មេរៀនសិក្សានៅផ្ទះ
នីហ្វៃទី 323–30 ( មេរៀនទី 27 )
សេចក្តីផ្ដើម
ខណៈពេលមានគោលការណ៍ដ៏មានតម្លៃជាច្រើនដែលមាននៅក្នុង នីហ្វៃទី 3 23–30 មេរៀននេះពាក់កណ្ដាលដំបូងផ្ដោតលើអ្វីដែលសិស្សអាចរៀននៅក្នុង នីហ្វៃទី 3 24–25 អំពីការរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ មេរៀនពាក់កណ្ដាលទៀតផ្ដោតលើគោលការណ៍នៅក្នុង នីហ្វៃទី 3 27 ដែលអាចជួយសិស្សឲ្យគិតពីអត្ថន័យនៃការធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ និងពីរបៀបដែលពួកគេអាចប្រែក្លាយដូចជាទ្រង់ ។
យោបល់ទំាងឡាយសម្រាប់ការបង្រៀន
នីហ្វៃទី 3 23–26
ព្រះយេស៊ូវគ្រីស្ទដែលបានរស់ឡើងវិញអធិប្បាយព្រះគម្ពីរដល់ពួកសាសន៍នីហ្វៃ
សូមឲ្យសិស្សផ្ដល់ឧទាហរណ៍ពីហេតុការណ៍ដែលតម្រូវឲ្យមានការរៀបចំដោយយកចិត្តទុកដាក់ក្នុងរយៈពេលមួយដ៏យូរ ។ ( ឧទាហរណ៍អាចរួមមានការប្រកួតក្នុងចម្ងាយឆ្ងាយ ការប្រគុំតន្ដ្រី ឬការសម្ដែងល្ខោន ) ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលអាចកើតឡើងដល់មនុស្សម្នាក់ដែលបានព្យាយាមចូលរូមនៅក្នុងព្រឹត្តិការណ៍នេះដោយគ្មានការរៀបចំខ្លួនដ៏ចាំបាច់នោះ ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 24:2 ហើយបន្ទាប់មកសូមសួរសិស្សថា តើពួកគេគិតថាហេតុការណ៍អ្វីទៅដែលព្យាការីម៉ាឡាគី បានប្រាប់ឲ្យដឹងជាមុន ។ នៅពេលសិស្សបានរកឃើញ « ថ្ងៃនៃការយាងមករបស់ទ្រង់ » ជាការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ សូមឲ្យពួកគេគូសចំណាំសំណួរដែលម៉ាឡាគីបានសួរ ៖ « តើនរណាដែលអាចគោរពតាមថ្ងៃនៃការយាងមករបស់ទ្រង់ ហើយតើនរណាដែលនឹងឈរនៅពេលទ្រង់បានលេចមក ?»
សូមសួរ ៖ ហេតុអ្វីបានជាសំណួរនេះសំខាន់ចំពោះអ្នកដែលរស់នៅក្នុងថ្ងៃចុងក្រោយដើម្បីគិតពិចារណា ?
សូមឲ្យសិស្សម្នាក់អានឮៗនូវការពន្យល់ខាងក្រោមដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយដែលទាក់ទងនឹងរបៀបដែលការបង់ដង្វាយមួយភាគក្នុងដប់ អាចជួយយើងឲ្យរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
« តាមរយៈការសម្រេចចិត្តរបស់យើងនាពេលនេះដើម្បីក្លាយជាអ្នកបង់ដង្វាយមួយភាគក្នុងដប់ពេញលេញ និងការខិតខំដ៏ខ្ជាប់ខ្ជួនដើម្បីគោរពតាម នោះយើងនឹងត្រូវបានពង្រឹងនៅក្នុងសេចក្ដីជំនឿយើង ហើយនៅពេលកំណត់ ដួងចិត្តរបស់យើងនឹងត្រូវបានបន្ទន់ ។ វាគឺជាការផ្លាស់ប្ដូរនៅក្នុងដួងចិត្តរបស់យើងតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ លើសពីការថ្វាយប្រាក់កាស ឬរបស់របររបស់យើងនោះហើយ ដែលអាចធ្វើឲ្យព្រះអម្ចាស់សន្យានូវការការពារដល់អ្នកបង់ដង្វាយមួយភាគក្នុងដប់ពេញលេញនៅក្នុងថ្ងៃចុងក្រោយ ។ យើងអាចមានទំនុកចិត្តថា យើងនឹងសក្ដិសមចំពោះពរជ័យនៃការការពារនោះ ប្រសិនបើយើងតាំងចិត្តបង់ដង្វាយមួយភាគក្នុងដប់ឲ្យពេញលេញឥឡូវនេះ ហើយខ្ជាប់ខ្ជួនក្នុងការធ្វើដូច្នោះ » ( « “Spiritual Preparedness: Start Early and Be Steady” Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ 2005 ទំព័រ 40 ) ។
សូមសួរ ៖ យោងតាមប្រធាន អាវរីង តើការបង់ដង្វាយមួយភាគក្នុងដប់អាចជួយយើងឲ្យរៀបចំទៅជួបនឹងព្រះអង្គសង្គ្រោះ តាមរបៀបណា?
សូមឲ្យសិស្សម្នាក់អានឮៗនូវការព្យាករណ៍របស់ម៉ាឡាគីដែលទាក់ទងទៅនឹងការមកដល់របស់អេលីយ៉ានៅក្នុង នីហ្វៃទី 325:5–6 ។ ដើម្បីជួយពួកគេឲ្យយល់កាន់តែច្បាស់ពីរបៀបដែលការបំពេញការព្យាករណ៍នេះអាចជះឥទ្ធិពលដល់ពួកគេ សូមឲ្យសិស្សម្នាក់អានការអញ្ជើញខាងក្រោមពីអែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ខ្ញុំសូមអញ្ជើញយុវជននៃសាសនាចក្រឲ្យរៀន ហើយមានបទពិសោធន៍ពីវិញ្ញាណនៃអេលីយ៉ា ។ …
« នៅពេលអ្នកឆ្លើយតបដោយសេចក្ដីជំនឿចំពោះការអញ្ជើញនេះ ដួងចិត្តរបស់អ្នកនឹងបែរទៅរកពួកឪពុក ។ សេចក្ដីសន្យាទាំងឡាយដែលបានធ្វើដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុបនឹងត្រូវបានបណ្ដុះនៅក្នុងចិត្តរបស់អ្នក ។ … សេចក្ដីស្រឡាញ់ និងអំណរគុណរបស់អ្នកសម្រាប់បព្វការីជនរបស់អ្នកនឹងកើនឡើង ។ ទីបន្ទាល់របស់អ្នក និងការប្រែចិត្តជឿលើព្រះអង្គសង្គ្រោះនឹងកាន់តែស៊ីជម្រៅ និងគោរពតាមកាន់តែខ្លាំង ។ ហើយខ្ញុំសូមសន្យានឹងអ្នកថា អ្នកនឹងត្រូវបានការពារពីឥទ្ធិពលដ៏ខ្លាំងក្លារបស់ពួកមារសត្រូវ ។ នៅពេលអ្នកចូលរួម និងស្រឡាញ់កិច្ចការដ៏បរិសុទ្ធនេះ អ្នកនឹងត្រូវបានការពារនៅក្នុងយុវវ័យរបស់អ្នក និងពេញមួយជីវិតរបស់អ្នក » ( « The Hearts of the Children Shall Turn » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 26–27 ) ។
សូមសួរ ៖ តើបទពិសោធន៍អ្វីខ្លះដែលអ្នកបានមាន ក្នុងការធ្វើពង្សប្រវត្តិ និងកិច្ចការព្រះវិហារបរិសុទ្ធដែលបានពង្រឹងដល់អ្នកខាងវិញ្ញាណ ?
នីហ្វៃទី 3 27–30
ព្រះយេស៊ូវគ្រីស្ទបង្ហាញពីឈ្មោះ និងលក្ខណៈពិសេសដ៏សំខាន់នៃសាសនាចក្រ និងផ្ដល់កិត្តិយសដល់បំណងដ៏សុចរិតនៃពួកសិស្សរបស់ទ្រង់ មរមន បញ្ចប់កំណត់ត្រារបស់លោកអំពីការបម្រើរបស់ព្រះអង្គសង្គ្រោះនៅក្នុងចំណោមពួកសាសន៍នីហ្វៃ
សូមសរសេរសេចក្ដីថ្លែងការណ៍ខាងក្រោមដោយព្យាការី យ៉ូសែប ស៊្មីធ នៅលើក្ដារខៀន ( អ្នកអាចធ្វើការណ៍នេះមុនពេលចាប់ផ្ដើមថ្នាក់ រហូតដល់ចំណុចនេះនៅក្នុងមេរៀននេះ ) ។ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍នេះឮៗ ។ សេចក្ដីថ្លែងការណ៍នេះមាននៅក្នុង Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ 2007 ] ទំព័រ 409 ) ។
សូមពន្យល់ថា ដូចជាព្យាការី យ៉ូសែប ស៊្មីធ បានប្រកាស ព្រះអង្គសង្គ្រោះបានបង្រៀនពួកសាសន៍នីហ្វៃថា ស្នូលនៃដំណឹងល្អរបស់ទ្រង់គឺជាពលិកម្មធួនរបស់ទ្រង់ ។ សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្តារខៀន ៖ គ្រឹះនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទគឺថា ទ្រង់បានធ្វើតាមព្រះឆន្ទៈរបស់ព្រះបិតាទ្រង់ដើម្បីសម្រេចបានដង្វាយធួន ។
សូមឲ្យសិស្សអានត្រួសៗក្នុង នីហ្វៃទី 3 27 ហើយស្វែងរកឃ្លាដែលព្រះអង្គសង្គ្រោះបានបង្រៀនពីគោលលទ្ធិនេះ ។ សូមឲ្យសិស្សឲ្យចែកចាយវគ្គដែលពួកគេបានរកឃើញ ។
សូមពន្យល់ថា នីហ្វៃទី 327:16–20 រួមមានការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីរបៀបដែលយើងអាចអញ្ជើញឲ្យអំណាចនៃដង្វាយធួនរបស់ទ្រង់នៅក្នុងជីវិតរបស់យើង ។ សូមសរសេរឃ្លាខាងក្រោមនៅលើក្តារខៀន ៖ ប្រសិនបើយើង … បន្ទាប់មកយើង … ។ … សូមឲ្យសិស្សឲ្យអាន នីហ្វៃទី 327:20 ដោយស្ងៀមស្ងាត់ ដោយរកមើលពាក្យ ឬឃ្លាដែលពួកគេអាចប្រើដើម្បីបំពេញក្នុងចន្លោះនៅលើក្ដារខៀន ។ សូមសួរ ៖ តើការធ្វើតាមគោលការណ៍នេះអាចជួយយើងឲ្យក្លាយជាសិស្សដ៏ពិតនៃព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
សូមពន្យល់ដល់សិស្សថា ឧបសគ្គនៅទីបញ្ចប់ និងកំពូលនៃភាពជាសិស្សរបស់យើងមាននៅក្នុង នីហ្វៃទី 3 27:21 27 ។ សូមឲ្យសិស្សអានខគម្ពីរទាំងនេះដោយស្ងាត់ស្ងៀម ។ នៅពេលពួកគេអាន សូមសរសេរឃ្លាខាងក្រោមនៅលើក្តារខៀន៖ ព្រះអម្ចាស់យេស៊ូវគ្រីស្ទរំពឹងថាពួកសិស្សរបស់ទ្រង់ធ្វើកិច្ចការរបស់ទ្រង់ ហើយក្លាយដូចជាដូចជាទ្រង់ ។ …
សូមសួរសិស្សពីរបៀបដែលពួកគេនឹងបំពេញប្រយោគនេះ ដោយផ្អែកលើអ្វីដែលពួកគេអាននៅក្នុង នីហ្វៃទី 327:27 ។ ( នៅពេលសិស្សឆ្លើយ សូមបំពេញប្រយោគនៅលើក្ដារខៀនដើម្បីអានទៅដូចខាងក្រោម ៖ ព្រះអម្ចាស់យេស៊ូវគ្រីស្ទរំពឹងថាពួកសិស្សរបស់ទ្រង់ធ្វើកិច្ចការរបស់ទ្រង់ ហើយក្លាយដូចជាទ្រង់ ) ។ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមឮៗដោយប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃគណៈប្រធានទីមួយ ៖
« ចូរយើងគិតពីរឿងខ្លះដែលព្រះយេស៊ូវបានធ្វើ ដែលយើងទាំងអស់គ្នាអាចត្រាប់តាម ។
“1. ព្រះយេស៊ូវ ‘បានធ្វើការណ៍ល្អ ’ ។ [ កិច្ចការ 10:38 ។ ] យើងទាំងអស់គ្នាអាចធ្វើអ្វីមួយល្អរាល់ថ្ងៃ—សម្រាប់សមាជិកគ្រួសារ មិត្តភក្ដិ ឬក៏ជនចម្លែក—ប្រសិនបើយើងនឹងរកមើលឱកាសទាំងនោះ ។
“2. ព្រះយេស៊ូវគឺជាអ្នកគង្វាលដ៏ល្អ ដែលមើលថែចៀមរបស់ទ្រង់ ហើយបារម្ភដល់ចៀមណាដែលវង្វេងបាត់ ។ យើងអាចស្វែងរកអ្នកឯកោ ឬអ្នកដែលមិនសូវសកម្ម ហើយក្លាយជាមិត្តនឹងពួកគេ ។
“3. ព្រះយេស៊ូវបានមានសេចក្ដីមេត្តាករុណាដល់មនុស្សជាច្រើន រួមទាំងអ្នកក្រផង ។ យើងក៏អាចមានសេចក្ដីមេត្តាករុណាដែរ ។ យើងត្រូវបានរំឭកនៅក្នុងព្រះគម្ពីរមរមនថា យើង ‹ ទួញយំជាមួយនឹងអ្នកណាដែលទួញយំ › ។ [ ម៉ូសាយ 18:9 ។ ]
“4. ព្រះយេស៊ូវបានថ្លែងទីបន្ទាល់អំពីបេសកកម្មដ៏ទេវភាពរបស់ទ្រង់ និងអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះវរបិតាទ្រង់ ។ សម្រាប់ផ្នែករបស់យើង យើងទាំងអស់គ្នាអាច ‹ ឈរជាសាក្សីនៃព្រះនៅគ្រប់ពេល › ។ [ ម៉ូសាយ 18:9 ។ ] » ( « Discipleship Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ 2006 ទំព័រ 21 ) ។
សូមចែកសិស្សធ្វើការជាដៃគូ ឬជាក្រុមតូចៗ ។ សូមឲ្យដៃគូ ឬក្រុមនីមួយៗសរសេររបៀបពីរ ឬបីដែលពួកគេអាចអនុវត្តសំណើរទាំងបួនរបស់ប្រធាន ហ្វោស្ត នៅក្នុងជីវិតរបស់គេ ។
ក្រោយពីពួកគេបានបញ្ចប់ហើយ សូមឲ្យដៃគូ ឬក្រុមនីមួយៗចែកចាយគំនិតមួយម្ដងៗពីបញ្ជីរបស់គេ ។ នៅលើក្ដារខៀន សូមសរសេរគំនិតរបស់គេពីរបៀបដែលយើងអាចធ្វើកិច្ចការរបស់ព្រះអង្គសង្គ្រោះ និងក្លាយដូចជាទ្រង់កាន់តែខ្លាំង ។ សូមឲ្យសិស្សធ្វើសកម្មភាពដោយស្ងាត់ស្ងៀមលើគំនិតនេះមួយ ឬពីរអំឡុងពេលសប្ដាហ៍ក្រោយ ។ សូមថ្លែងទីបន្ទាល់របស់អ្នកថា យើងទាំងអស់គ្នាអាចក្លាយដូចជាព្រះអង្គសង្គ្រោះ ប្រសិនបើយើងអនុវត្តសេចក្ដីជំនឿលើទ្រង់ ។
មេរៀនបន្ទាប់ ( នីហ្វៃទី 4 1–មរមន 8 )
សូមលើកទឹកចិត្តសិស្សឲ្យរកមើលចម្លើយចំពោះសំណួរខាងក្រោម នៅពេលពួកគេសិក្សាមេរៀនបន្ទាប់ ៖ តើមនុស្សម្នាក់អាចចេញពីការមានសន្ដិភាព និងរីកចម្រើនទៅជាទុច្ចរិតដោយរបៀបណា ? តើពួកសាសន៍នីហ្វៃអាចចេញពីការរីកចម្រើនដ៏ខ្លាំងបំផុត និងចេញពីភាពជាប្រជាជនដ៏រីករាយបំផុតដែលរស់នៅលើផែនដីទៅជាទុច្ចរិតទាំងស្រុងដោយរបៀបណា តើពាក្យសម្ដីចុងក្រោយរបស់ មរមនមានអ្វីខ្លះ ?