មេរៀនទី 48
យ៉ាកុប 7
សេចក្តីផ្ដើម
យ៉ាកុបបានពឹងផ្អែកទៅលើព្រះអម្ចាស់ និង នៅលើទីបន្ទាល់ដ៏មិនអាចធ្វើឲ្យរង្គោះរង្គើបានរបស់គាត់ដើម្បីយកឈ្នះទៅលើគំនិតខុសឆ្គង និង អំណះអំណាងរបស់សេរេម ជាអ្នកដែលប្រឆាំងនឹងព្រះគ្រីស្ទ ។ គាត់បានទទួលកម្លាំងជាពិសេសមកពីបទពិសោធន៍ពីអតីតកាល ដែលបានពង្រឹងសេចក្ដីជំនឿរបស់គាត់ទៅលើព្រះយេស៊ូវគ្រីស្ទ ។ គាត់ក៏បានពឹងផ្អែកទៅលើការណែនាំមកពីព្រះវិញ្ញាណបរិសុទ្ធ ចំណេះដឹងរបស់គាត់អំពីព្រះគម្ពីរ និង ពាក្យរបស់ព្យាការី និង ទីបន្ទាល់របស់គាត់អំពីព្រះយេស៊ូវគ្រីស្ទ ។ នៅពេលសេរេមបានទាមទារចង់បានទីសម្គាល់មួយដែលបង្ហាញភស្ដុតាងអំពីពាក្យរបស់យ៉ាកុប នោះគាត់ត្រូវបានវាយដោយព្រះ ។ យ៉ាកុបបានបញ្ចប់កំណត់ត្រារបស់គាត់ដោយការពិពណ៌នាអំពីរបៀបដែលសាសន៍នីហ្វៃបានទុកចិត្តទៅលើព្រះអម្ចាស់ នៅពេលពួកគេបានចម្រើនកម្លាំងខ្លួនគេទាស់នឹងពួកសាសន៍លេមិន ។ មុនពេលយ៉ាកុបស្លាប់ គាត់បានបន្ដឲ្យផ្ទាំងតូចនោះទៅដល់កូនប្រុសរបស់គាត់គឺ អេណុស ។
យោបល់សម្រាប់ការបង្រៀន
យ៉ាកុប 7:1–14
យ៉ាកុបពឹងផ្អែកទៅលើព្រះអម្ចាស់ នៅពេលគាត់ជួបនឹងសេរេម ជាអ្នកប្រឆាំងនឹងព្រះគ្រីស្ទ
មុនពេលចាប់ផ្ដើមថ្នាក់ សូមសរសេរនៅលើក្ដារខៀននូវសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ រ៉ូបឺតឌី.ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ( បានដកស្រង់ពី « Christian Courage: The Price of Discipleship »Ensign ឬលីអាហូណាខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 72 ) ៖
សូមឲ្យសិស្សគិតអំពីគ្រាដែលមាននរណាម្នាក់សង្ស័យ ឬ រិះគន់សេចក្ដីជំនឿរបស់ពួកគេ ។ សូមអញ្ជើញពួកគេបីបួននាក់ឲ្យចែកចាយពីរបៀបដែលពួកគេមានអារម្មណ៍ នៅពេលហេតុការណ៍នោះកើតឡើង ។ អ្នកក៏អាចចែកចាយដោយសង្ខេបអំពីបទពិសោធន៍មួយក្នុងជីវិតរបស់អ្នកដែរ ។
សូមពន្យល់ថា យ៉ាកុប 7 ប្រាប់ពីបទពិសោធន៍របស់យ៉ាកុបជាមួយនឹងសេរេម ជាអ្នកប្រឆាំងនឹងព្រះគ្រីស្ទ ។ ( អ្នកអាចពន្យល់ថា អ្នកប្រឆាំងនឹងព្រះគ្រីស្ទម្នាក់គឺជា « នរណាម្នាក់ ឬ អ្វីមួយដែលបន្លំដំណឹងល្អដ៏ពិត ឬ ផែនការសង្គ្រោះ ហើយថាការបើក ឬ ការប្រឆាំងជំទាស់លាក់បាំងទៅនឹងព្រះគ្រីស្ទ » [ Bible Dictionary, “Antichrist” ] ) សេរេមបានទៅរកយ៉ាកុប ដើម្បីផ្ចាញ់ផ្ចាលសេចក្ដីជំនឿរបស់គាត់ ។
សូមអញ្ជើញសិស្សឲ្យអាន យ៉ាកុប 7:1–5 ដោយស្ងាត់ៗ ។ សូមឲ្យពួកគេរក (1) អ្វីដែលសេរេមព្យាយាមធ្វើ និង (២) របៀបដែលគាត់ព្យាយាមសម្រេចគោលដៅរបស់គាត់នោះ ។ ក្រោយពីសិស្សបានអានចប់ហើយ សូមឲ្យពួកគេពិពណ៌នាពីអ្វីដែលពួកគេបានរៀនអំពីសេរេមនោះ ។ អ្នកអាចសួរសំណួរខាងក្រោមខ្លះដើម្បីពង្រីកការពិភាក្សានេះ ៖
-
តើសេរេមមានឥទ្ធិពលអ្វីខ្លះទៅលើប្រជាជននេះ ?
-
តើអ្នកឃើញអ្វីខ្លះនៅក្នុង យ៉ាកុប 7:1–5 ដែលរំឭកអ្នកអំពីពេលដែលអ្នកផ្សេងបានសង្ស័យ ឬ រិះគន់សេចក្ដីជំនឿរបស់អ្នក ? ( នៅពេលអ្នកពិភាក្សាសំណួរនេះ អ្នកអាចត្រូវជួយសិស្សឲ្យយល់ថា មិនមែនមនុស្សទាំងអស់ដែលសង្ស័យ ឬ រិះគន់សេចក្ដីជំនឿរបស់យើងមានចិត្តដូចគ្នានឹងសេរេមនោះទេ ។ ខណៈពេលដែលមនុស្សខ្លះដូចជាសេរេម បានចង់បំផ្លាញសេចក្ដីជំនឿដោយចេតនា អ្នកដទៃអាចសង្ស័យពីសេចក្ដីជំនឿរបស់យើង ដោយសារពួកគេឆ្ងល់ ឬ ដោយសារពួកគេត្រូវគេប្រាប់ខុសអំពីជំនឿរបស់យើង ) ។
-
ហេតុអ្វីបានជាពេលខ្លះវាពិបាកដើម្បីការពារសេចក្ដីជំនឿរបស់យើងទាស់នឹងមនុស្សប្រភេទសេរេមនេះ ?
សូមចម្លងសេចក្ដីយោងនៃព្រះគម្ពីរខាងក្រោម និង សេចក្ដីថ្លែងការណ៍នេះដាក់លើក្ដារខៀន ។ ( ដើម្បីសន្សំពេលវេលា អ្នកអាចថតចម្លងអ្វីៗទាំងអស់នេះដាក់លើក្ដារខៀន មុនពេលចាប់ផ្ដើមថ្នាក់ ។ អ្នកក៏អាចរៀបចំវាជាក្រដាសចែកឲ្យសិស្សផងដែរ )
1. យ៉ាកុប 7:5 |
ក. ថ្លែងទីបន្ទាល់អំពីព្រះគម្ពីរ និង ពាក្យសម្ដីរបស់ព្យាការី ។ |
ខ. ទុកលទ្ធផលនៅក្នុងព្រះហស្ដរបស់ព្រះ ។ | |
គ. ទុកចិត្តលើការណែនាំ និង កម្លាំងមកពីព្រះវិញ្ញាណបរិសុទ្ធ ។ | |
4. យ៉ាកុប 7:12 |
ឃ. នឹកចាំពីបទពិសោធន៍កាលពីអតីតកាលដែលបានពង្រឹងសេចក្ដីជំនឿរបស់គាត់ ។ |
ង. ចែកចាយទីបន្ទាល់ដែលគាត់បានទទួលតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ |
សូមពន្យល់ថា ខគម្ពីរនៅក្នុងបញ្ជីនេះពិពណ៌នាអំពីចម្លើយរបស់យ៉ាកុប នៅពេលសេរេមបានផ្ចាញ់ផ្ចាលជំនឿរបស់យើង ។ សេចក្ដីថ្លែងការណ៍នៅលើខាងស្ដាំ តំណាងឲ្យចម្លើយរបស់យ៉ាកុប ប៉ុន្ដែវាដាក់មិនតាមលំដាប់ ហើយត្រូវតែផ្គូផ្គងទៅតាមខគម្ពីរដែលស្របគ្នា ។ សូមអញ្ជើញសិស្សបីបួននាក់ឲ្យប្ដូរវេនគ្នាអានឮៗពីក្នុង យ៉ាកុប 7:5–14 ។ នៅពេលពួកគេអាន សូមឲ្យពួកគេឈប់បន្ទាប់ពីអានវគ្គមួយៗដែលសរសេរនៅលើក្ដារខៀនចប់ហើយ ។ សូមឲ្យសិស្សផ្គូផ្គងវគ្គនីមួយៗទៅនឹងប្រយោគដែលត្រូវគ្នារបស់វា ។ អ្នកអាចអញ្ជើញសិស្សម្នាក់ឲ្យឡើងមកកាន់ក្ដារខៀន ហើយគូសបន្ទាត់ពីខាងសេចក្ដីយោងព្រះគម្ពីរ ទៅកាន់ប្រយោគដែលត្រូវគ្នានោះ ។ ( ចម្លើយ ៖ 1-ឃ ; 2-គ ; 3-ក ; 4-ង ; 5-ខ )
នៅពេលសិស្សបញ្ចប់សកម្មភាពផ្គូផ្គងនេះហើយ សូមសួរ ៖
-
តើគោលការណ៍អ្វីដែលអ្នកបានឃើញថា ត្រូវបានបង្រៀននៅក្នុងខគម្ពីរដែលយើងទើបតែបានអាននេះ ?
ប្រសិនបើគ្មាននរណាម្នាក់សួរវាទេ សូមធ្វើប្រាកដថាសិស្សយល់ថា នៅពេលយើងពឹងផ្អែកទៅលើព្រះអម្ចាស់ នោះយើងអានយកឈ្នះលើឧបសគ្គចំពោះសេចក្ដីជំនឿរបស់យើង ។ ( អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន )
សូមពន្យល់ថា ចម្លើយរបស់យ៉ាកុបចំពោះសេរេម ផ្ដល់ជាឧទាហរណ៍មួយដល់យើងដើម្បីធ្វើតាម នៅពេលយើងឆ្លើយតបទៅនឹងអ្នកណាដែលសួរ ឬ រិះគន់សេចក្ដីជំនឿរបស់យើង ។
សំណួរតាមដានដែលសរសេរនៅខាងក្រោមនេះ ធ្វើឡើងដើម្បីជួយសិស្សឲ្យគិតបានជ្រៅជ្រះជាងនេះអំពីអ្វីដែលយ៉ាកុបបានធ្វើដើម្បីទុកចិត្តទៅលើព្រះអម្ចាស់ ។ ការឆ្លើយទៅនឹងសំណួរទាំងនេះ នឹងផ្ដល់ឱកាសឲ្យសិស្សដើម្បីបង្ហាញ និង ថ្លែងទីបន្ទាល់ពីរបៀបដែលសកម្មភាពដូចគ្នានេះបានជួយពួកគេ នៅពេលអ្នកផ្សេងបានផ្ចាញ់ផ្ចាលសេចក្ដីជំនឿរបស់ពួកគេ ។ វាក៏នឹងជួយពួកគេឲ្យរៀនពីរបៀបដើម្បីឆ្លើយតបដោយសមរម្យទៅនឹងឧបសគ្គចំពោះសេចក្ដីជំនឿរបស់ពួកគេនាពេលអនាគត ។ ដោយសារមានសំណួរច្រើនទៀតនៅខាងក្រោម ដែលអ្នកមិនអាចមានពេលគ្រប់គ្រាន់ដើម្បីសួរនៅក្នុងថ្នាក់បាន សូមជ្រើសរើសតែសំណួរពីរបីប៉ុណ្ណោះដើម្បីសួរនៅក្នុងការពិភាក្សារបស់អ្នក ។ នៅពេលអ្នកធ្វើដូច្នេះ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ហើយចាំពីបទពិសោធន៍ដែលសិស្សបានចែកចាយនៅពេលចាប់ផ្ដើមថ្នាក់ដំបូង ។ អ្នកក៏អាចគិតពីការសួរសិស្សអំពីអ្វីដែលសកម្មភាពរបស់យ៉ាកុបណាមួយ ដែលពួកគេចង់ពិភាក្សាបន្ថែមទៀតនោះ ។
-
តើមានអ្វីកើតឡើងដល់យ៉ាកុប នៅក្នុងអតីតកាលដែលធ្វើឲ្យសេចក្ដីជំនឿរបស់គាត់មិនអាចរង្គោះរង្គើបាន ? ( សូមមើល យ៉ាកុប 7:5 )
-
តើអ្វីជាបទពិសោធន៍ខ្លះៗ ដែលបានពង្រឹងដល់សេចក្ដីជំនឿរបស់អ្នក ? ( អ្នកអាចផ្ដល់ពេលដល់សិស្សឲ្យសញ្ជឹងគិតអំពីសំណួរនេះ មុនពេលសុំពួកគេឲ្យឆ្លើយ ។ សូមធានាពួកគេថា ពួកគេមិនចាំបាច់ចែកចាយបទពិសោធន៍ណាដែលផ្ទាល់ខ្លួនពេកនោះទេ ) តើការនឹកចាំពីបទពិសោធន៍ទាំងនេះ អាចជួយអ្នកនៅពេលនរណាម្នាក់សង្ស័យ ឬ រិះគន់សេចក្ដីជំនឿរបស់អ្នកដោយរបៀបណា ?
-
តើនៅពេលណាដែលព្រះវិញ្ញាណបរិសុទ្ធបានជួយអ្នកឲ្យឆ្លើយនឹងសំណួរ ឬ ការរិះគន់អំពីសេចក្ដីជំនឿរបស់អ្នកនោះ ? ( សូមមើល យ៉ាកុប 7:8 )
-
តើទម្លាប់ប្រចាំថ្ងៃមួយនៃការសិក្សាព្រះគម្ពីរ និង ពាក្យសម្ដីនៃព្យាការីថ្ងៃចុងក្រោយនោះ អាចជួយអ្នកនៅពេលអ្នកផ្សេងសួរ ឬ រិះគន់សេចក្ដីជំនឿរបស់អ្នកដោយរបៀបណា ? ( សូមមើល យ៉ាកុប 7:10–11 ។ )
-
តើនៅពេលណាដែលអ្នកបានចែកចាយទីបន្ទាល់របស់អ្នកជាមួយនឹងនរណាម្នាក់ ដែលមានសំណួរ ឬ ការរិះគន់សេចក្ដីជំនឿរបស់អ្នកនោះ ? ( សូមមើល យ៉ាកុប 7:12 ) តើអ្វីគឺជាលទ្ធផល ?
-
នៅពេលសេរេមបានទាមទាររកទីសម្គាល់មួយ ហេតុអ្វីបានជាវាជាការឆ្លាតវៃចំពោះយ៉ាកុបដែលទុកលទ្ធផលឲ្យនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ជាជាងការស្វែងរកបង្ហាញភស្ដុតាងពីភាពពេញលេញនៃសេចក្ដីពិតនៃទីបន្ទាល់ផ្ទាល់គាត់នោះ ? ( សូមមើល យ៉ាកុប 7:14 ) ។ តើវាបានជួយអ្នកឲ្យដឹងថា វាមិនចាំបាច់ចំពោះអ្នកដើម្បីបង្ហាញភស្ដុតាងអំពីភាពពេញលេញនៃសេចក្ដីពិតនៃទីបន្ទាល់របស់អ្នកទៅដល់អស់អ្នកណាដែលបានផ្ចាញ់ផ្ចាលសេចក្ដីជំនឿរបស់អ្នកដោយរបៀបណា ?
យ៉ាកុប 7:15–27
ក្រោយពីសេរេមត្រូវបានវាយឲ្យគហើយ គាត់បានសារភាពពីអំពើបាបរបស់និង គាត់ ថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ហើយបន្ទាប់មកក៏បានស្លាប់ទៅ ដោយដឹកនាំក្រុមពួកសាសន៍នីហ្វៃឲ្យត្រឡប់ទៅរកព្រះអម្ចាស់វិញ
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ៉ូបឺតឌី.ហែល ៖
« រយៈពេលជាច្រើនឆ្នាំមក យើងដឹងថា ឧបសគ្គចំពោះសេចក្ដីជំនឿរបស់យើងគឺមិនមែនថ្មីនោះទេ ហើយវាក៏មិនងាយផុតទៅភ្លាមៗដែរ ។ ប៉ុន្ដែ សិស្សពិតរបស់ព្រះគ្រីស្ទ ឃើញពីឱកាសនៅក្នុងចំណោមការប្រឆាំងជំទាស់នោះ ។ …
« … សំណាងល្អ ព្រះអម្ចាស់ដឹងពីដួងចិត្តនៃអ្នកចោទប្រកាន់យើង និង របៀបដែលយើងអាចឆ្លើយតបទៅកាន់ពួកគេវិញដោយមានប្រសិទ្ធភាពបំផុត ។ នៅពេលសិស្សដ៏ពិតស្វែងរកការណែនាំមកពីព្រះវិញ្ញាណ នោះពួកគេទទួលបានការបំផុសគំនិតដែលទាក់ទងនឹងរឿងប្រឈមនីមួយៗ ។ហើយនៅគ្រប់ការប្រឈមនីមួយៗ សិស្សដ៏ពិតឆ្លើយតបតាមរបៀបដែលអញ្ជើញព្រះវិញ្ញាណនៃព្រះអម្ចាស់ » ( « Christian Courage: The Price of Discipleship » ទំព័រ 72–73 ; អក្សរេ្រេតជាឯកសារដើម ) ។
-
តើអ្នកគិតថា « ឃើញពីឱកាសនៅក្នុងចំណោមការប្រឆាំងជំទាស់នោះ » មានន័យយ៉ាងណាដែរ ? ( នៅពេលសិស្សឆ្លើយតបទៅនឹងសំណួរនេះ សូមជួយពួកគេឲ្យយល់ថា អំពើល្អអាចផ្ដល់លទ្ធផល នៅពេលយើងឆ្លើយតបទៅនឹងឧបសគ្គរបស់យើងតាមរបៀបផ្សេងៗ ដែលអញ្ជើញព្រះវិញ្ញាណនៃព្រះអម្ចាស់ )
សូមបែងចែកសិស្សទៅជាដៃគូ ។ សូមឲ្យដៃគូនីមួយៗអាន យ៉ាកុប 7:15–23 ដោយរកមើលអ្វីៗដែលល្អដែលជាលទ្ធផលមកពីរឿងប្រឈមរបស់យ៉ាកុបជាមួយនឹងសេរេម ។ ក្រោយពីសិស្សអានចប់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យពន្យល់ពីអ្វីដែលពួកគេបានរកឃើញ ។ សូមគិតអំពីការប្រើសំណួរខាងក្រោមខ្លះៗ ដើម្បីជួយសិស្សឲ្យវិភាគខគម្ពីរទាំងនេះ ៖
-
តើភស្ដុតាងអ្វីដែលអ្នកឃើញថា យ៉ាកុបបានសង្ឃឹមថារឿងប្រឈមរបស់គាត់ជាមួយនឹងសេរេមនឹងជួយដល់អ្នកដទៃនោះ ? ( សូមមើល យ៉ាកុប 7:22 ។ សូមជួយសិស្សឲ្យយល់ថា យ៉ាកុបបានអធិស្ឋានសម្រាប់ក្រុមមនុស្សសាសន៍នីហ្វៃដែលបានធ្វើជាសាក្សីអំពីការសារភាពរបស់សេរេម និង ការស្លាប់របស់គាត់ ) ។
-
យោងតាម យ៉ាកុប 7:23 តើរឿងប្រឈមរបស់យ៉ាកុបជាមួយនឹងសេរេម ទីបំផុតនឹងមានឥទ្ធិពលលើក្រុមមនុស្សនោះយ៉ាងដូចម្ដេចដែរ ?
-
តើសេចក្ដីពិតអ្វីដែលយើងអាចរៀនពីលទ្ធផលនៃការប្រឈមរបស់យ៉ាកុបជាមួយនឹងសេរេមនេះ ? ( សិស្សអាចរកបានចម្លើយជាច្រើនចំពោះសំណួរនេះ ។ អ្នកខ្លះអាចស្នើពីគោលការណ៍ដែលបានសរសេរនៅខាងក្រោមនេះ ) ។
-
ព្យាការីទាំងអស់ថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
-
នៅពេលយើងឆ្លើយតបទៅនឹងសំណួរ ឬ ការរិះគន់នានាអំពីសេចក្ដីជំនឿរបស់យើងតាមរបៀបដែលអាចអញ្ជើញព្រះវិញ្ញាណ នោះយើងអាចជួយអ្នកដទៃឲ្យបែរទៅរកព្រះអង្គម្ចាស់បាន ។
-
ព្យាការីជួយយើងឲ្យស្គាល់ និង យកឈ្នះលើការបោកបញ្ឆោតរបស់សាតាំង ។
-
អស់អ្នកដែលបះបោរទាស់នឹងព្រះ ហើយផ្សព្វផ្សាយយ៉ាងសកម្មប្រឆាំងនឹងសេចក្ដីពិត នឹងជួបនូវផលវិបាកយ៉ាងធ្ងន់ធ្ងរមកពីព្រះអម្ចាស់ ។
-
ការសិក្សាព្រះគម្ពីរ នឹងជួយយើងឲ្យចៀសវាងពីការត្រូវគេបោកបញ្ឆោតបាន ។
នៅពេលសិស្សរកឃើញគោលការណ៍ដូចជាអ្វីដែលបានសរសេរនៅខាងលើនេះ សូមគិតពីការសួរសំណួរតាមដានដើម្បីជួយពួកគេឲ្យអនុវត្តគោលការណ៍ទាំងនេះនៅក្នុងជីវិតរបស់ពួកគេ ។
-
តើការរស់នៅតាមគោលការណ៍នេះ អាចជួយអ្នកដោយរបៀបណា ?
-
តើការដឹងពីគោលការណ៍នេះ អាចជួយអ្នកឲ្យជួយអ្នកដទៃដោយរបៀបណា ?
-
តើអ្នកអាចអនុវត្តគោលការណ៍នេះនៅក្នុងជីវិតរបស់អ្នកដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យឆ្លើយតបទៅនឹងសំណួរខាងក្រោមនេះ នៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ៖
-
តើរឿងមួយដែលអ្នកនឹងចាប់ផ្ដើមធ្វើ ( ឬ បន្ដធ្វើ ) ដើម្បីជួយអ្នកឲ្យរៀបចំសម្រាប់ពេលមួយ នៅពេលនរណាម្នាក់ផ្ចាញ់ផ្ចាលសេចក្ដីជំនឿរបស់អ្នកនោះ គឺជាអ្វី ?
សូមចែកចាយទីបន្ទាល់របស់អ្នកថា យើងអាចយកឈ្នះដោយជោគជ័យលើឧបសគ្គចំពោះសេចក្ដីជំនឿរបស់យើង នៅពេលយើងធ្វើតាមគំរូរបស់យ៉ាកុបក្នុងការទុកចិត្តលើព្រះអម្ចាស់ ។
ការរំឭកក្នុងគម្ពីរ យ៉ាកុប
សូមយកពេលខ្លះៗជួយសិស្សឲ្យរំឭកពីសៀវភៅយ៉ាកុបនេះ ។ សូមឲ្យពួកគេគិតអំពីអ្វីដែលពួកគេបានរៀនពីសៀវភៅនេះ ទាំងនៅក្នុងថ្នាក់សិក្ខាសាលា និង នៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ។ ប្រសិនបើចាំបាច់ សូមអញ្ជើញពួកគេឲ្យមើលត្រួសៗលើជំពូកទាំងប្រាំពីរនៃសៀវភៅយ៉ាកុប ដើម្បីជួយឲ្យពួកគេចងចាំ ។ សូមឲ្យពួកគេរៀបចំចែកចាយអ្វីមួយអំពីយ៉ាកុប ឬ ការសរសេររបស់គាត់ដែលបានធ្វើឲ្យពួកគេចាប់អារម្មណ៍ ។ អ្នកអាចរំឭកពួកគេថា យ៉ាកុបបានកើតនៅក្នុងទីរហោស្ថាន នៅក្នុងដែនដីបរិបូរណ៍ ( នៅជិតសមុទ្រក្រហម ) ហើយគាត់បានស្លាប់នៅក្នុងដែនដីនីហ្វៃ ។ គាត់ក៏ត្រូវបានប្រទានពរដោយលីហៃផងដែរ ( សូមមើល នីហ្វៃទី2 2:1–4 ) ហើយគាត់បានឃើញព្រះអង្គសង្គ្រោះ ( សូមមើល នីហ្វៃទី2 11:3 ) ។ បងប្រុសរបស់គាត់ នីហ្វៃ បានបញ្ចូលទេសនកថារបស់គាត់ខ្លះនៅលើផ្ទាំងនីហ្វៃតូច ( សូមមើល នីហ្វៃទី2 6–10 ) ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សបីបួននាក់ឲ្យចែកចាយនូវគំនិត និង អារម្មណ៍របស់ពួកគេ ។ សូមគិតពីការចែកចាយទីបន្ទាល់របស់អ្នកអំពីរបៀបដែលគំរូ និង ការបង្រៀនរបស់យ៉ាកុបបានប្រទានពរដល់ជីវិតរបស់អ្នក ។