មេរៀនទី 58
ម៉ូសាយ 11–12:17
សេចក្តីផ្ដើម
ដោយសារអំនួតរបស់ស្ដេចណូអេ និង ការរស់នៅដ៏ចលាចលដែលបានដឹកនាំប្រជាជនរបស់ទ្រង់ជាច្រើនទៅក្នុងសេចក្ដីទុច្ចរិត ព្រះអម្ចាស់បានបញ្ជូនព្យាការីអ័ប៊ីណាដៃឲ្យមកព្រមានស្ដេចណូអេ និង ប្រជាជនរបស់ទ្រង់ ។ អ័ប៊ីណាដៃបានព្រមានពួកគេថា ពួកគេនឹងត្រូវបានដាក់នៅក្នុងសេវកភាព ប្រសិនបើពួកគេមិនប្រែចិត្តនោះទេ ។ ប្រជាជនបានជ្រើសរើសមិនស្ដាប់តាមការព្រមាននោះ ហើយស្ដេចណូអេបានបញ្ជាឲ្យគេចាប់អ័ប៊ីណាដៃដាក់គុក ។
យោបល់សម្រាប់ការបង្រៀន
ម៉ូសាយ 11:1–19
ស្ដេចណូអេដឹកនាំប្រជាជនរបស់ទ្រង់ទៅក្នុងសេចក្ដីទុច្ចរិត
សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀនមុនពេលចាប់ផ្ដើមថ្នាក់ ៖
សូមឲ្យសិស្សសញ្ជឹងគិតពីសំណួរទាំងនេះដោយស្ងាត់ស្ងៀម ។ បន្ទាប់មកសូមសួរ ៖
-
ហេតុអ្វីបានជាស្ថានភាពទាំងនេះពិបាក ?
-
តើអ្នកអាចធ្វើអ្វីដើម្បីធ្វើតាមការប្រឹក្សារបស់ឪពុកម្ដាយ ឬ អ្នកដឹកនាំរបស់អ្នកនៅក្នុងស្ថានភាពដូចនេះ ?
-
ហេតុអ្វីបានជាមនុស្សសុចរិតមានឆន្ទៈធ្វើតាមការប្រឹក្សា ទោះបីជាតម្រូវឲ្យមានការផ្លាស់ប្តូរដ៏លំបាកក្នុងជីវិតរបស់ពួកគេក្ដី ?
សូមពន្យល់ថា នៅក្នុងមេរៀននេះ សិស្សនឹងរៀនអំពីក្រុមមនុស្សមួយក្រុមដែលមិនមានឆន្ទៈធ្វើតាមការប្រឹក្សាមកពីព្យាការីម្នាក់ ។
ដើម្បីផ្ដល់បរិបទនៃមេរៀននេះ សូមរំឭកសិស្សថាស៊ីនិព្វបានដឹកនាំមនុស្សមួយក្រុមទៅកាន់ដែនដីនីហ្វៃ កន្លែងដែលពួកគេត្រូវបានដាក់ទៅក្នុងសេវកភាពដោយសាសន៍លេមិន ។ ទោះបីជាភាពចង់បានរបស់ស៊ីនិព្វបានដឹកនាំគាត់ឲ្យធ្លាក់ទៅក្នុងការបោកបញ្ឆោតរបស់ពួកសាសន៍លេមិនក៏ដោយ គាត់គឺជាបុរសដ៏ល្អម្នាក់ ហើយគាត់បានបង្រៀនប្រជាជនរបស់គាត់ឲ្យដាក់ទីទុកចិត្តរបស់ពួកគេទៅលើព្រះអម្ចាស់ ។ មុនពេលស៊ីនិព្វស្លាប់ គាត់បានផ្ទេរនគរទៅឲ្យកូនប្រុសរបស់គាត់ ណូអេ ។ ( សូមមើល ម៉ូសាយ 9–10
សូមពន្យល់ថា ណូអេគឺជាមនុស្សដ៏ទុច្ចរិតម្នាក់ ។ ដើម្បីបង្ហាញថាភាពទុច្ចរិតរបស់គាត់ជះឥទ្ធិពលដល់ប្រជាជនគាត់ប៉ុណ្ណា សូមឲ្យសិស្សធ្វើការជាពីរក្រុម ។ សូមឲ្យក្រុមទីមួយអាន ម៉ូសាយ 11:1–2, 5–7 ហើយសូមឲ្យក្រុមទីពីរអាន ម៉ូសាយ 11:14–19 ។ សូមឲ្យទាំងពីរក្រុមរកមើលសេចក្ដីលម្អិតនៃភាពទុច្ចរិតរបស់ស្ដេចណូអេដែលបានជះឥទ្ធិពលដល់ប្រជាជន ។ សូមជួយសិស្សឲ្យវិភាគខគម្ពីរទាំងនេះ ដោយការសួរសំណួរដូចខាងក្រោម ៖
-
តើអ្នកគិតថា ហេតុអ្វីបានជាប្រជាជនចង់គាំទ្រណូអេនៅក្នុងភាពទុច្ចរិតរបស់គាត់ ?
-
ហេតុអ្វីបានជា « សំដីផ្អែមល្ហែមឥតប្រយោជន៍ បញ្ចើចបញ្ចើ » អាចដឹកនាំប្រជាជនឲ្យត្រូវបានបោកបញ្ឆោត ? ( នៅពេលសិស្សពិភាក្សាពីសំណួរនេះ អ្នកអាចបង្ហាញថា សំដីផ្អែមល្ហែមបញ្ចើចបញ្ចើគឺជាការសរសើរមិនពិត ជាទូទៅនិយាយដើម្បីបញ្ចុះបញ្ចូលមនុស្សដែលចូលចិត្តការសរសើរ
-
ចេញពីដំណើររឿងនៃប្រជាជនរបស់ស្ដេចណូអេ តើយើងអាចរៀនអ្វីខ្លះ អំពីរបៀបដែលយើងអាចឆ្លើយតបទៅនឹងសំដីផ្អែមល្ហែមឥតប្រយោជន៍ បញ្ចើចបញ្ចើ ? ( នៅពេលយើងជឿលើសំដីផ្អែមល្ហែមឥតប្រយោជន៍ បញ្ចើចបញ្ចើរបស់អ្នកដទៃ យើងបើកខ្លួនយើងឲ្យត្រូវគេដឹកនាំខុស ។ )
-
តើយើងអាចធ្វើអ្វី នៅពេលមនុស្សទាំងអស់នៅជុំវិញយើងកំពុងរស់នៅក្នុងភាពមិនសុចរិត ?
ម៉ូសាយ 11:20–12:17
អ័ប៊ីណាដៃព្រមានដល់ប្រជាជនថា ពួកគេនឹងត្រូវបានដាក់នៅក្នុងសេវកភាព បើសិនជាពួកគេមិនប្រែចិត្តទេនោះ
សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ 11:20 ឮៗ ។
-
តើព្រះអម្ចាស់បានធ្វើអ្វីដើម្បីជួយដល់ប្រជាជនរបស់ស្ដេចណូអេ ? ( ទ្រង់បានបញ្ជូនព្យាការីដើម្បីប្រាប់ពួកគេឲ្យប្រែចិត្ត ។ )
សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ ព្រះបញ្ជូនព្យាការីដើម្បីជួយយើងឲ្យប្រែចិត្ត និង ចៀសវាងក្ដីទុក្ខវេទនា ។សូមពន្យល់ថា ព្រះអម្ចាស់បានបញ្ជូនអ័ប៊ីណាដៃពីរដងដើម្បីព្រមានដល់ប្រជាជន ។
សូមចម្លងតារាងខាងក្រោមដាកលើក្ដារខៀន ។ សូមទុកចន្លោះល្មមដើម្បីសរសេរការសង្ខេបមួយនៅក្រោមសេចក្ដីយោងព្រះគម្ពីរនីមួយៗ ។
សារលិខិតរបស់អ័ប៊ីណាដៃ |
ប្រតិកម្មរបស់ប្រជាជន | |
---|---|---|
ការព្រមានទីមួយ | ||
ការព្រមានទីពីរ |
ដើម្បីជួយសិស្សឲ្យយល់ពីសារលិខិតរបស់អ័ប៊ីណាដៃ សូមឲ្យពួកគេពាក់កណ្ដាលថ្នាក់អាន ម៉ូសាយ 11:20–25 ដែលប្រាប់ពីការព្រមានទីមួយរបស់អ័ប៊ីណាដៃ ហើយសូមឲ្យពួកគេពាក់កណ្ដាលទៀតអាន ម៉ូសាយ 12:1–8 ដែលប្រាប់ពីការព្រមានទីពីររបស់គាត់ ។ សូមឲ្យសិស្សក្នុងក្រុមនីមួយៗសង្ខេបពីសារលិខិតរបស់អ័ប៊ីណាដៃ ខណៈពេលសិស្សម្នាក់សរសេរការសង្ខេបរបស់ពួកគេនៅលើក្ដារខៀនដែលត្រូវនឹងសេចក្ដីយោង ។
-
តើអ្នកឃើញពីភាពខុសគ្នាអ្វីខ្លះរវាងការព្រមានទាំងពីររបស់អ័ប៊ីណាដៃ ?
ដើម្បីជួយសិស្សឲ្យឃើញពីភាពខុសគ្នាទាំងនេះ សូមយកចិត្តទុកដាក់លើ ម៉ូសាយ 11:20–25 ហើយអានឃ្លា « លើកលែងតែពួកគេប្រែចិត្ត » និង « លើកលែងតែប្រជាជននេះប្រែចិត្ត » ។ អ្នកអាចលើកទឹកចិត្តពួកគេឲ្យគូសចំណាំឃ្លាទាំងនេះ ។ បន្ទាប់មកសូមលើកទឹកចិត្តពួកគេឲ្យរកភាពខុសគ្នារវាងពាក្យនៅក្នុងឃ្លាទាំងនេះ និង ពាក្យនៅក្នុង ម៉ូសាយ 12:1–8។ អ្នកអាចស្នើថា សិស្សគួរយកចិត្តទុកដាក់ជាពិសេសទៅលើពាក្យ នឹង និង នឹងត្រូវ នៅក្នុងខគម្ពីរទាំងនេះ ។ ( សូមជួយសិស្សឲ្យឃើញថា ប្រជាជនអាចជៀសចេញពីលទ្ធផលទាំងនេះបាន ប្រសិនបើពួកគេបានប្រែចិត្តក្រោយពីការព្រមានលើកទីមួយ ។ ដោយសារប្រជាជនបដិសេធមិនព្រមប្រែចិត្ត លទ្ធផលបានមកដល់ ហើយខ្លាំងក្លានៅក្នុងការព្រមានលើកទីពីររបស់អ័ប៊ីណាដៃ ។ )
-
តើភាពខុសគ្នាទាំងនេះបង្រៀនអ្នកអ្វីខ្លះ អំពីលទ្ធផលនៃការមិនគោរពដល់ការព្រមានរបស់ព្យាការី ?
-
តើមានគ្រោះថ្នាក់អ្វីខ្លះនៃការរឹងទទឹងនៅក្នុងអំពើបាបរបស់យើង ហើយមិនព្រមប្រែចិត្តនោះ ?
ដើម្បីជួយសិស្សឲ្យយល់ពីប្រតិកម្មរបស់ប្រជាជនចំពោះសារលិខិតរបស់អ័ប៊ីណាដៃ សូមសិស្សពាក់កណ្ដាលថ្នាក់អាន ម៉ូសាយ 11:26–29 ដោយកត់សម្គាល់ពីប្រតិកម្មរបស់ប្រជាជន និងស្ដេចរបស់គេចំពោះសារលិខិតលើកទីមួយរបស់អ័ប៊ីណាដៃ ។ សូមឲ្យសិស្សពាក់កណ្ដាលទៀតអាន ម៉ូសាយ 12:9–17 ដោយកត់សម្គាល់ពីប្រតិកម្មចំពោះសារលិខិតលើកទីពីររបស់អ័ប៊ីណាដៃ ។ សូមឲ្យសិស្សក្នុងក្រុមនីមួយៗសង្ខេបពីប្រតិកម្មទាំងឡាយ នៅពេលសិស្សម្នាក់សរសេរពីការសង្ខេបនោះនៅក្នុងតារាង ។
-
តើអ្នកគិតថា ហេតុអ្វីបានជាប្រជាជនតបដោយកំហឹងចំពោះអ័ប៊ីណាដៃ ដែលបានព្យាយាមជួយដល់ពួកគេ ? តើអ្នកគិតថា ហេតុអ្វីបានជាពួកគេការពារដល់ស្ដេចណូអេ ដែលបានដឹកនាំគេទៅកាន់ទុក្ខវេទនា ?
-
នៅក្នុង ម៉ូសាយ 11:29 យើងអានថា « ភ្នែករបស់ប្រជាជនខ្វាក់» ។ តើប្រជាជននេះខ្វាក់នឹងសេចក្ដីពិតដោយរបៀបណា ?
នៅពេលសិស្សពិភាក្សាពីសំណួរទាំងនេះ សូមជួយពួកគេឲ្យស្គាល់គោលការណ៍ខាងក្រោម ៖ អំពើបាបអាចធ្វើឲ្យយើងខ្វាក់ពីការស្គាល់សេចក្ដីពិតនៃសម្ដីរបស់ព្យាការី ។សូមពន្យល់ថា នៅក្នុងភាពខ្វាក់របស់ពួកគេ ប្រជាជនបានគិតថា ស្ដេចណូអេគឺជាមិត្តរបស់ពួកគេ ហើយថាអ័ប៊ីណាដៃគឺជាសត្រូវ តែតាមពិតទៅវាផ្ទុយខុសពីនេះ ។ សូមឲ្យសិស្សសញ្ជឹងគិតដោយស្ងៀមស្ងាត់ចំពោះសំណួរខាងក្រោម ៖
-
តើអ្នកធ្លាប់បានខឹង ឬ ការពារកំហុសរបស់អ្នក នៅពេលនរណាម្នាក់កែតម្រូវអ្នក ទោះបីជាអ្នកដឹងថាពួកគេត្រូវក៏ដោយទេ ?
-
តើអ្នកអាចធ្វើអ្វីដើម្បីទទួលយកការប្រឹក្សារបស់សមាជិកគ្រួសារ ពួកអ្នកដឹកនាំសាសនាចក្រក្នុងស្រុក និង ព្យាការីនៅពេលពួកគេណែនាំអ្នកពីរបៀបដើម្បីធ្វើតាមព្រះបន្ទូលនៃព្រះ ?
សូមបង្ហាញថា មនុស្សជាច្រើនលើកទឹកចិត្តយើងឲ្យរស់នៅតាមព្រះបន្ទូលនៃព្រះ ។ ដើម្បីជួយសិស្សឲ្យគិតបានវែងឆ្ងាយពីរបៀបដើម្បីឆ្លើយតបដោយសមរម្យចំពោះអ្នកដែលណែនាំយើងឲ្យផ្លាស់ប្ដូរ ឬ ប្រែចិត្ត សូមត្រឡប់ទៅកាន់សំណួរទាំងបីដែលអ្នកបានសរសេរនៅលើក្ដារខៀនមុនចាប់ផ្ដើមថ្នាក់ ។ សូមឲ្យសិស្សឆ្លើយតបនឹងសំណួរមួយនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេ ។ នៅពេលពួកគេមានពេលសរសេរគ្រប់គ្រាន់ហើយ សូមឲ្យពួកគេពីរបីនាក់ប្រាប់ពីពេលមួយដែលពួកគេត្រូវបានប្រទានពរ ដោយសារពួកគេបានធ្វើតាមការណែនាំពីឪពុកម្ដាយ ឬ អ្នកដឹកនាំ ។ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរក និង ធ្វើតាមការណែនាំរបស់ឪពុកម្ដាយ អ្នកដឹកនាំសាសនាចក្រក្នុងស្រុក និង ព្យាការី ។