មេរៀនទី 59
ម៉ូសាយ 12:18–14:12
សេចក្តីផ្ដើម
នៅពេលស្ដេចណូអេ និង ពួកសង្ឃរបស់ទ្រង់បានសួរអ័ប៊ីណាដៃ ព្យាការីបានស្ដីបន្ទោសដល់ពួកគេថាមិនបានបង្រៀន ឬ កាន់តាមព្រះបញ្ញត្តិទាំងឡាយ ។ ស្ដេចណូអេបានបញ្ជាឲ្យពួកសង្ឃរបស់ទ្រង់សម្លាប់អ័ប៊ីណាដៃ ប៉ុន្ដែព្រះបានការពារអ័ប៊ីណាដៃ ហើយបានផ្ដល់អំណាចដល់គាត់ឲ្យបន្ដសារលិខិតរបស់គាត់ ។ ដោយដកស្រង់ពីអេសាយ អ័ប៊ីណាដៃបានថ្លែងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួនរបស់ទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
ម៉ូសាយ 12:18–13:26
អ័ប៊ីណាដៃស្ដីបន្ទោសដល់ស្ដេចណូអេ និង ពួកសង្ឃរបស់ទ្រង់ថាមិនបានសង្កេត និង បង្រៀនព្រះបញ្ញត្តិទាំងឡាយ
ដើម្បីចាប់ផ្ដើមមេរៀននេះ សូមសរសេរប្រយោគខាងក្រោមនៅលើក្ដារខៀន ៖
សូមឲ្យសិស្សគិតដោយស្ងៀមស្ងាត់ថាប្រយោគទាំងនេះពិពណ៌នាដល់ពួកគេបានល្អប៉ុណ្ណាដោយប្រើរង្វាស់ពី 1 ដល់ 10 ( ដោយ 10 តំណាងឲ្យថាប្រយោគនេះពិណណ៌នាដល់ពួកគេបានល្អបំផុត ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីអាចធ្វើតាមប្រយោគទាំងពីរនេះ ?
សូមពន្យល់ថា នៅពេលសិស្សពិភាក្សាពីសម្ដីរបស់អ័ប៊ីណាដៃ ពួកគេនឹងរៀនបន្ថែមពីសារសំខាន់នៃការដឹង និង ការរស់នៅតាមដំណឹងល្អ ។ សូមរំឭកពួកគេថា នៅក្នុងមេរៀនមុន ពួកគេបានពិភាក្សាពីដំណើររឿងនៃស្ដេចណូអេ និង ពួកសង្ឃរបស់ទ្រង់ដែលបានដាក់អ័ប៊ីណាដៃក្នុងគុកដោយសារតែការព្យាករណ៍របស់គាត់ប្រឆាំងនឹងពួកគេ ( សូមមើល ម៉ូសាយ 12:1–17 ) ។ សូមសង្ខេប ម៉ូសាយ 12:18–24 ដោយការពន្យល់ថាអ័ប៊ីណាដៃក្រោយមកត្រូវបាននាំទៅចំពោះព្រះភ័ក្រ្ដស្ដេចណូអេ និង ពួកសង្ឃរបស់ទ្រង់ ។ ពួកសង្ឃបានសួរគាត់ ដោយព្យាយាមបំភាន់គាត់ឲ្យនិយាយអ្វីដែលពួកគេអាចចាប់កំហុសប្រឆាំងនឹងគាត់វិញ ។ បន្ទាប់មកសង្ឃម្នាក់បានសុំគាត់ឲ្យពន្យល់ពីវគ្គព្រះគម្ពីរមួយ ។
សូមឲ្យសិស្សអាន ម៉ូសាយ 12:25–30 ដោយស្ងាត់ៗដោយរកមើលមូលហេតុរបស់អ័ប៊ីណាដៃក្នុងការស្ដីបន្ទោសដល់ស្ដេចណូអេ និង ពួកសង្ឃរបស់ទ្រង់ ។ ក្រោយពីសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញហើយ សូមសួរ៖
-
អ័ប៊ីណាដៃបាននិយាយថា ស្ដេចណូអេ និង ពួកសង្ឃរបស់ទ្រង់បានបង្ខូចផ្លូវទាំងឡាយនៃព្រះអម្ចាស់ ( សូមមើល ម៉ូសាយ 12:26 ) ។ និយាយម្យ៉ាងទៀតថា ពួកគេបានធ្វើឲ្យរឿងដ៏ពិសិដ្ឋពុករលួយ ហើយចាកចេញពីផ្លូវដែលរស់នៅដ៏ត្រឹមត្រូវ ។ តើស្ដេចណូអេ និង ពួកសង្ឃរបស់ទ្រង់មានទោសពីការបង្ខូចផ្លូវទាំងឡាយនៃព្រះអម្ចាស់ដោយរបៀបណា ?
ដើម្បីជួយសិស្សឲ្យឆ្លើយនឹងសំណួរនេះ អ្នកអាចបង្ហាញថា ពួកសង្ឃបាននិយាយថា សេចក្ដីសង្គ្រោះបានមកដោយច្បាប់របស់ម៉ូសេ ( សូមមើល ម៉ូសេ 12:32 ) ។ ទោះជាយ៉ាងណាក្ដី ពួកគេមិនបានកាន់តាមព្រះបញ្ញត្តិទាំងដប់ ដែលជាផ្នែកនៃច្បាប់នោះទេ ហើយពួកគេមិនបានបង្រៀនប្រជាជនឲ្យកាន់តាមព្រះបញ្ញតិ្តទាំងឡាយទេ ( សូមមើល ម៉ូសាយ 11:1–15; 12:27–29, 37; 13:25–26 ) ។
សូមចង្អុលទៅប្រយោគនៅលើក្ដារខៀន ។
-
ពីរង្វាស់ 1 ដល់ 10 តើអ្នកគិតថាប្រយោគនីមួយៗពិពណ៌នាពីស្ដេចណូអេ និង ពួកសង្ឃរបស់ទ្រង់បានល្អប៉ុណ្ណា ?
សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ 12:31–33 ឮៗ ។ សូមសិស្សឲ្យកំណត់រកមើលគោលការណ៍ដែលអ័ប៊ីណាដៃបានបង្រៀនដល់ស្ដេចណូអេ និង ពួកសង្ឃរបស់ទ្រង់ ។ ( គាត់បានបង្រៀនថា ប្រសិនបើយើងកាន់តាមព្រះបញ្ញតិ្តទាំងឡាយនៃព្រះ យើងនឹងត្រូវបានសង្គ្រោះ ។ )
សូមចែកចាយឧទាហរណ៍ខាងក្រោមផ្ដល់ដោយអែលឌើរ អេហ្វ មែលវិន ហាមម៉ុន នៃក្រុមចិតសិបនាក់ ។ សូមលើកទឹកចិត្តសិស្សឲ្យផ្ទៀងស្ដាប់នូវសារៈសំខាន់នៃការដឹង និង ការកាន់តាមព្រះបញ្ញតិ្តទាំងឡាយ ។
« ជាច្រើនឆ្នាំកន្លងទៅ មានអ្នកត្រឡប់ពីផ្សព្វផ្សាយសាសនាម្នាក់បានឈរយ៉ាងក្លាហាននៅក្នុងការប្រជុំសាក្រាម៉ង់ ហើយបានថ្លែងឮៗថា គាត់ដឹងតាមរយៈការសិក្សាព្រះគម្ពីររបស់គាត់ថា ដំណឹងល្អគឺការពិត ហើយថាគាត់នឹងលះបង់ជីវិតរបស់គាត់សម្រាប់ព្រះអម្ចាស់ និង សាសនាចក្ររបស់ទ្រង់ ។ ពីរសប្ដាហ៍ក្រោយមក គាត់បានឈរនៅចំពោះមុខប៊ីស្សពនៃវួដសិស្សរបស់គាត់ ដោយខ្មាស់អៀន និង ភ័យខ្លាច ដោយសារគាត់បានសារភាពថា នៅពេលទន់ខ្សោយគាត់បានបាត់បង់គុណធម៌របស់គាត់ ។ យ៉ាងណាក្ដី ការលះបង់របស់គាត់ចំពោះព្រះអម្ចាស់ដែលបានថ្លែងនោះ បែរទៅជាភ្លេចដោយសារភាពភ្លើតភ្លើនដ៏ត្រេកត្រអាលរបស់គាត់ ។ ទោះបីជាសិស្សម្នាក់នៃព្រះបន្ទូលនៃព្រះ គាត់ក៏មិនបានភ្ជាប់ការសិក្សារបស់គាត់ទៅនឹងការអនុវត្តជាក់ស្ដែងរាល់ថ្ងៃ បន្ទាបខ្លួន រស់នៅដូចជាព្រះគ្រីស្ទនោះទេ ។
« យុវនារីដ៏ស្រស់ស្អាតម្នាក់បានដើរតាមផ្លូវនៃតម្រូវការទាំងអស់ដើម្បីទទួលបានមេដាយយុវនារី ។ គោលដៅផ្ទាល់ខ្លួនរបស់នាងត្រូវបានសរសេរដោយហ្មត់ចត់ និង ដាក់ប្រុងប្រយ័ត្ននៅក្នុងកំណត់ត្រាចងចាំរបស់នាង ។ ដោយភាពមុតមាំ នាងបានសរសេរថា នឹងដើរលេងជាគូរតែជាមួយនឹងយុវជនណាដែលសក្តិសមម ហើយស្វែងរកមនុស្សពិសេសម្នាក់នោះ ដើម្បីអាចនាំនាងទៅព្រះវិហារបរិសុទ្ធបាន ។ នៅពេលនាងអាយុដប់ប្រាំបីឆ្នាំ នាងបានភ្លេចគោលដៅរបស់នាង នាងបានរត់តាមយុវជនម្នាក់ដែលមិនមែនជាសមាជិកនៃសាសនាចក្រ ។ មានមនុស្សជាច្រើនដែលស្រឡាញ់នាងបានយំ—ឪពុកម្ដាយ គ្រូបង្រៀន និង មិត្តភក្ដិរបស់នាង ។ នាងបានធ្លាក់ទៅក្នុងទីដ៏អាក្រក់រវាងតម្រូវការនៃច្បាប់ និង តថភាពនៃភាពជាសិស្សដ៏ពិត » (“Eliminating the Void between Information and Application,” ការចាក់ផ្សាយការហ្វឹកហ្វឺនតាមផ្កាយរណប CES ខែ សីហា ឆ្នាំ 2003 ទំព័រ 17, si.lds.org ) ។
-
ហេតុអ្វីបានជាការដឹងពីព្រះបញ្ញតិ្តទាំងឡាយមិនគ្រប់គ្រាន់ដើម្បីធ្វើឲ្យយើងសាកសមនឹងសេចក្ដីសង្គ្រោះ ?
សូមបង្ហាញរូបភាពអ័ប៊ីណាដៃឈរនៅចំពោះព្រះភ័ក្ត្រស្ដេចណូអេ ( 62042; សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ 2009 ], លេខ 75 ។ សូមឲ្យសិស្សពិពណ៌នាអ្វីដែលបានកើតឡើងនៅក្នុងរូបភាពនោះ ។ ( ស្ដេចបានបញ្ជាឲ្យសម្លាប់អ័ប៊ីណាដៃ ។ ព្រះអម្ចាស់បានការពារអ័ប៊ីណាដៃ ។ ) ដើម្បីជួយសិស្សឲ្យយល់ពីដំណើររឿងនេះ សូមគិតឲ្យសិស្សបីនាក់ឈរ ហើយសម្ដែងតាមការអាន ។ សិស្សម្នាក់នឹងធ្វើជាអ្នកនិទាន ។ សិស្សទីពីរនឹងអានពាក្យរបស់ស្ដេចណូអេ ។ សិស្សទីបីនឹងអានពាក្យរបស់អ័ប៊ីណាដៃ ។ ដំបូង សូមឲ្យអ្នកនិទាន និង សិស្សដែលសម្ដែងជាស្ដេចណូអេអានផ្នែករបស់ពួកគេនៅក្នុង ម៉ូសាយ 13:1–2 ។ បន្ទាប់មក សូមឲ្យសិស្សសម្ដែងជាអ័ប៊ីណាដៃឆ្លើយតបដោយ ម៉ូសាយ 13:3–4 ។ បន្ទាប់មក អ្នកនិទាននឹងអាន ម៉ូសាយ 13:5–6 ។ បន្ទាប់មកសិស្សដែលសម្ដែងជាអ័ប៊ីណាដៃនឹងបញ្ចប់ដោយ ម៉ូសាយ 13:7–11 ។
សូមឲ្យសិស្សយកចិត្តទុកដាក់លើ ម៉ូសាយ 13:11 ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាក្នុងការមានព្រះបញ្ញត្តិទាំងឡាយឆ្លាក់ក្នុងដួងចិត្តរបស់យើងនោះ ? ( សូមជួយសិស្សឲ្យយល់ថា ការមានព្រះបញ្ញត្តិទាំងឡាយឆ្លាក់ក្នុងដួងចិត្តរបស់យើង យើងត្រូវដឹង និង រស់នៅតាមដំណឹងល្អ ។ )
សូមបង្ហាញថា មុនពេលស្ដេចណូអេចង់សម្លាប់អ័ប៊ីណាដៃ អ័ប៊ីណាដៃបានចាប់ផ្ដើមសូត្រវគ្គព្រះគម្ពីរមួយដែលប្រហែលជាស្ដេច និង ពួកសង្ឃនោះស្គាល់ ហើយនោះគឺជាភស្ដុតាងនៃអំពើទុច្ចរិតរបស់ពួកគេ ។ សូមឲ្យសិស្សអាន ម៉ូសាយ 12:34–36 ដោយស្ងាត់ស្ងៀមដើម្បីឃើញថា ព្រះគម្ពីរដែលអ័ប៊ីណាដៃបានអានដល់ស្ដេចណូអេ និង ពួកសង្ឃនោះមើលទៅពួកគេស្គាល់ ។ សូមជួយពួកគេឲ្យឃើញថា អ័ប៊ីណាដៃបានចាប់ផ្ដើមសូត្រព្រះបញ្ញត្តិទាំងដប់ប្រការ ។
សូមគូរផ្ទាំងថ្មីធំទទេពីរនៅលើក្ដារខៀន ។ សូមឲ្យសិស្សម្នាក់សរសេរព្រះបញ្ញត្តិមួយនៃព្រះបញ្ញត្តិទាំងដប់ប្រការនៅលើផ្ទាំងមួយក្នុងចំណោមផ្ទាំងទាំងនេះ ។ សូមឲ្យសិស្សហុចដីសដល់សិស្សផ្សេងទៀតឲ្យសរសេរព្រះបញ្ញត្តិទាំងដប់ប្រការផ្សេងទៀត ។ សូមធ្វើដូច្នេះរហូតដល់សិស្សបានសរសេរអ្វីដែលពួកគេអាចចាំទាំងអស់ ។ សូមឲ្យពួកគេត្រួតពិនិត្យមើលចម្លើយរបស់ពួកគេក្នុង ម៉ូសាយ 12:34–36 និង 13:12–24 ។ អ្នកអាចលើកទឹកចិត្តពួកគេឲ្យគូសចំណាំព្រះបញ្ញត្តិទាំងដប់ប្រការនៅក្នុងខគម្ពីរទាំងនេះ និង នៅក្នុង និក្ខមនំ 20:3–17 ( វគ្គចំណេះចំណានខគម្ពីរ ) ។
សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី ៖
« ព្រះបញ្ញត្តិទាំងដប់ប្រការត្រូវបានសរសេរដោយព្រះហស្ដនៃព្រះយេហូវ៉ានៅលើផ្ទាំងថ្មដើម្បីសេចក្ដីសង្គ្រោះ និងសុវត្ថិភាព ដើម្បីមានសុខសន្ដិភាព និងសុភមង្គលដល់កូនចៅអ៊ីស្រាអែល និង សម្រាប់ជំនាន់ទាំងឡាយដែលនឹងមកក្រោយពួកគេ » ( “ Our Solemn Responsibilities,” Ensign ខែ វិច្ឆិកា ឆ្នាំ 1991 ទំព័រ 51 ) ។
សូមលើកទឹកចិត្តសិស្សឲ្យរំឭកព្រះបញ្ញត្តិទាំងដប់ប្រការ ហើយគិតដោយស្ងាត់ស្ងៀមពីការខិតខំផ្ទាល់ខ្លួនរបស់ពួកគេក្នុងការកាន់តាមព្រះបញ្ញត្តិនេះ ។
ម៉ូសាយ 13:27–14:12
អ័ប៊ីណាដៃបង្រៀនអំពីសេចក្ដីសង្គ្រោះតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ
សូមសរសេរដូចខាងក្រោមនៅលើក្ដារខៀន ( អ្នកអាចសរសេរមុនពេលចាប់ផ្ដើមថ្នាក់ ) ។ សូមឲ្យសិស្សគិតអំពីអ្វីដែលអាចសរសេរក្នុងចន្លោះនោះ ។
សូមអានសេចក្ដីថ្លែងការណ៍ដោយអែលឌើរ ដាល្លិន អេក អូក ខាងក្រោមឮៗ ៖
« ក្រោយពីការគោរព និង កិច្ចការល្អរបស់យើងទាំងអស់ យើងមិនអាចត្រូវបានសង្គ្រោះពីសេចក្ដីស្លាប់ ឬ ពីឥទ្ធិពលនៃអំពើបាបរៀងខ្លួនបានទេ បើគ្មានព្រះគុណដែលពង្រីកដោយដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ព្រះគម្ពីរមរមនបញ្ជាក់វាយ៉ាងច្បាស់ ។ ព្រះគម្ពីរបានបង្រៀនថា ‹ សេចក្ដីសង្គ្រោះពុំមែនបានមកដោយសារក្រិត្យវិន័យតែប៉ុណ្ណោះទេ › ( ម៉ូសាយ 13:28 ) ។ និយាយម្យ៉ាងទៀតថា សេចក្ដីសង្គ្រោះមិនមែនមកដោយគ្រាន់តែការកាន់តាមព្រះបញ្ញត្តិប៉ុណ្ណោះទេ ។ … ទោះបីជាអ្នកដែលខិតខំគោរព និងបម្រើដល់ព្រះដោយអស់ពីចិត្ត កម្លាំង គំនិត និង ពលំក៏នៅតែជា ‹ អ្នកបម្រើដ៏ឥតប្រយោជន៍ដែរ › ( ម៉ូសាយ 2:21 ) ។ មនុស្សមិនអាចរកបានសេចក្ដីសង្គ្រោះដោយខ្លួនឯងបានទេ » ( « សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ » Ensign ខែ មិនា ឆ្នាំ 1994 ទំព័រ 67 ) ។
សូមបំពេញប្រយោគនៅលើក្ដារខៀនដោយការសរសេរ ព្រះគុណដែលពង្រីកដោយដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។បន្ទាប់មក សូមឲ្យសិស្សពីរបីនាក់ឆ្លាស់វេនគ្នាអានឮៗពី ម៉ូសាយ 13:28, 32–35 ។ សូមឲ្យសិស្សរកមើលពាក្យ និង ឃ្លាដែលទាក់ទងនឹងសេចក្ដីថ្លែងការណ៍របស់អែលឌើរ អូក ។ សូមឲ្យសិស្សបីបួននាក់ចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។ ( ចម្លើយអាចរួមមាន « ដង្វាយធួន» « ការប្រោសលោះនៃព្រះ» « ការយាងមកនៃព្រះម៊ែស៊ី» និង ការសន្យាដែល « ព្រះអង្គទ្រង់[ នឹង ]យាងមកក្នុងចំណោមកូនចៅមនុស្ស» ។ )
សូមពន្យល់ថា សម្ដីរបស់អ័ប៊ីណាដៃអំពី « ក្រិត្យវិន័យ» នៅក្នុង ម៉ូសាយ 13:28 និង 32 គឺជាសេចក្ដីយោងដល់ក្រឹត្យវិន័យនៃម៉ូសេ ដែលរួមមានច្បាប់តឹងរឹងទាក់ទងនឹងការបូជា បុណ្យ និង ការធ្វើផ្សេងទៀត ។ ក្រិត្យវិន័យត្រូវបានផ្ដល់ដើម្បីជួយសាសន៍អ៊ីស្រាអែលឲ្យចងចាំដល់ព្រះ ហើយសម្លឹងមើលទៅដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ពេលកន្លងមក សាសន៍អ៊ីស្រាអែលជាច្រើនមិនបានយល់ពីតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់ពួកគេទេ ដោយគិតថាពួកគេអាចបានសង្គ្រោះដោយគ្រាន់តែតាមរយៈការគោរពតាមក្រិត្យវិន័យម៉ូសេ ។
-
អ័ប៊ីណាដៃបានថ្លែងទីបន្ទាល់ថា គ្មាននរណាម្នាក់អាចត្រូវបានសង្គ្រោះ លើកលែងតែតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ូសាយ 13:28, 32 ) ។ ហេតុអ្វីបានជាវាសំខាន់សម្រាប់យើងដើម្បីយល់ពីសេចក្ដីពិតនេះ ?
សូមពន្យល់ថា នៅពេលអ័ប៊ីណាដៃបាននិយាយទៅកាន់ស្ដេចណូអេ និង ពួកសង្ឃ គាត់បានដកស្រង់សការព្យាករណ៍ខ្លះរបស់អេសាយអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យសិស្សអាន ម៉ូសាយ 14:3–12 ដោយស្ងាត់ស្ងៀម ។ សូមឲ្យពួកគេរកមើលពាក្យ ឬ ឃ្លាដែលពិពណ៌នាអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើដើម្បីនាំមកនូវសេចក្ដីសង្គ្រោះ ។
ក្រោយពីសិស្សបានសិក្សាខគម្ពីរទាំងនេះពីរបីនាទីហើយ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេបានរកឃើញ ។ អ្នកអាចសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ។ ដើម្បីជួយសិស្សឲ្យគិតអំពីសេចក្ដីទុក្ខព្រួយ និង ការសោកស្ដាយដែលព្រះអង្គសង្គ្រោះបានមានចំពោះពួកគេ ហើយដើម្បីជួយគេឲ្យគិតអំពីការរងទុក្ខរបស់ទ្រង់សម្រាប់អំពើបាបរបស់ពួកគេ សូមអាននូវប្រយោគខាងក្រោមនេះដល់ពួកគេ ។ សូមឲ្យពួកគេបំពេញប្រយោគទាងនេះក្នុងគំនិតរបស់គេ ៖
ព្រះយេស៊ូវគ្រីស្ទបានយកការសោកស្ដាយរបស់ខ្ញុំដូចជា …
ព្រះយេស៊ូវគ្រីស្ទបានឈឺចាប់ និង រងរបួសជំនួសឲ្យការរំលងរបស់ខ្ញុំដូចជា …
សូមសួរសិស្សថាតើប្រយោគខាងក្រោមមានន័យយ៉ាងណាដល់ពួកគេ ៖ « ហើយយើងរាល់គ្នាបានប្រោសឲ្យជាដោយសារស្នាមរំពាត់នៅអង្គទ្រង់» ( ម៉ូសាយ 14:5 ) ។ អ្នកអាចពន្យល់ថាពាក្យ ស្នាមរំពាត់ សំដៅជាពិសេសទៅលើស្នាមរបួសដែលនៅលើព្រះកាយនៃព្រះយេស៊ូវគ្រីស្ទ នៅពេលទ្រង់ត្រូវបានគេធ្វើបាប ឬ វាយនឹងរំពាត់ ( សូមមើល យ៉ូហាន 19:1 ) ។ ជាទូទៅ ពាក្យនេះសំដៅទៅលើការរងទុក្ខទាំងឡាយរបស់ទ្រង់ ។
ក្រោយពីសិស្សបានចែកចាយពីអារម្មណ៍របស់ពួកគេអំពីប្រយោគនេះហើយ សូមថ្លែងទីបន្ទាល់ថាតាមរយៈការរងទុក្ខរបស់ព្រះអង្គសង្គ្រោះ និង ការខិតខំផ្ទាល់របស់យើងដើម្បីកាន់តាមព្រះបញ្ញត្តិទាំងឡាយ យើងអាចទទួលបានសេចក្ដីសុខសាន្ដ និង ការអភ័យទោសនៅក្នុងជីវិតនេះ និង សេចក្ដីសង្គ្រោះនៅក្នុងជីវិតខាងមុខ ( សូមមើល គ.&ស. 59:23; មាត្រានៃសេចក្ដីជំនឿ 1:3 ) ។ សូមឲ្យសិស្សបង្ហាញសេចក្ដីស្រឡាញ់ និង ការកោតសរសើររបស់គេចំពោះព្រះអង្គសង្គ្រោះដោយការកាន់តាមព្រះបញ្ញត្តិទាំងឡាយ ។