មេរៀនសិក្សានៅផ្ទះ
ហេលេមិន 10–16 ( មេរៀនទី 23 )
សេចក្តីផ្ដើម
នៅក្នុង ហេលេមិន 10–16 តួនាទីរបស់ព្យាការីនៅក្នុងការប្រកាសពីការប្រែចិត្តត្រូវបានបញ្ជាក់ ។ ពេញមួយសប្ដាហ៍នេះ សិស្សបានមានឱកាសមួយដើម្បីសិក្សាពីភាពស្មោះត្រង់នៃព្យាការីនីហ្វៃ និងសាំយូអែលជាសាសន៍លេមិន ។ បុរសទាំងពីររូបនេះបានទទួលការបើកបង្ហាញខាងព្រះវិញ្ញាណ ហើយមានអំណាចដើម្បីបម្រើក្នុងចំណោមសាសន៍នីហ្វៃដ៏ទុច្ចរិត ។ ទោះបីជាជួបនឹងភាពរឹងរូសនៃដួងចិត្តរបស់ប្រជាជនក្ដី ក៏បុរសទាំងពីរនេះបានប្រកាសពីការប្រែចិត្ត ។ ពួកលោកបានបង្រៀនថា សុភមង្គលកើតមាននៅក្នុងការរស់នៅតាមគោលការណ៍ដែលបានគ្រោងដោយព្រះយេស៊ូវគ្រីស្ទ ហើយមិនមែនដោយការធ្វើអំពើទុច្ចរិតឡើយ ។
យោបល់សម្រាប់ការបង្រៀន
ហេលេមិន 10–16
ហេលេមិន និងសាំយូអែលបម្រើដោយស្មោះត្រង់ដល់ប្រជាជន
សូមសួរសិស្សថា តើពួកគេធ្លាប់នៅក្នុងស្ថានភាពមួយដែលការគាំទ្របទដ្ឋានត្រូវបានបង្រៀននៅក្នុងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន មិនមានភាពល្បីជាមួយនឹងមិត្តរបស់គេទេ ។ អ្នកអាចសុំឲ្យសិស្សពីរបីនាក់ចែកចាយបទពិសោធន៍របស់ពួកគេ ហើយប្រាប់អំពីអ្វីដែលពួកគេមានអារម្មណ៍ និងបានរៀន ។
សូមប្រាប់សិស្សថា ហេលេមិន 10–16 ផ្ដល់នូវគំរូពីបុរសពីររូបដែលបានក្រោកឈរដើម្បីបទដ្ឋានរបស់ព្រះអម្ចាស់ ទោះបីជាវាមិនល្បីជាមួយនឹងមនុស្សក្ដី ។ សូមឲ្យសិស្សពិចារណាពីអ្វីដែលពួកគេអាចរៀនពីគំរូរបស់នីហ្វៃ និងសាំយូអែលជាសាសន៍លេមិន ដែលអាចជួយពួកគេនៅក្នុងកាលៈទេសៈស្រដៀងគ្នានេះ ។
សូមគូសតារាងខាងក្រោមនៅលើក្ដារខៀន ឬនៅលើក្រដាសមួយ ៖
ភាពស្រដៀងគ្នារវាងនីហ្វៃ និងសាំយូអែលជាសាសន៍លេមិន | ||
---|---|---|
នីហ្វៃ ( ហេលេមិន 10:1–5, 12, 15–16 ) |
សាំយូអែល (ហេលេមិន 13:1–6; 16:1–2) |
សូមឲ្យសិស្សសិក្សាខគម្ពីរដែលមាននៅលើតារាង ដោយរកមើលភាពស្រដៀងគ្នារវាងនីហ្វៃ និងសាំយូអែល ។ សូមឲ្យសិស្សពីរបីនាក់សរសេរភាពស្រដៀងគ្នាទាំងនេះនៅក្នុងចន្លោះទទេនៅក្នុងតារាង ។ ភាពស្រដៀងគ្នានោះអាចរួមមានដូចខាងក្រោម ៖ បានបដិសេធដោយប្រជាជន បានឮសំឡេងរបស់ព្រះអម្ចាស់ បានធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ភ្លាមៗ បាននិយាយអ្វីដែលព្រះអម្ចាស់បានដាក់ទៅក្នុងចិត្តលោក បានព្រមានសាសន៍នីហ្វៃថា ប្រសិនបើពួកគេមិនប្រែចិត្តទេ ពួកគេនឹងត្រូវបំផ្លាញបង់ បានការពារដោយព្រះចេស្ដានៃព្រះដើម្បីឲ្យលោកអាចបញ្ជូនសារលិខិតរបស់ទ្រង់ ។
ក្រោយពីសិស្សបានសសេរភាពស្រដៀងគ្នាដែលពួកគេរកឃើញហើយ សូមឲ្យសិស្សម្នាក់អាន ហេលេមិន 10:4 ឮៗ ។ បន្ទាប់មក សួរពួកគេនូវសំណួរដូចខាងក្រោមនេះ ៖
-
តើមូលហេតុអ្វីខ្លះដែលនីហ្វៃគ្មានការនឿយហត់ ?
-
តើសាំយូអែលបានបង្ហាញការមិននឿយហត់ដែរតាមរបៀបណា ? តើយើងអាចអភិវឌ្ឍការមិននឿយហត់បែបនោះដោយរបៀបណា ?
សូមឲ្យសិស្សម្នាក់អានដល់សិស្សក្នុងថ្នាក់នូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ នែល អេ ម៉ាក់ស្វែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលលោកបង្រៀនយើងពីរបៀបដែលយើងអាចអភិវឌ្ឍលក្ខណៈសម្បត្តិនេះ ៖
« ប្រសិនបើយើងផ្ដោតលើព្រះយេស៊ូវ និងកិច្ចការរបស់ទ្រង់ ទាំងសេចក្ដីអំណរ និងសមត្ថភាពរដើម្បីបន្តរបស់យើងនឹងកើនឡើង ។ … នីហ្វៃមិនបានស្វែងរក ‹ ជីវិតរបស់លោកផ្ទាល់ › ដោយភាពអត្មានិយមឡើយ ប៉ុន្ដែលោកបានស្វែងរកធ្វើតាមឆន្ទៈរបស់ព្រះ ។ ការណ៍នេះបានឲ្យលោកមានកម្លាំងបន្ថែម ហើយមិនអាចបំបែកបាន ដែលធ្វើឲ្យការខិតខំរបស់លោកដោយឧស្សាហ៍ ហើយគ្មានការនឿយហត់កើតមាន ។ នីហ្វៃបានដឹងថាទិសដៅមួយណាដែលលោកបែរទៅរកព្រះ » ( If Thou Endure It Well [ ឆ្នាំ 1996 ] ទំព័រ 116 ) ។
សូមសួរថា ៖
-
យោងតាមអែលឌើរ ម៉ាក់ស្វែល តើយើងអាចធ្វើអ្វីដើម្បីបម្រើដោយឧស្សាហ៍ព្យាយាម ហើយឥតនឿយហត់ ?
-
តើឃ្លាណានៅក្នុង ហេលេមិន 10:4 បង្ហាញថានីហ្វៃ « បានបែរទៅរកព្រះ » ឬនិយាយម្យ៉ាងទៀតថា បានផ្ដោតលើការធ្វើតាមព្រះរាជបំណងរបស់ព្រះ ?
-
តើឃ្លាណានៅក្នុង ហេលេមិន 13:3–5 បង្ហាញថាសាំយូអែលបានដាក់ឆន្ទៈរបស់ព្រះលើបំណងរបស់លោកផ្ទាល់ ?
-
តើសេចក្ដីពិតពិតអ្វីខ្លះដែលយើងអាចរៀនពីបទពិសោធន៍របស់នីហ្វៃ និងសាំយូអែល ? ( ចម្លើយមួយអាចប្រាប់ពីសេចក្ដីពិតមួយដែលសិស្សបានរៀននៅក្នុងការសិក្សាផ្ទាល់ខ្លួននាសប្ដាហ៍នេះ ៖ ព្រះអម្ចាស់បានប្រទានដល់យើងនូវពរជ័យ និងការទទួលខុសត្រូវនៅពេលយើងដាក់ព្រះរាជបំណងរបស់ទ្រង់ពីមុនបំណងរបស់យើង ) ។
សូមអានរឿងខាងក្រោមដែលបាននិទានដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់អំពីក្មេងស្រីអាយុ 12 ឆ្នាំ ដែលបានទទួលយកឆន្ទៈរបស់ព្រះមុនបំណងរបស់នាងផ្ទាល់ ។
« យើងមិនអាចមានសេចក្តីជំនឿដ៏ពិតទៅលើព្រះអម្ចាស់ដោយគ្មានការទុកចិត្តដ៏ពេញលេញទៅលើឆន្ទៈរបស់ព្រះអម្ចាស់ និងទៅលើពេលវេលារបស់ព្រះអម្ចាស់បានឡើយ ។ នៅពេលយើងមានសេចក្តីជំនឿបែបនោះ និងការទុកចិត្តទៅលើព្រះអម្ចាស់ យើងមានការការពារដ៏ពិតនៅក្នុងជីវិតរបស់យើង ។ …
« ខ្ញុំអានអំពីយុវនារីម្នាក់ដែលបានអនុវត្តសេចក្ដីជំនឿ និងការទុកចិត្តបែបនោះ ។ ជាច្រើនខែមកហើយដែលម្ដាយរបស់នាងបានឈឺធ្ងន់ ។ ទីបំផុត ឪពុកដ៏ស្មោះត្រង់បានហៅកូនៗឲ្យមកក្បែរគ្រែម្ដាយ ហើយប្រាប់ពួកគេឲ្យនិយាយលាទៅម្ដាយរបស់គេដោយសារគាត់ជិតស្លាប់ហើយ ។ កូនស្រីអាយុដប់ពីរឆ្នាំបានប្រកែក ៖
« ‹ ប៉ា! ខ្ញុំមិនចង់ឲ្យម៉ាក់ស្លាប់ទេ ។ ខ្ញុំបាននៅជាមួយនឹងគាត់នៅក្នុងមន្ទីរពេទ្យ … រយៈពេលប្រាំមួយខែ ; ម្ដងហើយម្ដងទៀត … ប៉ាបានបម្រើដល់ម៉ាក់ ហើយម៉ាក់បានជាពីជំងឺរបស់គាត់ ហើយបានគេងយ៉ាងស្ងប់ ។ ខ្ញុំចង់ឲ្យប៉ាដាក់ដៃលើម៉ាក់ ហើយព្យាបាលគាត់ › ។
« លោកឪពុកដែលជាអែលឌើរ ហ៊ីប៊ើរ ចេ ក្រាន្ត បានប្រាប់កូនៗថា គាត់បានមានអារម្មណ៍នៅក្នុងចិត្តគាត់ថា ពេលវេលារបស់ម្ដាយពួកគេបានមកដល់ហើយ ។ កូនៗបានចាកចេញទៅ ហើយគាត់បានលុតជង្គង់ក្បែរគ្រែរបស់ភរិយាគាត់ ។ ក្រោយមក គាត់បានរំឭកការអធិស្ឋានរបស់គាត់ថា ៖ ‹ ខ្ញុំបានប្រាប់ព្រះអម្ចាស់ថា ខ្ញុំបានទទួលស្គាល់ព្រះហស្ដរបស់ទ្រង់នៅក្នុងជីវិត [ និង ] នៅក្នុងសេចក្ដីស្លាប់ ។ … ប៉ុន្ដែខ្ញុំបានប្រាប់ព្រះអម្ចាស់ថា ខ្ញុំបានខ្វះកម្លាំងដើម្បីឲ្យភរិយារបស់ខ្ញុំស្លាប់ ហើយឲ្យវាប៉ះពាល់ដល់សេចក្តីជំនឿរបស់កូនតូចៗរបស់ខ្ញុំ › ។ គាត់បានអង្វរដល់ព្រះអម្ចាស់សុំឲ្យកូនស្រីរបស់គាត់មាន ‹ ចំណេះដឹងមួយថា វាបាននៅក្នុងគំនិតរបស់គាត់ ហើយនិងឆន្ទៈរបស់គាត់ដែលម្ដាយរបស់នាងនឹងត្រូវស្លាប់ › ។
« ក្នុងរយៈពេលប៉ុន្មានមួយម៉ោង ម្ដាយក៏បានស្លាប់ ។ នៅពេលអែលឌើរ ក្រាន្ដ បានហៅកូនៗត្រឡប់មកវិញទៅក្នុងបន្ទប់របស់ម្ដាយហើយប្រាប់ពួកគេ កូនប្រុសតូចអាយុប្រាំមួយឆ្នាំ [ ឈ្មោះថា ហ៊ីប៊ើរ ] បានចាប់ផ្ដើមយំដោយឈឺចាប់ ។ បងស្រីអាយុដប់ពីរឆ្នាំបានឱបគេហើយបាននិយាយថា ៖ ‹ កុំយំអី ហ៊ីប៊ើរ ; ដោយសារយើងបានចេញទៅក្រៅបន្ទប់នេះ សំឡេងរបស់ព្រះអម្ចាស់ពីស្ថានសួគ៌បានមានបន្ទូលមកបងថា ការស្លាប់របស់ម៉ាក់នឹងធ្វើឲ្យឆន្ទៈរបស់ព្រះអម្ចាស់ត្រូវបានបំពេញ › ( Bryant S. Hinckley, Heber J. Grant: Highlights in the Life of a Great Leader, Salt Lake City: Deseret Book Co. ឆ្នាំ 1951 ទំព័រ 243–44 ) ។
« នៅពេលយើងមានសេចក្តីជំនឿបែបនេះ និងការទុកចិត្តដែលបានបង្ហាញដោយយុវនារីនោះ យើងនឹងមានកម្លាំងដើម្បីគាំទ្រខ្លួនយើងនៅក្នុងគ្រប់ស្ថានភាពដ៏សំខាន់ទាំងឡាយនៅក្នុងជីវិតរបស់យើង » ( « Faith in the Lord Jesus Christ » Ensign, ខែ ឧសភា ឆ្នាំ 1994 ទំព័រ 100 ) ។
សូមសួរថា ៖
-
តើមានអ្វីជួយដល់ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត និងគ្រួសាររបស់លោកដើម្បីដាក់ឆន្ទៈរបស់ព្រះអម្ចាស់មុនបំណងរបស់ពួកគេផ្ទាល់ ?
-
តើអ្នកធ្លាប់បានមានបទពិសោធន៍មួយដែលអ្នកត្រូវដាក់ការទុកចិត្តរបស់អ្នកលើព្រះ ហើយដាក់ឆន្ទៈរបស់ទ្រង់មុនបំណងរបស់អ្នកទេ ? ( សូមគិតពីការឲ្យសិស្សពីរបីនាក់ចែកចាយបទពិសោធន៍របស់គេដល់សិស្សក្នុងថ្នាក់ ។ សូមរំឭកពួកគេថា ពួកគេមិនគួរចែកចាយអ្វីដែលផ្ទាល់ខ្លួន ឬឯកជនពេកនោះទេ ) ។
សូមអះអាងដល់សិស្សថា នៅពេលយើងដាក់ការទុកចិត្តយើងទៅលើព្រះ ហើយដាក់ព្រះរាជបំណងទ្រង់មុនបំណងរបស់យើងផ្ទាល់ ទ្រង់នឹងគាំទ្រយើងក្នុងគ្រាលំបាកនានា ។
សូមពន្យល់ថា ផ្នែកដ៏សំខាន់មួយនៃការបម្រើរបស់នីហ្វៃគឺជួយប្រជាជនឲ្យចងចាំដល់ព្រះ ហើយប្រែចិត្តពីអំពើបាបរបស់គេ ។ ទោះជាយ៉ាងណាក្ដី ពួកគេបានបន្ដមានចិត្តរឹងរូស ហើយមិនចង់ឲ្យគេកែតម្រូវ ។
សូមចែកសិស្សជាពីរក្រុម ។ សូមឲ្យក្រុមទីមួយអាន ហេលេមិន 10:15–18; 11:3–10 ហើយក្រុមទីពីរអាន ហេលេមិន 11:30–37; 12:1–3 ។ ( អ្នកអាចសរសេរសេចក្ដីយោងទាំងនេះនៅលើក្ដារខៀន ។ ) សូមឲ្យក្រុមនីមួយៗរៀបចំពិភាក្សាពីមូលហេតុដែលព្រះអម្ចាស់បានផ្ចាញ់ផ្ចាលប្រជាជនរបស់ទ្រង់ ។ សិស្សអាចលើកឡើងពីមូលហេតុពីរបីខុសគ្នា ប៉ុន្ដែសូមប្រាកដថា ពួកគេបង្ហាញថា ព្រះអម្ចាស់ផ្ចាញ់ផ្ចាលប្រជាជនរបស់ទ្រង់ដើម្បីឲ្យពួកគេចងចាំដល់ទ្រង់ ។
-
តើការផ្ចាញ់ផ្ចាលបែបណាដែលព្រះអម្ចាស់បានប្រើដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជន ?
-
យោងតាម ហេលេមិន 12:3 ប្រជាជនជាច្រើនមិនចាំព្រះអម្ចាស់ឡើយ រហូតដល់ទ្រង់ផ្ចាញ់ផ្ចាលពួកគេ ។ តើអ្នកគិតថា ហេតុអ្វីបានជាដូច្នេះ ?
សូមឲ្យសិស្សម្នាក់អាន ហេលេមិន 15:3 ឮៗ ។
-
តើការផ្ចាញ់ផ្ចាលរបស់ព្រះអម្ចាស់ជាការបង្ហាញសេចក្ដីស្រឡាញ់មួយដោយរបៀបណា ?
សូមឲ្យសិស្សចែកចាយចម្លើយរបស់គេចំពោះកិច្ចការទី 5 នៅថ្ងៃទី 2 នៃសប្ដាហ៍នេះ ។ អ្នកអាចនិយាយម្ដងទៀតថា តាមរយៈសេចក្តីបន្ទាបខ្លួន និងការប្រែចិត្ត យើងអាចចៀសវាងភាពឆ្មើងឆ្មៃ និងសេចក្តីបំផ្លិចបំផ្លាញ ហើយថា ប្រសិនបើយើងមិនប្រយ័ត្នទេ ការរីកចម្រើនរបស់យើងអាចនាំយើងឲ្យភ្លេចព្រះអម្ចាស់បាន ។
មេរៀនបន្ទាប់ ( នីហ្វៃទី 3 1–11 )
នៅក្នុងកិច្ចការសិស្សបន្ទាប់ទៀត ពួកគេនឹងអានអំពីជាតិសាសន៍នីហ្វៃទាំងមូលរួមគ្នាប្រយុទ្ធនឹងពួកចោរកាឌីអានតុននៅក្នុងចម្បាំងដ៏ខ្លាំងមួយ ។ តើសាសន៍នីហ្វៃអាចយកឈ្នះលើពួកចោរទុច្ចរិតបានដោយរបៀបណា ? សិស្សក៏នឹងអានអំពីសេចក្តីបំផ្លិចបំផ្លាញដ៏ធំដែលបានកើតឡើងនៅក្នុងដែនដីអាមេរិក នៅក្នុងពេលដែលព្រះយេស៊ូវគ្រីស្ទសុគតនៅក្នុងទីក្រុងយេរូសាឡិម ។ នៅក្នុងភាពងងឹត ប្រជាជនបានឮសំឡេងរបស់ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក ព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញបានមកបម្រើដល់ពួកគេ ។ សូមឲ្យសិស្សគិតថាតើពួកគេមានអារម្មណ៍បែបណា ប្រសិនបើពួកគេបាននៅទីនោះ ។