សេចក្តីណែនាំមកកាន់គម្ពីរអោមណៃ
ហេតុអ្វីសិក្សាគម្ពីរនេះ ?
តាមរយៈការសិក្សារបស់អ្នកពីគម្ពីរអោមណៃ នោះអ្នកនឹងរៀនថា ព្រះអម្ចាស់បានការពារពួកសាសន៍នីហ្វៃដែលសុចរិត ហើយដឹកនាំពួកគេឲ្យទៅកាន់ដែនដីសារ៉ាហិមឡា ( សូមមើលអោមណៃ 1:7, 12–13 ) ។គម្ពីរអោមណៃក៏រៀបរាប់ពីក្រុមដទៃទៀត—ពួកសាសន៍មូលេក ( ឬ ប្រជាជនសារ៉ាហិមឡា ) និង ពួកសាសន៍យ៉ារេឌ ដែលព្រះអម្ចាស់បានដឹកនាំទៅកាន់ដែនដីសន្យា ។
តើនរណាបានសរសេរគម្ពីរនេះ ?
គម្ពីរអោមណៃត្រូវបានសរសេរដោយបុរសប្រាំនាក់ផ្សេងគ្នា ៖ អោមណៃ អ័ម៉ារ៉ុន កេមីស អ័ប៊ីណាដុម និង អាម៉ាលេក ។អោមណៃគឺជាកូនប្រុសរបស់យ៉ារ៉ុម និង ជាចៅទួតប្រុសរបស់លីហៃ និង សារ៉ាយ ។អោមណៃបានពិពណ៌នាពីខ្លួនលោកផ្ទាល់ថាជា « មនុស្សទុច្ចរិត » « ដែលពុំបានកាន់តាម … ព្រះបញ្ញតិ្តទាំងឡាយនៃព្រះអម្ចាស់ »អោមណៃ 1:2 ) ។អ័ម៉ារ៉ុន ( កូនប្រុសរបស់អោមណៃ ) កេមីស ( ប្អូនប្រុសរបស់អ័ម៉ារ៉ុន ) និង អ័ប៊ីណាដុម ( កូនប្រុសរបស់កេមីស ) ពួកលោកម្នាក់ៗបានសរសេរបញ្ចូលបន្ថែមខ្លីៗក្នុងគម្ពីរនេះ ។អាម៉ាលេកៃជាកូនប្រុសរបស់អ័ប៊ីណាដុមបានសរសេរក្នុងគម្ពីរអោមណៃបានច្រើនបំផុត ហើយជាមនុស្សចុងក្រោយដែលបានសរសេរក្នុងផ្ទាំងតូចរបស់នីហ្វៃ ។លោកបានប្រគល់ផ្ទាំងនេះទៅឲ្យស្តេចបេនយ៉ាមីន ។
តើនៅពេលណា ហើយនៅកន្លែងណាដែលគម្ពីរនេះត្រូវបានសរសេរឡើង ?
អ្នកនិពន្ធផ្សេងៗនៃគម្ពីរអោមណៃបានសរសេរនៅពេលណាមួយរវាងឆ្នាំ 361 មុន.គ.ស. និង ឆ្នាំ 130 មុន.គ.ស. អ្នកនិពន្ធបួននាក់ដំបូងបានសរសេរពេលនៅដែនដីនីហ្វៃ ។អាម៉ាលេកៃបានធ្វើកំណត់ត្រារបស់លោកនៅដែនដីសារ៉ាហិមឡា ។