មេរៀនទី 81
អាលម៉ា 17
សេចក្តីផ្ដើម
នៅក្នុងការរៀបចំបង្រៀនដំណឹងល្អដល់សាសន៍លេមិន បុត្រានៃស្ដេចម៉ូសាយបានស្វែងរកការដឹកនាំពីព្រះអម្ចាស់ដោយការតមអាហារ និងការអធិស្ឋាន ។ ព្រះអម្ចាស់លួងលោមពួកគេ ហើយបានសន្យាថា ពួកគេនឹងក្លាយជាគ្រឿងឧបករណ៍នៅក្នុងព្រះហស្ដទ្រង់ “ ដល់ការសង្គ្រោះព្រលឹងជាច្រើន ” ( អាលម៉ា 17:11 ) ។ ពីមុនទ្រង់បានសន្យានឹងពួកគេថា តាមរយៈវិវរណៈដល់បិតារបស់ពួកគេ ថាទ្រង់នឹង “ ដោះ [ ពួកគេ ] ឲ្យរួចផុតពីកណ្ដាប់ដៃនៃពួកលេមិន ” ( ម៉ូសាយ 28:7 ) ។ ដោយត្រូវបានពង្រឹងដោយការសន្យារបស់ព្រះអម្ចាស់ និង ដោយទុកចិត្តថា ពួកគេនឹងជួបគ្នាម្ដងទៀតនៅថ្ងៃណាមួយ នោះពួកគេបានបែកគ្នាដើម្បីចែកចាយដំណឹងល្អនៅតំបន់ខុសគ្នា ។ អាំម៉ូនបានចេញទៅដែនដីអ៊ីសម៉ាអែល ដែលគាត់បានរៀបចំបង្រៀនដល់ប្រជាជនដោយការបម្រើដល់ស្ដេចរបស់ពួកគេ ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 17:1–16
ពួកបុត្រានៃស្ដេចម៉ូសាយសិក្សាព្រះគម្ពីរ អធិស្ឋាន ហើយតមអាហារដើម្បីពួកគេអាចដឹងពីព្រះបន្ទូលរបស់ព្រះ និងបង្រៀនដោយអំណាច
មុនចាប់ផ្ដើមថ្នាក់ សូមសរសេរនូវប្រយោគមិនពេញលេញខាងក្រោមលើក្ដារខៀន ៖ “ អ្វីដែលសំខាន់ចម្បងបំផុតដែលអ្នកអាចធ្វើដើម្បីរៀបចំសម្រាប់ការហៅបម្រើ [ បេសសកម្មមួយ ] គឺត្រូវ … “ ( អ្នកនឹងត្រូវបើកទៅចំណុចនេះពេលក្រោយបន្ដិចទៀតនៅក្នុងមេរៀននេះ ។
សូមសួរសិស្សថា តើពួកគេបានទៅជួបនៅពេលសាច់ញាត់ ឬ មិត្តភក្ដិបានត្រឡប់មកផ្ទះពីបេសកកម្មក្រោយពីការបម្រើដោយស្មោះត្រង់ដែរទេ ។ សូមអញ្ជើញឲ្យសិស្សពីរបីនាក់ពិពណ៌នាពីចរិតលក្ខណៈដូចនឹងព្រះគ្រីស្ទនៃពួកអ្នកផ្សព្វផ្សាយទាំងនេះ នៅពេលពួកគេបានត្រឡប់មកវិញ ។
-
តើការផ្លាស់ប្ដូរវិជ្ជមានអ្វីខ្លះដែលអ្នកបានឃើញពីពួកគេក្រោយពីបេសកកម្មរបស់ពួកគេ ? តើអ្នកគិតថា អ្វីដែលបណ្ដាលឲ្យមានការផ្លាស់ប្ដូរទាំងនេះ ?
សូមពន្យល់ថា ក្រោយពីការបង្រៀនដំណឹងល្អអស់រយៈពេល 14 ឆ្នាំនៅក្នុងដែនដីនីហ្វៃ បុត្រានៃស្ដេចម៉ូសាយបានត្រឡប់មកកាន់ដែនដីសារ៉ាហិមឡាវិញ នៅពេលពួកគេបានរួបរួមនឹងអាលម៉ា ។ ប្រសិនបើសិស្សត្រូវការ ការរំឭកឡើងវិញខ្លីៗ នៃរឿងរបស់អាលម៉ា និងបុត្រារបស់ស្ដេចម៉ូសាយ សូមសួរ ៖
-
តើទំនាក់ទំនងអ្វីរវាងអាលម៉ា និងបុត្រានៃស្ដេចម៉ូសាយ ? ( ប្រសិនបើសិស្សត្រូវការជំនួយដើម្បីឆ្លើយនឹងសំណួរនេះ សូមគិតពីការសុំគេឲ្យអានសេចក្ដីសង្ខេបជំពូកក្នុង ម៉ូសាយ 27 ។
សូមពន្យល់ថា ខណៈពេលដែលអាលម៉ាបានបង្រៀនពីការប្រែចិត្ត និងស្ថាបនាសាសនាចក្រក្នុងចំណោមសាសន៍នីហ្វៃនៅក្នុងដែនដីសារ៉ាហិមឡា និងដែនដីផ្សេងទៀត បុត្រានៃស្ដេចម៉ូសាយបានបង្រៀនដំណឹងល្អទៅដល់សាសន៍លេមិននៅក្នុងដែនដីនីហ្វៃ ។ ( អ្នកអាចចង់សំដៅទៅខគម្ពីរស៊កក្នុងសៀវភៅសម្រាប់ចំណាំនៃព្រះគម្ពីរមរមន ជាផ្នែកនៃការពន្យល់នេះ ។ ឈ្មោះនៃពួកបុត្រានៃស្ដេចម៉ូសាយមាននាមថា អាំម៉ូន អើរ៉ុន អោមណើរ និង ហិមណៃ ( សូមមើលម៉ូសាយ 27:34 ) ។ អាលម៉ា 17–26រៀបរាប់ពីបទពិសោធន៍បេសកកម្មរបស់ពួកគេ ។
សូមអញ្ជើញឲ្យសិស្សម្នាក់អាន អាលម៉ា 17:1–2 ឮៗ ។
-
តើអាលម៉ាបានមានអារម្មណ៍យ៉ាងណា នៅពេលគាត់បានឃើញមិត្តភក្ដិរបស់គាត់ម្ដងទៀតនោះ ? តើអ្នកគិតថា ហេតុអ្វីបានជាគាត់មានអារម្មណ៍យ៉ាងនេះ ?
សូមដឹកនាំការយកចិត្តទុកដាក់សិស្សទៅលើប្រយោគដែលមិនពេញលេញនៅលើក្ដារខៀនពីមុនថ្នាក់ចាប់ផ្ដើម ។ សូមអញ្ជើញឲ្យសិស្សស្នើពីរបៀបដែលអាចបំពេញក្នុងប្រយោគនេះ ។ បន្ទាប់មក សូមចែកចាយដល់ពួកគេនូវរបៀបដែលអែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបំពេញប្រយោគនេះ ៖ “ អ្វីដែលសំខាន់ចម្បងបំផុតដែលអ្នកអាចធ្វើដើម្បីរៀបចំសម្រាប់ការហៅបម្រើ [ បេសសកម្មមួយ ] គឺត្រូវ ក្លាយជា អ្នកផ្សព្វផ្សាយសាសនាជាយូរ ពីមុនអ្នក ចេញទៅ បេសកកម្ម ” ( “ Becoming a Missionary,” Ensignឬលេអាហូណាខែ វិច្ឆិកា ឆ្នាំ 2005, ទំព័រ 45 ) ។ សូមបំពេញប្រយោគនេះនៅលើក្ដារខៀន ។
សូមបង្ហាញថា របៀបមួយដែលយើងអាចដឹងពីរបៀបដើម្បីក្លាយជាអ្នកផ្សព្វផ្សាយសាសនាគឺត្រូវរៀនអំពីការបម្រើនៃអ្នកផ្សព្វផ្សាយសាសនាដ៏ស្មោះត្រង់នៅក្នុងព្រះគម្ពីរ ។ សូមអញ្ជើញឲ្យសិស្សក្នុងថ្នាក់អានដោយស្ងាត់ៗក្នុង អាលម៉ា 17:2–4 ដោយរកមើលមូលហេតុដែលពួកបុត្រានៃម៉ូសាយបានជោគជ័យក្នុងការនាំប្រជាជនឲ្យដឹងពីសេចក្ដីពិត ។
-
តើពួកបុត្រានៃម៉ូសាយបានធ្វើអ្វីខ្លះដែលបានជួយពួកគេឲ្យក្លាយជាអ្នកផ្សព្វផ្សាយសាសនាដ៏មានជោគជ័យ ? ( ចម្លើយអាចរួមមាន ពួកគេ “ សិក្សាព្រះគម្ពីរដោយឧស្សាហ៍ព្យាយាម ” អធិស្ឋាន និង តមអាហារ ។
-
តើពរជ័យអ្វីខ្លះដែលពួកគេបានទទួលដោយសារតែការសិក្សា ការតមអហារ និង ការអធិស្ឋានរបស់ពួកគេ ? ( នៅពេលសិស្សឆ្លើយតបនឹងសំណួរនេះ សូមជួយពួកគេឲ្យរកមើលគោលការណ៍ខាងក្រោម ៖ នៅពេលយើងសិក្សាព្រះគម្ពីរ អធិស្ឋាន និងតមអាហារ នោះយើងអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ និងបង្រៀនដោយអំណាច ។
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ បែដណា ដោយបញ្ជាក់ពីអ្វីដែលយើងអាចធ្វើដើម្បីក្លាយជាអ្នកផ្សព្វផ្សាយសាសនា ៖
“ អ្នកអាចបង្កើនបំណងចង់របស់អ្នកបម្រើព្រះ ( សូមមើល គ . និង ស .4:3 ) ហើយអ្នកអាចចាប់ផ្ដើមគិតដូចជាអ្នកផ្សព្វផ្សាយសាសនាគិត អានអ្វីដែលអ្នកផ្សព្វផ្សាយសាសនាអាន អធិស្ឋានដូចជាអ្នកផ្សព្វផ្សាយសាសនាអធិស្ឋាន និងមានអារម្មណ៍ដូចជាអ្នកផ្សព្វផ្សាយសាសនាមាន ។ អ្នកអាចចៀសវាងពីឥទ្ធិពលខាងលោកិយដែលបណ្ដាលឲ្យព្រះវិញ្ញាណបរិសុទ្ធចាកចេញបាន ហើយអ្នកអាចបង្កើនទំនុកចិត្តក្នុងការស្គាល់ និងការឆ្លើយតបទៅនឹងការបំផុសនៃព្រះវិញ្ញាណ ។ មួយបន្ទាត់ម្ដងមួយបន្ទាត់ម្ដង និងមួយសិក្ខាបទម្ដងមួយសិក្ខាបទម្ដង នៅទីនេះបន្ដិច និងទីនោះបន្ដិច អ្នកអាចក្លាយជាអ្នកផ្សព្វផ្សាយសាសនាដែលអ្នកចង់ក្លាយជា និង ជាអ្នកផ្សព្វផ្សាយសាសនាដែលព្រះអង្គសង្គ្រោះរំពឹងទុក ។ …
“ ការរៀបចំដែលខ្ញុំរៀបរាប់នេះមិនមែនសំដៅលើការបម្រើបេសកកម្មរបស់អ្នកពេលអាយុ 19 ឬ 20 ឬ 21 ឆ្នាំនោះទេ ។ … អ្នកកំពុងរៀបចំសម្រាប់កិច្ចការផ្សព្វផ្សាយសាសនាពេញមួយជីវិត ។ … យើងគឺតែងតែជាអ្នកផ្សព្វផ្សាយសាសនា ” ( “ Becoming a Missionary,” 46 ) ។
ដើម្បីជួយសិស្សឲ្យអនុវត្តគោលការណ៍ទាំងឡាយដែលបានបង្រៀនដោយអែលឌើរ បែដណា និងដែលមាននៅក្នុង អាលម៉ា 17:2–4 សូមឲ្យពួកគេសរសេរនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេអំពីអ្វីដែលពួកគេនឹងធ្វើដើម្បីក្លាយជាអ្នកផ្សព្វផ្សាយសាសនា មុនពេលពួកគេត្រូវបានហៅឲ្យបម្រើ ។
សូមអញ្ជើញឲ្យសិស្សអាន អាលម៉ា 17:9 ស្ងាត់ៗ ដោយរកមើលអ្វីដែលបុត្រាទាំងឡាយនៃស្ដេចម៉ូសាយ និងដៃរបស់ពួកគេបានអធិស្ឋានសុំ ។ ក្រោយពីសិស្សបានរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញហើយ សូមឲ្យពួកគេអាន អាលម៉ា 17:10–12 ដោយរកមើលចម្លើយរបស់ព្រះអម្ចាស់ចំពោះការអធិស្ឋានរបស់ពួកគេ ។
-
តើអ្នកគិតថា ហេតុអ្វីបានជាដួងចិត្តរបស់ពួកគេ “ មានសេចក្ដីក្លាហានឡើង ” នៅពេលពួកគេបានទទួលចម្លើយពីព្រះអម្ចាស់ចំពោះការអធិស្ឋានរបស់ពួកគេ ?
-
អាលម៉ា 17:11រួមមានសេចក្ដីសន្យារបស់ព្រះអម្ចាស់ថា ទ្រង់នឹងយកអ្នកផ្សព្វផ្សាយសាសនាទាំងឡាយជាគ្រឿងឧបករណ៍នៅក្នុងព្រះហស្ដរបស់ទ្រង់ ។ តើការណ៍នេះមានអត្ថន័យយ៉ាងណាចំពោះអ្នក ? តើយើងអាចក្លាយជាគ្រឿងឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់តាមវិធីណា ?
-
ព្រះអម្ចាស់បានណែនាំអ្នកផ្សព្វផ្សាយសាសនាទាំងនេះឲ្យ “ បង្ហាញនូវគំរូល្អទាំងឡាយ ” ( អាលម៉ា 17:11 ) ។ តើអ្នកគិតថា ហេតុអ្វីបានជាការបង្ហាញនូវគំរូល្អគឺជាផ្នែកដ៏សំខាន់នៃកិច្ចការផ្សព្វផ្សាយសាសនារបស់ពួកគេ ? ( នៅពេលសិស្សចែកចាយចម្លើយរបស់ពួកគេ សូមជួយពួកគេឲ្យរកមើលនូវគោលការណ៍ខាងក្រោម ៖ នៅពេលយើងបង្ហាញគំរូល្អ ព្រះអម្ចាស់អាចយកយើងធ្វើជាគ្រឿងឧបករណ៍នៅក្នុងព្រះហស្ដរបស់ទ្រង់ ។អ្នកអាចសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ។
-
តើប្រជាជនអាចរៀនអ្វីខ្លះអំពីដំណឹងល្អ នៅពេលពួកគេឃើញពីគំរូល្អទាំងឡាយរបស់យើង ?
-
តើនៅពេលណាដែលគំរូល្អរបស់អ្នកដទៃបានជួយដល់អ្នក ?
សូមថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃការធ្វើជាគំរូល្អ ហើយសូមលើកទឹកចិត្តសិស្សឲ្យធ្វើជាគំរូល្អដល់អ្នកនៅជុំវិញពួកគេ ។ ប្រសិនបើអ្នកអាចគិតពីពេលជាក់លាក់ណាដែលអ្នកបានឃើញសិស្សបង្ហាញគំរូល្អ អ្នកអាចសរសើរដល់សិស្សនោះចំពោះអ្វីដែលពួកគេបានធ្វើ ។ ទោះជាយ៉ាងណាក្ដី សូមកុំចែកចាយការសរសើរទូទៅ ឬ មិនច្បាស់លាស់ ដែលអាចមើលទៅហាក់មិនស្មោះត្រង់ ។
ឲ្យសិស្សអាន អាលម៉ា 17:13–16 ដោយស្ងាត់ៗ ដោយគិតអំពីការលំបាកនៃការបង្រៀនដល់សាសន៍លេមិននៅពេលនោះ ។
-
ហេតុអ្វីបានជាពួកបុត្រាទាំងឡាយនៃស្ដេចម៉ូសាយមានឆន្ទៈនឹងរងការលំបាក ហើយចូលទៅក្នុងចំណោមសាសន៍លេមិន ? ( សូមមើលអាលម៉ា 17:16; សូមមើលផងដែរម៉ូសាយ 28:1–3 ។
អាលម៉ា 17:17–39
អាំម៉ូនក្លាយជាអ្នកបម្រើម្នាក់របស់ស្ដេចឡាម៉ូណៃ ហើយនឹងមើលថែដល់ហ្វូងសត្វរបស់ទ្រង់
សូមសង្ខេប អាលម៉ា 17:18–20 ដោយការពន្យល់ថា មុនពេលអ្នកផ្សព្វផ្សាយសាសនាទាំងនេះបានបែងចែកទៅបង្រៀនដំណឹងល្អនៅក្នុងតំបន់ខុសៗគ្នា អាំម៉ូនបានបង្រៀនពួកគេ ហើយបានប្រទានពរដល់ពួកគេ ។ បន្ទាប់មក គាត់បានទៅកាន់ដែនដីមួយហៅថា អ៊ីសម៉ាអែល ។ នៅពេលគាត់បានចូលទៅក្នុងដែនដីនោះ គាត់ត្រូវបានគេចាប់ ហើយយកទៅជួបនឹងស្ដេច ។ សូមឲ្យសិស្សពីរនាក់ប្ដូរវេនគ្នាអានឮៗពី អាលម៉ា 17:21–25 ។
-
តើអ្នកគិតថា អ្វីទៅជាការសំខាន់ដែលអាំម៉ូនបានប្រាប់ដល់ស្ដេចថា « ទូលបង្គំនឹងធ្វើជាអ្នកបម្រើរបស់ទ្រង់ » ? ( អាលម៉ា 17:25 ) ។
-
តើនៅពេលណាដែលអ្នកបានឃើញការបម្រើដែលនាំទៅរកឱកាសដើម្បីចែកចាយដំណឹងល្អ ?
សូមសង្ខេបខ្លីៗនូវ អាលម៉ា 17:26–27 ដោយការពន្យល់ថា ខណៈពេលដែលអាំម៉ូនកំពុងមើលហ្វូងចៀមរបស់ស្ដេច នោះមានក្រុមសាសន៍លេមិនបានមកធ្វើឲ្យហ្វូងចៀមខ្ចាត់ខ្ចាយ ។
សូមបែងចែកសិស្សទៅជាក្រុមដែលមានគ្នាបីនាក់ ។ សូមសរសេរសេចក្ដីយោងព្រះគម្ពីរខាងក្រោមនៅលើក្ដារខៀន ៖ អាលម៉ា17:28–32; អាលម៉ា17:33–35; អាលម៉ា 17:36–39 ។សូមឲ្យសិស្សក្នុងក្រុមនីមួយៗចែកវគ្គទាំងនេះរៀងៗខ្លួន ។ សូមឲ្យសិស្សអានវគ្គដែលដាក់ឲ្យដោយស្ងាត់ៗ ដោយរកមើលចម្លើយទៅនឹងសំណួរខាងក្រោម ។ ( អ្នកអាចសរសេរសំណួរទាំងនេះនៅលើក្ដារខៀន ។
-
តើមានអ្វីកើតឡើងនៅក្នុងវគ្គនៃរឿងរបស់អ្នក ?
-
តើការណ៍នេះអាចជួយរៀបចំប្រជាជនឲ្យទទួលដំណឹងល្អដោយរបៀបណា ?
-
តើអាំម៉ូនបង្ហាញអត្តចរិតអ្វីខ្លះ ?
សូមឲ្យក្រុមទាំងឡាយមានពេលពិភាក្សាពីចម្លើយរបស់ពួកគេ ។ បន្ទាប់មក សូមសួរ ៖
-
តើយើងអាចរៀនអ្វីខ្លះពីដំណើររឿងនេះ ? ( សិស្សអាចចែកចាយចម្លើយខុសគ្នា ។ ឧទាហរណ៍ ពួកគេអាចនិយាយថា តាមរយៈការបម្រើ យើងអាចជួយអ្នកដទៃឲ្យរៀបចំទទួលយកដំណឹងល្អ ឬថា នៅពេលយើងនៅក្នុងការបម្រើដល់ព្រះអម្ចាស់ យើងអាចមានទំនុកចិត្ត និង មានសុទុដ្ឋិនិយម ។អ្នកអាចលើកទឹកចិត្តសិស្សឲ្យសរសេរគោលការណ៍ទាំងនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។
សូមអញ្ជើញឲ្យសិស្សសរសេរនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេនូវអ្វីដែលពួកគេអាចធ្វើដើម្បីបង្ហាញគំរូល្អក្នុងការរស់នៅតាមដំណឹងល្អ ។ សម្រាប់យុវនារី គោលដៅនេះអាចជួយពួកគេឲ្យបំពេញក្នុងបទពិសោធន៍នៃគុណសម្បត្តិបន្ថែមនៅក្នុងសៀវភៅការអភិវឌ្ឍខ្លួននៅក្រោមចំណងជើងថា « កិច្ចការល្អ » ។ សម្រាប់ពួកបព្វជិតភាព គោលដៅនេះអាចជួយពួកគេឲ្យរៀន និងបំពេញកាតព្វកិច្ចរបស់ពួកគេដូចដែលបានរៀបរាប់នៅក្នុងសៀវភៅកាតព្វកិច្ចចំពោះព្រះក្រោមចំណងជើងថា « កាតព្វកិច្ចបព្វជិតភាព » និង « អញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ » ។