាន់ប្រទេស អាហ្វ្រិក ខ្ញុំបានពិភាក្សាបទពិសោធន៍នេះជាមួយអ្នកអភិរក្សសត្វព្រៃម្នាក់នៅឧទ្យានមួយទៀត ។ …
« ហើយគាត់បានបង្ហាញខ្ញុំនៅកន្លែងមួយដែលសោកនាដកម្មមួយបានកើតឡើង ។មានបុរសវ័យក្មេងម្នាក់មកពីប្រទេសអង់គ្លេសកំពុងធ្វើការក្នុងសណ្ឋាគារក្នុងរយៈពេលមួយរដូវកាល ។បើទោះជាមានការព្រមានជាទៀងទាត់ម្តងហើយម្តងទៀតក៏ដោយ ក៏គាត់នៅតែឆ្លងកាត់ចូលរបងបរិវេណនេះដើម្បីរកមើលអ្វីមួយ ដោយឆ្លងកាត់គ្រលុកទឹករាក់មួយកន្លែងដែលមិនទាំងលិចស្បែកជើងរបស់គាត់ផង ។
« អ្នកអភិរក្សនេះបាននិយាយថា ‹ គាត់មិនទាន់ឈានបានពីរជំហានចូលទៅក្នុងទឹកផង ពីមុនពេលដែលសត្វក្រពើមួយបានត្របាក់ស៊ីគាត់ ហើយយើងមិនអាចធ្វើអ្វីបានឡើយ ដើម្បីសង្រ្គោះគាត់ › »( « Spiritual Crocodiles »Ensignខែ ឧសភា ឆ្នាំ 1976 ទំព័រ 30–31 ) ។
តើមានគ្រោះថ្នាក់អ្វីខ្លះចំពោះការសង្ស័យពីវត្តមានរបស់សត្វក្រពើនៅពេលដែលអ្នកមិនអាចមើលឃើញសត្វក្រពើទាំងនោះ ?តើបទពិសោធន៍របស់ប្រធាន ផាកកឺ និង យុវជនវ័យក្មេងមានលក្ខណៈដូចគ្នាទៅនឹងអ្វីដែលនីហ្វៃបានពិពណ៌នាក្នុង នីហ្វៃទី 2 28:22 យ៉ាងដូចម្ដេចដែរ ?
ប្រធាន ផាកកឺ បានពន្យល់ ៖
« អស់អ្នកទាំងឡាយដែលចាស់ជាងអ្នកហើយដែលបានឆ្លងកាត់នូវបទពិសោធន៍ទាំងនេះ បានព្រមានអ្នកពីគ្រោះថ្នាក់ដែលមាននៅខាងមុខអ្នក ។មិនគ្រាន់តែជាសត្វក្រពើដ៏ធំមួយដែលត្របាក់ស៊ីអ្នកជាចំរៀកៗនោះទេ ប៉ុន្តែសត្វក្រពើខាងវិញ្ញាណគឺពិតជាកាន់តែគ្រោះថ្នាក់ ហើយកាន់តែបោកបញ្ឆោត និង ពិបាកមើលឃើញជាងពពួកសត្វលូនដែលពូកែលាក់ខ្លួននៅប្រទេសអាហ្វ្រិកទៅទៀត ។
« សត្វក្រពើខាងវិញ្ញាណទាំងនេះអាចសម្លាប់ ឬ ធ្វើឲ្យខូចព្រលឹងរបស់អ្នកបាន ។ពួកវាអាចបំផ្លាញសន្តិភាពផ្លូវចិត្តរបស់អ្នក និង សន្តិភាពផ្លូវចិត្តរបស់អ្នកទាំងឡាយដែលស្រលាញ់អ្នក ។អ្វីៗទាំងអស់នោះហើយដែលត្រូវបានព្រមាននោះ ហើយវាស្ទើតែមិនមានកន្លែងណាមួយក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះដែលមិនត្រូវបានបៀតបៀនជាមួយនឹងគ្រោះថ្នាក់ទាំងអស់នោះ( «Spiritual Crocodiles» ទំព័រ 31 ) ។
នៅបន្ទាត់ខាងក្រោម សូមឆ្លើយសំណួរដូចតទៅនេះ ៖ តើសត្វក្រពើនៅអាហ្វ្រិកអាចមានលក្ខណៈស្រដៀងគ្នាបែបណាទៅនឹងការល្បួង និង ល្បិចកលរបស់សាតាំង ?
សូមអាននីហ្វៃទី 2 28:20–21, 24–26ហើយរកមើលរបៀបទាំងឡាយដែលសាតាំងព្យាយាមបំផ្លាញយើង ។( វាអាចជាប្រយោជន៍ក្នុងការដឹងថា ពាក្យបង្ក្រាបឲ្យសុខក្នុងនីហ្វៃទី 2 28:21មានន័យថា ធ្វើឲ្យស្ងប់ចិត្ត បំពេ ឬ ធ្វើឲ្យដេកខាងវិញ្ញាណ ) ។យោងទៅតាមខទាំងនេះ តើសាតាំងបានប្រើប្រាស់វិធីសាស្ត្រអ្វីខ្លះដើម្បីព្យាយាមបង្រ្កាបឲ្យសុខ និង នាំពួកយើងឲ្យចូលទៅក្នុងអំណាចរបស់វា ? ។
គោលការណ៍ចម្បងមួយដែលបានបង្រៀនក្នុងខទាំងនេះគឺ ៖ សាតាំងប្រើប្រាស់ល្បិចកលជាច្រើនដើម្បីព្យាយាមមានអំណាចមកលើយើង ដូចជាការចាក់រុកឲ្យយើងមានកំហឹង ការបង្ក្រាបយើងឲ្យសុខ និង ការបំពេយើង ហើយនិងការបញ្ជោរយើង ។
-
សូមឆ្លើយពីសំណួរមួយ ឬ ច្រើនជាងនោះខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើសាតាំងប្រើប្រាស់កំហឹងដើម្បីបោកប្រាស និង បំផ្លាញបុគ្គលម្នាក់ៗ គ្រួសារ និង សហគមន៍ទាំងឡាយយ៉ាងដូចម្ដេចដែរ ?
-
តើសាតាំងបានបញ្ឆោតបុគ្គលម្នាក់ៗឲ្យខឹងទាស់នឹងរឿងល្អៗអ្វីខ្លះ ?
-
សូមពិពណ៌នាយ៉ាងហោចណាស់ឲ្យបានឧទាហរណ៍ពីរ អំពីរបៀបដែលមនុស្សមួយចំនួនត្រូវបានបង្រ្កាបឲ្យសុខ ហើយត្រូវបានធ្វើឲ្យខ្វាក់មើលមិនឃើញពីគ្រោះថ្នាក់ទាំងឡាយរបស់សាតាំង ។
-
សូមអានការពន្យល់ខាងក្រោមនេះពីប៊ីស្សព រីឆាឌ ស៊ី អែជ្ជលី ជាទីប្រឹក្សាម្នាក់ក្នុងគណៈប៊ីស្សពជាអធិបតីទាក់ទងនឹងដំណើរការឆ្ពោះទៅមុខបន្តិចម្តងៗដែលសាតាំងប្រើប្រាស់ទាក់ចាប់យើង ៖ « យើងមិនអាចនិយាយថា យើងនឹងប្រព្រឹត្តអំពើបាបខ្លះៗក្នុងយុវវ័យរបស់យើង ឬ ថា យើងគ្រាន់តែសាកល្បងប្រព្រឹត្តអំពើបាបបន្តិចបន្តួចនោះឡើយ ។គ្មានអំពើបាបបន្តិចបន្តួចនោះទេ ។រាល់អំពើល្អ ឬ អាក្រក់ មាននូវលទ្ធផលរបស់វា ។រាល់អំពើល្អពង្រីកសមត្ថភាពរបស់យើងឲ្យធ្វើល្អ ហើយឈរកាន់តែរឹងមាំទាស់នឹងអំពើបាប ឬ ភាពបរាជ័យ ។រាល់អំពើរំលង មិនថា តិចតួចប៉ុណ្ណានោះទេ នឹងធ្វើឲ្យយើងកាន់តែងាយនឹងទទួលរងឥទ្ធិពលរបស់សាតាំងដែលវានឹងល្បួងយើងនៅពេលក្រោយទៀត ។សាតាំងគ្រប់គ្រងយើងបន្តិចម្តងៗបោកបញ្ឆោតយើងតាមរយៈលទ្ធផលទាំងឡាយដែលហៅថាជាអំពើបាបតិចតួចរហូតដល់វាចាប់ឃុំយើងក្នុងអំពើរំលងធំៗបាន ។នីហ្វៃបានពិពណ៌នាការប៉ិនប្រសប់នេះថាជារបៀបមួយនៃការបង្រ្កាបឲ្យសុខ ការបំពេ និង ការបញ្ជោរយើងរហូតដល់សាតាំង‹ ចាប់ [ យើង ] ជាប់ដោយច្រវាក់ដ៏អប្រីយ៍របស់វា ចាប់ពីពេលនោះទៅ គឺគ្មានការរំដោះឲ្យរួចបានឡើយ › ( 2 នីហ្វៃ 28:22; សូមមើលផងដែរខទី 21 ) » ( « That Thy Confidence Wax Strong »Ensignខែ វិច្ឆិកា ឆ្នាំ 1994 ទំព័រ 40 ) ។
សាតាំងប្រើប្រាស់ល្បិចកលដ៏ប៉ិនប្រសប់ទាំងនេះដើម្បីបញ្ចុះបញ្ចូលយើងឲ្យគិត និយាយ និង ធ្វើរឿងខុសឆ្គងទាំងឡាយ ។សូមអាននីហ្វៃទី 2 28:27–29ហើយរកមើលការព្រមានទាំងឡាយបន្ថែមទៀត ។
ព្រះអម្ចាស់ផ្តល់ការព្រមាន និង ពរជ័យមួយទៀតដែលមាននៅជិតចុងបញ្ចប់នៃជំពូកនេះ ។សូមអាននីហ្វៃទី 2 28:30–32ហើយសញ្ជឹងគិតពីសំណួរតទៅនេះ ៖ តើហេតុអ្វីព្រះហៅមនុស្សមួយចំនួនថា មានពរហើយ ?តើការប្រុងស្តាប់ពាក្យទូន្មានរបស់ព្រះនឹងជួយយើងឈ្នះលើល្បិចកលរបស់សាតាំងយ៉ាងដូចម្ដេចដែរ ?
-
នៅក្នុងសៀភៅកំណត់ហតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអំពីអ្វីដែលអ្នកបានរៀនពីមេរៀននេះដែលនឹងជួយអ្នកឈ្នះលើល្បិចកលរបស់សាតាំង ។តើមានកន្លែង សកម្មភាព ឬអាកប្បកិរិយាណាខ្លះដែលអ្នកចង់ចៀសវាងដើម្បីអ្នកមិនត្រូវទទួលរងនូវឥទ្ធិពលរបស់សាតាំង ?
-
សូមគិតអំពីការពិភាក្សាស្តីពីស្លាកសញ្ញាព្រមានទាំងឡាយនៅពេលចាប់ផ្តើមមេរៀននេះ ។នៅក្នុងសៀភៅកំណត់ហតុការសិក្សាព្រះគម្ពីររបស់អ្នក សូមគូសស្លាកសញ្ញាព្រមានមួយដែលបង្ហាញពីគ្រោះថ្នាក់ខាងវិញ្ញាណដែលអ្នកគិតថា ចាំបាច់ត្រូវតែព្រមានដល់យុវវ័យនៅពេលបច្ចុប្បន្ននេះ ។សូមរៀបចំខ្លួន ដើម្បីចែកចាយស្លាកសញ្ញានេះជាមួយគ្រូ និង សិស្សរួមថ្នាក់របស់អ្នក ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សានីហ្វៃទី 2 28ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖