មេរៀនសិក្សានៅផ្ទះ
នីហ្វៃទី2 32–យ៉ាកុប 4 ( មេរៀនទី 9 )
សេចក្តីផ្ដើម
មេរៀននេះ នឹងជួយសិស្សឲ្យយល់ថា នីហ្វៃបានថ្លែងទីបន្ទាល់អំពីបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ។ សិស្សនឹងមានឱកាសមួយដើម្បីចែកចាយពីរបៀបដែលពាក្យពេចន៍របស់យ៉ាកុប អាចជួយពួកគេឲ្យយកឈ្នះលើសេចក្ដីឆ្មើងឆ្មៃ និង ប្រើពរជ័យរបស់ពួកគេដែលបានមកពីព្រះដើម្បីកសាងនគររបស់ទ្រង់ ។ ពួកគេនឹងមានឱកាសមួយដើម្បីប្រើប្រាស់គោលការណ៍ និង គោលលទ្ធិទាំងឡាយដែលពួកគេបានរៀននៅក្នុង យ៉ាកុប 2 ដើម្បីពិភាក្សាពីសារៈសំខាន់នៃការគោរពតាមច្បាប់ព្រហ្មចារីយភាពរបស់ព្រះអម្ចាស់ ។ ពួកគេនឹងពិភាក្សាពីរបៀបដើម្បីរកមើលឱកាសដើម្បីនិយាយអំពីព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី2 32–33
នីហ្វៃទូន្មានយើងឲ្យស្វែងរកការដឹកនាំពីព្រះ តាមរយៈព្រះបន្ទូលនៃព្រះយេស៊ូវគ្រីស្ទ
សូមចាប់ផ្ដើមមេរៀននេះ ដោយការសួរសំណួរខាងក្រោមនេះ ៖
-
តើកីឡា ឬ សកម្មភាពអ្វីជាចំណូលចិត្តមួយរបស់អ្នក ?
-
តើជំនាញមូលដ្ឋានអ្វីដែលអ្នកត្រូវតែអនុវត្តឲ្យបានញឹកញាប់ ដើម្បីធ្វើឲ្យអ្នកពូកែខាងកីឡា ឬ សកម្មភាពនោះ ?
-
តើនឹងមានអ្វីកើតឡើង ប្រសិនបើនរណាម្នាក់ធ្វេសប្រហែសមិនបានអនុវត្តជំនាញមូលដ្ឋានគ្រឹះទាំងនោះ ?
សូមប្រាប់សិស្សក្នុងថ្នាក់ថា មានសកម្មភាពជាមូលដ្ឋានគ្រឹះដែលអញ្ជើញព្រះវិញ្ញាណបរិសុទ្ធដើម្បីផ្ដល់ការណែនាំមកពីព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ដល់យើង ។ សូមចម្លងតារាងខាងក្រោមដាក់លើក្ដារខៀន ឬ រៀបចំវាជាក្រដាសសម្រាប់ចែករំលែកមួយ ។
ការអធិស្ឋាន |
ការទទួលការណែនាំមកពីព្រះវិញ្ញាណបរិសុទ្ធ |
ការសិក្សាព្រះគម្ពីរ |
---|---|---|
សូមឲ្យសិស្សម្នាក់ៗជ្រើសរើសសកម្មភាពមួយ នៅក្នុងតារាង ហើយអានវគ្គព្រះគម្ពីរដែលឆ្លើយតបនោះ ។ សូមបែងចែកសិស្សក្នុងថ្នាក់ទៅជាដៃគូ ឬ ក្រុមតូចៗ ។ សូមឲ្យសិស្សប្ដូរវេនគ្នាចែកចាយពីរបៀបដែលការអធិស្ឋាន ការទទួលការណែនាពីព្រះវិញ្ញាណបរិសុទ្ធ និង ការសិក្សាព្រះគម្ពីរបានជួយពួកគេឲ្យទទួលបានការណែនាំមកពីព្រះ ។
អ្នកអាចសុំសិស្សឲ្យរាយការណ៍ពីការណែនាំរបស់អែលឌើរ ដេវីឌអេ.បែដណា អំពីការបញ្ជាឲ្យអធិស្ឋានជានិច្ចនោះបានជួយដល់ពួកគេ ។ អ្នកក៏អាចសួរពួកគេពីរបៀបដែលការអធិស្ឋានរបស់ពួកគេត្រូវបានធ្វើឲ្យប្រសើរឡើង ដោយកិច្ចការសហការនូវអ្វីដែលពួកគេបានរៀនអំពីការអធិស្ឋានជានិច្ចនោះក្នុងរយៈពេល 24 ម៉ោង ។ ( ទាំងនេះគឺជាកិច្ចការមកពីថ្ងៃទី 1 ) ។
យ៉ាកុប 1–2
យ៉ាកុបបានដាក់ទោសដល់ប្រជាជនរបស់គាត់ដោយសារសេចក្ដីស្រឡាញ់ទ្រព្យសម្បត្តិ សេចក្ដីឆ្មើងឆ្មៃ និង អំពើអសីលធម៌ខាងផ្លូវភេទរបស់ពួកគេ ។
សូមសរសេរប្រយោគខាងក្រោមនៅលើក្ដារខៀន ៖ ដោយសារមនុស្សខ្លះមានច្រើនជាង … អ្នកផ្សេង ពួកគេអាចមានអារម្មណ៍ត្រូវបានល្បួងឲ្យជឿថាពួកគេល្អជាងអ្នកដទៃ ។
សូមអញ្ជើញសិស្សឲ្យស្នើពាក្យផ្សេងៗដែលអាចបំពេញប្រយោគនេះ ។ ចម្លើយដែលអាចមានគឺ ប្រាក់ ភាពមានបាន សមត្ថភាពខាងតន្ដ្រី ជំនាញអត្តពលកម្ម ទេពកោសល្យ សាលា ប្រាជ្ញា ឱកាសលូតលាស់ឡើង ចំណេះដឹងពីដំណឹងល្អ និង សម្ភារនានា ។ សូមអញ្ជើញសិស្សឲ្យគិតដោយស្ងាត់ៗថាប្រយោគនេះ ជាមួយនឹងពាក្យផ្សេងៗទៀតដែលពួកគេបានស្នើនោះ ធ្លាប់បានជាការពិតចំពោះពួកគេ ។
សូមរំឭកសិស្សថា ដោយសារតែសេចក្ដីស្រឡាញ់របស់យ៉ាកុបដល់ប្រជាជនរបស់គាត់ និង ការគោរពរបស់គាត់ដល់បទបញ្ញត្តិរបស់ព្រះអម្ចាស់ គាត់បានព្រមានប្រជាជនរបស់គាត់អំពីអំពើទុច្ចរិត និង អំពើបាបរបស់ពួកគេ ។ សូមអញ្ជើញសិស្សឲ្យអាន យ៉ាកុប 2:12–13 ហើយណែនាំពីរបៀបដែលពួកគេអាចបំពេញប្រយោគនេះនៅលើក្ដារខៀន ដូច្នេះវានឹងពិពណ៌នាពីសាសន៍នីហ្វៃខ្លះៗអំឡុងពេលការបម្រើរបស់យ៉ាកុប ។
សូមអញ្ជើញសិស្សឲ្យអាន យ៉ាកុប 2:17–21 ហើយរកពាក្យទូន្មានដែលអាចជួយពួកគេឲ្យយកឈ្នះលើសេចក្ដីឆ្មើងឆ្មៃ ។ ( ពួកគេអាចគូសចំណាំពាក្យទូន្មានទាំងនេះនៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ ) ។ សូមអញ្ជើញសិស្សឲ្យចែកចាយពាក្យទូន្មានខ្លះៗដែលពួកគេបានរកឃើញ ហើយពន្យល់ពីរបៀបដែលការទូន្មាននេះអាចជួយពួកគេឲ្យយកឈ្នះលើសេចក្ដីឆ្មើងឆ្មៃ ។
សូមពន្យល់ថា ខគម្ពីរទាំងនេះបង្រៀនពីសេចក្ដីពិតខាងក្រោមនេះ ៖ យើងគួរតែស្វែងរកនគរព្រះលើសពីទ្រព្យសម្បត្តិផ្សេងៗទាំងអស់ ។សូមអញ្ជើញសិស្សបីបួននាក់ឲ្យចែកចាយរបៀបមួយដែលពួកគេអាចប្រើពរជ័យទាំងនេះ និង ឱកាសនានាដែលព្រះអម្ចាស់បានប្រទានដល់ពួកគេឲ្យកសាងនគរព្រះ និង ប្រទានពរដល់អ្នកដទៃ ។
ដើម្បីរៀបចំសិស្សឲ្យរំឭកការបង្រៀនរបស់យ៉ាកុបអំពីភាពបរិសុទ្ធខាងផ្លូវភេទ សូមអញ្ជើញពួកគេឲ្យស្រមៃថា មាននរណាម្នាក់បានសួរពួកគេពីមូលហេតុដែលពួកគេជឿលើការរស់នៅតាមច្បាប់ព្រហ្មចារីយភាព ។ សូមឲ្យសិស្សអាន យ៉ាកុប 2:28–35រកជំនួយដើម្បីឆ្លើយតបនឹងសំណួរនេះ ។ វាអាចជួយបានច្រើនបើរំឭកពួកគេថា ពួកគេបានរៀនពីសេចក្ដីពិតដូចខាងក្រោម ដែលជាផ្នែកនៃការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ ៖ ព្រះអម្ចាស់សព្វព្រះទ័យនឹងព្រហ្មចារីយភាព ។ពួកគេក៏បានសិក្សាពីផលវិបាកនៃភាពអសីលធម៌ខាងផ្លូវភេទ ដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ។ សូមអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលពួកគេអាចពន្យល់ ដោយផ្អែកលើ យ៉ាកុប 2:28–35 ពីរបៀបដែលពួកគេឆ្លើយនឹងសំណួរនេះ ។
សូមសួរ ៖ យោងតាម យ៉ាកុប 2:27តើអ្វីជា « ព្រះបន្ទូលនៃព្រះអម្ចាស់ » ដែលទាក់ទងនឹងការមានប្រពន្ធច្រើនជាងមួយ ? ( សូមប្រាកដថា វាច្បាស់ថា ព្រះអម្ចាស់បានបញ្ជាថា បុរសម្នាក់ត្រូវរៀបការជាមួយនឹងភរិយាម្នាក់តែប៉ុណ្ណោះ ) ។
សូមបង្ហាញថា នៅពេលខ្លះក្នុងប្រវត្តិសាស្ដ្រនៃពិភពលោក ព្រះអម្ចាស់បានបញ្ជារាស្ដ្ររបស់ទ្រង់ឲ្យអនុវត្តពហុអាពាហ៍ពិពាហ៍ ។ ជាឧទាហរណ៍ ពហុអាពាហ៍ពិពាហ៍ត្រូវបានអនុវត្តនៅក្នុងជំនាន់ព្រះគម្ពីរសញ្ញាចាស់ដោយអ័ប្រាហាំ និង សារ៉ាយ ( សូមមើល លោកុប្បត្តិ16:1–3; គ. និង ស . 132:34–35 ,37 )និង ដោយកូនប្រុសរបស់ពួកគេ អ៊ីសាក និង ចៅប្រុសគេ យ៉ាកុប ( សូមមើល គ .និង ស. 132:37 ) ហើយវាក៏ត្រូវបានអនុវត្តផងដែរសម្រាប់ជំនាន់មួយអំឡុងពេលសម័យដំបូងនៃពេលសាសនាចក្របានស្ដារឡើងវិញ ដោយចាប់ផ្ដើមពីព្យាការី យ៉ូសែប ស្ម៊ីធ ( សូមមើល គ. និង ស. 132:32–33, 53 ) ។ ទោះជាយ៉ាងណាក្ដី នៅក្នុងឆ្នាំ 1890 ព្រះបានបញ្ជាដល់ព្យាការីរបស់ទ្រង់ វិលហ្វូឌវូឌដ្រុព្វ ឲ្យបញ្ចប់ការអនុវត្តពហុអាពាហ៍ពិពាហ៍នេះ ( សូមមើល គ. និង ស. សេចក្ដីប្រកាសជាផ្លូវការទី 1 ) ។
សូមឲ្យពេលវេលាដល់សិស្សដើម្បីគិតពីរបៀបនៃការជ្រើសរើសដែលពួកគេបានធ្វើដើម្បីបានបរិសុទ្ធ និង ស្អាតស្អំនឹងធ្វើឲ្យព្រះអម្ចាស់សព្វព្រះទ័យ និង ដល់អ្នកដទៃផងដែរ ។ សូមអញ្ជើញពួកគេឲ្យពន្យល់ពីរបៀបដែលការកាន់តាមច្បាប់ព្រហ្មចារីយភាពពេលនេះ នឹងប្រទានពរដល់ពួកគេ និង គ្រួសាររបស់ពួកគេ —ឥឡូវនេះ និង នៅក្នុងពេលអនាគត ។ សូមពន្យល់ពីរបៀបដែលការកាន់តាមច្បាប់ព្រហ្មចារីយភាព បានប្រទានពរដល់អ្នក និង គ្រួសាររបស់អ្នក ។
យ៉ាកុប 3–4
យ៉ាកុបបានលើកទឹកចិត្តដល់ប្រជាជនរបស់គាត់ឲ្យប្រែចិត្ត និង មានសេចក្ដសង្ឃឹមថា ពួកគេអាចត្រឡប់ទៅកាន់វត្តមាននៃព្រះបាន
សូមដាក់រូបភាពតូចមួយនៃព្រះយេស៊ូវគ្រីស្ទ នៅកណ្ដាលក្ដារខៀន នៅលើបដាមួយ ឬ ក្រដាសមួយសន្លឹក ។ នៅជុំវិញរូបភាពនោះ សូមសរសេរពីរបីពាក្យដែលតំណាងឲ្យរឿងដែលអាចទាក់ទាញមនុស្សចេញពីព្រះអង្គសង្គ្រោះ និង ដំណឹងល្អរបស់ទ្រង់ ។ សូមឲ្យសិស្សបើកទៅ យ៉ាកុប 4:14 ។ សូមពន្យល់ថា ខគម្ពីរនេះរួមមានឃ្លា « មើលហួសទីដៅ » ។ សូមសួរពួកគេពីអត្ថន័យ « ទីដៅ » ដែលខគម្ពីរនេះចង់សំដៅលើ ។ ( អែលឌើរ នែលអេ.ម៉ាក់ស្វែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា « ទីដៅគឺជាព្រះគ្រីស្ទ » [ « Jesus of Nazareth, Savior and King »Ensign ខែ ធ្នូ ឆ្នាំ 2007 ទំព័រ 45 ] ) ។ ក្រោយពីការចែកចាយការពន្យល់នេះហើយ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន យ៉ាកុប 4:14–15 ឮៗ ។
សូមសួរ ៖ តើអ្នកគិតថា ហេតុអ្វីបានជាវាអាចមានន័យយ៉ាងណា ក្នុងការមើលហួសទីដៅ? ( ដើម្បីដាក់ជីវិតរបស់យើងឲ្យចំកណ្ដាលលើព្រះអង្គសង្គ្រោះ និង ដំណឹងល្អរបស់ទ្រង់ ជាជាងនៅលើអ្វីៗផ្សេងទៀត )
សូមអញ្ជើញសិស្សឲ្យអាន យ៉ាកុប 4:4–12 ហើយរកមើលមូលហេតុបីបួនដែលយ៉ាកុបជឿលើព្រះយេស៊ូវគ្រីស្ទ និង ពីមូលហេតុដែលគាត់ដឹងថា វាសំខាន់ដើម្បីឲ្យអ្នកដទៃស្គាល់ពីដង្វាយធួន ។ ជាលទ្ធផលនៃការពិភាក្សានេះ សូមប្រាកដថា សេចក្ដីពិតខាងក្រោមនេះមានភាពច្បាស់លាស់ ៖ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចពោរពេញទៅដោយសេចក្ដីសង្ឃឹម និង ស្រុះស្រួលខ្លួនយើងជាមួយនឹងព្រះ ។
សូមចែកចាយអារម្មណ៍របស់អ្នកអំពីការដឹងគុណចំពោះព្រះអង្គសង្គ្រោះ និង ដង្វាយធួនរបស់ទ្រង់ ។ សូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជា « ទីដៅ » ដែលយើងគួរតែដាក់ជីវិតរបស់យើងផ្ដោតលើ ។ សូមបញ្ចប់មេរៀននេះ ដោយសូមឲ្យសិស្សគិតពីអ្វីដែលពួកគេនឹងធ្វើ ដើម្បីផ្ដោតលើព្រះអង្គសង្គ្រោះពេញរយៈពេលពីរបីថ្ងៃទៀត ។
មេរៀនបន្ទាប់ ( យ៉ាកុប 5 ដល់ អោមណៃ )
សូមសួរសិស្ស ៖ តើអ្វីទៅជាអ្នកប្រឆាំងនឹងព្រះគ្រីស្ទ ? តើអ្នកនឹងឆ្លើយតបនឹងអ្នកប្រឆាំងនឹងព្រះគ្រីស្ទដោយរបៀបណា ? នៅពេលអ្នកអានព្រះគម្ពីរនៅក្នុងមេរៀនបន្ទាប់នេះ សូមកត់សម្គាល់ពីអ្វីដែលយ៉ាកុប បាននិយាយ និង បានធ្វើនៅពេលប្រឈមមុខនឹងសេរេម ដែលជាអ្នកប្រឆាំងនឹងព្រះគ្រីស្ទ ។ ផងដែរ សូមរកមើលពរជ័យដែលអេណុសបានទទួល ដោយសារគាត់បានស្វែងរកព្រះដោយអស់ពីចិត្តរបស់គាត់ ដោយការអធិស្ឋានទាំងថ្ងៃទាំងយប់ ។ សូមរកមើលមូលហេតុដែលសាសន៍នីហ្វៃបានចាកចេញពីដែនដីកេរ្តិ៍មរតកដំបូងរបស់ពួកគេ ហើយចូលរួមជាមួយនឹងសាសន៍មូលេក ។