សេចក្ដីផ្ដើមនៃចំណេះចំណានខគម្ពីរ
ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាបានជ្រើសរើសវគ្គចំណេះចំណានខគម្ពីរចំនួន 25 សម្រាប់វគ្គសិក្សាថ្នាក់សិក្ខាសាលាទាំងបួន ។ វគ្គទាំងនេះផ្ដល់នូវមូលដ្ឋានគ្រឹះខាងព្រះគម្ពីរដ៏សំខាន់មួយក្នុងការយល់ និងចែកចាយដំណឹងល្អ និងដើម្បីពង្រឹងដល់សេចក្ដីជំនឿ ។ វគ្គចំណេះចំណានខគម្ពីរសម្រាប់ព្រះគម្ពីរមរមនមានដូចខាងក្រោម ៖
សិស្សថ្នាក់សិក្ខាសាលាត្រូវបានលើកទឹកចិត្តឲ្យបង្កើនការ « ចេះចាំស្ទាត់ » នៃវគ្គចំណេះចំណាននេះ ។ អ្នកនឹងអាចជួយដល់សិស្សអ្នកកាន់តែខ្លាំង ប្រសិនបើអ្នកចាំវគ្គទាំងនេះដែរ ។ វគ្គចំណេះចំណានខគម្ពីរនេះរួមមានដូចតទៅ ៖
-
ការរកឃើញទីតាំងខគម្ពីរទាំងឡាយដោយការដឹងពីសេចក្តីយោងព្រះគម្ពីរដែលទាក់ទងគ្នា
-
ការយល់ពីបរិបទ និង មាតិកានៃវគ្គខគម្ពីរ
-
ការអនុវត្តន៍តាម គោលការណ៍ និង គោលលទ្ធិទាំងឡាយនៃដំណឹងល្អដែលបានបង្រៀននៅក្នុងវគ្គនៃខគម្ពីរនោះ
-
ការទន្ទេញចាំ វគ្គខគម្ពីរទាំងឡាយ
ភាពជាប់លាប់ ការរំពឹងទុក និងវិធីសាស្ត្រ
នៅពេលអ្នកចង់ជួយសិស្សឲ្យចងចាំវគ្គខគម្ពីរ អ្នកនឹងមានជោគជ័យកាន់តែខ្លាំង ប្រសិនបើអ្នកបើកទៅវគ្គចំណេះចំណានខគម្ពីរដោយមានភាពជាប់លាប់ រក្សាការរំពឹងទុកដ៏សមល្មម និងប្រើវិធីសាស្ដ្រដែលសមនឹងបែបរៀនខុសគ្នា ។
ភាពជាប់លាប់ និងការធ្វើសាឡើងវិញនៅក្នុងការបង្រៀនចំណេះចំណានខគម្ពីរនឹងជួយដល់សិស្សឲ្យចាំនូវសេចក្ដីពិតក្នុងការប្រើប្រាស់នាពេលខាងមុខ ។ វាអាចជួយច្រើន បើសិនជាអ្នកគ្រោងវគ្គសិក្សាពេញមួយឆ្នាំ ហើយបង្កើតផែនការដើម្បីផ្ដល់ឱកាសដល់សិស្សក្នុងថ្នាក់ឲ្យទន្ទេញវគ្គខគម្ពីរទាំងនេះបានជាប់លាប់ ។ សូមឆ្លាតវៃក្នុងការសម្រេចចិត្តថាតើត្រូវចំណាយពេលប៉ុណ្ណា និងភាពញឹកញាប់យ៉ាងណាដើម្បីជួយដល់សិស្សឲ្យរៀនពីវគ្គចំណេះចំណានខគម្ពីរទាំងឡាយ ។ សូមបញ្ជាក់ថា សកម្មភាពចំណេះចំណានខគម្ពីរមិនត្រូវមានប្រចាំថ្ងៃដូចជាការសិក្សាព្រះគម្ពីរនោះឡើយ ។ អ្នកអាចសម្រេចថាត្រូវចំណាយពេលពីរបីនាទីរាល់ថ្ងៃ ដើម្បីរំឭកពីវគ្គចំណេះចំណានខគម្ពីរជាមួយនឹងសិស្សរបស់អ្នក ។ ឬ អ្នកអាចសម្រេចថានឹងធ្វើសកម្មភាពទន្ទេញនេះម្តង ឬពីរដងក្នុងមួយសប្ដាហ៍រយៈពេលពី 10 ទៅ 15 នាទី ។ មិនថា អ្នកមានផែនការជួយសិស្សឲ្យរៀនវគ្គចំណេះចំណានខគម្ពីររបៀបណានោះទេ សូមមានភាពជាប់លាប់ និងសមរម្យក្នុងការខិតខំរបស់អ្នក ។
សូមផ្អែកការរំពឹងទុករបស់អ្នកលើសមត្ថភាពរបស់សិស្សម្នាក់ៗអំពីការចេះចំណេះចំណានខគម្ពីរ ។ ការទន្ទេញចេះវគ្គព្រះគម្ពីរ ត្រូវការការខិតខំពីអ្នករៀន ។ សូមនិយាយជាមួយនឹងសិស្សថា ជោគជ័យរបស់គេក្នុងការសិក្សាចំណេះចំណានខគម្ពីរអាស្រ័យទាំងស្រុងទៅលើឥរិយាបថ និងឆន្ទៈរបស់គេក្នុងការរៀនសូត្រ ។ សូមលើកទឹកចិត្តពួកគេឲ្យដាក់គោលដៅដែលជម្រុញសមត្ថភាពរបស់គេទៅដល់កម្រិតខ្ពស់មួយ ។ សូមប្រយ័ត្នចំពោះសិស្សដែលអាចមានការពិបាកក្នុងការទន្ទេញ ហើយសូមសម្របការរំពឹងទុក និងវិធីសាស្ដ្រក្នុងការបង្រៀនដោយយោងតាមតម្រូវការរបស់សិស្សអ្នក ។
ដើម្បីធ្វើឲ្យមានទំហំធំជាងមុននៃបុគ្គលិកលក្ខណៈ និងរបៀបរៀនសូត្រ សូមផ្លាស់ប្ដូរវិធីសាស្ដ្រដែលអ្នកប្រើជួយសិស្សឲ្យទន្ទេញវគ្គខគម្ពីរទាំងឡាយ ។ ដូចមាននៅក្នុងការបង្រៀន និងការរៀនសូត្រដំណឹងល្អទាំងអស់ សូមប្រយ័ត្នចំពោះជម្រើសលើសកម្មភាពរបស់អ្នក ដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធអាចគាំទ្រដល់ចំណេះចំណានខគម្ពីរ និងគោលលទ្ធិរបស់សិស្ស ។ អ្នកនឹងឃើញនូវវិធីសាស្ដ្រក្នុងការបង្រៀនចំណេះចំណានខគម្ពីរដ៏សមរម្យជាច្រើននៅក្នុងមេរៀនទាំងឡាយនៅក្នុងសៀវភៅណែនាំនេះ ។ សម្រាប់វិធីសាស្ដ្របង្រៀនចំណេះចំណានខគម្ពីរបន្ថែមទៀត សូមមើលសកម្មភាពចំណេះចំណានខគម្ពីរដែលមានដូចខាងក្រោម ៖
ចំណេះចំណានខគម្ពីរនៅក្នុងកម្មវិធីសិក្សា
ចំណេះចំណានខគម្ពីរត្រូវបានសរសេរទៅក្នុងកម្មវិធីសិក្សាតាមរបៀបជាច្រើន ។ និមិត្តសញ្ញាចំណេះចំណានខគម្ពីរ រកនូវការរៀនពីវគ្គចំណេះចំណានខគម្ពីរនៅក្នុងឯកសារមេរៀននេះ ។ វគ្គចំណេះចំណានខគម្ពីរត្រូវបានបង្ហាញ និងពិភាក្សានៅក្នុងបរិបទនៃជំពូកនោះ ។ គំនិតបន្ថែមសម្រាប់ការបង្រៀនក្នុងវគ្គចំណេះចំណានខគម្ពីរមាននៅចុងបញ្ចប់នៃមេរៀននោះ ។ គំនិតបន្ថែមសម្រាប់ការបង្រៀនជួយឲ្យមានតុល្យភាពនៃមូលដ្ឋានគ្រឹះទាំងបួននៃការសិក្សាចំណេះចំណានខគម្ពីរ ( ទីតាំង ការយល់ ការអនុវត្ត ការទន្ទេញ ) ដែលទាក់ទងទៅនឹងវគ្គនីមួយៗ ។ ឧទាហរណ៍ ប្រសិនបើមេរៀននេះជួយសិស្សឲ្យយល់ និងអនុវត្តតាមខគម្ពីរចំណេះចំណានខគម្ពីរ នោះគំនិតបន្ថែមក្នុងការបង្រៀននឹងជួយពួកគេឲ្យរកមើលទីតាំង ឬចងចាំដល់ខគម្ពីរនេះ ។
កម្មវិធីសិក្សានេះក៏ផ្ដល់នូវសកម្មភាពរំឭកចំណេះចំណានខគម្ពីរជាប្រចាំផងដែរ ដែលអាចយកមកប្រើបាន នៅពេលវេលាអំណោយផល និងស្របគ្នានឹងគោលដៅក្នុងការសិក្សាចំណេះចំណានខគម្ពីរក្នុងថ្នាក់របស់អ្នក ។ ការរំឭកទាំងនេះអាចត្រូវគ្នានឹងសកម្មភាពសិក្សាចំណេះចំណានខគម្ពីរដែលមានដូចខាងក្រោមនេះ ។ អ្នកអាចចំណាយពេលច្រើននៅពេលចាប់ផ្ដើម ឬពេលបញ្ចប់នៃមេរៀនខ្លីមួយ ដើម្បីធ្វើសកម្មភាពរំឭកនេះ ។
សំណើរអំពីរបៀបរៀនចំណេះចំណានខគម្ពីរ
ដើម្បីជួយសិស្សក្នុងជំនាញ រកទីតាំង អ្នកអាចដាក់ផែនការដើម្បីណែនាំវគ្គចំណេះចំណានទាំង 25 នៅពេលចាប់ផ្ដើមវគ្គសិក្សា ហើយបន្ទាប់មករៀនបន្ថែមនៅក្នុងវគ្គសិក្សាទាំងមូល ។ ឬ អ្នកអាចណែនាំពីរបីវគ្គរាល់ខែ ហើយផ្ដោតលើការទន្ទេញវគ្គទាំងនោះក្នុងខែនោះ ។ ការចាប់ផ្តើមបែបនោះអាចរួមទាំងការស្នើឲ្យសិស្សថា សិស្សគួរគូសចំណាំវគ្គចំណេះចំណានខគម្ពីរនៅក្នុងព្រះគម្ពីររបស់គេរៀងៗខ្លួន ដោយជួយសិស្សឲ្យគិតពីរបៀបដើម្បីចងចាំពាក្យគន្លឹះ និងសេចក្ដីយោងទាំងឡាយ ហើយពន្យល់ពីគោលលទ្ធិ និងគោលការណ៍ដែលមាននៅក្នុងវគ្គនីមួយៗ ។ អ្នកក៏អាចឲ្យសិស្សធ្វើការណែនាំវគ្គចំណេះចំណានខគម្ពីរ ដោយការដាក់កិច្ចការឲ្យពួកគេប្រើវគ្គនោះនៅក្នុងការប្រជុំធម្មនិដ្ឋានរបស់គេ ឬដោយការសុំឲ្យពួកគេបង្រៀនដល់គ្នាទៅវិញទៅមកពីរបៀបដើម្បីទន្ទេញ និងរកទីតាំងវគ្គខគម្ពីរទាំងឡាយ ។ សូមចែកលំហាត់ និងសកម្មភាពរកទីតាំងក្នុងអំឡុងពេលណាមួយដោយមានការទទួលខុសត្រូវក្នុងការចងចាំវគ្គចំណេះចំណានខគម្ពីរនោះ ( សូមមើលសកម្មភាពចំណេះចំណានខគម្ពីរខាងក្រោម ជាឧទាហរណ៍ ) ។ បញ្ជីនៃវគ្គចំណេះចំណានខគម្ពីរទាំង 25 សម្រាប់វគ្គសិក្សានេះអាចមាននៅក្នុងវត្ថុស៊កក្នុងសៀវភៅសម្រាប់ចំណាំរបស់សិស្ស និងនៅលើកាតចំណេះចំណានខគម្ពីរ ។
ដើម្បីជួយសិស្សឲ្យ យល់ដឹង អំពីវគ្គចំណេះចំណានខគម្ពីរ សូមបញ្ជាក់ថាវគ្គទាំងនេះនឹងមាននៅក្នុងមេរៀនប្រចាំថ្ងៃរបស់អ្នក ។ អ្នកក៏អាចប្រើសកម្មភាពចំណេះចំណានខគម្ពីរទាំងឡាយខាងក្រោមនេះ ដើម្បីពង្រីកចំណេះដឹង និងសមត្ថភាពរបស់សិស្សក្នុងការពន្យល់ពីសេចក្ដីពិតដែលមាននៅក្នុងខគម្ពីរទាំងឡាយ ។ សូមឲ្យសិស្សមានឱកាសនៅក្នុងការប្រជុំធម្មនិដ្ឋាន ឬនៅក្នុងថ្នាក់ពន្យល់ពីរបៀបដែលសេចក្ដីពិតនៅក្នុងវគ្គចំណេះចំណានខគម្ពីរបានជួយឲ្យពួកគេយល់កាន់តែច្បាស់អំពីគោលលទ្ធិគ្រឹះទាំងឡាយ ។
ដើម្បីគាំទ្រសិស្សនៅក្នុង ការអនុវត្ត សេចក្ដីពិតរបស់ពួកគេដែលមាននៅក្នុងវគ្គចំណេះចំណានខគម្ពីរ សូមលើកទឹកចិត្តពួកគេឲ្យធ្វើតាមការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធដើម្បីយល់ពីរបៀបដែលសេចក្ដីពិតនៅក្នុងខគម្ពីរទាំងឡាយអាចអនុវត្តនៅក្នុងជីវិតរបស់ពួកគេ ។ ដើម្បីជួយសិស្សឲ្យធ្វើសកម្មភាពតាមសេចក្ដីពិតដែលពួកគេរៀន អ្នកអាចបិទនៅលើក្តារខៀនប្រកាសព័ត៌មាននៅក្នុងថ្នាក់ នូវការប្រឈមមួយដែលទាក់ទងទៅនឹងវគ្គចំណេះចំណានខគម្ពីរនេះមួយ ម្តងម្កាល ។ ឬ អ្នកអាចឲ្យសិស្សមានឱកាសនៅក្នុងថ្នាក់អនុវត្តគោលលទ្ធិ និងគោលការណ៍ដំណឹងល្អដែលបានបង្រៀន ដោយប្រើវគ្គចំណេះចំណានខគម្ពីរ ( សូមមើលសកម្មភាពចំណេះចំណានខគម្ពីរខាងក្រោមដើម្បីមានគំនិតបន្ថែម ) ។ អ្នកក៏អាចសុំឲ្យសិស្សអនុវត្តគោលការណ៍ដែលពួកគេរៀននៅក្នុងមេរៀនទាំងឡាយ ដែលមានវគ្គចំណេះចំណានខគម្ពីរលេចឡើងដែរ ។ សូមផ្ដល់ឱកាសឲ្យសិស្សនៅក្នុងការប្រជុំធម្មនិដ្ឋាន ឬនៅពេលផ្សេងៗឲ្យរៀបរាប់ពីបទពិសោធន៍របស់គេ ។ ការណ៍នេះនឹងជួយពួកគេឲ្យបង្កើននូវសាក្សីនៃសេចក្ដីពិតដែលពួកគេបានរៀនពីវគ្គចំណេះចំណានខគម្ពីរទាំងឡាយ ។
ដើម្បីជួយសិស្សឲ្យ ទន្ទេញ វគ្គចំណេះចំណានខគម្ពីរទាំង 25 ចាំបាន អ្នកអាចត្រៀមទន្ទេញពីរបីខគម្ពីររាល់ខែនៅក្នុងថ្នាក់ ។ អ្នកក៏អាចដាក់ជាកិច្ចការឲ្យសិស្សឲ្យទន្ទេញខគម្ពីរមួយចំនួននៅផ្ទះបានដែរ ( ពួកគេអាចធ្វើដូច្នេះជាមួយនឹងគ្រួសាររបស់គេ ឬទន្ទេញខគម្ពីរដល់ឪពុកម្ដាយ ឬសមាជិកគ្រួសាររបស់គេ ) ។ អ្នកអាចធ្វើឲ្យការទន្ទេញក្លាយជាផ្នែកមួយនៃការប្រជុំធម្មនិដ្ឋានប្រចាំថ្ងៃ ដោយសុំឲ្យសិស្សទន្ទេញខគម្ពីរ ឬផ្ដល់ពេលឲ្យសិស្សទន្ទេញវាជាដៃគូក៏បាន ។ ការផ្ដល់ឱកាសឲ្យសិស្សទន្ទេញវគ្គចំណេះចំណានខគម្ពីរជាដៃគូ ឬក្រុមតូចៗ ឬនៅខាងមុខថ្នាក់ អាចជួយពួកគេកាន់តែមានការខិតខំ និងទទួលខុសត្រូវ ។ សកម្មភាពចំណេះចំណានខគម្ពីរខាងក្រោមនេះរួមមាននូវវិធីសាស្ដ្រទន្ទេញផ្សេងទៀត ។ សូមយកចិត្តទុកដាក់ចំពោះការរំពឹងទុកពីសមត្ថភាព និងកាលៈទេសៈរបស់សិស្សម្នាក់ៗក្នុងការទន្ទេញ ។ សិស្សមិនគួរត្រូវបានធ្វើឲ្យខ្មាស់អៀន ឬអន់ចិត្តឡើយ បើសិនជាពួកគេមិនអាចទន្ទេញចាំនោះ ។