បណ្ណាល័យ
មេរៀនទី 74 ៖ អាលម៉ា 8


មេរៀនទី 74

អាលម៉ា 8

សេចក្តី​ផ្ដើម

ក្រោយពី​មនុស្ស​ជាច្រើន​បាន​ទទួល​យក​សារលិខិត​របស់​អាលម៉ា​នៅក្នុង​ដែនដី​សារ៉ាហិមឡា គេឌាន និង ដែនដី​មេលេក​ហើយ ប្រជាជន​របស់​អាំម៉ូណៃហា​បាន​បដិសេធ​អាលម៉ា ហើយ​បាន​ដេញ​គាត់​ចេញ​ពី​ទីក្រុង​របស់​ពួកគេ ។ នៅពេល​អាលម៉ា​រងទុក្ខ​ពី​សេចក្ដីទុច្ចរិត​នៃ​ប្រជាជន​ទាំងនេះ ទេវតា​ដដែល​នោះ​ដែល​បាន​មកជួប​គាត់ និង​បុត្រា​ទាំងឡាយ​នៃ​សេ្ដច​ម៉ូសាយ​បាន​មក​ជួប​នឹង​គាត់​ម្ដងទៀត ។ ទេវតា​បាន​សរសើរ​អាលម៉ា​ដល់​ភក្ដីភាព​របស់​គាត់ ហើយ​បាន​បញ្ជា​ឲ្យ​គាត់​ត្រឡប់​ទៅកាន់​ដែនដី​អាំម៉ូណៃហា ។ អាលម៉ា​បាន​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដោយ​ស្មោះត្រង់ ហើយ​ព្រះអម្ចាស់​បាន​ហៅ អាម៉ូលេក ដើម្បី​ជួយ​គាត់​នៅក្នុង​ការបម្រើ​របស់​គាត់ ។ អាលម៉ា និង អាម៉ូលេក​បាន​ចេញទៅ​បង្រៀន​ប្រជាជន​អាំម៉ូណៃហា​ដោយ​ស្មោះត្រង់ ដោយ​ពោរពេញ​ទៅដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង អំណាច​ដើម្បី​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។

យោបល់សម្រាប់ការបង្រៀន

អាលម៉ា 8:1–6

មនុស្ស​ជាច្រើន​នៅក្នុង​ដែនដី​មេលេក​ទទួល​យក​សារលិខិត​របស់​អាលម៉ា និង​ត្រូវបាន​ជ្រមុជទឹក

សូម​ឲ្យ​សិស្ស​លើកដៃ ប្រសិនបើ​ពួកគេ​មាន​សាច់ញាតិ ឬ មិត្តភក្ដិ​ដែល​បាន​បម្រើ​បេសកកម្ម​សម្រាប់​សាសនាចក្រ ។ សូម​ឲ្យ​សិស្ស​ពីរ ឬ​បី​នាក់​ចែកចាយ​ពី​បទពិសោធន៍​ដែល​សាច់ញាតិ ឬ​មិត្តភក្ដិ​របស់​ពួកគេ​ទាក់ទង​នឹង​ពួកគេ ដែល​បង្ហាញ​ពី​របៀប​ដែល​អ្នកផ្សព្វផ្សាយ​សាសនា​មាន​អារម្មណ៍ នៅពេល​សារលិខិត​របស់​ពួកគេ​ត្រូវបាន​ទទួល​យក​នោះ ។ ( អ្នក​ក៏​អាច​ឲ្យ​សិស្ស​ប្រាប់​ពី​ពេល​ដែល​នរណាម្នាក់​ទទួល​យក​ការខិតខំ​របស់​ពួកគេ​ដើម្បី​ចែកចាយ​ដំណឹងល្អ​ដែរ ។ អ្នក​ក៏​អាច​ចែកចាយ​ពី​បទពិសោធន៍​មួយ​ផ្ទាល់​របស់​អ្នក​ដែរ ។ )

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 8:1–5 ដោយ​ស្ងៀមស្ងាត់ ។ សូម​ឲ្យ​ពួកគេ​រកមើល​ទីក្រុង​បី ដែល​អាលម៉ា​បាន​បង្រៀន​ដំណឹងល្អ ។ សូម​សរសេរ​ឈ្មោះ​នៃ​ទីក្រុង​ទាំងបី​នោះ​នៅលើ​ក្ដារខៀន ។ ( ទីក្រុង​សារ៉ាហិមឡា គេឌាន និង មេលេក ។ )

  • តើ​អ្វី​ជា​លទ្ធផល​នៃ​ការបង្រៀន​របស់​អាលម៉ា​នៅក្នុង​ទីក្រុង​ទាំងបី​នេះ ? ( អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​បើក​ទៅ​សេចក្ដីសង្ខេប​នៃ​ជំពូក​សម្រាប់ អាលម៉ា 6–8 ដើម្បី​ជួយ​ពួកគេ​ឲ្យ​ឆ្លើយ​នឹង​សំណួរ​នេះ ។ )

សូម​បង្ហាញ​ថា ទោះបីជា​ប្រជាជន​នៃ​ទីក្រុង​ទាំងនេះ​បាន​ទទួល​យក​សារលិខិត​របស់​អាលម៉ា​ក្ដី ក៏​ការបម្រើ​ផ្សព្វផ្សាយ​សាសនា​របស់​គាត់​មិនមែន​គ្មាន​ឧបសគ្គ​នោះ​ទេ ។

អាលម៉ា 8:7–32

ក្រោយពី​អាលម៉ា​ត្រូវបាន​បដិសេធ​នៅក្នុង​ដែនដី​អាំម៉ូណៃហា​មក ព្រះអម្ចាស់​បញ្ជា​គាត់​ឲ្យ​ត្រឡប់​ទៅវិញ

សូម​សួរ​សិស្ស​ថា​តើ​សាច់ញាតិ ឬ មិត្តភក្ដិ​របស់​ពួកគេ​ដែល​បាន​បម្រើ​បេសកកម្ម​ពេញម៉ោង​នោះ​ធ្លាប់​បាន​ឃើញ​មនុស្ស​បដិសេធ​សារលិខិត​នៃ​ដំណឹងល្អ​ទេ ។ សូម​គិត​ពី​ការអញ្ជើញ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្រាប់​ពី​របៀប​ដែល​សាច់ញាតិ ឬ មិត្តភក្ដិ​របស់​ពួកគេ​បាន​ឆ្លើយតប​នឹង​បទពិសោធន៍​បែប​នោះ ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី អាលម៉ា 8:7–14 ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​អាលម៉ា​អាច​មាន​អារម្មណ៍ នៅពេល​គាត់​បាន​ព្យាយាម​បង្រៀន​ដំណឹងល្អ​ទៅដល់​ប្រជាជន​អាំម៉ូណៃហា ។ នៅពេល​សិស្ស​អាន​ខគម្ពីរ​ទាំងនេះ សូម​ឲ្យ​ពួកគេ​ឈប់​បន្ដិច​ដើម្បី​ឆ្លើយ​នឹង​សំណួរ​ដូចខាងក្រោម ៖

  • តើ​ខគម្ពីរ​ទាំងនេះ​ប្រាប់​យើង​អំពី​ចរិត​របស់​អាលម៉ា​ដូចម្ដេច​ខ្លះ ? ( សូមមើល អាលម៉ា 8:8–10 ។ )

  • តើ​អ្នក​អាច​ឆ្លើយតប​នឹង​ការប្រព្រឹត្ត​ដែល​អាលម៉ា​បាន​ទទួល​ដោយ​របៀបណា ? ( សូមមើល អាលម៉ា 8:11–13 

  • តើ​ប្រតិកម្ម​របស់​អាលម៉ា​អាច​ស្រដៀង ឬ ខុសពី​ប្រតិកម្ម​របស់​អ្នក​នៅក្នុង​ស្ថានភាព​ដូចគ្នា​ដោយរបៀបណា ? ( សូមមើល អាលម៉ា 8:14 ។ អ្នក​អាច​ស្នើ​ថា ការសម្រេច​ចិត្ត​របស់​អាលម៉ា​ដើម្បី​បន្ដ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅក្នុង​ទីក្រុង​របស់​អើរ៉ុន​បាន​បង្ហាញ​ថា គាត់​បាន​មាន​សេចក្ដីជំនឿ​ទៅលើ​ព្រះអម្ចាស់ ហើយ​ថា​គាត់​មិន​បាន​ឈប់​នោះទេ 

សូម​បង្ហាញ​ថា ទោះបីជា​ការអធិស្ឋាន​របស់​អាលម៉ា​សម្រាប់​ប្រជាជន​អាំម៉ូណៃហា​ស្មោះ​អស់​ពី​ចិត្ត​ក្ដី ( សូមមើល អាលម៉ា 8:10 ) សំណើរ​របស់​គាត់​មិន​ត្រូវបាន​ផ្ដល់​ឲ្យ​ភ្លាមៗ​នោះ​ទេ ។ ( ប្រជាជន​ខ្លះ​នៅក្នុង​ដែនដី​អាំម៉ូណៃហា​បាន​ប្រែចិត្ត​ក្រោយមក ។ សូមមើល អាលម៉ា 14:1 

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រ័សុល អិម ណិលសុននៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

“ ខ្ញុំ​ទទួល​ស្គាល់​ថា ពេលខ្លះ ការអធិស្ឋាន​ដ៏​គោរព​ខ្លាំង​បំផុត​របស់​យើង​ខ្លះ​អាច​មើលទៅ​មិន​មាន​ចម្លើយ​នោះទេ ។ យើង​ឆ្ងល់​ថា ‹ ហេតុអ្វី ? › ខ្ញុំ​ដឹង​ពី​អារម្មណ៍​នោះ ! ខ្ញុំ​ដឹង​ពី​ការភ័យខ្លាច និង ទឹកភ្នែក​នៃ​ពេល​បែបនោះ ។ ប៉ុន្ដែ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា ការអធិស្ឋាន​របស់​យើង​មិនដែល​បាន​ត្រូវ​បោះបង់​ឡើយ ។ សេចក្ដីជំនឿ​របស់​យើង​មិន​ដែល​ត្រូវ​បាន​គេ​មិន​កោតសរសើរ​នោះទេ ។ ខ្ញុំ​ដឹង​ថា ការរំពឹង​ទុក​របស់​ព្រះវរបិតា​សួគ៌ា​ដែល​ប្រកប​ដោយការញាណ​ដឹង គឺ​ធំទូលាយ​ខ្លាំង​ជាង​ការរំពឹងទុក​របស់​យើង​ឆ្ងាយ​ណាស់ ។ ខណៈពេល​ដែល​យើង​ដឹង​ពី​បញ្ហា​ខាង​ជីវិត​សាច់ឈាម​របស់​យើង និង ការឈឺចាប់​ហើយ ទ្រង់​ដឹង​ពី​ភាពរីកចម្រើនអមតភាព​របស់​យើង និង សក្ដានុពល ” (“Jesus Christ—the Master Healer,” Ensignលេអាហូណា,ខែ វិច្ឆិកា ឆ្នាំ 2005, ទំព័រ 86 ) ។

  • តើ​អែលឌើរ​ណែនសិន​បាន​បង្រៀន​អ្វីខ្លះ ដែល​អាច​ជួយ​យើង​ឲ្យ​មាន​សេចក្ដីជំនឿ ទោះបីជា​នៅពេល​ការអធិស្ឋាន​ដ៏​សុចរិត​របស់​យើង​មិន​ត្រូវបាន​ឆ្លើយតប​ភ្លាមៗ​ក្ដី ឬ តាម​របៀប​ដែល​យើង​សង្ឃឹម ឬរំពឹង​ទុក​ក្ដី ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 8:14–17 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​អាន​តាម ដោយ​រកមើល​សារលិខិត​ដែល​លួងលោម​នៅក្នុង​សម្ដី​របស់​ទេវតា និង សម្រាប់​ការបញ្ជា​ដែល​អាច​មាន​ការលំបាក​ក្នុង​ការគោរពតាម​សម្រាប់​អាលម៉ា ។

  • តើ​សម្ដី​របស់​ទេវតា​នៅក្នុង អាលម៉ា 8:15 អាច​លួងលោម​ដល់​អាលម៉ា​ដោយ​របៀបណា ? តើ​សម្ដី​របស់​ទេវតា​អាច​លួងលោម​ដល់​អ្នក​ដោយ​របៀបណា ?

  • ហេតុអ្វី​បានជា​វា​អាច​ពិបាក​សម្រាប់​អាលម៉ា​ដើម្បី​គោរព​តាម​នៅក្នុង​ស្ថានភាព​បែបនេះ ?

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 8:18 ដោយ​រកមើល​ពាក្យ​ដែល​ពិពណ៌នា​ពី​របៀប​ដែល​អាលម៉ា​ឆ្លើយតប​នឹង​ការបញ្ជា​របស់​ព្រះអម្ចាស់​ឲ្យ​ត្រឡប់​ទៅកាន់​ទីក្រុង​អាំម៉ូណៃហា​វិញ ។ ( អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូស​ចំណាំ​ពាក្យ យ៉ាងរួសរាន់ 

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​អាលម៉ា​ពី​ការពិត​ដែល​គាត់​បាន​ត្រឡប់​ទៅកាន់​ដែនដី​អាំម៉ូណៃហា​យ៉ាងរួសរាន់​នោះ ?

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ ។ សូម​ឲ្យ​សិស្ស​ស្ដាប់​រកមើល​ពី​របៀប​ដែល​យើង​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការគោរពតាម​ព្រះអម្ចាស់​យ៉ាងលឿន ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« មិនថា​យើង​មាន​សេចក្ដី​ជំនឿ​ក្នុង​ការគោរព​ព្រះ​ខ្លាំង​ប៉ុណ្ណា​ទេ​ក្នុង​ពេល​ឥឡូវ​នេះ យើង​នឹង​នៅ​តែ​ត្រូវ​ពង្រឹង​វា​យ៉ាង​ខ្ជាប់​ខ្ជួន និង​បន្ត​ផ្ដល់​កម្លាំង​ដល់​វា​ដោយ​ឥត​ឈប់​ឈរ ។ យើង​អាច​ធ្វើ​ការណ៍​នោះ​បាន ដោយ​ការសម្រេចចិត្ត​នាពេល​ឥឡូវនេះ​ដើម្បី​គោរព​តាម​លឿន​ជាងមុន និង ស៊ូទ្រាំ​បាន​ខ្លាំង​ជាងមុន ។ ការរៀន​ដើម្បី​ចាប់​ផ្ដើម​ឆាប់ៗ និង​ដើម្បី​មាន​ភាព​នឹងន គឺ​ជា​កូនសោ​ទាំងឡាយ ដើម្បី​រៀបចំ​ខាង​ព្រលឹង​វិញ្ញាណ ។ …

“ … ព្រះវរបិតា​សូគ៌ា​ជាទីស្រឡាញ់​របស់​យើង និង បុត្រា​ជាទីស្រឡាញ់​របស់​ទ្រង់​បាន​ផ្ដល់​ជំនួយ​ទាំងឡាយ​ដល់​យើង ដែល​ពួកទ្រង់​អាច​ធ្វើ ដើម្បី​ឆ្លង​ការសាកល្បង​នៃ​ជីវិត​ដែល​បាន​ដាក់​ឲ្យ​យើង​នេះ ។ ប៉ុន្ដែ​យើង​ត្រូវតែ​សម្រេចចិត្ត​ដើម្បី​គោរព​តាម ហើយ​ធ្វើ​តាម​វា ។ នៅពេល​យើង​សាង​សេចក្ដីជំនឿ​ដើម្បី​ឆ្លង​ការសាកល្បង​នៃ​ការគោរព​ក្នុងពេល​នេះ និង អស់ទាំង​ជម្រើស​ប្រចាំ​ថ្ងៃ​ទាំងឡាយ​របស់​យើង ។ យើង​អាច​សម្រេចចិត្ត​ឥឡូវ​ដើម្បី​ធ្វើ​វា​យ៉ាង​ឆាប់ មិន​ថា​អ្វី​ដែល​ព្រះ​បាន​សុំ​ឲ្យ​ធ្វើ​នោះទេ ។ ហើយ​យើង​អាច​សម្រេចចិត្ត​ដើម្បី​នៅនឹងន​នៅក្នុង​ការសាកល្បង​ក្នុង​ការគោរព​ដ៏​តូច​ដែល​កសាង​សេចក្ដីជំនឿ​ដើម្បី​នាំ​យើង​ឆ្លងកាត់​ការសាកល្បង​ដ៏​ធំ​មហិមា ដែល​នឹង​មក​យ៉ាងពិត​ប្រាកដ ” (“Spiritual Preparedness: Start Early and Be Steady,” Ensign,ខែ វិច្ឆិកា ឆ្នាំ 2005, ទំព័រ 38, 40 ) ។

  • យោងតាម​ប្រធាន អាវរីង តើ​អ្វី​នឹង​កើតឡើង​ដល់​សេចក្ដីជំនឿ​របស់យើង នៅពេល​យើង​ជ្រើសរើស​ដើម្បី​គោរព​តាម​ព្រះអម្ចាស់​យ៉ាងឆាប់​នោះ ?

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា​សេចក្ដីជំនឿ​របស់​អ្នក​ទៅលើ​ព្រះអម្ចាស់​ត្រូវ​បាន​ពង្រឹង​ដោយសារតែ​ការគោរព​ដ៏​ឆាប់ និង​ខ្ជាប់ខ្ជួន​របស់​អ្នក​នោះ ?

សម្រាប់​ស្ថានភាព​ខាងក្រោម​នីមួយៗ សូម​សួរ​សិស្ស​ពី​របៀប​ដែល​ការគោរព​តាម​ការបំផុសគំនិត​អាច​ប្រទានពរ​ដល់​ពួកគេ ៖

  1. នៅពេល​យុវនារី​ម្នាក់​ចាកចេញ​ពី​សាលា ម្ដាយ​របស់​នាង​បាន​សុំ​ឲ្យ​នាង​ពាក់​អាវ​ដែល​សមរម្យ​ជាង​នេះ ។

  2. នៅក្នុង​ការសម្ភាសន៍​មួយ​ជាមួយ​នឹង​ប៊ីស្សព សង្ឃ​ថ្មី​ម្នាក់​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​សៀវភៅ​កាតព្វកិច្ច​ចំពោះ​ព្រះ​ដើម្បី​ទទួល​បាន​រង្វាន់ ។

  3. អ្នកផ្សព្វផ្សាយ​សាសនា​ពីរ​នាក់​មាន​អារម្មណ៍​រំភើប​អំឡុងពេល​គ្រោងការណ៍​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ដើម្បី​ទៅសួរសុខទុក្ខ​គ្រួសារ​អសកម្ម​មួយ ដែល​ម្ដាយ​របស់​ពួកគេ​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ ។

សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​អាលម៉ា​ចំពោះ​ការគោរព​ភ្លាម​របស់​គាត់ ។ សូម​ឲ្យ​សិស្ស​បី​នាក់​មក​ខាងមុខ​ថ្នាក់​ដើម្បីធ្វើ ការសម្ដែង នៃ​ការជួប​រវាង​អាលម៉ា និង អាម៉ូលេក​នៅក្នុង អាលម៉ា 8:19–26 ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សម្ដី​របស់​អាលម៉ា សិស្ស​ទីពីរ​អាន​សម្ដី​របស់​អាម៉ូលេក ហើយ​សិស្ស​ទីបី​អាន​ពាក្យ​ដើម្បី​ប្រាប់​ពី​សាច់រឿង ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​អាន​ផ្នែក​របស់​ពួកគេ​ដោយ​អារម្មណ៍​ដែល​ពួកគេ​គិត​ថា​អាលម៉ា និង អាម៉ូលេក​អាច​ទទួល​បាន ។

ក្រោយពី​ការសម្ដែង សូម​សួរ ៖

  • តើ​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​អាលម៉ា​ចំពោះ​ការគោរព​តាម​ដោយ​របៀបណា ?

  • តើ​បទពិសោធន៍​របស់​អាលម៉ា​ជាមួយ​នឹង​អាម៉ូលេក ជា​ការបង្ហាញ​ថា​ព្រះអម្ចាស់​បាន​ឮ និង​ឆ្លើយតប​នឹង​ការអធិស្ឋាន​របស់​អាលម៉ា​ដោយ​របៀបណា ? ( សូមមើល អាលម៉ា 8:10 ។ )

  • តើ​គោលការណ៍​អ្វី​ដែល​យើង​អាច​រៀន​ពី​បទពិសោធន៍​របស់​អាលម៉ា ? ( សិស្ស​អាច​និយាយ​ពី​គោលការណ៍​ខុសៗគ្នា ។ ចម្លើយ​មួយ​អាច​ថា នៅពេល​យើង​ឆ្លើយ​ដោយ​រហ័ស​ទៅនឹង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ទ្រង់​នឹង​ជួយ​យើង​ឲ្យ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ )

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 8:27–32 ដោយ​ស្ងាត់ៗ ដោយ​រកមើល​ភស្ដុងតាង​បន្ថែម​ដែល​ថា ប្រសិនបើ​យើង​ស្មោះត្រង់ និង​ឧស្សាហ៍​ព្យាយាម ព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យ​គោរាព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

  • តើ​ឧបសគ្គ​អ្វីខ្លះ​ដែល​អាលម៉ា និង​អាម៉ូលេក​បាន​ជួប នៅពេល​ពួកគេ​បាន​ចេញទៅ​បង្រៀន​ដល់​ប្រជាជន​នោះ ? ( សូមមើល អាលម៉ា 8:28–29 ។ ប្រជាជន​បាន​ក្លាយជា​ទុច្ចរិត​ខ្លាំងជាង​មុន ហើយ​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​អាលម៉ា និង​អាម៉ូលេក​ហៅ​ពួកគេ​ឲ្យ​ប្រែចិត្ត ។ )

  • តើ​ព្រះអម្ចាស់​បាន​ជួយ​អាលម៉ា និង​អាម៉ូលេក​ដោយ​របៀបណា ? ( សូមមើល អាលម៉ា 8:30–31 ។ ពួកគេ​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ទទួល​បាន​អំណាច​ពី​ស្ថានសួគ៌​ដើម្បី​ការពារ​ពួកគេ ។ អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូសចំណាំ​ការពិពណ៌នា​នៃ​ពរជ័យ​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ 

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ជួយ​ដល់​អ្នក នៅពេល​អ្នក​បាន​ស្មោះត្រង់ និង​ឧស្សាហ៍​នោះ ?

សូម​ឲ្យ​សិស្ស​សរសេរ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ៖

“ ពិតប្រាកដ​ណាស់​ថា ព្រះអម្ចាស់​ស្រឡាញ់​ការសម្រេចចិត្ត​ដ៏​ឥតរុញរា​ក្នុង​ការគោរព​តាម​ការណែនាំ​របស់​ទ្រង់ ជាងអ្វីៗ​ទាំងអស់ ” ( “ Commitment to God,” Ensign,ខែ វិច្ឆិកា ឆ្នាំ 1982, ទំព័រ 58 ) ។

បន្ទាប់​សូម​ឲ្យ​ពួកគេ​មាន​ពេល​ពីរ​បី​នាទី​សរសេរ​ចម្លើយ​មួយ​ចំពោះ​សំណួរ​ខាងក្រោម ៖

  • តើ​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ថ្ងៃនេះ ដើម្បី​បង្ហាញ​ដល់​ព្រះវរបិតាសួគ៌​ថា អ្នក​នឹង​គោរព​តាម​ការណែនាំ​របស់​ទ្រង់​យ៉ាង​រហ័ស ហើយ​បម្រើ​ទ្រង់​ដោយស្មោះត្រង់ និង​ឧស្សាហ៍​នោះ ?

សូម​ថ្លែង​ទីបន្ទាល់​ពី​ពរជ័យ​ដែល​យើង​ទទួល​បាន នៅពេល​យើង​ធ្វើតាម​ការណែនាំ​របស់​ព្រះអម្ចាស់​ដោយ​ស្មោះត្រង់ ។ អ្នក​ក៏​អាច​ឲ្យឱកាស​ដល់​សិស្ស​ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​សេចក្ដីពិត​នេះ​ដែរ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា8:10 ។ « ការអធិស្ឋាន​ដ៏​ខ្លាំង »

ឃ្លា « ការអធិស្ឋាន​ដ៏​ខ្លាំង » បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​មាន​អំណាច​ពោរពេញ​ដោយ​ក្ដីជំនឿ​ជាមួយ​នឹង​ព្រះ ។ អែលឌើរ យ៉ូសែប ប៊ី. វ៉ឺតលីន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ស្នើ​ពី​របៀប​ដែល​យើង​អាច​វាយតម្លៃ និង ស្វែងរក​ដើម្បី​ពង្រឹង​កម្លាំង​នៃ​ការអធិស្ឋាន​របស់​យើង ៖

« តើ​ខ្ញុំ​អាច​សុំ​ឲ្យ​អ្នក​ថ្ងៃនេះ​គិត​ពី​ប្រសិទ្ធភាព​នៃ​ការអធិស្ឋាន​របស់​អ្នក​ទេ ? តើ​អ្នក​គិត​ថា អ្នក​នៅជិត​ប៉ុណ្ណា​ទៅនឹង​ព្រះវរបិតាសួគ៌​របស់​អ្នក ? តើ​អ្នក​គីត​ថា ការអធិស្ឋាន​របស់​អ្នក​ត្រូវបាន​ឆ្លើយតប​ទេ ? តើ​អ្នក​មាន​អារម្មណ៍ថា ពេល​ដែល​អ្នក​ចំណាយ​លើ​ការអធិស្ឋាន​ពង្រឹង និង លើកកម្លាំង​ដល់​ព្រលឹង​អ្នក​ទេ ? តើ​មាន​កន្លែង​សម្រាប់​ការរីកចម្រើន​ទេ ?

« មាន​មូលហេតុ​ជាច្រើន​ដែល​ការអធិស្ឋាន​របស់​យើង​ខ្វះ​អំណាច ។ ពេល​ខ្លះ​វា​ក្លាយជា​ទម្លាប់ ។ ការអធិស្ឋាន​របស់​យើង​ក្លាយជា​រាក់កំភែល នៅពេល​យើង​និយាយ​ពាក្យ​ដដែល​តាម​របៀប​ស្រដៀងគ្នា​ច្រំដែលៗ​ញឹកញាប់ រហូតដល់​ពាក្យ​ទាំងឡាយ​ក្លាយជា​ការទន្ទេញ​មួយ​ជាជាង​ការទំនាក់ទំនង ។ នេះគឺជា​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ពិពណ៌នា​ថា​ជា ‹ ពាក្យ​ឥតប្រយោជន៍​ផ្ទួនៗ › (ម៉ាថាយ 6:7) ។ ការអធិស្ឋាន​បែប​នោះ ទ្រង់​មាន​បន្ទូល​ថា នឹង​មិន​ឮ​ទេ ។…

« តើ​ការអធិស្ឋាន​របស់​អ្នក​នៅពេល​ខ្លះ​ស្ដាប់ទៅ និង​មាន​អារម្មណ៍​ដូចគ្នា​ទេ ? តើ​អ្នក​ធ្លាប់​អធិស្ឋាន​ដូចជា​ម៉ាស៊ីន​មួយ ដែល​ពាក្យ​និយាយ​ចេញមក​ហាក់ដូចជា​ពាក្យ​កាត់ចេញ​ពី​ម៉ាស៊ីន​ទេ ? តើ​ពេលខ្លះ​អ្នក​មាន​ដែល​ធុញ​នឹង​ខ្លួនឯង ពេល​អ្នក​អធិស្ឋាន​ទេ ?

« ការអធិស្ឋាន​ដែល​មិន​បញ្ជា​ពី​គំនិត​របស់​អ្នក​ភាគច្រើន នឹង​កម្រ​ទទួល​បាន​ការយកចិត្ត​ទុកដាក់​ពី​ព្រះវរបិតាសួគ៌​របស់​យើង​ណាស់ ។ នៅពេល​អ្នក​ឃើញ​ថា​ខ្លួនឯង​ចូល​ទៅក្នុង​ទម្លាប់​នៃ​ការអធិស្ឋាន​ដដែល សូម​ដកខ្លួន​ចេញ ហើយ​គិត ។ សូម​តាំង​អារម្មណ៍​មួយ​សន្ទុះ​ពី​អ្វី​ដែល​អ្នក​ពិត​ជា​មាន​អំណរ​ចំពោះ​ការណ៍​នោះ ( « Improving Our Prayers » [ Brigham Young University devotional address ថ្ងៃ​ទី 21​ខែ មករា ឆ្នាំ 2003] ទំព័រ 2 speeches.byu.edu) ។

បោះពុម្ព