មេរៀនទី 86
អាលម៉ា 25–26
សេចក្តីផ្ដើម
ក្រោយពីបំផ្លាញនៃទីក្រុងអាម៉ូណៃហា ហើយសាសន៍លេមិនបានធ្វើសង្គ្រាមជាច្រើនទៀតជាមួយនឹងសាសន៍នីហ្វៃ ហើយបានបង្ក្រាបទៅវិញ ។ ដោយរងទុក្ខនឹងការបាត់បង់ដ៏ខ្លាំង ពួកសាសន៍លេមិនជាច្រើនបានដាក់ចុះអាវុធរបស់ពួកគេចុះពីសង្គ្រាម បានប្រែចិត្ត ហើយបានចូលរួមនឹងពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ ។ នៅពេលពួកបុត្រានៃស្ដេចម៉ូសាយ និងដៃគូរបស់គេបានបញ្ចប់បេសកកម្ម 14ឆ្នាំរបស់ពួកទ្រង់ក្នុងចំណោមសាសន៍លេមិន អាំម៉ូនបានសរសើរដល់ព្រះអម្ចាស់ ហើយបានបង្ហាញអំណរដឹងគុណសម្រាប់ពរជ័យនៃការក្លាយជាគ្រឿងឧបករណ៍ក្នុងព្រះហស្ដរបស់ព្រះ ដើម្បីនាំដំណឹងល្អទៅដល់សាសន៍លេមិន ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 25:1–12
ការព្យាករណ៍របស់អ័ប៊ីណាដៃ និងអាលម៉ាត្រូវបានបំពេញ
មុនចាប់ផ្ដើមថ្នាក់ សូមចម្លងតារាងខាងក្រោមនៅលើក្ដារខៀន ៖
ការព្យាករណ៍ |
ការបំពេញនៃការព្យាករណ៍ |
---|---|
អាលម៉ា 9:12 ។ តើអាលម៉ាបានព្យាករណ៍ដល់ប្រជាជនអាំម៉ូណៃហាអ្វីខ្លះ ? |
អាលម៉ា 25:1–2 ( សូមមើលផងដែរអាលម៉ា 16:2–3, 9–11 ) |
ម៉ូសាយ 17:14–19 ។ តើអ័ប៊ីណាដៃបានព្យាករណ៍ថានឹងមានអ្វីកើតឡើងដល់កូនចៅរបស់ស្ដេចណូអេ និងពួកសង្ឃរបស់ទ្រង់ ? |
សូមសរសេរពាក្យ ទុកចិត្ត នៅលើក្ដារខៀន ។ សូមឲ្យសិស្សប្រាប់ឈ្មោះមនុស្សខ្លះដែលយើងទុកចិត្តជាញឹកញាប់ ។ ( ចម្លើយអាចមាន ព្រះអម្ចាស់ ព្យាការី ឪពុកម្ដាយ គ្រូបង្រៀន និងអ្នកបង្វឹក ។ សូមសួរសិស្ស ៖
-
ហេតុអ្វីបានជាវាងាយស្រួលដើម្បីទុកចិត្តបុគ្គលខ្លះជាជាងអ្នកដទៃ ?
-
ក្នុងចំណោមប្រជាជននៅលើផែនដីសព្វថ្ងៃនេះ តើនរណាដែលអ្នកងាយទុកចិត្តបំផុតនោះ ?
សូមប្រាប់សិស្សថា អាលម៉ា 25 រួមមានភស្ដុតាងថា ព្រះបន្ទូលរបស់ព្រះអម្ចាស់ដល់ព្យាការីនឹងតែងតែត្រូវបានបំពេញ ។ សូមពន្យល់ថា សិស្សនឹងប្រើតារាងនៅលើក្ដារខៀនដើម្បីសិក្សាពីការព្យាករណ៍ពីរដោយព្យាការីពីព្រះគម្ពីរមរមន និងការបំពេញនៃការព្យាករណ៍ទាំងនោះ ។ សូមឲ្យសិស្សចម្លងតារាងចូលក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេ ។ នៅក្នុងតារាងទីមួយ សូមឲ្យពួកគេសរសេរចម្លើយទៅនឹងសំណួរ ដោយប្រើសេចក្ដីយោងនៃព្រះគម្ពីរដែលផ្ដល់ឲ្យ ។ នៅក្នុងតារាងទីពីរ សូមឲ្យពួកគេសរសេរអំពីការបំពេញនៃការព្យករណ៍ ។ សូមឲ្យសិស្សពីរបីនាក់រៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 25:11–12 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលមរមនបាននិយាយថានឹងកើតឡើងតាមពាក្យរបស់អ័ប៊ីណាដៃ ។ អ្នកអាចស្នើថា សិស្សគូសចំណាំឃ្លា « ពាក្យទាំងនេះត្រូវបានបញ្ជាក់ » នៅក្នុង ខទី 12 ។
-
តើឃ្លា « ពាក្យទាំងនេះត្រូវបានបញ្ជាក់ » មានន័យយ៉ាងដូចម្ដេច ?
អ្នកអាចផ្ដល់យោបល់ថា សិស្សគួរសរសេរ គ . និង ស . 1:38 នៅក្នុងព្រះគម្ពីររបស់ពួកគេនៅក្បែរ អាលម៉ា 25:12 ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និងសេចក្ដីសញ្ញា 1:38 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលឃ្លាមួយដែលស្រដៀងទៅនឹងឃ្លា « ពាក្យទាំងនេះត្រូវបានបញ្ជាក់ » ។ ( « ពាក្យទាំងអស់នឹងបានសម្រេច » ) ។
-
តើយើងរៀនអ្វីខ្លះពី អាលម៉ា 25:1–12អំពីការព្យាករណ៍ និងសេចក្ដីសន្យាទាំងឡាយដែលធ្វើដោយព្យាការីនោះ ? ( សូមសរសេរសេចក្ដីពិតខាងក្រោមនេះនៅលើក្ដារខៀន ៖ ពាក្យដ៏បំផុសរបស់ព្យាការីទាំងឡាយនឹងត្រូវបានសម្រេច ។
សូមបង្ហាញថា គំរូនៅក្នុងតារាងទាំងនេះបង្ហាញថា ការព្រមានរបស់ព្យាការីដល់ពួកមិនសុចរិតនឹងតែងតែបានសម្រេចជានិច្ច ។ ព្យាការីក៏ចែកចាយសេចក្ដីសន្យាដល់អ្នកទាំងឡាយណាដែលនឹងបែរទៅរកព្រះអម្ចាស់ដែរ ។ សេចក្ដីសន្យាទាំងនេះក៏នឹងបានសម្រេចដែរ ។ ដើម្បីជួយសិស្សឲ្យឃើញពីការអនុវត្តនៃគោលការណ៍នេះនៅក្នុងជីវិតរបស់ពួកគេ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយគណៈប្រធានទីមួយពី ដើម្បីកម្លាំងនៃយុវជន ។សូមឲ្យសិស្សស្ដាប់រកនូវសេចក្ដីសន្យាទាំងឡាយចំពោះអ្នកទាំងឡាយណាដែលរក្សាបទដ្ឋាននៅក្នុងកូនសៀវភៅនេះ ។
« បទដ្ឋាននៅក្នុងកូនសៀវភៅនេះនឹងជួយអ្នកក្នុងការជ្រើសរើសដ៏សំខាន់ៗទាំងឡាយដែលអ្នកកំពុងតែធ្វើនាពេលឥឡូវនេះ ហើយនឹងធ្វើនាពេលអនាគត ។ យើងសូមសន្យាថា នៅពេលដែលអ្នកគោរពតាមសេចក្តីសញ្ញាទាំងឡាយដែលអ្នកបានធ្វើ និងបទដ្ឋានទាំងនេះ នោះអ្នកនឹងត្រូវបានប្រទានពរជ័យដោយមានភាពជាដៃគូពីព្រះវិញ្ញាណបរិសុទ្ធ សេចក្តីជំនឿរបស់អ្នកនឹងលូតលាស់កាន់តែខ្លាំង ហើយអ្នកនឹងរីករាយជាមួយនឹងសុភមង្គលកាន់តែខ្លាំង » ( ដើម្បីកម្លាំងនៃយុវជន [ កូនសៀវភៅ ឆ្នាំ 2011 ], ⅱ) ។
-
តើគណៈប្រធានទីមួយបានសន្យាអ្វីខ្លះ ?
-
តើអ្នកបានឃើញការសន្យាទាំងនេះបានបំពេញនៅពេលណា ?
អាលម៉ា 25:13–17
ពួកសាសន៍លេមិនជាច្រើនប្រែចិត្ត ហើយចូលរួមនឹងពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 25:13–14 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលពួកសាសន៍លេមិនជាច្រើនបានធ្វើ ក្រោយពីពួកគេបានដឹងថា ពួកគេមិនអាចបង្ក្រាបសាសន៍នីហ្វៃបាន ។
-
តើអ្វីដែលធ្វើឲ្យអ្នករំភើបអំពីសកម្មភាពរបស់សាសន៍លេមិន ?
សូមឲ្យសិស្សអាន អាលម៉ា 25:17ដោយស្ងាត់ៗ ដោយរកមើលអារម្មណ៍របស់ពួកបុត្រារបស់ម៉ូសាយអំពីជោគជ័យដែលពួកទ្រង់បានទទួលក្នុងចំណោមសាសន៍លេមិន ។
-
តើជោគជ័យរបស់ពួកបុត្រារបស់ម៉ូសាយ ជាគំរូនៃពាក្យរបស់ព្រះអម្ចាស់ថាបានសម្រេចដោយរបៀបណា ? ( ប្រសិនបើសិស្សត្រូវការជំនួយក្នុងការឆ្លើយនឹងសំណួរនេះ សូមឲ្យពួកគេបើកទៅ ម៉ូសាយ 28:5–7 និង អាលម៉ា 17:11 ។
អាលម៉ា 26
អាំម៉ូនរីករាយនឹងសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ដល់គាត់ និងបងប្អូនប្រុសរបស់គាត់ និងដល់សាសន៍លេមិន
សូមបង្ហាញឧបករណ៍ខ្លះៗ ( ដូចជា ញញួរ ទុលវីស ក ប៊ិច ឬខ្មៅដៃ ជក់គំនូរ កន្ដ្រៃមួយគូ កុំព្យូទ័រ និងឧបករណ៍តន្ដ្រីមួយ ) ។ សូមពន្យល់ថា ពាក្យផ្សេងទៀតសម្រាប់ពាក្យ របស់ គឺឧបករណ៍ ។
-
តើអ្វីខ្លះដែលសិប្បករ ឬវិចិត្រករដ៏ជំនាញអាចធ្វើ ជាមួយនឹងឧបករណ៍ត្រឹមត្រូវ ?
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដល់អ្នកខ្លះដែលជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ?
សូមឲ្យសិស្សពីរបីផ្លស់ប្ដូរវេនគ្នាអានឮពី អាលម៉ា 26:1–5, 12 ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលរបៀបដែលអាំម៉ូន និងអ្នកផ្សព្វផ្សាយសាសនារបស់គាត់ជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះ ។
-
តើព្រះអម្ចាស់បានសម្រេចអ្វីខ្លះ តាមរយៈអាំម៉ូន អ្នកផ្សព្វផ្សាយសាសនារបស់គាត់ ?
-
តើអ្នកនឹងថា អាលម៉ា 26:12 ឡើងវិញដោយរបៀបណា ? តើប្រសាសន៍របស់អាំម៉ូននៅក្នុងខនេះទាក់ទងនឹងការក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ដោយរបៀបណា ?
សូមឲ្យសិស្សអាន អាលម៉ា 26:11, 13, 16 ដោយស្ងាត់ៗ ដោយរកមើលពេលវេលាទាំងអស់ដែលពាក្យ សេចក្ដីអំណរ និង អររីករាយ លេចឡើង ។ អ្នកអាចផ្ដល់យោបល់ថា សិស្សគួរគូសចំណាំពាក្យទាំងនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។ សូមឲ្យសិស្សម្នាក់អាន អាលម៉ា 26:13–16 ឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលមូលហេតុដែលអាំម៉ូនបានផ្ដល់សម្រាប់ការអររីករាយរបស់គាត់ ។
-
ហេតុអ្វីបានជាអាំម៉ូនបានអររីករាយ ?
-
តើគោលការណ៍អ្វីខ្លះដែលយើងអាចរៀនពីខគម្ពីរទាំងនេះ ? ( សិស្សអាចនិយាយពីគោលការណ៍ខុសគ្នាជាច្រើន ។ គោលការណ៍ខាងក្រោមអាចធ្វើជាសេចក្ដីសង្ខេបមួយនៃចម្លើយរបស់ពួកគេ ៖ យើងអររីករាយ ដោយសារយើងបម្រើដល់ព្រះអម្ចាស់ និងកូនចៅរបស់ទ្រង់ដោយមានចិត្តស្មោះត្រង់ ។អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។
-
តើអ្នកគិតថា ហេតុអ្វីបានជាយើងអររីករាយ នៅពេលយើងនៅក្នុងការបម្រើដល់ព្រះអម្ចាស់ ?
សូមសរសេរសេចក្ដីយោងព្រះគម្ពីរខាងក្រោម និងសំណួរនៅលើក្ដារខៀន ។ (សូមគិតពីការសរសេរវាមុនពេលចាប់ផ្ដើមថ្នាក់ ។ សូមបែងចែកសិស្សជាគូៗ ។ សូមឲ្យដៃគូនីមួយៗជ្រើសរើស និងអានវគ្គមួយ ហើយពិភាក្សាពីចម្លើយទៅនឹងសំណួរដែលមាន ។
សូមផ្ដល់ពេលសម្រាប់សិស្សពីរបីនាក់ពន្យល់ពីចម្លើយរបស់ពួកគេទៅនឹងសំណួរទាំងនេះ ។ សូមឲ្យសិស្សអាន អាលម៉ា 26:23–29ដោយស្ងាត់ៗ ដោយរកមើលឧបសគ្គដែលអាំម៉ូន និងបងប្អូនប្រុសរបស់គាត់ បានជួបនៅក្នុងការបម្រើដល់ព្រះអម្ចាស់ និងសាសន៍លេមិន ។
-
តើឧបសគ្គមួយណាដែលអ្នកគិតថា ពួកអ្នកផ្សព្វផ្សាយសាសនាអាចជួបនាពេលសព្វថ្ងៃនេះ ?
-
យោងតាម អាលម៉ា 26:27, 30 តើអ្វីដែលបានជម្រុញដល់អាំម៉ូន និងពួកអ្នកផ្សព្វផ្សាយសាសនារបស់គាត់ឲ្យបន្ដបម្រើ ? ( ការលួងលោម និងសេចក្ដីសន្យាពីព្រះអម្ចាស់ និងបំណងប្រាថ្នាដើម្បីក្លាយជា « មាគ៌ាក្នុងការសង្គ្រោះព្រលឹងខ្លះ » ) ។
សូមឲ្យសិស្សអាន អាលម៉ា 26:31–34ដោយស្ងាត់ៗ ដោយរកមើលលទ្ធផលខ្លះនៃការបម្រើរបស់ពួកបុត្រារបស់ម៉ូសាយ ។ នៅពេលពួកគេបានមានពេលអានគ្រប់គ្រាន់ហើយ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេរកឃើញ ។
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 26:35–37 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយគិតពីមូលហេតុដែលពួកគេត្រូវអររីករាយនៅក្នុងសេចក្ដីល្អរបស់ព្រះ ។
-
តើសារលិខិតអ្វីដែលអ្នកឃើញនៅក្នុងខគម្ពីរទាំងនេះ ?
សូមបង្ហាញថា សារលិខិតមួយនៅក្នុងខគម្ពីរទាំងនេះគឺថា ព្រះអម្ចាស់មានមេត្តាករុណាដល់មនុស្សទាំងអស់ដែលប្រែចិត្ត ហើយជឿដល់ព្រះនាមរបស់ទ្រង់ ។ដើម្បីជួយសិស្សឲ្យដឹងពីសេចក្ដីពិត និងពីសារៈសំខាន់នៃគោលការណ៍នេះ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« សំបុត្រមកពីអ្នកដែលបានធ្វើខុសដ៏ខ្លាំង ។ ពួកគេសួរថា ‹ តើខ្ញុំអាច ត្រូវ បានអភ័យទោសឲ្យទេ ?
« ចម្លើយគឺ បាន !
« ដំណឹងល្អបង្រៀនយើងថា ការបានធូរស្រាលពីទារុណកម្ម និងកំហុស អាចទទួលបានតាមការប្រែចិត្ត ។ ការសង្គ្រោះសម្រាប់អ្នកទាំងនោះដែលគេចពីការមានគ្រោះធ្ងន់ ក្រោយពីដឹងភាពពេញលេញ វាគ្មានទម្លាប់ គ្មានការញៀន គ្មានការបះបោរ គ្មានការរំលង គ្មានកំហុសដែលជាគំរូពីការសន្យានៃការអភ័យទោសដ៏ពេញលេញនោះទេ » ( « The Brilliant Morning of Forgiveness » Ensign,ខែ វិច្ឆិកា ឆ្នាំ 1995, ទំព័រ 19 ) ។
សូមថ្លែងទីបន្ទាល់អំពីអំណាចនៃដង្វាយធួនដែលផ្ដល់ការអភ័យទោសដល់អំពើបាប ធំឬតូច ដល់អ្នកទាំងឡាយដែលមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្ត ។ សូមថ្លែងទីបន្ទាល់ផងដែរអំពីសេចក្ដីអំណរដែលមកក្នុងជីវិតរបស់យើង នៅពេលយើងធ្វើជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ។