បណ្ណាល័យ
ការសិក្សា​នៅ​ផ្ទះ មេរៀនទី 15


មេរៀន​សិក្សា​នៅ​ផ្ទះ

អាលម៉ា 5–10 ( មេរៀនទី 15 )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ការសិក្សា​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដីសង្ខេប​ខាងក្រោម​នៃ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​សិក្សា អាលម៉ា 5–10( មេរៀនទី 15 ) មិន​មែន​សម្រាប់​បង្រៀន​ជាផ្នែក​នៃ​មេរៀន​របស់​អ្នក​ឡើយ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោតតែ​លើ​គោលលទ្ធិ និង​គោលការណ៍​ទាំងនេះ​ពីរ​បី​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការ​នៃ​សិស្ស​របស់​អ្នក ។

ថ្ងៃទី 1 (អាលម៉ា 5:1–36)

នៅពេល​សិស្ស​សិក្សា​ពី​ការបង្រៀន​របស់​អាលម៉ា​ដល់​ប្រជាជន​សារ៉ាហិមឡា ពួកគេ​បានរកឃើញ​ថា នៅពេល​យើង​ជឿ​លើ​ព្រះបន្ទូល​នៃ​ព្រះ និង​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​ទទួល​បាន​នូវ​ការផ្លាស់ប្ដូរដ៏ធំ​នៅក្នុង​ដួងចិត្ត ។ នៅពេល​សិស្ស​ឆ្លើយ​នឹង​សំណួរ​របស់​អាលម៉ា ពួកគេ​ក៏​បាន​រៀនដែរ​ថា ដោយ​ការទទួល​បាន​នូវ​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត យើង​រៀបចំ​ខ្លួនយើង​ដើម្បី​ទទួល​កន្លែង​មួយ​នៅក្នុង​នគរ​ស្ថានសួគ៌ ។

ថ្ងៃទី 2 (អាលម៉ា 5:37–62)

នៅពេល​សិស្ស​សិក្សា​ពី​ផ្នែក​ទីពីរ​នៃ អាលម៉ា 5 ពួកគេ​បាន​រៀន​ពី​គោលការណ៍​ទាំងនេះ ៖ ប្រសិនបើ​យើង​ធ្វើ​តាម​សំឡេង​នៃ​ព្រះអម្ចាស់ ( អ្នកគង្វាល​ល្អ ) យើង​នឹង​ត្រូវ​បាន​រួបរួម​នៅក្នុង​នគរ​របស់​ទ្រង់ ។ យើង​អាច​ដឹង​ពី​ខ្លួនយើង តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះប្រោសលោះ​នៃ​មនុស្ស​ជាតិ ។

ថ្ងៃទី 3 (អាលម៉ា 6–7)

ដោយ​ការសិក្សា អាលម៉ា 6 សិស្ស​បាន​រៀន​ថា​នៅក្នុង​ជំនាន់​របស់​នីហ្វៃ និង ក្នុង​ជំនាន់​របស់​យើង សាសនាចក្រ​ត្រូវបាន​ស្ថាបនា​ឡើង​សម្រាប់​សុខុមាលភាព​នៃ​មនុស្ស​ទាំងអស់ ។ ចេញពី​ការបង្រៀន​របស់​អាលម៉ា​ដល់​ប្រជាជន​ក្នុង​ដែនដី​គេឌាន សិស្ស​បាន​រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ​ដើម្បី​សង្គ្រោះ​យើង​ចេញពី​អំពើបាប និង​សេចក្ដី​ស្លាប់ និង ដើម្បី​ជួយ​យើង​តាមរយៈ​ឧបសគ្គ​ទាំងឡាយ​នៃ​ជីវិត​ខាង​សាច់ឈាម ។ ពួកគេ​ក៏​បាន​រៀន​ដែរ​ថា ដោយ​ការរស់នៅ​តាម​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ យើង​ធ្វើ​តាម​ផ្លូវ​ទៅរក​នគរ​នៃ​ព្រះ ។

ថ្ងៃទី 4 (អាលម៉ា 8–10)

ដោយ​ការសិក្សា​អំពី​ឆន្ទៈ​របស់​អាលម៉ា​ក្នុង​ការត្រឡប់​ទៅកាន់​ប្រជាជន​អាំម៉ូណៃហា ក្រោយពី​ពួកគេ​ត្រូវបាន​បដិសេធ​លោកហើយ សិស្ស​បាន​រៀន​ថា នៅពេល​យើង​ឆ្លើយតប​យ៉ាង​រហ័ស​ទៅនឹង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ទ្រង់​នឹង​ជួយ​យើង​ឲ្យ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ អាលម៉ា​បាន​ហៅ​ប្រជាជន​ឲ្យ​ប្រែចិត្ត និង​បង្រៀន​ពួកគេ​អំពី​តម្រូវការ​ដើម្បី​រៀបចំ​សម្រាប់​ការយាងមក​របស់​ព្រះអង្គ​សង្គ្រោះ ។ ចេញពី​បទពិសោធន៍​របស់​អាម៉ូលេក​ជាមួយ​នឹង​ទេវតា សិស្ស​បាន​រៀន​ថា នៅពេល​យើង​ស្ដាប់ និង​គោរព​តាម​ការហៅ​របស់​ព្រះអម្ចាស់ ពរជ័យ​នឹង​មក​ដល់​យើង និង​អ្នកដទៃ ។

សេចក្តី​ផ្ដើម

នៅក្នុង​មេរៀន​នេះ សូម​ជួយ​សិស្ស​ឲ្យ​ផ្ដោត​លើ​គោលការណ៍​ដែល​អាច​នាំ​ទៅរក​ការផ្លាស់ប្ដូរ​ដួងចិត្ត ។ សូម​រកមើល​របៀប​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ពឹងផ្អែក​លើ​ព្រះបន្ទូល​នៃ​ព្រះ ហើយ​បង្កើន​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 5:1–36

អាលម៉ា​បង្រៀន​ថា ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​ដ៏​ខ្លាំង​មួយ​តម្រូវ​ឲ្យ​ចូលទៅក្នុង​នគរ​ស្ថានសួគ៌

សូម​សរសេរ​ពាក្យ ការផ្លាស់ប្ដូរ នៅលើ​ក្ដារខៀន ឬ នៅលើ​ក្រដាស​មួយ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​គំរូ​នៃ​របៀប​ដែល​ប្រជាជន​អាច​ផ្លាស់ប្ដូរ ដូចជា​នៅក្នុង​រាងកាយ អាកប្បកិរិយា ឬ ឥរិយាបថ​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​ពន្យល់​ពី​អ្វី​ដែល​អាច​បណ្ដាល​ឲ្យប្រជាជន​មាន​ការផ្លាស់ប្ដូរ​ទាំងនេះ ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 5:14 ហើយ​រក​សំណួរ​បី​ដែល​អាលម៉ា​បាន​សួរ​ប្រជាជន​សារ៉ាហិមឡា​ដើម្បី​ឲ្យ​គិត​ពិចារណ ។ សូម​គិត​ពី​ការអញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ពិពណ៌នា​ពី​អត្ថន័យ​នៃ “ ការផ្លាស់ប្ដូរដ៏ធំ​នៅក្នុង​ដួងចិត្ត ” ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 5:3–7 ហើយ​រកមើល​អ្វី​ដែល​អាលម៉ា​បាន​ប្រាប់​ដល់​ប្រជាជន​សារ៉ាហិមឡា​ដែល​បាន​ជួយ​រៀបចំ​ដួងចិត្ត​គេ​ឲ្យផ្លាស់ប្ដូរ ។

អាលម៉ា​បាន​ប្រាប់​ប្រជាជន​សារ៉ាហិមឡា​អំពី​ការប្រែចិត្ត​ជឿ​របស់​ឪពុកគាត់ និង​អ្នកដទៃ ក៏​ដូជា​ការរំដោះ​ពួកគេ​ចេញពី​សេវកភាព ។ សូម​សួរ ៖ តើ​អ្នក​គិត​ថា ការរៀន​អំពី​បទពិសោធន៍​ទាំងនេះ​បាន​ជួយ​ប្រជាជន​ឲ្យ​រៀបចំ​ដើម្បី​ទទួល​បាន​ការផ្លាស់ប្ដូរ​នៃ​ដួងចិត្ត​មួយ​ដោយ​របៀបណា ? ( អ្នក​អាច​រំឭក​សិស្ស​ថា ពួកគេ​បាន​សរសេរ​ចម្លើយ​មួយ​ចំពោះ​សំណួរ​នេះ​នៅក្នុង​មេរៀន​សម្រាប់​ថ្ងៃទី​មួយ នៅក្នុង​សៀវភៅ​ណែនាំ​ការសិក្សា​សិស្ស​របស់​ពួកគេ ) ។

សូម​សួរ​ថា បើ​មាន​សិស្ស​ម្នាក់​ចង់​ចែកចាយ​បទពិសោធន៍​មួយ​ដែល​ដឹកនាំ​ទៅរក​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​របស់​គេ ។ អ្នក​អាច​ចង់​ចែកចាយ​បទពិសោធន៍​មួយ​ផ្ទាល់ខ្លួន ។ អ្នក​ក៏​អាច​រំឭក​សិស្ស​អំពី​សេចក្ដីថ្លែងការណ៍​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ( នៅក្នុង​មេរៀន​សម្រាប់​ថ្ងៃទី​មួយ​នៅក្នុង​សៀវភៅ​ណែនាំ​ការសិក្សា​សិស្ស សូម​ពន្យល់​ថា សម្រាប់​មនុស្ស​ភាគច្រើន ការផ្លាស់ប្ដូរ​ដ៏​ខ្លាំង​នៅក្នុង​ដួងចិត្ត​របស់​យើង​កើតឡើង​បន្ដិច​ម្ដងៗ នៅពេល​យើង​រៀន និង​ធំធាត់​នៅក្នុង​ដំណឹងល្អ ។

សូម​ឲ្យ​សិស្ស​មើល​ទៅក្នុង​តារាង “ អាលម៉ា 5ឧបករណ៍​កំណត់ចង្វាក់​បេះដូង​ខាងវិញ្ញាណ ” នៅក្នុង​មេរៀន​សម្រាប់​ថ្ងៃទីមួយ​នៅក្នុង​សៀវភៅ​ណែនាំ​ការសិក្សា​សិស្ស ។ សូម​ឲ្យ​ពួកគេ​រំឭក​ព្រះគម្ពីរ​ខ្លះ​នៅក្នុង អាលម៉ា 5 ដែល​នៅក្នុង​តារាង​នោះ ។ បន្ទាប់មក សួរ​ពួកគេ​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​សំណួរ​របស់​អាលម៉ា​មួយ​ណា​ដែល​មាន​ន័យ​ពិសេស​ដល់​អ្នក ?

  • តើ​សំណួរ​ទាំងនេះ​អាច​ជួយ​បុគ្គល​ម្នាក់ឲ្យ​ទទួល​បាន​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​មួយ​ដោយ​របៀបណា ?

សូម​ពន្យល់ដល់​សិស្ស​ថា ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​មនុស្ស​ទាំងអស់​ចូល​មក​រក​ទ្រង់​ជា​ខ្លាំង ហើយ​ទទួល​បាន​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​មួយ​ដ៏​ខ្លាំង​ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 5:33–36 ឮៗ ។ សូម​សួរ ៖

  • តើ​ព្រះអម្ចាស់​បាន​អញ្ជើញ​យើង​ឲ្យ​ធ្វើ​អ្វី ?

  • តើ​រង្វាន់​អ្វី​សម្រាប់​ការទទួល​យក​ការអញ្ជើញ​របស់​ទ្រង់​នោះ ?

អាលម៉ា 5:43–52

អាលម៉ា​ប្រាប់​ពី​របៀប​ដែល​គាត់​បាន​ទទួល​ទីបន្ទាល់ និង​បង្រៀន​អំពី​ការប្រែចិត្ត

សូម​ពន្យល់​ថា ដើម្បី​លើកទឹកចិត្ត​ដល់​ប្រជាជន​សារ៉ាហិមឡា​ឲ្យ​ស្វែងរក​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត អាលម៉ា​បាន​ថ្លែងទីបន្ទាល់​របស់​លោក និង បាន​ពន្យល់​ពី​របៀប​ដែល​លោក​បាន​ទទួល​វា ។ ចេញពី​ការប្រឹក្សា​របស់​គាត់ យើង​អាច​ដឹង​ពី​របៀប​ដើម្បី​ទទួល ឬ ពង្រឹង​ដល់​ទីបន្ទាល់​របស់​យើង ។ សូម​ឲ្យ​សិស្ស​អាន អាលម៉ា 5:45–48 ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​ពួកគេ​រកមើល​អ្វី​ដែល​អាលម៉ា​បាន​និយាយ​ថា គាត់​បាន​ដឹង ។ សូម​សួរ​ពួកគេ​ផងដែរ​ឲ្យ​រកមើល​ចម្លើយរបស់​អាលម៉ា​ទៅនឹង​សំណួរ “ ហើយ​តើ​អ្នក​រាល់គ្នា​គិតស្មាន​ថា ខ្ញុំ​ដឹង​រឿង​ទាំងនោះ​យ៉ាង​ប្រាកដ​ដូចម្ដេចដែរ ” ?

សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ហើយ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ។ សូម​សរសេរ​គោលការណ៍​នេះ​ផងដែរ ៖ យើង​អាច​ដឹង​ពី​ខ្លួនយើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះប្រោសលោះ​នៃ​មនុស្សជាតិ ។

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ថ្ងៃមួយ​ទីបន្ទាល់​របស់​ពួកគេ​នឹង​ត្រូវ​ជួប​នឹង​ឧបសគ្គ​ដោយ​នរណាម្នាក់​ឬ​អ្វីមួយ ។ ការណ៍​នេះ​អាច​កើត​មាន​រួចហើយ ។ ការប្រឹក្សា​របស់​អាលម៉ា​ផ្ដល់​របៀប​មួយ​ដល់​យើង ដើម្បី​ឲ្យ​ឈរ​យ៉ាង​រឹងមាំ និង ខ្លាំងក្លា​ថ្វីបើ​មាន​ឧបសគ្គ​ចំពោះ​ទីបន្ទាល់​របស់​យើង​ក្ដី ។ សូម​គិត​ពី​ការប្រាប់​ពី​ពេល​មួយ ដែល​អ្នក​បាន​ជួប​នឹង​ឧបសគ្គ​ចំពោះ​ទីបន្ទាល់​របស់​អ្នក ហើយ​បាន​យកឈ្នះ​វា ឬ ពេល​មួយ​ដែល​នរណាម្នាក់​ដែល​អ្នក​ស្គាល់​បាន​ជួប​នឹង​ឧបសគ្គ​បែបនោះ ។ អ្នក​ក៏​អាច​ចែកចាយ​បទពិសោធន៍​មួយ​ពី​សុន្ទរកថា​ក្នុង​សន្និសីទទូទៅ​មួយ ឬ អត្ថបទ​ទស្សនាវដ្ដី​សាសនាចក្រ​មួយ ។ អ្នក​ក៏​អាច​ឲ្យ​សិស្ស​ចែកចាយ​បទពិសោធន៍​មួយ​បែបនោះ​ដែរ ។

សូម​ពន្យល់​ថា អាលម៉ា​បាន​ចេញទៅ​បង្រៀន​ប្រជាជន​អំពី​ការប្រែចិត្ត ។ អ្នក​អាច​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 5:50 ហើយ​និង​សេចក្ដីថ្លែងការណ៍​ដោយ​អែលឌើរ ដាលិន អេក អូកស៍ ដែល​មាន​នៅក្នុង​មេរៀន​ទី 15 ថ្ងៃ​ទីពីរ​នៃ​សៀវភៅ​ណែនាំ​ការសិក្សា​របស់​សិស្ស ។ សូម​ឲ្យ​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ​អំពី​មួលហេតុ​ដែល​ពួកគេ​គួរ​រស់នៅ​រាល់ថ្ងៃ ដូចដែល​យើង​កំពុង​រៀបចំ​ទៅជួប​នឹង​ព្រះអម្ចាស់ ។

អាលម៉ា 7–10

អាលម៉ា​បង្រៀន​នៅក្នុង​ដែនដី​គេឌាន និង ដែនដី​អាំម៉ូណៃហា

សូម​បង្ហាញ​ស្ថានភាព​ដូចខាងក្រោម ហើយ​សូម​ឲ្យ​សិស្ស​គិត​ក្នុង​ចិត្ត នៅពេល​ពួកគេ​រំឭក​ការបង្រៀន​របស់​អាលម៉ា​ដល់​ប្រជាជន​គេឌាន ៖

  1. យុវនារី​ម្នាក់​យល់​ថា ដង្វាយធួន​អាច​ជួយ​ឲ្យ​យកឈ្នះ​លើ​អំពើបាប ប៉ុន្ដែ​នាង​បាន​ដឹង​ថា​នាង​មាន​ជំងឺ​ធ្ងន់ធ្ងរ​មួយ ហើយ​គិត​ថា ដង្វាយធួន​មិន​អាច​ជួយ​នាង​បាន​ទេ ។

  2. យុវជន​ម្នាក់​តស៊ូ ដោយសារ​ឪពុកម្ដាយ​របស់​គាត់​បាន​លែងលះ​គ្នា ប៉ុន្ដែ​គាត់​មិន​បាន​ស្វែងរក​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ​ឡើយ ។

  3. យុវនារី​ម្នាក់​ខិតខំ​គ្រប់គ្រង​កំហឹង​របស់​នាង ។ នាង​មិន​បាន​គិត​ពី​របៀប​ដែល​ដង្វាយធួន​អាច​ជួយ​ដល់​នាង​នោះ​ទេ ។

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 7:11–13 ហើយ​រំឭក​ពី​ស្ថានភាព​ដែល​ព្រះអង្គ​សង្គ្រោះ​នឹង “ លើកដាក់​មក​លើ ” អង្គ​ទ្រង់​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង ។ សូម​ឲ្ស​សិស្ស​ពីរ​បី​នាក់​សង្ខេប​ពី​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​លើកទឹកចិត្ត​សិស្ស​ផងដែរ​ឲ្យ​មើលទៅ​តារាង​ដែល​បង្ហាញ​ពី​ស្ថានភាព​ខ្លះ​ដែល​យើង​រងទុក្ខ​ខាង​សាច់ឈាម ( នៅក្នុង​មេរៀន​សម្រាប់​ថ្ងៃទី​បី​នៅក្នុង​សៀវភៅ​ណែនាំ​ការសិក្សា​របស់​សិស្ស ) ។

សូម​ពន្យល់​ដល់​សិស្ស​ថា តាមរយៈ​អំណាច​នៃ​ដង្វាយធួន ការឈឺចាប់ និង​ភាពល្វីង​នៃ​ការឈឺចាប់​ក្នុង​ជីវិត​អាច​ត្រូវបាន​យកចេញ​ពី​យើង ។ សូម​ប្រាកដ​ថា​សិស្ស​យល់​ពី​គោលការណ៍​នេះ ៖ ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ​ដើម្បី​សង្គ្រោះ​យើង​ចេញពី​អំពើបាប និង​សេចក្ដីស្លាប់ និង​ដើម្បី​ជួយ​យើងឲ្យ​ឆ្លងកាត់​ឧបសគ្គ​ទាំងឡាយ​នៃជីវិត​រមែងស្លាប់​នេះ ។

សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វីដែល​ពួកគេ​នឹង​និយាយ​ទៅកាន់​យុវជន និង​យុវនារី​នៅក្នុង​ស្ថានភាព​ទាំងបី​ដែល​អ្នក​បាន​លើកឡើង​នេះ។ សូម​សួរ ៖ តើ​ការបង្រៀន​របស់​អាលម៉ា​អំពី​ដង្វាយធួន​អាច​អនុវត្ត​ដល់​ស្ថានភាព​ទាំងនេះ​ដោយ​របៀបណា ?

សូម​រំឭក​សិស្ស​ពី​រូបភាព​ទាំងបី និង​សេចក្ដីយោង​ព្រះគម្ពីរ​អំពី​អាលម៉ា​នៅក្នុង​ដែនដី​អាំម៉ូណៃហា ( នៅក្នុង​មេរៀន​សម្រាប់​ថ្ងៃទី​បួន នៅក្នុង​សៀវភៅ​ណែនាំ​ការសិក្សា​របស់​សិស្ស ) ដែល​ពួកគេ​បាន​សិក្សា និង​សរសេរ​ចំណងជើង​ឲ្យ​នោះ ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ចំណងជើង​ដែល​ពួកគេ​បាន​សរសេរ​អំពី​បទពិសោធន៍​របស់​អាលម៉ា​ជាមួយ​នឹង​ទេវតា ។ សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ​អំពី​របៀប​ដែល​បទពិសោធន៍​នេះ​ទាក់ទង​នឹង​គោលការណ៍​ខាងក្រោម ៖ នៅពេល​យើង​ឆ្លើយតប​យ៉ាង​រហ័ស​ទៅនឹង​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ ទ្រង់​នឹង​ជួយ​យើង​ឲ្យ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

មេរៀន​បន្ទាប់ ( អាលម៉ា 11–16 )

សូម​ឲ្យ​សិស្ស​គិត​អំពី​សំណួរ​ខាងក្រោម នៅពេល​ពួកគេ​រៀបចំ​សិក្សា​កិច្ចការ​សម្រាប់​សប្ដាហ៍​ក្រោយ ៖ តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ប្រសិនបើ​អ្នក​ត្រូវបាន​បង្ខំ​ឲ្យ​មើល​មនុស្ស​សុចរិត​ត្រូវគេ​សម្លាប់ ដោយសារតែ​សេចក្ដីជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​នោះ ? តើ​អ្នក​គិត​ថា អាលម៉ា​និង​អាម៉ូលេក​មាន​អារម្មណ៍​យ៉ាងណា​ពេល​ឃើញ​ការណ៍​នេះ​កើតឡើង ? តើ​ពួកគេ​បាន​និយាយ​អ្វី​ដល់​គ្នា​ទៅវិញទៅមក នៅពេល​ពួកគេ​បាន​ឃើញ​ការណ៍​នេះ​កើតឡើង ? តើ​ពួកគេ​បាន​ធ្វើ​អ្វី ?