មេរៀនទី 99
អាលម៉ា 42
សេចក្តីផ្ដើម
អាលម៉ាបញ្ចប់ការបង្រៀនដល់កូនប្រុសរបស់គាត់ កូរីអាតុន ដោយការពន្យល់ថា ព្រះវរបិតាសួគ៌បានផ្ដល់របៀបមួយដល់អ្នកដែលបានធ្វើបាបឲ្យទទួលបានសេចក្ដីមេត្តាករុណា ។ គាត់បានបង្រៀនថា សេចក្ដីយុត្តិធម៌នៃព្រះទាមទារឲ្យអ្នកមានបាបទាំងឡាយត្រូវកាត់ចេញពីវត្តមាននៃព្រះ ។ បន្ទាប់មក គាត់បានថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទនឹង « ធ្វើឲ្យស្កប់ស្កល់ដល់ការទាមទារនៃសេចក្ដីយុត្តិធម៌ » ( អាលម៉ា 42:15 ) ដោយការរងទុក្ខសម្រាប់មនុស្សទាំងអស់ ដែលបានធ្វើអំពើបាប ហើយដោយការផ្ដល់នូវសេចក្ដីមេត្តាករុណាដល់អ្នកប្រែចិត្ត ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 42:1–14
អាលម៉ាបង្រៀនកូរីអានតុនអំពីសេចក្ដីយុត្តិធម៌របស់ព្រះ
មុនចាប់ផ្ដើមថ្នាក់ សូមគូសរូបជញ្ជីងសាមញ្ញមួយនៅលើក្ដារខៀន ដូចដែលបានបង្ហាញនៅក្នុងទំព័របន្ទាប់ ។ ( សូមកុំបន្ថែមពាក្យលើគំនូសនោះ រហូតដល់បានណែនាំឲ្យធ្វើដូច្នោះនៅក្នុងមេរៀននេះ ។ អ្នកអាចណែនាំសិស្សឲ្យចម្លងរូបនេះទៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេ ។ )
នៅលើជញ្ជីងនោះ សូមសរសេរប្រយោគខាងក្រោម ៖ ខ្ញុំចង់ឲ្យការជំនុំជម្រះលើកចុងក្រោយមានសេចក្ដីយុត្តិធម៌ ។
សូមឲ្យសិស្សលើកដៃប្រសិនបើពួកគេយល់ស្របនឹងប្រយោគនៅលើក្ដារខៀន ។
-
ហេតុអ្វីបានជាអ្នកចង់ឲ្យការជំនុំជម្រះលើកចុងក្រោយមានសេចក្ដីយុត្តិធម៌ ?
-
តើពាក្យ យុត្តិធម៌ មានន័យយ៉ាងណា ?
សូមស្នើថា យុត្តិធម៌ អាចមានន័យថា ការទទួលបានអ្វីដែលអ្នកសមនឹងទទួល ។ គំនិតនៃភាពយុត្តិធម៌ទាក់ទងនឹងពាក្យក្នុងព្រះគម្ពីរថា សេចក្ដីយុត្តិធម៌សូមសរសេរពាក្យ សេចក្ដីយុត្តិធម៌ នៅលើក្ដារខៀននៅក្រោមរូបជញ្ជីង ។
ដើម្បីជួយសិស្សឲ្យយល់ពីគោលគំនិតនៃភាពយុត្តិធម៌ សូមឲ្យសិស្សម្នាក់អានការពន្យល់ខាងក្រោមដោយអែលឌើរ ដាល្លិន អេក. អូកស៍ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« សេចក្ដីយុត្តិធម៌ មានអត្ថន័យជាច្រើន ។ អត្ថន័យទីមួយគឺតុល្យភាព ។ សញ្ញាដ៏ល្បីល្បាញនៃសេចក្ដីយុត្តិធម៌គឺជាជញ្ជីងដែលមានតុល្យភាព ។ ហេតុដូច្នេះហើយ នៅពេលគេរំលងច្បាប់នៃមនុស្ស ជាធម្មតាសេចក្ដីយុត្តិធម៌តម្រូវឲ្យមានការដាក់ទោស ការពិន័យមួយដែលនឹងសាងឡើងវិញនូវតុល្យភាព [ ដល់ជញ្ជីង ] ។ …
« ច្បាប់នៃព្រះគឺដូចគ្នាដែរ វាទាក់ទងនឹងសេចក្ដីយុត្តិធម៌ ។ គំនិតនៃសេចក្ដីយុត្តិធម៌ដូចដែលអ្វីដែលមនុស្សម្នាក់សមនឹងទទួល គឺជាគោលការណ៍គ្រឹះនៃព្រះគម្ពីរទាំងឡាយដែលនិយាយពីមនុស្សដែលត្រូវជំនុំជម្រះស្របតាមកិច្ចការរបស់ពួកគេ » ( « Sins, Crimes, and Atonement » [ សុន្ទរកថាថ្លែងទៅកាន់អ្នកអប់រំសាសនា CES នៅថ្ងៃទី 7ខែ កុម្ភៈ ឆ្នាំ 1992 ], 1, si.lds.org ) ។
សូមពន្យល់ថា កូនប្រុសរបស់អាលម៉ា កូរីអានតុនបានព្រួយបារម្ភអំពីសេចក្ដីយុត្តិធម៌នៃសេចក្ដីជំនុំជម្រះលើកចុងក្រោយ ។ សូមឲ្យសិស្សម្នាក់អាន អាលម៉ា 42:1 ឮៗខណៈពេលសិស្សក្នុងថ្នាក់រកមើលអ្វីដែលកូរីអានតុនបានគិតថានឹងមិនយុត្តិធម៌ ឬមិនត្រឹមត្រូវអំពីសេចក្ដីជំនុំជម្រះលើកចុងក្រោយ ។
-
តើកូរីអានតុនមានអារម្មណ៍យ៉ាងណាដែលមិនយុត្តិធម៌នោះ ? ( អ្នកធ្វើបាបនោះនឹងត្រូវបញ្ជូនទៅ ឬដាក់ទៅក្នុងសភាពនៃទុក្ខវេទនា ។ )
-
ហេតុអ្វីបានជាកូរីអានតុនអាចចង់ជឿថា វាមិនយុត្តិធម៌សម្រាប់អ្នកដែលបានធ្វើអំពើបាបត្រូវតែបានដាក់ទោស ? ( ប្រសិនបើសិស្សត្រូវការរំឭកថា កូរីអានតុនកំពុងតស៊ូវនឹងអំពើបាបផ្សេងៗជាច្រើន សូមឲ្យពួកគេបើកទៅ អាលម៉ា 39:2–3 ។ )
-
ប្រសិបើសេចក្ដីយុត្តិធម៌មានន័យថាការទទួលបានអ្វីដែលយើងសមនឹងទទួល ហើយដាក់ទោសចំពោះអំពើបាបរបស់យើងនោះ តើការណ៍នេះក៏នឹងអាចព្រួយបារម្ភដល់យើងទេ ? ( យើងទាំងអស់គ្នាធ្វើបាប ហើយរងនឹងការទាមទារនៃសេចក្ដីយុត្តិធម៌ ។ )
សូមសង្ខេបស អាលម៉ា 42:2–11 ដោយការពន្យល់ថា អាលម៉ាបានដោះស្រាយការខ្វល់ខ្វាយរបស់កូរីអានតុន ។ គាត់បានបង្រៀនថា ការធា្លក់របស់អ័ដាមបាននាំមនុស្សទាំងអស់ឲ្យធ្លាក់ ដែលពួកគេត្រូវតែទទួលនូវសេចក្ដីស្លាប់ខាងរូបកាយ និងសេចក្ដីស្លាប់ខាងវិញ្ញាណ ( សូមមើល អាលម៉ា 42:9) ។ គាត់ក៏បានពន្យល់ថា បើគ្មានរបៀបមួយដើម្បីដោះលែងពីស្ថានភាពធ្លាក់នេះទេ នោះព្រលឹងនៃមនុស្សទាំងអស់នឹងរងទុក្ខ ហើយកាត់ចេញពីវត្តមាននៃព្រះជារៀងរហូត ( សូមមើល អាលម៉ា 42:11) ។
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 42:12 ឮៗ ។ សូមពន្យល់ថា ខគម្ពីរនេះបញ្ជាក់ថា ការធ្លាក់និងលទ្ធផលរបស់វា រួមមានការកាត់ចេញពីវត្តមាននៃព្រះ ត្រូវបាននាំមកដោយការមិនគោរពរបស់អ័ដាមតាមព្រះបញ្ញត្តិរបស់ព្រះ។ សូមជួយសិស្សឲ្យយលល់ថា នៅពេលយើងមិនគោរពតាមព្រះបញ្ញត្តិ —នៅពេលយើងធ្វើអំពើបាប —យើងពង្រីកចម្ងាយកាន់តែឆ្ងាយថែមទៀតរវាងខ្លួនយើងខាងវិញ្ញាណនឹងព្រះ ហើយខ្លួនត្រូវរងទុក្ខនឹងការទាមទារនៃសេចក្ដីយុត្តិធម៌ ។ ( អ្នកអាចឲ្យសិស្សម្នាក់អាន មាត្រានៃសេចក្ដីជំនឿ 1:2 ឮៗ ។ ) សូមឲ្យសិស្សអាន អាលម៉ា 42:14 ដោយស្ងាត់ៗ ដោយរកមើលលទ្ធផលដែលសេចក្ដីយុត្តិធម៌ត្រូវការចំពោះការមិនគោរពតាម ។
-
តើ « កាត់ចេញ » ពីវត្តមាននៃព្រះ មានន័យយ៉ាងណា ? ( ការបែកចេញពីព្រះ ហើយមិនអាចត្រឡប់ទៅរស់នៅក្នុងវត្តមានរបស់ទ្រង់បានទៀតឡើយ ។ អ្នកក៏អាចលើកឡើងថា នៅពេលយើងធ្វើអំពើបាប យើងដកខ្លួនយើងចេញពីដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ដែលជាសមាជិកនៃក្រុមព្រះ ។ )
សូមបន្ថែមឃ្លា ការមិនគោរពតាម ឬ អំពើបាប និង កាត់ចេញពីវត្តមាននៃព្រះ លើតារាងដូចដែលបានបង្ហាញនៅលើក្ដារខៀន ។
ចេញពីអ្វីដែលអ្នកបានរៀននៅក្នុង អាលម៉ា 42:1–14 តើអ្នកនឹងសង្ខេបចេញជាមួយប្រយោគថាអ្វីទៅជាច្បាប់នៃសេចក្ដីយុត្តិធម៌តម្រូវឲ្យមាន នៅពេលបុគ្គលម្នាក់មិនគោរពតាមនោះ ? ( សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀននៅក្រោមជញ្ជីង ៖ ដោយសារតែការមិនគោរពតាមរបស់យើង ច្បាប់នៃសេចក្ដីយុត្តិធម៌តម្រូវឲ្យយើងត្រូវកាត់ចេញពីវត្តមាននៃព្រះ ។អ្នកអាចផ្ដល់យោបល់ថា សិស្សគួរសរសេរសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ អាលម៉ា 42:1–14 ។ )
សូមឲ្យសិស្សអាន អាលម៉ា 42:18 ដោយស្ងាត់ៗ ដោយរកមើលលទ្ធផលផ្សេងទៀតនៃអំពើបាប ។
-
តើការសោកស្ដាយនៅក្នុងស្មារតីមានន័យយ៉ាងណា ?
សូមឲ្យសិស្សសញ្ជឹងគិតពីពេលមួយដែលពួកគេបានជួបនឹងការក្រៀមក្រំ និងការសោកស្ដាយ ឬអវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធដោយសារពួកគេបានធ្វើអំពើបាប ។ សូមឲ្យពួកគេស្រមៃថា អារម្មណ៍ច្រើនច្រួលច្រាលដោយអ្វីៗដែលពួកគេបានធ្លាប់បានធ្វើខុស ។ បន្ទាប់មក សូមឲ្យពួកគេស្រមៃថា អារម្មណ៍នោះនៅតែបន្ដនៅនឹងពួកគេជារហូតមក ។
ដើម្បីជួយសិស្សឲ្យយល់ និងមានអារម្មណ៍ថាត្រូវការសេចក្ដីមេត្តាករុណា អ្នកអាចសួរសំណួរខាងក្រោម ៖
-
ដោយផ្អែកលើអ្វីដែលអ្នកបានរៀននៅក្នុង អាលម៉ា 42:1–14 តើអ្នកចង់បានសេចក្ដីជំនុំជម្រះលើកចុងក្រោយដោយផ្អែកតែលើសេចក្ដីយុត្តិធម៌ទេ ?
អាលម៉ា 42:15–31
អាលម៉ាបង្រៀនកូរីអានតុនអំពីផែនការនៃសេចក្ដីមេត្តាករុណា
ដើម្បីជួយសិស្សឲ្យយល់ថា ការទាមទារនៃសេចក្ដីយុត្តិធម៌ត្រូវតែបំពេញ សូមបង្ហាញចំហៀងនៃជញ្ជីងនៃការដាក់ទោសនៅលើក្ដារខៀន ។ អ្នកអាចគិតពីការលើកជ័រលុបហាក់ដូចជាអ្នកនឹងលុបការទាមទារសេចក្ដីយុត្តិធម៌ ។ សូមសួរ ៖
-
តើមានរបៀបណាសម្រាប់ការទាមទារនៃសេចក្ដីយុត្តិធម៌ដើម្បីអាចលុបចេញ ឬបណ្ដេញចេញទេ ? ( ទេ ។ នៅពេលច្បាប់របស់ព្រះត្រូវបានរំលង សេចក្ដីយុត្តិធម៌ត្រូវការការដាក់ទោស ។ ការទាមទារនៃសេចក្ដីយុត្តិធម៌ត្រូវតែបំពេញទោះជាយ៉ាងណាក្ដី ។ )
សូមជួយសិស្សឲ្យយល់ថា វានឹងមិនយុត្តិធម៌ទេបើលុបលទ្ធផលដែលសេចក្ដីយុត្តិធម៌ទាមទារនោះ ។ សូមឲ្យសិស្សម្នាក់អាន អាលម៉ា 42:25 ឮៗ ។
-
យោងតាមអាលម៉ា តើនឹងអ្វីកើតឡើង ប្រសិនបើលទ្ធផលនៃអំពើបាបត្រូវបានលុបចេញ ហើយសេចក្ដីយុត្តិធម៌ត្រូវបានទុកចោលមិនបានបំពេញនោះ ?
សូមឲ្យសិស្ស សញ្ជឹងគិត ពីសំណួរខាងក្រោមមុនពេលឲ្យពួកគេអានសេចក្ដីយោងព្រះគម្ពីររកចម្លើយ ។
-
ប្រសិនបើការទាមទារនៃសេចក្ដីយុត្តិធម៌មិនអាចលុបចោលទេ នោះតើអ្នកដែលបានធ្វើអំពើបាប ( យើងម្នាក់ៗ ) អាចនឹងទទួលបានសេចក្ដីសុខសាន្ដក្នុងស្មារតី ហើយបានសាងឡើងវិញដល់វត្តមាននៃព្រះដោយរបៀបណា ? ( ក្រោយពីឲ្យពេលដល់សិស្សសញ្ជឹងគិតពីសំណួរនេះហើយ សូមឲ្យសិស្សម្នាក់អាន អាលម៉ា 42:15 ។ វាអាចជួយអ្នកបើពន្យល់ថាឃ្លា « ធ្វើឲ្យស្កប់ស្កល់ដល់ការទាមទារនៃសេចក្ដីយុត្តិធម៌ » មានន័យថា ត្រូវបង់ថ្លៃ ឬ រងទុក្ខនឹងការដាក់ទោសដែលសេចក្ដីយុត្តិធម៌ទាមទារ ។
-
យោងតាម អាលម៉ា 42:15 តើវាអាចទៅរួចទេ ដែលសេចក្ដីមេត្តាករុណាអាចនឹងត្រូវពង្រីកដល់យើងនោះ ?
សូមសន្និដ្ឋានចម្លើយរបស់សិស្ស សូមលុបឃ្លា « កាត់ចេញពីវត្តមានរបស់ព្រះ » ពីក្ដារខៀន ហើយសរសេរថា ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីមេត្តាករុណា ។នៅក្រោមជញ្ជីង សូមសរសេរសេចក្ដីពិតខាងក្រោម ៖ ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទបំពេញការទាមទារនៃសេចក្ដីយុត្តិធម៌ ដើម្បីឲ្យសេចក្ដីមេត្តាករុណាអាចត្រូវបានពង្រីកដល់យើង ។
-
តើវាមានន័យយ៉ាងណាដល់អ្នកដែលដឹងថា ព្រះអង្គសង្គ្រោះនឹងរងទុក្ខជំនួសអ្នកដោយស្មគ្រ័ចិត្ត ដើម្បីឲ្យអ្នកអាចទទួលបានសេចក្ដីមេត្តាករុណា ?
សូមឲ្យសិស្សអាន អាលម៉ា 42:22–24 ហើយរកមើលអ្វីដែលចាំបាច់ដើម្បីឲ្យសេចក្ដីមេត្តាករុណាត្រូវបានពង្រីកដល់យើង ។
-
តើអ្វីដែលចាំបាច់សម្រាប់យើងដើម្បីទទួលបានសេចក្ដីមេត្តាករុណា ហើយចៀសវាងការទាមទារនៃសេចក្ដីយុត្តិធម៌ដ៏ពេញលេញនោះ ? ( នៅពេលសិស្សរកឃើញការប្រែចិត្តជាវិធីដែលយើងទទួលបានសេចក្ដីមេត្តាករុណាហើយ សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀននោក្រោមជញ្ជីង ៖ ប្រសិនបើយើងប្រែចិត្ត យើងនឹងទទួលបានសេចក្ដីមេត្តាករុណាតាមរយៈដង្វាយធួនបរស់ព្រះអង្គសង្គ្រោះ ។អ្នកក៏អាចផ្ដល់យោបល់ថា ពួកគេគួរសរសេរវានៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ អាលម៉ា 42:22–24 )
-
តើអ្នកគិតថាឃ្លា « ជនណាដែលប្រែចិត្ត » មានន័យយ៉ាងណា ? ( អ្នកដែលប្រែចិត្តដោយស្មោះពិត ។
-
ហេតុអ្វីបានជាវាសំខាន់សម្រាប់យើងដើម្បីយល់ថា ព្រះអង្គសង្គ្រោះបានរងទុក្ខនឹងការដាក់ទោសសម្រាប់អំពើបាបរបស់យើងជំនួសយើង ?
សូមពន្យល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាអ្នកកណ្តាលរបស់យើង ។ អ្នកកណ្តាលម្នាក់គឺជាអ្នកដែលឈរនៅចន្លោះគូភាគីពីរដើម្បីជួយដោះស្រាយវិបត្តមួយ ។ សូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ប៊យដ៍ ឃេ. ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់ហើយរកមើលនូវមូលហេតុដែលជនទីបីម្នាក់ត្រូវតែមានដើម្បីឲ្យសេចក្ដីមេត្តាករុណាអាចបានពង្រីកដល់អ្នកមានបាប ៖
« ហើយតាមរយៈច្បាប់ដ៏អស់កល្បជានិច្ច នោះសេចក្ដីមេត្តាករុណាមិនអាចផ្ដល់នូវការសង្គ្រោះបានឡើយ លុះត្រាតែមានមនុស្សម្នាក់ដែលសុខចិត្ត ហើយមានសមត្ថភាពទទួលយកបំណុលរបស់យើង ហើយបង់ថ្លៃនោះ ហើយរៀបចំលក្ខខណ្ឌសម្រាប់ការប្រោសលោះរបស់យើង ។
« រហូតដល់មានអ្នកកណ្ដាល រហូតដល់យើងមានមិត្តម្នាក់ បើពុំដូចនោះទេទម្ងន់ដ៏ពេញលេញនៃសេចក្ដីយុត្តិធម៌ដែលមិនបង្អន់ មិនមានមេត្តា នឹងត្រូវធ្លាក់លើយើងជាប្រាកដ ។ ការផ្ដន្ទាទោសទាំងស្រុងសម្រាប់គ្រប់អំពើរំលង ទោះតូច ឬធំ នឹងត្រូវទាមទារពីយើងឲ្យគ្រប់ ។
« ប៉ុន្ដែសូមដឹងការណ៍នេះ ៖ សេចក្ដីពិត សេចក្ដីពិតដ៏រុងរឿង បានប្រកាសថាពិតជាអ្នកកណ្ដាលម្នាក់មែន ។ …
« តាមរយៈទ្រង់ ក្ដីមេត្តាអាចលូកទៅរកយើងម្នាក់ៗ ដោយពុំមានការបង្អាក់បង្អន់ដល់ក្រិត្យវិន័យដ៏អស់កល្បនៃក្ដីយុត្តិធម៌ឡើយ ។ …
« ការពង្រីកនៃសេចក្ដីមេត្តាករុណាមិនមែនស្វ័យប្រវត្តិនោះទេ ។ វាត្រូវធ្វើតាមរយៈសេចក្ដីសញ្ញាជាមួយនឹងទ្រង់ ។ វានឹងអាស្រ័យលើលក្ខខណ្ឌរបស់ទ្រង់ ជាលក្ខខណ្ឌដ៏ប្រោសប្រណីរបស់ទ្រង់ » ( « The Mediator » Ensign,ខែ ឧសភា ឆ្នាំ 1977, ទំព័រ 55–56 ) ។
សូមឲ្យសិស្សអាន អាលម៉ា 42:29–31ដោយស្ងាត់ៗ ដោយរកមើលអ្វីដែលអាលម៉ាចង់ឲ្យកូរីអានតុនមាន ។ ( អ្នកអាចស្នើថា សិស្សគួរគូសចំណាំអ្វីដែលពួកគេរកឃើញ ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បីឲ្យសេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តាករុណា និងការរងទុក្ខរបស់ព្រះអម្ចាស់ « មានប្រសិទ្ធិភាពយ៉ាងពេញទំហឹងនៅក្នុងចិត្តកូនចុះ » ?
សូមឲ្យសិស្សសរសេរគម្រោងមេរៀនសង្ខេបមួយដែលបង្ហាញពីរបៀបដែលពួកគេអាចបង្រៀនគោលគំនិតនៃសេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តាករុណាដល់អ្នកដទៃ ។ សូមណែនាំពួកគេឲ្យបង្រៀនគ្រួសាររបស់ពួកគេពីអ្វីដែលពួកគេបានរៀននៅថ្ងៃនេះ ។
សូមរំឭកសិស្សអំពីការព្រួយបារម្ភរបស់កូរីអានតុនទាក់ទងនឹងភាពយុត្តិធម៌នៃសេចក្ដីយុត្តិធម៌របស់ព្រះ ។ អ្នកអាចថ្លែងទីបន្ទាល់ថា សេចក្ដីជំនុំជម្រះនៅថ្ងៃចុងក្រោយនឹងយុត្តិធម៌ ហើយថាយើងនឹងទទួលបានអ្វីដែលយើងសមនឹងទទួលនៅទីបញ្ចប់ យោងតាមសេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តាករុណារបស់ព្រះ ។ អ្នកក៏អាចចង់បង្ហាញថា កូរីអានតុនបានប្រែចិត្តពីអំពើបាបរបស់គាត់ ហើយបានមានឥទ្ធិពលដ៏វិជ្ជមានលើការលូតលាស់នៃសាសនាចក្រ ( សូមមើល អាលម៉ា 49:30 ) ។ សូមឲ្យសិស្សសញ្ជឹងគិតពីរបៀបដែលពួកគេអាចត្រូវបន្ដដំណើរការនៃការប្រែចិត្តផ្ទាល់ខ្លួនគេ ។
សូមឲ្យសិស្សពីរបីនាក់ចែកចាយការដឹងគុណ និងទីបន្ទាល់របស់ពួកគេចំពោះព្រះទ័យរបស់ព្រះអង្គសង្គ្រោះដើម្បីធ្វើឲ្យធួនសម្រាប់អំពើបាបរបស់យើង ហើយបំពេញការទាមទារនៃសេចក្ដីយុត្តិធម៌ជំនួសយើង ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីសេចក្ដីមេត្តាករុណា និងការប្រោសលោះដែលមានតាមរយៈការលះបង់ដ៏ធួនរបស់ព្រះអង្គសង្គ្រោះ ។