បណ្ណាល័យ
សេចក្ដីផ្ដើម​នៃ​គោលលទ្ធិ​គ្រឹះ


សេចក្ដីផ្ដើម​នៃ​គោលលទ្ធិ​គ្រឹះ

គោលលទ្ធិ​គ្រឹះខាងក្រោម​គួរ​ត្រូវ​បាន​បញ្ជាក់​នៅក្នុង​ថ្នាក់​សិក្ខាសាលា ៖

  • ក្រុម​ព្រះ

  • ផែនការ​នៃ​សេចក្តី​សង្រ្គោះ

  • ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ

  • គ្រាកាន់កាប់ត្រួតត្រា ការក្បត់សាសនា និង ការស្តារឡើងវិញ

  • ព្យាការី និង វិវរណៈ

  • បព្វជិតភាព និង កូនសោ​នៃ​បព្វជិតភាព

  • ពិធី​បរិសុទ្ធ និង សេចក្តី​សញ្ញា

  • អាពាហ៍ពិពាហ៍ និង គ្រួសារ

  • បទបញ្ញត្តិ​ទាំងឡាយ​

គ្រូបង្រៀន​ត្រូវ​ជួយ​សិស្ស​ឲ្យ​រកមើល យល់ ជឿតាម ពន្យល់ និង​អនុវត្ត​គោលទ្ធិ​គ្រឹះ​នៃ​ដំណឹងល្អ​ទាំងនេះ នៅពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ ។ ការធ្វើ​ដូច្នោះ​នឹង​ជួយ​សិស្ស​ពង្រឹង​ទីបន្ទាល់​ទាំងឡាយ ហើយ​បង្កើន​អំណរគុណ​របស់​គេ ចំពោះ​ដំណឹងល្អ​របស់​ព្រះយេស៊ូ​គ្រីស្ទ​ដែល​បាន​ស្តារ​ឡើង​វិញ ។ការរៀន​ពី​គោលលទ្ធិ​គ្រឹះ​ក៏​នឹង​ជួយ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​កាន់តែ​ប្រសើរ​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ និង​បង្រៀន​សេចក្ដីពិត​ដ៏​សំខាន់​ទាំងនេះ​ដល់​អ្នកដទៃ ។ មេរៀន​នៅក្នុង​សៀវភៅណែនាំ​នេះ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​បាន​គិត​ដល់​គោលលទ្ធិ​គ្រឹះ​ទាំងឡាយ ។ វា​ជា​ការណ៍​សំខាន់​ដើម្បី​ដឹង​ថា គោលលទ្ធិ​ដ៏​សំខាន់​ផ្សេង​ទៀត​នៃ​ដំណឹងល្អ​ក៏​នឹង​ត្រូវបាន​បញ្ជាក់​នៅក្នុង​សៀវភៅណែនាំ​នេះ ទោះបីជា​វា​មិន​បាន​សរសេរ​នៅក្នុង​ចំណោម​គោលលទ្ធិ​គ្រឹះក្ដី ។

ការបង្រៀន​គោលលទ្ធិ​គ្រឹះ​ទាំងឡាយ​នៃ​ដំណឹងល្អ​កើតឡើង នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ​ជាមួយ​នឹង​សិស្ស និង​នៅពេល​អ្នក​ជួយ​ពួកគេ​ឲ្យ​ចងចាំ​វគ្គ​ខគម្ពីរ​គន្លឹះ​ទាំងឡាយ ។ អ្នក​មិន​គួរ​ចាកចេញ​ពី​ការសិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ​ដើម្បី​ផ្ដោតលើ​គោលលទ្ធិ​ទាំងនេះ​នោះឡើយ ។ ប៉ុន្ដែ អ្នក​គួរ​យកចិត្ត​ទុកដាក់​ចំពោះ​ពួកវា នៅពេល​វា​លេចឡើង​មក​ក្នុង​វគ្គ​សិក្សា និង​នៅពេល​អ្នក​ជួយ​សិស្ស​ឲ្យ​ចងចាំ​វគ្គ​ខគម្ពីរ​គន្លឹះ​ទាំងឡាយ ។ ឧទាហរណ៍ នៅពេល​អ្នក​បង្រៀន​សេចក្ដីពិត​ថា « ព្យាការី​ព្រមាន​ប្រឆាំង​នឹង​អំពើបាប និង​បង្រៀន​ពី​សេចក្តីសង្គ្រោះ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង នីហ្វៃទី 1 1 អ្នក​អាច​បង្ហាញ​ដល់​សិស្ស​ថា សេចក្ដីពិត​នេះ​អាច​ជួយ​ពួកគេ​ឲ្យ​យល់​ពី​គោលលទ្ធិ​គ្រឹះ​នៃ « ព្យាការី និង​វិវរណៈ » ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ពន្យល់​ពី​អ្វី​ផ្សេងទៀត​ដែល​ពួកគេ​ដឹង​អំពី​ព្យាការី និង​វិវរណៈ ។ នៅពេល​សិស្ស​រៀន​ពី​វគ្គ​ចំណេះចំណានខគម្ពីរ នីហ្វៃទី 2 25:23, 26 អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា វគ្គ​នេះ​បង្ហាញ​ពី​របៀប​មួយ​ដែល​ព្យាការី​បំពេញ​កាតព្វកិច្ច​របស់​លោក​ក្នុង​ការបង្រៀន​ពី​សេចក្តីសង្គ្រោះ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។ ការរីកចម្រើន​លើ​ការយល់ដឹង ការជឿ និង​ការរស់នៅ​តាម​គោលលទ្ធិ​គ្រឹះ​គឺជា​ដំណើការ​មួយ​ដែល​កើតឡើង​ក្នុង​រយៈពេល​បួនឆ្នាំ​នៃ​ថ្នាក់​សិក្ខាសាលា និង​បន្ដ​រហូត​ពេញ​មួយ​ជីវិត​របស់​សិស្ស ។

អ្នក​អាច​ចែក​បញ្ជី​គោលលទ្ធិ​គ្រឹះ​ដល់​សិស្ស ។

ការ​វាយ​តម្លៃ​គោលលទ្ធិ​គ្រឹះ

ការវាយ​តម្លៃ​គោលលទ្ធិ​គ្រឹះ ត្រូវបាន​ធ្វើ​ឡើង​ដើម្បី​ផ្ដល់​ព័ត៌មាន​ដល់​គ្រូបង្រៀន នូវ​អ្វី​ដែល​ពួកគេ​អាច​ប្រើ​ដើម្បី​ប្រទានពរ​ដល់​ជីវិត​សិស្ស​របស់​គេ ។ យើង​ផ្ដល់​អនុសាសន៍​ថា គ្រូបង្រៀន​គួរ​ធ្វើ​ការវាយ​តម្លៃ​នេះ នៅពេល​សប្ដាហ៍​ទីមួយ ហើយ​បន្ដ​រហូតដល់​ចុង​ឆ្នាំ​សិក្សា ។ សូម​រកមើល​កម្មវិធី​វាយ​តម្លៃ​​គោលលទ្ធិ​គ្រឹះ និង​កម្មវិធីវាយ​តម្លៃ​ផ្សេង​ទៀត​នៅក្នុង​គេហទំព័រ ស&វ ( si.lds.org ) សូម​ប្រើ​ពាក្យគន្លឹះ assessment ។

គ្រូបង្រៀន​ដែល​បញ្ជូន​លទ្ធផល​នៃ​ការវាយ​តម្លៃរបស់​សិស្ស​ខ្លួន​ទៅ​ការិយាល័យ​ស្រាវជ្រាវ ស&វនឹង​ទទួល​បាន​របាយការណ៍​មួយ​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​សម្រប​ការបង្រៀន​របស់​គេ​ឲ្យ​បំពេញ​តាម​តម្រូវការ​របស់​សិស្ស​ខ្លួន​កាន់តែ​ប្រសើរ ។ ឧទាហរណ៍ ប្រសិនបើ​លទ្ធផល​បង្ហាញ​ថា សិស្ស​មិន​យល់​ពី​គោលលទ្ធិ​នៃ​ការប្រែចិត្ត​នោះទេ នោះ​មេរៀន​បីបួន​នៅក្នុង​កម្មវិធីសិក្សា​ប្រចាំឆ្នាំ​នឹង​លេចឡើង ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ពី​គោលលទ្ធិ​នេះ​កាន់តែ​ច្បាស់ ។ នៅពេល​គ្រូបង្រៀន​ប្រើ​ព័ត៌មាន​នេះ​ប្រកប​ដោយ​ការអធិស្ឋាន​នៅក្នុង​ការបង្រៀន​ព្រះគម្ពីរ​តាមលំដាប់​នោះ យុវវ័យ និង​យុវមជ្ឈិម​វ័យ​របស់​យើង​នឹង​ត្រូវបាន​រៀបចំ​កាន់តែ​ល្អ​ប្រសើរ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថានសាសនា ។