មេរៀនទី 111
ហេលេមិន 10
សេចក្តីផ្ដើម
ការសាកល្បងដើម្បីសម្រេចថាតើនរណាបានធ្វើឃាតមេចៅក្រមបានបញ្ចប់ នៅពេលវិវរណៈរបស់នីហ្វៃអំពីឃាតករត្រូវបានបញ្ជាក់ ។ ដោយបានរួចពីការដាក់ទោសនៃការចោទប្រកាន់ខុសដែលបានសំដៅចំទៅលើលោក នីហ្វៃបានចាប់ផ្ដើមដើរទៅផ្ទះ ។ លោកបានសញ្ជឹងគិតពីអ្វីដែលព្រះអម្ចាស់បានបង្ហាញដល់លោក ដោយមានអារម្មណ៍ទន់ខ្សោយជាខ្លាំងដោយសារតែភាពទុច្ចរិតរបស់ប្រជាជន ។ នៅក្នុងពេលនៃការគិត និងភាពក្រៀមក្រំនេះ លោកបានឮសំឡេងរបស់ព្រះអម្ចាស់ ។ ព្រះអម្ចាស់បានប្រទានពរដល់លោកដោយផ្ដល់នូវអំណាចផ្សារភ្ជាប់ ហើយបញ្ជាឲ្យលោកបន្ដបង្រៀនអំពីការប្រែចិត្តដល់ប្រជាជន ។ នីហ្វៃបានគោរពតាមបញ្ជារបស់ព្រះអម្ចាស់ភ្លាម ។
យោបល់សម្រាប់ការបង្រៀន
ហេលេមិន 10:1–11
នីហ្វៃទទួលបានអំណាចនៃការផ្សារភ្ជាប់
សូមរំឭកសិស្សពីវិវរណៈរបស់នីហ្វៃអំពីឃាតកម្មនៃមេចៅក្រម ដែលបានកត់ត្រានៅក្នុង ហេលេមិន 8–9 ។ សូមឲ្យសិស្សស្រមៃថាខ្លួនគេនៅក្នុងតំណែងរបស់នីហ្វៃ គឺបន្ទាប់ពីលោកបានលាតត្រដាងពីអ្នកដែលបានសម្លាប់មេចៅក្រម
-
តើអ្នកមានអារម្មណ៍យ៉ាងម៉េចដែរ ? តើអ្នករំពឹងថាអ្នកផ្សេងនឹងមានប្រតិកម្មយ៉ាងណាដែរ ?
-
តើអ្នកចង់និយាយអ្វីខ្លះដល់ប្រជាជន ?
-
តើអ្នកមានអារម្មណ៍យ៉ាងណា ប្រសិនបើប្រជាជនមិនស្ដាប់តាមអ្នក ហើយទុកអ្នកឲ្យនៅម្នាក់ឯងនោះ ?
សូមពន្យល់ថា ក្រោយពីបានបញ្ជាក់យ៉ាងច្បាស់ពីឃាតករសម្លាប់មេចៅក្រមនោះហើយ នីហ្វៃបានចាប់ផ្ដើមត្រឡប់ទៅផ្ទះវិញ ។ សូមឲ្យសិស្សម្នាក់អាន ហេលេមិន 10:1–3 ឮៗហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលនីហ្វៃបានធ្វើ នៅពេលគាត់បានដើរម្នាក់ឯង ។ អ្នកអាចស្នើថា សិស្សគួរគូសចំណាំពាក្យ សញ្ជឹងគិត ពេលវាលេចឡើងនៅក្នុងខគម្ពីរនេះ ។
-
ហេតុអ្វីបានជានីហ្វៃ « ទន់ខ្សោយជាខ្លាំង » ?
-
តើមានអ្វីបានកើតឡើងនៅពេលនីហ្វៃកំពុងតែសញ្ជឹងគិតនោះ ? ( សឡេងនៃព្រះអម្ចាស់បានបន្លឺមកកាន់លោក ។ ) តើអ្វីជាទំនាក់ទំនងរវាងការសញ្ជឹងគិត និងការទទួលបានវិវរណៈ ?
នៅពេលសិស្សឆ្លើយ សូមជួយពួកគេឲ្យរកឃើញគោលការណ៍ខាងក្រោម ៖ ការសញ្ជឹងគិតនូវអ្វីដែលព្រះអម្ចាស់រៀបចំឲ្យយើងដើម្បីទទួលបាននូវវិវរណៈ ។ អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។
សូមសួរសិស្សថាតើពួកគេអាចគិតឃើញពីដំណើររឿងនៅក្នុងព្រះគម្ពីរ ឬប្រវត្តិសាសនាចក្រ នៅពេលប្រជាជនបានទទួលវិរវណៈដែលជាលទ្ធផលនៃកាសញ្ជឹងគិតនូវរឿងរបស់ព្រះអម្ចាស់ដែរឬទេ ។ ( ឧទាហរណ៍រួមមានកូនប្រុសរបស់លីហៃ នីហ្វៃ ដែលបានទទួលការនិមិត្តមួយក្រោយពីចង់ទទួលបាននូវអ្វីៗដែលឪពុករបស់គាត់បានឃើញ ហើយ « បានអង្គុយរំពឹងគិតនៅក្នុងចិត្ត [ លោក ] » [ សូមមើល នីហ្វៃទី 1 10:17, 11:1] យ៉ូសែប ស្ម៊ីធ ដែលការនិមិត្តដំបូងរបស់លោកបានកើតមានក្រោយពីលោក « បានគិត … ម្ដងហើយម្ដងទៀត » អំពី យ៉ាកុប 1:5 [ សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:11–17] និង យ៉ូសែប អេហ្វ ស៊្មីធ ដែលបានទទួលការនិមិត្តអំពីការប្រោសលោះនៃអ្នកស្លាប់ ក្រោយពីបានសញ្ជឹងគិត ហើយគិតអំពីព្រះបន្ទូលនៃព្រះអម្ចាស់ [ សូមមើល គ . និង ស . 138:1–6, 11] ) ។
-
តើការសញ្ជឹងគិតបានជួយអ្នកឲ្យទទួលបានវិវរណៈផ្ទាល់ខ្លួននៅពេលណាដែរ ? ( អ្នកអាចលើកឡើងថា ការទទួលបានវិវរណៈផ្ទាល់ខ្លួនជាធម្មតាគឺមិនមែនជាក់ច្បាស់ដូចជាឧទាហរណ៍ខ្លះនៅក្នុងព្រះគម្ពីរឡើយ ។ បទពិសោធន៍ទទួលវិវរណៈជាធម្មតាគឺជាពេលនៃការបំភ្លឺភ្លាមមួយ ដូចជានៅពេលយើងយល់អ្វីមួយភ្លាមនៅពេលយើងបានព្យាយាមរកពីពេលមុន ) ។
-
តើមានគ្រា ឬស្ថានភាពណាខ្លះដែលការសញ្ជឹងគិតរឿងរបស់ព្រះអម្ចាស់នឹងមានភាពសមរម្យជាពិសេសនោះ ? ( ឧទាហរណ៍នៃពេលបែបនោះរួមមាន អំឡុងពេល និង ក្រោយពីការប្រជុំសាក្រាម៉ង់ មុនពេល និង ក្រោយពេលអធិស្ឋាន ហើយនិងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ក្រោយពេលមើល ឬស្ដាប់សន្និសីទទូទៅ ខណៈតមអាហារ ខណៈបម្រើនៅក្នុងព្រះវិហារបរិសុទ្ធ និងខណៈដែលថ្វាយបង្គំដល់ព្រះអម្ចាស់នៅថ្ងៃឈប់សម្រាក ។ )
សូមលើកទឹកចិត្តសិស្សឲ្យទុកពេលសញ្ជឹងគិតជាទៀងទាត់ ។ សូមណែនាំឲ្យពួកគេសរសេរនូវការបំផុសដែលពួកគេបានទទួលនៅពេលពួកគេសញ្ជឹងគិត ។
ដើម្បីរៀបចំសិស្សឲ្យបន្ដសិក្សាបទពិសោធន៍របស់នីហ្វៃ សូមឲ្យពួកគេស្រមៃថា អ្នកជិតខាងរបស់ពួកគេនឹងទៅឆ្ងាយមួយរយៈពេល ហើយត្រូវការនរណាម្នាក់ជួយមើលផ្ទះ និងកម្មសិទ្ធិរបស់គេ ។
-
តើអ្នកគិតថា មនុស្សបែបណាដែលអ្នកជិតខាងរបស់អ្នកនឹងចង់ឲ្យជួយមើលផ្ទះគេនោះ ?
-
តើអ្នកអាចបង្ហាញដល់អ្នកជិតខាងរបស់អ្នកថា អ្នកបានរៀបចំខ្លួនដើម្បីធ្វើការទទួលខុសត្រូវបែបនោះបានដោយរបៀបណា ?
សូមឲ្យសិស្សអាន ហេលេមិន 10:4–5 ដោយស្ងៀមស្ងាត់ ដោយរកមើលមូលហេតុដែលព្រះអម្ចាស់ទុកព្រះទ័យលើនីហ្វៃជាមួយនឹងពរជ័យ និងមានទំនួលខុសត្រូវដ៏មហិមា ។ ( អ្នកអាចពន្យល់ថា ដោយគ្មាននឿយហត់ មានន័យថាដោយឥតនឿយណាយ ឬដោយឧស្សាហ៍ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។
-
តើការបម្រើដ៏គ្មាននឿយហត់បង្ហាញថា ព្រះអម្ចាស់អាចទុកចិត្តយើងឲ្យទទួលពរជ័យ និងការទទួលខុសត្រូវដោយរបៀបណា ?
-
តើការធ្វើតាមគំរូរបស់នីហ្វៃនៃការមិនភ័យខ្លាចមនុស្សអាចជួយយើងឲ្យរៀបចំសម្រាប់ការទទួលខុសត្រូវនៅក្នុងនគររបស់ព្រះអម្ចាស់បានដោយរបៀបណា ?
-
តើឃ្លាថា « អ្នក … ពុំបានរកជីវិតរបស់អ្នកផ្ទាល់ » មានន័យយ៉ាងណាដល់អ្នក ?
សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអម្ចាស់ប្រទានពរដល់យើងនូវពរជ័យ និងការទទួលខុសត្រូវនៅពេលយើង ។ … សូមឲ្យសួរសិស្សថា តើពួកគេនឹងបំពេញប្រយោគនេះដោយរបៀបណា ដោយផ្អែកលើអ្វីដែលពួកគេបានរៀនអំពីនីហ្វៃនៅក្នុង ហេលេមិន 10:4–5 ។ របៀបមួយដែលសិស្សអាចបំពេញប្រយោគនេះគឺមានដូចខាងក្រោម ៖ ព្រះអម្ចាស់ប្រទានពរដល់យើងនូវពរជ័យ និងការទទួលខុសត្រូវ នៅពេលយើងដាក់ព្រះបំណងរបស់ទ្រង់មុនបំណងរបស់យើងផ្ទាល់ ។ អ្នកអាចណែនាំថា សិស្សគួរសរសេរសេចក្ដីពិតនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេ ។
សូមឲ្យសិស្សសញ្ជឹងគិតពីសំណួរខាងក្រោម ហើយសរសេរចម្លើយរបស់គេសម្រាប់សំណួរមួយ ។
-
តើអ្នកបានធ្វើអ្វីខ្លះនៅក្នុងជីវិតរបស់អ្នកថ្មីៗនេះ ដើម្បីបង្ហាញដល់ព្រះអម្ចាស់ថា ព្រះរាជបំណងរបស់ទ្រង់មានសារៈសំខាន់ជាងបំណងរបស់អ្នកផ្ទាល់ ?
-
តើផ្នែកមួយនៃជីវិតរបស់អ្នកដែលអ្នកអាចនឹងធ្វើតាមព្រះរាជបំណងរបស់ព្រះអម្ចាស់គឺជាអ្វី ?
សូមថ្លែងទីបន្ទាល់អំពីព្រះឆន្ទៈរបស់ព្រះអម្ចាស់ក្នុងការប្រទានដល់យើងនូវពរជ័យដ៏មហិមា និងអស្ចារ្យជាងនេះ នៅពេលយើងស្វែងរកធ្វើតាមព្រះរាជបំណងរបស់ទ្រង់ ហើយកាន់តាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។
សូមឲ្យសិស្សអាន ហេលេមិន 10:5–7 ដោយស្ងៀមស្ងាត់ ដោយរកមើលពរជ័យ និងការទទួលខុសត្រូវដែលព្រះអម្ចាស់បានប្រទានដល់នីហ្វៃ ។ ខណៈដែលសិស្សកំពុងអាន សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖
សូមឲ្យសិស្សពីរបីនាក់សរសេរនៅលើក្ដារខៀន ក្បែរលេខខគម្ពីរដែលត្រូវគ្នា នូវពរជ័យដែលព្រះអម្ចាស់បានប្រទានដល់នីហ្វៃ ។
សូមបញ្ជាក់ថា ពរជ័យមួយដែលព្រះអម្ចាស់បានប្រទានដល់នីហ្វៃគឺ អំណាចផ្សារភ្ជាប់ ។ បន្ទាប់មក សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ អំណាចផ្សារភ្ជាប់ចង និងស្រាយចំណងនៅលើផែនដី និងនៅលើស្ថានសួគ៌ ។ អ្នកអាចណែនាំថាសិស្សគួរសរសេរសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់គេនៅក្បែរ ហេលេមិន 10:7 ។
សូមសួរសិស្សថា តើពួកគេស្គាល់អ្នកដទៃក្រៅពីហេលេមិនដែលត្រូវបានប្រទាននូវអំណាចផ្សារភ្ជាប់ទេ ។ ក្រោយពីសិស្សឆ្លើយតបហើយ អ្នកអាចឲ្យពួកគេអានឆ្លងសេចក្ដីយោង ហេលេមិន 10:7 ជាមួយនឹងព្រះគម្ពីរខាងក្រោម ៖ របាក្សត្រទី 1 17:1 ( អេលីយ៉ា ) ម៉ាថាយ 16:15–19 ( ពេត្រុស ) គោលលទ្ធិ និង សេចក្តីសញ្ញា132:46 ( យ៉ូសែប ស្ម៊ីធ ) ។
សូមពន្យល់ថា កូនសោនៃអំណាចដូចគ្នានេះមានដល់សព្វថ្ងៃនេះនៅក្នុងដៃប្រធានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ដូចជានីហ្វៃដែរ ប្រធានសាសនាចក្របានបម្រើដោយគ្មាននឿយហត់ ហើយបានបង្ហាញថា ព្រះអម្ចាស់អាចប្រទានដល់ពួកគាត់នូវពរជ័យ និងការទទួលខុសត្រូវដ៏មហិមាបាន ។ ជាញឹកញាប់ យើងសំដៅភាគច្រើនលើអំណាចផ្សារភ្ជាប់ទាក់ទងនឹងការផ្សារភ្ជាប់គ្រួសារតាមរយៈពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីអំណាចផ្សារភ្ជាប់ សូមឲ្យសិស្សម្នាក់អាននូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ព្រះវិហារបរិសុទ្ធ ពិធីបរិសុទ្ធ សេចក្តីសញ្ញា អំណោយទានពិសិដ្ឋ និងពិធីផ្សារភ្ជាប់ត្រូវបានស្តារឡើងវិញយ៉ាងត្រឹមត្រូវដូចដែលបានព្យាករ ។ ពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធផ្តល់ឲ្យសម្រាប់ការផ្សះផ្សារជាមួយព្រះអម្ចាស់ ហើយផ្សារភ្ជាប់ក្រុមគ្រួសារឲ្យរស់នៅជាមួយគ្នាជារៀងរហូត ។ ការគោរពតាមសេចក្ដីសញ្ញាដ៏ពិសិដ្ឋដែលបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ធ្វើឲ្យយើងសក្ដិសមនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច—អំណោយទានដ៏អស្ចារ្យបំផុតរបស់ព្រះដល់មនុស្សលោក » ( « Prepare for the Blessings of the Temple » Ensign ខែ តុលា ឆ្នាំ 2010 ទំព័រ 42 ) ។
-
តើអ្នកត្រូវបានប្រទានពរដោយចំណេះដឹងថា គ្រួសារអាចរួបរួមគ្នាអស់កល្បជានិច្ចដោយរបៀបណា ?
-
តើអ្នកអាចស្វែងរកពរជ័យនៃអំណាចផ្សារភ្ជាប់នាពេលអនាគតដោយរបៀបណា ? ( ចម្លើយអាចរួមមានថា សិស្សអាចរៀបចំសម្រាប់អាពាហ៌ពិពាហ៌ក្នុងព្រះវិហារបរិសុទ្ធ ហើយថាពួកគេអាចធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និង ពង្សប្រវត្តិនាពេលឥឡូវនេះ ដែលនឹងជួយឲ្យគេត្រូវបានផ្សារភ្ជាប់ទៅនឹងជីដូនជីតារបស់គេដែលបានស្លាប់ទៅហើយនោះ ។
សូមចែកចាយអារម្មណ៍របស់អ្នកអំពីពរជ័យនៃអំណាចផ្សារភ្ជាប់ និងសារៈសំខាន់នៃការទទួលបានពិធីបរិសុទ្ធផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។
ហេលេមិន 10:12–19
នីហ្វៃគោរពតាមការបញ្ជារបស់ព្រះអម្ចាស់ដើម្បីបង្រៀនអំពីការប្រែចិត្តដល់ប្រជាជន
សូមសួរសិស្សថា តើពួកគេធ្លាប់ពន្យារពេលធ្វើអ្វីមួយដែលពួកគេត្រូវបានសុំឲ្យធ្វើទេ ។ ( ឧទាហរណ៍អាចមានដូចជាការពន្យារពេលធ្វើកិច្ចការក្នុងផ្ទះ ឬកិច្ចការសាលា ឬពីកន្លែងធ្វើការ ។ )
-
តើសារលិខិតអ្វីដែលយើងអាចបង្ហាញទៅអ្នកដទៃ នៅពេលយើងពន្យារពេលធ្វើអ្វីដែលពួកគេសុំឲ្យយើងធ្វើនោះ ?
សូមឲ្យសិស្សម្នាក់អាន ហេលេមិន 10:11–12 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលរបៀបដែលនីហ្វៃបានឆ្លើយតបនៅពេលព្រះអម្ចាស់បានបញ្ជាលោកឲ្យទៅបង្រៀនពីការប្រែចិត្តដល់ប្រជាជន ។
-
តើយើងបង្ហាញអ្វីខ្លះដល់ព្រះអម្ចាស់ នៅពេលយើងឆ្លើយតបភ្លាមៗទៅនឹងការណែនាំរបស់ទ្រង់ និងព្រះបញ្ញត្តិទាំងឡាយ ?
សូមឲ្យសិស្សម្នាក់អាន ហេលេមិន 10:13–14 ឮៗ ។ បន្ទាប់មក សូមឲ្យសិស្សផ្សេងទៀតអាន ហេលេមិន 10:15–17 ឮៗ ។
-
តើគំរូរបស់នីហ្វៃនៅក្នុងខគម្ពីរទាំងនេះបង្រៀនដល់យើងអ្វីខ្លះ ?
-
តើព្រះអម្ចាស់បានជួយនីហ្វៃដោយរបៀបណា ?
សូមជួយសិស្សឲ្យឃើញថា ដោយសារតែភាពស្មោះត្រង់របស់នីហ្វៃ ព្រះអម្ចាស់បានការពារលោក និងបានប្រទានដល់លោកឲ្យមានអំណាចដ៏អស្ចារ្យ ។ នីហ្វៃបានតាំងចិត្តដើម្បីបំពេញបេសកកម្មដែលព្រះអម្ចាស់បានដាក់ឲ្យលោកធ្វើ ។
-
តើអ្នកអាចបង្ហាញការប្ដេជ្ញាចិត្តរបស់អ្នកដើម្បីបម្រើដល់ព្រះអម្ចាស់ដោយរបៀបណា ?
សូមណែនាំសិស្សឲ្យស្វែងរករបៀបដើម្បីដាក់ព្រះឆន្ទៈរបស់ព្រះអម្ចាស់ពីមុនបំណងរបស់យើងផ្ទាល់ ហើយគោរពតាមភា្លមៗ ។ សូមធ្វើទីបន្ទាល់អំពីពរជ័យដែលកើតមាន នៅពេលយើងគោរពតាមព្រះអម្ចាស់ ។