បណ្ណាល័យ
មេរៀនទី 82 ៖ អាលម៉ា 18


មេរៀនទី 82

អាលម៉ា 18

សេចក្តី​ផ្ដើម

ស្ដេច​ឡាម៉ូណៃ​បាន​ភ្ញាក់ផ្អើល​នឹង​អំណាច​ដែល​អំាំម៉ូន​បាន​បង្ហាញ​នៅក្នុង​ការការពារ​ដល់​ហ្វូងចៀម​របស់​ទ្រង់ ។ ទ្រង់​ថែម​ទាំង​ជឿ​ថា អាំម៉ូន​គឺជា​វិញ្ញាណ​ដ៏​អស្ចារ្យ ។ អាំម៉ូន​បាន​យល់​ពី​គំនិត​របស់​ស្ដេច​ដោយ​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​អាំម៉ូន​បាន​ចាប់ផ្ដើម​បង្រៀន​ទ្រង់​អំពី​ដំណឹងល្អ ។ ស្ដេច​ឡាម៉ូណៃ​បាន​ជឿ​អ្វី​ដែល​អាំម៉ូន​បាន​បង្រៀន បាន​ទទួល​ស្គាល់​ពី​តម្រូវការ​ដើម្បី​មាន​ព្រះអង្គ​សង្គ្រោះ បាន​ព្រះកន្សែង​សុំ​ក្ដី​មេត្តាករុណា​ពី​ព្រះអម្ចាស់ ហើយ​បាន​យកឈ្នះ​ដោយ​ព្រះវិញ្ញាណ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 18:1–11

ស្ដេច​ឡាម៉ូណៃ​ស្ងើច​នឹង​ភក្ដីភាព​របស់​អាំម៉ូន

ការរំឭក​ដ៏​ខ្លី​មួយ​អំពី​ដំណើររឿង​នៅ​ចុងបញ្ចប់​នៃ អាលម៉ា 17 នឹង​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​បរិបទ​នៃ អាលម៉ា 18. ។ ​ក៏​នឹង​ជួយ​ពួកគេ​ឲ្យ​យល់​ពី​សារលិខិត​នៅក្នុង អាលម៉ា 18 ដែរ ។ ដើម្បី​រំឭក អាលម៉ា 17 សូម​សួរ​សិស្ស​ថា តើ​ប្រយោគ​ខាងក្រោម​នេះ​ត្រូវ ឬក៏​ខុស ។ អ្នក​អាច​ឲ្យ​ពួកគេ​សរសេរ​ចម្លើយ​របស់​ពួកគេ ។

  1. ដោយសារតែ​ស្ដេច​ឡាំម៉ូណៃ​ពេញចិត្ត​អាំម៉ូន ទ្រង់​បាន​ប្រទាន​បុត្រី​របស់​ទ្រង់​ឲ្យធ្វើជា​ភរិយា​របស់​អាំម៉ូន ។ ( ពិត ។ ( សូម​មើល អាលម៉ា 17:24 ។

  2. អាំម៉ូន​បាន​និយាយ​ថា គាត់​ចង់​ក្លាយជា​អ្នកបម្រើ​របស់​ស្ដេច ។ ( ពិត ។ សូមមើលអាលម៉ា 17:25 ។

  3. អាំម៉ូន​បាន​ខ្លាច​ស្លាប់ នៅពេល​ក្រុម​សាសន៍​លេមិន​បាន​ធ្វើ​ឲ្យ​ហ្វូងចៀម​របស់​ស្ដេច​ខ្ចាត់ខ្ចាយ ។ ( ខុស ។ សូម​មើល អាលម៉ា 17:28–30 ។

  4. ដោយ​អំណាច​ដ៏​អស្ចារ្យ អាំម៉ូន​បាន​បណ្ដេញ​សាសន៍​លេមិន ហើយ​បាន​កាត់​ដៃ​របស់​អ្នកដែល​បាន​លើកដំបង​វាយ​គាត់ ។ ( ពិត ។ ( សូម​មើល អាលម៉ា 17:37–38 ។

ក្រោយពី​ធ្វើ​លំហាត់​នេះ​ហើយ សូម​ប្រាកដ​ថា សិស្ស​ដឹង​ពី​ចម្លើយ​ដែល​ត្រូវ ។

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​ធ្លាប់​ខ្លាច ឬ មាន​អារម្មណ៍​មិន​ស្រួល ឬ ថា​តើ​ពួកគេ​ធ្លាប់​មាន​អារម្មណ៍​ថា​កិច្ចការ ឬ​កាតព្វកិច្ច​មួយ​ពិបាក​ខ្លាំង​សម្រាប់​ពួកគេ​ក្នុង​ការសម្រេច​បាន​ទេ ។ សូម​ប្រាប់​ពួកគេ​ថា នៅក្នុង​មេរៀន​ថ្ងៃនេះ ពួកគេ​នឹង​រៀន​ពី​គោលការណ៍​ដែល​នឹង​ជួយ​ពួកគេ​ក្នុង​ស្ថានភាព​បែបនោះ ។

សូម​ចែក​សិស្ស​ជា​ពីរ​ក្រុម ។ សូម​ឲ្យ​ក្រុម​ទីមួយ​អាន អាលម៉ា 18:1–4 ហើយ​ក្រុម​ទីពីរ​អាន អាលម៉ា 18:8–11 ។ នៅពេល​ពួកគេ​អាន សូម​ឲ្យ​ពួកគេ​គិត​ពី​ភក្ដីភាព​របស់​អាំម៉ូន​បាន​រៀបចំ​ផ្លូវ​សម្រាប់​គាត់​ទៅ​បង្រៀន​ឡាម៉ូណៃ និង​ប្រជាជន​របស់​ទ្រង់ ។ នៅពេល​ពួកគេ​មាន​ពេល​អាន​ល្មម​ហើយ សូម​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​គំនិត​អ្វី​ខ្លះ​ស្ដេច និង​អ្នកបម្រើ​របស់​ទ្រង់​មាន​ចំពោះ​អត្តសញ្ញាណ​របស់​អាំម៉ូន ?

  • យោងតាម អាលម៉ា 18:2, 4 តើ​អ្វី​ដែល​ស្ដេច​ឡាម៉ូណៃ​បាន​គិត​ថា​គោលបំណង​របស់​អាំម៉ូន​បាន​កំពុង​បំពេញ ? ( ដាក់ទោស​ប្រជាជន​ដោយសារតែ​ឃាតកម្ម​របស់​ពួកគេ និង​ដើម្បី​កុំ​ឲ្យ​ឡាម៉ូណៃ​សម្លាប់​អ្នកបម្រើ​របស់​ទ្រង់​ច្រើន​ទៀត ។

  • យោងតាម អាលម៉ា 18:10 តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ឡាម៉ូណៃ​មាន​សេចក្ដីអស្ចារ្យ​ដល់​អាំម៉ូន ក្រៅ​ពី​អំណាច​ដែល​បាន​បង្ហាញ​នៅក្នុង​ការការពារ​ដល់​ហ្វូងចៀម​នោះ ? ( អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ​ពាក្យ ចិត្ត​ស្មោះត្រង់ និង មាន​ចិត្ត​ស្មោះត្រង់ ។

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោមនៅលើ​ក្ដារខៀន ៖ នៅពេល​យើង​បម្រើ​ដល់​អ្នកដទៃ​ដោយ​ចិត្ត​ស្មោះត្រង់ …

សូម​ឲ្យ​សិស្ស​គិត​ពី​របៀប​ដែល​ពួកគេ​អាច​បំពេញ​ប្រយោគ​នេះ នៅពេល​ពួកគេ​បន្ដ​ការសិក្សា​លើ អាលម៉ា 18 ។

អាលម៉ា18:12–43

នៅពេល​អាំម៉ូន​បង្រៀន​ពី​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ ឡាម៉ូណៃ​ទទួល​ស្គាល់​តម្រូវការ​ដើម្បី​មាន​ព្រះអង្គ​សង្គ្រោះ

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អំណាច​នៃ​ការបង្រៀន​របស់​អាំម៉ូន និង​ការផ្លាស់ប្ដូរ​ដ៏​អស្ចារ្យ​ដែល​ស្ដេច​ឡាម៉ូណៃ​បាន​ចាប់ផ្ដើម​ទទួល សូម​បង្ហាញ អាលម៉ា 18:12–35 ជា​រោងល្ខោន​របស់​អ្នកអាន ។ សូម​ជ្រើសរើស​សិស្ស​បួន​នាក់ ហើយ​ផ្ដល់​ផ្នែក​មួយ​ដល់​គេ​ម្នាក់ៗ ។ សូម​ឲ្យ​ម្នាក់​ធ្វើ​ជា​អ្នកអាន ហើយ​សូម​ឲ្យ​បី​នាក់​ទៀត​អាន​ពាក្យ​របស់​អាំម៉ូន ស្ដេច​ឡាម៉ូណៃ និង​អ្នកបម្រើ​ម្នាក់​របស់​ស្ដេច ។ សូម​គិត​ពី​ការជួយ​សិស្ស​ឲ្យរៀបចំដោយ​ការឲ្យ​ផ្នែក​ទាំងឡាយ​ដល់​ពួកគេ​ជាមុន ប្រហែល​ជា​មួយ​ថ្ងៃ​មុន​ពេល​មកថ្នាក់ ឬ ពី​មុន​ចាប់ផ្ដើម​រៀន ។

សូម​ឲ្យ​សិស្ស​បួន​នាក់​អាន​ផ្នែក​របស់​ពួកគេ​នៅក្នុង អាលម៉ា 18:12–15 ។ សូម​ឲ្យ​សិស្ស​អាន​តាម​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ដោយ​រកមើល​ឥទ្ធិពល​នៃ​ការបម្រើ​របស់​អាំម៉ូន​បាន​មាន​ដល់​ឡាម៉ូណៃ ។ ក្រោយពី​អាន ខ 15 ហើយ សូម​បញ្ឈប់​ការសម្ដែង​របស់​អ្នកអាន​បន្ដិច ហើយ​សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ឡាម៉ូណៃ​ស្ងៀមស្ងាត់​នៅពីមុខ​អាំម៉ូន ? ( ប្រសិនបើ​ត្រូវការ សូម​ជួយ​សិស្ស​ឲ្យ​ចាំ​ថា ឡាម៉ូណៃ​បាន​ខ្លាច​ដោយសារតែ​ការសម្លាប់​ដែល​ទ្រង់​បាន​ធ្វើ និង ដោយសារ​ទ្រង់​បារម្ភ​ថា អាំម៉ូន​គឺជា​វិញ្ញាណ​ដ៏​អស្ចារ្យ ហើយ​បាន​មក​ដើម្បី​ដាក់ទោស​ទ្រង់ ។

សូម​បន្ដ​ការសម្ដែង ដោយ​ការអញ្ជើញ​អ្នកចូលរួម​ឲ្យ​អាន​ផ្នែក​របស់​ពួកគេ​នៅក្នុង អាលម៉ា 18:16–21 ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​រកមើល​ភស្ដុតាង​ដែល​អំណាច​នៃ​ព្រះ​បាន​នៅក្នុង​អាំម៉ូន ។

  • តើ​ព្រះវិញ្ញាណ​នៃ​ព្រះ​បាន​ជួយ​អាំម៉ូន​នៅក្នុង​ស្ថានភាព​នេះ​ដោយ​របៀបណា ?

  • តើ​ឡាម៉ូណៃ​ចង់​ដឹង​អ្វី​ពី​អាំម៉ូន ?

  • មក​ដល់ចំណុចនេះ​នៃ​ដំណើររឿង តើ​ឡាម៉ូណៃ​បាន​ដឹង​អ្វីខ្លះ​ពី​អាំម៉ូន ? ( ទ្រង់​ដឹង​ថា អាំម៉ូន​បាន​ធ្វើការ​ដោយ​អំណាច​ដ៏​អស្ចារ្យ ហើយ​អាច​ដឹង​ពី​គំនិត​របស់​មនុស្ស​ផ្សេង​ទៀត ។

សូម​ឲ្យ​សិស្ស​មើល​ទៅ​ប្រយោគ​មិន​ពេញលេញ​ដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន ៖ នៅពេល​យើង​បម្រើ​ដល់​អ្នកដទៃ​ដោយ​ចិត្ត​ស្មោះត្រង់ …

  • ដោយ​ផ្អែកលើ​អ្វី​ដែល​យើង​បាន​រៀន​នៅ​ថ្ងៃនេះ​ពី អាលម៉ា 17–18 តើ​អ្នក​អាច​បំពេញ​ប្រយោគ​នេះ​ដោយ​របៀបណា ? ( សិស្ស​អាច​ឆ្លើយតប​តាម​របៀប​ខុសៗគ្នា ។ ដើម្បី​សង្ខេប​ចម្លើយ​របស់​ពួកគេ សូម​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន​ដូច​ខាងក្រោម ៖ នៅពេល​យើង​បម្រើ​ដល់​អ្នកដទៃ​ដោយ​មាន​ចិត្ត​ស្មោះត្រង់ យើង​អាច​ជួយ​ពួកគេ​រៀបចំ​ដើម្បី​ទទួល​សេចក្ដីពិត​ទាំងឡាយ​នៃ​ដំណឹងល្អ ។

សូមអញ្ជើញឲ្យ​អ្នកចូលរួម​អាន​ផ្នែក​របស់​ពួកគេ​នៅក្នុង អាលម៉ា 18:22–32 ។ សូម​ឲ្យ​សិស្ស​អាន​តាម ដោយ​រកមើល​សេចក្ដីពិត​ជាក់លាក់​ដែល​អាំម៉ូន​បាន​បង្រៀន​ដល់​ឡាម៉ូណៃ ។ អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូស​ចំណាំ​សេចក្ដីពិត​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​រៀបរាប់​ពី​សេចក្ដីពិត​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​សរសេរ​ចម្លើយ​របស់ពួកគេ​នៅលើក្តារខៀន ។

សូមអញ្ជើញឲ្យ​អ្នកចូលរួម​អាន​ផ្នែក​របស់​ពួកគេ​នៅក្នុង អាលម៉ា 18:33–35 ។ សូម​ឲ្យ​សិស្ស​រកមើល​ពី​របៀប​ដែល​អាំម៉ូន​បាន​ពន្យល់​ពី​សមត្ថភាព​របស់​គាត់​ក្នុង​ការដឹង​ពី​គំនិត​របស់​ស្ដេច និង​ពី​សមត្ថភាព​របស់​គាត់​ដើម្បី​ការពារ​ដល់​ហ្វូងចៀម​របស់​ស្ដេច ។ ក្រោយពី​អ្នកចូលរួម​នៅក្នុង​ការសម្ដែង​របស់​អ្នកអាន​បាន​បញ្ចប់​ការអាន​ហើយ សូម​អរគុណ​ដល់​ពួកគេ​សម្រាប់​ជំនួយ​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វីដែល​ពួកគេ​រកឃើញ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​របៀប​ដែល​ព្រះ​បាន​ប្រទានពរ​ដល់​អាំម៉ូន​ដើម្បី​អាច​បម្រើ​ដល់​ឡាម៉ូណៃ និង​ប្រជាជន​របស់​ទ្រង់ សូម​សួរ ៖

  • តើ​អាំម៉ូន​អាច​ធ្វើ​អ្វី​ខ្លះ​ដែល​ហួស​ពី​សមត្ថភាព​ធម្មតា​របស់​គាត់ ?

សូម​បង្ហាញ​ថា នៅពេល​អាំម៉ូន​កំពុង​បម្រើ​ដល់​ស្ដេច​ឡាម៉ូណៃ គាត់​ក៏​បាន​បម្រើ​ដល់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដែរ ។ សូម​សរសេរ​ឃ្លា​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ នៅពេល​យើង​បម្រើ​ដល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​មាន​ចិត្ត​ស្មោះត្រង់ …

  • ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បានរៀន​ពី​គំរូ​របស់​អាំម៉ូន តើ​អ្នក​នឹង​បំពេញប្រយោគ​នេះ​ដោយ​របៀបណា ? ( សិស្ស​អាន​ឆ្លើយ​ខុសៗគ្នា ។ ដើម្បី​សង្ខេប​ចម្លើយ​របស់​ពួកគេ សូម​បំពេញ​ប្រយោគ​នេះ​នៅលើ​ក្ដារខៀន​ដូចខាងក្រោម ៖ នៅពេល​យើង​បម្រើ​ដល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​មាន​ចិត្ត​ស្មោះត្រង់ នោះ​សមត្ថភាព​របស់​យើង​ក្នុងការ​ធ្វើ​កិច្ចការ​របស់​ទ្រង់​នឹង​កើនឡើង ។

  • តើ​គោលការណ៍​នេះ​អាច​អនុវត្ត​ដោយ​របៀបណា ដល់​នរណាម្នាក់​ដែល​មាន​ខ្លាច ឬ មាន​អារម្មណ៍​មិន​ស្ងប់ ឬ អ្នកដែល​មាន​អារម្មណ៍​ថា​កិច្ចការ ឬ​កាតព្វកិច្ច​មួយ​ពិបាក​ធ្វើខ្លាំង ?

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារ្មណ៍​ថា ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ជួយ​ដល់​អ្នក​ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់​នោះ ? ( អ្នក​អាច​ប្រាប់​អំពី​របៀប​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្កើន​សមត្ថភាព​របស់​អ្នក​ក្នុង​កិច្ចការ​របស់​ទ្រង់ ។ ឬ អ្នក​អាច​ចែកចាយ​គំរូ​មួយ​ពី​ជីវិត​របស់​នរណាម្នាក់​ទៀត ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​គោលការណ៍​នេះ សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​មួយ ។

តើ​គោលការណ៍​នេះ​អាច​ជួយ​អ្នក​ក្នុង​ការទទួលខុសត្រូវ​នាពេល​ឥឡូវ និង​នា​ពេល​អនាគត​របស់​អ្នក​ដោយ​របៀបណា ?

តើ​អ្នក​អាច​មាន​ចិត្ត​ស្មោះត្រង់​ខ្លាំង​ជាង​នេះ​ដោយ​របៀបណា ដើម្បី​អ្នក​អាច​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បង្កើន​សមត្ថភាព​របស់​អ្នក​ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់ ?

សូម​ពន្យល់ថា ការដែល​អាំម៉ូន​ឈានទៅ​បង្រៀន​ដល់ឡាម៉ូណៃ​នៅក្នុង អាលម៉ា 18:36–39 វា​គឺជា​គំរូ​មួយ​ដែល​ត្រូវបាន​ប្រើ​ដោយ​អ្នកផ្សព្វផ្សាយ​សាសនា​នាសព្វថ្ងៃ​នេះ ។ គាត់​បាន​បង្រៀន​អំពី​ផែនការ​នៃ​សេចក្ដីប្រោសលោះ រួម​មាន​ការបង្កើត ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា និង​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ឲ្យ​សិស្ស​គិត​ពី​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​វា​សំខាន់​ដើម្បី​បង្រៀន​អំពី​ការបង្កើត និង​ការធ្លាក់ នៅពេល​យើង​បង្រៀន​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖

« មុនពេល​យើង​អាច​យល់​ពី​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ … យើង​ត្រូវតែ​យល់​ជាមុន​ពី​ការធ្លាក់​នៃ​អ័ដាម ។ ហើយ​មុនពេល​យើង​អាច​យល់​ពី​ការធ្លាក់​របស់​អ័ដាម យើង​ត្រូវ​យល់​ជាមុន​ពី​ការបង្កើត ។ ធាតុ​ដ៏​សំខាន់​ទាំងបី​នៃ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ទាក់ទង​គ្នា​ទៅវិញទៅមក ។ …

« … ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​អាច​កើតមាន​បាន​ដោយសារ​ដង្វាយធន គឺជា​គោលបំណង​ដ៏​ចម្បង​នៃ​ការបង្កើត » ( « “Atonement,” Ensign,ខែ វិច្ឆិកា ឆ្នាំ 1996, ទំព័រ 33, 35 ) ។

ប្រសិនបើ​គោលលទ្ធិ​ទាំងបី​នេះ​មិន​ទាន់បាន​សរសេរ​នៅលើ​ក្ដារខៀន​ទេ សូម​បន្ថែម​វា​ទៅលើ​បញ្ជី​ដែល​អ្នក​បាន​សរសេរ​ពេល​សម្ដែង​នោះ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 18:36–39 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​ធាតុ​នៃ​ការបង្កើត ការធ្លាក់ និង​ដង្វាយធួន​នៅក្នុង​ការបង្រៀន​របស់​អាំម៉ូន​ដល់​ឡាម៉ូណៃ ។ សូម​ឲ្យ​ពួកគេ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ការរៀន​ពី​គោលលទ្ធិ​នៃ​ការបង្កើត ការធ្លាក់ និង​ដង្វាយធួន​បាន​ជួយ​ដល់​ឡាម៉ូណៃ​ឲ្យ​ស្គាល់​ពី​តម្រូវការ​ដើម្បី​មាន​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 18:40–43 ស្ងាត់ៗ ដោយ​រកមើល​អ្វី​ដែល​ឡាម៉ូណៃ​បាន​អធិស្ឋាន​សុំ​ជាការឆ្លើយតប​ទៅនឹង​ការបង្រៀន​របស់​អាំម៉ូន ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូសចំណាំ​ការសុំ​របស់​ឡាម៉ូណៃ ។

  • តើ​ការអធិស្ឋាន​របស់​ឡាម៉ូណៃ​បាន​បង្ហាញ​អ្វីខ្លះ ថា​ទ្រង់​បាន​យល់​ពី​អង្គ​ទ្រង់ និង​ប្រជាជន​របស់​ទ្រង់ ? ( ទ្រង់​បាន​យល់​ថា ពួកគេ​បាន​មាន​បាប ហើយ​ត្រូវការ​ការអភ័យទោស ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​ឡាម៉ូណៃ អំពី​អ្វី​ដែល​កើតឡើង​នៅពេល​យើង​យល់​ថា យើង​ត្រូវការ​ព្រះអង្គ​សង្គ្រោះ​នោះ ? ( នៅពេល​សិស្ស​ឆ្លើយ​នឹង​សំណួរ​នេះ សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់​គោលការណ៍ដូច​ខាងក្រោម ៖ នៅពេល​យើង​យល់​ពី​តម្រូវការ​ដើម្បី​មាន​ព្រះអង្គ​សង្គ្រោះ យើង​នឹង​ចង់​ប្រែចិត្ត ។អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ អាលម៉ា 18:40–41 ។ សូម​បង្ហាញ​ថា ខណៈពេល​ដែល​បទពិសោធន៍​ផ្ទាល់ខ្លួន​យើង​ម្នាក់ៗ​អំពី​ការប្រែចិត្ត​អាច​ខុសគ្នា យើង​ទាំងអស់​គ្នា​អាច​ធ្វើតាម​គំរូ​របស់ស្ដេច​ឡាម៉ូណៃ​នៅពេល​យើង​ទូលសុំ​នូវ​សេចក្ដីមេត្តាករុណា​ពី​ព្រះ​ដោយ​ស្មោះត្រង់​នោះ ។

សូម​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​របស់​ពួកគេ​ទៅនឹង​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដែល​នឹង​ជួយ​អ្នក​ឲ្យ​ចងចាំ​ពី​តម្រូវការ​របស់​អ្នក​ដើម្បី​មាន​ព្រះអង្គ​សង្គ្រោះ ?

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 18:36–39 ។ ការបង្រៀន​ពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ

នៅពេល​អាំម៉ូន​បាន​បង្រៀន​ឡាម៉ូណៃ « គាត់​បាន​ចាប់ផ្ដើម​និយាយ​អំពី​ការបង្កបង្កើត​លោកិយ » ហើយ​បន្ទាប់មក គាត់​បាន​បង្រៀន « ទាក់ទង​នឹង​ការធ្លាក់​នៃ​អ័ដាម » (អាលម៉ា 18:36) ។ ចុងបញ្ចប់ គាត់ « បាន​អធិប្បាយ​ប្រាប់​គេ [ ស្ដេច និង​អ្នកបម្រើ​របស់​ទ្រង់ ] អំពី​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ » ជាពិសេស « ឲ្យ​ដឹង​អំពី​ការយាង​មក​នៃ​ព្រះគ្រីស្ទ » (អាលម៉ា 18:39) ។ ដូចគ្នា​ដែរ អើរ៉ុន​បាន​បង្រៀន​គោលលទ្ធិ​ទាំងនេះ​ដល់បិតា​របស់​ឡាម៉ូណៃ ( សូមមើល អាលម៉ា 22:12–14) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​ហៅ​គោលទ្ធិ​គ្រឹះ​ទាំងនេះ—ការបង្ក​បង្កើត ការធ្លាក់ និង​ដង្វាយធួន—ថា​ជា « សរសរ​ដ៏​អស់កល្ប​ជានិច្ច​បី » និង​ជា « ហេតុការណ៍​ដ៏​អស្ចារ្យ​ដែល​ធ្លាប់​កើតឡើង​នៅក្នុង​ភាព​ដ៏​អស់កល្បជានិច្ច​ទាំងអស់ » ។ គាត់​បាន​ពន្យល់ ៖

« ប្រសិនបើ​យើង​អាច​ទទួល​បាន​ការយលដ់ដឹង​ពី​វា បន្ទាប់មក​ស្នូល​ដ៏​អស់កល្ប​ជានិច្ច​ទាំងមូល​នៃ​អ្វីៗ​ទាំងអស់​នឹង​កើត​មាន​តាម​របៀប​វា ហើយ​យើង​នឹង​នៅក្នុង​តំណែង​មួយ​ធ្វើ​ការដើម្បី​ទទួលបាន​សេចក្ដី​សង្គ្រោះ​របស់​យើង ។…

« … សសរ​ទាំង​បី​នេះ​គឺជា​គ្រឹះ​ដែល​អ្វីៗ​ទាំងអស់​សង់​លើ ។ ដោយគ្មាន​សរសរ​ណាមួយ នោះ​អ្វីៗ​ទាំងអស់​នឹង​បាត់បង់​គោលបំណង និង​អត្ថន័យ​របស់​វា ហើយ​ផែនការ និង​ការរចនា​នៃ​ព្រះ​នឹង​ក្លាយជា​អសារបង់ » ( « The Three Pillars of Eternity » [ Brigham Young University devotional address, ថ្ងៃទី 17ខែ កុម្ភៈ ឆ្នាំ 1981 ] ទំព័រ 1 speeches.byu.edu) ។

អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​របៀប​ដែល​ធាតុ​នីមួយៗ​នៃ​ផែនការ​នេះ​សំខាន់​ប៉ុណ្ណា ។

« ផែនការ​តម្រូវឲ្យ​មាន​ការបង្កបង្កើត ហើយ​ថា​ជំនួសមក​វិញ​វា​ត្រូវការ​ទាំង​ការធ្លាក់ និង​ដង្វាយធួន ។ ទាំង​នេះ​គឺជា​ធាតុ​ជា​មូលដ្ឋាន​បី​នៃ​ផែនការ ។ ផែនការ​នៃ​ពិភព​ស្ថានសួគ៌​ចេញមក​ពី​ព្រះ ។ ជីវិត​រមែងស្លាប់ និង​សេចក្ដីស្លាប់​មក​កាន់​ពិភពលោក​នេះ​តាមរយៈ​ការធ្លាក់​របស់​អ័ដាម ។ ជីវិត​រមែង​ស្លាប់ និង​ការអាច​មាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​ត្រូវបាន​ផ្ដល់​ដោយ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ការបង្កបង្កើត ការធ្លាក់ និង​ដង្វាយធួន​ត្រូវបាន​គ្រោង​ទុក​ជាយូរ ពីមុន​កិច្ចការ​ជាក់ស្ដែង​នៃ​ការបង្កបង្កើត​បាន​ចាប់ផ្ដើម » ( « The Creation » Ensign ខែ ឧសភា ឆ្នាំ 2000 ទំព័រ 84 ) ។

បន្ថែមលើ​ការបង្រៀន​គោលលទ្ធិ​ដដែល​នេះ អាំម៉ូន​និង​អើរ៉ុន​បាន​ប្រើ​របៀប​ស្រដៀង​គ្នា​នៅក្នុង​ការបង្រៀន​របស់​ពួកគេ ។ ពួកគេ​បាន​បង្រៀន​យ៉ាង​សាមញ្ញ តាមរបៀប​មួយ​ដែល​អ្នកស្ដាប់​របស់​ពួកគេ​អាច​យល់​បាន ( សូមមើល អាលម៉ា 18:24–30; 22:7–11) ។ ពួកគេ​បាន​បង្រៀន​ចេញពី​ព្រះគម្ពីរ ( សូមមើល អាលម៉ា 18:36–39; 22:12–14) ។ ការបង្រៀន​របស់​ពួកគេ​បាន​ដឹកនាំ​អ្នកដទៃ​ឲ្យ​អធិស្ឋាន ( សូមមើល អាលម៉ា 18:40–41; 22:15–18 ) ។