មេរៀនទី 68
ម៉ូសាយ 28–29
សេចក្តីផ្ដើម
ដោយបានប្រែចិត្តជឿ ពួកបុត្រារបស់ស្ដេចម៉ូសាយបានមានបំណងដ៏ខ្លាំងដើម្បីបង្រៀនដំណឹងល្អដល់សាសន៍លេមិន ។ ក្រោយពីការសុំដល់ព្រះអម្ចាស់ និង ការទទួលបានការធានាថា ពួកគេនឹងត្រូវបានប្រទានពរដោយជោគជ័យ និង ការការពារ ម៉ូសាយបានអនុញ្ញាតឲ្យពួកគេទៅ ។ ក្នុងពេលដូចគ្នានេះ ម៉ូសាយខិតខំថែរក្សាកំណត់ត្រាដ៏ពិសិដ្ឋដែលបានបន្ដដល់គាត់ ។ គាត់បានបកប្រែកំណត់ត្រាសាសន៍យ៉ារ៉េឌ ហើយបន្ទាប់មកប្រគល់កំណត់ត្រាទាំងអស់ដល់អាលម៉ាជាកូន ។ ដោយសារកូនប្រុសរបស់គាត់បានបោះបង់ឱកាសដើម្បីក្លាយជាស្ដេច គាត់បានបង្កើតប្រព័ន្ធចៅក្រមជាទម្រង់ថ្មីនៃការគ្រប់គ្រងនៅក្នុងដែនដី ។
យោបល់សម្រាប់ការបង្រៀន
ម៉ូសាយ 28:1–9
កូនប្រុសរបស់ម៉ូសាយមានបំណងចង់បង្រៀនដល់សាសន៍លេមិន
មុនចាប់ផ្ដើមថ្នាក់ សូមសរសេរប្រយោគខាងក្រោមនៅលើក្ដារខៀន ៖
ដើម្បីចាប់ផ្ដើមថ្នាក់ សូមឲ្យសិស្សប្រើប្រយោគនៅលើក្ដារខៀនដើម្បីវាយតម្លៃពីខ្លួនគេដោយស្ងាត់ស្ងៀម ។ សូមឲ្យពួកគេប្រើរង្វាស់ខ្នាតពី 1 ដល់ 10 ដោយដាក់លេខ 1 ដើម្បីបង្ហាញថា ប្រយោគនោះមិនបានពិពណ៌នាពួកគេខ្លាំងឡើយ ហើយដាក់លេខ 10 ដើម្បីបង្ហាញថា ប្រយោគនោះបានពិពណ៌នាពួកគេពិតជាត្រូវខ្លាំង ។
សូមឲ្យសិស្សអាន ម៉ូសាយ 27:8–10 ដោយស្ងៀមស្ងាត់ ។
-
តើអាលម៉ា និង ពួកបុត្រារបស់ម៉ូសាយនឹងដាក់រង្វាស់ខ្នាតដូចគ្នានេះក្នុងពេលនេះនៅក្នុងជីវិតរបស់ពួកគេដោយរបៀបណា ?
សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ 28:1–4 ឮៗ ។
-
តើកូនប្រុសរបស់ម៉ូសាយនឹងដាក់រង្វាស់ខ្នាតដូចគ្នានេះ ក្រោយពីការប្រែចិត្តជឿរបស់ពួកគេដោយរបៀបណា ? តើឃ្លាមួយណានៅក្នុង ម៉ូសាយ 28:1–4 បង្ហាញថាពួកគេបានផ្លាស់ប្ដូរខ្លាំងប៉ុណ្ណា ?
-
ហេតុអ្វីបានជាបំណងរបស់កូនប្រុសរបស់ម៉ូសាយបានផ្លាស់ប្ដូរ ? ( ពួកគេបានអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ បានប្រែចិត្តពីអំពើបាបរបស់ពួកគេទាំងអស់ ហើយបានប្រែចិត្តជឿ; សូមមើល ម៉ូសាយ 27:34–36 ។ អ្នកក៏អាចបើកទៅ ម៉ូសាយ 28:4 ដើម្បីបង្ហាញពីរបៀបដែលព្រះវិញ្ញាណនៃព្រះអម្ចាស់បានជះឥទ្ធិពលដល់ពួកគេ ។ )
-
ចេញពីអ្វីដែលអ្នកបានរៀនអំពីសាសន៍លេមិននៅពេលនេះនៅក្នុងប្រវត្តិសាស្ដរបស់ពួកគេ តើមានការលំបាកអ្វីខ្លះដែលអ្នកផ្សព្វផ្សាយសាសនាអាចជួបក្នុងចំណោមពួកគេ ?
-
យោងតាម ម៉ូសាយ 28:2 តើអ្វីដែលកូនប្រុសរបស់ម៉ូសាយបានជឿលើការបង្រៀនរបស់ពួកគេ ថាអាចធ្វើឲ្យមានភាពខុសគ្នានៅក្នុងជីវិតរបស់សាសន៍លេមិន ?
-
តើការប្រែចិត្តជឿនៃកូនប្រុសរបស់ម៉ូសាយបានជះឥទ្ធិពលដល់បំណងប្រាថ្នារបស់ពួកគេដើម្បីចែកចាយដំណឹងល្អដោយរបៀបណា ? តើគោលការណ៍អ្វីដែលយើងអាចរៀនពីបទពិសោធន៍របស់ពួកគេ ? ( សូមសង្ខេបចម្លើយរបស់សិស្ស ដោយការសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ នៅពេលការប្រែចិត្តជឿរបស់យើងចាក់ឫសជ្រៅ នោះបំណងប្រាថ្នារបស់យើងដើម្បីចែកចាយដំណឹងល្អកើនឡើង ។
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យសរសេរប្រយោគនេះនៅគែមទំព័រនៃព្រះគម្ពីររបស់ពួកគេក្បែរ ម៉ូសាយ 28:1–4។
“ កម្លាំងនៃបំណងប្រាថ្នារបស់យើងដើម្បីចែកចាយដំណឹងល្អ គឺជាកត្តាជម្រុញមួយដ៏អស្ចារ្យចំពោះកម្រិតនៃការប្រែចិត្តជឿផ្ទាល់ខ្លួនរបស់យើង ” ( “ Sharing the Gospel ,” Ensign ខែ វិច្ឆិកា ឆ្នាំ 2001, ទំព័រ 7 ) ។
សូមឲ្យសិស្សសញ្ជឹងគិតពីរបៀបដែលបំណងរបស់ពួកគេចែកចាយដំណឹងល្អជាមួយនឹងអ្នកដទៃបានកើនឡើង នៅពេលពួកគេបានខិតកាន់តែជិតព្រះអម្ចាស់ ។
-
តើបទពិសោធន៍អ្វីខ្លះនៅក្នុងជីវិតរបស់អ្នក បានដឹកនាំអ្នកឲ្យចង់ចែកចាយដំណឹងល្អជាមួយនឹងអ្នកដទៃ ?
សូមឲ្យសិស្សស្រមៃថា ពួកគេស្គាល់យុវជនម្នាក់ដែលជាសមាជិកនៃសាសនាចក្រម្នាក់ ប៉ុន្ដែមានបំណងតិចតួចដើម្បីបម្រើបេសកកម្មពេញម៉ោង ។
-
តើយុវជននេះអាចធ្វើអ្វីខ្លះ ដើម្បីបង្កើនបំណងរបស់គាត់ដើម្បីចែកចាយដំណឹងល្អ ? ( នៅពេលសិស្សចែកចាយពីការយល់ដឹងរបស់ពួកគេ សូមលើកទឹកចិត្តដល់ពួកគេឲ្យនឹកចាំពីអ្វីដែលបានពង្រឹងដល់ការប្រែចិត្តជឿរបស់ពួកគេលើដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និង ពីរបៀបដែលពួកគេអាចស្នើសកម្មភាព ឬ បទពិសោធន៍ដូចគ្នានេះដល់យុវជននេះ ។ សូមជួយពួកគេឲ្យឃើញថា ការប្រែចិត្តជឿដ៏ខ្លាំងដឹកនាំទៅរកបំណងដែលកើនឡើងមួយដើម្បីចែកចាយដំណឹងល្អជាមួយនឹងអ្នកដទៃ ។ )
អ្នកអាចនឹងពន្យល់ពីរបៀបដែលអ្នកបានទទួលបំណងប្រាថ្នា ដើម្បីបង្រៀនដំណឹងល្អដល់អ្នកដទៃ ។ នៅពេលអ្នកធ្វើដូច្នោះ សូមគិតពីការចែកចាយទីបន្ទាល់របស់អ្នកថា នៅពេលយើងខិតជិតព្រះអម្ចាស់ ហើយមានអារម្មណ៍ពីព្រះវិញ្ញាណរបស់ទ្រង់ នោះបំណងរបស់យើងដើម្បីចែកចាយដំណឹងល្អដល់អ្នកដទៃនឹងកើនឡើង ។
សូមឲ្យសិស្សអាន ម៉ូសាយ 28:5–8 ហើយរកមើលពីមូលហេតុដែលម៉ូសាយអនុញ្ញាតឲ្យកូនប្រុសរបស់គាត់ទៅបម្រើបេសកកម្មដ៏មានគ្រោះថ្នាក់បែបនោះ ។
-
នៅក្នុងចម្លើយដល់ការអធិស្ឋានរបស់ម៉ូសាយ តើពរជ័យអ្វីខ្លះដែលព្រះអម្ចាស់បានសន្យាដល់កូនប្រុសរបស់ម៉ូសាយ ?
ម៉ូសាយ 28:10–20
ម៉ូសាយបកប្រែផ្ទាំងនៃសាសន៍យ៉ារ៉េឌ ហើយប្រគល់កំណត់ត្រាដ៏ពិសិដ្ឋនោះដល់អាលម៉ា
សូមគូសដូចខាងក្រោមមលើក្ដារខៀន ៖
សូមចង្អុលទៅរូបភាពមកុដ ហើយសូមឲ្យសិស្សម្នាក់អាន ម៉ូសាយ 28:10 ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលបញ្ហាមួយដែលស្ដេចមាន នៅពេលកូនប្រុសរបស់គាត់ចេញទៅបេសកកម្ម ។ ( ទ្រង់ត្រូវការរកនរណាម្នាក់ឲ្យជំនួសកន្លែងរបស់ទ្រង់ជាស្ដេច
សូមសង្ខេប ម៉ូសាយ 28:11–19 ដោយការពន្យល់ថា ម៉ូសាយបានចាស់ ហើយគាត់បានបែរចំណាប់អារម្មណ៍ខ្លះចំពោះកំណត់ត្រាដ៏ពិសិដ្ឋដែលត្រូវបានប្រគល់ដល់គាត់ ៖ កំណត់ត្រាទាំងឡាយដែលឪពុករបស់គាត់បានឲ្យគាត់ ហើយបានប្រាប់គាត់ឲ្យរក្សា និងកំណត់ត្រាដែលស្ដេចលិមហៃបានឲ្យដល់គាត់ ។ ក្នុងសមត្ថភាពរបស់គាត់ជាអ្នកមើលឆុតម្នាក់ គាត់បានបកប្រែកំណត់ត្រានៃសាសន៍យ៉ារ៉េឌ —ផ្ទាំងដែលបានរកឃើញដោយក្រុមដែលស្ដេចលិមហៃបានបញ្ជូនឲ្យទៅរកដែនដីសារ៉ាហិមឡា ( សូមមើល ម៉ូសាយ 8:7–9 ) ។ សូមធ្វើឲ្យសិស្សមានចំណាប់អារម្មណ៍ទៅលើ រូបភាពនៃផ្ទាំងមាសនៅលើក្ដារខៀន ។
សូមពន្យល់ថា បន្ថែមលើការចាត់តាំងអ្នកដឹកនាំសម្រាប់នគរ ម៉ូសាយក៏ត្រូវការចាត់តាំងអ្នកថែរក្សាផ្ទាំងទាំងនោះដែរ ។ សូមឲ្យសិស្សអាន ម៉ូសាយ 28:20 ដោយស្ងាត់ៗ ។
-
តើអ្នកណាដែលបានទទួលកំណត់ត្រាដ៏ពិសិដ្ឋនោះ ?
-
ហេតុអ្វីបានជាអាលម៉ាជាជម្រើសដ៏ល្អដើម្បីថែរក្សាកំណត់ត្រាទាំងនេះ ?
ម៉ូសាយ 29
ប្រជាជនធ្វើតាមការណែនាំរបស់ម៉ូសាយ ដើម្បីស្ថាបនានូវប្រព័ន្ធចៅក្រម ជាទម្រង់នៃការគ្រប់គ្រងរបស់ពួកគេ
សូមឲ្យសិស្សលើកដៃ ប្រសិនបើពួកគេចង់ក្លាយជាស្ដេច ឬ ម្ចាស់ក្សត្រីនោះ ។ សូមឲ្យសិស្សម្នាក់មកខាងមុខថ្នាក់ ហើយឈរក្បែរមកុដដែលបានគូសនៅលើក្ដារខៀន ( ឬ សូមដាក់ក្រដាសជារាងមកុដនៅលើក្បាលគេ ) ។ សូមឲ្យសិស្សនោះពិពណ៌នាពីប្រយោជន៍ដែលគេនឹងទទួលបានពីការធ្វើជាស្ដេច ឬ ម្ចាស់ក្សត្រីនោះ ។
សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ 29:1–3 ឮៗ ។
-
តើប្រជាជនចង់ឲ្យនរណាក្លាយជាស្ដេចរបស់ពួកគេ ?
-
តើកូនប្រុសរបស់ម៉ូសាយបានលះបង់អ្វីខ្លះ ដើម្បីពួកគេអាចបង្រៀនដល់សាសន៍លេមិន ?
-
តើឱកាសអ្វីខ្លះដែលយុវជន និងយុវនារីលះបង់ ឬ ផ្អាកសព្វថ្ងៃនេះដើម្បីពួកគេអាចបម្រើបេសកកម្ម ?
សូមសង្ខេប ម៉ូសាយ 29:4–10 ដោយការពន្យល់ថា ស្ដេចម៉ូសាយបានបារម្ភថា ការតែងតាំងស្ដេចថ្មីអាចដឹកនាំទៅរកការទាស់ទែង ហើយថែមទាំងអាចជាសង្គ្រាមផង ។ គាត់ក៏បាននិយាយពីបញ្ហាផ្សេងទៀតដែលអាចកើតមាន ប្រសិនបើស្ដេចដែលមិនសុចរិតឡើងកាន់អំណាចនោះ ។ សូមឲ្យសិស្សអាន ម៉ូសាយ 29:16–18 ហើយរកមើលបញ្ហាទាំងនោះ ។
សូមពន្យល់ថា ស្ដេចម៉ូសាយបានស្នើថា ការគ្រប់គ្រងសាសន៍នីហ្វៃមិនគួរត្រូវគ្រប់គ្រងដោយស្ដេចទៀតទេ ។ ផ្ទុយទៅវិញ គាត់បានស្នើនូវប្រព័ន្ធចៅក្រម ដោយមានចៅក្រមដែលត្រូវបានជ្រើសរើសដោយសំឡេងរបស់ប្រជាជន ។
សូមឲ្យសិស្សអាន ម៉ូសាយ 29:11, 25 ដោយស្ងាត់ៗ ដោយរកមើលពីរបៀបដែលចៅក្រមត្រូវកាត់សេចក្ដីប្រជាជន ។ ( “ យោងតាមព្រះបញ្ញត្តិនៃព្រះ ” និង “ យោងតាមច្បាប់ដែលបានផ្ដល់ដល់អ្នកដោយឪពុករបស់យើង ”
សូមសរសេរ ម៉ូសាយ 29:26–27, 30, 33–34, 37–38 នៅលើក្ដារខៀន ។ សូមបែងចែកសិស្សក្នុងថ្នាក់ជាដៃគូ ។ សូមឲ្យសិស្សរកមើលខគម្ពីរទាំងនេះ ហើយរកមើលការទទួលខុសត្រូវរបស់ប្រជាជននៅក្នុងការគ្រប់គ្រងដែលបានស្នើដោយស្ដេចម៉ូសាយ ។ បន្ទាប់មក សូមឲ្យដៃគូនីមួយៗពិភាក្សានូវសំណួរខាងក្រោម ។ ( អ្នកក៏អាចសរសេរសំណួរទាំងនេះនៅលើក្ដារខៀន ឬ ចែកជាក្រដាសដល់ពួកគេ
-
យោងតាមសេ្ដចម៉ូសាយ តើមានប្រយោជន៍អ្វីខ្លះដែលមកតាមរយៈការសម្រេចចិត្ត ដោយសំឡេងរបស់ប្រជាជន ? ( គាត់បាននិយាយថា សំឡេងរបស់ប្រជាជនជាទូទៅមិនមានបំណងចង់បានអ្វីដែល “ ផ្ទុយនឹងអ្វីដែលត្រឹមត្រូវនោះទេ ” ។ គាត់ក៏បាននិយាយអំពីតម្រូវការដល់ប្រជាពលរដ្ឋទាំងអស់ក្នុងការចែករំលែកនូវបន្ទុកនៃការគ្រប់គ្រងរបស់ពួកគេ ហើយដើម្បីមាន “ ឱកាសស្មើគ្នា ”
-
តើលទ្ធផលអ្វីដែលនឹងមក ប្រសិនបើសំឡេងរបស់ប្រជាជនបានជ្រើសរើសភាពទុច្ចរិតនោះ ? ( ការកាត់សេចក្ដីរបស់ព្រះនឹងមកដល់ពួកគេ ហើយពួកគេនឹងត្រូវបានបំផ្លាញ
-
នៅក្នុង ម៉ូសាយ 29:34 តើអ្នកគិតថា អ្វីជាអត្ថន័យនៃឃ្លា “ មនុស្សគ្រប់រូបអាចផ្ទុកចំណែករបស់ខ្លួន ” ? តើឃ្លានេះអាចអនុវត្តដល់ការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋក្នុងការចូលរួមនៅក្នុងការគ្រប់គ្រងក្នុងស្រុក និង ជាតិរបស់ពួកគេដោយរបៀបណា ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ នែល អេ ម៉ាក់ស្វែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
“ ដោយសារអ្វីកើតឡើងនៅក្នុងការធ្លាក់ចុះនៃវប្បធម៌ ទាំងអ្នកដឹកនាំ និងអ្នកធ្វើតាមត្រូវតែទទួលខុសត្រូវ ។ … វាងាយស្រួលដើម្បីរិះគន់ដល់អ្នកដឹកនាំអាក្រក់ ប៉ុន្ដែយើងមិនគួរឲ្យអ្នកដើរតាមមានផ្លូវទំនេរនោះទេ ” ( “ Repent of [Our] Selfishness,” Ensign ខែ ឧសភា ឆ្នាំ 1999, ទំព័រ 24 ) ។
-
ហេតុអ្វីបានជាវាសំខាន់ចំពោះអ្នកដឹកនាំ នឹងអ្នកធ្វើតាមដើម្បីទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ ?
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីគាំទ្រដល់ច្បាប់ និង អ្នកដឹកនាំដ៏សុចរិតនោះ ? ( អ្នកអាចឲ្យសិស្សបើកទៅ មាត្រានៃសេចក្ដីជំនឿ 1:12
សូមបង្ហាញការធានារបស់អ្នកថា ខណៈពេលដែលមិនមែនគ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោកនេះមានឱកាសដើម្បីជ្រើសរើសអ្នកដឹកនាំរបស់ពួកគេផ្ទាល់ ព្រះអម្ចាស់នឹងតែងតែជួយអ្នកដែលទុកចិត្តលើទ្រង់ មិនថាពួកគេរស់នៅទីកន្លែងណានោះទេ ។
សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ 29:41–43 ឮៗ ។
-
តើប្រជាជនបានជ្រើសរើសអ្នកណាដើម្បីក្លាយជាចៅក្រមសំខាន់ទីមួយ ? តើគាត់បានរស់នៅពេញមួយជីវិតគាត់ជាអ្នកដឹកនាំដ៏យុត្តិធម៌ និង សុចរិតដែរឬទេ ? តើអ្វីដែលជាលទ្ធផលនៃការដឹកនាំរបស់គាត់ ?
សូមឲ្យសិស្សពន្យល់ជាពាក្យសម្ដីរបស់ពួកគេពីអ្វីដែលពួកគេបានរៀនពី ម៉ូសាយ 29 ។ ពួកគេអាចរកឃើញសេចក្ដីពិតខ្លះដូចខាងក្រោម ៖
ការដឹកនាំមិនសុចរិតអាចនាំមកនូវការទាស់ទែងគ្នា និង អំពើបាប ។
វាមិនទូទៅនោះទេ ដែលសំឡេងរបស់ប្រជាជនជ្រើសរើសអ្វីមួយដែលមិនសុចរិតនោះ ។
ប្រសិនបើប្រជាជនជ្រើសរើសយកសេចក្ដីទុច្ចរិត ការកាត់សេចក្ដីនៃព្រះនឹងធ្លាក់មកលើពួកគេ ។
មនុស្សម្នាក់ៗមានកាតព្វកិច្ចមួយដើម្បីធ្វើតាមច្បាប់ និង អ្នកដឹកនាំដែលសុចរិត ។
សូមបញ្ចប់ដោយការថ្លែងទីបន្ទាល់អំពីគោលការណ៍នៅក្នុងមេរៀនថ្ងៃនេះ ។
ការរំឭកពីម៉ូសាយ
សូមចំណាយពេលដើម្បីជួយសិស្សឲ្យរំឭកពីព្រះគម្ពីរម៉ូសាយ ។ សូមឲ្យពួកគេគិតអំពីអ្វីដែលពួកគេបានរៀនពីគម្ពីរនេះ ទាំងនៅក្នុងថ្នាក់សិក្ខាសាលា និង ក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ។ ប្រសិនបើចាំបាច់ សូមឲ្យពួកគេអានសង្ខេបៗពីគម្ពីរនេះដើម្បីជួយពួកគេឲ្យចងចាំ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សបីបួននាក់ចែកចាយពីគំនិត និង អារម្មណ៍របស់ពួកគេអំពីអ្វីមួយនៅក្នុងគម្ពីរនេះ ដែលបានធ្វើឲ្យពួកគេរំភើបនោះ ។