មេរៀនទី 2
ការសិក្សាព្រះគម្ពីរ
សេចក្តីផ្ដើម
មេរៀននេះ នឹងជួយសិស្សឲ្យបើកការយល់ដឹងរបស់ពួកគេអំពីបំណងទាំងឡាយនៃព្រះគម្ពីរ ។ វាក៏នឹងជួយពួកគេឲ្យសិក្សាព្រះគម្ពីរតាមរបៀបដ៏មានន័យជាងមុនផងដែរ ។ វារួមមានសកម្មភាពនៃការរៀនអំពីការយល់ដឹងលើសាវតា និង សាច់រឿងនៃព្រះគម្ពីរ ការស្គាល់ និង ការយល់ពីគោលលទ្ធិ និង គោលការណ៍ទាំងឡាយ និង ការអនុវត្តគោលលទ្ធិ និង គោលការណ៍ទាំងនោះទៅក្នុងជីវិតរបស់យើង ។ នៅពេលសិស្សរីកចម្រើននូវសមត្ថភាពរបស់ពួកគេក្នុងការសិក្សាព្រះគម្ពីរ នោះសេចក្ដីស្រឡាញ់ចំពោះព្រះគម្ពីរនឹងកើនឡើង រួមទាំងការយល់ដឹងអំពីដំណឹងល្អរបស់ពួកគេនឹងកើនឡើងដែរ ។ សូមគិតពីរបៀបដើម្បីរំឭកពីកិច្ចការសិក្សានៅក្នុងមេរៀននេះ ពេញមួយឆ្នាំ ។
យោបល់សម្រាប់ការបង្រៀន
តើយើងគួរតែចាប់យកការសិក្សាព្រះគម្ពីរនៅក្នុងថ្នាក់សិក្ខាសាលា ដោយរបៀបណា ?
ពីមុនថ្នាក់រៀនចាប់ផ្ដើម សូមសរសេរប្រសាសន៍ដូចខាងក្រោមដោយប្រធាន ថូម៉ាស អេស ម៉នសុន នៅលើក្ដារខៀន ។ ( ប្រសាសន៍ខាងលើនេះ មាននៅទំព័រ 107 នៃរបាយការណ៍សន្និសីទខែ តុលា ឆ្នាំ 1970 ) ។
សុំឲ្យសិស្សម្នាក់អានប្រសាសន៍នេះឲ្យឮៗ ។
-
ផ្អែកលើប្រសាសន៍នេះ តើអ្វីគួរតែជាគោលដៅរបស់ខ្ញុំ ក្នុងនាមជាគ្រូបង្រៀនថ្នាក់សិក្ខាសាលារបស់អ្នក ? តើអ្វីគួរតែជាគោលដៅរបស់អ្នក ក្នុងនាមជាសិស្សថ្នាក់សិក្ខាសាលា ?
សូមប្រាប់សិស្សថា នៅក្នុងមេរៀននេះ ពួកគេនឹងស្វែងរកនូវរបៀបដើម្បី « គិតអំពី មានអារម្មណ៍អំពី ហើយបន្ទាប់មកបញ្ចេញសកម្មភាពអំពីការរស់នៅតាមគោលការណ៍ » ដែលបានបង្រៀននៅក្នុងព្រះគម្ពីរ ។
ការយល់ពីប្រវត្តិ និង សាច់រឿងនៃព្រះគម្ពីរ
សូមពន្យល់ថា រឿងមួយដែលសិស្សអាចធ្វើឲ្យរីកចម្រើនការសិក្សាព្រះគម្ពីររបស់ពួកគេ គឺត្រូវរៀនអំពី ប្រវត្តិ និង សាច់រឿងនៃដំណើររឿង និង វិវរណៈនៅក្នុងព្រះគម្ពីរ ។ ប្រវត្តិ និង សាច់រឿង ជាញឹកញាប់ត្រូវបានហៅថា បរិបទ ។
សូមអញ្ជើញសិស្សម្នាក់អានការប្រឹក្សាខាងក្រោមពីប្រធាន ថូម៉ាស អេស ម៉នសុន ៖
« សូមផ្ដើមស្គាល់មេរៀនទាំងឡាយ ដែលព្រះគម្ពីរបង្រៀន ។ រៀនពីប្រវត្តិ និង សាច់រឿងនៃរឿងប្រៀបប្រដូចរបស់លោកចៅហ្វាយ និង ការដាស់តឿនរបស់ព្យាការីទាំងឡាយ ។ សិក្សាពីវា ហាក់ដូចជា វាកំពុងនិយាយទៅកាន់អ្នក ដោយសារវាគឺជាសេចក្ដីពិត » ( « ធ្វើជាខ្លួនអ្នកដ៏ល្អបំផុត » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2009 ទំព័រ 68 ) ។
សូមបង្ហាញថា ការយល់ពីប្រវត្តិ និង សាច់រឿងមួយ អាចជួយយើងឲ្យយល់ពីការបង្រៀនទាំងឡាយនៅក្នុងព្រះគម្ពីរ ។ វាផ្ដល់ជាដំណឹងដែលបញ្ជាក់ និង នាំមកនូវជម្រៅនៃការយល់ដឹងពីដំណើររឿងយ៉ាងជ្រាលជ្រៅ ចំពោះគោលលទ្ធិ និង គោលការណ៍ទាំងឡាយនៅក្នុងអត្ថបទព្រះគម្ពីរ ។
សូមសរសេរសំណួរខាងក្រោមនៅលើក្តាខៀន ៖
សូមពន្យល់ថា សំណួរទាំងនេះ អាចជួយយើងឲ្យយល់ពីបរិបទនៃការបង្រៀនមួយ ឬ ដំណើររឿងមួយនៅក្នុងព្រះគម្ពីរ ។
សុំឲ្យសិស្សចែកចាយពីអ្វីដែលពួកគេបានធ្វើ ដើម្បីទទួលបាននូវការយល់ដឹងល្អប្រសើរពីប្រវត្តិ និង សាច់រឿងនៃវគ្គទាំងឡាយក្នុងព្រះគម្ពីរ ។ អ្នកអាចចង់សរសេរគំនិតទាំងនេះខ្លះៗ នៅលើក្ដារខៀន ។
សិស្សអាចលើកឡើងពីការអនុវត្តនានាដូចជា ការរកមើលន័យនៃពាក្យពិបាក ឬ ពាក្យមិនដែលឃើញ ការពិនិត្យមើលអត្ថបទជុំវិញនោះ ការអានសេចក្ដីសង្ខេបនៃជំពូកនៅក្បាលជំពូក ឬ ការស្វែងរកលេខយោងសម្រាប់ការពន្យល់ និង ឯកសារយោងឆ្លងគ្នា ។ សូមប្រាកដថា បានលើកឡើងពីជំនាញទាំងនេះ ប្រសិនបើសិស្សមិនបានលើកឡើងទេ ។
ដើម្បីយករបៀបនៃការយល់ពីបរិបទនៃព្រះគម្ពីរមួយធ្វើជាគំរូ សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី 3 17:1–10 ឲ្យឮៗ ។ សុំឲ្យថ្នាក់អានតាម រកមើលចម្លើយទៅនឹងសំណួរដែលអ្នកបានសរសេរនៅលើក្ដារខៀន ។ អ្នកក៏អាចលើកទឹកចិត្តពួកគេឲ្យមើលនៅសេចក្ដីសង្ខេបក្នុងក្បាលជំពូកបន្តិចៗផងដែរ ។
-
តើនរណាដែលនិទានដំណើររឿងនេះ នៅក្នុង ខ 1, 5–6, និង 9–10 ? ( មរមន ) ។
-
នៅក្នុងដំណើររឿងនេះ តើនរណាកំពុងតែនិយាយ ? តើនរណាកំពុងតែទទួលសារលិខិតនេះ ?
-
តើមានរឿងអ្វីបានកើតឡើង ពីមុនព្រឹត្តិការណ៍នៅក្នុងដំណើររឿងនេះ ? ( សូមមើលសេចក្ដីសង្ខេបនៃជំពូកនៅ នីហ្វៃទី 3 8–16 ។ ) តើចំណេះដឹងរបស់អ្នកពីប្រវត្តិនេះ មានឥទ្ធិពលយ៉ាងដូចម្ដេចលើការយល់ដឹងរបស់អ្នកពីមូលហេតុដែលមនុស្សចង់បានព្រះអង្គសង្រ្គោះឲ្យគង់នៅយូរបន្ដិចទៀតនោះ ? ( សូមមើល នីហ្វៃទី3 17:5–6 ។ ) តើអព្ភូតហេតុអ្វីខ្លះដែលបានកើតឡើង ក្រោយទ្រង់បានមានព្រះបន្ទូលថា ទ្រង់នឹងនៅ ? ( សូមមើល នីហ្វៃទី3 17:7–10 ។ )
ការស្គាល់ និង ការយល់ដឹងពីគោលលទ្ធិ ហើយនិងគោលការណ៍ទាំងឡាយ
សូមសង្កត់ធ្ងន់ថា នៅពេលសិស្សយល់ពីប្រវត្តិ និង សាច់រឿងនៃដំណើររឿងក្នុងព្រះគម្ពីរហើយ ពួកគេនឹងរៀបចំដើម្បីស្គាល់ និង យល់ពីគោលលទ្ធិ និង គោលការណ៍ទាំងឡាយ ដែលមាននៅក្នុង ព្រះគម្ពីរបានប្រសើរជាង ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានការពិពណ៌នាពីគោលការណ៍នៃដំណឹងល្អដូចខាងក្រោម ដែលចែកចាយដោយ អែលឌើរ រីឆាដ ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ថា ៖
« គោលការណ៍ទាំងអស់ បានប្រមូលផ្ដុំសេចក្ដីពិត ខ្ចប់ទុកសម្រាប់ការអនុវត្តន៍ចំពោះកាលៈទេសៈផ្សេងៗគ្នាដ៏ទូលំទូលាយមួយ » ( « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » Ensign ខែ វិច្ឆិកា ឆ្នាំ 1993 ទំព័រ 86 ) ។
សូមពន្យល់ថា គោលលទ្ធិ និង គោលការណ៍ទាំងឡាយ គឺអស់កល្ប ជាសេចក្ដីពិតដ៏ឥតប្រែប្រួលនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដែលផ្ដល់នូវការដឹកនាំសម្រាប់ជីវិតរបស់យើង ។ វាគឺជាមេរៀន ដែលព្យាការីពីបុរាណ មានបំណងចង់ឲ្យយើងរៀនពីព្រឹត្តិការណ៍ រឿង និង ការបង្រៀននានា ដែលពួកគាត់បានសរសេរទុកនៅក្នុងព្រះគម្ពីរ ។ បង្ហាញថា អ្នកសរសេរខ្លះ នៅក្នុងព្រះគម្ពីរ បានប្រើឃ្លាដូចជា « ម៉្លោះហើយ យើងអាចឃើញថា » ( សូមមើល ហេលេមិន 3:27–29) ឬ ពាក្យដូចជា ហេតុដូច្នេះហើយ ( សូមមើល អាលម៉ា 32:16 ) ដើម្បីចង្អុលឲ្យចំៗ លើគោលលទ្ធិ និង គោលការណ៍ទាំងឡាយ ។ ទោះយ៉ាងណាក្ដី គោលលទ្ធិ និង គោលការណ៍ទាំងឡាយជាច្រើន មិនត្រូវបាននិយាយដោយចំៗនោះទេ នៅក្នុងព្រះគម្ពីរនោះ ។ ផ្ទុយទៅវិញ សេចក្ដីពិតទាំងនេះ ត្រូវបានបរិយាយ ហើយត្រូវបានបង្ហាញតាមរយៈជីវិតរបស់អ្នកទាំងនោះដែលនៅក្នុងព្រះគម្ពីរនេះ ។
ដើម្បីជួយសិស្សឲ្យរៀនស្គាល់គោលលទ្ធិ និង គោលការណ៍ទាំងឡាយ ដែលមិនបាននិយាយចេញដោយចំៗ សូមផ្តល់យោបល់ដល់ពួកគេថា នៅពេលពួកគេអាន ពួកគេគួរសួរខ្លួនឯងនូវសំណួរដូចខាងក្រោម ៖ តើអ្វីជាសារលិខិតនៅក្នុងរឿងនេះ ? តើអ្នកសរសេរមានបំណងឲ្យយើងរៀនអ្វីពីរឿងនេះ ? តើសេចក្ដីពិតអ្វី ដែលត្រូវបានបង្រៀននៅក្នុងវគ្គនៃបទគម្ពីរនេះ ? អ្នកអាចកត់ត្រាចម្លើយទាំងនេះនៅលើក្តារខៀន ។
ដើម្បីជួយសិស្សអនុវត្តការស្គាល់នូវគោលលទ្ធិ និង គោលការណ៍ទាំងឡាយ សូមឲ្យពួកគេត្រឡប់ទៅ នីហ្វៃទី 3 17:1–10 ។ សួរ ៖
-
ឆ្លងតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី 3 17:2–3 តើយើងអាចរៀនអ្វីពីការយល់ដឹងនូវព្រះបន្ទូលរបស់ទ្រង់ ?
-
តើសេចក្ដីពិតអ្វីដែលយើងអាចរៀនពីព្រះអង្គសង្រ្គោះ ពីក្នុង នីហ្វៃទី 3 17:5–7 ?
-
ក្នុងការតបតនឹងសេចក្ដីជំនឿដ៏អស្ចារ្យរបស់ប្រជាជន ព្រះអង្គសង្រ្គោះបានព្យាបាលពួកគេ ។ នៅក្នុង នីហ្វៃទី 3 17:8–9 តើគោលការណ៍ណាខ្លះដែលអ្នកឃើញអំពីការស្វែងរកពរជ័យពីព្រះអម្ចាស់ ? ( គោលការណ៍មួយដែលសិស្សអាចរកឃើញ គឺថាព្រះអម្ចាស់ ទ្រង់ឆ្លើយតបនូវបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់យើងក្នុងការខិតខំទៅជិតទៅទ្រង់ ) ។
ប្រសិនបើមានពេលឲ្យសិស្សអនុវត្តច្រើន ក្នុងការរកនូវគោលលទ្ធិ និង គោលការណ៍ទាំងឡាយ សូមអញ្ជើញពួកគេឲ្យរករឿងក្នុងព្រះគម្ពីរដែលពួកគេចូលចិត្ត ។ សុំឲ្យពួកគេរកគោលការណ៍ ដែលពួកគេបានរៀនពីរឿងទាំងនេះ ។ បន្ទាប់មកសូមអញ្ជើញពួកគេឲ្យចែកចាយរឿង និង គោលការណ៍ទាំងឡាយរបស់ពួកគេ ដែលពួកគេបានរៀនហើយ ។
ការអនុវត្តនូវគោលលទ្ធិ និង គោលការណ៍ទាំងឡាយ
ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា ៖
« គោលលទ្ធិពិត បើត្រូវបានយល់ច្បាស់ វានឹងកែប្រែឥរិយាបថ និង អាកប្បកិរិយា ។ ការសិក្សាពីគោលលទ្ធិនៃដំណឹងល្អ នឹងកែសម្រួលអាក្បកិរិយាបានលឿនជាងការសិក្សាពីអាក្បកិរិយា ដើម្បីអភិវឌ្ឍអាក្បកិរិយាទៅទៀត ។ … នោះគឺជាហេតុផលដែលយើងសង្កត់យ៉ាងធ្ងន់លើការសិក្សាពីគោលលទ្ធិនៃដំណឹងល្អ » ( « ក្មេងតូចៗ » Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 17 ) ។
សូមពន្យល់ថា នៅពេលដែលយើងយល់ពីគោលលទ្ធិ ឬ គោលការណ៍មួយ យើងដឹងច្រើនជាងអត្ថន័យនៃពាក្យជាច្រើន ។ យើងដឹងថាតើគោលលទ្ធិ ឬ គោលការណ៍ មានន័យយ៉ាងណានៅក្នុងជីវិតរបស់យើង ។ នៅពេលយើងស្គាល់គោលលទ្ធិ ឬ គោលការណ៍មួយ ហើយយល់ពីវា យើងអាចអនុវត្តវានៅក្នុងជីវិតរបស់យើង ។ សូមពន្យល់ថា ការអនុវត្តន៍អាចកើតឡើង នៅពេលយើងធ្វើអ្វីមួយពីគោលការណ៍ ដែលយើងបានរៀនហើយ ។ សិស្សដែលធ្វើតាមគោលការណ៍ ដែលពួកគេរៀនហើយ នឹងមានឱកាសដ៏កាន់តែអស្ចារ្យ ដើម្បីទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ដែលបញ្ជាក់ពីសេចក្ដីពិតនៃគោលការណ៍ទាំងនោះ ( សូមមើល នីហ្វៃទី 2 32:5; មរ៉ូណៃ 10:5 ) ។ នេះគឺជាតម្លៃដ៏ពិត នៃចំណេះដឹងដែលទទួលបានពីការសិក្សាព្រះគម្ពីរ ។ សូមជួយសិស្សឲ្យមើលឃើញថា នៅពេលណាដែលពួកគេសិក្សាព្រះគម្ពីរ —មិនថាពួកគេនៅផ្ទះ នៅព្រះវិហារ នៅក្នុងថ្នាក់សិក្ខាសាលា ដោយធ្វើការជាមួយនឹងការកែសម្រួលផ្ទាល់ខ្លួន ឬ កាតព្វកិច្ចចំពោះព្រះ ឬ នៅក្នុងកន្លែងផ្សេងៗទៀតនោះទេ —គោលដៅសំខាន់មួយរបស់គេ គួរតែដើម្បីធ្វើឲ្យនៅក្នុងការខិតខំរបស់ពួកគេដើម្បីរស់នៅតាមដំណឹងល្អ ហើយខិតជិតទៅរកព្រះ ។
ដើម្បីជួយសិស្សឲ្យយល់ និង អនុវត្តនូវគោលការណ៍ទាំងឡាយដែលពួកគេរកឃើញនៅក្នុងព្រះគម្ពីរ សូមលើកទឹកចិត្តពួកគេឲ្យអធិស្ឋានសុំជំនួយពីព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យសួរសំណួរដូចខាងក្រោមផងដែរ នៅពេលពួកគេសិក្សា ៖ តើព្រះអម្ចាស់ចង់ឲ្យខ្ញុំធ្វើអ្វីជាមួយនឹងចំណេះដឹងនេះ ? តើការណ៍នេះអាចធ្វើឲ្យមានភាពខុសគ្នាអ្វីខ្លះ នៅក្នុងជីវិតរបស់ខ្ញុំ ? តើខ្ញុំអាចចាប់ផ្ដើម ឬ បញ្ឈប់ធ្វើអ្វីខ្លះឥឡូវ ដើម្បីឲ្យជីវិតរបស់ខ្ញុំបានប្រសើរជាងមុនបន្ដិច ? តើជីវិតរបស់ខ្ញុំនឹងប្រសើរជាងមុនដោយរបៀបណា បើខ្ញុំធ្វើតាមរបៀបនេះ ? ( អ្នកអាចសរសេរសំណួរទាំងនេះខ្លះ ឬ ទាំងអស់នៅលើក្ដារខៀន ។ អ្នកក៏អាចផ្ដល់យោបល់ឲ្យសិស្សសរសេរសំណួរទាំងនេះ ចូលក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ដើម្បីពួកគេអាចរកឃើញវាញឹកញាប់ ) ។
ដើម្បីបញ្ចប់ សូមបែងចែកសិស្សចេញជាគូៗ ។ សុំឲ្យពួកគេចែកចាយជាមួយនឹងគ្នាទៅវិញទៅមក នូវគោលការណ៍ដែលពួកគេបានរៀនរួច នៅថ្ងៃនេះពីក្នុង នីហ្វៃទី 3 17:1–10 ។ លើកទឹកចិត្តពួកគេឲ្យនិយាយអំពីអ្វីដែលពួកគេបានធ្វើ ដើម្បីអភិវឌ្ឍការយល់ដឹងរបស់ពួកគេអំពីគោលការណ៍ទាំងនេះ និង ពីអ្វីដែលពួកគេនឹងធ្វើដើម្បីអនុវត្តអ្វីដែលពួកគេបានរៀន និង មានដឹង ។ សុំឲ្យពួកគេនិយាយពីរបៀបដែលការអនុវត្តន៍គោលការណ៍ទាំងនេះ អាចធ្វើឲ្យមានភាពខុសគ្នានៅក្នុងជីវិតរបស់ពួកគេ ។