បណ្ណាល័យ
មេរៀន​ទី 41 ៖ នីហ្វៃទី 2 32


មេរៀន​ទី 41

នីហ្វៃទី 2 32

សេចក្តីផ្ដើម

ក្រោយពី​ការបង្រៀន​អំពី « ផ្លូវ​តូច ហើយ​ចង្អៀត​នោះ​ដែល​នាំ​ទៅរក​ជីវិត​ដ៏​អស់កល្ប​ជានិច្ច » ហើយ ( នីហ្វៃទី 2 31:18 ) នីហ្វៃ​បាន​ដឹង​ថា ប្រជាជន​របស់​គាត់​ឆ្ងល់​ពី​អ្វី​ពួកគេ​គួរ​ធ្វើ ក្រោយពី​ចាប់ផ្ដើម​ដើរ​លើ​ផ្លូវ​នោះ​ហើយ ។ គាត់​បាន​ឆ្លើយ​នឹង​សំណួរ​របស់​ពួកគេ​ដោយ​ការលើក​ទឹកចិត្ត​ពួកគេ​ឲ្យ « ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ » និង « អធិស្ឋាន​ជានិច្ច » ( នីហ្វៃទី 2 32:3, 9 ) ។ គាត់​បាន​ធានា​ពួកគេ​ថា ប្រសិនបើ​ពួកគេ​ធ្វើ​នូវ​រឿង​ទាំងនេះ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​ពួកគេ​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 2 32:1–7

នីហ្វៃ​បាន​ទូន្មាន​យើង​ឲ្យ​ស្វែងរក​ការដឹកនាំ​ដ៏​ទេវភាព​តាមរយៈ​ព្រះបន្ទូល​នៃ​ព្រះយេស៊ូវគ្រីស្ទ និង ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ពេល​មួយ នៅពេល​ពួកគេ​បាន​ពន្យល់​ពី​របៀប​ដើម្បី​ចេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ។ សូម​ឲ្យ​ពួកគេ​ពន្យល់​ពី​មូលហេតុ​ដែល​វា​មាន​ទាំង​ភាពងាយស្រួល ឬ ពិបាក​ដើម្បី​ផ្ដល់​ការដឹកនាំ​នោះ ។

សូម​រំឭក​សិស្ស​ថា នៅក្នុង​មេរៀន​មុនៗ ពួកគេ​បាន​សិក្សា​ពី​ការដឹកនាំ​ដែល​នីហ្វៃ​បាន​ផ្ដល់​ដល់​ប្រជាជន​របស់​គាត់ ។ ក្រោយពី​ការចែកចាយ​ការដឹកនាំ​ទាំងនេះ គាត់​បាន​និយាយ​ថា « នេះ​គឺជា​ផ្លូវ » ( នីហ្វៃទី 2 31:21 ) ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​រំឭក​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ហើយ សូម​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • ប្រសិនបើ​យើង​ធ្វើតាម​ការដឹកនាំ​របស់​នីហ្វៃ តើ​វា​នឹង​ដឹកនាំ​យើង​ទៅ​កន្លែង​ណា ? ( ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ; សូម​មើល នីហ្វៃទី 2 31:20 ) ។

  • ដោយ​យោង​តាម នីហ្វៃទី 2 31:17–18 តើ​យើង​ចាប់ផ្ដើម​នៅលើ​ផ្លូវ​ដែល​នាំ​ទៅរក​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដោយ​របៀប​ណា ?

សូម​ពន្យល់​ថា នីហ្វៃទី 2 32 គឺជា​ការបន្ដ​ការបង្រៀន​របស់​នីហ្វៃ​មួយ​នៅក្នុង នីហ្វៃទី 2 31 ។ សូម​ឲ្យ​សិស្ស​មើល​ក្នុង នីហ្វៃទី 2 32:1ស្វែងរក​សំណួរ​មួយ​ដែល​ប្រជាជន​របស់​នីហ្វៃ​មាន ទាក់ទង​នឹង​អ្វី​ដែល​គាត់​បាន​បង្រៀន​ពួកគេ​នោះ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​បង្ហាញ​សំណួរ​នេះ​ជា​ពាក្យសម្ដី​របស់​ពួកគេ​ផ្ទាល់ ។ ( សូម​ធានា​ថា សិស្ស​យល់​ថា ប្រជាជន​ឆ្ងល់​ពី​អ្វី​ដែល​ពួកគេ​គួរតែ​ធ្វើ ក្រោយពី​បាន​ចាប់ផ្ដើម​ដើរលើ​ផ្លូវ​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន នីហ្វៃទី 2 32:2–3 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​ចម្លើយ​របស់​នីហ្វៃ​ចំពោះ​សំណួរ​របស់​ប្រជាជន​គាត់ ។ សូម​បង្ហាញ​ថា នីហ្វៃទី 2 32:3 គឺជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ​វា​ឲ្យ​ប្លែក​ពី​គេ ដើម្បី​ពួកគេ​អាច​រក​វា​បាន​ដោយ​ងាយស្រួល ។

  • តើ​ពាក្យ​អ្វី​នៅក្នុង នីហ្វៃទី 2 32:3 ដែល​ពិពណ៌នា​ពី​របៀប​ដែល​យើង​ទទួល​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ? តើ​ការទទួល​ទានអាហារ ខុសគ្នា​ពី​ការពិសាសម្រន់​ដូចម្ដេច​ខ្លះ ?

  • តើ​អ្នក​គិតថា « ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ » មានន័យ​ដូចម្តេច ?

  • តើ​នីហ្វៃ​បាន​និយាយ​អ្វី ដែល​នឹង​ជា​លទ្ធផល​នៅពេល​យើង​ទទួល​ទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ?

  • តើ​កន្លែង​ណា​ខ្លះ​ដែល​យើង​អាច​រក​បាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះយេស៊ូវគ្រីស្ទ ? ( ចម្លើយ​អាច​រួមមាន ព្រះគម្ពីរ ពាក្យ​ពាក្យសម្ដី​នៃ​ព្យាការី​សម័យ​ទំនើប និង ការបំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។

សូម​ធានា​ថា សិស្ស​យល់​ថា នៅពេល​យើង​ទទួល​ទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​យើង​ពី​អ្វីៗ​ទាំងអស់​ដែល​យើង​ត្រូវ​ធ្វើ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​ទទួល​ទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​បាន​ល្អ​នោះ សូម​អាន​បញ្ជី​ខាងក្រោម ដោយ​ឈប់​បន្ទាប់​ពី​អាន​វា​មួយៗ​ហើយ ។ សូម​ឲ្យ​សិស្ស​ចម្លង​បញ្ជី​នេះ​ទៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរក្នុង​ថ្នាក់​របស់​ពួកគេ ឬ ដាក់​លើ​ក្រដាស​មួយសន្លឹក ។

  1. ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

  2. ការប្រជុំ​សាក្រាម៉ង់

  3. សន្និសីទ​ទូទៅ

  4. ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ

  5. ថ្នាក់​សិក្ខាសាលា

  6. រាត្រី​ជួបជុំ​ក្រុមគ្រួសារ

  7. ការប្រជុំ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ឬ ថ្នាក់​យុវនារី

  8. ការអធិស្ឋាន​ផ្ទាល់​ខ្លួន

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​ស្វែងរក​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​ល្អ​នៅក្នុង​វគ្គ​ទាំងនេះ​មួយៗ ។ សម្រាប់​ពាក្យ​នីមួយៗ សូម​ឲ្យ​ពួកគេ​សរសេរ ទទួលទានអាហារពិសា​សម្រន់អត់​អាហារ ។ឧទាហរណ៍ សិស្ស​ម្នាក់​អាច​ទទួលទាន​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​បាន ប៉ុន្ដែ​គ្រាន់តែ​ជា​អាហារ​សម្រន់​នៅក្នុង​សន្និសីទ​ទូទៅ ។ សិស្ស​ម្នាក់​ដែល​មិន​បាន​យក​ចិត្តទុកដាក់​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​អាច​សរសេរ​ពាក្យ អត់​អាហារ នៅ​ក្បែរ​ពាក្យ​នោះ ។

សូម​ឲ្យ​សិស្ស​ជ្រើសរើស​សកម្មភាព​មួយ​ដែល​ពួកគេ​កំពុងតែ « ពិសា​សម្រន់ » ឬ « ឃ្លាន » ក្នុង​ពេល​ថ្មីៗ​នេះ ហើយ​សូម​អញ្ជើញ​ពួកគេ​ឲ្យ​ដាក់​គោលដៅ​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ « ទទួល​ទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ » ជាង​នៅក្នុង​វគ្គ​នោះ ។ ( អ្នក​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​គិត​អំពី​កាតព្វកិច្ច​របស់​ពួកគេ​ចំពោះ​ព្រះ ឬ គោលដៅ​អភិវឌ្ឍន៍​ខ្លួន​ដែល​ទាក់ទង​នឹង​គោលដៅ​ទាំងនេះ ) ។

ដើម្បី​ពង្រឹង​ការយល់​ដឹង​របស់​សិស្ស​អំពី​ទំនួល​ខុសត្រូវ​របស់​ពួកគេ​ក្នុង​ការស្វែងរក​ការណែនាំ​ផ្ទាល់ខ្លួន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ សូម​ឲ្យ​ពួកគេ​អាន នីហ្វៃទី 2 32:4–7 ដោយ​ស្ងាត់ស្ងៀម ។ បន្ទាប់​មក សូម​ឲ្យ​ពួកគេ​ពិភាក្សា​សំណួរ​ខាងក្រោម​ជាមួយ​នឹង​ដៃគូ​គេ ។ ( អ្នក​អាច​ផ្ដល់​សំណួរ​ទាំងនេះ​ជា​ក្រដាស​មួយសន្លឹក ឬ សរសេរ​វា​ដាក់​លើ​ក្ដារខៀន មុន​ពេល​ចាប់ផ្ដើម​ថ្នាក់​រៀន ) ។

  • នៅក្នុង​ខគម្ពីរ​ទី 4 តើ​អ្នក​គិត​ថា​ពាក្យ « សូម » ឬ « គោះ » មាន​ន័យ​យ៉ាង​ណា​ដែរ ? តើ​អ្វី​ទៅ​ដែល​នីហ្វៃ​បាន​និយាយ​ថា ជា​ផល​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​មិន​សូម ឬ គោះ​នោះ ?

  • តើ​ពរជ័យ​អ្វី​ដែល​នីហ្វៃ​បាន​សន្យា​ថា យើង​អាច​មាន​នៅពេល​យើង​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • ហេតុអ្វី​បានជា​នីហ្វៃ​ទួញសោក​សម្រាប់​ប្រជាជន​របស់​គាត់ ?

សូម​បង្ហាញ​ទំនុកចិត្ត​របស់​អ្នក​ថា នៅពេល​សិស្ស​ទទួល​ទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​ពួកគេ​ឲ្យ​ដើរតាម​ផ្លូវ​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

នីហ្វៃទី 2 32:8–9

នីហ្វៃ​ទូន្មាន​យើង​ឲ្យ​អធិស្ឋាន​ជានិច្ច

សូម​ពន្យល់​ថា នីហ្វៃ​បន្ទាប់​មក​ទៀត​នោះ​បាន​ផ្ដោតទៅលើ​រឿង​មួយ​ដែល​យើង​អាច​ធ្វើ ដើម្បី​ទទួល​បាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី 2 32:8 ដោយ​ស្ងាត់ស្ងៀម ដោយ​ស្វែងរក​អ្វី​ដែល​នីហ្វៃ​បាន​និយាយ​ថា យើង​ ត្រូវ​ធ្វើ​នោះ ។ ក្រោយពី​ពួកគេ​បាន​រកឃើញ​ចម្លើយ​ហើយ សូម​សួរ​សំណួរ​ខាងក្រោម​នេះ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​សញ្ជឹងគិត​អំពី​ សារៈសំខាន់​នៃ​ការអធិស្ឋាន ៖

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ចង់​ឲ្យ​យើង​អធិស្ឋាន ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​សាតាំង​មិន​ចង់​ឲ្យ​យើង​អធិស្ឋាន ? តើ​សាតាំង​ព្យាយាម​បញ្ចុះបញ្ចូល​ដល់​ប្រជាជន​ដើម្បី​កុំ​ឲ្យ​អធិស្ឋាន​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន នីហ្វៃទី 2 32:9ឮៗ ។ សូម​បង្ហាញ​ថា នីហ្វៃទី 2 32:8–9 គឺជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​ស្នើ​ថា សិស្ស​គួរតែ​គូស​ចំណាំ​វា​ឲ្យ​ប្លែក​ពី​គេ ដើម្បី​ពួកគេ​អាច​បើក​រក​វា​ដោយ​ស្រួល ។

  • តើ​យើង​គួរ​អធិស្ឋាន​ញឹកញាប់​ប៉ុណ្ណា​ដែរ ? តើ​អ្នក​គិត​ថា « អធិស្ឋាន​ជានិច្ច » មាន​ន័យ​យ៉ាង​ណា​ដែរ ?

សូម​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អេ. បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ។ ( ប្រសិនបើ​អាច សូម​ថត​ចម្លង​ការដកស្រង់​ពាក្យសម្ដី​នេះ ដើម្បី​ឲ្យ​សិស្ស​អាច​អាន​តាម ហើយ​ផ្ដោត​លើ​ប្រសាសន៍​របស់​អែលឌើរ បែដណា ។ ប្រសិនបើ​អ្នក​ថត​ចម្លង សូម​កត់​ចំណាំ​ថា ការដកស្រង់​ពាក្យសម្ដី​នេះ​ត្រូវ​បន្ដ​នៅក្នុង​មេរៀន​ពេល​ក្រោយ​ទៀត បន្ទាប់​ពី​មាន​ការពិភាក្សា​ដ៏​ខ្លី​មួយ ។ សូម​បញ្ចូល​ផ្នែក​នៃ​សេចក្ដី​ថ្លែងការណ៍​នោះ​ផងដែរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្ដាប់​ការទូន្មាន​របស់​អែលឌើរ បែដណា ពី​របៀប​ដើម្បី « អធិស្ឋាន​ជានិច្ច » ។

អែលឌើរ ដាវីឌ អេ. បែដណា

« វា​អាច​មាន​រឿង​ជាច្រើន​នៅក្នុង​លក្ខណៈ​របស់​យើង ក្នុង​ដំណើរប្រព្រឹត្ត​របស់​យើង ឬ ទាក់ទង​នឹង​ការធំធាត់​ខាង​វិញ្ញាណ​របស់​យើង​ដែល​យើង​ត្រូវ​ប្រឹក្សា​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​នៅក្នុង​ការអធិស្ឋាន​នា​ពេល​ព្រឹក ។ …

« យើង​បន្ដ​អធិស្ឋាន​នៅក្នុង​ចិត្ត​យើង​សម្រាប់​ជំនួយ និង ការណែនាំ​ជា​បន្ដ គ្រប់​ការងារ​ពេញ​មួយ​ថ្ងៃ ។ …

« យើង​កត់​ចំណាំ​អំឡុងពេល​ថ្ងៃ​ជាក់លាក់​នេះ​ថា មាន​ឱកាស​ជាច្រើន​ដែល​ជា​ធម្មតា យើង​មាន​ទំនោរ​និយាយ​ពាក្យ​មិន​ពិរោះ តែ​យើង​មិន​បាន​និយាយ​នោះ​ទេ ; ឬ យើង​អាច​ចង់​ផ្ទុះ​កំហឹង ប៉ុន្ដែ​យើង​មិន​បាន​ធ្វើ​នោះ​ទេ ។ យើង​សំឡឹង​រក​ជំនួយ និង កម្លាំង​ពី​ស្ថានសួគ៌ ហើយ​ស្គាល់​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​យើង​ដោយ​ភាពរាបសា ។ ទោះបីជា​នៅក្នុង​ពេល​នៃ​ការទទួល​ស្គាល់ ក៏​យើង​អធិស្ឋាន​ដោយ​ស្ងាត់​សម្រាប់​ការដឹងគុណ » ( « Pray Always » Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 41–42 ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​ការទូន្មាន​នេះ សូម​សួរ ៖

  • តើ​អ្នក​អាច​គិត​អំពី​ពេល​នៅ​ថ្ងៃនេះ ឬ ថ្ងៃ​កន្លង​ទៅ​ថ្មីៗ​នេះ ពេល​អ្នក​អាច​ធ្វើតាម​សំណើរ​នេះ​មក​ពី​អែលឌើរ បែដណា ? ( អ្នក​អាច​សុំ​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​សំណួរ​នេះ​ដោយ​ស្ងាត់ស្ងៀម ជាជាង​ការឆ្លើយ​ឮៗ ) 

សូម​បន្ដ​អាន​ការទូន្មាន​របស់​អែលឌើរ បែដណា ៖

« នៅ​ចុងបញ្ចប់​នៃ​ថ្ងៃ​របស់​យើង យើង​លុត​ជង្គង់​ចុះ​ម្ដង​ទៀត ហើយ​រាយការណ៍​ទៅ​ព្រះវរបិតា​យើង​វិញ ។ យើង​រំឭក​ពី​ព្រឹត្តិការណ៍​ថ្ងៃ​នោះ ហើយ​បង្ហាញ​អំណរគុណ​ជា​ខ្លាំង​សម្រាប់​ពរជ័យ​ទាំងឡាយ និង ជំនួយ​ដែល​យើង​បាន​ទទួល ។ យើង​ប្រែចិត្ត ហើយ​ដោយ​មាន​ជំនួយ​មក​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ យើង​ស្គាល់​របៀប​ដែល​យើង​អាច​ធ្វើ ហើយ​ក្លាយជា​ល្អ​ជាង​នេះ​នៅ​ថ្ងៃស្អែក ។ ហេតុដូច្នេះ​ហើយ ការអធិស្ឋាន​ពេល​ល្ងាច​របស់​យើងចាក់​គ្រឹះ និង ជា​ការបន្ដ​មួយ​នៃ​ការអធិស្ឋាន​ពី​ពេលព្រឹក​របស់​យើង ។ ហើយ​ការអធិស្ឋាន​ពេល​ល្ងាច​របស់​យើង ក៏​ជា​ការរៀបចំ​មួយ​សម្រាប់​ការអធិស្ឋាន​ពេលព្រឹក​ដ៏​មាន​ន័យ​ដែរ ។

« ការអធិស្ឋាន​ពេលព្រឹក និង ពេល​ល្ងាច —និង ការអធិស្ឋាន​ទាំងអស់​ដែល​នៅ​ចន្លោះ​នោះ— គឺ​មិន​មែន​ជា​ព្រឹត្តិការណ៍​ដែល​មិន​ទាក់ទង​គ្នា ឬ ដាច់ៗ​ពី​គ្នា​នោះ​ទេ ប៉ុន្ដែ វា​ភ្ជាប់​រួម​គ្នា​រាល់​ថ្ងៃ ហើយ​ឆ្លង​ថ្ងៃ សប្ដាហ៍ ខែ និង ឆ្នាំ​ទៀត​ផង ។ នេះ​គឺជា​ផ្នែក​ដែល​យើង​បំពេញ​តាម​ការដាស់តឿន​ពី​ព្រះគម្ពីរ​ឲ្យ ‹ អធិស្ឋាន​ជានិច្ច › ( លូកា 21:36; នីហ្វៃទី 3 18:15, 18; គ. និង ស. 31:12 ) ។ ការអធិស្ឋាន​ដ៏​មាន​ន័យ​បែប​នោះ គឺជា​ឧបករណ៍​ក្នុង​ការទទួល​បាន​ពរជ័យ​ដ៏​ខ្ពស់​បំផុត​ដែល​ព្រះ​ទុក​ក្នុង​ឃ្លាំង​សម្រាប់​កូនចៅ​ដ៏​ស្មោះត្រង់​របស់​ទ្រង់ » ( « Pray Always » ទំព័រ 42 ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ផ្នែក​មុន​នៃ នីហ្វៃទី 2 32:9 សូម​ពន្យល់​ថា​ពាក្យ ញែក​ចេញ​ជា​បរិសុទ្ធ មាន​ន័យ​ថា « ឧទ្ទិស ធ្វើ​ឲ្យ​បរិសុទ្ធ ឬ ក្លាយជា​សុចរិត » ( Guide to the Scriptures « Consecrate, Law of Consecration » scriptures.lds.org ) ។

  • ហេតុអ្វី​បានជា​យើង​ត្រូវ​អធិស្ឋាន នៅពេល​ណា​យើង « ធ្វើ​អ្វី​ចំពោះ​ព្រះអម្ចាស់ » ?

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ព្រះអម្ចាស់ ដើម្បី​ញែក​ចេញ​ជា​បរិសុទ្ធ​ចំពោះ​អ្វី​ដែល​យើង​ធ្វើ ដើម្បី​បាន​ជា​សុខុមាលភាព​ដល់​ព្រលឹង​របស់​យើង ?

  • តើ​ការទូន្មាន​របស់​អែលឌើរ បែដណា អាច​ជួយ​យើង​ឲ្យ​រស់នៅ​តាម​ជីវិត​មួយ​ដែល​បាន​ញែក​ចេញ​ជា​បរិសុទ្ធ​ជាង​នេះ​ដោយ​របៀប​ណា ?

សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​អធិស្ឋាន​ជានិច្ច យើង​អាច​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ធ្វើ​ដើម្បី​បាន​ជា​សុខុមាលភាព​ដល់​ព្រលឹង​របស់​យើង ។

ដោយ​អែលឌើរស្ពែនស៊ើរ ជេ. ខនឌី

ដើម្បី​សង្ខេប​អ្វី​ដែល​សិស្ស​បាន​ពិភាក្សា​នៅក្នុង​មេរៀន​នេះ សូម​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរស្ពែនស៊ើរ ជេ. ខនឌី នៃ​ពួកចិតសិប​នាក់ ៖

« អ្នក​អាច​ជួប​នឹង​ការសម្រេច​ចិត្ត​ដែល​ទាក់ទង​នឹង​បេសកកម្ម ការងារ​អនាគត​របស់​អ្នក និង ទី បញ្ចប់​គឺ​អាពាហ៍ពិពាហ៍ ។ នៅពេល​អ្នក​អាន​ព្រះគម្ពីរ ហើយ​អធិស្ឋាន​សម្រាប់​ការណែនាំ អ្នក​មិន​អាច​ឃើញ​ចម្លើយ​ដោយ​ពិត​ភ្លាម​ក្នុង​ទម្រង់​ជា​អក្សរ​បោះពុម្ព​លើ​ក្រដាស​នោះ​ទេ ប៉ុន្ដែ​នៅពេល​អ្នក​អាន អ្នក​នឹង​ទទួល​បាន​ការបំផុស​គំនិត​ដ៏​ប្លែក​មួយ និង​ការបំផុស​គំនិត​ទាំងឡាយ ហើយ​ដូច​ដែល​បាន​សន្យា ព្រះវិញ្ញាណ​បរិសុទ្ធ ‹ នឹង​បង្ហាញ​ដល់​អ្នក នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ › ។ [ នីហ្វៃទី 2 32:5 ។ ] » ( « Becoming a Great Benefit to Our Fellow Beings »Ensignខែ ឧសភា ឆ្នាំ 2002 ទំព័រ 45 ) ។

និមិត្ត​សញ្ញា​ចំណេះចំណាន​ខគម្ពីរចំណេះចំណាន​ខគម្ពីរ—នីហ្វៃទី 2 32:3

សូម​សួរ​សិស្ស​ថា តើ​វា​អាច​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ដើម្បី​ទន្ទេញ​ឲ្យ​ចាំ នីហ្វៃទី 2 32:3 ប្រសិនបើ​ពួកគេ​ទន្ទេញ​វា​រាល់ពេល​ដែល​ពួកគេទទួល​ទាន​អាហារ​នោះ ។ សូម​ផ្ចាញ់​ពួកគេ​ឲ្យ​រំឭក​ព្រះគម្ពីរ​នេះ —ទទួល​ទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ—រាល់​ពេល​ដែល​ពួកគេពិសា​អាហារ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ទៀត ។ ក្រោយពី​ពួកគេ​បាន​ទន្ទេញ​ខគម្ពីរ​នេះ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រាយការណ៍​ពី​ចំនួន​ដង​ដែល​គេ​ចំណាយ​ពេលពិសា​អាហារ​នោះ ។

និមិត្ត​សញ្ញា​ចំណេះចំណាន​ខគម្ពីរចំណេះចំណាន​ខគម្ពីរ—នីហ្វៃទី 2 32:8–9

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​ធ្លាប់​ព្យាយាម​អធិស្ឋាន​នៅក្នុង​ចិត្ត​ពួកគេ​រយៈពេល​មួយ​ថ្ងៃ​ពេញ ឬ មួយ​សប្ដាហ៍​ពេញ​ដែរ​ឬ​ទេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពី​បទពិសោធន៍​របស់​ពួកគេ ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​គិត​ពី​របៀប​ដែល​ពួកគេ​អាច « អធិស្ឋាន​ជានិច្ច » សម្រាប់​រយៈពេល 24 ម៉ោង​ក្រោយ​នេះ ។ សូម​ផ្ចាញ់​ពួកគេ​ឲ្យ​ធ្វើ​វា ហើយ​រាយការណ៍​ពី​បទពិសោធន៍​របស់​ពួកគេ​នៅពេល​ចាប់ផ្ដើម​ថ្នាក់​លើក​ក្រោយ ។

កំណត់​ចំណាំ ៖ ប្រសិន​បើ​អ្នក​មិន​មាន​ពេល​ដើម្បី​ប្រើ​គំនិត​ក្នុង​ការបង្រៀន​ទាំងនេះ​នៅក្នុង​មេរៀន​នេះ​ទេ សូម​គិត​ពី​ការប្រើ​វា​ជា​ការរំឭក​នៅក្នុង​មេរៀន​ក្រោយៗ​ទៀត ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 2 32:2 ។ តើ​វា​មាន​ន័យ​យ៉ាង​ណា​ដែរ ដើម្បី​និយាយ​ដោយ​ភាសា​នៃ​ពួក​ទេវតា​នោះ ?

ខ្លះ​អាច​គិត​ពី​អត្ថន័យ​នៃ​ការ « និយាយ​ដោយ​ភាសា​នៃ​ពួកទេវតា » ។ ប្រធាន ប៊យដ៍ ឃេ ផាកកឺ បាន​បង្រៀន​ថា ការនិយាយ​ដោយ​ភាសា​នៃ​ពួកទេវតា « មាន​ន័យ​សាមញ្ញ​ថា អ្នក​អាច​និយាយ​ដោយ​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( « The Gift of the Holy Ghost: What Every Member Should Know » Ensign ខែ សីហា ឆ្នាំ 2006 ទំព័រ 50 ) ។

នីហ្វៃទី២ ៣២:៣ តើ​ការទទួលទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ មានន័យ​ដូចម្តេច ?

អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖ « ទទួលទាន មាន​ន័យ​ច្រើនជាង​ភ្លក់ ។ ទទួលទាន​មានន័យ​ថា ពិសាយឺតៗ​ឲ្យ​ដឹង​រសជាតិ ។ យើង​ទទួលទាន​ព្រះគម្ពីរ​ដោយ​ការសិក្សា​វា​ដោយ​វិញ្ញាណ​នៃ​ការរកឃើញ​ដោយ​ក្ដីរីករាយ និង ការគោរព​ប្រតិបត្តិ​ដោយ​ស្មោះត្រង់ ។ នៅពេល​យើង​ទទួល​ទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ពួកគេ​បាន​ជាប់ ‹ក្នុង​ចិត្ត​ខាង​សាច់ឈាម › [កូរិនថូសទី 2 3:3] ។ ពួកគេ​ក្លាយជា​ផ្នែក​ទាំងមូល​នៃ​លក្ខណៈ​របស់​យើង » ( « Living by Scriptural Guidance » Ensign ខែ វិច្ឆិកា ឆ្នាំ 2000 ទំព័រ 17 ) ។

អែលឌើរ រ៉ូបឺត ឌី. ហែល ក៏​នៅក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ទូន្មាន​ថា « ប្រសិនបើ​អ្នក និង ខ្ញុំ​នឹង​ទទួលទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ យើង​ត្រូវតែ​សិក្សា​ព្រះគម្ពីរ ហើយ​ស្រូប​យក​ព្រះបន្ទូល​របស់​ទ្រង់​តាមរយៈ​ការសញ្ជឹង​គិត​ពី​វា ហើយ​ធ្វើ​ឲ្យ​វា​ក្លាយជា​ផ្នែក​មួយ​នៃ​រាល់​គំនិត និង សកម្មភាព​យើង » ( « Healing Soul and Body » Ensign ខែ វិច្ឆិកា ឆ្នាំ 1998 ទំព័រ 15 ) ។