បណ្ណាល័យ
ការសិក្សា​នៅ​ផ្ទះ មេរៀន​ទី 14


មេរៀន​សិក្សា​នៅ​ផ្ទះ

ម៉ូសាយ 26អាលម៉ា 4 ( មេរៀន​ទី 14 )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ការសិក្សា​នៅ​ផ្ទះ

សេចក្ដីសង្ខេប​នៃ​មេរៀន​ការសិក្សា​នៅ​ផ្ទះ​ប្រចាំថ្ងៃ

សេចក្ដីសង្ខេប​ខាងក្រោម​អំពី​គោលលទ្ធិ និង គោលការណ៍​នានា​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បានសិក្សា ម៉ូសាយ 26អាលម៉ា 4 ( មេរៀន​ទី 14 ) មិន​មែន​មាន​បំណង​ដើម្បី​ត្រូវបាន​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ឡើយ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោតតែ​លើ​គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​ពីរ​បី​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃទី 1 (ម៉ូសាយ 26)

ដោយ​ការសិក្សា​អំពី​ជំនាន់​នៃ​សាសន៍​នីហ្វៃ​ដែល​មិន​បាន​អភិវឌ្ឍ​ទីបន្ទាល់​នៃ​ដំណឹងល្អ សិស្ស​បាន​រកឃើញ​ថា ដើម្បី​អភិវឌ្ឍ និង​រក្សា​ទីបន្ទាល់​មួយ យើង​ត្រូវ​ខ្ជាប់ខ្ជួន​នឹង​ព្រះបន្ទូល​នៃ​ព្រះ អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ និង គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ ចេញពី​ការខិតខំ​របស់​អាលម៉ា​ដើម្បី​ជួយ​ដល់​អ្នកដទៃ​ឲ្យ​ប្រែចិត្ត សិស្ស​បាន​រៀន​ថា ព្រះអម្ចាស់​នឹង​អភ័យទោស​ដល់​អ្នកដែល​ប្រែចិត្ត​ដោយ​ស្មោះ​ពី​ដួងចិត្ត​របស់​គេ ។

ថ្ងៃទី 2 (ម៉ូសាយ 27)

នៅពេល​សិស្ស​បាន​សិក្សា​ពី​ការប្រែចិត្ត​ជឿ​របស់​អាលម៉ា​ជា​កូន និង កូនប្រុស​របស់​ម៉ូសាយ​ទាំងឡាយ ពួកគេ​បាន​រៀន​នូវ​សេចក្ដីពិត​នៃ​ដំណឹងល្អ​បី​ខាងក្រោម ៖ ព្រះអម្ចាស់​ឆ្លើយតប​នឹង​ការអធិស្ឋាន​ដ៏​ស្មោះត្រង់​របស់​យើង​សម្រាប់​អ្នកដទៃ ប៉ុន្ដេ​នៅតែ​ផ្ដល់​សិទ្ធិសេរីភាព​ដល់​ពួកគេ យើង​ម្នាក់ៗ​ត្រូវតែ​កើតជា​ថ្មី​ម្ដងទៀត​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង ដើម្បី​ប្រែចិត្ត​ដ៏​ពិតប្រាកដ បុគ្គល​ម្នាក់​ត្រូវតែ​ធ្វើ​នូវ​អ្វីៗ​ដែល​អាច​ដើម្បី​ជួសជុល​នូវ​ការខូចខាត​ដែល​គេ​បាន​ធ្វើ ។ សិស្ស​បាន​កត់ត្រា​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ពី​របៀប​ដែល​ពួកគេ​បាន​ផ្លាស់ប្ដូរ​តាមរយៈ​ដង្វាយធួន ។

ថ្ងៃទី 3 (ម៉ូសាយ 28–29)

នៅពេល​សិស្ស​បាន​សិក្សា​អំពី​បំណង​ប្រាថ្នាំ​របស់​បុត្រា​ទាំងឡាយ​របស់​ម៉ូសាយ​ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់​សាសន៍​លេមិន ពួកគេ​បាន​រៀន​ថា នៅពេល​ការប្រែចិត្ត​ជឿ​របស់​យើង​បាន​ស៊ីជម្រៅ បំនង​របស់​យើង​ដើម្បី​ចែកចាយ​ដំណឹងល្អ​នឹង​កើនឡើង ។ ពួកគេ​ក៏​បាន​សរសេរ​អំពី​បទពិសោធន៍​ដែល​ពួកគេ​បាន​មាន ដែល​ជួយ​ពួកគេ​ឲ្យ​ចង់​ចែកចាយ​ដំណឹងល្អ ។ សិស្ស​បាន​អាន​អំពី​ការផ្លាស់ប្ដូរ​របស់​សាសន៍​នីហ្វៃ​នៅក្នុង​រដ្ឋាភិបាល និង​បាន​រៀន​ថា ពលរដ្ឋ​មាន​កាតព្វកិច្ច​ដើម្បី​ធ្វើតាម​ច្បាប់ និង អ្នកដឹកនាំ​ត្រឹមត្រូវ ។

ថ្ងៃទី 4 (អាលម៉ា 1–4)

ដោយ​ការសិក្សា​ពី​គំរូ​នៃ​សាសន៍​នីហ្វៃ​ដែល​បាន​បន្ទាបខ្លួន សិស្ស​បាន​រៀន​ថា នៅពេល​យើង​រស់នៅ​តាម​ដំណឹងល្អ យើង​អាច​មាន​សន្ដិភាព​នៅក្នុង​ជីវិត​របស់​យើង ទោះបីជា​យើង​ត្រូវបាន​គេ​បៀតបៀន​ក្ដី ។ នៅពេល​ពួកគេ​អាន​អំពី​ការបះបោរ​របស់​សាសន៍​អាំលីសៃ ពួកគេ​បាន​រកឃើញ​ថា យើង​ទទួល​បាន​សុភមង្គល ឬ សេចក្ដីទុក្ខវេទនា​នោះ វា​ពឹងលើ​អ្នកដែល​យើង​ជ្រើសរើស​គោរព​តាម ។ អាលម៉ា​គឺជា​គំរូ​មួយ​នៃ​មនុស្ស​ម្នាក់​ដែល​បាន​ជ្រើសរើស​គោរព​តាម​ព្រះអម្ចាស់ ។ ការលះបង់​ដ៏​ឥតនឿយហត់​របស់​គាត់​ដើម្បី​ហៅ​ឲ្យ​សាសន៍​នីហ្វៃ​ដែល​មាន​អំនួត​ប្រែចិត្ត​បាន​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា អ្នកបម្រើ​របស់​ព្រះអម្ចាស់​ថ្លែង​ទីបន្ទាល់ និង ហៅ​អ្នកធ្វើ​អំពើបាប​ឲ្យ​ប្រែចិត្ត ។

សេចក្តី​ផ្ដើម

មេរៀន​នេះ​ឲ្យ​សិស្ស​រំឭក​ពី​គោលការណ៍​នៃ​ការប្រែចិត្ត និង សញ្ជឹង​គិត​អំពី​តម្រូវ​របស់​យើង​ដើម្បី​ផ្លាស់ប្ដូរ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ —ដូចជា​អាលម៉ា​ជា​កូន និង បុត្រា​ទាំងឡាយ​នៃ​ស្ដេច​ម៉ូសាយ ។ សូម​អធិស្ឋាន​ដើម្បី​មាន​ការដឹកនាំ​ដើម្បី​ដឹង​ពី​របៀប​ដែល​អ្នក​អាច​ជួយ​ដល់​សិស្ស​បាន​ខ្លាំង​បំផុត ដើម្បី​ស្វែងរក​ការផ្លាស់ប្ដូរ​នេះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសាយ 26

អាលម៉ា​ទទួល​បាន​ការបំផុស​គំនិត​អំពី​របៀប​ដើម្បី​កាត់សេចក្ដី​អ្នកដែល​ធ្វើ​អំពើបាប​ដ៏​ធ្ងន់ធ្ងរ

ដើម្បី​ចាប់ផ្ដើម​មេរៀន​នេះ សូមអញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីសង្ខេប​ជំពូក​នៅ​ដើមដំបូង​នៃ ម៉ូសាយ 26 ។ សូម​អាន​ពី​ស្ថានភាព​ខាងក្រោម​នេះ​ដល់​សិស្ស ។ សូម​ឲ្យ​សិស្ស​គិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ជួយ​ដល់​មនុស្ស​នៅក្នុង​ស្ថានភាព​នីមួយៗ ។

  1. យុវនារី​ម្នាក់បាន​ប្រព្រឹត្ត​អំពើបាប​មួយ​ដ៏​ធ្ងន់ធ្ងរ ប៉ុន្ដែ​នាង​ខ្លាច​មិន​ហ៊ាន​និយាយ​ជាមួយ​នឹង​ប៊ីស្សព​របស់​នាង ។

  2. យុវជន​ម្នាក់បាន​មាន​បំណង​ប្រែចិត្ត ប៉ុន្ដែ​គាត់​មិន​ដឹង​ពី​របៀប ។

  3. យុវនារី​ម្នាក់​បាន​ធ្វើ​អំពើបាប​មួយ​ដែល​នាង​បាន​ធ្វើ​មក​ម្ដងទៀត ហើយ​នាង​បារម្ភ​ថា ព្រះអម្ចាស់​នឹង​មិន​អភ័យទោស​ដល់​នាង​ទៀត​ឡើយ ។

  4. យុវជន​ម្នាក់​សម្រេចចិត្ត​ប្រែចិត្ត ប៉ុន្ដែ​គាត់​មិនព្រម​អភ័យទោស​ដល់​អ្នកដែល​បាន​ធ្វើ​ខុសនឹង​គាត់​ឡើយ ។

សូម​សរសេរ​សេចក្ដីយោង​ព្រះគម្ពីរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ម៉ូសាយ 26:21–23, 29–31 ។សូម​ពន្យល់​ដល់​សិស្ស​ថា ខគម្ពីរ​ទាំងនេះ​កត់ត្រា​នូវ​វិវរណៈ​របស់​ព្រះអម្ចាស់​ដល់​អាលម៉ា​អំពី​ប្រជាជន​ដែល​បាន​ធ្វើ​អំពើបាប​ធ្ងន់ធ្ងរ ។ សូម​អញ្ជើញឲ្យ​សិស្ស​អាន​ខគម្ពីរ​ទាំងនេះ ហើយ​រកមើល​គោលការណ៍​មួយ​យ៉ាងតិច ដែល​អាច​ជួយ​ដល់​បុគ្គល​មួយៗ​ដែល​បាន​ពិពណ៌នា​នៅក្នុង​បញ្ជី​ខាងលើ ។ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។ អ្នក​ក៏​អាច​ចែកចាយ​ចម្លើយ​មួយ និង ទីបន្ទាល់​របស់​អ្នក​អំពី​គោលការណ៍​មួយ​នៃ​ការប្រែចិត្ត​ដែល​មាន​នៅក្នុង ម៉ូសាយ 26 ។

សូម​រំឭក​សិស្ស​ថា ពួកគេ​បាន​គ្រោង​ដើម្បី​អនុវត្ត​គោលការណ៍​មួយ​ដែល​ពួកគេ​បាន​រៀន​ពី ម៉ូសាយ 26 ក្នុង​ការព្យាយាម​របស់​ពួកគេ​ផ្ទាល់​ដើម្បី​ប្រែចិត្ត ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើតាម​គម្រោង​របស់​ពួកគេ ។

ម៉ូសាយ 27–28

អាលម៉ា​ជា​កូន និង បុត្រា​ទាំងឡាយ​របស់​ម៉ូសាយ​ប្រែចិត្ត ហើយ​កើតជាថ្មី​ម្ដងទៀត

ដើម្បី​ផ្ដល់​គំរូ​នៃ​នរណាម្នាក់​ដែល​បាន​ជួប​បទពិសោធន៍​នៃ​ការផ្លាស់ប្ដូរ​ដួងចិត្ត​ដ៏​ធំ​ដល់​សិស្ស សូម​អញ្ជើញឲ្យ​ពួកគេ​ពីរ​បី​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នូវ​បទពិសោធន៍​ខាងក្រោម​ដោយ​អែលឌើរ ខេស ឃេ. ហីលប៊ីហ្គ នៃ​ក្រុម​ចិតសិបនាក់ ៖

“ [ អែលឌើរវ័យ​ក្មេង​ម្នាក់​ដែល​កំពុង​បម្រើ​នៅ​ទ្វីប​អឺរ៉ុប​ភាគ​ខាងកើត ] និង ដៃគូ​របស់​គាត់​បាន​រកឃើញ និង​បង្រៀន​ដល់​បុរស​វ័យ​កណ្ដាល​ឈ្មោះ អ៊ីវ៉ាន ។ … អ្នករៀន​របស់​ពួកគេ​ចេញមក​ពី​ប្រវត្តិ​ដ៏​ពិបាក ដូចដែល​បាន​ឃើញ​លើ​សំលៀកបំពាក់​ដ៏​ល្អ​របស់​គាត់ ពុកចង្ការ​ស្រមូវ និង អាកប្បកិរិយា​ស្ទាក់ស្ទើរ ។ ជីវិត​ពិបាក និង មិន​សូវ​ល្អ​ចំពោះ​គាត់​ទេ ។

“ ដោយ​គ្មាន​ការហ្វឹកហ្វឺន​ខាងសាសនាច​ពី​មុន អ៊ីវ៉ាន​មាន​រឿង​ជាច្រើន​ដែល​ត្រូវ​យកឈ្នះ ។ ការអនុវត្ត​ដែល​មិន​ស្រប​នឹង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ត្រូវបាន​ដាក់​នៅ​ដោយ​ឡែក ។ គោលការណ៍​ថ្មី​ជាច្រើន​ដែល​ត្រូវ​ទទួល​យក ហើយ​បន្ទាប់មក​អនុវត្ត​តាម ។ អ៊ីវ៉ាន​ចង់​រៀន ហើយ​គាត់​បាន​រៀបចំ​ខ្លួន​គាត់​ដោយ​ឧស្សាហ៍​ព្យាយាម​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក និង​ការបញ្ជាក់​របស់​គាត់ ។ សំលៀកបំពាក់​របស់​គាត់​នៅតែ​ពិបាក​មើល ហើយ​ពុកចង្ការ​របស់​គាត់​នៅតែ​ស្រមូវ ប៉ុន្ដែ​គាត់​បាន​ទទួល​យក​ជំហាន​ទីមួយ ។ មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី​ការជ្រមុជទឹក​របស់​អ៊ីវ៉ាន អ្នកផ្សព្វផ្សាយ​សាសនា​ក៏​បាន​ផ្លាស់ប្ដូរ​តំបន់ ។ គាត់​បាន​សង្ឃឹម​ថា គាត់​អាច​ជួប​នឹង​អ៊ីវ៉ាន​ម្ដងទៀត ។

“ ប្រាំមួយ​ខែ​ក្រោយមក ប្រធាន​បេសកកម្ម​បាន​ចាត់តាំង​អែលឌើរ​ដ៏​ក្មេង​ម្នាក់​នោះ​ទៅ​សាខា​ពី​មុន​របស់​គាត់ ។ ដោយ​ភ្ញាក់ផ្អើល ប៉ុន្ដែ​ទន្ទឹង​ចង់​ត្រឡប់​ទៅវិញ អែលឌើរ​នោះ​ជាមួយ​នឹង​ដៃគូ​របស់​គាត់ បាន​មក​ការប្រជុំ​សាក្រាម៉ង់​ពី​ព្រលឹម​នៅ​ថ្ងៃអាទិត្យ​ទីមួយ​នៃ​ការត្រឡប់​មក​សាខា​ដើម​វិញ​របស់​គាត់ ។ …

“ អែលឌើរ​បាន​ស្គាល់​ស្ទើរ​គ្រប់គ្នា​នៅក្នុង​ការប្រជុំ​តូច​មួយ ។ ទោះជាយ៉ាងណាក្ដី គាត់​បាន​រក​ដោយ​ឥតប្រយោជន៍​ក្នុង​ចំណោម​បុរស​ដែល​គាត់ និង​ដៃគូ​របស់​គាត់​បាន​បង្រៀន និង ជ្រមុជទឹក​កាលពី​ប្រាំមួយ​ខែ​មុន ។ អារម្មណ៍​អន់ចិត្ត និង ក្រៀមក្រំ​បាន​លេចឡើង​នៅលើ​មុខ​របស់​អែលឌើរ​នោះ ។ …

“ ការភ័យខ្លាច និង ការឆ្លុះបញ្ចាំង​របស់​អែលឌើរ​ត្រូវបាន​បង្អាក់​ដោយ​ការមកដល់​នៃ​បុរស​ដែល​មិនស្គាល់​ម្នាក់ ដែល​ប្រញាប់​មក​ឱប​អ្នកផ្សព្វផ្សាយ​សាសនា​នោះ ។ បុរស​ដែល​បាន​កោរពុកចង្ការ​យ៉ាង​ស្អាត​បាន​មាន​ស្នាមញញឹម​ពោរពេញ​ដោយ​ទំនុកចិត្ត និង មាន​សេចក្ដីល្អ​ដ៏​ច្បាស់​ចែងចាំង​ពី​ទឹកមុខ​របស់​គាត់ ។ ដោយ​ពាក់​អាវ​ស និង ក្រវ៉ាត់​ក​ចង​យ៉ាង​ផ្ចិតផ្ចង់ គាត់​បាន​មក​រៀបចំ​សាក្រាម៉ង់​សម្រាប់​ការប្រជុំ​ដ៏​តូច​នា​ព្រឹក​ថ្ងៃ​សិល្ប៍​នោះ ។ រហូត​ដល់​បុរស​នោះ​ចាប់ផ្ដើម​និយាយ ទើប​អែលឌើរ​នោះ​ស្គាល់​គាត់ ។ គាត់​ជា​អ៊ីវ៉ាន​ថ្មី មិន​មែន​អ៊ីវ៉ាន​ពី​មុន​ដែល​ពួកគេ​បាន​បង្រៀន និង ជ្រមុជទឹក​នោះ​ទេ ។ អែលឌើរ​បាន​ឃើញ​តំ​ណាងនៅក្នុង​មិត្តភក្ដិ​របស់​គាត់​នូវ​អព្ភូតហេតុ​នៃ​សេចក្ដីជំនឿ ការប្រែចិត្ត និង ការអភ័យទោស គាត់​បាន​ឃើញ​ភាពពិត​នៃ​ដង្វាយធួន ។

“ … [ អ៊ីវ៉ាន ] បាន​ទទួល​បទពិសោធន៍​នៃ ‹ ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត ›(អាលម៉ា 5:26) គ្រប់គ្រាន់​សម្រាប់​ទាំង​ត្រូវ​ជ្រមុជទឹក និង បន្ដ​ទៅមុខ​ក្នុង​ដំណើរ​ជាបន្បន្ទាប់នៃ​ការប្រែចិត្ត​ជឿ ” (“Experiencing a Change of Heart,” Ensign,ខែ មិថុនា ឆ្នាំ 2008, ឆ្នាំ 29–31 ) ។

សូម​សួរ ៖ តើ​មាន​ភស្ដុតាង​អ្វី​នៅក្នុង​រឿង​នេះ ដែល​បង្ហាញ​ពី​របៀប​ដែល​អ៊ីវ៉ាន​បាន​ផ្លាស់ប្ដូរ ? ( សូម​ប្រាកដ​ថា វា​ច្បាស់​ថា ការផ្លាស់ប្ដូរ​ខាងក្រៅ​ដែល​អ៊ីវ៉ាន​បាន​ធ្វើ គឺជា​ការបង្ហាញ​នៃ​ការផ្លាស់ប្ដូរ​ដ៏​ជ្រាលជ្រៅ​មួយ​នៅ​ខាងក្នុងខ្លួន​គាត់ ។ )

សូម​រំឭក​សិស្ស​ថា ម៉ូសាយ 27 ពិពណ៌នា​ពី​បទពិសោធន៍​ផ្សេងទៀត​នៃ​ការផ្លាស់ប្ដូរ​តាមរយៈ​ដង្វាយធួន ។ សូមអញ្ជើញឲ្យ​សិស្ស​ម្នាក់​ក្រោកឈរ​នៅខាង​មុខ​ថ្នាក់ ហើយ​សង្ខេប ម៉ូសាយ 27 ។ ប្រសិនបើ​មាន សិស្ស​ក៏​អាច​បង្ហាញ​រូបភាព​នៃ​ការប្រែចិត្ត​ជឿ​របស់​អាលម៉ា​ជា​កូន ( សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ], លេខ 77 ) ។ សូម​ឲ្យ​សិស្ស​ផ្សេង​ទៀត​អាន ម៉ូសាយ 27:24–26 ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្នក​ដែល​ត្រូវ​តែ​ផ្លាស់ប្ដូរ​តាមរយៈ​ដង្វាយធួន ឬ “ កើត​ពី​ព្រះ” ។ នៅពេល​សិស្ស​ឆ្លើយ ពួកគេ​គួរ​បង្ហាញ​ពី​ការយល់ដឹង​នៃ​សេចក្ដីពិត​ដួចខាងក្រោម ៖ ពួកយើង​ម្នាក់ៗ​ត្រូវតែ​កើត​ជាថ្មី​ម្ដងទៀត​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​សួរ ៖ តើ​អ្នក​ឃើញ​នរណាម្នាក់​ផ្លាស់ប្ដូរ​ទៅជា​ល្អ​ជាង​មុន​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ?

សូមអញ្ជើញឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​សំណួរ​ដែល​អ្នកផ្សព្វផ្សាយ​សាសនា​នៅក្នុង​រឿង​បាន​សួរ​ខ្លួនគាត់ ក្រោយពី​ការជួប​ជាថ្មី​នឹង​អ៊ីវ៉ាន​ថា ៖ “ តើ “ ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត ” មួយ​ដែល​ខ្ញុំ​បាន​ជួប​កាលពី​ប្រាំមួយ​ខែ​មុន​នោះ​មាន​ច្រើន​ប៉ុណ្ណា ? … ‘ តើខ្ញុំបាន “ កើត​ជា​ថ្មី​ម្ដងទៀត ” ឬ ? ’ ” ( ដកស្រង់​នៅក្នុង ខេស ឃេ ហីលប៊ីហ្គ “Experiencing a Change of Heart,” 31 ) ។

សូមអញ្ជើញឲ្យ​សិស្ស​អាន ម៉ូសាយ 27:24, 28ដោយ​រកមើល​អ្វី​ដែល​អាលម៉ា​បាន​ធ្វើ និង អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ដើម្បី​នាំមក​នូវ​ការផ្លាស់ប្ដូរ​នៅក្នុង​អាលម៉ា ។ សូម​ឲ្យ​ពួកគេ​ពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​ជឿ​ថា បុគ្គល​ម្នាក់ៗ និង ព្រះអម្ចាស់​ត្រូវ​ចូលរួម​ទាំងសងខាង​នៅក្នុង​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​ដ៏​ខ្លាំង​មួយ ។

សូម​រំឭក​សិស្ស​ថា ពួកគេ​បាន​បំពេញ​ក្នុង​តារាង​មួយ​ដោយ​ឃ្លា​ដែល​បង្ហាញ​ពី​ភាពខុសគ្នា​នៅក្នុង​អាលម៉ា​ពីមុន និង ក្រោយពី​ការផ្លាស់ប្ដូរ​នៅក្នុង​ចិត្ត​របស់​គាត់ ( នៅក្នុង​មេរៀន​នៃ​ថ្ងៃទី 2 ) ។ កិច្ចការទីពីរ សម្រាប់​ថ្ងៃទី​ពីរ សិស្ស​បាន​សរសេរ​នៅក្នុងសៀវភៅ​កំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​នូវ​ឃ្លា​មួយ​ក្នុង​កូឡោន “ ក្រោយមក” ដែល​ពួកគេ​សង្ឃឹម​ថា​នឹង​ពិពណ៌នា​វា​ពេញ​មួយ​ជីវិត​របស់​ពួកគេ និង ពន្យល់​ពី​មូលហេតុ ។ សូមអញ្ជើញឲ្យ​សិស្ស​បីបួន​នាក់​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​ថ្លែងទីបន្ទាល់​ថា ការផ្លាស់ប្ដូរ​នៅក្នុង​ចិត្ត​ដ៏​ខ្លាំង​មួយ អាច​កើតមាន​ដល់​យើង​តាមយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​របៀប​ដែល​ពួកគេ​បាន​ផ្លាស់ប្ដូរ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញឲ្យ​ពួកគេ​ចែកចាយ​នូវ​គំនិត​របស់​ពួកគេ ប្រសិនបើ​ពួកគេ​ចង់ ។ អ្នក​ក៏​អាច​ចែកចាយ​ពី​របៀប​ដែល​អ្នក​បាន​ផ្លាស់ប្ដូរ​តាមរយៈ​ដង្វាយធួន​ដែរ ។

សូម​លើកទឹកចិត្ត​ដល់​សិស្ស​ឲ្យ​ខិតខំ​ឆ្ពោះទៅ​ការទទួល​បាន​នូវ​ការផ្លាស់ប្ដូរ​នៅក្នុង​ចិត្ត ដើម្បី​ពួកគេ​អាច​ខិតទៅជិត​ព្រះអម្ចាស់ និង អនុញ្ញាត​ឲ្យ​ដង្វាយធួន​ផ្លាស់ប្ដូរ​ជីវិត​របស់​ពួកគេ ។

សូមចម្លង​តារាង​ខាងក្រោម​លើ​ក្ដារខៀន​មុនពេល​ចាប់ផ្ដើម​ថ្នាក់ ឬ សូម​កូពី​ដល់​សិស្ស​មួយៗ​ម្នាក់ ។

ម៉ូសាយ 27:32–37

ម៉ូសាយ 28:1–4

តើ​អាលម៉ា និង បុត្រា​ទាំងឡាយ​នៃ​ស្ដេច​ម៉ូសាយ​បាន​ផ្លាស់ប្ដូរ​ដោយ​របៀបណា ?

តើ​គោលការណ៍​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ខគម្ពីរ​ទាំងនេះ ?

តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​ការសងវិញ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការប្រែចិត្ត ?

តើ​បុត្រា​ទាំងឡាយ​របស់​ស្ដេច​ម៉ូសាយ​បាន​ផ្លាស់ប្ដូរ​ដោយ​របៀបណា ?

តើ​គោលការណ៍​អ្វី​ដែល​អ្នក​បានរៀន​ពី​ខគម្ពីរ​ទាំងនេះ ?

តើបទពិសោនធ៍​អ្វី​នៅក្នុង​ជីវិត​របស់​អ្នក ដែល​បាន​ដឹកនាំ​អ្នក​ឲ្យ​ចង់​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​អ្នកដទៃ ?

សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល់​ថ្នាក់​ឆ្លើយបឹង​សំណួរ​នៅក្នុង​កូឡោន​ទីមួយ​នៃ​តារាង និង សិស្ស​ផ្សេងទៀត​ឆ្លើយនឹង​សំណួរ​នៅក្នុង​កូឡោន​ទីពីរ ។ សូម​ឲ្យ​សិស្ស​ម្នាក់ៗ​ធ្វើការ​រៀងៗ​ខ្លួន ។ សូមអញ្ជើញឲ្យ​សិស្ស​ពីរ​បី​នាក់​ពី​ក្រុម​នីមួយៗ រាយការណ៍​ពី​ចម្លើយ​របស់​ពួកគេ ។

សូមអញ្ជើញឲ្យ​សិស្ស​សញ្ជឹង​គីត​ពី​របៀប​ដែល​ពួកគេ​អាច​ធ្វើការសង​វិញ​ចំពោះ​អំពើបាប​របស់​ពួកគេ ហើយ​បង្កើន​ចំណង់​ដើម្បី​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​អ្នកដទៃ ។

ម៉ូសាយ 29; អាលម៉ា 4

ព្រះ​បាន​ប្រទានពរ​ដល់​សាសន៍​នីហ្វៃ​ដែល​នៅបន្ដ​ភាពសុចរិត​នៅក្នុង​ពេល​នៃ​ការបៀតបៀន

សូម​រំឭក​សិស្ស​ថា ជំពូក​ទីមួយ​នៃ​អាលម៉ា​ពិពណ៌នា​ពី​ពេល​នៃ​ការពិបាក និង ការបៀតបៀន​ដល់​សាសន៍​នីហ្វៃ​សុចរិត ។ សូមអញ្ជើញឲ្យសិស្ស​អាន អាលម៉ា 1:25, 27 ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​ពួកគេ​រកមើល​អ្វី​ដែល​សាសន៍​នីហ្វៃ​ទាំងនេះ​បាន​ធ្វើ អំឡុងពេល​នៃ​ការបៀតបៀន ។

សូម​បង្ហាញ​ថា ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​សាសន៍​នីហ្វៃ​សុចរិត ដើម្បី​ឲ្យ​ពួកគេ​បាន​ចម្រើន​ឡើង​ជាង​អ្នកដែល​ទុច្ចរិត ( សូមមើល អាលម៉ា 1:29–32 ) ។ សូម​ឲ្យ​សិស្ស​ខិតខំ​ធ្វើតាម​គំរូ​នៃ​សាសន៍​នីហ្វៃ​ដ៏​ស្មោះត្រង់​ទាំងនេះ នៅពេល​ពួកគេ​ជួប​នឹង​ការលំបាក​នៅក្នុង​ជីវិត​របស់​ពួកគេ ។

មេរៀន​បន្ទាប់ទៀត ( អាលម៉ា 5–10 )

តើ​អ្នក​ដឹង​ថា តើ​អ្នក​បាន​កើតជា​ថ្មី​ម្ដងទៀត​ដោយ​របៀបណា ? តើ​វា​មានន័យ​យ៉ាង​ណា ដើម្បី​កើត​ជា​ថ្មី​ម្ដងទៀត ? ​នៅពេល​សិស្ស​សិក្សា អាលម៉ា 5–10 ពួកគេ​នឹង​រកឃើញ​សំណួរ​ខ្លះ​ដែល​ពួកគេ​អាច​សួរ​ដល់ខ្លួនគេ​ដើម្បី​វាយតម្លៃ​ថា​តើ​ពួកគេ​បាន​កើតជា​ថ្មី​ម្ដងទៀត និង ទទួល​បទពិសោធន៍​នៃ​ការផ្លាស់ប្ដូរ​ចិត្ត​ដ៏​ខ្លាំង​មួយ ។ បន្ថែម​លើ​នេះ ពួកគេ​នឹង​ទទួល​បាន​ការយល់ដឹង​ដ៏​ខ្លាំង​អំពី​ជម្រៅ​និង​អំណាច​នៃ​ដង្វាយធួន ។