មេរៀនទី 33
នីហ្វៃទី 2 17–20
សេចក្តីផ្ដើម
នៅក្នុង នីហ្វៃទី 217–20 នីហ្វៃបានកត់ត្រាពីដំណើររឿងមួយរបស់អេសាយ ក្នុងការព្យាយាមបញ្ចុះបញ្ចូលសេ្ដចយូដា និង ប្រជាជនរបស់គាត់ឲ្យទុកចិត្តលើព្រះអម្ចាស់ ជាជាងការចុះសម្រុងនឹងលោកិយ ។ ដោយប្រើនិមិត្តរូប និង ស្រមោល អេសាយបានព្យាករណ៍ទាក់ទងនឹងព្រឹត្តិការណ៍នៃជំនាន់ផ្ទាល់របស់គាត់ ការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ និង ការបំផ្លាញនៃពួកទុច្ចរិតពេលការយាងមកជាលើកទី ពីរនៃព្រះអម្ចាស់ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 2 17–18 ; 19:1–7
ប្រជាជននៃនគរយូដា មិនបានដាក់ការទុកចិត្តទៅលើព្រះយេស៊ូវគ្រីស្ទនោះទេ
សូមចាប់ផ្ដើមថ្នាក់ដោយការសុំសិស្សឲ្យរៀបរាប់ចំណងជើងពិពណ៌នាពីព្រះយេស៊ូវគ្រីស្ទឲ្យបានច្រើនតាមដែលពួកគេអាចធ្វើបាន ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។ បន្ទាប់មកសូមអញ្ជើញពួកគេឲ្យអាន នីហ្វៃទី 2 17:14 ។ សូមបន្ថែមចំណងជើង អេម៉ាញូអែល ទៅលើការរៀបរាប់នៅលើក្ដារខៀន ឬ សូមគូសរង្វង់ជុំវិញវា ប្រសិនបើវាមានរួចហើយ ។ សូមអញ្ជើញសិស្សឲ្យរកអត្ថន័យនៃឈ្មោះនេះនៅក្នុង ម៉ាថាយ 1:23 ឬ នៅក្នុងវចនានុក្រមព្រះគម្ពីរបរិសុទ្ធ ។
-
តើចំណងជើង អេម៉ាញូអែល នេះមានន័យយ៉ាងដូចម្ដេច ?( « ព្រះអង្គ ទ្រង់គង់ជាមួយនឹងយើងខ្ញុំ » ) ។
សូមបង្ហាញថា សារៈសំខាន់ចុងក្រោយបំផុតនៃការព្យាករណ៍របស់អេសាយអំពីអេម៉ាញូអែល ត្រូវបានរកឃើញនៅក្នុង ម៉ាថាយ 1:18–25 ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានវគ្គនេះឮៗ ។
-
តើការព្យាករណ៍របស់អេសាយអំពីអេម៉ាញូអែលត្រូវបានបំពេញដោយរបៀបណា ?
-
តើនៅពេលណាដែលអ្នកបានឃើញភាពពិតនៃព្រះអម្ចាស់ជាអេម៉ាញូអែល ឬ « ព្រះអង្គ ទ្រង់គង់ជាមួយនឹងយើងខ្ញុំ » នៅក្នុងជីវិតរបស់អ្នក ?
សូមពន្យល់ថា នីហ្វៃទី 2 19:6–7 គឺជាការព្យាករណ៍ដ៏ល្បីល្បាញមួយបំផុតអំពីព្រះអង្គសង្គ្រោះ ។ សូមអានវគ្គនេះឲ្យបានឮ ។ សូមបង្ហាញថា វគ្គនេះមានចំណងជើងជាច្រើនសម្រាប់ព្រះយេស៊ូវគ្រីស្ទ ។ ( ប្រសិនបើចំណងជើងទាំងនេះណាមួយ មិនទាន់មាននៅលើក្ដារខៀននោះទេ សូមបន្ថែមវា ) ។
-
តើចំណងជើងទាំងនេះណាមួយ ដែលពិពណ៌នាពីអារម្មណ៍របស់អ្នកអំពីព្រះអង្គសង្គ្រោះ ? ហេតុអ្វី ?
មុនពេលអ្នកបង្រៀនមេរៀននេះទាំងអស់ សូមឲ្យសាវតាប្រវត្តិខ្លះៗសម្រាប់នីហ្វៃទី 2 17–18 ដល់សិស្ស ។ សូមពន្យល់ថា ជំពូកទាំងនេះ ជាញឹកញាប់យោងទៅលើជាតិសាសន៍តូចបី —យូដា អ៊ីស្រាអែល និង ស៊ីរី— និង ស្ដេចរបស់ពួកវា ក៏ដូចជាយោងទៅលើចក្រភពអាសស៊ើរ ដែលចង់ឈ្លានពានជាតិសាសន៍បីតូចនេះ ។ ប្រសិនបើសិស្សមានកំណែព្រះគម្ពីរបរិសុទ្ធរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ វាអាចជួយបានច្រើនដោយឲ្យពួកគេបើកទៅផែនទី 1, 3 និង 5 ដែលបង្ហាញពីតំបន់ភូមិសាស្ដ្រដែលសំដៅទៅលើនៅក្នុងជំពូកទាំងនេះ ។ អ្នកក៏អាចជួយសិស្សឲ្យយល់ពីបរិបទនៃជំពូកទាំងនេះដោយការបង្ហាញតារាងខាងក្រោម ( ដកស្រង់ចេញពី Victor L. Ludlow, Isaiah: Prophet, Seer, and Poet [ ឆ្នាំ 1982 ] ទំព័រ 140 ) ។ សូមបើកទៅវា ពេលត្រូវការក្នុងពេលបង្រៀនមេរៀន ។
ប្រទេស |
យូដា |
ស៊ីរី |
អ៊ីស្រាអែល |
រាជធានី |
យេរូសាទ្បិម |
ដាម៉ាស |
សាម៉ារី |
ដែនដី ឬ កុលសម្ព័ន្ធសំខាន់ |
យូដា |
អើរ៉ាម |
អេប្រាអិម |
អ្នកដឹកនាំ |
អេហាស ( ស្ដេច ) នៃវង្សដាវីឌ |
រេស៊ីន ( សេ្ដច ) |
ពេកា ( សេ្ដច ) បុត្ររេម៉ាលា |
សូមសរសេរពាក្យសម្ព័ន្ធមិត្ត នៅលើក្ដារខៀន ។
-
តើអ្វីជាសម្ព័ន្ធមិត្រ ? ( ចម្លើយអាចរួមមាន សមាគម សហគមន៍ សន្ធិសញ្ញា ឬ កតិកាសញ្ញា ) ។
-
តើហេតុផលអ្វីខ្លះដែលជាតិមួយ អាចស្វែងរកសម្ព័ន្ធមិត្រជាមួយនឹងជាតិផ្សេងទៀតនោះ ?
សូមពន្យល់ថា អំឡុងពេលការបម្រើរបស់ព្យាការីអេសាយនៅក្នុងនគរយូដា ស្ដេចនៃអ៊ីស្រាអែល និង ស៊ីរី ចង់ឲ្យស្ដេចអាហាសនៃស្រុកយូដាចូលរួមជាមួយនឹងពួកគេជាសម្ព័ន្ធមិត្រប្រឆាំងនឹងចក្រភពដ៏មានអំណាចអាសស៊ើរ ។ នៅពេលស្ដេចអាហាសបដិសេធ អ៊ីស្រាអែល និង ស៊ីរី បានវាយប្រហារស្រុកយូដាដើម្បីបង្ខំឲ្យចូលសម្ព័ន្ធមិត្រនឹងគ្នា និង ដាក់អ្នកដឹកនាំផ្សេងទៀតលើបល្ល័ង្ករបស់ស្រុកយូដា ( សូមមើល នីហ្វៃទី 2 17:1, 6 ) ។ នីហ្វៃទី 2 17–18 ពិពណ៌នាពីការទូន្មានដែលព្យាការី អេសាយបានផ្ដល់ដល់សេ្ដចអាហាស នៅពេលដែលស្ដេចនោះបានព្យាយាមសម្រេចចិត្តពីរបៀបដែលការពារស្រុកយូដា ប្រឆាំងនឹងការគំរាមកំហែងដែលធ្វើដោយអ៊ីស្រាអែល ស៊ីរី និង អាសស៊ើរនេះ ។
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី 2 17:1–2 ។
-
តើអ្នកគិតថាវាមានន័យយ៉ាងណាដែរ កាលដែលអាហាស « មានព្រះទ័យចំប្រប់ ព្រមទាំងចិត្តរបស់ពួករាស្ដ្រទ្រង់ផង ប្រៀបដូចជាដើមឈើនៅព្រៃ ដែលត្រូវខ្យល់បក់ » ? ( អាហាស និង រាស្ដ្ររបស់ទ្រង់ មានការភ័យខ្លាច ហើយមិនប្រាកដអំពីអ្វីដែលត្រូវធ្វើ ក្រោយពេលអ៊ីស្រាអែល និង ស៊ីរីបានវាយលុកពួកគេ ) ។
សូមពន្យល់ថា ដោយសារតែអាហាសខ្លាចអ៊ីស្រាអែល និង ស៊ីរី ទ្រង់បានពិចារណាបង្កើតជាសម្ព័ន្ធមិត្រនឹងអាសស៊ើរ ដើម្បីការពារនគររបស់ទ្រង់ ( សូមមើល របាក្សត្រទី 2 16:7 ) ។ អេសាយបានប្រាប់អាហាសថា ប្រសិនបើទ្រង់ ( អាហាស ) ដាក់សេចក្ដីជំនឿទៅលើព្រះអម្ចាស់ ជាជាងការធ្វើការចុះសម្រុងខាងនយោបាយ នោះព្រះអម្ចាស់នឹងការពារនគរយូដា ។
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី 2 17:3–8 ឮៗ ។ ( ប្រសិនបើមានកំណែរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយនៃព្រះគម្ពីរបរិសុទ្ធ នៃកំណែថ្មីរបស់ស្ដេច ជេម សូមអញ្ជើញសិស្សឲ្យអាន អេសាយ 7:4 លេខយោង a ។ប្រសិនបើមិនមានទេ សូមពន្យល់ថាឃ្លា កន្ទុយឧសទាំងពីរសំដៅទៅលើគោមដែលឆេះអស់ ។ ព្រះអម្ចាស់បានមានព្រះបន្ទូលជាសំខាន់ថា « ចូរកុំភ័យនឹងការវាយលុកនេះឡើយ ។ ស្ដេចទាំងពីរនោះ ជិតអស់ភ្លើងហើយ » ។ អ៊ីស្រាអែល និង ស៊ីរីបានចំណាយកម្លាំងរបស់ពួកគេ ។ ពួកគេនឹងត្រូវបានកម្ទេចក្នុងពេលឆាប់ៗនេះដោយអាសស៊ើរ ហើយនឹងលែងមានការគំរាមកំហែងមកលើយូដាទៀតហើយ ។
សូមឲ្យសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗក្នុង នីហ្វៃទី 2 17:9, 17–25 ។ នៅពេលពួកគេអាន សូមឲ្យសិស្សក្នុងថ្នាក់ស្វែងរកអ្វីដែលព្រះអម្ចាស់បានបើកបង្ហាញថានឹងកើតឡើងដល់ប្រជាជនយូដា ប្រសិនបើពួកគេពឹងផ្អែកលើសម្ព័ន្ធមិត្រខាងនយោបាយ ជាជាងការទុកចិត្តលើព្រះអម្ចាស់នោះ ។
-
យោងតាមខគម្ពីរទាំងនេះ តើនឹងមានអ្វីកើតឡើង ប្រសិនបើអាហាសមិនបានទុកចិត្តទៅលើព្រះអម្ចាស់ទេនោះ ? ( យូដា នឹងត្រូវបានបំផ្លាញ
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន នីហ្វៃទី 2 17:10–12ឮៗ ។ ( អ្នកអាចត្រូវការពន្យល់ថា នៅពេលអេសាយបានដឹកនាំអាហាសឲ្យសុំទីសម្គាល់មួយនោះ គាត់ពិតជាអង្វរដល់អាហាសឲ្យស្វែងរកការទូន្មានពីព្រះអម្ចាស់ពាក់ព័ន្ធនឹងបញ្ហារបស់គាត់ ។ នៅពេលអាហាសបដិសេធ ទ្រង់បានមានបន្ទូលថា ទ្រង់មិនត្រូវការជំនួយពីព្រះ និង ហើយថាទ្រង់មានបំណងពឹងផ្អែកទៅលើការកាត់សេចក្ដីផ្ទាល់របស់ទ្រង់
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី 2 17:13–14 ។ សូមដឹកនាំសិស្សឲ្យកត់ចំណាំម្ដងទៀតលើពាក្យ អេម៉ាញូអែល នៅក្នុង នីហ្វៃទី 2 17:14 និង អត្ថន័យវា « ព្រះអង្គ ទ្រង់គង់ជាមួយនឹងយើងខ្ញុំ » ។
-
ហេតុអ្វីបានជាវាសំខាន់សម្រាប់អាហាសដើម្បីចង់ឲ្យព្រះគង់នៅជាមួយនឹងទ្រង់ អំឡុងពេលវិបត្តិក្នុងមាតុភូមិរបស់ទ្រង់ ?
-
ហេតុអ្វីបានជាវាសំខាន់សម្រាប់យើងដើម្បីត្រឡប់ទៅកាន់ព្រះអម្ចាស់វិញ ជាជាងពឹងផ្អែកលើប្រាជ្ញារបស់យើង ?
សូមអាន នីហ្វៃទី 2 18:5–8 ឮៗដល់សិស្ស ។ នៅពេលអ្នកអានខគម្ពីរទី 6 សូមពន្យល់ថាពាក្យ ស៊ីឡោម ពេលខ្លះសំដៅទៅលើព្រះយេស៊ូវគ្រីស្ទ ។ នៅពេលអ្នកអានខគម្ពីរទី8 សូមពន្យល់ឃ្លា « ឡើងត្រឹមក » ដោយបង្ហាញថាក្បាល ឬ រាជធានីនៃស្រុកយូដាគឺ យេរូសាឡិម ។ អេសាយបានព្យាករណ៍ថាអាសស៊ើរ នឹងឈា្លនពានមកដល់កំពែងនៃក្រុងយេរូសាឡិម—និយាយម្យ៉ាងទៀតថាក-នៃទីក្រុង ។ ការព្យាករណ៍នេះត្រូវបានបំពេញនៅពេលទាហានអាសស៊ើរ 185,000 នាក់ចូលមកវាយលុកក្រុងយេរូសាឡិម ដោយឈប់នៅកំពែងទីក្រុង ។ ព្រះអម្ចាស់បានការពាររាស្រ្ដរបស់ទ្រង់ដោយការបញ្ជូនទេវតាមួយមកបំផ្លាញកងទ័ពដែលឈ្លានពាននោះ។ ( សូមមើល ពង្សាវតារក្សត្រទី 2 19:32–35
សូមអញ្ជើញសិស្សអាន នីហ្វៃទី 2 18:9–10 ដោយស្ងប់ស្ងាត់ ដោយស្វែងរកការព្រមានរបស់ព្រះអម្ចាស់ចំពោះអស់អ្នកណាដែលខិតខំដើម្បីប្រឆាំងនឹងពួកយូដា ។
-
តើអ្វីនឹងជាលទ្ធផលដល់អស់អ្នកទាំងឡាយណាដែលវាយប្រឆាំងនឹងពួកយូដា ?
-
យោងតាម នីហ្វៃទី 2 18:10 ហេតុអ្វីបានជាជាតិទាំងនេះត្រូវបានបំផ្លាញបង់ ?
សូមរំឭកសិស្សថា ស្ដេចអាហាសបានភ័យខ្លាចការគំរាមកំហែងពីពួកអ៊ីស្រាអែល និង ស៊ីរី ហើយទ្រង់បានគិតអំពីការរួមកម្លាំងនឹងអាសស៊ើរ ។ សូមអញ្ជើញសិស្សអាន នីហ្វៃទី 2 18:11–13 ដោយស្ងាត់ៗ ។
-
តើព្រះអម្ចាស់បានមានព្រះបន្ទូលអ្វីខ្លះ ទាក់ទងថាតើពួកយូដាគួរតែបង្កើតសហព័ន្ធមួយ ( ចូលជាមួយនឹងអាសស៊ើរ ) ឬអត់ ?
-
តើអេសាយបានប្រាប់ប្រជាជនឲ្យដាក់ការទុកចិត្តរបស់ពួកគេទៅលើនរណា ?
ដើម្បីជួយសិស្សឲ្យអនុវត្តជំពូកទាំងនេះនៅក្នុងជីវិតរបស់ពួកគេ សូមសួរ ៖
-
តើអ្វីខ្លះជាគ្រោះថ្នាក់នៃការដាក់ការទុកចិត្តរបស់យើងទៅលើអំណាច និង ឥទ្ធិពលខាងលោកិយ ជាជាងទៅលើព្រះអម្ចាស់ ? ( សូមលើកទឹកចិត្តសិស្សឲ្យគិតអំពីស្ថានភាពទាំងឡាយ ដែលអាចល្បួងពួកគេឲ្យធ្វើការសម្រេចចិត្តដោយផ្អែកលើការភ័យខ្លាច
-
តើអ្នកងាកទៅរកកម្លាំងពីព្រះពេលណា កាលដែលអ្នកត្រូវបានគេចាប់ល្បួងឲ្យត្រឡប់ទៅកាន់ប្រភពផ្សេងទៀតនោះ ? តើព្រះជួយអ្នកដោយរបៀបណា ? តើអ្នកបានរៀនអ្វីខ្លះចេញពីបទពិសោធន៍នេះ ?
សូមថ្លែងទីបន្ទាល់ថា ព្រះនឹងគង់នៅជាមួយនឹងយើង នៅពេលយើងទុកចិត្តលើទ្រង់ ទោះបីជានៅក្នុងពេលលំបាក និង ភ័យខ្លាចក្ដី ។ ( អ្នកអាចសរសេរគោលការណ៍នេះដាក់លើក្ដារខៀន ។ )
នីហ្វៃទី 2 19:8–21 ; 20:1–22
អេសាយបានពិពណ៌នាពីការបំផ្លាញពួកទុច្ចរិត ពេលការយាងមកជាលើកទីពីរ
សូមសង្ខេបបរិបទប្រវត្តិសាស្ដ្រនៃ នីហ្វៃទី 2 19–20ដោយការពន្យល់ថា អាហាសបានបដិសេធការទូន្មានរបស់អេសាយ ហើយបានជ្រើសរើសបង្កើតជាមួយនឹងអាសស៊ើរ ( សូមមើល ពង្សាវតារក្សត្រទី 2 16:7–20 ) ។ ស្រុកយូដាបានក្លាយជាស្រុកចំណុះមួយ ដោយជូនសួយសារអាករដល់អាសស៊ើរសម្រាប់ការការពារប្រឆាំងនឹងការគំរាមកំហែងរបស់ស្រុកស៊ីរី និង អ៊ីស្រាអែល ។ ដូចដែលអេសាយបានព្យាករណ៍ ទីបំផុតអាសស៊ើរបានឈ្លានពាននគរតូចៗទាំងបីនេះ ស្រុកដាម៉ាស ( ស៊ីរី ) នៅក្នុងឆ្នាំ 732មុន.គ.ស. និង ស្រុកសាម៉ារី ( អ៊ីស្រាអែល ) នៅក្នុងឆ្នាំ 722មុន.គ.ស. អាសស៊ើរក៏បានគ្រប់គ្រងលើស្រុកយូដាទាំងអស់ លើកលែងតែក្រុងយេរូសាឡិម ត្រឹមឆ្នាំ 701មុន.គ.ស. ។
សូមពន្យល់ថា នៅពេលអាសស៊ើរដណ្ដើមបានស្រុកស៊ីរី និង អ៊ីស្រាអែល ហើយបានឡោមព័ទ្ធរដ្ឋធានីរបស់យូដា គឺក្រុងយេរូសាឡិម នោះអាហាសលែងជាស្ដេចនៃស្រុកយូដាទៀតហើយ ។ ស្ដេចដ៏សុចរិតមួយអង្គ គឺហេសេគា ពេលនោះបានឡើងគ្រងបល្ល័ង្ក ។ ដោយសារហេសេគាបានដាក់ការទុកចិត្តរបស់ទ្រង់ទៅលើព្រះអម្ចាស់ នោះព្រះអម្ចាស់បានការពារទីក្រុងយេរូសាឡិមមិនឲ្យកងទ័ពអាសស៊ើរឡោមព័ទ្ធបានឡើយ ។ ពេលយប់មកដល់ ទេវតារបស់ព្រះអម្ចាស់បានដុតផ្សែងពីលើជម្រំរបស់អាសស៊ើរ ។ នាពេលព្រឹក កងទ័ព 185,000 នាក់នៅក្នុងជួរកងទ័ពអាសស៊ើរ ត្រូវបានរកឃើញថា ស្លាប់ទាំងអស់ ( សូមមើល ពង្សាវតារក្សត្រទី 2 19:34–35 ; របាក្សត្រទី 2 32:21; អេសាយ 37:36 ) ។
ការព្យាករណ៍របស់អេសាយនៅក្នុង នីហ្វៃទី 2 19–20 ផ្ដោតទៅលើការដាក់ទោសដែលនឹងមកដល់ពួកអ៊ីស្រាអែល និង ពួកយូដាដោយដៃរបស់អាសស៊ើរ ។ អេសាយបានព្រមានអ៊ីស្រាអែលថា ការបំផ្លាញ និង ការជាប់ឃុំឃាំងនឹងមកដល់ពួកគេក្នុងពេលឆាប់ៗនេះ ហើយគាត់បានព្យាករណ៍ពីការវាយលុកមួយក្រោយទៀតទៅលើស្រុកយូដា ។ ការព្យាករណ៍អំពីព្រះម៊ែស៊ីនៅក្នុង នីហ្វៃទី 2 17–18 ត្រូវបានសរសេរបន្ថែមទៀតនៅក្នុង នីហ្វៃទី 2 19–20 ។ ការព្យាករណ៍អំពីអេម៉ាញូអែលត្រូវបានអធិប្បាយនៅក្នុង នីហ្វៃទី 2 19 ពេលដែលអេសាយបានសន្យាពីពន្លឺថ្មី និង អ្នកដឹកនាំថ្មីម្នាក់ ៖ ហេសេគា នៃប្រវត្តិសាស្ដ្រ និង ព្រះម៊ែស៊ីនៃព្យាការី ។ នេះគឺជាគំរូមួយនៃការព្យាករណ៍មួយដោយមានការបំពេញពីរដង ។ វាក៏ជាគំរូនៃនិមិត្តរូបមួយ ដែលមានន័យថាព្រឹត្តិការណ៍មួយធ្វើជាការព្យាករណ៍មួយអំពីព្រឹត្តិការណ៍ក្នុងអនាគតកាល ។ ការព្យាករណ៍របស់អេសាយអំពីការបំផ្លាញស្រុកអាសស៊ើរនៅក្នុងនីហ្វៃទី 2 20គឺជានិមិត្តរូបមួយនៃការបំផ្លាញពួកទុច្ចរិតពេលការយាងមកជាលើកទីពីរ ។
សូមសរសេរសេចក្ដីយោងព្រះគម្ពីរខាងក្រោមដាក់លើក្ដារខៀន ៖ នីហ្វៃទី 2 19:12, 17, 21 ; 20:4 ។សូមឲ្យសិស្សស្វែងរកឃ្លាមួយដែលនិយាយដដែលៗនៅក្នុងខគម្ពីរទាំងនេះ ។ សូមសរសេរឃ្លានោះនៅលើក្ដារខៀន ។ ( « គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្ដទ្រង់នៅតែលូកមកទៀត » ។សូមពន្យល់ថា ខគម្ពីរទាំងនេះគឺនិយាយអំពីលទ្ធផលដែលមកដល់រាស្ដ្រដែលបះបោរប្រឆាំងនឹងព្រះអម្ចាស់ ហើយបដិសេធមិនព្រមប្រែចិត្ត ។ ពួកគេបង្ហាញការមិនសព្វព្រះទ័យរបស់ព្រះអម្ចាស់ជាមួយនឹងមនុស្សដែលបន្ដនៅក្នុងអំពើបាប ។
សូមពន្យល់ថា នៅក្នុងវគ្គព្រះគម្ពីរផ្សេងទៀត ពាក្យស្រដៀងគ្នាទាំងឡាយត្រូវបានប្រើដើម្បីបង្ហាញសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ចំពោះអ្នកទាំងឡាយណាដែលនឹងប្រែចិត្ត ។ ទោះបីជាទ្រង់គឺជាព្រះនៃសេចក្ដីយុត្តិធម៌ក្ដី ក៏ទ្រង់មាននិរន្តរ៍ភាពនៃសេចក្ដីមេត្តាករុណាចំពោះអស់អ្នកដែលនឹងមករកទ្រង់ដែរ ។ សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី 2 28:32 ឮៗ ។ បន្ទាប់មកសូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ចំពោះអ្នកទាំងអស់គ្នាដែលគិតថាអ្នកវង្វេង ឬ គ្មានក្ដីសង្ឃឹម ឬ ដែលគិតថាអ្នកបានធ្វើរឿងច្រើនពេករហូតដល់ខុសខ្លាំងក្នុងពេលដ៏យូរ ចំពោះអ្នកគ្រប់គ្នាដែលព្រួយបារម្ភថា អ្នកជាប់នៅកន្លែងណាមួយនៅលើវាលដ៏ត្រជាក់នៃជីវិត ហើយបានខូចរទេះតូចរបស់អ្នកនៅតាមផ្លូវ នោះសន្និសីទនេះបញ្ជាការទប់េដោយប្រឹងប្រែងតស៊ូររបស់ព្រះយេហូវ៉ាថា ‹ ព្រះហស្ដ [ របស់យើង ] ចេះតែលូកមកទៀត ›[ សូមមើល អេសាយ 5:25 ; 9:17, 21 ] ។ ព្រះអម្ចាស់បានមានព្រះបន្ទូលថា ‹ យើងលូកដៃទៅរកពួកគេ [ គង់តែពួកគេ ] នៅតែមិនទទួលស្គាល់យើងដែរ ; ទោះជាយ៉ាងណាក៏ដោយ គង់តែយើងនឹងមេត្តាករុណាដល់ពួកគេដែរ … បើសិនជាពួកគេប្រែចិត្ត ហើយមករកយើង ត្បិតដៃយើងនៅតែលូករាល់ៗថ្ងៃ ព្រះអម្ចាស់ដ៏ជាព្រះនៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថាដូច្នោះ ›[ នីហ្វៃទី 2 28:32 ] ។ សេចក្ដីមេត្តាករុណារបស់ទ្រង់តស៊ូជារៀងដរាប ហើយព្រះហស្ដរបស់ទ្រង់នៅតែលូកមករហូត ។ សប្បុរសធម៌មិនដែលផុតរលត់ឡើយរបស់ទ្រង់នោះ គឺជាសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធនៃព្រះគ្រីស្ទ ដែលសេចក្ដីមេត្តានឹងតស៊ូ ទោះជាក្នុងពេលកម្លាំងផ្សេងទៀតទាំងអស់ត្រូវលិចបាត់ក្ដី [ សូមមើល មរ៉ូណៃ 7:46–47 ] » ( « Prophets in the Land Again »Ensignខែ វិច្ឆិកា ឆ្នាំ 2006 ទំព័រ 106–7 ) ។
សូមអញ្ជើញសិស្សឲ្យរៀបរាប់ដោយផ្ទាល់មាត់ នូវសេចក្ដីពិតមួយ ដែលពួកគេបានរៀនពីខគម្ពីរទាំងនេះ ។ ( សូមប្រាកដថាសិស្សយល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះនៃការកាត់សេចក្ដី និង សេចក្ដីមេត្តាករុណា ។ សេចក្ដីមេត្តាករុណារបស់ទ្រង់ ត្រូវលាតសន្ធឹងទៅអស់អ្នកទាំងឡាយណាដែលប្រែចិត្ត ហើយកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ ) ។
-
តើអ្នកនឹងអនុវត្តគោលការណ៍នេះនៅក្នុងជីវិតរបស់អ្នកដោយរបៀបណា ?
អេសាយបានព្យាករណ៍ថា នៅក្នុងថ្ងៃចុងក្រោយរាស្ដ្ររបស់ព្រះអម្ចាស់នឹងត្រឡប់ទៅកាន់ទ្រង់វិញ ហើយឈប់ពឹងលើសមាគមដែលមិនមែនជារបស់ផងព្រះដើម្បីមានសុវត្ថិភាព និង សេចក្ដីសុខសាន្ដទៀតហើយ ។ ប្រសិនបើសិស្សមានកំណែរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយនៃព្រះគម្ពីរបរិសុទ្ធ នៃកំណែថ្មីរបស់ស្ដេច ជេម សូមអញ្ជើញសិស្សឲ្យអាន អេសាយ 10:20 លេខយោង c ហើយសូមពន្យល់ពីអត្ថន័យនៃពាក្យថា ពឹងផ្អែកលើ ។អ្នកអាចពន្យល់ថា នៅក្នុងបរិបទនេះពាក្យ ពឹងផ្អែកលើ មានន័យថាពឹងពាក់លើ ពឹងផ្អែកលើ ឬ ដាក់ទំនុកចិត្តទៅលើអ្វីមួយ ឬ នរណាម្នាក់ ។ សូមធានាសិស្សថា នៅពេលយើងដាក់ទំនុកចិត្តរបស់យើងទៅលើព្រះអម្ចាស់ យើងមិនចាំបាច់ភ័យខ្លាចការជំនុំជំរះដែលនឹងមកដល់ប្រជាជនលើផែនដីដែលនាំទៅរកការយាងមកជាលើកទីពីរនោះទេ ។