មេរៀនទី 10 ៖ ថ្ងៃទី 2
យ៉ាកុប 7
សេចក្តីផ្ដើម
យ៉ាកុបបានពឹងផ្អែកលើទីបន្ទាល់របស់លោក និង លើព្រះអម្ចាស់ដើម្បីឈ្នះលើគំនិតក្លែងក្លាយ និង ជម្លោះរបស់សេរេមដែលជាអ្នកប្រឆាំងនឹងព្រះគ្រីស្ទ ។អ្នកប្រឆាំងនឹងព្រះគ្រីស្ទគឺជាមនុស្សម្នាក់ដែលប្រឆាំងនឹងព្រះគ្រីស្ទយ៉ាងម៉ឺងម៉ាត់ ឬ ដ៏ខ្លាំងក្លា ហើយព្យាយាមបំផ្លាញសេចក្តីជំនឿរបស់មនុស្សផ្សេងទៀតដែលមានជំនឿលើទ្រង់ លើសាសនាចក្រដ៏ពិតរបស់ទ្រង់ លើដំណឹងល្អរបស់ទ្រង់ ឬ ផែនការនៃសេក្តីសង្គ្រោះ ។
ដើម្បីបញ្ឈប់កិច្ចប្រឹងប្រែងរបស់សេរេម លោកយ៉ាកុបបានទាញយកកម្លាំងពីបទពិសោធន៍ពីអតីតកាលដែលបានបង្កើនសេចក្តីជំនឿរបស់លោកលើព្រះយេស៊ូវគ្រីស្ទ ។លោកក៏បានពឹងផ្អែកលើការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ចំណេះដឹងពីព្រះគម្ពីរ និង ពាក្យសម្តីនៃពួកព្យាការី និង ទីបន្ទាល់របស់លោកអំពីព្រះយេស៊ូវគ្រីស្ទ ។នៅពេលសេរេមទាមទាររកទីសម្គាល់មួយដែលនឹងឆ្លុះបញ្ចាំងថា តើសម្តីរបស់យ៉ាកុបពិតដែរឬទេ នោះគាត់ត្រូវព្រះវាយផ្ចាល ។យ៉ាកុបបានបញ្ចប់កំណត់ត្រារបស់លោកដោយពិពណ៌នាពីរបៀបដែលពួកសាសន៍នីហ្វៃបានទុកចិត្តលើព្រះអម្ចាស់ កាលដែលពួកគេបានពង្រឹងខ្លួនពួកគេទាស់ពួកសាសន៍លេមិន ។ពីមុនពេលលោកយ៉ាកុបស្លាប់ លោកបានប្រគល់ផ្ទាំងតូចឲ្យអេណុស ជាកូនប្រុសរបស់លោក ។
យ៉ាកុប 7:1–14
យ៉ាកុបបានពឹងផ្អែកលើព្រះអម្ចាស់នៅពេលលោកប្រឈមមុខនឹងសេរេមជាអ្នកប្រឆាំងនឹងព្រះគ្រីស្ទ
អែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា ៖ « ការសាល្បងដ៏ធំមួយក្នុងចំណោមការសាកល្បងទាំងឡាយនៃជីវិតរមែងស្លាប់ នឹងកើតឡើងនៅពេលដែលសេចក្តីជំនឿរបស់យើងត្រូវបានគេចោទសួរ ឬ រិះគន់ ។នៅពេលបែបនេះ យើងអាចចង់ឆ្លើយតបវិញទាំងកំហឹង ។… ប៉ុន្តែទាំងនេះគឺជាឱកាសដ៏សំខាន់ដើម្បីពិចារណា អធិស្ឋាន និង ធ្វើតាមគំរូព្រះអង្គសង្គ្រោះ ។សូមចងចាំថា ព្រះយេស៊ូវ ទ្រង់ផ្ទាល់ត្រូវបានគេស្អប់ ហើយបដិសេធពីសំណាក់លោកិយនេះ ។… នៅពេលយើងឆ្លើយតបនឹងអ្នកចោទប្រកាន់យើងដូចព្រះអង្គសង្គ្រោះបានធ្វើ នោះយើងមិនត្រឹមតែកាន់តែប្រែក្លាយដូចទៅនឹងលក្ខណៈនៃគ្រីស្ទនោះទេ យើងក៏បានអញ្ញើញមនុស្សដទៃឲ្យមានអារម្មណ៍នៃសេចក្តីស្រឡាញ់ពីទ្រង់ ហើយធ្វើតាមទ្រង់ផងដែរ » ( “Christian Courage: The Price of Discipleship,” Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 72 ) ។
សូមគិតពីគ្រាមួយនៅពេលសេចក្តីជំនឿរបស់អ្នកត្រូវបានគេចោទសួរ ឬ រិះគន់ ។នៅពេលអ្នកសិក្សា យ៉ាកុប 7 អ្នកនឹងរៀនពីរបៀបដែលយ៉ាកុបទទួលបទពិសោធន៍អំពីការរិះគន់ចំពោះសេចក្តីជំនឿរបស់លោកពីបុរសម្នាក់ឈ្មោះសេរេម និង ពីរបៀបដែលលោកឆ្លើយតបដោយជោគជ័យចំពោះឧបសគ្គនេះ ។
សូមអាន យ៉ាកុប 7:1–5 ហើយរកមើលពាក្យ ឬ ឃ្លាទាំងឡាយដែលបង្ហាញ (1) អ្វីដែលសេរេមកំពុងព្យាយាមធ្វើ និង (2) របៀបដែលគាត់ព្យាយាមដើម្បីសម្រេចគោលដៅរបស់គាត់ ។អ្នកអាចចង់គូសចំណាំវានៅក្នុងព្រះគម្ពីររបស់អ្នក ។
យោងទៅតាម យ៉ាកុប 7:3 តើសេរេមមានឥទ្ធិពលអ្វីទៅលើប្រជាជន ?
-
សូមកត់សម្គាល់នៅក្នុង យ៉ាកុប 7:4 ថា សេរេម « ជាអ្នករៀនសូត្រ » និង មាន « កលល្បិចនៃសម្តីជាច្រើន » ។ សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកពីមូលហេតុដែលជួនកាលវាពិបាកដើម្បីការពារសេចក្តីជំនឿអ្នកទាស់នឹងមនុស្សដូចជា សេរេម ។
សូមចងចាំថា មនុស្សដែលចោទសួរ ឬ រិះគន់សេចក្តីជំនឿរបស់យើង មិនមែនចាំបាច់សុទ្ធតែជាមនុស្សដែលមានបំណងដូចជាសេរេមនោះទេ ។ខណៈដែលមនុស្សមួយចំនួនដូចជាសេរេម ព្យាយាមបំផ្លាញសេចក្តីជំនឿដោយមិនសូញសាញ នោះមានមនុស្សផ្សេងទៀត ដែលអាចចោទសួរពីសេចក្តីជំនឿរបស់យើង ដោយសារតែពួកគេចង់ដឹង ឬ ប្រហែលពួកគេបានទទួលព័ត៌មានខុសអំពីសេចក្តីជំនឿយើង ។
នៅពេលអ្នកអាន យ៉ាកុប 7:5–14 សូមសញ្ចឹងគិតពីរបៀបដែលអ្នកនឹងឆ្លើយតបចំពោះមនុស្សម្នាក់ដូចជា សេរេម ។នៅពេលអ្នកសិក្សាអំពីការឆ្លើយតបរបស់យ៉ាកុប អ្នកនឹងឃើញថា នៅពេលយើងពឹងផ្អែកលើព្រះអម្ចាស់ នោះយើងអាចឈ្នះលើឧបសគ្គដែលកើតឡើងចំពោះសេចក្តីជំនឿរបស់យើង ។ អ្នកអាចចង់សរសេរគោលការណ៍នេះនៅលើគែមនៃព្រះគម្ពីររបស់អ្នកក្បែរនឹងខគម្ពីរទាំងនោះ ។សូមរកមើលរបៀបដែលលោកយ៉ាកុបបានចង្អុលបង្ហាញគោលការណ៍នេះនៅពេលប្រឈមមុខនឹងសេរេម ។
ក្នុងតារាងខាងក្រោមនេះ សូមអានខគម្ពីរទាំងនេះពី យ៉ាកុប 7:5–14 ក្នុងគូឡោនទីមួយ ហើយផ្គូផ្គងខគម្ពីរយោងនោះទៅនឹងសេចក្តីថ្លែងក្នុងគូឡោនទីពីរដែលពិពណ៌នាសមស្របបំផុត អំពីរបៀបដែលលោកយ៉ាកុបបានពឹងផ្អែកលើព្រះអម្ចាស់ក្នុងខគម្ពីរយោងនោះ ។សូមសរសេរអក្សរនៃសេចក្តីថ្លែងនៅលើបន្ទាត់ក្បែរនឹងខគម្ពីរយោង ។
អ្វីដែលយ៉ាកុបបានធ្វើដើម្បីពឹងផ្អែកលើព្រះអម្ចាស់ | |
---|---|
|
អ្នកអាចពិនិត្យមើលចម្លើយរបស់អ្នកទៅនឹងសកម្មភាពផ្គូផ្គងនេះ ដោយយោងទៅលើចម្លើយដ៏ត្រឹមត្រូវដែលមាននៅចុងបញ្ចប់នៃមេរៀននេះ ។
តើអ្នកអាចពង្រឹងទីបន្ទាល់របស់អ្នកយ៉ាងណា ដើម្បីឲ្យសេចក្តីជំនឿអ្នកមិនបាត់បង់នៅពេលអ្វីដែលអ្នកជឿត្រូវបានចោទសួរ ឬ រិះគន់នោះ ?សូមកត់សម្គាល់ក្នុង យ៉ាកុប 7:5 ថា លោកយ៉ាកុបចង្អុលបង្ហាញសេចក្តីពិតតទៅនេះ ៖ យើងមិនអាចបាត់បង់សេចក្តីជំនឿរបស់យើងឡើយ បើសិនទីបន្ទាល់របស់យើងពឹងផ្អែកទៅលើវិវរណៈ និង បទពិសោធន៍ខាងវិញ្ញាណដ៏ពិតប្រាកដ ។ សូមសញ្ជឹងគិតពីកម្លាំងនៃទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និង អ្វីដែលអ្នកអាចធ្វើដើម្បីពង្រឹងវា ។
ការឆ្លើយតបរបស់យ៉ាកុបទៅកាន់សេរេមផ្តល់ឲ្យនូវគំរូមួយសម្រាប់យើងដើម្បីធ្វើតាម នៅពេលយើងឆ្លើយតបចំពោះបុគ្គលទាំងឡាយដែលចោទសួរ ឬ រិះគន់ដល់សេចក្តីជំនឿរបស់យើង ។
-
សូមឆ្លើយសំណួរបីខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដើម្បីជួយអ្នកគិតអំពីរឿងទាំងឡាយដែលលោកយ៉ាកុបបានធ្វើដើម្បីពឹងផ្អែកលើព្រះអម្ចាស់ និង របៀបដែលសកម្មភាពដូចគ្នានេះបានជួយអ្នក ឬ អាចជួយអ្នកនៅពេលមនុស្សដទៃជំទាស់នឹងសេចក្តីជំនឿអ្នក ៖
-
សូមកត់សម្គាល់ក្នុង យ៉ាកុប 7:5 ថា ដោយសារតែបទពិសោធន៍ខាងវិញ្ញាណរបស់យ៉ាកុបពីមុន នោះសេចក្តីជំនឿរបស់លោកមិនបានបាត់បង់ទៅឡើយ ។តើមានបទពិសោធន៍អ្វីខ្លះដែលបានពង្រឹងសេចក្តីជំនឿអ្នក ?តើការចងចាំ ឬ ការកត់ត្រាទុកនូវបទពិសោធន៍ទាំងនេះអាចជួយអ្នកយ៉ាងដូចម្តេចដែរ នៅពេលនរណាម្នាក់ចោទសួរ ឬ រិះគន់ដល់សេចក្តីជំនឿអ្នក ?
-
ក្នុង យ៉ាកុប 7:8 លោកយ៉ាកុបបានថ្លែងថា « ព្រះទ្រង់បានស្រោចព្រះវិញ្ញាណរបស់ទ្រង់មកលើព្រលឹងខ្ញុំ » ។តើអ្នកត្រូវធ្វើអ្វីដើម្បីអាចមានព្រះវិញ្ញាណស្រោចមកលើព្រលឹងរបស់អ្នក ?តើព្រះវិញ្ញាណបរិសុទ្ធបានជួយអ្នកដោយរបៀបណានៅពេលអ្នកដោះស្រាយជាមួយសំណួរ ឬ ការរិះគន់ទាំងឡាយអំពីសេចក្តីជំនឿរបស់អ្នក ?
-
តើទម្លាប់នៃការសិក្សាព្រះគម្ពីរ និង ពាក្យសម្តីនៃពួកព្យាការីថ្ងៃចុងក្រោយប្រចាំថ្ងៃ អាចជួយអ្នកដោយរបៀបណាក្នុងកាលៈទេសៈទាំងឡាយ នៅពេលមនុស្សដទៃចោទសួរ ឬ រិះគន់ដល់សេចក្តីជំនឿអ្នក ?( សូមមើល យ៉ាកុប 7:10–11 ) ។
-
តើនៅពេលណា ដែលអ្នកបានចែកចាយទីបន្ទាល់របស់អ្នកជាមួយមនុស្សម្នាក់ដែលបានចោទសួរ ឬ រិះគន់ដល់សេចក្តីជំនឿអ្នក ?( សូមមើល យ៉ាកុប 7:12 ) ។តើលទ្ធផលគឺជាអ្វី ?
-
ជាជាងការព្យាយាមបង្ហាញភស្តុតាងអំពីសេចក្តីពិតដ៏ពេញលេញនៃទីបន្ទាល់របស់លោក នៅពេលសេរេមស្វែងរកទីសម្គាល់មួយ នោះលោកយ៉ាកុបបានទុកលទ្ធផលនេះក្នុងព្រះហស្ដនៃព្រះវិញ ( សូមមើល យ៉ាកុប 7:14 ) ។តើវាអាចជួយអ្នកឲ្យដឹងថា អ្នកមិនត្រូវការបង្ហាញសេចក្តីពិតដ៏ពេញលេញនៃទីបន្ទាល់របស់អ្នកទៅកាន់អ្នកទាំងឡាយដែលជំទាស់នឹងសេចក្តីជំនឿអ្នកយ៉ាងដូចម្តេច ?
-
យ៉ាកុប 7:15–23
សេរេមត្រូវបានវាយ សារភាព ហើយក៏ស្លាប់ទៅ ដែលបាននាំបណ្ដាជនសាសន៍នីហ្វៃឲ្យបែរទៅរកព្រះអម្ចាស់វិញ
អែលឌើរ រ៉ូបឺត ឌី ហែល បានបង្រៀនថា ៖
« នៅពេលយើងមិនសងសឹក—នៅពេលយើងបែរកំផ្លៀងម្ខាងទៅ ហើយទប់អារម្មណ៍នៃកំហឹង—នោះយើងកំពុងធ្វើតាមគំរូនៃព្រះអង្គសង្គ្រោះ ។យើងបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ ដែលជាអំណាចតែមួយគត់ដែលអាចឈ្នះលើបច្ចាមិត្ត និង ឆ្លើយតបដល់អ្នកចោទប្រកាន់យើងដោយមិនចោទប្រកាន់ពួកគេវិញទេ ។នោះមិនមែនជាភាពទន់ខ្សោយទេ ។នោះ គឺជាភាពក្លាហាននៃគ្រីស្ទសាសនិក ។
« យើងបានរៀនអស់រយៈពេលជាច្រើនឆ្នាំថា ឧបសគ្គទាំងឡាយដែលមានចំពោះសេចក្តីជំនឿរបស់យើងមិនមែនជារឿងថ្មីទេ ហើយឧបសគ្គទាំងនោះក៏មិនទំនងជាបាត់ទៅនៅពេលឆាប់ៗនេះដែរ ។ប៉ុន្តែ សិស្សដ៍ពិតនៃព្រះគ្រីស្ទមើលឃើញឱកាសដែលមានក្នុងភាពផ្ទុយគ្នា ។ …
« … សំណាងល្អ ព្រះអម្ចាស់ស្គាល់ដួងចិត្តនៃពួកអ្នកចោទប្រកាន់យើង និង របៀបដែលយើងអាចឆ្លើយតបដោយប្រសិទ្ធិភាពបំផុតដល់ពួកគេវិញ ។នៅពេលសិស្សដ៏ពិតស្វែករកការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ នោះពួកគេទទួលបានការបំផុសគំនិតដែលស្របទៅតាមស្ថានភាពជាក់ស្តែងនីមួយៗ ។ ហើយក្នុងរាល់ស្ថានភាព សិស្សដ៏ពិតឆ្លើយតបតាមមធ្យោបាយទាំងឡាយដែលអញ្ជើញព្រះវិញ្ញាណនៃព្រះអម្ចាស់ » ( «Christian Courage: The Price of Discipleship» ទំព័រ 72–73) ។
តើអ្នកគិតថា ឃ្លា « មើលឃើញឱកាសដែលមានក្នុងភាពផ្ទុយគ្នា » មានន័យយ៉ាងណា ?
យើងអាចទទួលបានលទ្ធផលល្អ នៅពេលយើងឆ្លើយតបនឹងអ្នកទាំងឡាយដែលជំទាស់នឹងសេចក្តីជំនឿយើងតាមមធ្យោបាយដែលអញ្ជើញព្រះវិញ្ញាណនៃព្រះអម្ចាស់ ។សូមអាន យ៉ាកុប 7:15–23 ហើយរកមើលសេចក្តីល្អដែលជាលទ្ធផលមកពីជំនួបរបស់យ៉ាកុបជាមួយសេរេម ។
តើអ្នកបានឃើញភស្តុតាងអ្វីក្នុង យ៉ាកុប 7:21–22 ដែលថាយ៉ាកុបចង់ឲ្យបទពិសោធន៍របស់លោកជាមួយសេរេម ជួយមនុស្សដទៃទៀត ?
យោងទៅតាម យ៉ាកុប 7:23 តើជំនួបរបស់យ៉ាកុបជាមួយនឹងសេរេមប៉ះពាល់លើបណ្ដាជនយ៉ាងដូចម្តេចនៅទីបញ្ចប់ ?
-
គោលការណ៍មួយដែលយើងរៀនពីជំនួបរបស់យ៉ាកុបជាមួយសេរេមគឺថា នៅពេលយើងឆ្លើយតបចំពោះសំណួរ ឬ ការរិះគន់ទាំងឡាយចំពោះសេចក្តីជំនឿរបស់យើងក្នុងមធ្យោបាយដែលអញ្ញើញព្រះវិញ្ញាណ នោះយើងអាចជួយមនុស្សដទៃឲ្យបែរទៅរកព្រះអម្ចាស់ ។ សូមសរសេរចម្លើយទាំងឡាយចំពោះសំណួរខាងក្រោមនេះអំពីគោលការណ៍នេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការយល់ដឹងគោលការណ៍នេះបានធ្វើឲ្យអ្នកជួយមនុស្សដទៃឲ្យបែរទៅរកព្រះអម្ចាស់យ៉ាងដូចម្តេច ?
-
តើអ្នកអាចព្យាយាមអនុវត្តគោលការណ៍នេះយ៉ាងដូចម្តេច ?
-
យ៉ាកុប 7:24–27
យ៉ាកុបពិពណ៌នាអំពីដំណោះស្រាយរបស់ពួកសាសន៍នីហ្វៃជាមួយនឹងពួកសាសន៍លេមិន និង បញ្ចប់កំណត់ត្រារបស់លោក
សូមអាន យ៉ាកុប 7:24–27 ។សូមផាត់ពណ៌លើឃ្លាមួយក្នុង យ៉ាកុប 7:25 ដែលគូសបញ្ជាក់កាន់តែខ្លាំងពីសាររបស់យ៉ាកុបអំពីសារៈសំខាន់នៃការពឹងផ្អែកលើព្រះអម្ចាស់ នៅពេលយើងប្រឈមមុខនឹងឧបសគ្គទាំងឡាយ ។
-
សូមឆ្លើយសំណួរតទៅនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្វីមួយដែលអ្នកនឹងធ្វើ ដើម្បីរៀបចំសម្រាប់ស្ថានភាពមួយនៅពេលមនុស្សណាម្នាក់ល្បងជំទាស់នឹងសេចក្តីជំនឿរបស់អ្នក ?
បើសិនអ្នកមានកង្វល់អំពីរបៀបក្នុងការដោះស្រាយជាមួយសំណួរ ឬ ការរិះគន់ជាក់លាក់ទាំងឡាយចំពោះសេចក្តីជំនឿរបស់អ្នក សូមសិក្សាកូនសៀវភៅ ពិតចំពោះសេចក្តីជំនឿ ៖ ឯកសារយោងដំណឹងល្អ សេចក្ដីថ្លែងការណ៍នៃសន្និសីទទូទៅរបស់អែលឌើរ រ៉ូបឺត ឌី ហែល « Christian Courage: The Price of Discipleship » ( Ensign ឬ Liahona វិច្ឆិកា ឆ្នាំ 2008 ទំព័រ 72–75 ) និងធនធានដទៃទៀតអាចរកបាននៅលើគេហទំព័រ LDS.org និង youth.lds.org ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅក្រោមផ្នែកកិច្ចការសម្រាប់ថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា យ៉ាកុប 7 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖
ចម្លើយចំពោះសកម្មភាពផ្គូផ្គង់នៅពេលចាប់ផ្តើមមេរៀននេះ ៖ 1 ) ឃ, 2) គ, 3) ក, 4) ង, 5) ខ ។