បណ្ណាល័យ
មេរៀនទី 101 ៖ អាលម៉ា 45–48


មេរៀនទី 101

អាលម៉ា 45–48

សេចក្តី​ផ្ដើម

ក្រោយពី​អាលម៉ា​បាន​ផ្ដល់​ការបង្រៀន​ចុងក្រោយ​ដល់​កូនប្រុស​របស់​គាត់ ហេលេមិន គាត់​បាន​ចេញ​ពី​ប្រជាជន​នីហ្វៃ ហើយ​មិន​ដែល​បាន​ឮ​ពី​គាត់​ទៀត​ឡើយ ។ ហេលេមិន​បាន​ក្លាយជាទៅ​អ្នកដឹកនាំ​ខាងវិញ្ញាណ​ដ៏​ចម្បង ហើយ​មេទ័ព​មរ៉ូណៃ​ក្លាយជា​អ្នកដឹកនាំ​ទាហាន​ដ៏​សំខាន់​មួយ​អំឡុងពេល​លំបាក​មួយ​សម្រាប់​ពួកសាសន៍​នីហ្វៃ ។ អាម៉ាលេកៃ ជា​អ្នកដឹកនាំ​ក្រុម​ប្រឆាំង​សាសន៍​នីហ្វៃ បាន​ដាក់​គម្រោង​ដ៏​មាន​កលល្បិច​មួយ​ដើម្បី​ទទួល​បាន​អំណាច​លើ​សាសន៍​នីហ្វៃ ។ មេទ័ព​មរ៉ូណៃ​បាន​ជួយ​សាសន៍​នីហ្វៃ​ឲ្យ​ពង្រឹង​ខ្លួនគេ​ប្រឆាំង​នឹង​ការវាយលុក​របស់​សត្រូវ ដើម្បី​ពួកគេ​អាច​បន្ដ​មាន​សេរីភាព និង​សិទ្ធិ​នៃ​ការថ្វាយបង្គំ​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 45

ហេលេមិន​ជឿ​លើ​ពាក្យសម្ដី​របស់​អាលម៉ា ហើយ​ចាប់ផ្ដើម​ការបម្រើ​របស់​គាត់

សូម​ឲ្យ​សិស្ស​គិត​អំពី​ការសម្ភាសន៍​មួយ​ដែល​ពួកគេ​បាន​ធ្វើ​ជាមួយ​នឹង​ឪពុកម្ដាយ ឬ​អ្នកដឹកនាំ​បព្វជិតភាព​ម្នាក់ ។

  • តើ​សំណួរ​បែបណា​ដែល​ឪពុកម្ដាយ និង​អ្នកដឹកនាំ​បព្វជិតភាព​នឹង​សួរ​នៅក្នុង​ការសម្ភាសន៍​ជាទូទៅ ?

ក្រោយពី​ការពិភាក្សា​ដ៏​ខ្លី​មួយ សូម​ពន្យល់​ថា មុនពេល​អាលម៉ា​បាន​ឲ្យ​កូនប្រុស​របស់​គាត់ ហេលេមិន ទទួល​បន្ទុក​លើ​កំណត់ត្រា​ដ៏​ពិសិដ្ឋ​ទាំងឡាយ ហើយ​ចាកចេញពី​ដែនដី ( សូមមើល អាលម៉ា 45:18–19 ) គាត់​បាន​សួរ​ហេលេមិន​នូវ​សំណួរ​ទាំងនេះ ។ សូម​ឲ្យ​សិស្ស​អាន អាលម៉ា 45:2–8 ដោយ​ស្ងាត់ៗ ដោយ​រកមើល​សំណួរ​ដែល​អាលម៉ា​បាន​សួរ និង​ចម្លើយ​ដែល​ហេលេមិន​បាន​ផ្ដល់ ។

  • ពួកសាសន៍​នីហ្វៃ​បាន​ធ្វើ​សង្គ្រាម​នឹង​ពួកសាសន៍​លេមិន នៅពេល​អាលម៉ា​និង​ហេលេមិន​បាន​ធ្វើការ​សន្ទនា​នេះ ។ តើ​អ្នក​គិត​ថា សេចក្ដីជំនឿ​របស់​ហេលេមិន​អាច​ជួយ​គាត់ អំឡុងពេល​សង្គ្រាម និង​ពេល​គាត់​បម្រើ​ដោយ​របៀបណា ?

  • តើ​នៅពេលណា​ដែល​អ្នក​ទទួល​បាន​កម្លាំង​ពី​សេចក្ដីជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ពាក្យសម្ដី​របស់​ព្យាការី និង​ពី​ការប្ដេជ្ញាចិត្ត​របស់​អ្នក​ក្នុង​ការកាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ?

សូម​សង្ខេប អាលម៉ា 45:9–19 ដោយ​ការប្រាប់​សិស្ស​ថា ក្រោយពី​អាលម៉ា​បាន​ព្យាករណ៍​អំពី​ការបំផ្លាញ​នៅ​ទីបញ្ចប់​នៃ​ជាតិសាសន៍​នីហ្វៃ​ហើយ គាត់​បាន​ចាកចេញ​ពី​ដែនដី ហើយ​មិន​ដែល​បាន​ឮ​ពី​គាត់​ទៀត​ឡើយ ។ មុនពេល​គាត់​បាន​ចាកចេញ គាត់​បាន​ព្យាករណ៍​លើកចុងក្រោយ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 45:16 ឮៗ ។

  • តើ​សេចក្ដីពិត​ណា​ដែល​យើង​អាច​រៀន​ពី​ការព្យាករណ៍​នេះ ? ( សិស្ស​អាច​ឆ្លើយ​គោលការណ៍​បី​បួន ប៉ុន្ដែ​សូម​ប្រាកដ​ថា ពួកគេ​បង្ហាញ​ការយល់​ថា ព្រះអម្ចាស់​ទ្រង់​មិនអាច​ទតមើល​អំពើបាប សូម្បីតែ​បន្ដិចបន្ដួច​ក៏​មិន​បានឡើយ ។

សូម​ពន្យល់​ថា ហេលេមិន​បាន​ចាប់ផ្ដើម​បម្រើ​ដោយ​ការតែងតាំង​ពួកសង្ឃ និង​គ្រូបង្រៀន​ក្នុង​សាសនាចក្រ​ទូទាំង​ដែនដី ។ សូម​ឲ្យ​សិស្ស​សិក្សា អាលម៉ា 45:23–24 ដោយ​រកមើល​របៀប​ដែល​ប្រជាជន​បាន​ប្រតិកម្ម​នឹង​អ្នកដឹកនាំ​សាសនាចក្រ​ទាំងឡាយ ។

  • តើ​ប្រជាជន​បាន​ឆ្លើយតប​នឹង​អ្នកដឹកនាំ​សាសនាចក្រ​ទាំងឡាយ​ដោយ​របៀបណា ? ហេតុអ្វីបានជា​ប្រជាជន​ខ្លះ​បដិសេធ​មិន​ព្រម​ស្ដាប់តាម​អ្នកដឹកនាំ​សាសនាចក្រ​ទាំងឡាយ ?

អាលម៉ា 46

មេទ័ព​មរ៉ូណៃ​ប្រជុំ​ជាមួយ​នឹង​ពួកសុចិរត​ដើម្បី​ការពារ​សិទ្ធិ​របស់​ពួកគេ និង​សាសនា​របស់​ពួកគេ

សូម​សង្ខេប អាលម៉ា 46:1–3ដោយ​ការពន្យល់​ថា អស់​អ្នកទាំងឡាយ​ដែល​មិន​គោរព​តាម​អ្នកដឹកនាំ​សាសនាចក្រ​ទាំងឡាយ​ត្រូវ​បាន​ដឹកនាំ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ថា អាម៉ាលិកាយ ។ សូម​ឲ្យ​សិស្ស​អាន អាលម៉ា 46:4–5 ដោយ​ស្ងាត់ៗ ដោយរកមើល​អ្វី​ដែល​អាម៉ាលិកាយ និង​អ្នកដើរតាម​គាត់​ចង់បាន ។ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 46:6–7 ដោយ​ស្ងាត់ៗ ដោយរកមើល​លទ្ធផល​នៃ​ឥទ្ធិពល​របស់​អាម៉ាលិកាយ​ទៅលើ​អ្នកដែល​ដើរតាម​គាត់ ។

  • តើ​មាន​អ្វី​កើតឡើង​ជា​លទ្ធផល​នៃ​ឥទ្ធិពល​របស់​អាម៉ាលិកាយ ?

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 46:8–10 ដោយ​ស្ងាត់ៗ ដោយរកមើល​មេរៀន​ដែល​មរមន​ចង់​ឲ្យ​យើង​រៀន​ពី​សកម្មភាព​របស់​អាម៉ាលិកាយ ។ អ្នក​អាច​បង្ហាញ​ថា មេរៀន​បីបួន​ទាំងនេះ​ត្រូវបាន​បង្ហាញ​ដោយ​ពាក្យ « ហេតុដូច្នេះហើយ​យើង​ឃើញ​ថា» ឬ « យើង​ឃើញ​ថា » ។ ( អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូស​ចំណាំ​មេរៀន​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ សិស្ស​អាច​រកឃើញ​មេរៀន​ខាងក្រោម ៖

មនុស្ស​ជាច្រើន​ងាយ​នឹង​ភ្លេច​ព្រះអម្ចាស់ ហើយ​ប្រព្រឹត្ត​អំពើទុច្ចរិត​ណាស់ ។

មនុស្ស​ទុច្ចរិត​ម្នាក់​អាច​នាំ​ឲ្យ​មាន​អំពើទុច្ចរិត​ជាច្រើន ។

ដើម្បី​បញ្ច្រាស​អាម៉ាលិកាយ​នឹង​មេទ័ព​មរ៉ូណៃ សូម​ឲ្យ​សិស្ស​អាន អាលម៉ា 46:11–18 និង អាលម៉ា 48:11–13, 17 ដោយ​ស្ងាត់ៗ ។ សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​រិក្សា​អ្វី​ដែល​មរ៉ូណៃ​ចង់បាន ។ សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​ទៀត​រកមើល​ពាក្យ និង​ឃ្លា​ដែល​ពិពណ៌នា​អ្វី​ដែល​មរ៉ូណៃ​ដូច ។ ( សូម​ជួយ​សិស្ស​ឲ្យឃើញ​ភាពខុសគ្នា​រវាង​ការជម្រុញ​ដ៏​សុចរិត​របស់​មរ៉ូណៃ និង​ការជម្រុញ​ដ៏​ទុច្ចរិត​របស់​អាម៉ាលិកាយ ។ មរ៉ូណៃ​បាន​គាំទ្រ​បុព្វហេតុ​នៃ​សេរីភាព និង​សុចរិត​ភាព ខណៈពេល​ដែល​អាម៉ាលិកាយ​ឃ្លាន​ចង់​បាន​អំណាច និង​ចង់​នាំ​ប្រជាជន​នីហ្វៃ​ឲ្យ​ធា្លក់​ទៅក្នុង​សេវកភាព ។

  • ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​អាន តើ​អ្នក​នឹង​រៀបរាប់​មេទ័ព​មរ៉ូណៃ​យ៉ាងណា ? តើ​គោលការណ៍​អ្វី​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​អាច​ឆ្លើយ​គោលការណ៍​ខុសៗ​គ្នា​ជាច្រើន រួមមាន​សេចក្ដីពិត​ថា បុរស​សុចរិត​ម្នាក់​អាច​នាំ​មក​នូវ​សេចក្ដីសុចរិត​ជាច្រើន ។ )

  • យោងតាម អាលម៉ា 46:11–18 តើ​មរ៉ូណៃ​បាន​អធិស្ឋាន​សុំ​អ្វី ? ( សុំ​ពរជ័យ​នៃ​សេរីភាព និង​សិទ្ធិ​សេរី​ឲ្យ​បន្ដ​នៅ​ជាមួយ​នឹង​សាសន៍​នីហ្វៃ និង​សុំ​ឲ្យ « ឧត្តមគតិ​នៃ​ពួក » ដើម្បី​ឲ្យ​ព្រះ​សព្វព្រះទ័យ ។

មរ៉ូណៃ​បាន​អធិស្ឋាន​អំពី « ឧត្តមគតិ​នៃ​ពួកគ្រីស្ទាន » ។ យោងតាម អាលម៉ា 46:12 តើ​គោលការណ៍​បី​ដែល​មរ៉ូណៃ​មាន​អារម្មណ៍​ថា ពួកគ្រីស្ទាន​គួរ​ការពារ និង​គាំទ្រ​មាន​អ្វីខ្លះ ? ( សូម​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា វា​គឺជា​កាតព្វកិច្ច​របស់​យើង​ដើម្បី​ការពារ​គ្រួសារ​យើង សាសនា​យើង និង​សេរីភាព​របស់​យើង ។សូមមើល​ផងដែរអាលម៉ា 43:45–48 ។

  • តើ​ឧបសគ្គ​អ្វីខ្លះ​ដែល​គ្រួសារ ពួកគ្រីស្ទាន និង​សេរីភាព​នា​សព្វថ្ងៃ​ជួប ? តើ​របៀប​ត្រឹមត្រូវ​ណាខ្លះ​ដែល​យើង​អាច​ការពារ​ដល់​គ្រួសារ​យើង សាសនា​យើង និង​សេរីភាព​របស់​យើង ?

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 46:18–22 ដោយ​ស្ងាត់ៗ ដោយ​រកមើល​អ្វី​ដែល​មរ៉ូនៃ​បាន​សុំ​ឲ្យ​ប្រជាជន​ធ្វើ ។ ( អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូសចំណាំ​ពាក្យ សេចក្ដីសញ្ញា នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

  • តើ​ប្រជាជន​សេចក្ដីសញ្ញា​បាន​ធ្វើ​អ្វី ? ( បន្ដ​រក្សា​សិទ្ធិ​របស់​ពួកគេ និង​សាសនា​របស់​ពួកគេ ; មិន​លះបង់​ចោល​ព្រះអម្ចាស់ ; មិន​រំលង​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ; ហើយ​មិន​ខ្មាសអៀន​នឹង​លើកដាក់​មក​លើ​ខ្លួនគេ​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ ។

  • យោងតាម អាលម៉ា 46:22 តើ​ប្រជាជន​បាន​ធ្វើ​អ្វី​ជា​សញ្ញា​នៃ​សេចក្ដីសញ្ញា​ដែល​ពួកគេ​បាន​ធ្វើ ? ( ពួកគេ​បាន​ហែក​អាវ​របស់​គេ ហើយ​បាន​បោះអាវ​របស់​ពួកគេ​ទៅក្បែរ​ជើង​របស់​មរ៉ូណៃ ។

សូម​លើក​ក្រណាត់​មួយ​ផ្ទាំង​ឡើង ហើយ​ហែក​វា​ជា​ពីរ ។ អ្នក​អាច​ពន្យល់​ថា ដោយ​ការហែក​អាវ​របស់​ពួកគេ ប្រជាជន​កំពុង​បង្ហាញ​ពី​ការប្ដេជ្ញា​របស់​គេ​ដើម្បី​រក្សា​សេចក្ដីសញ្ញា​ដែល​ពួកគេ​បាន​ធ្វើ ។

  • យោងតាម អាលម៉ា 46:21–22 តើ​ប្រជាជន​បាន​និយាយអ្វី​ខ្លះ​ដែល​គួរ​កើតឡើង ប្រសិនបើ​ពួកគេ​រំលង​សេចក្ដីសញ្ញា​របស់​គេ ?

  • តើ​ការណ៍​នេះ​ជួយ​អ្នក​ឲ្យ​យល់​ពី​លក្ខណៈ​ម៉ឺងម៉ាត់​នៃ​សេចក្ដីសញ្ញា​ដែលយើង​ធ្វើ​ជាមួយ​នឹង​ព្រះ​ដោយ​របៀបណា ?

សូម​រំឭក​សិស្ស​ថា មរ៉ូណៃ​និង​ប្រជាជន​របស់​គាត់​បាន​ប្រឈមមុខ​នឹង​សត្រូវ​ដែល​ចង់​បំផ្លាញ​ពួកគេ ។

  • យោងតាម អាលម៉ា 46:18 តើ​មរ៉ូណៃ​បាន​និយាយ​អ្វី​ខ្លះ ដែល​អាច​នាំ​ប្រជាជន​របស់​គាត់​ឲ្យជួប​នឹង​ការបំផ្លាញ ?

សូម​សរសេរ​ប្រយោគ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ប្រសិនបើ​យើង​រក្សា​សេចក្ដីសញ្ញា​របស់​យើង ព្រះ​នឹង …

សូម​ឲ្យ​សិស្ស​ចែកចាយ​របៀប​ដែល​ពួកគេ​អាច​បំពេញ​ប្រយោគ​នេះ​ដោយ​ផ្អែកលើ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី អាលម៉ា 46:18–22 ។ សូម​ឲ្យ​ពួកគេ​ផ្ដល់​គំរូ​មួយ​នៃ​របៀប​ដែល​ពួកគឹ​ដឹង​ថា ប្រយោគ​នេះ​គឺពិត ។ ចម្លើយ​អាច​ខុសៗគ្នា ។ សូម​សង្ខេប​ចម្លើយ​ដោយ​ការបំពេញ​ឃ្លា​នៅលើ​ក្ដារខៀន​ដូចខាងក្រោម ៖ ប្រសិនបើ​យើង​រក្សា​សេចក្ដីសញ្ញា​របស់​យើង ព្រះ​នឹង​ប្រទានពរ​ដល់​យើង ។សូម​ណែនាំ​ឲ្យ​សិស្ស​រកមើល​ភស្ដុតាង​ដែល​គាំទ្រ​ដល់​គោលការណ៍​នេះ នៅពេល​ពួកគេ​សិក្សា​ជំពូក​បន្ដ​ទៀត​នៅក្នុង​អាលម៉ា ។ អ្នក​អាច​ប្រាប់​អំពី​ពេល​មួយ​នៅពេល​ព្រះអម្ចាស់​ប្រទានពរ​ដល់​អ្នក​ដោយសារ​ការគោរព​តាម​សេចក្ដីសញ្ញា​របស់​អ្នក ។

សូមសង្ខេបអាលម៉ា 46:29–41 ។ សូម​ពន្យល់​ថា អាម៉ាលិកាយ និង​អ្នកដើរតាម​វា​បាន​យល់​ថា ពួកគេ​មាន​ចំនួន​ច្រើន ដូច្នេះ​ពួកគេ​បាន​ទៅ​ដែនដី​នីហ្វៃ ដោយ​ចង់​ចូលរួម​នឹង​សាសន៍​លេមិន ។ កងទ័ព​របស់​មរ៉ូណៃ​បាន​បញ្ឈប់​ក្រុម​របស់​អាម៉ាលិកាយ​ភាគច្រើន​ពី​ការទៅដល់​ដែនដី​នីហ្វៃ ។ អ្នកដើរតាម​អាម៉ាលិកាយ​ជាច្រើន​បាន​ចូលទៅ​ក្នុង​សេចក្ដីសញ្ញា​មួយ​ដើម្បី​គាំទ្រ​សេរីភាព ។ ពួកគេ​ភាគតិច​ដែល​មិន​ចូលទៅក្នុង​សេចក្ដីសញ្ញា​ត្រូវបាន​ប្រហារជីវិត ។ អាម៉ាលិកាយ និង​អ្នកដើរតាម​វា​មួយ​ចំនួន​តូច​បាន​រត់ចេញ ហើយ​ចូលរួម​នឹង​សាសន៍​លេមិន ។

អាលម៉ា 47

ដោយការក្បត់ អាម៉ាលិកាយ​បាន​ក្លាយជា​ស្ដេច​នៃ​សាសន៍​លេមិន

សូម​សួរ​ពី​របៀប​ដែល​ពួកគេ​មាន​អារម្មណ៍ ប្រសិនបើ​ពួកគេ​នៅក្នុង​ការលេង​ប្រកួតប្រជែង​មួយ ឬ​ការប្រកួត​មួយ ហើយ​ទទួល​បាន​សៀវភៅ​ជា​កម្មសិទ្ធិ​របស់​ពួកគេ​ដែល​មាន​បញ្ជី​នៃ​អ្វី​ដែល​ដៃគូ​ប្រកួត​របស់​គេ​មាន​បំណង​ចង់​ធ្វើ​ដើម្បី​យកឈ្នះ​លើ​ការប្រកួត​នោះ ។ សូម​ប្រាប់​សិស្ស​ថា ដោយ​ការប្រៀបធៀប អាលម៉ា 47 ទៅនឹង​ខ្លួន​យើង យើង​អាច​រៀន​ពី​មេរៀន​ដ៏​សំខាន់​ខ្លះ​អំពី​យុទ្ធវិធី​របស់​សាតាំង​ក្នុងការព្យាយាម​យកឈ្នះ​លើ​យើង ។

សូម​សង្ខេប អាលម៉ា 47:1–6 ដោយ​ការប្រាប់​សិស្ស​ថា អាម៉ាលិកាយ​មិន​បាន​លះបង់​គោលដៅ​របស់​វា​ក្នុង​ការចង់​បាន​អំណាច​លើ​សាសន៍​នីហ្វៃ​ទេ​។ វា​រៀបចំ​គម្រោងការ​ដ៏​មាន​កលល្បិច​មួយ​ដើម្បី​ទម្លាក់​ស្ដេច​នៃ​សាសន៍​លេមិន ហើយ​ក្លាយជា​ស្ដេច​ដើម្បី​វា​អាច​ដឹកនាំ​សាសន៍​លេមិន​ឲ្យ​ទៅច្បាំង​នឹង​សាសន៍​នីហ្វៃ​នៅទីបញ្ចប់ ។ នៅពេល​អាម៉ាលិកាយ​បាន​ចូលរួម​នឹង​សាសន៍​លេមិន វា​បាន​បំពេញ​ចិត្ត​របស់​ស្ដេច ដែល​បាន​តែងតាំង​ឲ្យ​គ្រប់គ្រង​លើ​ចំណែក​មួយ​នៃ​កងទ័ព​សាសន៍​លេមិន ។ ស្ដេច​បាន​បញ្ជា​ឲ្យ​អាម៉ាលិកាយ និង​កងទ័ព​របស់​វា​ដេញតាម​ផ្នែក​នៃ​កងទ័ព​ដែល​មិន​គោរព​តាម​សាសន៍​លេមិន​ខ្លះ ដែល​បាន​ដឹកនាំ​ដោយ​បុរស​ម្នាក់​ឈ្មោះ លីហុនតៃ ។ អាម៉ាលិកាយ​ត្រូវ​បាន​បញ្ជា​ឲ្យ​បង្ខំ​កងទ័ព​របស់​លីហុនតៃ​ទៅ​ប្រយុទ្ធ​នឹង​សាសន៍​នីហ្វៃ ប៉ុន្ដែ​អាម៉ាលិកាយ​បាន​មាន​គម្រោងការ​ផ្សេង ។

សូម​ឲ្យ​សិស្ស​សិក្សា អាលម៉ា 47:7–19 ហាក់ដូចជា​ពួកគេ​គឺជា​លីហុនតៃ ហើយ​អាម៉ាលិកាយ​ហាក់ដូចជា​សាតាំង ។ សូម​ឲ្យ​ពួកគេ​អាន អាលម៉ា 47:7–10 ដោយ​ស្ងាត់ៗ ដោយរកមើល​កន្លែង​ដែល​លីហុនតៃ​បាន​ទៅ​ដើម្បី​ការពារ​កងទ័ព​របស់​គាត់ ហើយ​អ្វី​ដែល​អាម៉ាលិកាយ​បាន​ព្យាយាម​ធ្វើ​ដើម្បី​ចាប់​លីហុនតៃ ។

  • តើ​លីហុនតៃ​បាន​រួមគ្នា​នឹង​កងទ័ព​របស់​គាត់​រៀបចំ​ច្បាំង​នៅ​កន្លែង​ណា ? តើ​កងទ័ព​មួយ​មាន​ប្រយោជន៍​អ្វី ប្រសិបើ​គេ​ស្ថិតនៅ​លើ​ទីទួល​ខ្ពស់​ជាង​សត្រូវ​របស់​វា​នោះ ?

  • តើ​អាម៉ាលិកាយ​ចង់​ឲ្យ​លីហុនតៃ​ធ្វើ​អ្វី ? តើ​យុទ្ធវិធី​អ្វីខ្លះ​ដែល​សាតាំង​ប្រើ​ដើម្បី​ចាប់​យើង​ឲ្យ​ចុះមក​ពី​ទីទួល​ខ្ពស់​នោះ ? ( ចម្លើយ​អាច​មាន​ការទាក់ទាញ​យើង​ឲ្យ​បន្ទាប​បទដ្ឋាន​របស់​យើង ហើយ​ទាក់ទាញ​យើង​ឲ្យ​ទៅ​កន្លែង​ដែល​យើង​មិន​មាន​សុវត្ថិភាព​ខាងវិញ្ញាណ ។

សូម​ឲ្យ​សិស្ស​បីបួន​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី អាលម៉ា 47:11–19 ។ សូម​ឲ្យ​សិស្ស​មើល​តាម ដោយ​គិត​ពី​យុទ្ធវិធី​របស់​អាម៉ាលិកាយ​អាច​ដូចទៅនឹង​យុទ្ធវិធី​របស់​សាតាំង​ប្រើ​ដើម្បី​បំផ្លាញ​យើង ។

  • តើ​យុទ្ធវិធី​របស់​អាម៉ាលិកាយ​ស្រដៀង​ទៅនឹង​យុទ្ធវិធី​របស់​សាតាំង​ប្រើ​ដើម្បី​បំផ្លាញ​យើង​តាម​របៀបណា ? ( ចម្លើយ​អាច​រួមមាន​ថា សាតាំង​គឺ​រឹងទទឹង បោកបញ្ឆោត ពុតត្បុត និង​ព្រៃផ្សៃ ។

  • តើ​គំរូណា​ខ្លះ​ប្រាប់​ពី​របៀប​ដែល​សាតាំង​ចង់​បំពុល​យើង « ដោយ​បន្ដិចបន្ដួច » ?

សូម​សង្ខេប អាលម៉ា 47:20–36 ដោយ​ការពន្យល់​ថា អាម៉ាលិកាយ​បាន​បន្ដ​បញ្ឆោត និង​សម្លាប់​រហូតដល់​វា​បាន​ក្លាយជា​ស្ដេច​នៃ​សាសន៍​លេមិន ។ សូម​បញ្ជាក់​ថា បំណង​និង​យុទ្ធវិធី​របស់​អាម៉ាលិកាយ​គឺ​ដូច​ខ្លាំង​នឹង​បំណង​និង​យុទ្ធវិធី​របស់​សាតាំង​ចំពោះ​យើង​ណាស់ ។ សូម​សរសេរ​គោលការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ សាតាំង​ចង់​បំផ្លាញ​យើង ហើយ​វា​ល្បួង​យើង​ដោយ​បន្ដិចម្ដងៗ​ដើម្បី​បន្ទាប​បទដ្ឋាន​របស់​យើង ។

អាលម៉ា 48

មេទ័ព​មរ៉ូណៃ​បំផុស​គំនិត​ដល់​សាសន៍​នីហ្វៃ​ឲ្យ​រៀបចំខ្លួន និង​មាន​ចិត្ត​ស្មោះត្រង់

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 48:7–10 ដោយ​ស្ងាត់ៗ ដោយ​រកមើល​អ្វី​ដែល​មរ៉ូណៃ​កំពុង​ធ្វើ ខណៈពេល​ដែល​អាម៉ាលិកាយ​កំពុង​ចង់​បាន​អំណាច​ក្នុង​ចំណោម​សាសន៍​លេមិន ។

  • តើ​មរ៉ូណៃ​បាន​ធ្វើ​អ្វី ណៈពេល​ដែល​អាម៉ាលិកាយ​កំពុង​ចង់​បាន​អំណាច​ក្នុង​ចំណោម​សាសន៍​លេមិន​នោះ ?

  • តើ​មរ៉ូណៃ​បាន​ធ្វើ​អ្វី​ដើម្បី​ពង្រឹង​ប្រជាជន​របស់​គាត់ និង​ទីក្រុង​ទាំងឡាយ​របស់ពួកគេ​ប្រឆាំង​នឹង​ការវាយលុក​លើកក្រោយ ? តើ​ទីតាំង​ជាក់លាក់​ណាខ្លះ​ដែល​មរ៉ូណៃ​យកចិត្ត​ទុកដាក់​លើ​ជាពិសេស ?

សូម​ឲ្យ​សិស្ស​មាន​ពេល​សញ្ជឹងគិត​ពី​ចំណុច​ខ្សោយ​នៅក្នុង​ជីវិត​របស់​ពួកគេ ហើយ​តើ​ពួកគេ​អាច​ធ្វើ​អ្វី​ដើម្បី​ពង្រឹង​ចំណុច​ទាំងនោះ ។ សូម​ឲ្យ​ពួកគេ​សរសេរ​ពី​គំនិត​របស់​គេ ។

  • យោងតាម អាលម៉ា 48:10 តើ​ហេតុអ្វីបានជា​មរ៉ូណៃ​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ពង្រឹង​ប្រជាជន​របស់​គាត់​ដើម្បី​ត្រៀម​ប្រឆាំង​នឹង​ការវាយលុក​របស់​សត្រូវ ? ( សូម​បញ្ជាក់​ថា មរ៉ូណៃ​ចង់​ជួយ​រក្សា​សេរីភាព​របស់​សាសន៍​នីហ្វៃ​ដើម្បី​អនុវត្ត​សាសនា​របស់​ពួកគេ ។

  • តើ​គំរូ​ណាខ្លះ​នៃ​អ្វីៗ​ដែល​អ្នកដឹកនាំ​សាសនាចក្រ​នា​សម័យ​ទំនើប​បង្រៀន​ដើម្បី​ជួយ​យើង​ឲ្យ​ពង្រឹង​ចំណុច​ខ្សោយ​ខាងវិញ្ញាណ​របស់​យើង ?

  • ហេតុអ្វីបានជា​អ្នកដឹកនាំ​សាសនាចក្រ​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ពង្រឹង​យើង​ខាងវិញ្ញាណ ?

សូម​ធានា​សិស្ស​ថា នៅពេល​យើង​ធ្វើ​តាម​ការណែនាំ​របស់​អ្នកបម្រើ​របស់​ព្រះអម្ចាស់ យើង​នឹង​ត្រូវបាន​ពង្រឹង​ទាស់​នឹង​ការល្បួង ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​មើល​ដោយ​ប្រយ័ត្ន​ប្រយែង​នៅក្នុង​ជំពូក​បន្ទាប់​នៃ​អាលម៉ា ដើម្បី​រកមើល​គោលការណ៍​អំពី​តម្លៃ​នៃ​ការកាន់តាម​សេចក្ដីសញ្ញា និង​សារសំខាន់​នៃ​ការពង្រឹង​ខ្លួនយើង​ប្រឆាំង​នឹង​សាតាំង ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 46:21–22 ។ ភាពម៉ឺងម៉ាត់​នៃ​សេចក្ដីសញ្ញា

អែលឌើរ ប៉ុល អ៊ី ខូអែលឡែកឃើរ នៃ​ក្រុម​ចិតសិបនាក់​បាន​ថ្លែងទីបន្ទាល់​អំពី​សារសំខាន់​នៃ​ការចូល​ទៅក្នុង​សេចក្ដីសញ្ញា ៖

« ការផ្ដល់​ការយកចិត្ត​ទុកដាក់​ដោយ​ប្រយ័ត្ន​ទៅនឹង​ការធ្វើ​សេចក្ដីសញ្ញា គឺ​សំខាន់​ដល់​ការសង្គ្រោះ​ដ៏​អស់កល្ប​របស់​យើង ។ សេចក្ដីសញ្ញា​គឺជា​កិច្ចសន្យា​ដែល​យើង​ធ្វើ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់​យើង​ដែល​ក្នុង​នោះ​យើង​ប្ដេជ្ញា​ក្នុង​ចិត្ត​យើង គំនិត និង​អាកប្បកិរិយា​របស់​យើង​ដើម្បី​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​ដែល​ដាក់​ដោយ​ព្រះអម្ចាស់ ។ នៅពេល​យើង​ស្មោះត្រង់​ក្នុង​ការកាន់តាម​កិច្ចសន្យា​របស់​យើង ទ្រង់​ធ្វើ​សេចក្ដីសញ្ញា ឬ សន្យា​ថា​នឹង​ប្រទានពរ​ដល់​យើង​រហូត​ដល់​ទីបញ្ចប់​នៃ​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​មាន » ( « Gospel Covenants Bring Promised Blessings » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2005, ទំព័រ 94 ) ។

អាលម៉ា 48:19 ។ « បម្រើ​មិន​អន់​ជាង »

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​ពន្យល់​ពី​អ្វី​ដែល​មរមន​មានន័យ នៅពេល​គាត់​បាន​សរសេរ​ថា ហេលេមិន​បាន « បម្រើ​ដល់​ប្រជាជន​មិន​អន់​ជាង​មរ៉ូណៃ​ដែរ » ៖

« ទោះបីជា​ហេលេមិន​មិនមែន​សូវ​គួរ​ឲ្យ​កត់សម្គាល់ ឬ​ល្បីល្បាញ​ដូច​មរ៉ូណៃ ក៏​គាត់​បម្រើ​មិន​អន់ដែរ ; មាន​ន័យ​ថា គាត់​បាន​ជួយ ឬ​មាន​ប្រយោជន៍​ដូចជា​មរ៉ូណៃ​ដែរ ។…

« មិនមែន​យើង​គ្រប់គ្នា​នឹង​ក្លាយជា​ដូចជា​មរ៉ូណៃ​នោះ​ទេ ដោយ​ទទួល​បាន​ការសរសើរ​ពី​មិត្តរួម​ការងារ​ពេញ​មួយ​ថ្ងៃ​រាល់ថ្ងៃ​នោះ​ទេ ។ ពួកយើង​ភាគច្រើន​ស្ងាត់ស្ងៀម ដោយ​ជា​មនុស្ស​មិនល្បី​ដែល​មក ហើយ​ទៅ ហើយ​ធ្វើ​ការងារ​ដោយ​គ្មាន​ការសរសើរ​ហួសពេក​នោះទេ ។ ចំពោះ​អ្នក​ទាំងឡាយ​ក្នុង​ចំណោម​អ្នក​ដែល​អាច​ឃើញ​ថា ឯកោ ឬ​ភ័យខ្លាច ឬ​គ្រាន់តែ​ធម្មតា ខ្ញុំ​សូម​និយាយ​ថា អ្នក ‹ បម្រើ​មិន​អន់​ជាង › អ្នករួមការងារ​ដ៏​ល្បី​របស់​អ្នក​ឡើយ ។ អ្នក​ក៏​ជា​ចំណែក​នៃ​កងទ័ព​របស់​ព្រះ​ដែរ ។

« ឧទាហរណ៍ សូម​គិត​ពី​ការបម្រើ​ដ៏​មាន​ន័យ​នៃ​ម្ដាយ ឬ​ឪពុក​ម្នាក់​ដែល​ផ្ដល់​កំបាំង​ស្ងាត់ស្ងប់​នៃ​ផ្ទះ​ពួកបរិសុទ្ធ​ដ៏​ស្អាតស្អំ​មួយ ។ សូម​គិត​ពី​គ្រូងបង្រៀន​គោលលទ្ធិ​នៃ​ដំណឹងល្អ និង​អ្នកដឹកនាំ​ចម្រៀង​ថ្នាក់​បឋមសិក្សា និង​មេក្រុម​កាយរិទ្ធិ និង​គ្រូបង្រៀន​សួរសុខទុក្ខ​ថ្នាក់​សមាគម​សង្គ្រោះ​ដែល​បម្រើ និង​ប្រទានពរ​ដល់​មនុស្ស​រាប់លាន​នាក់ ប៉ុន្ដែ​ដែល​ឈ្មោះ​មិនដែល​បាន​បោះផ្សាយ​ជាសាធារណៈ ឬ​បង្ហាញ​នៅក្នុង​ព័ត៌មាន​ថ្នាក់​ជាតិ​ឡើយ ។

« មនុស្ស​ដែល​មើលមិនឃើញ​រាប់ម៉ឺន​នាក់​ធ្វើ​ឲ្យ​ឱកាស និង​សុភមង្គល​របស់​យើង​រាល់ថ្ងៃ​កើតមាន ។ ដូចដែល​ព្រះគម្ពីរ​បាន​និយាយ ពួកគេ ‹ បម្រើ​មិន​អន់​ជាង › អ្នកដែល​មាន​ជីវិត​នៅ​ទំព័រ​មុខ​នៃ​កាសែត​នោះទេ ។

« ការចេញ​មុខមាត់​នៅក្នុង​ប្រវត្តិសាស្ដ្រ និង​ការយកចិត្ត​ទុកដាក់​មួយ​រយៈ​ជាញឹកញាប់​ផ្ដោតលើ បុគ្គល​ម្នាក់ ជាជាង មនុស្ស ជាច្រើន» ( « No Less Serviceable » Ensign ខែ មេសា ឆ្នាំ 1992, ទំព័រ 64 ) ។