មេរៀនទី 8
នីហ្វៃទី 1 3–4
សេចក្តីផ្ដើម
ព្រះអម្ចាស់បានដាក់បញ្ញត្តិដល់លីហៃ ឲ្យបញ្ជូនកូនប្រុសរបស់គាត់ត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ដើម្បីទៅយកផ្ទាំងលង្ហិនពីឡាបាន់ ។ លេមិន និង លេមយួល គិតថាពួកគេមិនអាចបំពេញតាមការបញ្ជានេះទេ ប៉ុន្ដែនីហ្វៃបានមានសេចក្ដីជំនឿថា ព្រះអម្ចាស់នឹងផ្ដល់នូវមធ្យោបាយមួយសម្រាប់ពួកគេ ដើម្បីសម្រេចបាននូវអ្វីដែលទ្រង់ត្រូវការ ។ ថ្វីដ្បិតតែការជួបប្រទះនឹងការលំបាកដដែលៗក៏ដោយ ក៏នីហ្វៃនៅតែតស៊ូដោយភក្ដីភាពក្នុងការធ្វើអ្វីដែលព្រះអម្ចាស់បានដាក់បញ្ញត្តិដល់គាត់ ។ ជាលទ្ធផល គាត់ត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ និង បានទទួលយកផ្ទាំងនោះដោយជោគជ័យ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទ1 3:1–9, 19–20
កូនប្រុសរបស់លីហៃ ត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ដើម្បីយកផ្ទាំងលង្ហិន
សូមសរសេរនូវសេចក្ដីថ្លែងការណ៍ខាងក្រោម នៅលើក្ដារខៀន មុនពេលចាប់ផ្ដើមការបងរៀន ។ សុំឲ្យសិស្សជ្រើសរើសយកសេចក្ដីថ្លែងការណ៍ដែលពិពណ៌នាពីរបៀបដែលពួកគេជឿថា ព្រះអម្ចាស់នឹងជួយយើង នៅពេលដែលទ្រង់ដាក់បញ្ញត្តិដល់យើងឲ្យធ្វើរឿងពិបាកនានា ។
សូមអញ្ជើញសិស្សពីរបីនាក់ ឲ្យចែកចាយចម្លើយដែលពួកគេបានជ្រើសរើស និង ហេតុផលរបស់ពួកគេក្នុងការរើសយកវា ។
សូមពន្យល់ថា មានរបៀបជាច្រើនដែលព្រះអម្ចាស់អាចប្រទានពរដល់អ្នកទាំងឡាយណាដែលតស៊ូ ដើម្បីបំពេញតាមការបញ្ជារបស់ទ្រង់ ។ នៅពេលសិស្សសិក្សាពីដំណើររឿងរបស់នីហ្វៃ នៅក្នុង នីហ្វៃទី1 3–4សូមអញ្ជើញពួកគេ ឲ្យរកមើលគំរូនៃគោលការណ៍នេះ ។ សូមលើកទឹកចិត្តសិស្សផងដែរ ឲ្យកត់ចំណាំពីរបៀបដែលនីហ្វៃ និង បងប្អូនប្រុសរបស់គាត់ ឆ្លើយតបខុសគ្នាៗ ទៅនឹងឧបសគ្គទាំងឡាយ ។
សុំឲ្យសិស្សបីបួននាក់ ប្ដូរវេនគ្នាអានឮៗពីក្នុង នីហ្វៃទី1 3:1–9 ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ ស្ដាប់រកហេតុផល ដែលនីហ្វៃមានឆន្ទៈដើម្បីធ្វើអ្វីដែលឪពុករបស់គាត់បានសុំឲ្យគាត់ធ្វើ ។
លេមិន និង លេមយួល មានអារម្មណ៍ថា ការដាក់បញ្ជាឲ្យត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ទៅយកផ្ទាំងលង្ហិននោះ គឺជា « រឿងដ៏ពិបាកមួយ ដែល [ លីហៃ ] តម្រូវឲ្យពួកគេធ្វើ » ( នីហ្វៃទី1 3:5 ) ។ ដើម្បីជួយសិស្សយល់ពីហេតុផលខ្លះដែល លេមិន និង លេមយួល អាចមានអារម្មណ៍យ៉ាងនេះ អ្នកអាចរំឭកពួកគេថា ពួកគេបានធ្វើដំណើរក្នុងចម្ងាយដ៏ឆ្ងាយមួយពីទីក្រុងយេរូសាឡិមរួចមកហើយ ។
-
ហេតុអ្វីបានជាអ្នកគិតថា នីហ្វៃមានឆន្ទៈដើម្បីធ្វើអ្វីដែលឪពុករបស់គាត់បានសុំឲ្យគាត់ធ្វើ ដោយគ្មានការរអ៊ូរទាំសោះ ?
សូមជួយសិស្សនិយាយគោលការណ៍ ដែលនីហ្វៃថ្លែងទីបន្ទាល់នៅក្នុង នីហ្វៃទី1 3:7 ម្ដងទៀត ធ្វើជាប្រយោគ « ប្រសិនបើ-នោះ » ។ ឧទាហរណ៍ សិស្សអាចនិយាយថា ប្រសិនបើយើងស្វែងរកដើម្បីធ្វើអ្វីដែលព្រះអម្ចាស់បានដាក់បញ្ញត្តិ នោះទ្រង់នឹងរៀបចំផ្លូវមួយសម្រាប់យើង ដើម្បីសម្រេចបានការណ៍នោះ ។សូមបង្ហាញថា នីហ្វៃទី1 3:7 គឺជាវគ្គចំណេះចំណានខគម្ពីរមួយ ។ សូមពន្យល់ថា សិស្សនឹងផ្ដោតលើវគ្គចំណេះចំណានខគម្ពីរចំនួន 25 ពេញមួយឆ្នាំសិក្សានេះ ( សម្រាប់ព័ត៌មានបន្ថែម សូមមើលឧបសម្ព័ន្ធនៅក្នុងសៀវភៅសិក្សានេះ ) ។ ខយោងចំណេះចំណានខគម្ពីរចំនួន 25 ត្រូវបានចុះបញ្ជីនៅខាងក្រោយនៃប្រដាប់សៀតសៀវភៅនៃថ្នាក់សិក្ខាសាលា ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំវគ្គចំណេះចំណានខគម្ពីរ ជារបៀបដ៏ប្លែកមួយ ដូច្នេះពួកគេនឹងអាចចំណាំវគ្គនេះយ៉ាងងាយស្រួល ។
-
នៅពេលណាដែលអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់ « រៀបចំផ្លូវមួយ » សម្រាប់អ្នកឲ្យកាន់តាមព្រះបញ្ញត្តិមួយរបស់ទ្រង់ ?
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី1 3:2, 19 –20 ឮៗ ។ សុំឲ្យសិស្សផ្សេងទៀតក្នុងថ្នាក់ផ្ទៀងស្ដាប់ រកមើលឃ្លាណាដែលប្រាប់ពី មូលហេតុដែលផ្ទាំងលង្ហិនមានតម្លៃយ៉ាងខ្លាំងចំពោះគ្រួសាររបស់លីហៃ និង កូនចៅរបស់ពួកគេ ។ ( អ្នកអាចស្នើថា សិស្សគួរតែគូសចំណាំឃ្លាទាំងនេះ នៅក្នុងព្រះគម្ពីររបស់ពួកគេ ) ។ ក្រោយពីសិស្សបានចែកចាយនូវអ្វីដែលពួកគេបានរកឃើញ សូមពន្យល់ថា ផ្ទាំងលង្ហិនទាំងនោះ គឺជាដំណើររឿងមួយនៃព្រះគម្ពីរពីបុរាណ ដែលរួមមានការសរសេរដូចគ្នាជាច្រើន និង ព័ត៌មានជាច្រើនដូចជាព្រះគម្ពីរសញ្ញាចាស់ផងដែរ ។
-
ហេតុអ្វីបានជាអ្នកគិតថា អត្ថន័យនៃផ្ទាំងលង្ហិននេះ មានសារៈសំខាន់ល្មម សម្រាប់ឲ្យនីហ្វៃ និង បងប្អូនប្រុសរបស់គាត់ ត្រឡប់ទៅទីក្រុងយេរូសាឡិមវិញដើម្បីទៅយកវាមក ?
-
តើព្រះគម្ពីរដែលមានសព្វថ្ងៃនេះ មានតម្លៃចំពោះអ្នកអ្វីខ្លះ ? ហេតុអ្វីបានជាវាមានតម្លៃចំពោះអ្នក ?
នីហ្វៃទី1 3: 10–31
ឡាបាន់ បានលួចទ្រព្យសម្បត្តិរបស់លីហៃ និង ចង់សម្លាប់នីហ្វៃ និង បងប្អូនរបស់គាត់
សូមអញ្ជើញសិស្សពាក់កណ្ដាលថ្នាក់ សិក្សាពីបំណងលើកទីមួយរបស់នីហ្វៃ និង បងៗរបស់គាត់ ក្នុងការយកផ្ទាំងលង្ហិននេះ ( សូមមើល នីហ្វៃទី1 3: 10–18 ) ។ សូមអញ្ជើញសិស្សពាក់កណ្ដាលថ្នាក់ទៀត សិក្សាពីបំណងលើកទីពីរ ( សូមមើល នីហ្វៃទី13:21–31) ។ សុំឲ្យសិស្សម្នាក់ៗ ធ្វើការដោយឯករាជ្យ ហើយឆ្លើយនូវសំណួរខាងក្រោមនេះ ។ អ្នកអាចឲ្យពួកគេបំពេញកិច្ចការនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅកត់ត្រាក្នុងថ្នាក់ របស់ពួកគេ ។ សូមបង្ហាញសំណួរទាំងនេះ នៅលើក្ដារខៀន ឬ រៀបចំសំណួរនោះជាក្រដាសចែកសម្រាប់សិស្សម្នាក់ ។
-
តើនរណាបានទៅ ?
-
តើពួកគេបានធ្វើអ្វីខ្លះ ?
-
តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច ក្រោយពីការប៉ុនប៉ងនោះបានបរាជ័យ ?
-
សម្រាប់អ្នកដែលបានសិក្សានៅក្នុងការប៉ុនប៉ងលើកទីមួយ ៖ នីហ្វៃ និង បងៗរបស់គាត់ « ពិតជាមានចិត្តទុក្ខព្រួយជាខ្លាំង » ក្រោយពីពួកគេបានបរាជ័យ ក្នុងការយកនូវផ្ទាំងលង្ហិននោះ ( សូមមើល នីហ្វៃទី1 3:14 ) ។ តើចម្លើយរបស់នីហ្វៃ ទៅនឹងការបរាជ័យនេះ ខុសពីចម្លើយរបស់បងប្អូនប្រុសរបស់គាត់យ៉ាងដូចម្ដេច ? ( សូមមើល នីហ្វៃទី1 3:15–16 ) ។
ចំពោះអ្នកដែលសិក្សាលើការប៉ុនប៉ងលើកទីពីរ ៖ លេមិន និង លេមួយល បានខឹងនឹងនីហ្វៃ ក្រោយពីការប៉ុនប៉ងលើកទីពីររបស់ពួកគេបានបរាជ័យ ។ ពួកគេបានវាយគាត់ ហើយនិយាយទៅគាត់ដោយទ្រគោះបោះបោក ។ ទោះបីជាក្រោយពីទេវតាបានសន្យាថា ព្រះអម្ចាស់នឹងប្រគល់ឡាបាន់ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេក៏ដោយ ក៏ពួកគេនៅតែបន្ដរអ៊ូ និង សង្ស័យពីសមត្ថភាពរបស់ពួកគេក្នុងការបានជោគជ័យដដែល ។ តើកំហឹងរបស់លេមិន និង លេមយួល អាចមានឥទ្ធិពលដល់សមត្ថភាពរបស់ពួកគេ ក្នុងការជឿលើការសន្យារបស់ទេវតាយ៉ាងដូចម្ដេច ? តើកំហឹង ការទាស់ទែង ការរអ៊ូ និង ការគ្មានជំនឿ រារាំងយើងពីការយល់ពីសារលិខិតរបស់ព្រះសម្រាប់យើងយ៉ាងដូចម្ដេច ? ( សូមមើល នីហ្វៃទី 1 3:28–31; នីហ្វៃទី 3 11:29 ) ។
-
តើអ្នកទទួលបានទស្សនវិស័យជ្រៅជ្រះអ្វីខ្លះ មកពីខគម្ពីរដែលអ្នកបានសិក្សានេះ ?
ក្រោយពីសិស្សមានពេលគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងសំណួរនេះ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីចម្លើយរបស់ពួកគេ ។
នីហ្វៃទី1 4:1–38
នីហ្វៃទទួលបានផ្ទាំងលង្ហិននោះ
សុំឲ្យសិស្សរកសំណួរ ដែលលេមិន និង លេមយួល បានសួរនៅក្នុង នីហ្វៃទី1 3:31 ។
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី1 4:1–3 ឮៗ ។ សុំឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកនូវចម្លើយរបស់នីហ្វៃ ចំពោះសំណួររបស់បងៗរបស់គាត់ ។
-
តើរឿងរបស់ម៉ូសេ ទាក់ទងនឹងសំណួររបស់លេមិន និង លេមយួលយ៉ាងដូចម្ដេច ?
ប្រសិនបើសិស្សត្រូវការជំនួយក្នុងការឆ្លើយនូវសំណួរនេះ សូមពន្យល់ថា ម៉ូសេបានជួបប្រទះនឹងឧបសគ្គស្រដៀងគ្នាមួយ នៅពេលដែលគាត់ត្រូវបានសុំឲ្យនាំកូនចៅអ៊ីស្រាអែលចេញពីប្រទេសអេហ្ស៊ីប ។ ទោះបីជាការប៉ុនប៉ងដដែលក្ដី ក៏ម៉ូសេមិនអាចបញ្ចុះបញ្ចូលឲ្យសេ្ដចផារ៉ោន រំដោះកូនចៅអ៊ីស្រាអែលពីទាសភាពបានដដែល ។ ទោះយ៉ាងណាក្ដី ក៏ម៉ូសេបានបន្ដនៅក្នុងការធ្វើអ្វីដែលព្រះអម្ចាស់បានដាក់បញ្ញត្តិដល់គាត់ ហើយព្រះអម្ចាស់បានផ្ដល់ផ្លូវមួយដល់គាត់ ដើម្បីផ្ដល់សេរីភាពដល់កូនចៅអ៊ីស្រាអែល ។ នីហ្វៃបានអនុវត្តគំរូរបស់ម៉ូសេ ចំពោះកាលៈទេសៈនៃគ្រួសាររបស់គាត់ ។ គាត់មានជំនឿចិត្តថា ព្រះក៏នឹងរៀបចំផ្លូវមួយសម្រាប់ពួកគេផងដែរ ។
-
តើគោលការណ៍អ្វីដែលអ្នកបានរៀនពីការឆ្លើយតបរបស់នីហ្វៃទៅកាន់បងៗរបស់គាត់ ?
ទោះបីជាសិស្សអាចលើកឃ្លាចម្លើយរបស់ពួកគេខុសគ្នាបន្ដិចបន្ដួចក្ដី ក៏ពួកគេគួរតែបង្ហាញថា ប្រសិនបើយើងតស៊ូដោយភក្ដីភាពក្នុងការធ្វើអ្វីដែលព្រះអម្ចាស់ត្រូវការ ដោយមិនគិតពីការលំបាក ទ្រង់នឹងរៀបចំផ្លូវមួយសម្រាប់យើង ដើម្បីសម្រេចបាននូវអ្វីដែលទ្រង់បានចេញបញ្ជា ។ ( អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។ )
សំដៅទៅសេចក្ដីថ្លែងការណ៍ដែលអ្នកបានបង្ហាញលើក្ដារខៀន នៅពេលចាប់ផ្ដើមមេរៀន ។
-
ឥឡូវនេះ អ្នកបានសិក្សាពីបទពិសោធន៍របស់នីហ្វៃ តើសេចក្ដីថ្លែងការណ៍មួយណា ដែលអ្នកគិតថា បានសង្ខេបយ៉ាងល្អបំផុតពីគោលការណ៍ដែលអ្នកទើបតែរកឃើញ ?
នៅពេលដែលសិស្សសិក្សាពីសំណល់នៃដំណើររឿងរបស់នីហ្វៃ សូមលើកទឹកចិត្តពួកគេឲ្យរកមើលការបញ្ជាក់ពីគោលការណ៍នេះ ដែលជាលទ្ធផលនៃសេចក្ដីខ្ជាប់ខ្ជួនរបស់នីហ្វៃ ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី1 4:4 –6ឮៗ ។ អ្នកអាចស្នើថា សិស្សគួរតែគូសចំណាំ នីហ្វៃទី1 4:6 នៅក្នុងព្រះគម្ពីររបស់ពួកគេ ។
សូមជួយសិស្សឲ្យយល់ថា ព្រះអម្ចាស់អាចបំផុសគំនិតយើង ឲ្យធ្វើអ្វីមួយដោយគ្មានការបើកបង្ហាញភ្លាមៗ ពីរបៀប ពេលវេលា ឬ មូលហេតុដែលយើងគួរតែធ្វើវានោះទេ ។ នីហ្វៃ បានរៀបពីរបៀប ពេលវេលា និង មូលហេតុដែលព្រះអម្ចាស់ នឹងជួយគាត់ តែក្រោយពី គាត់បានអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធ ណែនាំគាត់ និង ក្រោយពីគាត់បានសម្រេចថា ទៅមុខដោយសេចក្ដីជំនឿ ។
សូមប្រាប់សិស្សថាប្រធាន ហារ៉ូល ប៊ី លី បានសងេ្កតឃើញថា ជាញឹកញាប់យើងចង់ឃើញ « ចុងបញ្ចប់ពីដើមដំបូង » ឬ លទ្ធផល មុនពេលដែលយើងនឹងធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ ។ គាត់បានប្រឹក្សាថា ៖
« អ្នកត្រូវតែរៀនដើរទៅចុងនៃពន្លឺ ហើយប្រហែលជាពីរបីជំហាន ទៅក្នុងភាពងងឹត [ ដែលមិនបានស្គាល់ ] ហើយអ្នកនឹងឃើញថា ពន្លឺនឹងលេចឡើង ហើយនៅពីមុខអ្នក » ( នៅក្នុង Lucile C. Tate, Boyd K. Packer: A Watchman on the Tower [1995] ទំព័រ 137–38) ។
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី1 4:7 ឲ្យឮៗ ។
-
នៅក្នុង នីហ្វៃទី1 4:7 តើមានអ្វីដែលសំខាន់អំពីឃ្លា « ទោះយ៉ាងណាក៏ដោយ គង់តែខ្ញុំដើរតម្រង់ទៅមុខ » ?
-
តើបទពិសោធន៍របស់នីហ្វៃបានបង្រៀនអ្វីខ្លះ អំពីទំនាក់ទំនងរវាងឆន្ទៈរបស់យើងដើម្បី « ទៅ ហើយធ្វើ » និង សមត្ថភាពរបស់យើងដើម្បីត្រូវបានដឹកនាំដោយព្រះអម្ចាស់ ?
សូមអញ្ជើញសិស្សបីបួននាក់ ប្ដូរវេនគ្នាអានឮៗពី នីហ្វៃទី1 4:8– 18 ។
-
តើហេតុផលអ្វីដែលព្រះវិញ្ញាណផ្ដល់ឲ្យនីហ្វៃនូវបញ្ញត្តិរបស់ព្រះអម្ចាស់ឲ្យសម្លាប់ឡាបាន់ចោល ?
សូមសង្ខេបនូវដំណើររឿងរបស់នីហ្វៃទាំងអស់ ក្នុងការទទួលបាននូវផ្ទាំងទាំងឡាយដោយជោគជ័យ ( សូមមើល នីហ្វៃទី1 4:19– 38 ឬ សូមអញ្ជើញសិស្សម្នាក់ដែលស្គាល់រឿងនោះឲ្យនិយាយបន្ដ ។ សុំឲ្យសិស្សរកមើលគោលការណ៍ ដែលពួកគេឃើញមានបង្ហាញនៅក្នុងការខិតខំចុងក្រោយនេះ ដើម្បីទទួលបាននូវផ្ទាំងទាំងនោះ ។ ក្រោយពីពួកគេផ្ដល់នូវទស្សនវិស័យជ្រៅជ្រះរបស់ពួកគេ សូមបន្ថែមឌេលតទីបន្ទាល់របស់អ្នកថា នៅពេលយើងអនុវត្តសេចក្ដីជំនឿលើព្រះ ហើយស្វែងរកដើម្បីធ្វើអ្វីដែលទ្រង់បានដាក់បញ្ញត្តិ ទោះបីជានៅពេលដែលយើងមិនអាចមើលឃើញពីលទ្ធផលក្ដី ទ្រង់នឹងដឹកនាំយើងដោយឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។
ដើម្បីជួយសិស្សឲ្យកាន់តែមានទីបន្ទាល់ខ្លាំងពីគោលការណ៍នេះ សូមអញ្ជើញពួកគេឲ្យចែកចាយពីបទពិសោធន៍ពេលដែលពួកគេបានធ្វើសកម្មភាពដោយសេចក្ដីជំនឿ ដោយពុំបានដឹងជាមុនពីរបៀប ឬ ពេលដែលព្រះនឹងជួយពួកគេ ។
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីស្ថានភាពមួយដែលពួកគេកំពុងជួបប្រទះនាពេលឥឡូវ ដែលតម្រូវការរបស់ព្រះអម្ចាស់វាពិបាកសម្រាប់ពួកគេ ។ សុំឲ្យពួកគេកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេនូវអ្វីដែលពួកគេនឹងធ្វើដើម្បីបង្ហាញព្រះអម្ចាស់ ពីឆន្ទៈរបស់ពួកគេដើម្បី « ទៅ ហើយធ្វើ » នូវអ្វីដែលទ្រង់បានបញ្ជា ។ នៅពេលដែលពួកគេបានបញ្ចប់ការសរសេរ សូមបង្ហាញជំនឿចិត្តរបស់អ្នកថា នៅពេលយើងបង្ហាញសេចក្ដីជំនឿរបស់យើង ព្រះអម្ចាស់នឹងជួយយើងឲ្យសម្រេចបាននូវអ្វីក៏ដោយ ដែលទ្រង់បានឲ្យយើងធ្វើ ។