មេរៀនទី 104
អាលម៉ា 56–58
សេចក្តីផ្ដើម
ហេលេមិន និងមេទ័ពមរ៉ូណៃបានប្រយុទ្ធនឹងសាសន៍លេមិននៅក្នុងផ្នែកខុសគ្នានៃដែនដី ហេលេមិនបានផ្ញើរសំបុត្រមួយទៅមរ៉ូណៃ ដោយរៀបរាប់ពីសង្គ្រាមនៃកងទ័ពរបស់គាត់ជាមួយនឹងសាសន៍លេមិន ហើយបង្ហាញពីទំនុកចិត្តរបស់គាត់លើសេចក្ដីជំនឿនៃកងទ័ពដ៏ក្លាហាន 2000 នាក់ដែលបានចូលរួមក្នុងជួរទ័ពរបស់គាត់ ។ ហេលេមិនក៏បានរៀបរាប់ពីអ្វីដែលកងទ័ពរបស់គាត់មិនធ្វើដើម្បីយកឈ្នះលើសង្គ្រាម និងដើម្បីទទួលបានសេចក្ដីសង្ឃឹមអំឡុងពេលសេចក្ដីវេទនារបស់ពួកគេ ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 56
កងទ័ពរបស់អាន់ទីផុស និងហេលេមិនមានជ័យជំនះលើកងទ័ពដ៏រឹងមាំបំផុតរបស់សាសន៍លេមិន
សូមសួរសិស្សថា តើពួកគេធ្លាប់ទទួលបានសំបុត្រ ឬសារមួយដែលពង្រឹងពួកគេឲ្យតស៊ូនឹងការពិបាកជាក់លាក់ណាមួយទេ ។ សូមពន្យល់ថា អាលម៉ា 56–58 រួមមានអត្ថបទនៃសារ ឬសំបុត្រដែលហេលេមិនបានសរសេរទៅមេទ័ពមរ៉ូណៃអំឡុងពេលដ៏លំបាកក្នុងសង្គ្រាម ។ សូមឲ្យសិស្សអាន អាលម៉ា 59:1–2 ដោយស្ងាត់ៗដើម្បីរកមើលរបៀបដែលមេទ័ពមរ៉ូណៃឆ្លើយតបនឹងសំបុត្រនោះ ។ សូមលើកទឹកចិត្តសិស្សនៅពេលពួកគេសិក្សាសំបុត្រនោះ ឲ្យរកមើលមូលហេតុដែលមេទ័ពមរ៉ូណៃអាចអររីករាយទោះបីជាគាត់ស្ថិតនៅក្នុងស្ថានភាពលំបាកក្ដី ។
សូមសង្ខេប អាលម៉ា 56:2–17 ដោយការពន្យល់ថា ហេលេមិនបានបញ្ជាកងទ័ពមួយក្រុមតូចដែលរួមមានកូនប្រុសនៃសាសន៍អាន់តៃ-នីហ្វៃ-លីហៃ 2000 នាក់ ឬប្រជាជនអាំម៉ូន ។ ជាញឹកញាប់ កងទ័ពទាំងនេះសំដៅលើកងពលកំលោះ2000នាក់ ។ ( អ្នកអាចពន្យល់ថាពាក្យ កំលោះ មានន័យថាក្មេង ។ ) ឪពុកម្ដាយរបស់យុវជនទាំងនេះបានធ្វើសេចក្ដីសញ្ញាថានឹងលើកអាវុធម្ដងទៀតឡើយ ។ យុវជនដែលមិនបានចងនឹងសេចក្ដីសញ្ញាដូចគ្នានោះ បានស្ម័គ្រចិត្តទៅការពារឪពុកម្ដាយរបស់គេ និងសាសន៍នីហ្វៃដទៃទៀតនៅពេលពួកគេត្រូវបានគំរាមកំហែងដោយកងទ័ពសាសន៍លេមិន ។
សូមពន្យល់ថា ហេលេមិនបានដឹកនាំកងពលកំលោះ 2000នាក់ទៅកាន់ទីក្រុងយូដាដើម្បីជួយកងទ័ពនីហ្វៃមួយដែលដឹកនាំដោយអាន់ទីផុស ។ សាសន៍លេមិនបានវាយយកទីក្រុងជាច្រើនរបស់សាសន៍នីហ្វៃ ហើយបានបន្ថយចំនួនដ៏អស្ចារ្យរបស់ទ័ពនៃអាន់ទីផុស ។ អាន់ទីផុសបានអររីករាយ នៅពេលហេលេមិន និងកងទ័ពរបស់គាត់បានមកដល់ដើម្បីជួយ ។
សូមឲ្យសិស្សអាន អាលម៉ា 53:17–21 ដោយស្ងាត់ៗដោយរកមើលពាក្យ និងឃ្លាដែលរៀបរាប់ពីកម្លាំងខាងវិញ្ញាណដែលយុវជនទាំងនេះបាននាំមកដល់កងទ័ព ។ នៅពេលពួកគេអាន សូមចម្លងតារាងខាងក្រោមនៅលើក្ដារខៀន ។ សូមឲ្យសិស្សបីបួននាក់ឡើងមកកាន់ក្ដារខៀន ហើយសរសេរពាក្យ និងឃ្លាដែលពួកគេបានរកឃើញនៅក្រោមចំណងជើង « មុនសង្គ្រាម » ។
-
តើអ្នកគិតថា ហេលេមិនអាចចង់មានន័យយ៉ាងណា នៅពេលគាត់រៀបរាប់ពីកងពលកំឡោះ 2,000 ថាជា « មនុស្សស្មោះត្រង់ ហើយម៉ឺងម៉ាត់ » ? ( អ្នកអាចពន្យល់ថាពាក្យ ម៉ឺងម៉ាត់ មានន័យថា ម៉ត់ចត់ ស្ងប់ស្ងាត់ និងគ្រប់គ្រងលើខ្លួនឯង ។ )
-
តើគុណសម្បត្តិដែលសរសេរនៅលើក្ដារខៀនអាចជួយយើងឲ្យប្រឈមមុខនឹងសង្គ្រាមខាងវិញ្ញាណ និងឧបសគ្គផ្សេងទៀតដោយរបៀបណា ?
សូមសង្ខេបខ្លីៗពីការចាប់ផ្ដើមដំបូងនៃសង្គ្រាមទីមួយរបស់កងពលកំឡើនៅក្នុង អាលម៉ា 56:29–43 ។ អាន់ទីផុសបានប្រើហេលេមិន និងកងពលកំឡោះ 2,000 នាក់ជានុយមួយដើម្បីទាក់ទាញកងទ័ពដ៏រឹងមាំរបស់សាសន៍លេមិនចេញពីទីក្រុងអានទីប៉ារ៉ា ។ កងទ័ពសាសន៍លេមិនភាគច្រើនបានចាកចេញពីអានទីប៉ារ៉ាដើម្បីដេញតាមកងទ័ពរបស់ហេលេមិន ដោយឲ្យកងទ័ពរបស់អាន់ទីផុសមានឱកាសដេញតាមពួកវាពីក្រោយ ។ នៅពេលកងទ័ពរបស់អាន់ទីផុសដេញទាន់កងទ័ពរបស់សាសន៍លេមិន ពួកគេបានវាយលុកតាមផែនការ ។ នៅពេលកងទ័ពសាសន៍លេមិនបានឈប់ដេញតាមកងទ័ពរបស់ហេលេមិន ហេលេមិនមិនដឹងច្បាស់ថាតើកងទ័ពសាសន៍លេមិនព្យាយាមដាក់អន្ទាក់កងទ័ពរបស់គាត់ ឬថាកងទ័ពរបស់អាន់ទីផុសបានចាប់វាយកងទ័ពសាសន៍លេមិនក្នុងសង្គ្រាមទៅហើយ ។ ហេលេមិន និងកងពលក្មេងរបស់គាត់បានសម្រេចថាត្រូវបន្ដរត់ ឬវាយបកសាសន៍លេមិន ។
សូមឲ្យសិស្សអាន អាលម៉ា 56:44–48 ដោយស្ងាត់ៗ ។ សូមឲ្យពួកគេរកមលើពាក្យ និងឃ្លាដែលបង្ហាញពីភស្ដុតាងនៃរបៀបដែលយុវជនទាំងនេះធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។ សូមឲ្យសិស្សពីរបីនាក់សរសេរពីអ្វីដែលពួកគេរកឃើញនៅលើក្ដារខៀននៅក្រោមចំណងជើង « អំឡុងពេលសង្គ្រាម » ។
-
តើយុវជនទាំងនេះមិនបានសង្ស័យអ្វី ? ( ថាព្រះនឹងដោះលែងពួកគេ ។ )
-
ហេតុអ្វីបានជាពួកគេមិនសង្ស័យថា ព្រះនឹងដោះលែងពួកគេ ?
-
តើគុណសម្បត្តិដែលពួកគេបានធ្វើ មុនពេលសង្គ្រាមបានជួយពួកគេអំឡុងពេលសង្គ្រាមដោយរបៀបណា ?
សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ នៅពេលយើងធ្វើសកម្មភាពដោយសេចក្ដីជំនឿ យើងអាចទទួលបានកម្លាំងពីព្រះ ។សូមឲ្យសិស្សរកមើលភស្ដុតាងនៃសេចក្ដីពិតនេះ នៅពេលពួកគេសិក្សា អាលម៉ា 56 ។
សូមសង្ខេប អាលម៉ា 56:49–53 ដោយការពន្យល់ថា កងទ័ពរបស់ហេលេមិនបានឃើញថាកងទ័ពរបស់អាន់ទីផុសស្ថិតក្នុងស្ថានភាពលំបាកមួយ ។ អាន់ទីផុស និងអ្នកដឹកនាំទាហានផ្សេងទៀតជាច្រើនបានស្លាប់ ហើយសាសន៍នីហ្វៃដែលហត់នឿយ និងវង្វេងទាំងឡាយរៀបនឹងបរាជ័យ ។
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 56:54–56 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលរបៀបដែលព្រះបានប្រទានពរដល់កងពលរបស់ហេលេមិនដោយសារតែសេចក្ដីជំនឿរបស់ពួកគេ ។
-
តើអ្នកគិតថា ឥរិយាបថខាងវិញ្ញាណដែលបានសរសេរនៅលើក្ដារខៀន បានរួមចំណែកនឹងហេតុការណ៍ដែលបានកត់ត្រានៅក្នុង អាលម៉ា 56:56 ដោយរបៀបណា ?
-
តើនៅពេលណាដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានធ្វើសកម្មភាពដោយសេចក្ដីជំនឿ ហើយបានទទួលកម្លាំងពីព្រះនៅក្នុងស្ថានភាពលំបាកមួយ ?
អាលម៉ា 57
ហេលេមិន និងកងពលកំឡើងរបស់គាត់បានដណ្ដើមយកទីក្រុងគូមេណៃ ហើយត្រូវបានការពារនៅក្នុងសង្គ្រាម
សូមពន្យល់ថា អាលម៉ា 57 គឺជាការបន្ដសំបុត្ររបស់ហេលេមិនចំពោះមេទ័ពមរ៉ូណៃ ។ វាចាប់ផ្ដើមដោយដំណើររឿងនៃសាសន៍នីហ្វៃដណ្ដើមយកទីក្រុងពីរពីសាសន៍លេមិនមកវិញ ។ អំឡុងពេលនេះ ហេលេមិនបានទទួលយុវជន 6,000 ដើម្បីពង្រឹងកងទ័ពរបស់គាត់ ដោយមានកូនប្រុសប្រជាជនអាំម៉ូនបន្ថែម 60 នាក់ ។ សាសន៍លេមិនក៏បានទទួលការពង្រឹងដែរ ហើយបានបន្ដពង្រឹងទីក្រុងដែលពួកគេបានវាយយកបាន ។
សូមបង្ហាញថា នៅក្នុងសង្គ្រាមមួយ សាសន៍លេមិនរៀបនឹងយកឈ្នះលើសាសន៍នីហ្វៃទៅហើយ ( សូមមើល អាលម៉ា 57:18 ) ។ សូមឲ្យសិស្សអាន អាលម៉ា 57:19–22 ដោយស្ងាត់ៗដោយរកមើលមូលហេតុដែលសាសន៍នីហ្វៃអាចយកឈ្នះបាន ។
-
ហេតុអ្វីបានជាសាសន៍នីហ្វៃអាចយកឈ្នះលើសាសន៍លេមិន ?
-
ហេលេមិនបាននិយាយថា កងពលរបស់គាត់ « បានប្រតិបត្តិតាមគ្រប់ពាក្យបញ្ជាដោយឥតល្អៀង » ( អាលម៉ា 57:21 ) ។ តើអ្នកគិតថាការណ៍នេះមានន័យយ៉ាងណា ? តើការគោរពនេះជាការបង្ហាញសេចក្ដីជំនឿរបស់ពួកគេដោយរបៀបណា ?
ដើម្បីគាំទ្រចម្លើយរបស់សិស្សទៅនឹងសំណួរនេះ សូមអានសេចក្ដីថ្លែងការណ៍ដោយអែលឌើរ រ័សុល អិម ណិលសុននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« [ អ្នក ] នឹងជួបមនុស្សដែលរើសព្រះបញ្ញត្តិណាដែលពួកគេនឹងកាន់តាម ហើយបោះចោលព្រះបញ្ញត្តិផ្សេងទៀតដែលពួកគេរំលង ។ ខ្ញុំសូមហៅការធ្វើបែបនេះឲ្យទៅជាការគោរព ។ ការអនុវត្តការរើស និងការជ្រើសបែបនេះ នឹងមិនមានប្រយោជន៍ឡើយ ។ វានឹងនាំទៅរកភាពវេទនា ។ ដើម្បីរៀបចំទៅជួបនឹងព្រះ បុគ្គលម្នាក់ត្រូវកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ ទាំងអស់ ។ វាត្រូវការសេចក្ដីជំនឿដើម្បីគោរពតាម ហើយការកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់នឹងពង្រឹងសេចក្ដីជំនឿនោះ » ( « Face the Future with Faith »Ensignឬលេអាហូណា,ខែ ឧសភា ឆ្នាំ 2011, ទំព័រ 34 ) ។
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 57:23–27 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលរបៀបដែលព្រះអម្ចាស់ថែរក្សាកងទ័ពក្មេងរបស់ហេលេមិន និងមូលហេតុដែលទ្រង់បានថែរក្សាពួកគេ ។ ដើម្បីជួយសិស្សឲ្យពិភាក្សាពីអ្វីដែលពួកគេរកឃើញ សូមសួរសំណួរតាមដានទាំងនេះ ៖
-
ហេលេមិនបាននិយាយថា « គំនិតគេរឹងបឹង » អំពីទាហានរបស់គាត់ ។ តើអ្នកគិតថាវាមានន័យយ៉ាងណា ? ហេតុអ្វីបានជាយើងត្រូវរក្សាគំនិតយើងឲ្យរឹងប៉ឹង នៅពេលយើងជួបនឹងឧបសគ្គ ?
-
តើកងទ័ពរបស់ហេលេមិនបានបង្ហាញថាពួកគេ « ដាក់ទីទុកចិត្តរបស់គេទៅលើព្រះរហូត» ដោយរបៀបណា ?
វាអាចជួយបើអ្នកពន្យល់ថា នៅក្នុងកាលៈទេសៈខ្លះ ពួកសុចរិតនឹងរងទុក្ខ ឬស្លាប់ គឺដូចជាកងពលកំឡោះបានរងទុក្ខ ហើយដូចជាកងទ័ពនីហ្វៃខ្លះបានស្លាប់ ។ ទោះជាយ៉ាងណាក្ដី ព្រះនឹងតែងតែការពារអ្នកទាំងឡាយណាដែលគោរពដល់ទ្រង់ ហើយពួកសុចរិតដែលស្លាប់នឹងត្រូវបានប្រទានពរ ។
-
តើអ្នកឃើញភាពស្រដៀងគ្នាអ្វីរវាងសង្គ្រាមរបស់កងពលកំឡោះជាមួយនឹងសត្រូវរបស់គេ និងសង្គ្រាមរបស់យើងជាមួយនឹងឧបសគ្គ ?
សូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ដោយ អែលឌើរ អិម រ័សុល បាឡឺដនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« សព្វថ្ងៃនេះ យើងកំពុងធ្វើសង្គ្រាមមួយដែលមានរបៀបជាច្រើនមានគ្រោះថ្នាក់ខ្លាំង … ជាងសង្គ្រាមរវាងសាសន៍នីហ្វៃ និងលេមិនទៅទៀត ។ សត្រូវរបស់យើងមានកលល្បិត ហើយប្រសព្វលៃលក ។ យើងប្រយុទ្ធនឹងលូស៊ីហ្វើរ ជាបិតានៃសេចក្ដីកុហកទាំងឡាយ សត្រូវនៃមនុស្សទាំងអស់ដែលធ្វើល្អ និងត្រឹមត្រូវ និងបរិសុទ្ធ ។ …
« … យើងធ្វើសង្គ្រាមយ៉ាងខ្លាំងសម្រាប់ព្រលឹងមនុស្ស ។ សត្រូវនោះមិនចេះអភ័យទោស ហើយសាហាវព្រៃផ្សៃ ។ វាកំពុងដាក់អ្នកទោសដ៏អស់កល្បនៅក្នុងកម្រិតមួយដ៏ខ្លាំង ។ ហើយវាមិនបានបង្ហាញសញ្ញានៃការដោះលែងឡើយ ។
« ខណៈពេលដែលយើងមានសេចក្ដីអំណរជាខ្លាំងចំពោះសមាជិកជាច្រើននៃសាសនាចក្រដែលកំពុងធ្វើអ្វីៗដ៏អស្ចារ្យនៅក្នុងសង្គ្រាមសម្រាប់សេចក្ដីពិត និងត្រឹមត្រូវ ខ្ញុំត្រូវប្រាប់អ្នកដោយត្រង់ៗថា វានៅតែមិនគ្រប់គ្រាន់ឡើយ ។ យើងត្រូវការជំនួយបន្ថែមទៀតជាច្រើន ។ … យើងត្រូវការអ្នក ។ ដូចជាកងពលកំឡោះ 2000នាក់ដែរ … អ្នកអាចត្រូវបានប្រសិទ្ធពរឲ្យមានអំណាចដើម្បីកសាង និងការពារនគររបស់ទ្រង់ ។ យើងត្រូវការអ្នកឲ្យធ្វើសេចក្ដីសញ្ញាដ៏ពិសិដ្ឋ គឺដូចជាពួកគេបានធ្វើ ។ យើងត្រូវការអ្នកឲ្យគោរព និងស្មោះត្រង់ដោយឥតល្អៀង គឺដូចជាពួកគេបានធ្វើ » ( « The Greatest Generation of Missionaries »Ensignឬលេអាហូណា,ខែ វិច្ឆិកា ឆ្នាំ 2002, ទំព័រ 46–47 ) ។
សូមសរសេរប្រយោគខាងក្រោមនៅលើក្ដារខៀន ៖ ប្រសិនបើយើងទុកចិត្តលើព្រះអម្ចាស់ ហើយគោរពតាមទ្រង់ដោយឥតល្អៀង …
-
ដោយផ្អែកលើអ្វីដែលអ្នកបានអានអំពីកងពលរបស់ហេលេមិន តើអ្នកនឹងបំពេញប្រយោគនេះដោយរបៀបណា ? ( បំពេញប្រយោគនៅលើក្ដារខៀនស្របតាមការឆ្លើយរបស់សិស្ស ។ ឧទាហរណ៍ អ្នកអាចសរសេរសេចក្ដីពិតខាងក្រោម ៖ ប្រសិនបើយើងទុកចិត្តលើព្រះអម្ចាស់ ហើយគោរពតាមទ្រង់ដោយឥតល្អៀង ទ្រង់នឹងគាំទ្រយើងនៅក្នុងសង្គ្រាម ។
សូមឲ្យសិស្សគិតពីពេលមួយដែលពួកគេ ឬនរណាម្នាក់ដែលគេស្គាល់បានគោរពតាមដោយឥតល្អៀងនៅក្នុងស្ថានភាពមួយដ៏លំបាកមួយនៅសាលា នៅផ្ទះ ឬនៅទីកន្លែងសង្គមមួយ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយបទពិសោធន៍របស់គេ ។ សូមសួរពួកគេពីរបៀបដែលព្រះអម្ចាស់បានជួយដល់គេនៅក្នុងស្ថានភាពនោះ ។
សូមឲ្យសិស្សមានពេលសរសេរនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេអំពី អ្វីដែលពួកគេនឹងធ្វើដើម្បីគោរពតាមការបញ្ជារបស់ព្រះ « ដោយឥតល្អៀង » ( អាលម៉ា 57:21) និង “put their trust in God continually” ( អាលម៉ា 57:27 ) ។
អាលម៉ា 58
ទាហានសាសន៍នីហ្វៃទុកចិត្តថា ព្រះនឹងថែរក្សាពួកគេនៅក្នុងឧបសគ្គដែលគេជួប
សូមពន្យល់ថា អាលម៉ា 58 រួមានទីបញ្ចប់នៃសំបុត្ររបស់ហេលេមិនទៅដល់់មរ៉ូណៃ ។ ហេលេមិនបានប្រាប់ពីរបៀបដែលកងទ័ពនីហ្វៃបានជួបនឹងស្ថានភាពលំបាកជាច្រើនដែលធ្វើឲ្យស្មុគស្មាញដល់លក្ខខណ្ឌដ៏ពិបាកដែលពួកគេបានជួបរួចហើយ ។ សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី អាលម៉ា 58:2, 6–9 ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលស្ថានភាពលំបាកទាំងនោះ ( ខ្វះអាហារទំនុកបម្រុង ខ្វះការពង្រឹង ខ្លាចថាពួកគេនឹងត្រូវបំផ្លាញដោយសត្រូវរបស់គេ ) ។
សូមឲ្យសិស្សអាន អាលម៉ា 58:10–12 ដោយស្ងាត់ៗដោយរកមើលចម្លើយទៅនឹងសំណួរខាងក្រោម ។ ( សូមសរសេរសំណួរនៅលើក្ដារខៀនមុនចាប់ផ្ដើមថ្នាក់ ។ សូមអានសំណួរដល់សិស្ស មុនពេលពួកគេអានវគ្គព្រះគម្ពីរ ហើយបន្ទាប់មកសូមរំឭកពួកគេក្រោយពីពួកគេបានអានហើយ ។ ការណ៍នេះនឹងជួយសិស្សឲ្យផ្ដោតលើរបៀបដែលកងទ័ពរបស់ហេលេមិនបានឆ្លើយតបនឹងស្ថានភាពដ៏លំបាកនេះ ។
សូមឲ្យសិស្សសង្ខបេសេចក្ដីពិតមួយដែលពួកគេបានរៀនពី អាលម៉ា 58:10–12 ។ ( សិស្សអាចប្រើពាក្យខុសគ្នា ប៉ុន្ដែសូមប្រាកដថា ពួកគេរកឃើញនូវគោលការណ៍ខាងក្រោម ៖ ប្រសិនបើយើងបែរទៅរកព្រះក្នុងពេលលំបាក យើងអាចទទួលបានការធានាដ៏មានទេវភាពដែលអាចពង្រឹងសេចក្ដីជំនឿរបស់យើង ហើយផ្ដល់សេចក្ដីសង្ឃឹមដល់យើង ។
-
តើនៅពេលណាដែលព្រះអម្ចាស់បានប្រទានពរដល់អ្នកឲ្យមានសេចក្ដីសុខសាន្ដ និងការធានាអំឡុងពេលការជួបនឹងទុក្ខលំបាកមួយ ?
សូមពន្យល់ថា អាលម៉ា 58 ទាំងអស់ប្រាប់ពីការខិតខំប្រឹងដែលបានជោគជ័យនៃកងទ័ពសាសន៍នីហ្វៃក្នុងការដណ្ដើមយកទីក្រុងដែលបានវាយយកដោយសាសន៍លេមិនមកវិញ ( សូមមើល អាលម៉ា 58:31 ) ។ សូមឲ្យសិស្សម្នាក់អាន អាលម៉ា 58:39–40 ឮៗ ។
-
តើកងពលកំឡោះរបស់ហេលេមិនបានបង្ហាញសេចក្ដីជំនឿលើព្រះ ទោះបីជាពួកគេបានទទួលនូវ « របួសជាច្រើន » ក្ដី ?
-
នៅពេលអ្នកជួបនឹងឧបសគ្គនៅក្នុងជីវិត តើអ្នកអាចទទួលប្រយោជន៍ពីការធ្វើតាមគំរូនៃកូនប្រុសរបស់ហេលេមិនដោយរបៀបណា ?
សូមបញ្ចប់ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីគោលការណ៍ដែលបានបង្រៀននៅក្នុងមេរៀននេះ ។