បណ្ណាល័យ
មេរៀន​ទី 11 ៖ នីហ្វៃ​ទី 1 7


មេរៀនទី 11

នីហ្វៃទី 1 7

សេចក្តី​ផ្ដើម

នីហ្វៃទី1 7រួម​មាន​គំរូ​នៃ​ការឧទ្ទិស​របស់​នីហ្វៃ​ដល់​ព្រះ ។ នីហ្វៃ​បាន​គោរព នៅពេល​ព្រះអម្ចាស់​បាន​បញ្ជា​ដល់​គាត់ និង បងៗ​របស់​គាត់ ឲ្យ​ត្រឡប់​ទៅ​សុំ​​អ៊ីសម៉ា​អែល និង គ្រួសារ​របស់​គាត់​ឲ្យ​ចូល​រួម​ជាមួយ​នឹង​ពួកគេ នៅក្នុ​ទីរហោស្ថាន ដើម្បី​ពួកគេ​អាច​រៀបការ និង ចិញ្ចឹម​កូនៗ ។ ទោះ​ជា​នៅពេល​លេមិន និង លេមយួល ប្រឆាំង​ទាស់​នឹង​នីហ្វៃ ហើយ​បាន​ព្យាយាម​សម្លាប់​គាត់​ក្ដី ក៏​គាត់​នៅតែ​ស្មោះត្រង់ និង ព្យាយាម​ជួយ​ពួកគេ​ឲ្យ​ស្មោះ​ត្រង់​ដដែល ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃ​ទី​1 7:1– 5

ព្រះអម្ចាស់បញ្ជា​ដល់​នីហ្វៃ​ឲ្យ​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ ដើម្បី​ទៅ​យក​អ៊ីសម៉ាអែល និង គ្រួសារ​របស់​គាត់

សូម​បង្ហាញ​រូបភាព​នៃ​គូស្វាមីភរិយា និង កូនៗ​របស់​ពួក​គេ ។ ( អ្នក​អាច​ប្រើ​រូបភាព​គ្រួសារ​របស់​អ្នក​ផ្ទាល់​ក៏បាន ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 7:1– 2 ឮៗ ។

  • តើ​ព្រះអម្ចាស់​បាន​បញ្ជា​ដល់​កូនៗ​របស់​លីហៃ​ឲ្យ​ទៅ​ធ្វើ​អ្វី ? តើ​សេចក្ដី​ពិត​អ្វី​ដែល​យើង​អាច​រៀន​ពី​ការបញ្ជា​នេះ ?​( សូម​ធ្វើយ៉ាងណាជួយសិស្សឲ្យ​យល់​ថា ព្រះអម្ចាស់​ដាក់​បញ្ញត្តិ​ដល់​យើង​ឲ្យ​រៀបការ និង ចិញ្ចឹម​កូនៗ​ថ្វាយ​ដល់​ទ្រង់ ។ )

សូម​រំឭក​សិស្ស​ថា វា​អាច​ពិបាក​ធ្វើ​ដំណើរ​​រយៈពេល​បី​បួន​ថ្ងៃ កាត់​តាម​ទីរហោស្ថាន​សម្រាប់​នីហ្វៃ និង បងៗ​របស់​គាត់ ដើម្បី​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ ។

  • ហេតុអ្វី​បាន​ជា​អាពាហ៍ពិពាហ៍ និង គ្រួសារ​មាន​សារៈសំខាន់​ដែលសមឲ្យ​នីហ្វៃ និង បងៗ​របស់​គាត់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ ដើម្បី​ជួប​នឹង​អ៊ីសម៉ាអែល និង គ្រួសារ​របស់​គាត់ ?

មុន​ពេល​បន្ដ​មេរៀន អ្នកអាច​ឲ្យ​ក្រដាស « កុ្រម​គ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភពលោក » មួយ​សន្លឹក​ដល់​សិស្ស ឬ ឲ្យ​ពួកគេ​ត្រឡប់​ទៅ​ទំព័រ​នៃ​ការ​ប្រកាស​នៅក្នុង​សៀវភៅកំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ពី « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ។ សូម​អញ្ជើញ​សិស្ស​ស្ដាប់​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​រក​កមើល​អ្វី​ដែល​ព្យាការី​នៅ​សម័យ​ចុងក្រោយ​ទាំងឡាយ បាន​ប្រកាស​អំពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ ។

« យើង ជា​គណៈប្រធាន​ទីមួយ និង​ ក្រុមប្រឹក្សា​នៃ​ពួកសាវក​ដប់ពីរ​នាក់ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ សូម​ប្រកាស​ជា​ឱឡារិក​ថា អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី គឺ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ ហើយថាគ្រួសារ​ជាផ្នែក​ដ៏​សំខាន់​មួយ នៅក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើតសម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​កូនចៅ​របស់​ទ្រង់​ » ( « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Ensignខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 129 ) ។

សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ចែកចាយ នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​សេចក្ដីថ្លែង​ការណ៍​នេះ ។ សូម​ប្រាកដ​ថា ពួកគេ​យល់​ថា គ្រួសារ​ជាផ្នែក​ដ៏​សំខាន់​មួយ ចំពោះ​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត​​សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​​របស់​យើង ។ សូម​សង្កត់​ធ្ងន់​ថា នេះ​គឺជា​ហេតុផល​មួយ ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ដល់​នីហ្វៃ និង បងៗ​របស់​គាត់​ឲ្យ​អញ្ជើញ​គ្រួសារ​របស់​អ៊ីសម៉ាអែល ឲ្យ​ទៅ​ជាមួយ​នឹង​ពួកគេ ។ សូម​ពន្យល់​ផងដែរ​ថា មូល​ហេតុ​ដ៏​មាន​សារៈសំខាន់​បំផុត​មួយ សម្រាប់​ការរៀបការ គឺ​ដើម្បី​នាំ​កូនៗ​មក​កាន់​ពិភពលោក ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​ដូចម្ដេច​ដើម្បី​ចិញ្ចឹម​កូន « មក​កាន់​ព្រះអម្ចាស់ » ? (នីហ្វៃទី1 7:1) ។

ក្រោយ​ពី​សិស្ស​បាន​ឆ្លើយ​សំណួរ​នេះ​រួច​ហើយ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ស្ដាប់​ទស្សនៈវិស័យជ្រៅជ្រះ​បន្ថែម​ទៀត នៅពេល​អ្នក​អាន​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម ពី​ការប្រកាស​ដល់​ក្រុមគ្រួសារ ។ ប្រសិន​បើ​ពួកគេ​មាន​ក្រដាស​ការប្រកាស​នោះ អ្នកអាច​ស្នើ​ថា ពួកគេ​គួរតែ​គូស​ចំណាំ​ពាក្យ និង ឃ្លា​ដែល​សំខាន់​ចំពោះ​ពួកគេ ។

« យើង​សូម​ប្រកាស​ថា ព្រះបញ្ញត្តិ​របស់​ព្រះ​សម្រាប់​កូនចៅ​របស់​ទ្រង់​ ដើម្បី​បង្កើត​កូនចៅ​ឲ្យ​ចម្រើន​ឡើង​ឲ្យ​មាន​ពាសពេញ​លើ​ផែនដី ។ …

« … ឪពុក​ម្តាយ​មានកាតព្វកិច្ច​ដ៏​ពិសិដ្ឋ ដើម្បី​ចិញ្ចឹម​បីបាច់​កូនចៅ​របស់​ខ្លួន​ដោយ​ក្តីស្រឡាញ់ និង​ សេចក្តី​សុចរិត ផ្គត់ផ្គង់​សេចក្តី​ត្រូវការ ទាំង​ខាង​រូបកាយ និង ​ខាងវិញ្ញាណ​របស់​ពួកគេ និង ​បង្រៀន​ពួកគេ​ឱ្យចេះ​ស្រឡាញ់ និង ​បម្រើ​គ្នា​ទៅវិញ​ទៅមក ចេះ​គោរព​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ហើយ​ធ្វើជា​ពលរដ្ឋ​ល្អ ចេះគោរព​ច្បាប់​គ្រប់​ទីកន្លែង ដែល​ពួកគេ​រស់នៅ ។ ស្វាមី និង ភរិយា —ម្ដាយ និង ឪពុក— នឹង​ទទួល​ខុសត្រូវ​នៅ​ចំពោះ​ព្រះភ័ក្ដ្រ​ព្រះ តាម​ការប្រតិបត្តិ​នៃ​ភារកិច្ច​ទាំងឡាយ​នេះ » ( « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ទំព័រ 129 ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 7:3– 5 ឮៗ ។

  • តើ​ដំណើរ​រឿង​នៅក្នុង នីហ្វៃ​ទី​1 7:3– 5 ជា​គំរូ​នៃ​សេចក្ដី​ពិត​នៅក្នុង​ នីហ្វៃ​ទី​1 3:7 យ៉ា​ង​ដូច​ម្ដេច ? ( សូម​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា ព្រះអម្ចាស់​បាន​រៀបចំ​ផ្លូ​វមួយ​សម្រាប់​នីហ្វៃ និង បងប្អូន​ប្រុស​របស់​គាត់​ឲ្យ​គោរព​តាម​បញ្ញត្តិ​ឲ្យ​រៀបការ និង មាន​កូន ) ។

  • តើ​យុវវ័យ​អាច​រៀបចំ​ខ្លួននាពេល​ឥឡូវនេះ ដើម្បី​រៀបការ និង « ចិញ្ចឹម » កូនៗ នៅក្នុង​ដំណឹងល្អ​ដោយ​របៀប​ណា ?

នីហ្វៃ​ទី​1 7:6 –15

ដោយ​ប្រឈម​នឹង​ការបះបោរ​របស់​លេមិន និង លេមយួល នីហ្វៃ​​ថ្លែង​ទីបន្ទាល់​អំពី​ព្រះចេស្ដា​នៃ​ព្រះអម្ចាស់​ឲ្យ​ដឹកនាំ​ពួកគេ​ទៅ​ដែនដី​សន្យា

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 7:6 –7 ឮៗ ។

  • ហេតុអ្វី​បាន​ជា​លេមិន លេមយួល និង កូនរបស់​អ៊ីសម៉ាអែល​មួយ​ចំនួន​ប្រឆាំង​ក្នុង​ពេល​ធ្វើដំណើរ​នៅក្នុង​ទីរហោស្ថាន ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គិត​អំពី អ្វី​ដែល​ពួក​អាច​និយាយ​ចំពោះ​លេមិន លេមយួល និង កូន​ប្រុស និង កូនស្រី​ដែល​បះបោរ​របស់​អ៊ីសម៉ាអែល ដើម្បី​បញ្ចុះបញ្ចូល​ពួកគេ​ឲ្យ​បន្ដ​ដំណើរ​របស់​ពួកគេ​ទៅកាន់​ដែនដី​សន្យា ។ បន្ទាប់​មក សុំ​ឲ្យ​សិស្ស​អាន នីហ្វៃ​ទី​1 7:8–12 ដោយ​​ស្ងាត់​ៗនិង​ ស្វែងយល់​សំណួរ​ដែល​នីហ្វៃ បាន​សួរ​ដល់​លេមិន និង លេមយួល ។

  • តើ​សេចក្ដីពិត​អ្វី ដែល​នីហ្វៃ​បាន​ចែកចាយ នៅពេល​ដែល​គាត់​បាន​សួរ​សំណួរ​ទាំងនេះ ? ( គាត់​បាន​រំឭ​ក​បងប្អូន​ប្រុស​របស់​គាត់​អំពី​ពរជ័យ ដែល​ពួកគេ​បាន​ទទួល​រួច​ហើយ​ពី​ព្រះអម្ចាស់ និង អំពី​សមត្ថភាព​របស់​ព្រះអម្ចាស់​ក្នុង​ការ​បន្ដ​ប្រទាន​ពរ​ដល់​ពួកគេ តាម​រយៈ​សេចក្ដី​ជំនឿ​របស់​ពួកគេ ) ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​សម្រាប់​យើង ដើម្បី​ចងចាំ​សេចក្ដី​ពិត​ទាំង​នេះ ?

សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃ​ទី​1 7:13–15 និង ស្វែងរក​មើល​លទ្ធផល ប្រសិនបើ​លេមិន លេមយួល និង កូនប្រុស និង កូនស្រី​របស់​អ៊ីសម៉ាអែល​ដែល​បះបោរ បាន​ត្រឡប់​ទៅកាន់​ទីក្រុង​យេរូសាឡិម​វិញ ។

នីហ្វៃទី1 7:16–22

នីហ្វៃ ត្រូវ​បាន​រំដោះដោយ​ព្រះអម្ចាស់

សូម​ពន្យល់​ថា ក្រោយពី​នីហ្វៃ បាន​រំឭក​ដល់​លេមិន និង លេមយួល​អំពីការ​បំផ្លាញ​ដែល​នឹង​កើត​មក​ដល់​អ្នក​ដែល​នៅក្នុង​ទីក្រុង​យេរូសាឡិម ពួកគេ​បែរ​ជា​ខឹង​នឹង​គាត់​ទៅ​វិញ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 7:16 ឮៗ ។ សុំ​ឲ្យ​សិស្ស​ថ្នាក់​ គិតស្រមៃ​ថា​បាន​នៅក្នុង​ស្ថានភាព​របស់​នីហ្វៃ ។

  • តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ប្រសិន​បើ​អ្នក​នៅក្នុង​ស្ថានភាព​របស់​នីហ្វៃ ? តើ​អ្នក​នឹង​ធ្វើ​អ្វី ?

សូម​បង្ហាញ​ថា នីហ្វៃ​បាន​ឆ្លើយ​តប​នឹង​ស្ថានភាព​នេះ ដោយ​ការ​អធិស្ឋាន​សុំជំនួយ ។ សុំ​ឲ្យ​សិស្ស​ម្នាក់​អាន ការអធិស្ឋាន​របស់​នីហ្វៃ នៅក្នុង​នីហ្វៃ​ទី​1 7:17–18 ឮ ។

  • តើ​នីហ្វៃ​បាន​អធិស្ឋាន​សុំ​អ្វី ? តើ​អ្នក​រក​ឃើញ​អ្វី​ដែល​មាន​សារៈសំខាន់​អំពី​ការអធិស្ឋាន​របស់​គាត់​នេះ ?

នៅពេល​សិស្ស​ចែក​ចាយ​ចម្លើយ​របស់​ពួកគេ សូម​ប្រាកដ​ថា ពួកគេ​ឃើញ​ថា នីហ្វៃ​បាន​សុំ​ឲ្យ​រំដោះ​ « តាមរយៈ​សេចក្ដី​ជំនឿ [ របស់​គាត់ ] ។ » សូម​បង្ហាញ​ផងដែរ​ថា នៅពេល​ដែល​គាត់​បាន​សុំ​ការ​រំដោះ​ពី​បងៗ​របស់​គាត់ គាត់​បាន​សុំ​ព្រះ​ឲ្យ​ពង្រឹង​គាត់ ដូច្នេះគាត់​អាច​យកចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ ។ សូម​ពន្យល់​ថា ការអធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ មាន​ន័យ​ថា យើង​អធិស្ឋាន​ដោយ​ទុកចិត្ត​លើ​ព្រះអម្ចាស់ និង ដោយ​មាន​ឆន្ទៈ​ដើម្បី​ធ្វើ​សកម្មភាព ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ ដោយ​អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ៖

អែលឌើរ ដាវីឌ អេ បែដណា

« នីហ្វៃ ​គឺ​ជា​គំរូ​នៃ​មនុស្ស​ម្នាក់​ដែល​បាន​ស្គាល់ យល់ និង ​បានពឹងផ្អែកទៅ​លើ​អំណាច​ដែល​ប្រទាន​ឲ្យ​មកពី​ព្រះអង្គ​សង្គ្រោះ ។ … សូម​ចងចាំ​ពី​ការ​អធិស្ឋាន​របស់​នីហ្វៃ នៅក្នុង​ខ​ទី 17 ៖ ‹ ឱ ព្រះអម្ចាស់​អើយ ស្របតាម​សេចក្តី​ជំនឿ​របស់​ទូល​បង្គំ​ដែល​មាន​ចំពោះ​ទ្រង់ សូម​ព្រះអង្គ​រំដោះ​ទូលបង្គំ​ឲ្យ​រួចផុត​ពី​កណ្តាប់​ដៃ​បងៗ​ទូលបង្គំ​ផង ព្រះពរសូម​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ​ដើម្បី​ឲ្យ​ទូលបង្គំ​អាច​ផ្តាច់​ខ្សែដែល​ចង​ទូលបង្គំ​នេះ​បាន › ( នីហ្វៃទី 1 7:17 សង្កត់​ន័យ​បន្ថែម ) ។

« … ជា​ពិសេស ​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ចំពោះ​ខ្ញុំ​ណាស់ ថា​នីហ្វៃ​មិនបាន​អធិស្ឋាន​សុំ​ឲ្យ​ស្ថានភាព​របស់​គាត់​បាន​ផ្លាស់ប្តូរទេ ។ ផ្ទុយទៅវិញ គាត់​បាន​អធិស្ឋាន​សុំ​កម្លាំង​ ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​របស់​គាត់ ។ ហើយ​ខ្ញុំ​សូម​ផ្ដល់​យោ​បល់​ថា គាត់​បាន​អធិស្ឋាន​នៅក្នុង​របៀប​នេះ​ដោយ​ជាក់លាក់ ដោយសារ​គាត់​បាន​ដឹង​ និង បាន​យល់ និង​ បាន​មាន​បទពិសោធ​ពី​ព្រះចេស្ដា​នៃ​ដង្វាយ​ធួន​នៃ​ព្រះអង្គ​សង្គ្រោះ ដែល​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង » ( « នៅក្នុង​កម្លាំង​នៃ​ព្រះអម្ចាស់ » [Brigham Young University devotional address ថ្ងៃទី 23 ខែ តុលា ឆ្នាំ 2001] ទំព័រ 4, speeches.byu.edu) ។

សូម​ចែក​ចាយ​ទីបន្ទាល់​របស់​អ្នក​ថា ព្រះ​បាន​ឆ្លើយ​តប​នឹង​ការអធិស្ឋាន តាមរយៈ​សេចក្ដី​ជំនឿ​របស់​យើង ។សូមបង្ហាញ​ថា នៅក្នុង​ស្ថានភាព​នេះ ព្រះ​បាន​ឆ្លើយ​តប​នឹង​ការអធិស្ឋាន​របស់​នីហ្វៃ ស្ទើរ​តែ​ភ្លាមៗ ។ ទោះយ៉ាង​ណា​ក្ដី ការអធិស្ឋាន​មិន​តែង​តែ​ត្រូវ​បាន​ឆ្លើយតប​តាម​របៀប​នេះ​រហូត​នោះ​ទេ ។ ព្រះវរបិតាសួគ៌ ឆ្លើយ​តប​នឹង​ការអធិស្ឋាន​តាម​ពេលវេលា​របស់​ទ្រង់ តាម​របៀប​របស់​ទ្រង់ និង តាម​រយៈ​ព្រះឆន្ទៈ​របស់​ទ្រង់ ។ សូម​ផ្ដល់​ឱកាស​ដល់​សិស្ស ដើម្បីថ្លែង​ទីបន្ទាល់​អំពី​អំណាច​នៃ​ការអធិស្ឋាន ដោយ​សួរ​សំណួរ​ខាង​ក្រោម​នេះ​ដល់​ពួកគេ ៖​

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​អធិស្ឋាន​ដោយ​សេចក្ដីជំនឿ និង ទទួល​បាន​​កម្លាំង ឬ ជំនួយ​មក​ពីព្រះអម្ចាស់ ដោយ​ភ្លាម​ ឬ មួយ​រយៈពេល​ក្រោយ​មក ? ( អ្នក​អាច​ចែក​ចាយ​បទពិសោធ​មួយ ដែល​អ្នក​មាន​ជាមួយ​នឹង​គោលការណ៍​នេះ ) ។

សូម​ប្រាប់​សិស្ស​ថា ក្រោយ​ពី​នីហ្វៃ​ត្រូវ​បាន​រំដោះ​ពី​ចំណង​របស់​គាត់ បងប្អូន​ប្រុស​របស់​គាត់​បាន​ព្យាយាម​វាយ​គាត់​ម្ដ​ងទៀត ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 7:19–20ឮៗ ។

  • តើ​នរណា​ជា​អ្នក​បញ្ចុះបញ្ចូល​លេមិន និង លេមយួល​ឲ្យ​បញ្ឈប់​កា​រព្យាយាម​សម្លាប់​នីហ្វៃ ?

សូម​បង្ហាញ​ថា ការអធិស្ឋាន​របស់​យើង ជា​ញឹកញាប់​ត្រូវ​បាន​ឆ្លើយ​តប ហើយ​សេចក្ដីត្រូវការ​របស់​យើង ជាញឹកញាប់​ត្រូវ​បាន​បំពេញ​តាមរយៈ​សកម្មភាព​ដ៏​ស្មោះត្រង់​ពី​អ្នក​ដទៃ ។ នៅពេល​សិស្ស​របស់​អ្នក សិក្សា​ពី​ខគម្ពីរ​ដែល​នៅ​មាន​ក្នុង នីហ្វៃ​ទី​1 7 សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់សម្គាល់​ពី​របៀប​ដែល​នីហ្វៃ​បាន​ឆ្លើយតប​នឹង​បងប្រុស​របស់​គាត់ ទោះបីជា​ក្រោយ​មក ពួកគេ​បាន​ធ្វើ​ចំពោះ​គាត់​ក៏​ដោយ ។ សុំ​ឲ្យ​ពួកគេ​គិត​អំពី​សំណួរ​ខាងក្រោម ដោយ​មិន​បាច់​ឆ្លើយតប​ជា​សំឡេង​នោះ​ទេ ៖

  • តើ​អ្នក​បាន​ឆ្លើយតប​ដោយ​របៀប​ណា នៅពេល​អ្នក​ដទៃ​បាន​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់ ?

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 7:21 ឮៗ ។ អ្ន​កអាច​ផ្ដល់​យោបល់​ថា សិស្ស​គួរតែ​គូស​ចំណាំ​សម្ដី​របស់​នីហ្វៃ​អំពី​ការអភ័យទោស ។

  • តើ​វា​មាន​ន័យ​យ៉ា​ង​ដូចម្ដេច ក្នុង​ការ​អភ័យទោស​ដោយស្មោះអស់ពីចិត្ត ? ( ប្រសិន​បើ​សិស្ស​មិន​សូវ​ប្រាកដ សូម​ពន្យល់​ថា ពាក្យ ដោយ​ស្មោះ មាន​ន័យ​ថាដោយ​ស្មោះត្រង់ និង ដោយ​ចំៗ ) ។

  • តើ​នីហ្វៃ​បាន​ដាស់តឿន​បងៗ​របស់​គាត់​ឲ្យ​ធ្វើ​អ្វី ? ហេតុអ្វី​បាន​ជា​ការប្រឹក្សា​នេះ​មាន​សារៈសំខាន់ ?

សូម​ថ្លែង​ទីបន្ទាល់​ថា ការសុំ​ការ​អភ័យ​ទោស និង ការអភ័យទោស​ដល់​អ្នក​ដទៃ នាំ​មក​នូវ​ឯកភាព និង សេចក្ដី​សុខសាន្ដ ។សូម​អញ្ជើញ​សិស្ស​គិត​អំពី​ស្ថានភាព​ នៅក្នុង​គ្រួសារ​របស់​ពួកគេ ដែល​ត្រូវ​ការ​ការអភ័យទោស ។

  • ហេតុអ្វី​បានជា​ ការអភ័យទោស​មាន​សារៈសំខាន់​ជាពិសេស នៅក្នុង​គ្រួសារ​របស់​យើង ?

  • សូម​គិត​អំពី​ពេល​មួយ ដែល​អ្នក​បាន​អភ័យទោស​ដល់​សមាជិក​គ្រួសារ​ម្នាក់ ឬ នៅពេល​ដែល​សមាជិក​គ្រួសារ​ម្នាក់​បាន​អភ័យទោស​ដល់​អ្នក ។ តើ​វា​មាន​ឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​អ្នក​ និង បរិយាកាស​នៅក្នុង​ផ្ទះ​របស់​អ្នក​យ៉ាងណា ?

សូម​បញ្ចប់​ដោយ ការរំឭក​សិស្ស​ថា ព្រះអម្ចាស់​បាន​ដាក់​បញ្ញត្តិ​ដល់​នីហ្វៃ និង បងៗ​របស់​គាត់​ឲ្យ​រៀបការ និង មាន​គ្រួសារ ហើយ​ថា​ព្រះអម្ចាស់​តម្រូវ​ឲ្យ​មាន​ដូចគ្នា​នៅ​សព្វថ្ងៃ​នេះ ។ សូម​ថ្លែង​ទីបន្ទាល់​ផងដែរ​ថា ព្រះអម្ចាស់​ឆ្លើយតប​ការអធិស្ឋាន​របស់​​យើង និង ផ្ដល់​ដល់​យើង​នូវ​កម្លាំង​ដើម្បី​យក​ឈ្នះ​ការលំបាក​របស់​យើង ស្រប​តាម​សេចក្ដីជំនឿ​របស់​យើង​លើ​ទ្រង់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​ពី​របៀប ​ដែល​ពួកគេ​អាច​អនុវត្ត​គោលការណ៍​មួយ នៅក្នុង​មេរៀន​នៅថ្ងៃ​នេះ ដើម្បីជួយ​គ្រួសារ​របស់​ពួកគេ ។

រូប​សញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ​ការរំឭក​ឡើង​វិញ​ពី​ចំណេះ​ចំណាន​ខគម្ពីរ

កំណត់​ចំណាំ ៖ ការរំឭក​ឡើង​វិញ​ពី​ចំណេះ​ចំណាន​ខគម្ពីរ ត្រូវ​បាន​ប្រើ​តាមរយៈ​សៀវភៅ​ណែនាំ​ការសិក្សា​នេះ ។ ពួកគេ​ណែនាំ​របៀប​ផ្សេងៗ ដែល​អ្នក​អាច​ប្រើ​ដើម្បី​ជួយ​សិស្ស​រំឭកឡើងវិញ​ចំណេះ​ចំណាន​ខគម្ពីរ​ជា​ប្រចាំ ។

ប្រវែង​នៃ​មេរៀន​នេះ អាច​ឲ្យ​ពេល​សម្រាប់​សកម្មភាពនៃការ​រំឭក​ឡើង​វិញ​ពី​ចំណេះ​ចំណាន​ខគម្ពីរ​ខាងក្រោម ។ អ្នក​អាច​រៀបចំ​សកម្មភាព​នៅពេល​ចាប់ផ្ដើម​ការបង្រៀន នៅពេល​សម្រាក​រវាង​វគ្គ​នៃ​មេរៀន ឬ នៅ​ពេល​បញ្ចប់​ការបង្រៀន ។ សូម​ធ្វើយ៉ាងណាជួយ ​សង្ខេបវា​ដើម្បី​ទុក​ពេល​សម្រាប់​មេរៀន ។ សម្រាប់​សកម្មភាព​រំឭក​ឡើងវិញ​ផ្សេង​ទៀត សូម​មើល​ឧបសម្ព័ន្ធ ។

នៅពេល​សិស្ស​អាច​រក​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ដោយ​ងាយ​ស្រួល និង យល់​ពី​ន័យ អត្ថបទ និង ការអនុវត្តន៍​របស់​វា នោះ​ពួកគេ​នឹង​មាន​ជំនឿ​ជាក់​លើ​ការសិក្សា​ផ្ទាល់​ខ្លួន​របស់​ពួកគេ សមត្ថភាព​របស់​ពួកគេ​ដើម្បី​អនុវត្ត​គោលការណ៍​ដំណឹង​ល្អ និង មាន​ឱកាស​ដើម្បី​បង្រៀន​ពី​ព្រះគម្ពីរ ។ សូម​ពិចារណា​នូវ​ការប្រកាស​ខាងក្រោម​ដោយ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ៖ « យើង​សង្ឃឹម​ថា គ្មាន​សិស្ស​ណាម្នាក់​របស់​អ្នក នឹង​ចាកចេញ​ពី​ថ្នាក់​របស់​អ្នក​ដោយ​ការភ័យ​ខ្លាច ឬ ខ្មាស់​គេ ឬ អាម៉ាស់​មុខ ដែល​ពួកគេ​មិន​អាច​រក​ជំនួយ​ដែលល​ពួកគេ​ត្រូវការ ដោយសារ​ពួក​គេ​មិន​ដឹង​ពី​ព្រះគម្ពីរ​ច្បាស់​ល្មម ក្នុង​ការ​រក​វគ្គ​ត្រឹមត្រូវ » ( « ការដាក់ទុន​ដ៏​នៅ​អស់កល្ប​ជានិច្ច » [ និយាយ​ទៅកាន់​អ្នកអប់រំ​សាសនា CES នៅថ្ងៃទី 10 ខែ កុម្ភៈ ឆ្នាំ 1998] ទំព័រ 2 si.lds.org) ។

ដើម្បី​ជួយ​សិស្ស​ដឹងក្នុង​ការរក​វគ្គ​ចំណេះចំណាន​ខគម្ពីរ សូម​អញ្ជើញ​ពួកគេ​ឲ្យ​យោង​ទៅ​ប្រដាប់​សៀត​ចំណេះចំណាន​ខគម្ពីរ រក​មើល​វគ្គ​ចំណេះចំណាន​ប្រាំ​ដំបូង​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ហើយ​អាន​វា ។ អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​​ចំណេះចំណាន​ខគម្ពីរ នៅក្នុង​របៀប​ផ្សេងៗ​គ្នា ដូច្នេះពួកគេ​នឹង​អាច​រក​វគ្គ​នានា​ដោយ​ងាយ​ស្រួល ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃ​ទី​1 7:2 ។ អ៊ីសម៉ាអែល​ជា​អំបូរ​របស់​អេប្រាអិម

ព្រះគម្ពីរ​មរមន ពេល​ខ្លះ​សំដៅ​ថា​ជា « បន្ទះឈើ​​​របស់​យ៉ូសែប » ( អេសេគាល 37:19 ) ឬ « បន្ទះឈើ​របស់​អេប្រាអិម » ( គ. និង ស. 27:5 ) ។ លីហៃ ត្រូវ​ជា​ពូជពង្ស​របស់​ម៉ាណាសេ ( សូមមើល អាលម៉ា 10:3) ហើយ​អ៊ីសម៉ាអែល ត្រូវ​ជា​ពូជពង្ស​របស់​អេប្រាអិម ( សូមមើល Erastus Snow, Deseret News, ថ្ងៃ​ទី 18 ខែ សីហា 1882 ) ការព្យាករណ៍​របស់​យ៉ាកុប ( សូម​មើល លោកុប្បត្តិ 48:16; 49:22ត្រូវ​បាន​បំពេញ នៅពេល​ដែល​អ៊ីសម៉ាអែល ( នៃ​អេប្រាអិម ) បាន​មក​ដល់​ទី្វប​អាមេរិក ជាមួយ​នឹង​លីហៃ ( នៃ​ម៉ាណាសេ ) ។

នីហ្វៃទី​1 7:3–5 ។ សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​បញ្ជាក់​លើ​សារៈសំខាន់​នៃ​ការរៀបការ​នៅ​ព្រះវិហារ​បរិសុទ្ធ ៖

« ពិធី​បុណ្យ​ជ្រមុជ​ទឹក គឺ​ជា​បទ​បញ្ញត្តិ​របស់​ព្រះ​អម្ចាស់ នោះ​ការរៀបការ​នៅ​ព្រះវិហារ​បរិសុទ្ធ ក៏​ជា​បទ​បញ្ញត្តិ​របស់​ព្រះអម្ចាស់​ផង​ដែរ ។ ពិធី​បុណ្យ​ជ្រមុជ​ទឹក​ មាន​សារៈសំខាន់​ចំពោះ​ការសារភាព​ទៅកាន់​សាសនាចក្រ ហើយ​ការរៀបការ​នៅ​ព្រះវិហារ​បរិសុទ្ធ គឺ​សំខាន់​ចំពោះ​ការតម្កើង​របស់​យើង នៅក្នុង​វត្តមាន​នៃ​ព្រះ ។ វា​ជា​ផ្នែក​មួយ​នៃ​គោលដៅ​របស់​យើង ។ យើង​មិន​អាច​បំពេញ​គោលដៅ​ដ៏ខ្ពស់បំផុត​របស់​យើង ដោយ​គ្មាន​វា​នោះទេ ។

« ចូរ​កុំ​ពេញ​ចិត្ត​នឹង​អ្វីៗ​ដែល​មាន​តម្លៃ​តិច​ជាង​នេះ ។

« អ្នក​មិន​អាច​ទទួល​​របៀប​នៃ​ការជ្រមុជទឹក​បែប​ពិភពលោកនេះ​ទេ មែនទេ ?

« ព្រះ​មាន​របៀប​របស់​ទ្រង់​ក្នុង​ការជ្រមុជ​ទឹក— ដោយ​ការពន្លិច​ដោយបុគ្គល​ម្នាក់​ដែល​កាន់​សិទ្ធិ​អំណាច ។

« បន្ទាប់​មក តើ​អ្នក​នឹង​ទទួល​យក​របៀប​នៃ​ការរៀបការ​ខាង​លោកិយ​ដែរ​ឬទេ ?

« ទ្រង់​ក៏​មាន​របៀប​នៃ​ការរៀបការ​របស់​ទ្រង់​ដែរ ៖ វា​គឺជា​ការរៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ » ( ការបង្រៀន​ដោយ ហាវើដ ដបុលយូ ហឹនធើរ ed. Clyde J. Williams [1997], ទំព័រ131–32 ; សូម​មើល​ផងដែរ គ. និង ស. 131:1–4 ) ។

នីហ្វៃ​ទី​1 7:15 ។ « ប្រសិន​បើ​អ្នក​នឹង​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ អ្នក​នឹង​ត្រូវ​ស្លាប់ »

នីហ្វៃ​បាន​ព្រមាន​ដល់​បងៗ​របស់​គាត់ និង សមាជិក​នៃ​គ្រួសារ​របស់​អ៊ីសម៉ាអែលថា ពួកគេ​នឹង​ស្លាប់ ប្រសិន​បើ​ពួកគេ​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ ។ ប្រវត្តិសាស្ដ្រ​បង្ហាញ​ថា នីហ្វៃ​គឺ​ត្រូវ ។ ជាច្រើន​ឆ្នាំ​ក្រោយ​ពី​លីហៃ និង ក្រុមគ្រួសារ​របស់​អ៊ីសម៉ាអែល បាន​ចាកចេញ​ពី​ទីក្រុង​យេរូសាឡិម ពួក​ក្រុង​បាប៊ីឡូន​បាន​ឡោមព័ទ្ធ​ទីក្រុង​យេរូសាឡិម ។ ដោយ​យោង​តាម​ព្រះគម្ពីរប៊ីប ការឡោម​ព័ទ្ធ​ប្រហែល​ជា​អស់​ពេល 18 ខែ ធ្វើឲ្យ​ប្រជាជន​នៃ​ទីក្រុង​យេរូសាឡិម​រស់​នៅ​ដោយ​គ្មាន​អាហារ ទីក្រុង​ត្រូវ​បាន « បែកបាក់ » ហើយ​កងទ័ព​របស់​សេ្ដច​សេដគា បាន​ខ្ចាត់ខ្ចាយ ( សូមមើល ពង្សារតារក្សត្រ​ទី​2 25:1–7 បន្ទាប់​មក ពួក​ក្រុង​បាប៊ីឡូន​ បាន​បំផ្លាញ​ព្រះវិហារ​បរិសុទ្ធ និង បានចាប់​មនុស្ស​ជាច្រើនធ្វើជា​ឈ្លើយសឹក​ទៅទីក្រុង​បាប៊ីឡូន ។ ប្រសិន​បើ​ លេមិន លេមយួល និង អ្នក​ផ្សេង​ទៀត​បាន​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ នោះ​ពួកគេ​នឹងត្រូវ​រងទុក្ខ​ក្នុង​ការជាប់​ឃុំឃាំង ឬ ការស្លាប់ ( សូមមើល នីហ្វៃ​ទី​2 1:4 ប៉ុន្ដែ ដោយសារ​ពួកគេ​បាន​ជ្រើសរើស​ធ្វើតាម​លីហៃ និង នីហ្វៃ ពួកគេ​បាន​រីករាយ​នឹង​ផ្លែឈើ និង ទឹកឃ្មុំ​នៃ​ដែនដី​បរិបូរណ៍​ទៅ​វិញ ( សូម​មើល នីហ្វៃទី​1 17:3–6 ) ហើយ​​បាន​ទទួល​នូវ​ដែនដី​នៃ​កេរ្ដិ៍​អាករ​មួយ ( សូម​មើល នីហ្វៃទី​2 1:5 ) ។ ជាងនេះ​ទៅ​ទៀត ព្រះអម្ចាស់​បាន​មាន​សេចក្ដី​មេត្តាករុណា​ចំពោះ​កូនចៅ​នៅ​ថ្ងៃ​ចុងក្រោយ​របស់​លេមិន និង លេមយួល ដោយ​ប្រទានពរ​ពួកគេ​ជាមួយ​នឹង​ដំណឹងល្អ ( សូម​មើល នីហ្វៃ​ទី​2 4:7– 9 ) ។