បណ្ណាល័យ
មេរៀន​ទី 24 ៖នីហ្វៃ​ទី ​2 2 ( ផ្នែក​ទី 2 )


មេរៀន​ទី 24

នីហ្វៃ​ទី ​2 2 ( ផ្នែក​ទី 2 )

សេចក្តី​ផ្ដើម

មេរៀន​ពីមុន​នៅក្នុង នីហ្វៃ​ទី ​2 2 ផ្ដោតលើ​ការធ្លាក់​របស់​អ័ដាម និង អេវ៉ា និង ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​នេះ ផ្ដោតលើ​ការបង្រៀន​របស់​លីហៃ អំពី​គោលលទ្ធិ​នៃ​សិទ្ធិ​ជ្រើសរើស រួម​មាន​សេចក្ដីពិត​ដែល​យើង​មាន​សេរីភាព​ដើម្បី​ជ្រើសរើស​ឥស្សរភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។

នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​ដើម្បី​បង្រៀន​គ្នា​ទៅវិញទៅមក ។ មុន​ចាប់ផ្ដើម​ថ្នាក់ សូម​រៀបចំ​ក្រដាស​សម្រាប់​ចែក​ឲ្យ​សិស្ស​ដែល​មាន​នូវ​ការណែនាំ​នៅក្នុង​មេរៀន​នេះ ។ ដោយ​ស៊ាំ​នឹង​ការណែនាំ​នីមួយៗ ដូច្នេះ​អ្នក​អាច​ជួយ​សិស្ស នៅពេល​ពួកគេ​រៀបចំ​បង្រៀន ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃ​ទី ​2 2:11–18, 25–30

លីហៃ​បង្រៀន​អំពី​សិទ្ធិ​ជ្រើសរើស និង លទ្ធផល​នៃ​ជម្រើស​របស់​យើង

សូម​រំឭក​សិស្ស​ដោយ​ខ្លីៗ​ថា នៅក្នុង​មេរៀន​មុន ពួកគេ​បាន​រៀន​ពី​ការបង្រៀន​របស់​លីហៃ​នៅក្នុង នីហ្វៃ​ទី ​2 2 អំពី​ការធ្លាក់​របស់​អ័ដាម និង អេវ៉ា និង ពរជ័យ​ពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ជម្រើស​របស់​អ័ដាម និង អេវ៉ា​ធ្វើ​ឲ្យ​យើង​អាច​មក​កាន់​ផែនដី ( សូម​មើល នីហ្វៃ​ទី ​2 2:25 ) ជា​កន្លែង​ដែល​យើង​បាន​ជួប​នឹង​បទពិសោធន៍ឡាយឡំនឹង​ទុក្ខសោក ការឈឺចាប់ និង សេចក្ដី​ស្លាប់ ។ តាមរយៈ​ដង្វាយធួន ព្រះយេស៊ូវគ្រីស្ទ​អាច​សង្គ្រោះ​យើង​ចេញ​ពី​ការធ្លាក់ និង ផ្ដល់​ឲ្យ​យើង​នូវ​ការប្រោសលោះ​ចេញ​ពី​អំពើ​បាប​របស់​យើង ( សូម​មើល នីហ្វៃ​ទី ​2 2:26 ) ។ ដោយសារ​ដង្វាយធួន យើង​មាន​សេរីភាព​ដើម្បី​ជ្រើសរើស​យក​ឥស្សរភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ឬ ការជាប់​ឃុំឃាំង និង សេចក្ដីស្លាប់ ( សូម​មើល នីហ្វៃទី ​2 2:27 ) ។

សូម​ពន្យល់​ថា នៅពេល​សិស្ស​បន្ដ​ការសិក្សា​របស់​ពួកគេ​ក្នុង​នីហ្វៃ​ទី ​2 2 នៅក្នុង​មេរៀន​នេះ ពួកគេ​នឹង​មាន​ឱកាស​ដើម្បី​បង្រៀន​គ្នា​ទៅវិញទៅមក អំពី​គោលការណ៍​នៃ​សិទ្ធិ​ជ្រើសរើស​ដែល​លីហៃ​បាន​ពន្យល់​ទៅកាន់​កូនប្រុស​របស់​គាត់ យ៉ាកុប ។ សូមបំបែក​សិស្ស​ទៅ​ជា​បួន​ក្រុម ។ សូម​ឲ្យ​ក្រុម​នីមួយៗ​នូវ​ការណែនាំ​ខាងក្រោម ដើម្បី​ជួយ​ពួកគេ​រៀបចំ​បង្រៀន ( មុនពេល​ចាប់ផ្ដើម​ថ្នាក់ សូម​រៀបចំ​ក្រដាស​សម្រាប់​ចែក​ឲ្យ​សិស្ស​ដែល​មាន​ការណែនាំ​ទាំងនេះ ) ។ ប្រសិន​បើ​ថ្នាក់​មាន​សិស្ស​តិច​ជាង​បួន​នាក់ សូម​ឲ្យ​ការណែនាំ​មួយ​ទៅ​សិស្ស​ម្នាក់ និង បង្រៀន​អ្វី​ដែល​មាន​នៅសល់​នៅក្នុង​ការណែនាំ​ដោយ​ខ្លួន​អ្នក ។

ការណែនាំ​នីមួយៗ រួម​មាន​កិច្ចការ​ប្រាំ ។ សូម​លើកទឹកចិត្ត​សិស្ស​ទាំងអស់​ឲ្យ​ចូលរួម​ដោយ ការធានា​ថា​បុគ្គល​ម្នាក់ៗ​នៅក្នុង​ក្រុម​មួយៗ​នឹង​ទទួល​បាន​នូវ​កិច្ចការ​មួយ ។ នៅក្នុង​ក្រុម​ដែល​មាន​សមាជិក​ច្រើន​ជាង​ប្រាំ​នាក់ សិស្ស​អាច​ចែក​កិច្ចការ​គ្នា​បាន ។ នៅក្នុង​ក្រុម​ដែល​មាន​គ្នា​តិច​ជាង​ប្រាំ​នាក់ មាន​អ្នក​ខ្លះ​នឹង​ត្រូវ​ធ្វើ​កិច្ចការ​ច្រើន​ជាង​មួយ ។ សូម​ប្រាប់​សិស្ស​ថា ពួកគេ​នឹង​មាន​ពេល​ប្រហែល​បី​នាទី​ដើម្បី​រៀបចំ​មេរៀន ហើយ​ថា​ក្រុម​នីមួយៗ​នឹង​មាន​ពេល​ប្រហែល​ប្រាំ​នាទី​ដើម្បី​បង្រៀន ។

ក្រុម​ទី 1 ៖ ព្រះ​ទ្រង់​បង្កើត​យើង​ដើម្បី​ធ្វើអំពើ

  1. សូម​លើក​ថ្ម​មួយ​ឡើង​ពី​ខាងមុខ​ថ្នាក់​រៀន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី ​2 2:14ឮៗ ។ មុនពេល​គាត់ ឬ នាង​អាន សូម​ឲ្យ​សិស្ស​ស្វែងរក​ការពិពណ៌នា​របស់​លីហៃ​ពី​អ្វី​ពីរ​ប្រភេទ​ដែល​ព្រះ​បាន​បង្កើត​នៅលើ​ស្ថានសួគ៌ និង នៅលើ​ផែនដី ។ ( « អ្វីៗ​សព្វសារពើ​ដែល​ត្រូវ​ធ្វើ​អំពើ និង អ្វីៗ​សព្វសារពើ​ដែល​ត្រូវ​ទទួលរង​អំពើ ។ » ) សូម​សួរ ៖ តើ​ខគម្ពីរ​នេះ​ទាក់ទង​នឹង​យើង និង ថ្ម​នោះ​យ៉ាង​ដូចម្ដេច ? ( យើង​ត្រូវ​បាន​បង្កើត​មក​ដើម្បី​ធ្វើ​អំពើ ខណៈ​ដែល​ថ្ម​នោះ​ត្រូវ​បាន​បង្កើត​មក​ដើម្បី​ទទួល​រងអំពើ ។ ដូចជា​ការបង្កើត​ផ្សេងៗ​ទៀត​ដែរ ថ្ម​មិន​អាច​ធ្វើ​អំពើ​ដោយ​ខ្លួនឯង​បាន​ទេ ។ )

  2. សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​ប្រយោគ​ទីមួយ​នៅក្នុង​នីហ្វៃ​ទី ​2 2:16 ។ សូម​សួរ​សិស្ស ៖ នៅក្នុង​ផែនការ​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ តើ​ហេតុអ្វី​បានជា​អ្នក​គិត​ថា​វា​សំខាន់​ដែល​យើង​ត្រូវ​ធ្វើអំពើឲ្យ​ខ្លួន​យើង ? ក្រោយ​ពី​សិស្ស​បាន​ឆ្លើយ​ហើយ សូម​សួរ ៖ តើ​ពេលខ្លះ​យើង​រង់ចាំ​ដើម្បី​ទទួលរង​អំពើ ជាជាង​ការធ្វើ​អំពើឲ្យ​ខ្លួន​យើង​ដោយ​របៀបណា ?

  3. សូម​សរសេរ គ. និង ស. 58:26–28នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​បើក​ទៅ​វគ្គ​គម្ពីរ​នេះ ។ សូម​នាំ​ពួកគេ​អាន​វា​រួមគ្នា​ឮៗ ។

  4. សូម​សួរ ៖ តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី គោលលទ្ធិ និង សេចក្ដីសញ្ញា 58:26–28 អំពី​ការធ្វើ​អំពើឲ្យ​ខ្លួន​យើង ? តើ​របៀប​ណា​ខ្លះ​ដែល​យើង​អាច​ស្វែងរក​ដើម្បី​ភ្ជាប់​ខ្លួន​យើង​ដោយ​ការខ្វាយខ្វល់​ក្នុង​ការនាំមក​នូវ​សេចក្ដី​សុចរិត​ដ៏​ខ្លាំង​នោះ ? តើ​នៅពេល​ណា​ដែល​អ្នក​បាន​ឃើញ​ការព្យាយាម​របស់​អ្នក​ក្នុង​ការនាំ​មក​នូវ​សេចក្ដី​សុចរិត​ដ៏​ខ្លាំង​បែប​នោះ ? ( បន្ទាប់​ពី​សិស្ស​ម្នាក់ ឬ ពីរ​នក់ផ្តល់​ចម្លើយ​រួច អ្នក​ក៏​អាច​ចែកចាយ​នូវ​បទពិសោធន៍​មួយ​ដែរ ។ )

  5. សូម​ចែក​ទីបន្ទាល់​របស់​អ្នក​អំពី​សារសំខាន់នៃ​ការធ្វើអំពើឲ្យ​​ខ្លួន​យើង និង ការស្វែងរក​ដើម្បី​នាំមក​នូវ​សេចក្ដីសុចរិត​ដ៏​ខ្លាំង ។

ក្រុម​ទី 2 ៖ ការល្បួង​ល្អ និង ការល្បួង​អាក្រក់

  1. សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ប្រយោគ​ទី​ពីរ​នៅក្នុង នីហ្វៃ​ទី ​2 2:16 ។ សូម​សួរ​សិស្ស ៖ តើ​ពាក្យ ល្បួង មាន​ន័យ​ដូចម្ដេច ? ( អញ្ជើញ បញ្ចុះបញ្ចូល ឬ អូសទាញ ។ )

  2. សូម​សួរ​សិស្ស ៖ តើ​របៀប​ណា​ខ្លះ​ដែល​ព្រះវរបិតាសួគ៌​ល្បួង​យើង​ឲ្យ​ធ្វើ​ការល្អ ? ( សិស្ស​អាច​និយាយ​ពី​ការបំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ពរជ័យ​ដែល​បាន​សន្យា​ពេល​គោរព​តាម​ព្រះបញ្ញត្តិ និង ការបង្រៀន​នៃ​ព្យាការី​ថ្ងៃ​ចុងក្រោយ ។ )

  3. សូម​អាន នីហ្វៃ​ទី ​2 2:17–18 ឮៗ ហើយ​សូម​អញ្ជើញ​សិស្ស​អាន​តាម​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ សុំ​ឲ្យ​ពួកគេ​ស្វែងរក​អ្វី​ដែល​អារក្ស​ស្វែងរកពី​យើង​ទាំងអស់​គ្នា ។ ( វា​ចង់​ឲ្យ​យើង​វេទនា ។ )

  4. សូម​សួរ ៖ តើ​អ្នក​អាច​ដឹង​ដោយ​របៀបណា​ថា តើ​ការល្បួង​មួយ​ណា​ដែល​មក​ពី​ព្រះ ហើយ​ថា​មួយ​ណា​មក​ពី​អារក្ស ? ( ដោយ​សារ​ជា​​ផ្នែក​នៃ​ការពិភាក្សា​នេះ អ្នក​អាច​បើក​ទៅ មរ៉ូណៃ 7:16–17 ) ។ ក្រោយពី​សិស្ស​បាន​ឆ្លើយ​រួច​ហើយ សូម​សួរ ៖ តើ​ឧទាហរណ៍​អ្វី​ខ្លះ​នៃ​រឿង​ទាំងឡាយ​ដែល​ល្បួង​មនុស្ស​ឲ្យ​ធ្វើ​អាក្រក់ និង វា​នាំ​ទៅ​រក​សេចក្ដី​វេទនា ?

  5. សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ការល្បួង​របស់​ព្រះ​ដែល​នាំ​ទៅរក​អំពើល្អ និង សុភមង្គល ហើយ​ការល្បួង​របស់​អារក្ស​នាំ​ទៅរក​អំពើទុច្ចរិត និង សេចក្ដី​វេទនា ។ ដោយ​សារ​ជា​ផ្នែកនៃ​ការ​ទីបន្ទាល់ អ្នក​អាច​ចែកចាយ​បទពិសោធន៍​មួយ​ដើម្បី​បង្ហាញ​ពី​របៀប​ដែល​អ្នក​ដឹង​ថា​នេះ​គឺ​ពិត ។

ក្រុម​ទី 3 ៖ យើង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ជម្រើស​របស់​យើង

  1. សូម​អាន​សេចក្ដីថ្លែងការណ៍​នេះ​ទៅកាន់​សិស្ស ៖

    « អ្នក​មាន​សេរីភាព​ក្នុង​ការជ្រើសរើស និង ការប្រព្រឹត្ត ប៉ុន្ដែ​អ្នក​គ្មាន​សេរីភាព​ដើម្បី​ជ្រើសរើស​លទ្ធផល​នៃ​ទង្វើ​របស់​អ្នក​ឡើយ ។ លទ្ធផល​ប្រហែល​ជា​មិន​កើតឡើង​ក្នុង​ពេល​ភ្លាមៗ តែ​វា​នឹង​តែងតែ​អន្ទោល​តាម​ជានិច្ច » ( ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ ឯកសារ​យោង​ដំណឹងល្អ [2004] ទំព័រ 194 ) ។

    សូម​សួរ ៖ តើ​ឧទាហរណ៍​អ្វី​ខ្លះ​នៃ​លទ្ធផល​ដែល​ប្រហែល​ជា​មិន​កើតឡើង​ភ្លាមៗ​ទេ តែ​វា​នឹង​អន្ទោល​តាម​ជានិច្ច ? ( ចម្លើយ​មួយ​ដែល​អាច​នោះ​គឺ​ថា ជំងឺ​មហារីកជាញឹកញាប់​វា​មក​ពី​ការជក់​បារី ។ )

  2. សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃ​ទី ​2 2:26–27 ដោយ​ស្ងាត់ស្ងៀម ដោយស្វែងរក​ពាក្យ និង ឃ្លា​ដែល​បង្ហាញ​ពី​លទ្ធផល​នៅ​ថ្ងៃ​អនាគត​នៃ​ជម្រើស ដែល​យើង​ជ្រើសរើស​ក្នុង​ពេល​ឥឡូវ​នេះ ។ សុំ​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ( ចម្លើយ​អាច​រួមមាន « ការដាក់​ទោស​នៃ​ច្បាប់​នៅ​ថ្ងៃ​ដ៏​អស្ចារ្យ និង ចុងក្រោយ » « ឥស្សរភាព » « ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » « ការជាប់​ឃុំឃាំង » « សេចក្ដី​ស្លាប់ » និង « សេចក្ដីរងទុក្ខ​វេទនា » ។ ) សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្តារខៀន ។

  3. សូម​សួរ ៖ ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា វា​សំខាន់​ចំពោះ​យើង​ដើម្បី​យល់​ពី​លទ្ធផល​នៃ​ជម្រើស​របស់​យើង​នៅក្នុង​ជីវិត​នេះ ? ក្រោយពី​សិស្ស​បាន​ឆ្លើយ​រួច​ហើយ សូម​សួរ ៖ តើ​ការដឹង​ពី​លទ្ធផល​ទាំងនេះ​អាច​ជម្រុញ​យើង​ឲ្យ​រើស​ជម្រើស​ដ៏​សុចរិត​បាន​យ៉ាង​ដូចម្ដេច ?

  4. សូមចង្អុល​បង្ហាញ​ថា នៅក្នុង​នីហ្វៃ​ទី ​2 2:27 លីហៃ​បាន​និយាយ​ថា យើង « មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព » ។ សូម​សួរ ៖ តាម​បទពិសោធន៍​របស់​អ្នក តើ​ជម្រើស​ដ៏​សុចរិត​ជួយ​យើង​ឲ្យ​នៅ​តែ​មាន​សិទ្ធិ​នឹង​រើស​ដោយ​របៀប​ណា ? តើ​អ្នក​អាច​ផ្ដល់​ជា​ឧទាហរណ៍​ពី​ចំណុច​នេះ​បាន​ទេ ? ( សូម​រៀបចំ​ឲ្យ​រួច​ជាស្រេច ​ដើម្បី​ចែកចាយ​ឧទាហរណ៍​ផ្ទាល់ខ្លួន​អ្នក ។ )

  5. សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា យើង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ព្រះ​ចំពោះ​ជម្រើស​របស់​យើង ហើយ​ថា​លទ្ធផល​នោះ​តែងតែ​មក​ពី​ជម្រើស​របស់​យើង​ជានិច្ច ។

ក្រុម​ទី 4 ៖ ការជ្រើសរើស​ខាង​ផ្នែក​ល្អ

  1. សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី ​2 2:28 ឮៗ ។ សុំ​ឲ្យ​សិស្ស​ស្វែងរក​រឿង​បួន​យ៉ាង ដែល​លីហៃ​ចង់​ឲ្យ​ទៅ​កូនប្រុស​របស់​គាត់ ។ ក្រោយពី​គេ​អាន​ខគម្ពីរ​នេះ​រួចហើយ សួម​អញ្ជើញ​សិស្ស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  2. សូម​សួរ ៖ តើ​មាន​របៀប​អ្វីខ្លះ​ដែល​យើង​អាច​មើល​ទៅកាន់​អ្នក​ជា​កណ្ដាល​ដ៏​អស្ចារ្យ ជា​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ជួយ​យើង​ឲ្យ​ជ្រើសរើស​សុចរិត​ត្រឹមត្រូវ ?

  3. សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី ​2 2:29 ឮៗ ។ សូម​សួរ​សិស្ស ៖ តើ​ជម្រើស​របស់​យើង​អាច​ផ្ដល់​អំណាច​ដល់​អារក្ស​ឲ្យ​ចាប់​ឃុំឃាំង​យើង​ដោយ​របៀប​ណា ? ដោយ​សារ​ជាផ្នែក​នៃ​ការពិភាក្សា​នេះ សូម​ចង្អុលបង្ហាញ​ថា​ការល្បួង​របស់​សាតាំង​ជាច្រើន​សំដៅ​ទៅលើ « ឆន្ទៈ​ខាង​សាច់ឈាម » ឬ ចំណង់​ខាង​រូបកាយ​របស់​យើង ។ នៅពេល​មនុស្ស​ចុះចាញ់​តាម​ការល្បួង​ទាំងនេះ ពួកគេ​អាច​ញៀន​នឹង​សារធាតុ និង ដំណើរប្រព្រឹត្ត​ដ៏​គ្រោះថ្នាក់​ទាំងនេះ ។ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ ៖

    « ចេញពី​ការពិសោធ​ដំបូង​មួយ គេ​គិត​ថា​វា​មិន​សំខាន់ នោះ​វដ្ដ​ដ៏​សាហាវ​មួយ​អាចកើតឡើងជាបន្តបន្ទាប់ ។ ចេញពី​ការសាកល្បង ក្លាយទៅជា​ទម្លាប់​មួយ ។ ចេញ​ពី​ទម្លាប់ មក​ជា​ការពឹងផ្អែក ។ ចេញពី​ការពឹងផ្អែក មក​ជា​ការញៀន ។ ការចាប់យក​របស់​វា គឺ​បន្ដិច​ម្ដង​ៗ ។ ច្រវាក់​ទាសករ​នៃ​ទម្លាប់​នោះ គឺ​តូច​ណាស់​ដើម្បី​ស្គាល់​វា រហូត​ដល់​វា​រឹងមាំ​ខ្លាំង​បែកចេញ​មក ។ … ក្រោយមក ការញៀន​ធ្វើ​ឲ្យ​បាត់បង់​សិទ្ធិ​ជ្រើសរើស » ( « Addiction or Freedom » Ensignខែ វិច្ឆិកា ឆ្នាំ 1998 ទំព័រ 6–7 ) ។

    សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ភាពសុចរិត​ដែល​នាំ​ទៅកាន់​សេរីភាព គេច​ពី​ទម្លាប់ និង ការញៀន​ដ៏​មាន​គ្រោះថ្នាក់ ។

  4. សូម​អាន នីហ្វៃ​ទី ​2 2:30 ទៅកាន់​សិស្ស​ក្នុង​ថ្នាក់ ។ នៅពេល​ដែល​ពួកគេ​ស្ដាប់​តាម​នោះ សូម​អញ្ជើញ​ពួកគេ​ផ្ដោត​លើ​ពាក្យ​ទាំងនេះ ៖ « ខ្ញុំ​បាន​ជ្រើសរើស​ខាង​ផ្នែក​ល្អ ។ » សូម​សួរ ៖ តើ​សេចក្ដីថ្លែងការណ៍​នេះ​បាន​បង្រៀន​អ្វី​ខ្លះ​អំពី​លីហៃ ?

  5. សុំ​ឲ្យ​សិស្ស​សញ្ជឹងគិត​អំពី​សំណួរ​ខាងក្រោម ៖ តើ​នរណា​ខ្លះ​ដែល​អ្នក​ស្គាល់​ដែល « បាន​ជ្រើសរើស​ខាង​ផ្នែក​ល្អ » ដូចជា​លីហៃ ? តើ​អ្នក​នឹង​ធ្វើតាម​គំរូ​របស់​មនុស្ស​នេះ​ដោយ​របៀប​ណា ? ក្រោយពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់សញ្ជឹង​គិត​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់ ឬ ពីរនាក់​ចែកចាយ​គំនិត​របស់​ពួកគេ ។ បន្ទាប់​មក សូម​ចែកចាយ​គំនិត​ផ្ទាល់​របស់​អ្នក ។

កំណត់​សម្គាល់​ចំពោះ​គ្រូបង្រៀន ៖ ដើម្បី​បញ្ចប់ សូម​អញ្ជើញ​សិស្ស​សញ្ជឹងគិត​ថាតើ ជម្រើស​របស់​ពួកគេ​កំពុង​នាំ​ពួកគេ​ទៅកាន់​ឥស្សរភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ឬ ទៅកាន់​ការជាប់​ឃុំឃាំង សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ និង សេចក្ដី​ទុក្ខវេទនា ។ សូម​បញ្ជាក់​សិស្ស​ថា ជម្រើស​ដែល​មិន​ល្អ​ណា​ដែល​ពួកគេ​អាច​បាន​ធ្វើ​ហើយ អាច​យក​ឈ្នះ​បាន​តាមរយៈ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ការប្រែចិត្ត ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ ដង្វាយធួន​របស់​ទ្រង់ និង សមត្ថភាព​របស់​ទ្រង់​ដើម្បី​ពង្រឹង​យើង​នៅក្នុង​ការខិតខំ​របស់​យើង ដើម្បី​រើស​ជម្រើស​ដែល​នឹង​នាំ​ទៅរក​សុភមង្គល និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ចំណេះចំណាន​ខគម្ពីរ—នីហ្វៃ​ទី ​2 2:27

ដើម្បី​ជួយ​សិស្ស​ទន្ទេញចាំ នីហ្វៃ​ទី ​2 2:27 សូម​សរសេរ​អក្សរ​ទីមួយ​នៃ​ពាក្យ​នីមួយៗ​នៅលើ​ក្ដារខៀន តាម​ដូច​ខាងក្រោម ៖ ហ ម ម ស ស ត ស ហ អ ស ត ផ ដ ព ដ ជ ក ច ដ ម ។ ហ ព ម ស ន រ យ ក ជ ឃ ន ក ស ស ក ជ ឃ ន អ រ អ ; ត វ ព ធ ម ទ ម ទ វ ដ វ ដ ។ ( អ្នក​ក៏​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​នេះ នៅក្នុង​របៀប​មួយ​ដែល​ប្លែក ដូច្នេះ​ពួកគេ​នឹង​អាច​រក​វា​ឃើញ​លឿន ។ )

សូម​ឲ្យ​សិស្ស​ទន្ទេញ នីហ្វៃ​ទី ​2 2:27 រួម​គ្នា ( ដោយ​ប្រើ​ព្រះគម្ពីរ​របស់​ពួកគេ​តាម​ត្រូវការ ) រហូត​ដល់​ពួកគេ​អាច​ចាំ​ខគម្ពីរ​ទាំងមូល ដោយ​ប្រើ​តែ​អក្សរ​ទីមួយ​ដើម្បី​ជួយ​ដល់​ពួកគេ ។ បន្ទាប់​មក សូម​លុប​អក្សរ​បីបួន ហើយ​ឲ្យ​ពួកគេ​ទន្ទេញ​បទគម្ពីរ​រួមគ្នា​ម្ដង​ទៀត ។ សូម​បន្ដ​ដំណើរការ​នេះ រហូតដល់​អក្សរ​ទាំងអស់​លុបចេញ ហើយ​សិស្ស​អាច​ទន្ទេញ​ចាំ​ខគម្ពីរ​ទាំងមូល​រត់​មាត់ ។ ដោយ​សារ​ជា​ផ្នែក​នៃ​ការពិភាក្សា អ្នក​អាច​ចែកចាយ​សេចក្ដីថ្លែងការណ៍​ខាងក្រោមពី​អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖ « បទគម្ពីរ​ដែល​ចងចាំ​មួយ ក្លាយជា​មិត្ត​ដែល​ចេះអត់ធ្មត់ស៊ូទ្រាំ​ដែល​មិន​អាច​បំបាក់​ដោយ​វគ្គ​នៃ​ពេលវេលា​ឡើយ » ( « អំណាច​នៃ​ព្រះគម្ពីរ » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 6 ) ។

កំណត់​សម្គាល់ ៖ អ្នក​អាច​មាន​ពេល​ប្រើប្រាស់​សកម្មភាព​នេះ នៅពេល​ចំណុច​ខ្លះ​ក្នុង​មេរៀន​នេះ ។ ប្រសិនបើ​អ្នក​មិនមាន​ពេល​ទេ សូម​គិត​ថា​នឹង​ប្រើ​វា​នៅក្នុង​មេរៀន​ក្រោយ​ទៀត ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃ​ទី 2 2:29 ។ « ចំណង់​ខាង​សាច់ឈាម និង សេចក្ដី​អាក្រក់​ដែល​នៅក្នុង​នោះ »

ខគម្ពីរ​នេះ មិនមែន​មានន័យ​ថា រូបកាយ​របស់​យើង​គឺជា​សេចក្ដី​អាក្រក់​នោះ​ទេ ។ ជាជាង​នោះ វា​ពិពណ៌នា​ពី​ផ្នែក​មួយ​នៃ​ស្ថានភាព​ធ្លាក់​របស់​យើង ។ ពិត​ចំពោះ​សេចក្ដីជំនឿ រួម​មាន​ការពន្យល់​នេះ ៖ « នៅក្នុង​ស្ថានភាព​ធ្លាក់​នេះ យើង​មាន​វិបត្តិ​មួយ​នៅក្នុង​ខ្លួន​យើង ។ យើង​គឺជា​កូនចៅ​ខាងវិញ្ញាណ​របស់​ព្រះ ដោយ​សក្ដានុពល​ដើម្បី​ឲ្យ ‹ អ្នករាល់គ្នា​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ › ( ពេត្រុស​ទី 2 1:4 ទោះ​យ៉ាង​ណា​ក្ដី ‹ យើង​ខ្ញុំ​នេះ មិន​សក្ដិសម​នៅ​ចំពោះ [ ព្រះអង្គ ] ទេ ; ដោយសារ​ការធ្លាក់ នោះ​ធម្មជាតិ​នៃ​យើងខ្ញុំ​បាន​ក្លាយ​ទៅ​ជា​អាក្រក់​ជានិច្ច › ( អេធើរ 3:2 ) ។ យើង​ត្រូវ​ខំប្រឹង​ជានិច្ច​ដើម្បី​យកឈ្នះ​លើ​ចំណង់ និង បំណង​ដែល​មិន​សុចរិត » ( ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ ឯកសារយោង​ដំណឹងល្អ 2004]ទំព័រ 57 ) ។

បោះពុម្ព